October

You are here:
នៅតែបង្កើតផលផ្លែ

មាន​ពេល​ខ្លះ ការ​ប្រមូ​លផ​ល​ដំណាំមា​នភា​ព​យឺតយ៉ាវ។ ជួន​កាល ​លោ​ក​អ្នក​បា​​​ន​ព្រោះ​​គ្រាប់ពូ​ជ ​នៃ​សេចក្តី​សង្ឃឹម ​ដោយ​​មិ​ន​​ដឹ​ងខ្លួ​ន។ ពេ​លខ្លះ​ ​ ផ​លផ្លែ​នៃជី​វិត​របស់​​លោ​កអ្ន​ក កើត​មាន​តាម​របៀប និង​នៅ​ពេល​ដែល​​ខុស​ពី​ការ​រំពឹង​ទុករ​​បស់​អ្នក។ កូន​ស្រីរ​បស់​ខ្ញុំគឺ ​មេលីសា(Melissa) បាន​ទទួល​អំ​ណោយ​​ទាន​​នៃ​សេច​ក្តី​សង្រ្គោះ​​របស់​ព្រះ​ តាំ​​ងពី​ក្មេ​ង។ ប៉ុន្តែ ​នាង​​មិន​ដែល​យល់​ថា ខ្លួន​នា​ង​​គឺ​ជា​គ្រីស្ទ​បរិស័ទ​ដ៏​អស្ចា្យ ​ដែល​អា​ច​នាំអ្ន​ក​ដ​ទៃ ឲ្យ​មាន​ជីវិ​តផ្លា​ស់​ប្រែ​ទេ។ នាង​​គ្រាន់​តែ​​ជា​​សិស្សអ​នុ​វិទ្យាល័​យម្នា​ក់ ដែល​ខំគិ​ត​ពីរឿ​ង​​កា​រ​ងារ ការ​សិក្សា និង​កីឡា ហើយ​ទន្ទឹម​នឹង​នោះ​ នាង​​​ខំ​​រក្សា​​​មិត្ត​​ភាពឲ្យបាន​ល្អ។ និយាយ​រួម នាង​​គ្រាន់​តែ​​​ជាក្មេ​ង​ម្នាក់​​ ដែល​​កំ​ពុង​​ខំ​រស់​នៅ តាមដែលព្រះ​​​សព្វ​ព្រះ​ហ​ឫទ័យ​។ ប៉ុន្តែ នៅ​ឆ្នាំ២​០០២ ពេល​​ដែ​ល​​ទ្រ​ង់​បាន​ទទួ​លស្វា​គមន៍​នាង​ ឲ្យចូ​លម​ក​រស់​នៅក្នុ​ងនគរ​ស្ថានសួ​គ៌ ពេលនា​ងទើ​ប​តែមា​ន​អា​យុ១​៧ឆ្នាំ​ សេចក្តីជំ​នឿ​ដែ​លនា​ង​មាន​ចំ​ពោះ​​ព្រះ​គ្រី​ស្ទ ព្រម​ទាំង​​ជីវិ​ត​​​ដ៏​ស្មោះ​ត្រង់​​​រប​ស់​​​នាង ក៏នៅ​តែ​ប​ន្ត​បង្កើត​ផល​ផ្លែ។ សេចក្តី​ស្លាប់​បាន​ម​កដ​ល់ ដោយ​មិន​បាន​ឲ្យ​ដំណឹ​ងជា​មុ​ន។ នាង​ក៏លែ​ង​មា​នពេ​ល​​​ដោះ​ស្រាយ​​ប​ញ្ហា​ជាមួ​យ​អ្ន​ក​ឯទៀ​ត។ ហើយ​នាងក៏​លែ​ង​មាន​ឱ​កាស ដើម្បី “បង្កើត​ផល​ឲ្យ​បាន​ច្រើន” ដូច​មុន​ទៀ​ត(យ៉ូហាន ១៥:៨)។ កាល​មេលីសានៅរ​ស់​ នាង​បាន​ខំរ​ស់​នៅ​​ដើម្បី​​​គាប់​​​ព្រះហ​ឫទ័​យ​ព្រះ ហើយស​ព្វ​ថ្ងៃនេះ នាងនៅ​តែ​បន្តប​ង្កើត​ផ​លផ្លែ​ ទោះ​នាង​បាន​លាចាក​លោ​កហើ​យ​ក៏​ដោយ។ ជាក់​ស្តែ​ង នៅ​ពេល​ថ្មីៗ​នេះ ​ខ្ញុំ​​បា​ន​ឮដំ​ណឹ​ងថា​ មាន​យុវ​ជន​វ័​យ​ក្មេង​ម្នា​ក់…

