November

You are here:
បានធ្វើល្អដល់ព្រះអង្គ

ដែល​អ្នករាល់គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នកតូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ។ ម៉ាថាយ ២៥:៤០ នៅ​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ត្រជាក់ស្រួល ក្នុង​ខែតុលា យ៉ាងហោចណាស់ មាន​ជនអនាថា ៥៤នាក់ បាន​ទទួល​អាហារ​ក្តៅៗ ពី​ស្ត្រី​ម្នាក់ ដែល​កំពុង​អបអរ​ខួបកំណើត​អាយុ​៥៤​ឆ្នាំ​របស់​ខ្លួន។ អាហារ​នោះ​រួមមាន សាច់​មាន់អាំង សណ្តែក​ខៀវ នំ​ស្ពៃ​ហ្កា​ទី និង​កួង។ ស្រ្តី​នោះ និង​មិត្តភក្ដិ​របស់​នាង​បានសម្រេច​ចិត្ត​មិនទៅ​ញាំ​អាហារ​ពេលល្ងាច នៅ​ភោជនីយដ្ឋាន ដើម្បី​ធ្វើពិធី​ខួបកំណើត​ដូច​សព្វ​មួយ​ដង​ទេ តែ​ផ្ទុយទៅវិញ ពួក​គេ​ក៏បាន​ចម្អិន និង​ចែក​អាហារ​ដល់​ជនអនាថា នៅ​តាម​ដងផ្លូវ នៃ​ទីក្រុង​ឈី​កា​ហ្គោ។ នៅ​តាម​បណ្ដាញ​សង្គម នាង​ក៏បាន​លើកទឹកចិត្ត​អ្នកដទៃ ឲ្យ​ធ្វើ​ទង្វើ​សប្បុរសធម៌​ដល់​អ្នកដទៃ ធ្វើជា​អំណោយ​នៃ​ខួបកំណើត​របស់​ខ្លួន​ផង​ដែរ។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ​ ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក២៥ ដែល​បាន​ចែងថា “យើង​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា ដែល​អ្នករាល់គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នកតូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ”(ខ.៤០)។ ព្រះអង្គ​បាន​មាន​បន្ទូល​នេះ បន្ទាប់ពី​បាន​ប្រកាស​ថា ចៀម​របស់​ព្រះអង្គ នឹង​បាន​ទទួលការ​អញ្ជើញ​ឲ្យ​ចូល​​នគរ​ដ៏​អស់​កល្ប​របស់​ព្រះអង្គ ដើម្បី​ទទួលមរតក​របស់​ពួក​គេ(ខ.៣៣)។ នៅពេល​នោះ ព្រះយេស៊ូវ​នឹង​ទទួលស្គាល់​ថា ពួក​គេ​ជា​អ្នក​ដែល​បាន​ចែក​អាហារ និង​សំលៀកបំពាក់​ដល់​ព្រះអង្គ ដោយសារ​សេចក្តី​ជំនឿ​ពិតប្រាកដ ដែល​ពួក​គេ​មាន​ចំពោះ​ព្រះអង្គ(គឺ​ខុសពី​អ្នក​កាន់សាសនា​ដែល​មាន​អំនួត ដែល​មិនបាន​ជឿ​ព្រះអង្គ…

