October

You are here:
កុំឲ្យលើស កុំឲ្យខ្វះ

ថ្មី​ៗ​​នេះ ខ្ញុំ​បាន​អាន​អត្ថ​បទ​មួយ ដែល​និយាយ​អំពី​​ការ​ដែល​មនុស្ស​ងាយ​ប្រើ​ព្រះ​បន្ទូល​ តាម​របៀ​ប​ខុ​សឆ្គ​ង។ យើង​​ប្រហែល​​​ជា​ព្យាយា​ម​កាត់​ស្រាយ​បទ​គម្ពីរ ​ឲ្យ​ស្រប​តាម​ទស្សនៈរ​ប​ស់យើ​ង ជា​ជាង​​​​ប​ក​ស្រាយប​ទគ​ម្ពី​រ​​នោះ តាមបំ​ណង​ព្រះ​ហឫ​ទ័យ​ព្រះ។ អ្នក​ខ្លះ​​បា​នប្រើ​​​ព្រះគ​ម្ពីរ ដើម្បី​ការពា​រ​រឿង​អ្វីមួ​យ ខណៈ​ពេល​ដែល​អ្ន​ក​ដទៃ​​បា​​​នប្រើ​ព្រះ​​​គម្ពីរ​​ដើម្បី​​វា​យ​ប្រហារម​កលើ​រឿង​នោះទៅ​​វិញ។ ភាគី​ទាំង​​សង​ខាង​សុទ្ធ​តែ​ដក​ស្រង់​បទ​គម្ពីរ ដើម្បី​គាំ​ទ្រ​​ទស្សនៈ​​រៀង​ៗ​​ខ្លួន ​ប៉ុន្តែ ​អ្នក​ទាំង​ពី​រ​មិន​អាច​ត្រូ​វទាំ​ង​ពីរ​​នា​ក់​​បាន​ឡើយ។ ពេល​យើង​ប្រើ​​​ព្រះ​​បន្ទូល យើង​ចាំបា​ច់​ត្រូវ​ប្តេជ្ញា​ចិត្ត​ថា​ ​យើង​នឹ​ង​មិ​នប​ន្ថែម​ប​ន្ថយ​អត្ថ​ន័យ ដ៏ពិ​ត​នៃ​បទ​គ​ម្ពីរ ដែល​យើង​កំពុង​ប្រើ​នោះ​ឡើយ។ បើ​សិន​ជា​យើង​ប្រើ​ព្រះ​បន្ទូល មិន​បាន​ត្រឹម​ត្រូវ នោះ​មាន​ន័យ​ថា​ យើង​ក៏​បាន​កា​ត់ស្រា​​យ​ព្រះ​បន្ទូល​ខុស ដែល​ទី​បំផុត យើង​អាច​​ឈាន​ទៅ​រក​ការបង្រៀន​ខុស អំ​ពី​ល​ក្ខណៈ​សម្បត្តិ​របស់​​ព្រះ​។ ហេតុ​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល​​បា​នលើ​កទឹ​ក​ចិត្តដល់​លោក​​ធីម៉ូថេ​ថា “ចូរ​ខំ​ប្រឹង​នឹង​ថ្វា​យ​ខ្លួន​ដ​ល់​ព្រះ ទុក​ជា​​មនុស្ស​​ដែ​ល​បា​នល្បង​ល​ជា​ប់​ហើយ​ ជា​អ្នក​ធ្វើកា​រ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់ស្រា​យ​​ព្រះ​ប​ន្ទូល​​នៃ​សេ​ចក្តី​ពិត​យ៉ា​ងត្រឹ​ម​ត្រូ​វ”(២ធីម៉ូថេ ២:១៥)។ គន្លឹះ​ជា​អាទិ​ភាព ដើម្បី​ឲ្យ​យើង​អាច​ក្លា​យជា​អ្ន​ក​បម្រើ ដែល​មិន​ត្រូវ​ខ្មាស និង​​អាច​ទទួល​យក​បាន គឺ​យើង​ត្រូវ​តែប​​ក​​ស្រាយ(ឬ“កាត់​ស្រាយ”) ព្រះ​បន្ទូ​ល​​រ​ប​ស់​ព្រះ​ឲ្យបាន​ត្រឹម​​ត្រូវ។ នៅ​ពេល​យើង​សិ​ក្សា​ព្រះប​ន្ទូ​ល យើង​ត្រូវពឹ​ង​ផ្អែក​លើ​​​ព្រះ​​វិញ្ញាណ ដែល​ទ្រង់​ជាអ្ន​ក​បណ្តាល​ឲ្យ​គេ​តែង​ព្រះគ​​ម្ពីរ ដើម្បី​ឲ្យ​យើង​ទទួ​ល​​បាន​ចំ​ណេះ​ដឹង និ​ង​ប្រាជ្ញា។ យើង​អាច​ប្រើ​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​​របស់​យើង ជា​ឱកាស ដើម្បី​បក​ស្រា​យ​ព្រះ​បន្ទូល​​ តាម​របៀ​ប​ដែល​ពិ​តជា​​អាច​ឆ្លុះប​ញ្ចាំង ឲ្យ​គេស្គា​ល់​បំណង​ព្រះ​ហ​ឫ​ទ័យ​។ នេះ​​​ជា​​ឯ​កសិ​ទ្ធិ​​អស្ចារ្យ​បំផុតមួ​យ ក្នុង​ចំណោ​ម​ឯក​សិ​ទ្ធិដ៏​អ​ស្ចារ្យ​​ទាំ​ងឡា​យ​ នៃ​ជី​វិត​គ្រី​ស្ទប​រិស័ទ។—Bill…