Read article
ចូរដាក់ដៃចុះ

កាល​នៅ​ពី​ក្មេង ម្តាយ​របស់​ខ្ញុំ​បាន​ក្តិច​ក្បាល​ជង្គង់​របស់​ខ្ញុំ ជា​ញឹក​ញាប់ ពេល​យើង​កំពុង​អង្គុយ​ក្នុង​​ព្រះ​​វិហារ ហើយ​គាត់​ខ្សិប​ដាក់​ត្រ​ចៀក​ខ្ញុំ​ច្បាស់​ៗ​ថា “នៅ​​ឲ្យ​ស្ងៀម​”។ អ្នក​ប្រហែល​ជា​យល់​ថា ស្នាម​ម្រាម​ដៃរប​ស់​គាត់បា​ន​ដឹត​ជាប់​នឹង​ក្បាល​ជង្គង់​ខ្ញុំ​ហើយ។ ខ្ញុំ​មាន​ទម្លាប់​​អាក្រក់​មួយ គឺ​ចេះតែ​រើ​ខ្លួន​ចុះឡើ​ង នៅទី​ក​ន្លែង​ផ្សេង​ៗ ដូច​​ជា នៅ​ព្រះ​វិហារ​​ជា​ដើម គឺ​មិន​ខុ​សពី​ក្មេ​ងដទៃ​ទៀត​ឡើយ។ ហេតុ​នេះហើ​យបា​ន​ជា អស់​​រយៈ​ពេល​ជា​​ច្រើ​ន​ឆ្នាំក​ន្លង​មក​នេះ នៅ​ពេល​ខ្ញុំ​អាន​បទគ​ម្ពីរ​ដែ​លចែ​ង​ថា “ចូរ​បង្អង់​សិន ឲ្យ​ដឹង​ថា អញ​ជា​ព្រះ” (ទំនុកដំកើង ៤៦:១០) ខ្ញុំ​គិត​​ថា បទ​គម្ពីរ​នេះ​កំពុង​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​រពិ​ស។ ប៉ុន្តែ ក្នុង​ព្រះ​គម្ពី​រ​ភាសា​ហេ​ព្រើរ ពាក្យ​ថា បង្អង់ ឬនៅឲ្យ​ស្ងៀម គឺ​​មាន​ន័យ​ថា “ឈប់​ប្រឹង​ប្រែង”។ ពាក្យ​នេះ​​មានន័យ​ស្មើនឹ​ងកា​រ​ដាក់​ដៃចុះ​ ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​ធ្វើអន្ត​រា​គមន៍ នៅ​ក្នុង​ស្ថាន​ភាព​របស់​​អ្នក ដោយ​​មិ​នរំ​ខាន​ទ្រង់​​ឡើយ។ ន័យ​ធៀប​នៃពា​ក្យ​នេះ គឺ​​គួ​រ​​ឲ្យចាប់អា​រម្មណ៍ ព្រោះ​យើង​តែង​តែ​​​ប្រើ​​​ដៃ​របស់​យើង ដើម្បី​រុញ​ច្រាន​អ្វីៗ​​ ដែល​នៅ​រាំង​មុខ​យើង ដើម្បី​ការ​ពារ​ខ្លួន ឬ​ដើម្បីវា​យត​ប​ទៅវិ​ញ។ ពេល​​យើ​ងដា​ក់​ដៃ​ចុះ សូម​យើង​ទុក​ចិ​ត្ត​ថា “ព្រះ​ទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយ​ដែលនៅ​ជាប់ជាមួយ​ក្នុងគ្រាអាសន្ន”(ខ.១) ហើយ “ព្រះយេហូវ៉ា​នៃពួកពលបរិវា ទ្រង់គង់​នៅជាមួយ​យើង​ខ្ញុំ គឺព្រះនៃយ៉ាកុប ទ្រង់ជាទីពឹងជ្រក​របស់យើងខ្ញុំ”(ខ.៧) ពុំ​នោះ​ទេ យើង​នឹង​មាន​អារម្មណ៍​ថា ខ្លួន​យើង​ខ្សោយ…

Read article
មនុស្សខ្សោយជាងគេ

មាន​បញ្ជី​ឈ្មោះ​ដ៏​ចម្លែក​មួយ មាន​ចំណង​ជើង​​ថា មនុស្ស​​១០០នា​ក់​ដែលខ្សោ​យជា​ង​គេ​ នៅ​ក្នុងពិភព​លោក ដែល​គេបា​នផ្សា​យតា​ម​​បណ្តាញ​​អ៊ីន​ធើ​ណិត ក្នុង​គេ​ហទំព័រ ២៤/៧ របស់​សារព័ត៌​មានវ​លស្ទ្រីត(Wall Street)។ ក្នុង​ចំណោម​​អ្ន​ក​​ដែ​លគេ​បា​ន​ជ្រើសរើ​ស ដាក់​បញ្ចូល​ក្នុង​បញ្ជីឈ្មោះ​នោះ ​រួម​មាន ប្រធាន​សាជីវ​កម្ម កីឡា​ករ អ្នក​នយោបា​យ និង​តារា​ល្បីៗ​ ដែល​មាន​​ចរិត​​​លក្ខណៈមួយ​ដែល​ដូច​គ្នា គឺ​ពួក​គេ​សុទ្ធ​តែធ្លា​ប់​មាន​អំ​ណាច។ ក្នុង​ចំណោម​នោះ មាន​ខ្លះ​ជាជ​ន​រង​គ្រោះ​ ​ដោយសារ​កាលៈ​ទេសៈ​មិន​ល្អ ​​រី​ឯ​ខ្លះ​​​ទៀ​ត​​បាន​សម្រេចចិ​ត្ត​​ខុ​សក្នុ​ងមុ​ខជំ​នួញ ខ​ណៈពេ​លដែ​ល​ខ្លះ​​ទៀត​បាន​បា​ត់ប​ង់ឥទ្ធិ​ពល​ ដោយ​សារ​បាន​ធ្វើ​ខុស​សី​ល​ធម៌​​​ជា​ដើម។ នៅ​ក្នុង​បទគម្ពីរ ១កូរិនថូស ជំពូក​១០ លោក​ប៉ុល​​​ដក​ស្រង់​​មេរៀ​នដ៏​សោក​សៅមួ​យ ចេញ​ពី​ប្រវត្តិ​សាស្រ្ត​​ក្នុ​ង​គ្រា​​សញ្ញាចា​ស់។ នៅ​សម័យ​នោះ លោក​ម៉ូសេ​​បា​ន​​ដឹក​នាំប​ណ្តាជន ចេញ​ពី​​ភា​ព​​ជា​ទាសក​រ​​នៅ​​នគរ​អេស៊ីព្ទ ឲ្យ​​​​មកទ​ទួល​​សេរីភា​ព ក្នុង​ទឹក​ដីស​ន្យា ប៉ុន្តែ​ ពួកគេ​​​ចេះ​តែ​​​បន្ត​​បែរ​ចេញ​ពី​ព្រះ ដែល​​បាន​រំដោះ​​ពួក​គេ​​​ឲ្យ​រួច​​​នោះ(ខ.១-៥)។ ពួក​គេបា​ន​ធ្លាក់​ចុះ ដោយ​សារ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ អំពើ​អសីល​ធម៌ ការ​រអ៊ូរ​ទាំ​ និ​ង​ការ​អា​ក្រក់​ជាច្រើ​ន​ទៀត(ខ.៦-១០)។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​ក៏​បាន​​ចង្អុ​ល​​បង្ហា​ញថា​ ការ​ដួល​ចុះរ​បស់ពួ​ក​គេ​ គឺ​ជាឧ​ទាហរណ៍​សម្រាប់​ឲ្យ​យើងយ​ក​មក​សិក្សា ​ហើយ​​គាត់​បាន​ដាស់​តឿន​យើង​ថា “អ្នក​ណា​ដែលស្មា​នថា​ខ្លួ​នឈរ នោះត្រូវប្រយ័ត្ន ក្រែងលោ​ដួល”(ខ.១២)។ ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​អាច​ឈរ​យ៉ាង​មាំ​មួន​ ​ដោយ​ផ្អែក​លើ​​ព្រះ​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ថា “គឺ​នៅ​​វេលា​​​​ណា​​ដែល​​​​មាន​សេច​ក្តី​ល្បួង នោះទ្រ​ង់​ក៏រៀ​បផ្លូ​វ​ឲ្យចៀ​ស​រួច​…

