ការរចនាដ៏ប្រណិតរបស់ព្រះអង្គ
លោកុប្បត្ដិ ១:១៤-២៣ ព្រះទ្រង់មានព្រះបន្ទូលថា “ចូរឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរ និងបក្សីជាតិហើរលើដីនៅនាអាកាស”។ លោកុប្បត្ដិ ១:២០ អ្នកស្រាវជ្រាវអន្តរជាតិមួយក្រុមបានបង្កើតដ្រូន ឬយន្តហោះគ្មានមនុស្សបើកតូចមួយ ដែលចេះទទះស្លាប់ តាមគំរូរបស់សត្វត្រចៀកកាំ។ សត្វត្រចៀកកាំអាចហោះហើរ ដោយល្បឿន១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចសំកាំង ហោះដាំក្បាលចុះមកក្រោម ហើយបត់ចុះឡើងយ៉ាងឆាប់រហ័ស ហើយក៏អាចឈប់ភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ ដ្រូនដែលគេបានផលិតឲ្យចេះហោះដូចសត្វត្រចៀកកាំនោះ មិនមានសមត្ថភាពដូចសត្វត្រចៀកកាំឡើយ។ អ្នកស្រាវជ្រាវម្នាក់បានមានប្រសាសន៍ថា សត្វបក្សីមានសាច់ដុំជាច្រើនប្រភេទ ដែលជួយឲ្យពួកវាអាចហោះហើយបានលឿន អាចបត់ស្លាប ហើរបង្វិលខ្លួន និងបើកស្លាបឲ្យធំសំកាំងខ្លួននៅលើអាកាស ដើម្បីសន្សំថាមពលរបស់ពួកវា។ គាត់បានទទួលស្គាល់ថា ការប្រឹងប្រែងរបស់ក្រុមការងាររបស់គាត់ អាចផលិតដ្រូននោះ ដោយយកគំរូបានការហោះហើររបស់សត្វត្រចៀកកាំ បានតែ១០ភាគរយប៉ុណ្ណោះ។ ព្រះទ្រង់បានប្រទានសមត្ថភាពដ៏អស្ចារ្យគ្រប់ប្រភេទ ដល់សត្វទាំងអស់ដែលព្រះអង្គបានបង្កើតក្នុងពិភពលោក។ ការសង្កេតមើលពួកវា និងពិចារណា អំពីសមត្ថភាព និងចារិកលក្ខណៈរបស់ពួកវា អាចក្លាយជាប្រភពនៃប្រាជ្ញាសម្រាប់យើង។ ឧទាហរណ៍ សត្វស្រមោចបង្រៀនយើង អំពីការសន្សំស្បៀងអាហារ សត្វទន្សាយថ្មបានបង្ហាញយើងអំពីតម្លៃនៃការស្វែងរកជម្រក ដែលអាចពឹងផ្អែកបាន ហើយសត្វកណ្តូបមានកម្លាំងខ្លាំងដោយសារការសាមគ្គីគ្នា(សុភាសិត ៣០:២៥-២៧)។ ព្រះគម្ពីរបានប្រាប់យើងថា “ទ្រង់បានតាំងលោកីយ៍ឡើង ដោយសារប្រាជ្ញារបស់ទ្រង់”(យេរេមា ១០:១២) ហើយនៅចុងបញ្ចប់នៃជំហាននីមួយៗនៃដំណើរការនៃការបង្កើតរបស់ព្រះអង្គ ព្រះអង្គបានមានបន្ទូលបញ្ជាក់ថា ការអ្វីដែលព្រះអង្គបានធ្វើគឺសុទ្ធតែ “ល្អ”(លោកុប្បត្តិ ១:៤,១០,១២,១៨,២១,២៥,៣១)។…
Read article