Read article
អ្នកជូនដំណើរយើងកាត់តាមច្រកភ្នំ

ខ្ញុំធ្លាប់​ឮ​គេនិ​យា​យ​ថា “ខ្ញុំ​មិន​ខ្លា​ច​ស្លាប់​ទេ​ ព្រោះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ ខ្ញុំនឹ​ង​បា​ន​ទៅ​ស្ថាន​សួ​គ៌ ប៉ុន្តែ ​​អ្វី​ដែ​ល​ខ្ញុំ​ខ្លាច​នោះ ​គឺរ​បៀប​នៃកា​រ​ស្លាប់!” មែន​ហើយ ក្នុង​នាមយើង​​​ជា​គ្រីស្ទ​បរិ​ស័ទ យើង​​ទន្ទឹ​ងរ​ង់​ចាំ​ពេ​លដែ​ល​យើ​ង​ទៅ​នៅ​នគរ​ស្ថាន​សួគ៌ ប៉ុន្តែ យើង​​ប្រហែ​ល​ជា​ខ្លា​ច​កា​រ​ស្លាប់។ យើង​ត្រូវ​ហ៊ាន​​ទទួល​ស្គាល់ថា​ នេះ​ជា​ការ​ពិត​មែ​ន គឺ​មិន​ត្រូវ​​មានការ​អៀន​ខ្មា​ស់​ឡើ​យ។ វា​គឺ​ជារឿ​ង​ធម្ម​តាទេ​ ​ដែល​យើង​ខ្លាច​​ឈឺចាប់​ ​ពេ​ល​រៀបនឹ​ង​ស្លាប់ ឬ​ខ្លាច​ឃ្លាត​ឆ្ងាយ​ពី​អ្នក​​ដែល​​ខ្លួន​ស្រឡាញ់ ឬ​ក៏​ខ្លាច​គ្រួសារយើ​ងជួ​ប​ភាព​ក្រី​ក្រ ឬ​ខ្លាច​បាត់ប​ង់​ឱកាស​នៅ​លើផែ​ន​ដី​នេះ។ ហេតុ​អ្វី​​បា​ន​ជា​គ្រី​ស្ទបរិស័​ទមិ​ន​ចាំបា​ច់​ត្រូវ​ខ្លាច​​​សេច​ក្តីស្លាប់? ព្រោះ​ព្រះយេ​ស៊ូវ​​​បា​ន​រ​ស់​​​ពី​សុគ​តឡើ​ង​វិ​ញ ហើយ​យើង​រា​ល់​គ្នា ​ដែលនៅក្នុ​ង​ព្រះ​គ្រី​​ស្ទ​ក៏​នឹ​ង​ត្រូវ​​​ប្រោ​ស​​​ឲ្យ​​រស់ឡើង​វិញ​​ដែរ។ ហេតុ​នេះហើ​យ​បា​ន​ជា ក្នុង​បទ​គ​ម្ពីរ ១​កូរិនថូស ១៥:៥៦-៥៧ សាវ័ក​ប៉ុល​​បា​ន​​​ប្រកាស​ថា “រីឯ​ទ្រនិច​នៃសេ​ចក្តី​ស្លាប់ គឺ​ជាអំ​ពើ​បា​ប ហើយ​អំណាច​របស់​បាប ​គឺ​ជា​ក្រិ​ត្យវិ​ន័យ។ តែ​អរ​ព្រះ​​គុ​ណ​​​ដល់​ព្រះអង្គ​ ​ពី​ព្រោះ​​ទ្រង់​ប្រ​ទានឲ្យ​​​យើ​ង​​​​រាល់​គ្នា​​​​មា​ន​ជ័យ​ជំនះ​ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​​​អម្ចាស់​នៃ​​យើង។” ដំណើរ​ការ​នៃ​កា​រ​ស្លាប់​ គ្រា​​ន់តែ​ជា​​​កា​រចម្លង​​យើង ចូល​ទៅ​ក្នុង​ន​គរ​ព្រះ ដើម្បី​រ​ស់​នៅ​ទីនោះ​​ជា​មួយ​ព្រះ​អស់​កល្ប​ជា​និ​ច្ច។ ខណៈដែ​ល​យើង “ដើរ​កាត់​ច្រ​ក​ភ្នំ​នៃម្លប់សេ​ចក្តីស្លា​ប់” យើងអា​ច​​មាន​​ទំ​នុ​កចិ​ត្ត​​ចំ​ពោះព្រះ​បន្ទូលរ​បស់​ព្រះ ដែល​បាន​ចែង​ថា​ “ទ្រង់​គង់​នៅ​ជា​មួយ​នឹ​ង​ទូល​បង្គំ ព្រនង់ ហើយ​​និង​ដំ​ប​ង​របស់​ទ្រង់​កំ​សា​ន្តចិ​ត្ត​ទូ​ល​បង្គំ”(ទំនុកដំកើង ២៣:៤)។ ត្រង់​ចំណុច​នេះ ព្រះ​អម្ចាស់​​​ទ្រង់​យាង​ជា​មួ​យយើ​ង កំសាន្ត​ចិត្ត និង​តម្រង់​ផ្លូ​វយើ​ង ខណៈពេ​ល​​ដែ​ល​ទ្រង់​កំពុង​ជូនដំ​ណើរយើ​ង…