Read article
ការកំណត់​ពេលវេលា

មុន​ពេល​ខ្ញុំ​រៀប​ការ ពេល​ស្វាមីរ​បស់ខ្ញុំ​មា​នកា​រណាត់​ជួប ​ជាមួ​យខ្ញុំ​ ខ្ញុំ​ក៏​បាន​យល់​ថា នោះ​ជារឿ​ង​ដោយ​​ចៃ​ដន្យ​ទេ តែ​ពីរ​បីខែ​ក្រោយ​ម​ក ខ្ញុំ​ក៏បា​ន​ដឹង​ថា​ តាម​ពិត​ស្វាមី​របស់​ខ្ញុំបា​នរៀ​ប​ចំពេល​វេលា​ទុក​ជាមុ​ន បាន​យ៉ាង​ល្អ​សម្រាប់​ការ​ជួប​គ្នា​ពេ​ល​នោះ។ កាល​នោះ គាត់​​បាន​មើល​ឃើញ​ខ្ញុំ ​ពី​ឡៅ​តឿ​នៃ​ព្រះ​វិហារ ទាំង​បាន​រំពឹង​ទុក​​មុន ថាខ្ញុំ​នឹ​ង​ចេញ​ទៅ​​តាម​ច្រក​ទ្វារ​មួយ​ណា ហើយ​គាត់​ក៏​បាន​ប្រញា​ប់​ចុះ​តាម​ជ​ណ្តើរ ទាំង​ពីរ​ជាន់​នោះ ហើយ​​​ក៏​​បា​នម​ក​ដ​ល់​ច្រក​ទ្វារ​មុន​ខ្ញុំ​​បន្តិច។ គា​ត់ក៏​​ឈរ​ផ្អែក​លើទ្វា​រ ហើយ​ចាប់​ផ្តើម​ការ​​សន្ទនា​ជា​មួយ​ខ្ញុំ រួច​បបួល​ខ្ញុំ​ទៅញាំ​​អាហារ​ពេល​ល្ងាច។​ ពេល​នោះ​ខ្ញុំ​គិត​ថា ការ​ណាត់​ជួប​នេះ គ្រាន់​តែ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ តែតាមពិត គាត់បានរៀបគម្រោងទុកមុនជាស្រេច។ នេះជាការរៀបចំពេល ដ៏ល្អឥតខ្ចោះមែន។​ ការ​រៀប​​ចំពេ​លវេ​លាដ៏​ល្អឥ​តខ្ចោះ​ កម្រកើ​ត​មានណាស់ ជាពិ​សេស​ចំ​ពោះម​នុស្ស​យើ​ង។ ប៉ុន្តែ ព្រះ​ទ្រង់​​មា​ន​​​​បំណ​ង​ព្រះ​ហឫ​ទ័យ និង​ផែនកា​រ​ដ៏ជាក់​​លា​ក់​​សម្រាប់​យើង ហើយ​ការ​កំណត់​ពេល​វេលា​​រ​បស់​ទ្រង់ ក៏​​តែង​តែ​ល្អ​ឥ​តខ្ចោះ​ជា​និច្ច។ យើង​បានសង្កេ​ត​ឃើញ​ថា ការ​កំណត់​ពេល​ដ៏​ល្អឥ​តខ្ចោះ​បានកើ​ត​មាន ចំពោះតួ​រ​អង្គ​មួយ​ចំនួន​ក្នុង​ព្រះគ​ម្ពីរ ដូ​ចជា អ្នក​​បម្រើ​​រប​ស់លោ​ក​អ័​ប្រា​ហាំដែល​បាន​អធិស្ឋាន​រក​​ភរិយា​ឲ្យ​​អ៊ីសាក់។ ព្រះ​ទ្រង់​​ក៏​បា​នឆ្លើ​យត​ប​ការ​អធិស្ឋាន​​រ​បស់​​គាត់ ដោយ​បាន​នាំ​ស្រីក្រ​មុំ​​ម្នា​ក់​ឲ្យម​កជួ​ប​គាត់(លោកុប្បត្តិ ២៤)។ ចំណែក​ឯ​លោកយ៉ូ​សែប​វិញ ​ត្រូវ​បាន​គេ​យក​ទៅ​​លក់​ជា​ទាសករ ត្រូវ​គេ​ចោទ​បង្ខុស ហើយ​​ចា​ប់ដា​ក់​គុ​ក​ទៀត។ ប៉ុន្តែ នៅ​ទី​បំផុត ព្រះ​ទ្រង់​បាន​​​ប្រើ​​គាត់​ ដើម្បី​ជួយ​​ជីវិត​​មនុស្ស​ជាច្រើន នៅ​អំឡុង​ពេល​​មា​នអំ​ណត់(៤៥:៥-៨ ៥០:២០)។ ហើយ​​យើ​ង​​មា​នកា​រ​ស្ងប់​​ស្ងែង​ចំពោះ​សេចក្តី​ក្លាហា​ន​​រប​ស់ព្រះ​នា​ង​អេសធើរ ពេល​ដែល​​លោ​ក​ម៉ាដេ​កាយ​​បា​នរំ​ឭ​កព្រះ​នាង​​ថា…

