October

You are here:
សត្វចៀមពណ៌ផ្កាឈូក

ខណៈពេលដែលខ្ញុំកំពុងធ្វើដំណើរតាមផ្លូវជាតិ ពីក្រុងក្លាសហ្គោ ទៅក្រុងអេឌីនបឺក ប្រទេសស្កត់ឡង់ ខ្ញុំបានគយគន់ទេសភាពវាលឃ្វាលចៀម នៅទីជនបទ យ៉ាងសប្បាយរីករាយ ហើយក៏បានឃើញអ្វីមួយ ដែលកាន់តែធ្វើឲ្យខ្ញុំចាប់អារម្មណ៍។ ខ្ញុំឃើញសត្វចៀមសម្បុរពណ៌ផ្កាឈូក មួយហ្វូង នៅលើកំពូលភ្នំ។ ខ្ញុំដឹងថា តាមធម្មតា ម្ចាស់ចៀមគូសចំណាំសត្វចៀមរបស់ខ្លួន ដោយប្រើថ្នាំពណ៌បាញ់ជារូបរង្វង់មូល ពីលើពួកវា។ ប៉ុន្តែ ម្ចាសចៀមហ្វូងនេះ បានបាញ់ថ្នាំពណ៌ផ្កាឈូក ពេញខ្លួនចៀមរបស់គាត់ទាំងអស់តែម្តង។ ដូចនេះ អ្នករស់នៅតំបន់នោះ សុទ្ធតែដឹងថា ចៀមនោះជារបស់គាត់។ ព្រះគម្ពីរបានចែងថា អ្នកដើរតាមព្រះគ្រីស្ទ គឺជាចៀម ហើយពួកគេក៏មានសញ្ញាសំគាល់ថា ពួកគេជាចៀមរបស់ព្រះអង្គ។ តើមានអ្វីជា “សញ្ញាសំគាល់” ក្នុងជីវិតរបស់អ្នកដើរតាមព្រះគ្រីស្ទ? តើមានអ្វីបញ្ជាក់ថា នរណាម្នាក់ជាចៀមរបស់ព្រះយេស៊ូវ? ក្នុងកណ្ឌដំណឹងល្អយ៉ូហាន ព្រះយេស៊ូវដែលជាអ្នកគង្វាលដ៏ល្អបានមានបន្ទូលថា សេចក្តីស្រឡាញ់ជាសញ្ញាសំគាល់របស់យើង។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៤-៣៥)។ អ្នកជឿព្រះគួរតែបង្ហាញសេចក្តីស្រឡាញ់ចំពោះមនុស្សទាំងអស់ ដែលនៅក្បែរខ្លួន ដោយពាក្យសម្តី និងការប្រព្រឹត្ត។ សាវ័កយ៉ូហានបានមានប្រសាសន៍ថា “ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ…

Read article
វប្បធម៌ដែលចូលចិត្តប្រើហើយបោះចោល

សព្វថ្ងៃនេះ យើងកំពុងរស់នៅ ក្នុងវប្បធម៌ដែលចូលចិត្តប្រើហើយបោះចោល លើសពីសម័យណាៗទាំងអស់។ សូមយើងចំណាយពេលគិតបន្តិច អំពីរបស់ដែលគេបានផលិត សម្រាប់ឲ្យយើងប្រើហើយបោះចោល ដូចជាឡាមកោពុកមាត់ ដបទឹកផ្លាស្ទិក ដែកកេះ ចានក្រដាស់ ស្លាព្រា និងសមផ្លាស្ទិកជាដើម។ ផលិតផលទាំងនេះ ត្រូវគេប្រើប្រាស់ ហើយបោះចោល រួចគេយករបស់ថ្មីមកប្រើជំនួស ហើយបោះចោលទៀត ដោយមិនបានប្រើឲ្យស្ថិតស្ថេរ។ វប្បធម៌ដែលចូលចិត្តប្រើហើយបោះចោលនេះ ក៏បានឆ្លុះបញ្ចាំងអំពីបញ្ហាទំនាក់ទំនង ដែលកើតឡើងក្នុងសង្គមយើងសព្វថ្ងៃ។ នៅក្នុងទំនាក់ទំនង គេចង់ធ្វើការប្តេជ្ញាចិត្ត ឬមិនចង់ ស្រេចតែចិត្ត។ ទំនាក់ទំនងប្តីប្រពន្ធត្រូវមានការតស៊ូកុំឲ្យមានការបាក់បែក។ បុគ្គលិកដែលបានធ្វើការជាយូរឆ្នាំ ត្រូវបានគេបញ្ឈប់ការងារ មុនពេលចូលនិវត្តន៍ ដើម្បីកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន ឬអង្គការ។ កីឡាករដ៏ល្បីល្បាញ បានចាកចេញពីក្រុមមួយ ចូលក្រុមមួយទៀត។ ដូចនេះ យើងមើលទៅ ហាក់ដូចជាគ្មានអ្វីដែលស្ថិតស្ថេរសោះ។ ទោះជាយ៉ាងណាក៏ដោយ ព្រះនៃយើងមិនដែលប្រែប្រួលឡើយ។ ព្រះអង្គបានសន្យាថា សេចក្តីស្រឡាញ់ និងសេចក្តីមេត្តា របស់ព្រះអង្គស្ថិតស្ថេរជាដរាប។ បទគម្ពីរទំនុកដំកើង ជំពូក ១៣៦  បានពោលពាក្យសរសើរព្រះបន្ទូលសន្យារបស់ព្រះអង្គ ដោយលើកឡើងអំពីការអស្ចារ្យ កិច្ចការ និងបុគ្គលិកលក្ខណៈរបស់ព្រះអង្គ។ បន្ទាប់មក គាត់ក៏បានភ្ជាប់ឃ្លានីមួយៗ ដែលនិយាយអំពីព្រះ ដោយពាក្យថា…