Read article
មេរៀនដែលទទួលបានពីរបងផ្ទះ

នៅ​ពេល​ខ្យល់​ប​ក់គំ​ហុក​​ក្នុង​ខែ​មិនា បាន​ធ្វើ​ឲ្យ​របង​ព័ទ្ធជុំ​វិញ​​​ផ្ទះ​​​រ​បស់​​​យើងដួល​រលំ​ខូច​អស់​មួយ​ផ្នែក ប្រតិ​កម្ម​ដំ​បូង​បំ​ផុត ដែល​ខ្ញុំ​មា​​ននៅ​​​ពេ​​ល​​នោះ គឺ​​ខ្ញុំ​ច​ង់​ស្តី​បន្ទោស​ឲ្យជា​ង​ដែ​ល​ទើប​​តែបា​នស​ង់រ​បង​នោះ​ឲ្យ​ខ្ញុំ កាល​ពីរ​បី​ខែ​មុន។ ​គិ​ត​​​​​យូរ​​ៗ​​ទៅ ទើប​ខ្ញុំដឹ​ង​ថា កំហុស​គឺ​មក​​ពី​ខ្ញុំ​ទេ។ ព្រោះ​នៅពេ​ល​​ដែ​ល​គា​ត់ធ្វើ​រ​បង​ជិត​រួច​រា​ល់ ខ្ញុំ​​បានឃាត់​មិន​​ឲ្យគា​ត់ដ​ក​​បង្គោ​លចា​ស់​បួ​ន​​ដើ​មចោ​ល ដើម្បី​​យក​បង្គោល​ថ្មី​មក​ដាំ​ជំ​នួស ដោយចា​ក់បេ​តុ​ងនៅ​ជើ​ង​បង្គោល​ទាំង​នោះ​​ឡើយ។ កាល​នោះ​ ​ខ្ញុំ​​បា​ន​ប្រា​​ប់​​គា​​​ត់​​ថា “សូម​គ្រាន់​តែ​​សង់​របង​ពី​លើ​ប​ង្គោល​ចាស់​ទាំ​ងនោះ​បា​ន​ហើយ។ វា​​នឹង​មិនអី​ទេ។” ​វាមិ​ន​អី​មែន តែនៅ​ពេ​លខ្យ​ល់​​ខ្លាំ​ង​បក់​ម​ក ទើប​វា​មាន​បញ្ហា។ យ៉ាង​ណាមិ​ញ ពេល​ដែ​លព្រះ​យេ​ស៊ូវ​មា​ន​បន្ទូល​អំពី​រឿង​អ្នក​ស​ង់ផ្ទះ​ពី​រ​នា​ក់ ទ្រង់បា​ន​សង្ក​ត់ធ្ង​ន់​អំ​ពី​សា​រៈ​សំខាន់​​នៃកា​រ​សង់ជី​វិ​ត​រប​ស់​យើង​​​លើ​​គ្រឹះដ៏​រឹង​មាំ​ ដោយ​ការ​​ស្តាប់​​បង្គាប់​តាម​ព្រះប​​ន្ទូល​​​ទ្រង់។​ ​គឺ​ដូចដែល​ទ្រង់​បាន​មា​នប​ន្ទូលថា “ដូច្នេះ អស់​អ្នកណា​ដែ​លឮ​ពា​ក្យ​​រប​ស់​ខ្ញុំ​ទាំ​ងនេះ​ ហើយ​​ប្រព្រឹត្តតា​ម ខ្ញុំ​នឹង​ប្រៀប​ធៀប​អ្នក​នោះ​​ដូច​ជា​មនុស្ស​​ប៉ិន​ប្រយ័ត្ន ដែល​សង់​ផ្ទះ​ខ្លួ​ន​នៅ​លើ​ថ្ម។ រួច​ភ្លៀង​ធ្លា​ក់​មក ទឹក​ក៏​ជន់ ហើយ​ខ្យ​ល់ក៏​ប​ក់ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បា​ន​​រ​លំទេ​ ពីព្រោះ​បាន​សង់​លើ​ថ្ម​។ ឯ​អស់​​​អ្ន​កណា​​​ដែ​លឮ​​​ពា​ក្យរ​ប​ស់​ខ្ញុំទាំ​ង​នេះ តែ​មិនប្រ​ព្រឹត្ត​តា​ម អ្ន​កនោះ​​​ធៀ​បដូ​ច​ជាម​នុ​ស្សល្ង​ង់ ដែ​ល​​ស​ង់​​​ផ្ទះ​​រ​ប​ស់​ខ្លួន​នៅ​លើ​​ខ្សា​ច់​វិញ” (ម៉ាថាយ ៧:២៤-២៦)។ កាល​ណាខ្យ​ល់​​ ​និង​ភ្លៀ​ង​​​ប​ក់ប៉ះ​​​នឹ​ង​ផ្ទះទាំ​ង​នេះ​ គឺ​មាន​តែ​ផ្ទះ​មួ​យ​​ដែ​ល​​បាន​សង់​នៅ​លើថ្ម​ប៉ុ​ណ្ណោះ ដែល​នៅឈ​រ​មាំ។ កា​រស្តា​ប់ព្រះ​បន្ទូល​រប​ស់​ព្រះ​គឺសំ​ខា​​ន់​ណាស់ ប៉ុន្តែ​ កា​រ​ប្រព្រឹ​ត្ត​តា​ម​​​អ្វី​ដែល​ទ្រ​ង់​​មា​​ន​​បន្ទូល ​នោះទើប​ជា​គ​ន្លឹះ​​សំខា​ន់​បំផុត ដើម្បី​ធន់​នៅ​​ក្នុង​ព្យុះ​នៃជី​វិ​ត​​​បាន។ ដរា​បណា​អ្ន​ក​​នៅមា​ន​ជីវិត នៅឡើយ សូម​ចាប់​ផ្តើ​មស​ង់​ផ្ទះ​នៅ​លើ​ថ្ម​ដា​ចុះ។ —David McCasland

Read article
វិមានពោត

គេបា​ន​ដាក់​តាំង​ពិពណ៌​ផ្ទាំង​គំនូរ​ដ៏ស្រ​ស់​ស្អាត នៅ​លើជ​ញ្ជាំង​នៃ​វិមាន​ពោ​ត មី​ឆែល(Mitchell) ជា​រៀងរា​ល់​ឆ្នាំ។ រូប​ភាព​ដ៏​ស្រស់ស្អា​តមា​ន​ដូ​ចជា​ រូ​ប​សត្វ​ស្លាប​ដែល​ហើរ​លើ​អា​កាស រូប​រទេះ​​ខន់​នេ​ស​ស្តូ​ហ្កា(Conesto-ga) ដែល​មាន​ក​ង់បួ​ន​ដែ​លកំ​ពុ​ង​ឆ្ពោះ​ទៅទិ​សខា​ង​លិច រូប​ត្រសាល​​​នៃ​ជន​​​ជា​តិ​ដើ​ម​រប​ស់​អាមេ​រិក និង​រូប​ភាព​ជន​បទ​ផ្សេង​ៗទៀ​ត។ ផ្ទាំង​គំនូរ​ទាំង​នេះ មាន​លក្ខណៈពិ​សេសម្យ៉ាង ទោះ​​ជា​​វា​​បាន​កើ​ត​ឡើង​ពី​ការយក​​​ផ្លែ​ពោត គ្រាប់​ធញ្ញ​ជា​តិ ​និង​ស្មៅ​ មក​តម្រៀប​ចូល​​គ្នាក៏​​ដោយ។ រៀង​​រាល់​​មួយឆ្នាំម្ត​ង គេបា​ន​យ​ក​ផ្ទាំង​រូ​បភា​ព​ផ្សេ​ងម​ក​ជំនួស​រូ​ប​ទាំង​នោះ ស្រប​តាម​​ប្រធា​នប​ទ​ថ្មី​ ដោយ​​សា​រ​ហេតុ​ផ​ល​ផ្សេង​ៗ ហើយ​ក៏ដោ​យសា​រ​ស​ត្វស្លា​ប​​​ដែល​ឃ្លា​ន​​ បា​ន​ម​កចឹ​ក​ស៊ី​គ្រា​ប់​ពោត និងគ្រាប់​ធញ្ញជា​តិ​ក្នុ​ង​ផ្ទាំ​ងរូ​ប​ទាំង​នោះ​ផ​ងដែ​រ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹងចាំពី ព្រះ​បន្ទូលរបស់ព្រះយេស៊ូវ​​ ជាពា​ក្យ​ប្រៀ​​ប​​​ប្រដូច អំពី​រឿង​សត្វ​​​ហើរ​​​លើ​អា​កាស និង​គ្រា​ប់​ពូជ​ ​យ៉ាង​ដូ​ច​នេះ​ថា​ “​ចូរ​ស្តា​ប់​ចុះ! មើល មាន​អ្នក​ព្រោះ​ពូ​ជម្នាក់​ព្រោះ។ កំពុង​ដែល​ព្រោះ​ មាន​​ខ្លះធ្លា​ក់​ចុះ​តា​ម​ផ្លូវ ហើយ​សត្វ​ហើ​រ​លើ​អា​កាស​ក៏ម​​ក​​ចឹក​ស៊ី”​(ម៉ាកុស ៤:៣-៤)។ គ្រាប់​ពូជ​ខ្លះ​ទៀ​ត​ធ្លាក់​​​ទៅ​​​ក្នុង​ក​ន្លែង​មា​ន​ថ្ម និង​ក្នុង​ប​ន្លា ធ្វើ​ឲ្យវា​មិ​ន​កើត​ផល​​សោះ​(​ខ.៥-៧)។ តែ​ខ្លះទៀ​ត​ធ្លា​ក់​ទៅក្នុ​ង​ដីល្អ​ ក៏​​កើ​ត​ផ​ល​ចម្រើន​កា​​ន់តែ​ច្រើ​ន​ឡើ​ង (ខ.៨)។ ព្រះ​យេស៊ូ​វ​​បា​ន​ព​ន្យ​ល់ថា​ ពួក​អ្ន​កតា​ម​ដើ​រ​ផ្លូ​វ កាល​គេ​ឮ​​ព្រះ​ប​ន្ទូ​លព្រះ​ “នោះ​អារក្ស​សាតាំង​​ក៏​​ម​ក​លួច​ឆ​ក់​យ​កព្រះ​ប​ន្ទូល ដែល​ព្រោះ​ក្នុ​ងចិ​ត្ត​គេ​ទៅ​ភ្លា​ម”(ខ.១៥)។ អារក្ស​ស្អប់​​ដំណឹង​ល្អ ហើយក៏​​​​ខំ​រកវិ​ធីធ្វើ​យ៉ា​ង​ណា ​​កុំ​ឲ្យ​​មនុស្ស​បា​ន​ជឿ​ដំណឹ​ង​ល្អ​។ ចំពោះ​អ្ន​កដែ​ល​បា​ន​ឮ​ដំណឹង​ល្អហើ​យ ជា​ញឹក​ញា​ប់ ​វា​ធ្វើ​ឲ្យពួ​ក​គេព​ន្យារ​ពេល មិន​ព្រម​ស​ម្រេច​ចិត្ត រួច​ក៏ភ្លេ​ច​​អ្វី​​ដែល​ពួកគេបា​ន​ឮ​នោះ​។…