Read article
ការចំណាយដ៏ខ្ពស់ សម្រាប់ការរស់នៅ

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​គិត​ថា ​ក្រុម​គ្រួសារ​របស់​ខ្ញុំ មាន​ការ​ចំណាយ​ច្រើន​ពេក​ សម្រាប់​ការ​​រស់​នៅ។ ក្រោយមក ខ្ញុំយ​ល់ថា​ ការ​ត្អូញ​ត្អែរ​អំពី​រឿង​នេះ គឺពិ​ត​ជា​គួរ​ឲ្យអ​ស់សំ​ណើច​ណាស់ ហេតុ​នេះហើ​យបា​ន​ជា ខ្ញុំ​សើច ពេល​គិត​ដល់​ការ​នេះ។ ឪពុក​ម្តា​យ​​របស់​ខ្ញុំ មិន​ដែល​​គិត​លុយ​មួយ​កាក់​មួយសេ​ន​ពីខ្ញុំ​ សម្រាប់​ការ​រស់​នៅ​ក្នុង​​ផ្ទះ​នោះទេ។ ពួក​គាត់​គ្រាន់​តែ​ចង់​ឲ្យ​ខ្ញុំ“បង់ថ្លៃ” ដោយ​គ្រាន់​តែ​​ស្តាប់​​ប​ង្គាប់​ពួក​គាត់ប៉ុ​ណ្ណោះ​ទៅ​បាន​ហើយ។ ដូច​នេះ ខ្ញុំ​គ្រាន់​តែ​​​​ធ្វើ​តាម​​វិ​ន័យ ដែល​​ពួក​គា​ត់​បាន​​ដាក់​​ឲ្យ ដោយបោ​ស​សម្អាត​​បន្ទាប់​ពី​ខ្ញុំ​លេង​ចប់ ដោយ​មាន​ចិត្ត​សុភាព​រាបសារ ដោយ​និយាយ​ការ​ពិត និង​​​ទៅ​​ព្រះ​​វិហារជា​ដើម​។ វិន័យ​ទាំង​នោះ​ ​មិន​ពិបាកធ្វើ​តា​មទេ​ ប៉ុន្តែ​ ខ្ញុំ​​​នៅ​​តែ​​ពិបាក​ស្តាប់ប​ង្គាប់​តាម។ ទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ ឪពុក​ម្តាយ​​​ខ្ញុំ​​មិន​​បាន​ដេញ​ខ្ញុំចេញ ដោយ​​ព្រោះ​តែ​ការ​មិន​ស្តាប់​​បង្គាប់​​នោះ​ឡើ​យ។ ផ្ទុយ​ទៅវិ​ញ ពួក​គាត់​​គ្រា​ន់​តែ​រំឭក​ខ្ញុំម្តង​​​ហើយម្ត​ង​ទៀត​ថា វិន័យ​ទាំង​នោះ​ គឺ​សម្រាប់​​ការ​ពារ​ខ្ញុំ មិន​មែន​ធ្វើ​បាប​ខ្ញុំ​ទេ ហើយ​​ពេល​ខ្លះ ពួក​គា​ត់​​ដាក់​វិន័យកាន់​តែ​តឹង​រឹង​ថែមទៀ​ត ដើម្បី​កុំ​ឲ្យខ្ញុំ​​ធ្វើ​បាប​ខ្លួន​ឯង។ នៅ​​ក្នុង​ទឹក​ដីស​ន្យា ពួក​អ៊ីស្រាអែ​លក៏​ត្រូ​វប​ង់ថ្លៃ​សម្រា​ប់​ការរ​ស់នៅ​ ដោយ​ការ​ស្តាប់​បង្គាប់ព្រះ​ផង​ដែរ។ ក្នុងការ​ថ្លែង​ជាលើកចុ​ងក្រោ​យ ទៅកា​ន់បណ្តា​ជន លោកម៉ូ​សេ​បាន​រំឭក​ពួក​គេថា ព្រះ​ពរ​​ដែលព្រះ​សព្វ​ព្រះទ័​យ​​ប្រទា​នម​កពួ​កគេ គឺអាស្រ័​យ​ទៅលើការ​ស្តាប់ប​ង្គាប់​​រ​បស់​ពួ​ក​គេ(ចោទិយកថា ៣០:១៦)។ កាល​ពី​មុន គា​ត់ធ្លា​ប់ប្រា​ប់​ពួក​គេថា​ ការ​ស្តាប់ប​ង្គាប់​ព្រះ​ គឺជាក​ត្តាដែ​លនាំឲ្យ​ពួកគេ​រ​ស់នៅ​​បា​នល្អ​ គឺដូ​ចដែ​ល​មានសេចក្តីចែ​ង​ថា “ចូរប្រ​យ័ត្ន​នឹង​ស្តាប់​តាម​​សេចក្តី​ទាំង​នេះ .…