Read article
ព្រះអង្គដើរជាមួយខ្ញុំ

ព្រះគុណ​នៃ​ព្រះ ដែល​នាំ​សេចក្តី​សង្គ្រោះ​មកដល់​មនុស្ស​ទាំងឡាយ បាន​លេច​មក​ហើយ។ ទីតុស ២:១១ កាល​ពីរបី​ឆ្នាំមុន មាន​ក្រុម​ចម្រៀង​ដំណឹងល្អ​មួយ​ក្រុម បាន​ច្រៀង​បទ​ខ្លី​មាន​ចំណងជើង​ថា “ព្រះយេស៊ូវ​ដើរ​ជាមួយ​ខ្ញុំ”។ បទចម្រៀង​ដែល​ពួក​គេ​បាន​ច្រៀង​នេះ ក៏បាន​ក្លាយជា​បទចម្រៀង​ដ៏​ល្បីល្បាញ។ ទំនុកច្រៀង​នៃ​បទចម្រៀង​នេះ បាន​បង្កប់​ទៅ​ដោយ​រឿង​ដ៏​មានអំណាច​មួយ។ ក្រុម​ចម្រៀង​នេះត្រូវ​បាន​បង្កើត​ឡើង ដោយ​តន្ត្រីករ​ហ្សាស ឈ្មោះ ឃើ​ទីស លុន​ឌី(Curtis Lundy) កាល​គាត់​កំពុង​ទទួលការ​ព្យាបាល​ការ​ញៀន​ថ្នាំ ក្នុង​កម្មវិធី​ព្យាបាល​មួយ។ បន្ទាប់ពី​គាត់​បាន​លើក​ទឹក​ចិត្ត​​អ្នក​ផ្តាច់​ថ្នាំ​ញៀន​ដទៃ​ទៀត​ ឲ្យ​រួមគ្នា​បង្កើត​ជា​ក្រុម​ចម្រៀង ហើយ​គាត់​បាន​ទទួលការ​បណ្តាល​ចិត្ត ពី​បទ​ទំនុក​សកល​ចាស់​មួយ​បទ គាត់​ក៏បាន​និពន្ធ​បទ​ខ្លី​ធ្វើជា​ទំនុក​សកល​នៃ​ក្តី​សង្ឃឹម​ ដល់​អ្នក​ដែល​កំពុង​រស់នៅ​ក្នុង​កន្លែង​ព្យាបាល​អ្នក​ញៀន​ថ្នាំ។ សមាជិក​ក្រុម​ចម្រៀង​ម្នាក់​បាន​រៀបរាប់​អំពី​បទចម្រៀង​នេះ​ថា “កាលនោះ យើង​កំពុង​ច្រៀង​បទ​នោះ ដើម្បី​ជួយ​ឲ្យ​ជីវិត​យើង​បាន​ប្រសើរ​ឡើង។ យើង​កំពុង​ទូល​សូម​ព្រះយេស៊ូវ​ឲ្យ​សង្គ្រោះ​យើង និង​ជួយ​យើង​ឲ្យ​រួចផុត​ពី​ការ​ញៀន​ថ្នាំ”។ សមាជិក​ក្រុម​ម្នាក់​ទៀត ក៏បាន​រក​ឃើញថា ការឈឺចាប់​ដ៏​រាំ​រៃ​របស់​នាង​បាន​ថយ​ចុះ ពេល​នាង​ច្រៀង​បទចម្រៀង​នោះ។ ក្រុម​ចម្រៀង​នោះ មិនគ្រាន់​តែ​ច្រៀង​នូវ​ពាក្យពេចន៍ ដែលគេ​បាន​កត់​នៅ​លើ​ក្រ​ដាស់​ប៉ុណ្ណោះទេ តែ​ថែមទាំង​អធិស្ឋាន​តាមរយៈ​បទចម្រៀង​នេះ សូម​ការ​ប្រោស​លោះ​ពី​ព្រះអម្ចាស់​ផង​ដែរ។ បទ​គម្ពីរ ទីតុស ២:១១-១៤ បាន​ឆ្លុះបញ្ចាំង អំពី​បទពិសោធន៍​របស់​ពួក​គេ​យ៉ាង​ក្បោះក្បាយ។ ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់ តាមរយៈ​ព្រះគ្រីស្ទ ដើម្បី​ប្រទាន​សេចក្តី​សង្រ្គោះ ដល់​មនុស្ស​ទាំងអស់(ទីតុស ២:១១)។ ជីវិត​អស់​កល្ប​ជាផ្នែក​មួយ​នៃ​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​(ខ.១៣) ហើយ​ព្រះ​ទ្រង់​កំពុងធ្វើការ​ក្នុង​យើង ក្នុង​ពេល​សព្វថ្ងៃ…