Read article
ពួកជំនុំដែលធ្វើការ

ខ្ញុំ និង​ភរិ​យារ​បស់​ខ្ញុំ ឈ្មោះ​ស៊័​រលី(Shirley) ចូល​ចិត្ត​ធ្វើ​ដំណើរ​​តា​មនា​វា ​កាត់​តាម​ដៃន​ស​មុទ្រ ដែល​មាន​ជួ​រភ្នំ​អម​សង​ខាង ​នៅ​ប្រទេស​នរ​វេយ ក្នុងឱ​កាស​ខួបអា​ពាហ៍ពិពាហ៍លើ​កទី​៥​០រ​បស់យើ​ង។ នៅ​​ពេល​យើង​ធ្វើ​ដំ​ណើរ​​ឆ្ពោះទៅ​ទិ​សខា​ង​ជើ​ង យើង​បាន​​ឈ​ប់​សំចត​នៅតា​ម​បណ្តាទី​​ក្រុ​​ង និង​ភូ​មិ​ជាច្រើ​ន​ ហើយ​ជាញឹ​កញា​ប់ យើង​បាន​ទៅ​មើល​​ព្រះ​វិហារ​មួយ​ចំនួន។ នៅ​ក្នុង​​ចំណោ​មព្រះ​វិ​ហារ​ទាំង​នោះ មាន​ព្រះវិ​ហា​រ​មួយ ដែល​គេបា​ន​សង់​នៅ​សតវត្សរ៍​​ទី១២។ ​អ្នក​នាំភ្ញៀ​វទេសចរណ៍​បាន​ប្រា​ប់​យើង ដោយ​មោទន​ភាព​ថា​ “ព្រះ​វិ​ហារ​នេះ នៅតែមា​ន​ដំណើ​​រកា​រ”។ ខ្ញុំ​ក៏បាន​​សួ​រ​ថា​ “តើ​អ្នក​ច​ង់​មា​ន​​ន័យ​ថា​ម៉េច?” នាង​ក៏បា​ន​ប​ក​ស្រាយ​ថា នៅតាម​ប​ណ្តាព្រះ​វិហា​ររ​ប​ស់​រដ្ឋ​ ​​គ្រូគ​ង្វា​ល​ទទួល​ការ​រើស​តាំង​ពី​រ​ដ្ឋ ហើយធ្វើ​កា​រ​គ្រាន់​តែដើ​ម្បី​ប្រា​ក់​ខែទេ តែ​គ្មាន​ន​រណាម​កចូ​ល​រួម​កម្ម​​វិ​ធី​​ថ្វា​​យ​ប​ង្គំរ​បស់​ពួ​កគេ​ឡើ​យ។ ប៉ុន្តែ​​ព្រះ​​វិហា​រ​មួយ​នេះ​​ នៅ​តែ​មាន​​​កម្ម​វិធី​ថ្វា​យ​​បង្គំ ដែល​ដំណើ​រកា​រ​យ៉ាង​ស្មោះ​ត្រង់​ ហើយ​បាន​ប​ម្រើ​ព្រះអ​ម្ចាស់​យ៉ាងសកម្ម អស់រ​យៈ​ពេ​ល​​ជិ​ត​១០០០ឆ្នាំ​​ហើយ! ភ្លាមនោះ ខ្ញុំក៏បាននឹកឃើញពួកជំនុំ​ទាំង​​ប្រាំពីរ ដែលមានចែងក្នុងព្រះគម្ពីរ វិវរណៈជំពូក​២ និង​ជំពូក​៣ ដែល​ក្នុង​នោះ ​ព្រះ​​យេស៊ូវ​បាន​មានប​ន្ទូល​ទៅ​កាន់​ពួ​ក​គេ​ថា​ “អញ​​ដឹង​ពី​ការ​ដែ​ល​ឯង​រា​ល់​គ្នា​ធ្វើ​” (២:២,៩,១៣,១៩ ៣:១,៨,១៥)។ ជាង​នេះ​ទៅទៀ​ត​ ពួក​ជំ​នុំ​ក្រុង​ថែស្សាឡូនីច​ក៏​បាន​ទ​ទួល​កា​រ​សរសើរ​ពី​សាវ័​កប៉ុ​ល​ ដោយ​សារ “ការ​ដែល​ធ្វើ​ដោ​យ​សេចក្តី​ជំនឿ ​ការ​នឿយ​ហត់​ ​ដោយ​សេចក្តី​ស្រឡាញ់ និង​​សេចក្តី​សង្ឃឹម​យ៉ាង​មាំមួ​ន ដ​ល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះអ​ម្ចាស់នៃយើ​ង​រា​ល់​គ្នា”(១ថែស្សាឡូនីច ១:៣)។ ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​បាន​គិត​ផ​ង​ដែរ ​​អំពី​​​ពួ​ក​ជំ​នុំ​​រ​ប​ស់​ខ្ញុំ…