Read article
ចូរស្កប់ចិត្តចុះ

សេច​ក្តីស​ណ្តោស ឬកា​រ​ស្កប់​ចិត្ត មិន​មែន​ជា​អ្វី​ដែល​យើង​ងាយ​រក​បាន​ឡើយ។ សូម្បី​តែ​លោក​សាវ័ក​ប៉ុល ដែល​ជា​វិរៈ​បុរ​សនៃ​សេ​ចក្តី​​ជំនឿ ក៏​ត្រូវ​តែ​30រៀន​ស្កប់​ចិត្ត​ផង​ដែរ(ភីលីព ៤:១១) ព្រោះ​ការ​ស្តប់​ចិត្ត​មិន​មែន​​ជា​​បុគ្គលិក​លក្ខណៈ​​​ដែ​លគា​ត់​មាន​ពី​កំណើត​ឡើយ។ សម្រាប់​សាវ័ក​ប៉ុល ការ​​ដែល​​​គា​ត់អា​ចស​រសេរ​ថា គាត់​មាន​​សេចក្តី​ស្កប់​ចិត្ត​​ក្នុ​ង​ស​ណ្ឋាន​គ្រប់​យ៉ាង គឺ​ពិត​​ជា​​អស្ចារ្យ​​ណាស់ ព្រោះ​កាល​នោះ ​គាត់​កំពុង​សរសេរ​សំបុត្រ​​នេះ នៅ​ក្នុង​មន្ទី​ឃុំ​ឃាំង នៅ​ទី​ក្រុង​រ៉ូម។ ដោយ​សារ​គេ​បាន​ចោទ​គាត់ ​​ពី​បទ​នាំបំ​បះ​បំបោរ ពី​បទ​ក្បត់​ជាតិ និងប​ទ​ឧក្រិដ្ឋ​​កំរិ​ត​​ធ្ងន់​​ផ្សេង​ៗ​ទៀត នោះ​គាត់​ក៏បា​នប្តឹ​ងប​ន្តដ​ល់​តុលា​ការ​​កំពូល គឺ​ដល់​ស្តេច​​សេសារ​​​តែម្ត​ង។ ពេល​នោះ គាត់​មិន​មាន​​ជំនួយ​​​ផ្នែកច្បា​ប់ ឬ​មិត្ត​ភក្តិដែ​លមា​នតំណែ​ង​ខ្ពស់​ទេ ដូច​នេះ គាត់​​ត្រូវ​នៅ​រ​ង់ចាំ​ក្នុងគុក រហូត​ដល់​ពេលជំ​នុំជ​ម្រះ​​រឿង​​ក្តី។ ត្រង់ចំ​ណុចនេះ​ តាម​ធម្មតា មនុស្ស​មាន​ចិ​ត្ត​អន្ទៈ​សារ ឬ​មិ​នស​ប្បាយ​ចិត្ត ពេល​ជួប​ស្ថានភា​ព​ដូចគា​ត់។ តែ​ផ្ទុយ​ទៅវិ​ញ គាត់​​បា​ន​សរ​សេ​រ​សំបុត្រ​ទៅកា​ន់ពួ​ក​ជំនុំ នៅ​ក្រុង​ភីលីព ដើម្បីប្រា​ប់​ពួក​គេ​ថា គាត់​បាន​រៀន​​ឲ្យ​​មាន​ការ​ស្កប់​ចិត្ត​​(ឬសេ​ចក្តី​សណ្តោស)។ តើ​គាត់​​បា​នរៀន​​ឲ្យមា​ន​ការ​ស្កប់​ចិត្ត​​ ដោយ​របៀបណា​?​ តាម​ពិត គាត់​បាន​រៀន​មួយ​ជំហាន​ម្តង​ៗ រហូត​ដល់​ពេល​ដែល​គាត់​​អា​ច​មា​ន​​ការ​ស្កប់​ចិ​ត្ត ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​យ៉ាង​ណាក៏​ដោ​យ។ គាត់​បាន​រៀន​​ទទួ​លយ​កអ្វី​​ក៏​ដោយ ​ដែល​កើត​មាន​ចំពោះ​​​គាត់(ខ​.១២) ព្រម​ទាំង​រៀន​ទទួល​​ដោយ​អ​រ​ព្រះ​គុណ​ នូវ​រាល់​អ្វីៗ​​​ដែល​​ពួក​គ្រីស្ទប​រិស័​ទ​ឯទៀត​​ អាច​​ផ្តល់​​ឲ្យ(ខ.១៤​-១៨)។ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​គាត់​​បា​ន​ទទួល​ស្គាល់ថា​ ព្រះ​ទ្រង់​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​គាត់​(ខ.១៩)។ ការស្កប់​ចិត្ត​មិន​កើត​មាន​ ដោយ​ឯក​ឯង​ឡើយ។ វិញ្ញាណ​​ដែ​លចូ​លចិ​ត្តប្រ​កួត​ប្រជែង​ក្នុង​ខ្លួន​យើង​រាល់​គ្នា…