Read article
ពន្លឺដែលចាំងកាត់ភាពងងឹត

ផ្ទាំងគំនូរ ដែលមានចំណងជើងថា ផ្លូវនៃពន្លឺ ជាស្នាដៃរបស់វិចិត្រករម្នាក់ នៅទីក្រុងខូឡូរ៉ាដូស្ព្រីង ឈ្មោះបប់ ស៊ីមភីច(Bob Simpich)។ ផ្ទាំងគំនូរនេះបានបង្ហាញ អំពីដើមអេស្ពិនដែលដុះផ្តុំគ្នាជាច្រើន ដែលមានស្លិកពណ៌មាស ដោយសារចាំងពន្លឺថ្ងៃ នាសរទរដូវ។ វិចិត្រករបានគូរូបស្លឹក នៅចុងដើមអេស្ពិន យ៉ាងប៉ិនប្រសប់ ឲ្យមានពន្លឺចែងចាំង ហើយបានដាក់ពន្លឺថ្ងៃ លាយជាមួយនឹងស្រមោល នៅលើដីនៅក្រោមដើមឈើរទាំងនោះ។ ជាងគំនូររូបនេះបានមានប្រសាសន៍ថា ការដាក់ពន្លឺ និងស្រមោលឲ្យមានភាពឆ្លុះគ្នាដូចនេះ បានធ្វើឲ្យគេជក់ចិត្តនឹងពន្លឺដែលចាំងចុះពីលើមកកាត់តាមម្លប់ឈើ។ យ៉ាងណាមិញ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅកាន់អ្នកជឿព្រះយេស៊ូវ នៅក្រុងកូរិនថូសថា “ដ្បិតគឺជាព្រះ ដែលមានព្រះបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ”(២កូរិនថូស ៤:៦)។ បន្ទាប់មក សាវ័កប៉ុលក៏បានបន្តរៀបរាប់អំពីភាពពិតនៃជីវិតមនុស្ស ដែលក្នុងនោះ យើងត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ”(ខ.៨-៩)។ ពេលខ្លះ ការពិបាក ទុក្ខព្រួយ និងការបាត់បង់ ធ្វើឲ្យយើងយល់ថា ពន្លឺនៃព្រះភ័ក្រ្តព្រះ ហាក់ដូចជាខ្សោយទៅៗ។ ប៉ុន្តែ ទោះបីជាយើងស្ថិតក្នុងស្រមោលដ៏ងងឹតនោះក៏ដោយ ក៏យើងនៅតែអាចដឹងថា…