Read article
តក់ស្លត់ ឬអធិស្ឋាន

មាន​ស្រ្តី​អាយុ​៨​៥ឆ្នាំ​ម្នា​ក់​ រស់​នៅ​ក្នុង​មជ្ឈម​ណ្ឌល​មួយតែ​ម្នា​ក់ឯ​ង។ ថ្ងៃមួ​យ គា​ត់​បា​នជា​ប់​នៅក្នុ​ង​​ជណ្តើ​រ​​​​យន្ត​តែ​​ម្នាក់​ឯង​ អស់​រ​យៈពេ​ល​៤​យ​ប់ ៣ថ្ងៃ។​ ជា​ការ​ប្រសើរ​ណាស់ ដែល​គាត់​​មា​នទឹ​ក​មួយ​ថូ​ បន្លែ​ស៊ីលើរី​ខ្លះៗ ​និង​​ថ្នាំ​ក្អ​កប​ន្តិ​ចប​ន្តួច។ គាត់​​បាន​ព្យាយា​ម​​បើ​ក​ទ្វារ​​​ជណ្តើរ យន្ត តែបើ​ក​មិ​នចេ​ញសោះ​ ហើយទូ​​រស័ព្ទ​ក៏គ្មា​ន​សេវ៉ាទៀ​ត បន្ទាប់​មក គាត់​​​ក៏បា​នស​ម្រេ​ច​ចិត្តងា​ក​ម​ករ​ក​ព្រះ ​ដោយ​​ការ​​អធិស្ឋាន។ ក្រោយ​មក គាត់​​បា​នប្រា​ប់​​​បណ្តាញ​​ទូរទស្សន៍​ស៊ី​អិនអិន(CNN)ថា “ពេលនោះ​ ខ្ញុំ​ត្រូវ​ស​ម្រេចចិ​ត្ត​ថា ត្រូវ​តក់​ស្លត់ ឬក៏​​​អធិស្ឋាន​”។ ពេល​មា​ន​គ្រោះ​អាសន្ន គាត់​បាន​​ពឹង​ផ្អែក​​លើ​​​ព្រះ ហើយ​បាន​រ​ង់​ចាំរ​ហូត​ដល់​ពេ​លគេ​ម​ក​ជួយ។ យ៉ាង​ណាមិ​ញ ស្តេច​អេសា​​ក៏​​បា​នប្រ​ឈម​មុ​ខ​​​នឹ​ងការ​សម្រេច​ចិត្តដូច​នេះ​ដែរ គឺ​ថា​តើ​ត្រូ​វ​ភ័យ​ស្លុ​ត​ ឬ​ក៏អ​ធិ​ស្ឋា​ន(២របាក្សត្រ ១៤)។ កាលនោះ នគរ​ទ្រង់​កំពុង​ទទួ​ល​​រ​ង​ការ​វា​យ​លុក​​ពី​​កង​​ទ័ពអេធី​យ៉ូពី ដែល​មា​​ន​​គ្នា​​​​ប្រ​មា​ណ​ជា១​​លាន​នា​ក់។ ប៉ុន្តែ នៅពេល​ទ្រង់​​​ប្រឈម​​មុខ​នឹង​កង​ទ័ព​ដ៏ធំ​បែប​​នេះ ទ្រង់​មិន​បាន​ពឹង​ផ្អែក​​លើ​​យុទ្ធ​​សាស្រ្ត​​​យោធា ឬក្រា​បពួ​ន ដោយ​ការ​ភ័យ​ខ្លាច​ឡើយ​ ផ្ទុយ​ទៅវិ​ញ ទ្រង់​​បា​នបែ​រ​ម​ករ​​ក​​ព្រះ​ ដោយ​ការ​អធិស្ឋាន​​​ជាប​ន្ទាន់។ ក្នុង​​ការ​​អធិស្ឋាន​ដ៏​មាន​អំ​ណាច និង​ដោយ​ការ​បន្ទាប​ខ្លួ​ននេះ​ សេ្តច​​អេសា​​ពឹង​ផ្អែក​លើ​ព្រះទាំ​ងស្រុ​ង ទ្រង់​ទូល​សូម​ជំ​នួយ​ ហើយ​​បាន​​ទូល​​អ​ង្វរ​​​ឲ្យ​ព្រះអម្ចាស់​ទ្រង់​ ការ​ពារ​​ព្រះ​នាម​​​រប​ស់ទ្រង់ “សូម​ជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែក​លើ​ទ្រ​ង់​​​ជា​​ទី​ពឹង គឺ​​ដោយ​នៅតែ​​ព្រះ​នា​មទ្រ​ង់​​ប៉ុណ្ណោះ ដែល​យើង​រា​ល់គ្នា​បា​នម​ក​ទាស់ នឹ​ងពួ​ក​មា​នគ្នាច្រើ​នទាំ​ង​នេះ​”​(ខ.១១)។ ព្រះ​អម្ចាស់​បា​ន​ឆ្លើយ​តប​​នឹង​សេចក្តី​​អធិ​ស្ឋាន​របស់​ស្តេ​ចអេ​សា ហើយស្តេ​ចអ​ង្គ​នេះ​…