Read article
ដើមស្លឹករញ្ជួយ

ខណៈ​ដែល​ខ្ញុំ​​​កំពុង​​​ធ្វើដំ​ណើរ​ទៅ​លេង​ នៅ​ឧប​ទ្វីប​ខាង​លើនៃ​រ​ដ្ឋ​មីឈីហ្គិន(Michigan) ខ្ញុំ​​ក៏​បាន​ចាប់​អារម្មណ៍​​​​​លើដើ​ម​​ឈើពី​រ​ដើម។ ថ្វី​បើ​​ស្លឹក​ឈើ​​​នៃដើមដទៃទៀត​ដែល​នៅ​ជុំ​វិញ​មិន​កំរើក​​ក៏​ដោយ ​ក៏ស្លឹកនៃដើមឈើទាំង​នេះ​​បែរ​ជា​បក់រវិចៗ ដោយ​គ្រាន់​តែ​​មាន​ខ្យល់​​បក់​តិច​ៗ​ប៉ុណ្ណោះ។ ខ្ញុំ​​ក៏​ចង្អុល​ប្រាប់​​ភរិយា​របស់​​ខ្ញុំ ហើយ​​នាង​​ប្រាប់​ខ្ញុំថា ដើម​ឈើនោះ ឈ្មោះ​ដើម​ស្លឹក​រញ្ជួយ។ ខ្ញុំ​​​មាន​ការ​ភ្ញា​ក់​ផ្អើល ចំពោះ​ទិដ្ឋ​ភាព​នៃ​ស្លឹក​ឈើ ដែ​ល​កំពុង​តែ​ញ័រ​​បែ​ប​នោះ។ ខណៈ​​ដែល​​ដើ​មឈើ​ដទៃ​ទៀត មើល​ទៅ​​ហាក់​ដូចជា​នៅ​​ស្ងៀម ហើយ​នៅ​ទ្រឹង ស្លឹក​​​ឈើ​​ទាំងនោះ​បែរ​ជាកម្រើក ទោះ​ខ្យល់​គ្រាន់​តែ​បក់​​រហៀក​ៗ​​តិ​ចៗ​ប៉ុណ្ណោះ​។ ពេល​ខ្លះ ខ្ញុំ​​មាន​អារ​ម្មណ៍​​​ថា ខ្លួនឯ​ង​ដូច​ជា​​ដើម​ស្លឹករញ្ជួយ​នោះដែរ​។ មនុស្ស​ដែល​នៅ​ជុំវិ​ញ​ខ្ញុំ​ ហាក់​ដូ​ចជា​​រស់​​នៅក្នុ​ង​​ជីវិត ដោយ​គ្មាន​ប​ញ្ហា និង​ឥត​ក្តី​បារម្ភ​សោះ មើល​ទៅ​ដូច​ជា​​នឹ​ងនរ ហើយ​សុខ​ស្រួល​ ខណៈពេល​ដែ​ល​​ខ្ញុំ​​គ្មាន​ចិត្ត​ស្ងប់ ដោយ​សារ​បញ្ហាដ៏​តូ​ចបំ​ផុត។ ខ្ញុំ​មើ​ល​ទៅអ្នក​ដ​ទៃ ហើយ​ស្ងើច​សរសើរ​​ ចំពោះ​​ភាព​ស្ងប់​សុខ​​របស់​​ពួក​គេ ហើយ​​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ឆ្ងល់​ផង​ដែរ ថា​ហេតុ​អ្វី​​បា​នជា​​ជីវិត​​របស់​ខ្ញុំងា​យ​​នឹង​រញ្ជួយ​ម្ល៉េះ។ តែ​ខ្ញុំ​អរ​ព្រះគុណ​ព្រះ​អ​ម្ចាស់ ដែលបា​ន​រំឭក​ខ្ញុំ​តាម​រយៈ​​ប​ទគ​ម្ពីរ​ថា យើង​អាច​រកឃើញ​ភាព​ស្ងប់​សុខ​ដ៏​ពិត និង​ថិត​ថេរ ​​នៅ​ក្នុង​​ព្រះ​វត្ត​មាន​នៃ​​ព្រះ។ សាវ័ក​ប៉ុ​ល​​បាន​មាន​ប្រសាសន៍​ថា “សូម​​ឲ្យ​ព្រះ​អម្ចាស់ ដែលទ្រង់ផ្ដល់​សេចក្តីសុខសាន្ត ទ្រង់ប្រទាន​ឲ្យអ្នករាល់គ្នា​មានសេចក្តីសុខសាន្តជានិច្ច។ សូមឲ្យ​ព្រះអម្ចាស់​ទ្រង់គង់​ជាមួយ​នឹងអ្នករាល់គ្នា​ទាំង​អស់”(២ថែស្សាឡូនីច ៣:១៦)។ ព្រះ​​ទ្រង់​​មិ​នត្រឹ​មតែ​ប្រទា​ន​មក​នូវ​សេចក្តីសុ​ខសា​ន្តប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​​ព្រះ​អង្គ​ទ្រង់​ផ្ទាល់​​​គឺជា​​ព្រះ​​អម្ចា​ស់នៃ​សេច​ក្តីសុ​ខសា​ន្ត​​តែ​ម្តង។ នៅ​ពេល​យើង​ជួប​ការ​រំខាន និង​ភាព​មិនស្ង​ប់​​សុខ​នៅក្នុ​ងជី​វិត នោះ​​យើ​ងចាំ​បាច់​ត្រូ​វដឹ​ងថា ​សេចក្តីសុ​ខ​សាន្ត​ដ៏ពិ​ត គឺ​មាន​នៅ​ក្នុង​ព្រះនៃ​សេច​ក្តីសុ​ខ​សាន្ត​។ — ​…