Read article
នៅក្នុងខ្យល់ព្យុះ

មានពេលមួយ ខ្យល់ព្យុះកំពុងតែចាប់ផ្តើមបក់បោកមករកទីក្រុងពីចម្ងាយ ប៉ុន្តែ ទន្ទឹមនឹងនោះ មិត្តភក្តិរបស់ខ្ញុំម្នាក់ ក៏កំពុងជួបព្យុះ ក្នុងគ្រួសាររបស់គាត់ផងដែរ។ គាត់បានចែកចាយថា កាលគាត់នៅទីក្រុងហុងកុង ក្រុមព្យាករណ៍ឧតុនិយមបានប្រកាសថា មានខ្យល់ព្យុះដ៏ធំមួយកំពុងបក់បោកមកហើយ។ ប៉ុន្តែ ខ្យល់ព្យុះមិនគ្រាន់តែមាននៅក្រៅផ្ទះរបស់គាត់ឡើយ សូម្បីតែនៅក្នុងផ្ទះគាត់ក៏មានខ្យល់ព្យុះផងដែរ។ ពេលដែលឪពុករបស់គាត់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្រុមគ្រួសាររបស់គាត់ ត្រូវធ្វើដំណើរទៅមន្ទីរពេទ្យជាញឹកញាប់ បានជាពួកគេព្យាយាមថ្លឹងថ្លែងកិច្ចការគ្រួសារ និងការងារឲ្យបានស្មើគ្នា។ ពួកគេមានការអស់កម្លាំងណាស់ បានជាការអត់ធ្មត់ក៏មានការថយចុះ ហើយស្ថានភាពនៅក្នុងគ្រួសារមានភាពតានតឹងកាន់តែខ្លាំង។ ជីវិតយើងអាចជួបបញ្ហា ដែលធ្វើឲ្យយើងពិបាក ដូចខ្យល់ព្យុះ ដែលបក់បោកយើងចុះឡើង ដោយកម្លាំងខ្យល់នៃទុក្ខលំបាក ការទួញសោក ឬភាពតប់ប្រមល់។ ស្ថិតក្នុងពេលបែបនេះ តើយើងត្រូវងាកទៅរកជំនួយពីណា? មានពេលមួយ ពួកសាវ័ករបស់ព្រះយេស៊ូវ កំពុងជាប់នៅក្នុងខ្យល់ព្យុះដ៏ធំមួយ ហើយឆ្ងល់ថា ព្រះអង្គខ្វល់ពីពួកគេឬទេ ហើយពួកគេដឹងថា ខ្លួនត្រូវងាកទៅរកព្រះអង្គ។ ព្រះអង្គក៏បានបង្ហាញព្រះចេស្តា ឲ្យពួកគេឃើញ ដោយបង្ក្រាបខ្យល់ព្យុះឲ្យស្ងប់(ម៉ាកុស ៤:៣៨-៣៩)។ ប៉ុន្តែ ជាញឹកញាប់ ព្រះអង្គមិនបានបង្គាប់ឲ្យខ្យល់ព្យុះឈប់ភ្លាមៗ នោះទេ។ ហេតុនេះហើយ បានជាយើងប្រហែលជាមានអារម្មណ៍ថា ព្រះអង្គដូចជាមិនពីយើងសោះ គឺមិនខុសពីពួកសាវ័កទេ។ ដើម្បីជម្នះការភ័យខ្លាចរបស់យើង យើងអាចប្រកាន់ខ្ជាប់នូវសេចក្តីជំនឿរបស់យើង ដោយរំឭកខ្លួនឯងថា ព្រះអង្គជានរណា…