Read article
ស្នាព្រះហស្តល្អឯក

ដ្បិត​យើង​រាល់គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទយេស៊ូវ​សំរាប់​ការ​ល្អ។ អេភេសូរ ២:១០ កាល​ខ្ញុំ​នៅក្មេង ខ្ញុំ​ខំ​មើលតាមបង្អួច​បន្ទប់​ថែទាំ​ទារក នៅ​មន្ទីរពេទ្យ ឃើញ​ទារក​តូច​មួយ​ជា​លើក​ដំបូង ដែល​ទើបតែ​ចាប់​កំណើត។ ដោយសារ​ខ្ញុំ​មិន​មានការ​យល់ដឹង​ច្រើន ខ្ញុំ​មានការ​ខកចិត្ត ដែល​បានឃើញ​ទារក​មាន​រូបរាង​តូច​ល្អិត មាន​សាច់​កង់ៗ មាន​ក្បាល​ស្ដួច​ទៅលើ ហើយ​គ្មាន​សក់។ ទោះជាយ៉ាងណា​ក៏ដោយ ម្តាយ​របស់​ក្មេង​នោះ កំពុង​ឈរ​នៅ​ក្បែរ​យើង ដោយ​សួរ​គេឯង​មិន​ចេះ​ឈប់​ថា តើ​កូន​គាត់​គួរឲ្យ​ស្រឡាញ់​ទេ? ខ្ញុំ​ក៏បាន​នឹក​ចាំ​ពេល​ដែល​ខ្ញុំ​បាន​មើល​វីដេអូ​មួយ ដែល​ក្នុង​នោះ ឪពុក​វ័យក្មេង​ម្នាក់​បាន​ច្រៀង​បទចម្រៀង​ដ៏​ស្រទន់ ទៅកាន់​កូនស្រី​​ជា​ទារក​ដ៏​តូច​ល្អិត​ថា កូន​ស្អាត​ខ្លាំង​ណាស់។ សម្រាប់​ឪពុក​របស់​នាង នាង​គឺ​ជាង​ស្នា​ព្រះហស្ត​ដែល​ស្រស់​ស្អាត​បំផុត ដែល​ព្រះ​បាន​បង្កើត។ ព្រះ​ទ្រង់​ក៏បាន​ទតមើល​យើង យ៉ាងដូច​នេះ​ដែរ មែនទេ? បទ​គម្ពីរ​អេភេសូរ ២:១០ បាន​ចែងថា យើង​ជា​ស្នា​ព្រះហស្ត​ដ៏​ល្អឯក​របស់​ព្រះអង្គ។ ដោយសារ​យើង​ដឹង​ថា យើង​មាន​ចំណុច​មិនល្អ​ជាច្រើន នោះ​យើង​ពិបាក​នឹង​ទទួលស្គាល់​ថា ព្រះអង្គ​ស្រឡាញ់​យើង ឬ​ជឿ​ថា យើង​មាន​តម្លៃ​ចំពោះ​ព្រះអង្គ។ តែ​ព្រះ​ទ្រង់​មិនបាន​ស្រឡាញ់​យើង ដោយសារ​យើង​សមនឹង​ទទួល​សេចក្តី​ស្រឡាញ់​នោះ​ទេ(ខ.៣-៤) តែ​ព្រះអង្គ​ស្រឡាញ់​យើង ដោយសារ​ព្រះអង្គ​ជា​សេចក្តី​ស្រឡាញ់(១យ៉ូហាន ៤:៨)។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ប្រកបដោយ​ព្រះគុណ ហើយ​ព្រះអង្គ​បង្ហាញ​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់ តាមរយៈ​ការ​លះបង់​របស់​ព្រះយេស៊ូវ​ ដោយ​ព្រះអង្គ​ឲ្យ​យើង​មានជីវិត​រស់​ក្នុង​ព្រះអង្គ កាល​យើង​កំពុង​ស្លាប់​ក្នុង​អំពើបាប​របស់​យើង​នៅ​ឡើយ(អេភេសូរ ២:៥,៨)។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​មិនដែល​ប្រែប្រួល គឺ​តែងតែ​ស្ថិតស្ថេរ​ជានិច្ច។ ព្រះអង្គ​ស្រឡាញ់​មនុស្ស​ដែល​មិនល្អ​ឥត​ខ្ចោះ…

Read article
ការប្រែចិត្តដ៏មានពរ

សូម​លើក​អស់ទាំង​អំពើទុច្ចរិត​ចោលចេញ ហើយ​ទទួល​យើងខ្ញុំ​ដោយ​ព្រះគុណ។ ហូសេ ១៤:២ មានផ្លូវ​មួយ​ឈ្មោះ​ផ្លូវ​ប្រេះ​បែក ហើយ​លោក​គ្រេឌី(Grady) ក៏បាន​​ឲ្យ​គេ​ធ្វើ​ផ្លាក​លេខ​រថយន្ត​របស់​គាត់ តាម​លំនាំ​ឈ្មោះ​នេះ។ ទោះ​គាត់​មិន​មាន​ចេតនា​ប្រើ​ឈ្មោះ​នេះ ក្នុង​ន័យ​ខាង​វិញ្ញាណ​ក៏ដោយ ក៏​ឈ្មោះ​នេះ​សក្តិ​សមនឹង​បុរស​វ័យ​កណ្តាល​ម្នាក់​នេះ​ណាស់ ដោយ​គាត់​ជា​អ្នក​ញៀន​ល្បែង ជា​មនុស្ស​កំផិត និង​ជន​បោកប្រាស់។ ជីវិត​គាត់​មានការ​ប្រេះ​បែក ក្ស័យ​ធន់ និង​ដាច់​ចេញ​ឆ្ងាយ​ពី​ព្រះ។ ទោះជាយ៉ាងណា​ក៏ដោយ បញ្ហា​ទាំងអស់​នេះ​មានការ​ផ្លាស់​ប្តូរ នៅពេល​ល្ងាច​ថ្ងៃមួយ ពេល​ដែល​គាត់​បាន​ទទួលការ​បណ្តាល​ចិត្ត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ក្នុង​បន្ទប់​សណ្ឋាគារ។ គាត់​ប្រាប់​ភរិយា​គាត់​ថា គាត់​បាន​ទទួល​សេចក្តី​សង្គ្រោះ​រួចពី​បាប​ហើយ។ នៅពេល​ល្ងាច​នោះ គាត់​បាន​សារភាព​បាប​របស់​គាត់ ដែល​គាត់​ធ្លាប់តែ​គិតថា បាប​ទាំងនោះ​នឹង​បណ្តាល​ឲ្យ​គាត់​ស្លាប់​មិនខាន តែ​គាត់​បាន​ងាក​មក​ព្រះយេស៊ូវ​ ដើម្បី​ទទួលការ​អត់ទោស​បាប។ គាត់​គិតថា គាត់​មិន​អាច​រស់នៅ​ដល់អាយុ៤០ឆ្នាំ​ឡើយ តែ​គាត់​បាន​បម្រើ​ព្រះ ក្នុងនាម​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ដែល​មានការ​ផ្លាស់​ប្រែ អស់​រយៈ​ពេល​៣០​ឆ្នាំ​ហើយ។ គាត់​ក៏បាន​ផ្លាស់​ប្តូរ​ផ្លាក​លេខ​ឡាន​របស់​គាត់​ពី​ពាក្យ “ប្រេះ​បែក” ទៅជា​ពាក្យ “ប្រែចិត្ត”។ ទីបន្ទាល់​នៃ​ការ​ប្រែចិត្ត​របស់​លោក​គ្រេឌី បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ ឲ្យ​ពួក​អ៊ីស្រាអែល​ប្រែចិត្ត​ផង​ដែរ ដូច​មាន​ចែង ក្នុង​បទ​គម្ពីរ ហូសេ ១៤:១-២ ថា “ឱ​អ៊ីស្រាអែល​អើយ ចូរ​វិល​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ​ចុះ … ចូរ​ប្រុងប្រៀប​ពាក្យសំដី ហើយ​វិល​មក​ឯ​ព្រះយេហូវ៉ា​ចុះ…