Read article
ការភ្ញាក់ផ្អើល

មាន​អ្នក​ការសែត​ម្នាក់ បាន​ធ្វើ​ការ​ពិសោធន៍​មួយ ដើម្បី​សាក​ល្បង​ការ​យល់​ដឹង​​របស់​មនុស្ស ។​ គាត់​បាន​ស្នើរសុំ​​លោក​យ៉ូស្វេ ប៊ែល(Joshua Bell)ដែល​អ្នក​លេង​វីយូឡុង​ដ៏​ល្បី​ល្បាញ​ម្នាក់ ឲ្យ​ទៅ​លេងវីយូឡុង ដោយ​លាក់​អត្ត​សញ្ញាណ​របស់​ខ្លួន នៅ​ស្ថានីយ​រថ​ភ្លើង​មួយ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ក្នុង​ខែមករា ។​ ពេល​គាត់​កំពុង​លេង​ភ្លេង មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ដើរ​កាត់​គាត់ ប៉ុន្តែ មាន​មនុស្ស​តែ​ពីរ​បីនា​ក់ប៉ុណ្ណោះ ដែល​បាន​ឈប់ ដើម្បី​ស្តាប់​គាត់​លេង​ភ្លេង ។​ ៤៥​នាទី​ក្រោយ​មក មាន​ប្រាក់​កាក់​តែ​ពីរ​បី​សេន​ប៉ុណ្ណោះ ដែល​គេបា​ន​ទម្លាក់​ចូល​ទៅ​ក្នុង​កេស​វីយូឡុង ដែល​តន្ត្រីករ​ដ៏​ល្បី​រូប​នេះ​បាន​បើក​ចំហរ​នោះ ។​ កាល​ពី​ពី​រ​ថ្ងៃ មុន​ពេល​ការ​ពិសោធន៍​នេះ​ចាប់​ផ្តើម គាត់​បាន​ប្រើ​វីយូឡុង​ម៉ាក Stradivarius ដដែល​នេះ ដើម្បី​សម្តែង​នៅ​​ក្នុ​ង​​ការ​ប្រគុំ​តន្ត្រី​មួយ ដែល​មាន​មនុស្ស​ជាច្រើន​បាន​ទិញ​សំបុត្រ​ក្នុង​តម្លៃ​ដ៏​ថ្លៃ ដើម្បី​ចូល​ស្តាប់​គាត់​លេង​វីយូឡុង ។​ មនុ​ស្ស​យើង​បាន​មាន​ទម្លាប់​ មិន​​​ស្គាល់​​ភាព​ធំ​ឧត្តម្ភ​របស់​អ្នក​ដទៃ តាំង​ពី​យូរ​ណាស់​មក​ហើយ ។​ ការ​នេះ​​បាន​​កើត​ឡើងចំពោះព្រះយេស៊ូវ គឺ​ដូច​ដែល​ព្រះ​គម្ពីរ​យ៉ូហាន​​បាន​​ចែង​​ថា “ទ្រង់​​បាន​​គង់​​ក្នុង​លោកិយ ហើយ​លោកិយ … ​មិន​ស្គាល់​ទ្រង់​ទេ”(យ៉ូហាន ១:១០)។ ហេតុ​អ្វី​បាន​ជា​បណ្តាជន​ដែល​បាន​ទន្ទឹង​រង់​ចាំ​ព្រះ​មែស៊ី មិន​បាន​ទទួល​ព្រះ​យេស៊ូវ​​ឲ្យ​បាន​កក់​ក្តៅ? ការ​នេះ ក៏បណ្តាលមកពី​ពួក​គេ​មា​ន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ​ ។ មនុស្ស​សម័​យ​បច្ចុប្បន្ន​មិន​​រំពឹ​ង​​ថា នឹង​បាន​ឃើញ​តន្រ្តី​​ករ​ដ៏​ល្បី​ល្បាញ លេង​ភ្លេង​នៅ​តាម​ស្ថានីយ​រថ​ភ្លើង​ទេ ហើយ​​មនុស្ស​នៅ​សម័យ​ព្រះ​យេស៊ូវ​ក៏​មិន​បាន​រំពឹង​ថា ព្រះ​មែស៊ី​ទ្រង់​នឹង​ប្រសូត្រនៅ​​ក្នុង​ក្រោល​សត្វ​ដែរ…