Read article
អំណាចនៃពិធីបុណ្យ

ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង គ្រួសាររបស់ខ្ញុំមានច្បាប់គ្រួសារជាច្រើន ដែលក្នុងនោះ យើងមានច្បាប់មួយ ដែលបានហាមមិនឲ្យយើងចូលគេង ទាំងមានកំហឹង(អេភេសូរ ៤:២៦)។ យើងត្រូវដោះស្រាយបញ្ហាទំនាស់ និងការខ្វែងគំនិតគ្នាឲ្យអស់ ជាមុនសិន។ ទន្ទឹមនឹងការអនុវត្តតាមច្បាប់មួយនេះ យើងមានប្រពៃណីមុនចូលគេង ដែលតម្រូវឲ្យឪពុកម្តាយរបស់ខ្ញុំ និយាយមកកាន់ខ្ញុំ និងបងប្រុសខ្ញុំថា “រាត្រីសួស្តី ម៉ាក់និងប៉ាស្រឡាញ់កូនទាំងពីរ”។ ហើយយើងក៏ឆ្លើយតបថា “រាត្រីសួស្តី កូនក៏ស្រឡាញ់ម៉ាក់និងប៉ាដែរ”។ ថ្មីៗនេះខ្ញុំបានយល់ពីតម្លៃនៃប្រពៃណីមួយនេះ។ ពេលដែលម្តាយខ្ញុំកំពុងគេងសម្រាកព្យាបាល នៅលើគ្រែក្នុងមន្ទីរពេទ្យ ជិតដល់ពេលដែលត្រូវលាចាកលោក ដោយសារជម្ងឺមហារីកសួត គាត់មានការឆ្លើយតប កាន់តែតិចទៅៗ។ ប៉ុន្តែ ជារៀងរាល់ពេលយប់ មុនពេលខ្ញុំដើរចេញពីបន្ទប់របស់គាត់ ខ្ញុំប្រាប់គាត់ថា “ខ្ញុំស្រឡាញ់ម៉ាក់”។ ហើយទោះបីជាគាត់មិនអាចនិយាយអ្វីច្រើនក៏ដោយ ក៏គាត់នៅតែឆ្លើយតបថា “ម៉ាក់ក៏ស្រឡាញ់កូនដែរ”។ អស់ពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានចម្រើនវ័យធំឡើង ដោយមិនបានដឹងថា ប្រពៃណីនេះមានតម្លៃប៉ុណ្ណា ចំពោះគ្រួសារខ្ញុំទេ គឺទើបតែនៅពេលថ្មីៗនេះ។ ពេលដែលយើងអនុវត្តច្រំដែលៗ តាមប្រពៃណីដ៏ល្អមួយ អស់រយៈពេលជាច្រើនឆ្នាំ យើងប្រហែលជាមិនបានចាប់អារម្មណ៍ថា ប្រពៃណីនោះមានតម្លៃប៉ុណ្ណាចំពោះយើងទេ។ ប៉ុន្តែ ប្រពៃណីដ៏ល្អខ្លះ បានផ្តល់នូវការក្រើនរំឭកដ៏សំខាន់  អំពីសេចក្តីពិតខាងវិញ្ញាណដ៏វិសេស។  មានគ្រីស្ទបរិស័ទខ្លះ នៅសតវត្សរ៍ទី១ បានប្រារព្ធធ្វើពិធីលៀងព្រះអម្ចាស់ខុសរបៀប បានជាសាវ័កប៉ុលណែនាំពួកគេឲ្យអនុវត្តឲ្យបានត្រឹមត្រូវ។ គឺដូចដែលគាត់បានប្រាប់ពួកគេថា…

Read article
ព្រះនេត្រនៃសេចក្តីស្រឡាញ់

មានមនុស្សជាច្រើន   ដែលបានចូលរួមទស្សនាការសម្តែងរបស់លោក ម៉ាស សាឡិម(Marc Salem) នៅលើវេទិការ បាននាំគ្នាគិតថា គាត់អាចដឹងថា អ្នកដទៃកំពុងគិតអំពីអ្វី។ ប៉ុន្តែ គាត់មិនបានអះអាងថា គាត់មានសមត្ថភាពដូចនេះឡើយ។ គាត់ថា គាត់មិនមែនជាមនុស្សដែលមានភ្នែកទិព្វត្រចៀកទិព្វ ហើយក៏មិនមែនជាអ្នកមានវេទមន្តអ្វីដែរ តែគ្រាន់តែជាអ្នកពូកែសង្កេតមើលមនុស្សប៉ុណ្ណោះ។ គាត់បានប្រាប់អ្នកស្រីចេនីហ្វឺ មូលសិន(Jennifer Mulson) ដែលជាអ្នកនិពន្ធថា “សព្វថ្ងៃ យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានវត្ថុភាគច្រើន យើងមើលមិនឃើញ ដោយសារយើងមិនចាប់អារម្មណ៍នឹងរបស់ទាំងនោះ … តែសម្រាប់ខ្ញុំវិញ ខ្ញុំងាយនឹងចាប់អារម្មណ៍ នឹងការអ្វីដែលមនុស្សបង្ហាញចេញមកខាងក្រៅ” (ដងស្រង់ពីការសែត ខូឡូរ៉ាដូ ស្រ្ពីង)។ កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ច ក្នុងលោកិយនេះ តើព្រះអង្គបានទតឃើញអ្វីខ្លះ នៅក្នុងចិត្តរបស់មនុស្ស ដែលព្រះអង្គបានជួប? មានពេលមួយ ព្រះអង្គបានជួបនឹងបុរសអ្នកមានដ៏ក្មេងវ័យម្នាក់ ដែលកំពុងស្វែងរកជីវិតអស់កល្បជានិច្ច ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អម៉ាថាយ ម៉ាកុស និងលូកា។ ព្រះគម្ពីរលូកា បានចែងជាលម្អិតអំពីរឿងនេះថា “ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់”(ម៉ាកុស ១០:២១)។   អ្នកខ្លះប្រហែលជាមើលមកយុវជនម្នាក់នេះ   ថាជាមនុស្សក្រអឺតក្រទម(ខ.១៩-២០) ខណៈពេលដែលអ្នកដទៃទៀតប្រហែលជាច្រណែននឹងទ្រព្យសម្បត្តិរបស់គាត់ តែព្រះយេស៊ូវបានទតមើលគាត់ ដោយសេចក្តីស្រឡាញ់។ ជាញឹកញាប់ យើងច្រើនតែផ្តោតទៅលើការដែលគាត់ដើរចេញពីព្រះយេស៊ូវទៅ…