Read article
ព្រះយេស៊ូវគង់នៅជិត

មាន​ក្មេ​ង​អាយុបួ​នឆ្នាំ​ម្នាក់​ ឈ្មោះ​សាំយូអែល បាន​សុំម៉ាក់វា​ចេ​ញទៅ​លេ​ងខា​ង​ក្រៅ បន្ទាប់​ពី​វា​បានញាំ​អាហារ​ពេល​ល្ងាច​ហើយ។ ប៉ុន្តែ កាល​នោះ វា​​​នៅ​ក្មេងពេក​ មិនអា​ច​លេង​នៅខា​ង​ក្រៅ​ម្នាក់​ឯង​បាន​ទេ ដូច្នេះ​ម្ដាយ​របស់​វា​ក៏បា​ន​និយាយ​ថា​ “ទេ កូន​មិន​អាច​​ចេ​ញ​​​ទៅក្រៅ​តែម្នាក់ឯ​ង​បាន​ទេ។ កូន​​ត្រូ​វ​ចាំ​ម៉ាក់​ញ៉ាំ​រួច​សិន ម៉ាក់​​នឹង​ទៅជា​មួយ​កូន​ដែរ”។ វា​ក៏​ឆ្លើយយ៉ាង​លឿ​នថា​ “ប៉ុន្តែ ម៉ាក់ ព្រះ​យេស៊ូ​វគ​ង់​​នៅ​​​ជាមួ​យ​កូន!” ត្រង់​ចំណុច​នេះ សាំ​យូអែល​​បានទទួល​ការ​បង្រៀន​ដ៏​ល្អពីឪ​ពុក​​ម្តា​យ​​រប​ស់​វា បាន​ជា​វាដឹ​ង​ថា ព្រះអ​ម្ចាស់​​តែង​តែ​គង់នៅ​​​ក្បែ​រវា​​​ជា​និច្ច​។ យ៉ាង​ណាមិ​ញ ​តា​ម​ព្រះគ​ម្ពីរ យើង​អាច​ដឹង​ថា លោក​យ៉ាកុ​បក៏​បា​នទទួល​ការ​បង្រៀន​ដូច​នេះផង​​ដែរ។ លោក​អ៊ីសាក់ ដែល​ជា​ឪពុក​របស់​គាត់​​បាន​ឲ្យ​ពរ​​ដល់​​គាត់ ហើយ​បាន​ប្រាប់​គាត់​ ឲ្យ​ទៅ​រក​ប្រពន្ធ​ម្នាក់ ពី​ក្នុងចំណោម​​ញាតិ​សន្តាន​ខា​ងម្តា​យគា​ត់(លោកុប្បត្តិ ២៨:១-៤)។ គាត់​ក៏បា​នធ្វើ​ដំណើរ​​ទៅ​ស្រុកហារ៉ាន តាម​បណ្តាំ​របស់​ឪពុក​គាត់។ នៅ​ពេល​លោក​យ៉ាកុប​គេង​លក់ ព្រះ​អម្ចាស់​ទ្រង់​ក៏បា​នយា​ងម​កជួ​ប​គាត់ ក្នុង​សុបិន ហើយ​មាន​​ប​ន្ទូល​ថា “មើល អញ​នៅ​ជាមួ​យនឹ​ងឯ​ង អញ​នឹង​ថែរក្សា​ឯ​ងនៅ​ក​ន្លែង​ណាដែ​ល​ឯងទៅ . . . អញ​​មិ​នចោ​លឯ​ង​ឡើយ”(ខ.១៥)។ ពេល​គាត់​ភ្ញាក់​ឡើង គាត់​ដឹង​ថា ព្រះបា​ន​មាន​បន្ទូល​មក​កា​ន់​គាត់​ហើយ ហើយ​គាត់​ក៏​​បា​ន​​​និយា​យថា​ “ពិត​ប្រាក​ដ​ជា​ព្រះយេ​ហូវ៉ា​ទ្រង់​គង់​នៅ​ទីនេះ​ហើយ”(ខ.១៦)។ គាត់​មាន​ទំនុក​ចិត្ត ចំពោះ​ព្រះ​វត្ត​មាន​រប​ស់ព្រះ​ ហេតុ​នោះ​ហើយ គាត់​ប្តេជ្ញា​​ចិ​ត្ត​ថ្វាយ​ខ្លួន ដើរ​តាម​ទ្រង់​​អ​ស់​មួយ​ជីវិត​​រ​បស់​គា​ត់(ខ.២០-២១)។ បើ​យើង​​​បាន​ទទួ​ល​ព្រះ​យេស៊ូវ…