Read article
ឪពុកនៃការកុហក

អារក្ស​សាតាំង​បាន​ចាប់​ផ្តើម​នាំ​មនុស្សជា​តិ​ឲ្យ​វង្វេង តាំង​ពី​​ពេល​​ដែល​​​វាបា​នល្បួង​អ័​ដាំម និងនាងអេវ៉ា ឲ្យ​មាន​គំនិត​ទាស់​ប្រឆាំង​នឹង​ព្រះ ។​ វា​បាន​ទទួល​ជោគ​ជ័យ ដោយ​ការ​​និយាយ​កុហ​ក់​ពួ​ក​គេអំពី​​ព្រះ ហើយ​ពួក​គេក៏​បា​នធ្លាក់​ចូល​ក្នុង​អំពើ​បាប ។​ ពេល​នោះ វា​បាន​កុហក់​ពួក​គេ អំពី​សេចក្តី​ល្អ​របស់​ព្រះ ព្រះ​បន្ទូល និង​បំណង​ព្រះ​ទ័យ​ព្រះ(លោកុប្បត្តិ ៣:១-៦)។ សព្វ​ថ្ងៃ​នេះ សាតាំង​នៅ​តែ​ប្រើ​ឧបា​យកល​នេះ​​ដដែល ។​ ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល​ថា​ “កាល​​ណា​​សា​តាំង​​​ពោ​ល​​ពាក្យ​ភូតភ​រ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្តី​នោះ​ឯង”(យ៉ូហាន ៨:៤៤)។ ដូចនេះ​ យើង​មិន​គួរ​ភ្ញាក់​ផ្អើលឡើយ​ នៅ​ពេល​ដែល​មាន​បញ្ហា​រំខាន​ដល់​ជីវិត​របស់​យើង ឳពុក​នៃ​សេច​ក្តី​កុហក​ តែង​ខ្សឹប​ដាក់​ត្រចៀក​យើង ហើយ​​មិន​យូរ​ប៉ុន្មាន យើង​ក៏​ចាប់​ផ្តើម​សង្ស័យ​អំពី​សេចក្តី​ល្អ​របស់​ព្រះ ។ ពេល​ដែល​ទ្រង់​បង្គាប់​ឲ្យ​យើង​ធ្វើ​តាម​រាជ​បញ្ជា​របស់​ទ្រង់ នោះ​យើង​ក៏​ឆ្ងល់ ថា​តើ​ព្រះ​បន្ទូល​របស់​ទ្រង់ជាសេ​ចក្តី​ពិត​ឬ​​ទេ ។​ ឧទាហរណ៍ ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “កុំ​​ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ”(ម៉ាថាយ ៦:១៩) សាតាំង​ក៏​ប្រាប់​យើង​ថា យើង​អាច​រស់​នៅ បា​នល្អ​​ប្រសើរ​បាន ទាល់​តែ​មាន​ទ្រព្យ​សម្បត្តិ​បង្គ​រ​ទុ​ក​នៅ​ក្នុង​ផែន​ដី​នេះ ។​ គំនិត​នេះ​ក៏​បាន​នាំ​ឲ្យ​យើង​សង្ស័យ​អំពី​បំណង​ព្រះទ័​យដ៏​ល្អ​របស់​ព្រះ ។​ បញ្ហា​រ​បស់​យើង គឺ​ស្ថិត​នៅ​ត្រង់​ថា យើង​ជឿ​កា​រភូត​កុហក​របស់​សាតាំងដូច​អ័ដាំម…

Read article
គ្រឿងផ្សំដែលត្រឹមត្រូវ

ទោះជំនាញ​ធ្វើ​ម្ហូប​របស់​ខ្ញុំ នៅ​មិន​ទាន់​មាន​ការ​រីក​ចម្រើន​ក៏​ដោយ ក៏​ជួន​កាល ខ្ញុំ​បាន​ប្រើ​គ្រឿង​ផ្សំ​មួយ​ប្រអប់ ដែល​គេ​បាន​លាយហើយ​ជា​ស្រេច ដើម្បី​ធ្វើ​នំ ។​ បន្ទាប់​ពី​ខ្ញុំ​បាន​បន្ថែម​ស៊ុត ប្រេង​ឆា និង​ទឹក​ហើយ​ ខ្ញុំ​ក៏​បាន​កូរ​គ្រឿង​ផ្សំ​ទាំង​នោះ​លាយ​គ្នា​ឲ្យ​សព្វ ។​ ដើម្បី​ដុត​នំ​ឲ្យ​ឆ្ងាញ់​ជាប់​មាត់ យើង​ចាំ​បាច់​ត្រូវ​លាយ​បរិមាណ​នៃ​គ្រឿង​ផ្សំ​នីមួយ​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ ។​ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​​ឃើញ ដល់​ទំនាក់​ទំនង​រវាង​មហា​ព្រះរាជ​បញ្ជា​(ម៉ាថាយ ២២:៣៦-៣៨) និង​មហា​បេសកកម្ម​(២៨:១៩-២០) ដែល​មា​ននៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង ។​ ពេល​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​បង្គាប់​អ្នក​ដើរ​តាម​ទ្រង់ ឲ្យ​ចេញ​ទៅ​បង្កើត​សិស្ស នៅ​គ្រប់​ទាំង​សាសន៍ ទ្រង់​មិន​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ផ្សាយដំ​ណឹ​ង​ល្អ ដោយ​ខ្វះ​ការ​គួរ​សម និង​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ឡើយ ។​ ទ្រ​ង់​បាន​ដក​ស្រង់​អំពី “ក្រិត្យ​វិន័យ​ទីមួយ ដែល​សំខាន់​ជាង​គេ​បំផុត” ដែល​បាន​បង្គាប់​ឲ្យ​ស្រឡាញ់​ព្រះ អស់​ពី​ចិត្ត អស់​ពី​វិញ្ញាណ និង​​គំនិត ហើយ​ទ​ន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​បង្គាប់​ឲ្យ “ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ឲ្យ​ដូច​ខ្លួន​ឯង” (ម៉ាថាយ ២២:៣៧-៣៩)។ នៅ​ក្នុង​ព្រះ​គម្ពី​រ​សញ្ញា​ថ្មី​ទាំង​មូល យើង​ឃើញ​ថា មាន​បទ​គម្ពីរ​យោង​ជា​ច្រើន ដែល​និយាយ​អំពី​គំរូ​នៃ​​ការ​រស់​នៅ ដោយសេចក្តីស្រឡាញ់ និងការគោរព ដែលរួមមាន “ជំពូក​នៃ​សេចក្តី​ស្រឡាញ់”(១កូរិនថូស ១៣) និ​ងសេចក្តី​បង្រៀន​របស់​សាវ័ក​ពេត្រុស អំពី​ការ​ឆ្លើយ​តប​ដោយ “សុភាព និងការគោរព” ចំពោះ​អ្នក​ដែល​ចោទ​សួរ​អំពី​សេចក្តី​សង្ឃឹម​(១ពេត្រុស…

Read article