Read article
ជំពូកចុងក្រោយ

មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំម្នា​ក់​មាន​ទម្លាប់​អាន​​សៀវភៅ តាម​របៀប​ចម្លែក​ខុស​គេ។ ពេល​នាង​អា​នសៀវ​ភៅរឿ​ងប្រ​លោម​លោកបែ​បរ​ន្ធត់ នាង​ចូល​ចិត្ត​អានជំ​ពូក​ចុង​ក្រោយ​មុន​គេ​​។ នា​ងប្រា​ប់​ខ្ញុំ​ថា មូល​ហេតុ​ដែល​នាង​​មាន​ទម្លាប់​អាន​ដូច​នេះ​ គឺ​ដោយ​សារ​នាង “មិ​នចង់​មាន​ចិត្តថ​ប់​បារម្ភ នៅ​ក្នុង​ការ​អាន​”។   សម្រាប់​យើង​ដែល​ជាគ្រី​ស្ទ​បរិស័ទ​វិ​ញ   យើង​ប្រ​ហែល​ជា​មាន​ចិត្ត​ថប់​បារម្ភ អំពី​ហេតុ​ការណ៍​ដែល​​អាច​​កើ​ត​ឡើង​​ចំពោះ​​យើង នៅ​​ពេល​អនាគ​ត​ ប៉ុន្តែ ព្រះ​បាន​អនុញ្ញា​ត​ឲ្យ​យើង​ដឹង​ជាមុ​ន អំពី​ចុង​បញ្ចប់​នៃ​សាច់​រឿងនៃ​​ជីវិត​របស់​យើង ដូចនេះ យើងអាចមានសន្តិភាពក្នុងចិត្ត ពេលជួប​ភាព​ជ្រួល​ច្របល់ ហើយ​មាន​ចិត្ត​ស្ងប់ ពេល​ជួប​គ្រោះ​មហន្ត​រាយ។ ត្រង់ចំ​ណុច​នេះ ក្នុងប​ទគ​ម្ពីរ ភីលីព ៤:៥ សាវ័ក​ប៉ុល​បាន​ហៅ​អាកប្ប​កិរិយ៉ា​ដូច​នេះថា​ “សេចក្តី​សំឡូត”។ ពាក្យ​នេះត្រូ​វបាន​​ប្រើ​ក្នុង​បទ​គម្ពី​រនេះ សំដៅ​ទៅ​លើ “ការ​មាន​សន្តិ​ភាព​ក្នុង​ចិត្ត ពេល​ស្ថិត​ក្រោម​សំពាធ​អ្វី​មួយ” ដែល​ជា​ភាព​ស្ងប់​រម្ងាប់ និងជា​កម្លាំង​ដែល​យើង​ប្រើ ​ពេល​យើង​ជួប​ស្ថាន​ភាព​ដែលធ្វើ​ឲ្យមា​នកា​រ​ថប់​បារម្ភ   ក្នុង​ការ​រស់​នៅ។ នគរ​ទាំង​ឡាយ​អាច​រលំ​រលាយ មិត្ត​ភ័ក្រ​អាច​លែង​ទុក​ចិត្ត​គ្នា ពួក​ជំនុំ​អាចជួ​បកា​រ​បែប​បា​ក់ ទឹក​សមុទ្រ​អាច​ជន់​ជោរ​ឡើង ហើយ​ភ្នំ​ទាំង​ឡាយអា​ច​កក្រើក​រំពើក ប៉ុន្តែ យើង​នៅ​តែ​អាច​មាន​សន្តិ​ភាព​នៅ​ក្នុង​ចិត្ត។​ តើ​ធ្វើ​ដូ​ច​ម្តេច ឲ្យ​យើង​អាច​មាន​ចិត្ត​ស្ងប់​យ៉ាង​ដូច​នេះ​បាន? យើង​អាច​មាន​ចិត្ត​ស្ងប់​យ៉ាងដូ​ច​នេះបា​ន ដោយ​នឹក​ចាំថា​ “ព្រះ​អម្ចាស់​ជិត​យាង​មក​ហើយ”(ភីលីព ៤:៥)។ ព្រះ​អម្ចាស់​នៃ​យើង​កំពុង​ឈរ​នៅ​ខាង​ក្រៅ ដោយ​ត្រៀម​ខ្លួ​នទំលា​យទ្វា​រ​​ចូល ហើយ​កែរ​ប្រែ​អ្វីៗ​​ឲ្យ​ត្រឹម​ត្រូវ​ឡើង​​វិញ។ ពេល​នោះ លោកិយ​នេះ និង​បញ្ហា​ទាំង​ឡាយ​ប្រែក្លាយ​ជានគរ​របស់​ព្រះ​អម្ចាស់​នៃ​យើង ហើយ…