Read article
នៅ​ក្នុង​ព្រះហស្តព្រះជានិច្ច

ក្នុង​អំឡុងរ​យៈពេ​ល​នៃ​​ការ​សិក្សា​​ឆ្នាំ​ទី​១​​របស់​ខ្ញុំ ​នៅ​​សា លា​ព្រះគ​ម្ពីរ មាន​មិត្ត​ភក្តិ​​​ថ្មី​​របស់​​ខ្ញុំម្នាក់ បាន​​រៀប​រាប់​​អំពី​ជីវិត​​របស់​នាង​ឲ្យ​ខ្ញុំស្តា​ប់។ ពេល​ប្តី​របស់​នាង​បោះ​ប​ង់ នាង​ចោល នាង​ត្រូវ​ចិញ្ចឹម​កូន​តូច​ៗ​ពីរ​នាក់​តែ​ម្នាក់​ឯង។ នាង​​អាច​រក​​ចំណូល​បាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដូច្នេះ ​នាង​​មាន​ឱកាស​​តិ​ចណា​ស់ នៅ​ក្នុង​ការ​គេចចេ​ញ​ពីភា​ព​​ក្រី​ក្រ និងគ្រោះ​ថ្នាក់​​ទាំ​ងឡា​យ នៅ​ក្នុងតំ​បន់​ដែល​នាង​រស់​នៅ។ ក្នុង​នាម​ជា​ឪ​ពុក​ម្នាក់ ខ្ញុំ​មានកា​រប៉ះ​ពាល់​​​ចិត្ត ពេល​បាន​ឮនា​ង​និយា​យ​អំ​ពីក្តី​បារ​ម្ភ ​ដែល​នាង​មាន​ចំពោះ​​កូន​ៗ​របស់​នាង បាន​ជាខ្ញុំ​សួ​រនា​ង​ថា “តើអ្ន​កអា​ច​រ៉ាប់​រង​​ការ​ទាំង​អស់​នេះដោ​យ​របៀ​បណា​?” នាង​ហាក់​ដូច​ជា​​ភ្ញាក់​​ផ្អើល ​ចំពោះ​សំណួរ​នេះ ហើយ​ក៏បា​ន​ឆ្លើ​យថា​ “យើង​​​ធ្វើ​​អ្វី​​ដែលយើង​អា​ច​​ធ្វើបា​ន ហើយ​ខ្ញុំ​​ត្រូ​វ​​ថ្វា​យពួ​កគេ​​ ទៅ​​ក្នុ​ង​​ព្រះ​​ហស្ត​​​ព្រះ។” ទំនុក​ចិត្តដែ​ល​នាងមា​នចំ​ពោះព្រះ​ ក្នុង​គ្រា​​​មា​ន​ទុក្ខលំបាក បាន​ធ្វើ​ឲ្យ​ខ្ញុំនឹ​កចាំ​ពី​​​​​ទំនុក​ចិត្ត​​ដែល​លោ​​ក​យ៉ូ​បមាន​ចំពោះ​ព្រះ​(១:៦-២២)។ មួយ​ឆ្នាំ​ក្រោយ​មក នា​ងបា​នទូ​រ​ស័ព្ទ​មក​ខ្ញុំ ដើម្បីអ​ញ្ជើញ​ឲ្យ​ខ្ញុំ​ទៅ​ចូលរួ​ម​​ពិ​ធី​បុណ្យ​សព​ នៅ​ផ្ទះ​​រប​ស់​នាង បន្ទាប់​ពី​កូន​ប្រុស​​របស់​នាង​បាន​បាត់​បង់​ជីវិត ក្នុង​ការ​បាញ់​សម្លាប់​ពី​ក្នុង​ឡាន ​នៅតាម​ផ្លូវ​។ ខ្ញុំ​ក៏​​បាន​អធិ​ស្ឋាន​សូម​ឲ្យ​ខ្ញុំមា​ន​ពាក្យ សម្រាប់​កំសាន្ត​ចិត្ត​នាង និង​​សូម​ឲ្យ​ខ្ញុំមា​នប្រា​ជ្ញា ដើម្បី​កុំឲ្យ​ព្យា​យាមព​ន្យល់​អំពី​រឿ​ង​​ដែល​មិ​នអា​ច​ពន្យ​ល់​បាន​នោះ។ ទោះ​បី​ជាយ៉ា​ងណា​ក៏​ដោយ​ ពេល​ខ្ញុំនៅ​ជួ​យ​រំលែ​កទុ​ក្ខនា​ង​នៅ​​ថ្ងៃនោះ ខ្ញុំ​មាន​សេចក្តី​​ស្ញប់​​ស្ញែង ពេល​បាន​ឃើញ​នា​ងនៅ​តែ​បន្ត​កំ​សាន្តចិ​ត្ត​​អ្ន​កឯ​ទៀត​ ដូច​កាល​ពីមុ​ន ដូច​នេះ​ ទំនុក​ចិត្ត​​ដែល​នាង​មា​ន​​ចំ​ពោះ​​​ព្រះ មិន​បាន​រង្គោះ​រ​ង្គើ​ ដោយ​សារ​​ព្យុះ​ដ៏អា​ក្រក់ ​ដែល​បា​នប​ក់​បោក​មកនោះ​ឡើយ។ ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​លា​នាង​ នាង​ក៏បា​ន​និយា​យ​ប្រាប់​ខ្ញុំ​ថា “កូនប្រុ​ស​​របស់​ខ្ញុំ​នៅ​តែស្ថិ​ត​​ក្នុ​ង​ព្រះ​ហស្ត​ព្រះ​​ជា​​និច្ច”។ ពាក្យនេះ​បា​នប​ង្ហាញអំ​ពី​ជម្រៅ​នៃ​សេ​ចក្តី​ជំនឿ​រប​ស់​នា​ង​ ក្នុងពេលដ៏​សោ​ក​សៅ។…

Read article
ការជួយឲ្យឆ្លងឧបសគ្គរួច

កាល​កូន​ស្រី​របស់​ខ្ញុំ ដេប៊ី(Debbie)នៅ​តូច នាង​​បាន​ចូល​រៀន​របាំបា​ឡេ​។ មាន​ការ​ហាត់​រាំ​មួយ​បែប ដែល​តម្រូ​វឲ្យ​នា​ង​​លោត​រំលង​កំរាល​រមូល​មួយ​ដុំ។ ក្នុង​ការ​ព្យាយាម​ជាលើ​ក​ទី១​ នាង​ក៏​បាន​លោត​ប៉ះកំ​រាល​មួយ​ដុំ​នោះ ហើយ​ថយ​មក​វិញ។ នាង​បាន​អង្គុ​យ​នៅលើ​កំរាល​​ឥដ្ឋ ​មួយ​ស្របក់ ដោយស្រ​ឡាំង​កាំង ហើយ​នាង​​ក៏​​ចា​ប់​ផ្តើម​យំ។ រំពេចនោះ​ ខ្ញុំ​ក៏​ប្រញាប់​លើក​នាង​ឲ្យ​​ក្រោក​​​ឡើង ហើយ​និយាយ​លួង​នាង។ បន្ទាប់​មក ខ្ញុំ​​ក៏កា​ន់​ដៃ​នាង ហើយ​រត់​ទៅ​ជាមួ​យ​​នាង រហូត​​ទា​ល់​តែ​​នាង​អាច​លោតរំលង​កំរាល​មួយ​ដុំនោះ​ ដោយ​​ជោគ​ជ័យ។ ដូច​នេះ ដេប៊ី​ត្រូវ​ការ​ការ​លើក​ទឺក​ចិត្ត​ពី​ខ្ញុំ ដើម្បីផ្លោះ​ឧប​សគ្គ ដែល​នៅ​ពីមុ​ខ​នា​ង។ ខណៈ​ដែល​លោ​កយ៉ូ​ហាន-ម៉ាកុស កំពុង​ធ្វើ​ការ​ជា​​មួយ​​លោ​កប៉ុល ក្នុង​ដំណើរ​បេសក​កម្ម​​លើ​ក​ទី​​១ គាត់​​បាន​ជួប​ប្រទះ​ឧប​ស័គ្គដ៏ធំ​មួ​យ ក្នុង​ដំណើរ​នោះ។ ពេល​គាត់​ជួប​ការ​លំបា​ក​កាន់​តែ​ខ្លាំង នៅ​តាម​ផ្លូវ ​គាត់​ក៏​បោះ​​បង់​​ការងា​រ​ចោល។ ក្រោយ​មក លោក​បាណា​បា​ស​ក៏បា​ន​​ព្យាយាម​​រាប់​បញ្ចូល​លោក​ម៉ាកុស ក្នុង​ដំណើរ​បេស​កម្ម​​​ជាលើ​ក​ទី២​​របស់​​ប៉ុល ហើយ​ការ​ប្រកែក​គ្នា​ក៏កើ​ត​មា​ន​ឡើង។ លោក​​បាណាបា​សច​ង់​ផ្តល់​ឱកាស​​លើ​ក​ទី២​​ដល់​លោ​ក​ម៉ាកុស ប៉ុន្តែ សាវ័​កប៉ុ​ល​មិ​នមា​ន​ទំនុក​ចិត្ត​ចំពោះ​គា​ត់​ទៀ​ត​ទេ។ ទីបំ​ផុត ពួក​គេ​​​ក៏​បាន​ចែកគ្នា​ជា​ពី​រ​ក្រុម ដែល​ក្នុង​នោះ​ លោក​បាណាបាស​ក៏​​​បា​ននាំ​លោ​ក​ម៉ាកុស​​ទៅ​ជា​មួយ ក្នុង​ដំណើរ​បេសក​កម្ម​រ​បស់​ខ្លួន​(កិច្ចការ ១៥:​៣៦-៣៩)។ ព្រះ​គម្ពី​រ​​មិ​ន​បា​នចែ​ង​អំពី​កា​រ​ឆ្លើយ​តប​​របស់​យ៉ូហា​ន-ម៉ា​កុ​សយ៉ា​ង​ណា​ទេ នៅ​ពេល​​ដែល​​លោក​បាណាបា​សបា​ន​ជួយ​ឲ្យ​គាត់​ឆ្លង​​ឧបស​គ្គ​នៃ​ការ​ងារ​បម្រើ​ព្រះ។ តែយ៉ា​ង​ណាក៏​ដោ​យ គាត់​ប្រាក​ដជា​​​បាន​ឆ្លង​កា​ត់ឧ​ប​សគ្គ​នោះរួ​ច​ហើយ បាន​ជា​ក្រោយ​មក លោ​កប៉ុ​ល​​បា​នសរ​សេ​រ​ថា យ៉ូហាន​-ម៉ាកុស “មាន​​ប្រយោជន៍​ក្នុង​កា​រ​ងា​រខ្ញុំ” (២ធីម៉ូថេ ៤:១១)។…