Read article
ក្តីសង្ឃឹមដ៏ស្ថិតស្ថេរ

ព្រះ​ទ្រង់​នឹង​ជូត​អស់ទាំង​ទឹកភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោកសង្រេង ឬ​សេចក្តី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ វិវរណៈ ២១:៤ មាន​ពេល​មួយ ក្រុម​វេជ្ជបណ្ឌិត​បាន​ពិនិត្យ​សុខភាព​របស់​សាឡូម៉ូន ជា​ក្មេង​អាយុ​៤ឆ្នាំ​រក​ឃើញថា គាត់​មាន​ជំងឺ​សាច់​ដុំ ដែល​ធ្វើឲ្យ​សាច់ដុំ​គាត់​អន់ខ្សោយ​បន្តិច​ម្តងៗ។ មួយឆ្នាំ​ក្រោយមក គ្រូពេទ្យ​បាន​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​គាត់ ដើម្បី​ឲ្យ​គាត់​ប្រើ​រទេះ​រុញ។ តែ​សាឡូម៉ូន​បាន​ប្រកែក​ថា គាត់​មិន​ចង់​ប្រើ​រទេះរុញ​ទេ។ ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ទាំងឡាយ​ក៏បាន​អធិស្ឋាន​ឲ្យ​គាត់ ហើយក៏​បាន​រ៉ៃ​អង្គាស​ប្រាក់ ដើម្បី​ស្វែងរក​ឆ្កែ​ដែលគេ​បង្វឹក​ឲ្យ​ជួយ​ជន​ពិការ ដើម្បី​ជួយ​គាត់ឲ្យ​​អាច​ផ្លាស់ទី ដោយ​មិន​ចាំបាច់​ប្រើ​រទេះរុញ ឲ្យ​បាន​យូរ​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន។ អង្គការ​ផ្លូវ​សម្រាប់​ជីវិត ដែល​បាន​បង្វឹក​សត្វ​ឆ្កែ​របស់ខ្ញុំ​ឈ្មោះ ខូ​លី កំពុងតែ​រៀបចំ​សត្វ​ឆ្កែ​ឈ្មោះ វ៉ា​ហ្វ៊​ល ឲ្យ​បម្រើ​សាឡូម៉ូន។ សាឡូម៉ូន​បាន​ទទួលយក​ការ​ព្យាបាល​នេះ ដែល​ជា​ញឹកញាប់ គាត់​បាន​ច្រៀង​សរសើរ​ដំកើង​ព្រះ តែ​ថ្ងៃ​ខ្លះ គាត់​មានការ​ពិបាក​កាន់តែ​ខ្លាំង។ ថ្ងៃមួយ សាឡូម៉ូន​មានការ​ពិបាក​ខ្លាំង តែ​គាត់​បាន​ឱប​ម្តាយ​គាត់ ហើយ​និយាយ​ថា “កូន​សប្បាយចិត្ត​ណាស់ ដែល​នៅ​ស្ថានសួគ៌ គ្មាន​ជំងឺ​សាច់ដុំ”។ ការ​អន់ខ្សោយ ដែល​បណ្តាល​មក​ពី​ជំងឺ បាន​ប៉ះពាល់​មនុស្ស​ទាំងអស់ ដែល​មានជីវិត​រស់នៅ​លើ​ផែនដី​នេះ។ ទោះជាយ៉ាងណា​ក៏ដោយ យើង​មាន​ក្តី​សង្ឃឹម​ដ៏​ស្ថិតស្ថេរ ដែល​អាច​ជួយ​ឲ្យ​យើង​មានការ​ប្តេជ្ញា​ចិត្ត​កាន់តែ​រឹងមាំ នៅ​ថ្ងៃ​ដ៏​ពិបាក ដែល​មិន​អាច​ជៀស​រួច។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន “ផ្ទៃមេឃ…