Read article
ភាព​អស្ចារ្យ!

ពេល​ដែល​យន្ត​ហោះ ​ដែល​ខ្ញុំ​ធ្វើដំ​ណើរ​ចាប់​ផ្តើម​បន្ទាប​ខ្លួន ដើម្បី​ចុះច​ត អ្នក​បម្រើ​ក្នុង​យន្ត​ហោះ​បាន​អាន​ពត៌​មាន​ដ៏​វែង ដើម្បី​ជូន​ដំណឹង​ដល់​អ្នក​ដំណើរ​ទាំង​ឡាយ ​អំពីកា​រ​ធ្វើដំ​ណើរ​មក​ដល់​​គោល​ដៅ​នោះ​។​ ការ​អាន​របស់​នាងហាក់​ដូច​ជា​បង្ហាញ​ថា​ នាង​បាន​អាន​ពត៌​មាន​នោះ​​១​ពាន់ដង​​ហើយ នៅ​ថ្ងៃនោះ​ បាន​ជា​នាង​គ្មាន​អារម្មណ៍ ​ឬ​ចំណាប់​អារម្មណ៍ នៅ​ក្នុង​ការ​អាន​សោះ ខណៈ​ពេល​ដែល​នាង​កំពុង​​អាន​​ដោយ​សម្លឹង​ហឹម​ៗ អំពី​កា​រ​​ធ្វើ​ដំណើរ​ម​ក​​ដ​ល់​​រ​ប​ស់​​យើង​។   បន្ទាប់​មក   នាង​ក៏​បាន​ប្រើ​សម្លេងដែ​ល​ហ​ត់​នឿយ​ គ្មាន​​ទឹក​​ចិត្ត​ដដែល​នោះ ដើម្បី​បញ្ចប់​ការ​ជូន​ដំណឹង​នោះ​ថា   “សូម​ជូន​ពរ​លោក​លោក​ស្រី   ឲ្យ​មាន​ថ្ងៃ​ដ៏​អស្ចារ្យ”។ ការ​លើក​ដា​ក់ស​ម្លេង​រប​ស់នា​ង ផ្ទុយ​ពី​ពាក្យ​សម្តី​ដែល​​នាងនិយាយ។ នា​ង​​ប្រើ​ពាក្យ​ “អស្ចារ្យ” តែ​នាង​មិន​បាន​លើ​កដា​ក់​សម្លេង ឲ្យ​ត្រូ​វនឹ​ង​ពាក្យ​​ហ្នឹ​ងទេ។ ជួនកា​ល ខ្ញុំ​ក៏​ខ្លាច​យើង​មាន​ទំនាក់​ទំន​ងជា​មួ​យព្រះ ដោយ​អាកប្ប​កិរិយ៉ា​យ៉ាង​ដូច​នេះផ​ង​ដែរ ​គឺ​ទំនាក់​ទំនង​ជា​មួយ​ព្រះ ដើម្បីតែ​​បង្គ្រប់​កិច្ច ដោយ​ការ​ធុញ​ទ្រា​ន់ ដោយ​ការ​សោះអង្គើ​យ ឬ​ដោយ​មិន​មាន​ចំណាប់​អារម្មណ៍។ តាម​រយៈ​ព្រះគ្រីស្ទ យើង​មាន​អភ័យ​ឯក​សិទ្ធិ​ដ៏​អស្ចារ្យ ដែល​បាន​ក្លាយ​ជា​សមាជិក​របស់​គ្រួសារ​នៃ​ព្រះ​ដ៏​រស់ តែ​ជា​ញឹក​ញាប់ យើង​ហាក់​ដូ​ចជា​មិ​នបង្ហាញ​នូវ​អាកប្ប​កិរិយ៉ា ដែល​បញ្ជា​ក់​ថា អភ័យ​ឯកសិទ្ធិ​នោះ​ពិត​ជា​អស្ចារ្យ​ចំពោះ​យើង​មែន​ឡើយ​។ មាន​ពេល​មួយ លោក​យ៉ូប​បាន​ទូល​សួរ​ព្រះ អំពី​ទុក្ខវេ​ទ​នា​របស់​គាត់ ប៉ុន្តែ ពេល​ដែលព្រះអង្គ​​សួរ​គាត់​វិញ គាត់​​ក៏បា​ន​បន្ទាបខ្លួន ចំពោះភាព​អស្ចារ្យ​នៃ​ព្រះ​អាទិករ និង​ស្នា​ព្រះ​ហ​ស្ត​របស់​ព្រះអ​ង្គ។ លោក​យ៉ូប​តប​ទៅ​ព្រះអ​ង្គ​វិញ​ថា​ “តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ​ ដោយ​ឥត​ប្រាជ្ញា​ដូច្នេះ គឺ​ទូលបង្គំ​នេះ​ឯង​បាន​ពោល​ពាក្យ ​ដែល​ទូលបង្គំ​មិន​បាន​យល់   ជា​សេចក្តី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ…