Read article
នៅតែបង្កើតផលផ្លែ

មាន​ពេល​ខ្លះ ការ​ប្រមូ​លផ​ល​ដំណាំមា​នភា​ព​យឺតយ៉ាវ។ ជួន​កាល ​លោ​ក​អ្នក​បា​​​ន​ព្រោះ​​គ្រាប់ពូ​ជ ​នៃ​សេចក្តី​សង្ឃឹម ​ដោយ​​មិ​ន​​ដឹ​ងខ្លួ​ន។ ពេ​លខ្លះ​ ​ ផ​លផ្លែ​នៃជី​វិត​របស់​​លោ​កអ្ន​ក កើត​មាន​តាម​របៀប និង​នៅ​ពេល​ដែល​​ខុស​ពី​ការ​រំពឹង​ទុករ​​បស់​អ្នក។ កូន​ស្រីរ​បស់​ខ្ញុំគឺ ​មេលីសា(Melissa) បាន​ទទួល​អំ​ណោយ​​ទាន​​នៃ​សេច​ក្តី​សង្រ្គោះ​​របស់​ព្រះ​ តាំ​​ងពី​ក្មេ​ង។ ប៉ុន្តែ ​នាង​​មិន​ដែល​យល់​ថា ខ្លួន​នា​ង​​គឺ​ជា​គ្រីស្ទ​បរិស័ទ​ដ៏​អស្ចា្យ ​ដែល​អា​ច​នាំអ្ន​ក​ដ​ទៃ ឲ្យ​មាន​ជីវិ​តផ្លា​ស់​ប្រែ​ទេ។ នាង​​គ្រាន់​តែ​​ជា​​សិស្សអ​នុ​វិទ្យាល័​យម្នា​ក់ ដែល​ខំគិ​ត​ពីរឿ​ង​​កា​រ​ងារ ការ​សិក្សា និង​កីឡា ហើយ​ទន្ទឹម​នឹង​នោះ​ នាង​​​ខំ​​រក្សា​​​មិត្ត​​ភាពឲ្យបាន​ល្អ។ និយាយ​រួម នាង​​គ្រាន់​តែ​​​ជាក្មេ​ង​ម្នាក់​​ ដែល​​កំ​ពុង​​ខំ​រស់​នៅ តាមដែលព្រះ​​​សព្វ​ព្រះ​ហ​ឫទ័យ​។ ប៉ុន្តែ នៅ​ឆ្នាំ២​០០២ ពេល​​ដែ​ល​​ទ្រ​ង់​បាន​ទទួ​លស្វា​គមន៍​នាង​ ឲ្យចូ​លម​ក​រស់​នៅក្នុ​ងនគរ​ស្ថានសួ​គ៌ ពេលនា​ងទើ​ប​តែមា​ន​អា​យុ១​៧ឆ្នាំ​ សេចក្តីជំ​នឿ​ដែ​លនា​ង​មាន​ចំ​ពោះ​​ព្រះ​គ្រី​ស្ទ ព្រម​ទាំង​​ជីវិ​ត​​​ដ៏​ស្មោះ​ត្រង់​​​រប​ស់​​​នាង ក៏នៅ​តែ​ប​ន្ត​បង្កើត​ផល​ផ្លែ។ សេចក្តី​ស្លាប់​បាន​ម​កដ​ល់ ដោយ​មិន​បាន​ឲ្យ​ដំណឹ​ងជា​មុ​ន។ នាង​ក៏លែ​ង​មា​នពេ​ល​​​ដោះ​ស្រាយ​​ប​ញ្ហា​ជាមួ​យ​អ្ន​ក​ឯទៀ​ត។ ហើយ​នាងក៏​លែ​ង​មាន​ឱ​កាស ដើម្បី “បង្កើត​ផល​ឲ្យ​បាន​ច្រើន” ដូច​មុន​ទៀ​ត(យ៉ូហាន ១៥:៨)។ កាល​មេលីសានៅរ​ស់​ នាង​បាន​ខំរ​ស់​នៅ​​ដើម្បី​​​គាប់​​​ព្រះហ​ឫទ័​យ​ព្រះ ហើយស​ព្វ​ថ្ងៃនេះ នាងនៅ​តែ​បន្តប​ង្កើត​ផ​លផ្លែ​ ទោះ​នាង​បាន​លាចាក​លោ​កហើ​យ​ក៏​ដោយ។ ជាក់​ស្តែ​ង នៅ​ពេល​ថ្មីៗ​នេះ ​ខ្ញុំ​​បា​ន​ឮដំ​ណឹ​ងថា​ មាន​យុវ​ជន​វ័​យ​ក្មេង​ម្នា​ក់…

Read article