Read article
ក្តីសង្ឃឹម និងសេចក្តីប្រាថ្នា

សេចក្តី​សង្ឃឹម​ដែល​ចេះតែ​បន្ថយ​ទៅ នោះ​នាំឲ្យ​រអាចិត្ត តែ​កាលណា​បាន​ដូចប្រាថ្នា នោះ​ប្រៀប​ដូចជា​ដើមឈើ​នៃ​ជីវិត​វិញ។ សុភាសិត ១៣:១២ កាល​ខ្ញុំ​ផ្លាស់ទៅ​រស់នៅ ក្នុង​ប្រទេស​អង់គ្លេស ទិវា​អរព្រះគុណ​របស់​ប្រជាជន​អាមេរិក គឺ​គ្រាន់​តែ​ថ្ងៃ​ព្រហស្បតិ៍​ធម្មតា​មួយ ក្នុង​ខែវិច្ឆិកា​ប៉ុណ្ណោះ។ ទោះ​ខ្ញុំ​បាន​ជួបជុំគ្នា​ញាំ​អាហារ នៅ​សប្តាហ៍​បន្ទាប់​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​មានចិត្តចង់​ចំណាយពេល​ជាមួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​នៅ​ថ្ងៃ​នោះ​ណាស់។ តែ​ខ្ញុំ​ក៏​យល់​ផង​ដែរ​ថា មិនមែន​មានតែ​ខ្ញុំ​ទេ​ដែល​មាន​សេចក្តី​ប្រាថ្នា​ដូចនេះ។ យើង​រាល់គ្នា​សុទ្ធតែ​មានចិត្ត​ស្រេកឃ្លាន ចង់​ចំណាយពេល​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ក្នុង​ឱកាស​ពិសេស និង​ថ្ងៃឈប់​សម្រាក។ ហើយ​ពេល​យើង​ជួបជុំគ្នា ក៏​យើង​ប្រហែលជា​នឹក​នរណា​ម្នាក់ ដែល​មិន​មាន​វត្តមាន​ជាមួយ​យើង ឬ​យើង​ប្រហែលជា​អធិស្ឋាន​សូម​សន្តិភាព សម្រាប់​គ្រួសារ​របស់​យើង ដែល​កំពុង​មានការ​បាក់បែក​ជាដើម។ ក្នុង​អំឡុង​ពេល​នោះ ការអធិស្ឋាន និង​ការ​ជញ្ជឹងគិត អំពី​ប្រាជ្ញា​នៃ​ព្រះគម្ពីរ​បាន​ជួយ​ខ្ញុំ​ច្រើនណាស់ ដោយ​រាប់បញ្ចូល​ទាំង​សុភាសិត​របស់​ស្តេច​សាឡូម៉ូន ដែល​ចែងថា “សេចក្តី​សង្ឃឹម​ដែល​ចេះតែ​បន្ថយ​ទៅ នោះ​នាំឲ្យ​រអាចិត្ត តែ​កាលណា​បាន​ដូចប្រាថ្នា នោះ​ប្រៀប​ដូចជា​ដើមឈើ​នៃ​ជីវិត​វិញ”(សុភាសិត ១៣:១២)។ ក្នុង​បទ​គម្ពីរ​សុភាសិត​នេះ ស្តេច​សាឡូម៉ូន​បាន​កត់សំគាល់​ថា “ក្តី​សង្ឃឹម​ដែល​ចេះតែ​ថយ​ទៅ” ដោយសារ​ការ​ពន្យា​ពេល ក្នុង​ការ​ទទួល​បានអ្វី​ដែល​យើង​ប្រាថ្នា​ចង់បាន អាច​នាំឲ្យមាន​ការ​រអាចិត្ត និង​ការឈឺចាប់។ តែ​កាលណា​បាន​ដូចសេចក្តី​ប្រាថ្នា នោះ​ប្រៀប​ដូចជា​ដើមឈើ​នៃ​ជីវិត ដែល​នាំឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ថ្លា និង​ថ្មី​ឡើង។ ក្តី​សង្ឃឹម និង​សេចក្តី​ប្រាថ្នា​របស់​យើង​ខ្លះ ប្រហែល​មិនបាន​សម្រេច​ភ្លាម​ៗ​នោះ​ទេ ហើយ​ខ្លះ​បានសម្រេច តាម​រយៈ​ព្រះអង្គ បន្ទាប់ពី​យើង​បាន​ស្លាប់​ហើយ។…