Read article
ការរង់ចាំព្រះអម្ចាស់

សព្វ​ថ្ងៃនេះ​ នៅក្នុ​ង​ការ​ទំនាក់ទំ​នង មាន​មធ្យោយ​បា​យ​បញ្ជូន​សារ​ដ៏​ឆាប់​រហ័ស​ជា​ច្រើន ប៉ុន្តែ ជា​ញឹក​ញាប់ យើង​មិន​ទទួល​បាន​នូវ​ការ​ឆ្លើយ​តប​មក​វិញ​ភ្លា​មៗ​ទេ​ បាន​ជាជួ​ន​កាល ការ​ខ្វះ​ការ​អត់​ធ្មត់​នៅ​ក្នុង​ការ​រង់​ចាំ​ទទួល​ចម្លើយ​ពី​គេមក​វិ​ញ អាច​នាំ​ឲ្យ​គេ​ធ្វើ​​​ការ​អ្វី​​ដែល​គួរ​​ឲ្យអ​ស់សំណើច។ មាន​ម​នុស្ស​ម្នាក់​ដែល​​ខ្ញុំស្គា​​ល់ បាន​ផ្ញើសា​រអេ​ឡិចត្រូនិច(អ៊ីមេល) ទៅ​កាន់​ភរិយារ​បស់​គាត់ ហើយ​បន្ទាប់​មក គាត់​ក៏​ទូរ​ស័ព្ទ​ទៅ​កាន់​នាង​តែម្ត​ង​ ដោយ​សារ​គាត់​មិន​អាច​រង់​ចាំ​នាង​ផ្ញើ​សារ​តប​មក​វិញ! ជួ​នកា​ល យើង​មាន​អារម្មណ៍​ថា ព្រះ​បាន​បោះបង់​ចោ​លយើ​ង ពេលដែល​​​​ព្រះអង្គ​មិ​នបា​ន​ឆ្លើយ​តប​ការ​អធិ​ស្ឋាន​រប​ស់យើ​ងភ្លា​ម​ៗ។ ជា​ញឹកញា​ប់ អាកប្ប​កិរិ​យ៉ា​របស់​យើង នៅ​ក្នុង​ការ​អធិ​ស្ឋាន ហាក់​ដូច​ជា​កំពុង​ទូល​ដល់​ព្រះ​ថា “ឱ​​ព្រះអ​ង្គអើ​យ សូម​​ប្រញាប់​​នឹង​​ឆ្លើ​យ​​មក​​ទូល​បង្គំ ដ្បិត​​វិញ្ញាណ​​ទូលប​ង្គំ​​អន់​ថយ​​ហើ​យ!”(ទំនុកដំកើង ១៤៣:៧) ប៉ុន្តែ ការ​រង់​ចាំ​ការ​ឆ្លើយ​តប​របស់ព្រះ​អ​ម្ចាស់ អាច​ជួយ​ឲ្យ​យើងមា​នជំ​នឿ​កាន់​តែរឹង​មាំ។ ស្តេច​ដាវី​ឌ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ​ក្នុង​ការ​រង់​ចាំ​ឡើង​ធ្វើ​ស្តេច និង​រត់​គេច​ពី​សេចក្តី​ក្រោធ​របស់​ស្តេច​សូល​។ ស្តេច​ដាវី​ឌបា​ន​សរសេ​រ​ថា “ចូរ​រង់ចាំ​ព្រះយេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់ចាំ​ព្រះយេហូវ៉ា​ទៅ”(ទំនុកដំកើង ២៧:១៤)។ ហើយ​​នៅក្នុ​ងប​ទ​គម្ពីរ​ទំនុក​ដំកើង​មួយ​ទៀត ទ្រង់​បាន​លើកទឹកចិ​ត្តយើ​ង យ៉ាង​ដូច​នេះថា​ “ខ្ញុំ​​បាន​រង់ចាំ​ព្រះយេហូវ៉ា ដោយ​អំណត់ ទ្រង់​ក៏​បាន​ផ្អៀង​ព្រះកាណ៌​មក​ស្តាប់ ហើយ​ទទួល​តាម​សំរែក​របស់​ខ្ញុំ ទ្រង់​បាន … ​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់ខ្ជួន”(៤០:១-២)។ ការ​រង់​ចាំនេះ​ បាន​នាំ​ឲ្យ​ស្តេច​ដាវីឌ​ក្លាយ​ជា ​“មនុស្សដែ​ល​ខំធ្វើ​តាម​ព្រះ​ទ័យ​របស់​ព្រះ”(កិច្ចការ ១៣:២២…