Read article
ថ្វាយពេលអនាគតរបស់យើងដល់ព្រះ

មនុស្ស​ល្ងីល្ងើ​ក៏​ពង្រីក​ពាក្យ​ពោល​ជាច្រើន ឯ​មនុស្ស​លោក​គេ​មិនដឹងជា​នឹង​កើតមាន​អ្វី​ទេ។ សាស្តា ១០:១៤ កាលពី​ឆ្នាំ ២០១០ លោក​ឡាសស្លូ ហ៊ែ​នី​យែក(Laszlo Hanyecz) បាន​ធ្វើការ​ទិញ​ជាលើកដំបូង ដោយ​ប្រើ​លុយ​ប៊ីតខញ (bitcoin ជា​រូបិយ​បណ្ណ​ឌី​ជី​ធល ដែល​មានតម្លៃ​មួយ​ភាគ មួយ​សេន) ដោយ​បង់ប្រាក់ ១ម៉ឺន ប៊ីតខញ ដើម្បី​ទិញ​នំ​ភី​ហ្សា​២​បន្ទះ(តម្លៃ២៥ដុល្លា)។ នៅ​ឆ្នាំ២០២១ លុយ​ប៊ីតខញ​បាន​ឡើងថ្លៃ​ខ្ពស់​បំផុត ដោយ១ម៉ឺន​ប៊ី​តខញ មានតម្លៃ​ជាង ៥០០លាន​ដុល្លា។ មុន​ពេល​តម្លៃ​លុយ​នេះ​ឡើងថ្លៃ​កប់​ពពក គាត់​បាន​បន្ត​បញ្ជាទិញ​នំ​ភី​ហ្សា ដោយ​ប្រើ​លុយ ១០ម៉ឺន​ប៊ីតខញ​ជា​សរុប។ បើសិនជា​គាត់​សន្សំ​លុយ​ប៊ីតខញ​ទាំងនោះ គាត់​ប្រាកដជា​ក្លាយជា​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លា ហើយ​មានឈ្មោះ​ក្នុង​បញ្ជី​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក។ តែ​គួរឲ្យ​ស្តាយ ដែល​គាត់​បានដឹង​ជាមុន​ថា នឹង​មានរឿង​នេះ​កើតឡើង។ ជា​ការពិត​ណាស់ លោក​ហ៊ែនយេក​មិន​អាច​ដឹង​ជាមុន​បានទេ។ គ្មាន​នរណា​អាច​ដឹង​បានទេ។ កណ្ឌ​គម្ពីរ​សាស្តា​បាន​ចែងថា “មនុស្សលោក​គេ​មិនដឹងជា​នឹង​កើតមាន​អ្វី​ទេ”(១០:១៤)។ ទោះ​យើង​បាន​ព្យាយាម​យល់ និង​គ្រប់គ្រង​ពេល​អនាគត​យ៉ាងណាក៏ដោយ ក៏​ខគម្ពីរ​នេះ​នៅតែ​ជា​សេចក្តី​ពិត។ អ្នកខ្លះ​គិតស្មាន​ថា ខ្លួនឯង​មានការ​យល់ដឹង លើស​ពី​អ្វី​ដែល​ខ្លួន​ពិតជា​ដឹង​មែន ឬ​ដែល​អាក្រក់​ជាង​នេះ​ទៀត​នោះ គឺ​យើង​គិតស្មាន​ថា យើង​បានដឹង​អំពី​ជីវិត ឬ​អនាគត​របស់​នរណា​ម្នាក់។ តែ​ដូចដែល​កណ្ឌ​គម្ពីរ​សាស្តា​បាន​សួរ​យ៉ាង​ច្បាស់​ថា “ការអ្វី​ដែល​នឹង​កើតមក​ខាងក្រោយ​ខ្លួន នោះ​តើ​អ្នកណា​នឹង​ថ្លែងប្រាប់​បាន?”(ខ.១៤)។ ទេ គ្មាន​នរណា​អាច​ថ្លែងប្រាប់​បានទេ។ ព្រះគម្ពីរ​បានប្រៀប​ធៀប​មនុស្ស​មាន​ប្រាជ្ញា…