Read article
ព្រះនៅក្នុងខ្យល់ព្យុះ

កាលពីពេលព្រឹកព្រលឹមថ្ងៃមួយ ខ្យល់ចាប់ផ្តើមបក់មកខ្លាំង ហើយទឹកភ្លៀងក៏បានធ្លាក់មក ដូចថ្មតូចៗ ប៉ះនឹងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏បានមើលទៅខាងក្រៅផ្ទះ ឃើញមេឃស្រទុំ ហើយឃើញដើមឈើទន់ទោ ទៅតាមកម្លាំងខ្យល់បក់។ ផ្ទៃមេឃបានបញ្ចេញពន្លឺ ដោយផ្លេកបន្ទោរដែលមានរាងដូចសរសៃឈាម     ដែលអមដំណើរដោយសម្លេងផ្គរលាន់ ដ៏កក្រើក។ ផ្លេកបន្ទោរនៅតែបញ្ចេញពន្លឺភ្លិបភ្លែតៗ បានជាខ្ញុំចង់ដឹងថា អាកាសធាតុដ៏អាក្រក់នេះ នឹងបន្តដល់កាលណាទៀត។ ពេលដែលខ្យល់ព្យុះនោះ កន្លងផុតទៅហើយ ខ្ញុំក៏បានបើកព្រះគម្ពីរ ដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់ខ្ញុំ ដោយការអានព្រះបន្ទូល។ ខ្ញុំបានអានបទគម្ពីរក្នុងព្រះគម្ពីរយ៉ូប ដែលបានប្រៀបធៀបព្រះចេស្តារបស់ព្រះអម្ចាស់ ទៅនឹងកម្លាំងរបស់ខ្យល់ព្យុះ។ លោកអេលីហូវ ដែលជាមិត្តភ័ក្ររបស់លោកយ៉ូបបានពោលថា “ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ”(៣៧:៥) ហើយ “ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ”(៣៦:៣២)។ ជាការពិតណាស់ ព្រះអង្គ “មានតេជានុភាពដ៏ខ្ពស់បំផុត”(៣៧:២៣)។ បើយើងធៀបខ្លួនយើងនឹងព្រះ មនុស្សយើងពិតជាទន់ខ្សោយណាស់។ យើងមិនអាចជួយខ្លួនឯង ដោយកម្លាំងខាងវិញ្ញាណរបស់យើង ដើម្បីប្រោសចិត្តរបស់យើងឲ្យជា ឬដោះស្រាយបញ្ហាអយុត្តិធម៌ ដែលយើងបានទទួលរងជាញឹកញាប់បានឡើយ។ តែយើងអរព្រះគុណព្រះអង្គ ដែលព្រះនៃខ្យល់ព្យុះយកព្រះទ័យទុកដាក់ ចំពោះមនុស្សទន់ខ្សោយដូចយើង។ ព្រះអង្គ “នឹកចាំថា យើងជាធូលីដី”(ទំនុកដំកើង ១០៣:១៤)។ ជាងនេះទៅទៀត ព្រះអង្គ “រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(អេសាយ ៤០:២៩)។…

Read article