Read article
សេចក្តីជំនឿរស់

សេចក្តី​ជំនឿ បើ​គ្មាន​ការប្រព្រឹត្ត​តាម នោះ​ឈ្មោះថា​ស្លាប់​ហើយ។ យ៉ាកុប ២:២៦ មាន​ខ្យល់កួច​យក្ស​មួយ​បាន​បក់​កាត់តាម​សហគមន៍​មួយ នៅពេល​ល្ងាច ក្នុង​ខែមិថុនា ឆ្នាំ២០២១ ដោយ​បាន​បំផ្លិច​បំផ្លាញ​ជង្រុក​របស់​គ្រួសារ​មួយ។ វា​ជា​ការបាត់បង់​ដ៏​សោកសៅ ព្រោះ​ជង្រុក​នេះ​បាន​មាន​វត្ត​មាននៅ​លើ​ដី​របស់​គ្រួសារ​នេះ ចាប់តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ ១៨០០មកម្ល៉េះ។ ខណៈ​ពេល​ដែល​លោក​ចន(John) និង​អ្ន​កស្រី​បប(Barb) ធ្វើដំណើរ​ទៅ​ព្រះវិហារ កាត់តាម​កន្លែង​នោះ នៅពេល​ព្រឹក​ថ្ងៃបន្ទាប់ ពួក​គេ​ក៏បាន​ឃើញ​ការខូចខាត ហើយ​មានចិត្តចង់​ជួយ។ ដូចនេះ ពួក​គេ​ក៏បាន​ឈប់​ឡាន ហើយក៏​បានដឹង​ថា ក្រុម​គ្រួសារ​នោះ​កំពុងតែ​ត្រូវការ​គេ​ជួយ​សម្អាត​សំណល់​បាក់បែក។ ពួក​គេ​ក៏បាន​ប្រញាប់​បើកឡាន​ត្រឡប់ទៅ​ផ្ទះ​វិញ ដើម្បី​ផ្លាស់​ខោអាវ ហើយ​វិលត្រឡប់​មកវិញ ដើម្បី​ចំណាយពេល​ពេញមួយថ្ងៃ ក្នុង​ការ​សម្អាត​សំណល់​បាក់បែក ដែល​ខ្យល់កួច​នោះ​បាន​បង្កឡើង។ ត្រង់​ចំណុច​នេះ ពួក​គេ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​របស់​ខ្លួន តាមរយៈ​ការបម្រើ​ក្រុម​គ្រួសារ​នោះ។ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចែងថា “សេចក្តី​ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត នោះ​ឈ្មោះថា​ស្លាប់​ហើយ”(យ៉ាកុប ២:២៦)។ ក្នុង​កណ្ឌ​គម្ពីរ​នេះ សាវ័ក​យ៉ាកុប​ក៏​បាន​និយាយ​អំពី​គំរូ​របស់​លោក​អ័ប្រា​ហាំ ដែល​បាន​ដើរតាម​ព្រះ ដោយ​ការ​ស្តាប់​បង្គាប់ ពេល​ដែល​គាត់​មិន​ស្គាល់​កន្លែង ដែល​ព្រះ​បង្គាប់​ឲ្យ​គាត់​ទៅ(ខ.២៣ មើល​លោ​កុប្បត្តិ ១២:១-៤ ១៥:៦ ហេព្រើរ ១១:៨)។ លោក​យ៉ាកុប​ក៏បាន​និយាយ​អំពី​នាង​រ៉ា​ហាប ដែល​បាន​បង្ហាញ​ឲ្យ​គេ​ដឹង​ថា​នាង​មាន​ជំនឿ​លើ​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល ពេល​ដែល​នាង​ជួយ​លាក់បាំង​ពួក​ស៊ើបការ ដែល​បាន​ចូល​មក​សង្កេតមើល​ទីក្រុង​យេ​រី​ខូ(យ៉ាកុប ២:២៥ មើល…

Read article
ការដឹងអំពីចុងបញ្ចប់ជាមុន

កាល​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើងវិញ នោះ​ពួក​សិស្ស​នឹកឃើញ​ថា ទ្រង់​បាន​មាន​ព្រះបន្ទូល​ពាក្យ​នោះ។ យ៉ូហាន ២:២២ ការ​អាន​ជំពូក​ចុងក្រោយ​របស់​រឿងប្រលោមលោក​បែប​អាថ៌កំបាំង មុននឹង​អាន​សៀវភៅរឿង​នោះ​ទាំងមូល ស្តាប់​មើលទៅ ហាក់ដូច​មិនមែន​ជា​គំនិតល្អ សម្រាប់​អ្នក​ដែល​ចូលចិត្ត​តាមដាន​សាច់រឿង​ដ៏​ល្អ​មួយ។ តែ​អ្នកខ្លះ​មាន​ភាព​សប្បាយ​រីករាយ​ជាង នៅក្នុង​ការ​អាន​សៀវភៅរឿង បើសិនជា​ពួក​គេ​បានដឹង​មុន​ថា រឿង​នោះ​មានការ​បញ្ចប់​ដូចម្តេច​ខ្លះ។ ក្នុង​សៀវភៅ​ដែល​លោក រី​ឆាត ហេយ(Richard Hays) បាន​និពន្ធ មាន​ចំណងជើង​ថា ការ​អាន​សៀវភៅ​បញ្ច្រាស គាត់​បាន​បង្ហាញ​យើង អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​ដូចនេះ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ប៊ីប​របស់​យើង។ គាត់​បាន​បកស្រាយ អំពី​របៀប​ដែល​ពាក្យ​ដែល​មាន​ចែង និង​ព្រឹត្តិ​ការណ៍​ក្នុង​ព្រះគម្ពីរ បាន​ប្រាប់​ទុកជាមុន រំឭក និង​យោង​ឲ្យ​គ្នា​ទៅវិញទៅមក ហេតុនេះ​គាត់​ក៏បាន​ប្រាប់​យើង​អំពី​មូលហេតុ ដែល​ការ​ដឹង​ជាមុន អំពី​ចុងបញ្ចប់​នៃ​សាច់រឿង​ព្រះគម្ពីរ មាន​សារៈសំខាន់​ចំពោះ​ការសិក្សា​ព្រះគម្ពីរ។ គាត់​ក៏បាន​រំឭក​អ្នកអាន​របស់​គាត់​ថា ទាល់តែ​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ទើប​ពួក​សាវ័ក​ទ្រង់​យល់​អត្ថន័យ នៃ​ការ​អះអាង​របស់​ព្រះអង្គ​ថា ព្រះអង្គ​នឹង​សង់​ព្រះវិហារ​ឡើងវិញ​ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពី​ព្រះវិហារ​ត្រូវ​បាន​បំផ្លាញ។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ប្រាប់​យើង​ថា “គឺ​ទ្រង់​មាន​ព្រះបន្ទូល​ពី​ព្រះវិហារ ដែល​ជា​រូបអង្គ​ទ្រង់​ទេ”(យ៉ូហាន ២:២១)។ ទាល់តែដល់​ពេលនោះ ទើប​ពួក​គេ​យល់​អត្ថន័យ នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​រំលង(មើល ម៉ាថាយ ២៦:១៧-២៩)។ ទាល់តែ​ពួក​គេ​បាន​ស្វែងយល់​អំពី​រឿង​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ទើប​ពួក​គេ​អាច​យល់​ការ​បកស្រាយ​របស់​ព្រះយេស៊ូវ​ អំពី​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​ដែល​ស្តេច​នៅ​សម័យ​បុរាណ មាន​ចំពោះ​ដំណាក់​របស់​ព្រះ(ទំនុកដំកើង ៦៩:៩ យ៉ូហាន…

Read article
ត្រៀមខ្លួនឆ្លើយសំណួររបស់អ្នកមិនជឿ

ហើយ​ឲ្យ​ប្រុងប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បីនឹង​តបឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នករាល់គ្នា។ ១ពេត្រុស ៣:១៥ កាលពី​ឆ្នាំ១៩៤១ ក្លិប​លោក​សូ​ក្រាត​ត្រូវ​បាន​គេ​បង្កើត​ឡើង នៅ​សកលវិទ្យាល័យ​អក់​ស្វឺ​ត នៅ​ប្រទេស​អង់គ្លេស ក្នុង​គោលបំណង ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ជជែកវែក​ញែក រវាង​អ្នកជឿ​ព្រះយេស៊ូវ​ ជាមួយ​អ្នក​មិន​ជឿ​ថា ​ព្រះ​មាន​មែនឬអត់។ ការ​ជជែកវែក​ញែក​អំពី​ជំនឿ​សាសនា នៅ​សកលវិទ្យាល័យ​របស់​អ្នក​មិន​ជឿ​ព្រះ មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ តែ​អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ លោក​ស៊ីអេស លូ​អ៊ី​ស(C. S. Lewis) ជា​អ្នកប្រាជ្ញ​គ្រីស្ទបរិស័ទ​ដ៏​ល្បីល្បាញ បាន​ធ្វើជា​ប្រធាន​របស់​ក្លិប​នេះ អស់​រយៈពេល១៥ឆ្នាំ។ គាត់​បាន​ស្ម័គ្រចិត្ត​ឲ្យ​គេ​ចោទសួរ អំពី​ជំនឿ និង​ទស្សនៈ​របស់​គាត់ ដោយ​គាត់​ជឿ​ថា ជំនឿ​លើ​ព្រះគ្រីស្ទ​អាច​ប្រឈមមុខ​ដាក់​ការ​ចោទសួរ​ដែល​ពិបាក​ៗ​បាន។ គាត់​ដឹង​ថា យើង​មាន​ភស្តុតាង​ដែល​អាច​ទទួលយក​បាន និង​សម​ហេតុផល សម្រាប់​ឲ្យ​យើង​ជឿ​ព្រះយេស៊ូវ​។ ត្រង់​ចំណុច​នេះ លោក​លូ​អ៊ីស​កំ​ពុង​អនុវត្ត​តាម​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ដល់​អ្នកជឿ​សម័យ​ដើម ដែល​កំពុង​រស់នៅ​ខ្ចាត់ខ្ចាយ ដោយ​រំឭក​ពួក​គេ​ “​ឲ្យ​ប្រុងប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បីនឹង​តបឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​” របស់​ពួកគេ(១ពេត្រុស ៣:១៥)។ ក្នុង​បទ​គម្ពីរ​នេះ សាវ័ក​ពេត្រុស​បាន​បង្ហាញ​ចំណុច​គន្លឹះ​ពីរ​យ៉ាង​គឺ : យើង​មានហេតុ​ផល​ដ៏​ល្អ ដែល​ត្រូវ​មាន​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ ហើយ​យើង​ត្រូវ​បង្ហាញ​ហេតុផល​របស់​យើង ដល់​អ្នកចោទ​សួរ ដោយចិត្ត​សុភាព និង​ការគោរព។…

Read article