October

You are here:
ចិត្តដែលមានកំហឹង

សូម្បីតែ​អ្នកណា​ដែល​ខឹង​នឹង​បងប្អូន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំជំរះ​ដែរ។ ម៉ាថាយ ៥:២២ គើ​រនី​ខា ជា​ឈ្មោះ​ផ្ទាំងគំនូរ​ផ្នែក​នយោបាយ ដ៏​សំខាន់​បំផុត​របស់​លោក​ប៉ាប្លូ ពីកាសូ(Pablo Picasso) ដែល​ពិពណ៌នា អំពី​ការ​បំផ្លិច​បំផ្លាញ​ទី​ក្រុង​គើរនីខា ជាទី​ក្រុង​តូច​មួយ​នៅ​ប្រទេស​អេស្ប៉ាញ។ ក្នុង​អំឡុង​សម័យ​បដិវត្តន៍​នៅ​ប្រទេស​អេស្ប៉ាញ ដែល​ជិតដល់​សម័យ​សង្គ្រាម​លោក​លើក​ទី២ កងទ័ព​ជាតិនិយម​របស់​អេស្ប៉ាញ​បាន​អនុញ្ញាត​ឲ្យ​ពួក​ណា​ហ្ស៊ី​អាឡឺម៉ង់​ប្រើ​ទីក្រុង​នេះ សម្រាប់​ការ​ហ្វឹក​ហាក់​ទម្លាក់​គ្រាប់បែក។ រឿង​ទម្លាក់​គ្រាប់បែក​ដ៏​ចម្រូង​ចម្រាស់​នេះ​បាន​ឆក់​យកជីវិត​មនុស្សជា​ច្រើន ដោយ​ទាក់ទាញ​ចំណាប់​អារម្មណ៍​សហគមន៍​អន្តរជាតិ​ឲ្យ​មានការ​ព្រួយបារម្ភ អំពី​ភាព​អសីលធម៌​នៃ​ការ​ទម្លាក់​គ្រាប់បែក​មក​លើ​គោលដៅ​ជនស៊ីវិល។ ផ្ទាំងគំនូរ​របស់​លោក​ពី​កា​សូ​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​ស្រមៃ​របស់​ពិភពលោក​ដែល​កំពុង​មើល​មក​ព្រឹត្តិ​ការណ៍​នោះ ហើយក៏​បាន​ក្លាយជា​កត្តា​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​គ្នា អំពី​សមត្ថភាព​របស់​មនុស្ស នៅក្នុង​ការបំផ្លាញ​គ្នា ទៅវិញទៅមក។ សម្រាប់​អ្នក​ដែល​មានទំនុក​ចិត្ត​ថា ខ្លួន​នឹង​មិន​បង្ហូរឈាម​អ្នកដទៃ ដោយ​ចេតនា ពួក​គេ​គួរតែ​នឹក​ចាំ ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​បាន​បង្រៀន​ថា “អ្នករាល់គ្នា​បានឮ​សេចក្តី​ដែល​សំដែង​ដល់​មនុស្ស​ពី​បុរាណ ថា«កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យសោះ» បើ​អ្នកណា​សំឡាប់​មនុស្ស នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំជំរះ​ហើយ តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ដូច្នេះ​វិញ ថា សូម្បីតែ​អ្នកណា​ដែល​ខឹង​នឹង​បងប្អូន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំជំរះ​ដែរ”(ម៉ាថាយ ៥:២១-២២)។ ទោះ​យើង​មិនបាន​សម្លាប់​គេ តែ​ចិត្ត​ដែល​ចង់​ឲ្យ​គេ​ស្លាប់ នោះ​ក៏បាន​រាប់​ជា​បាប​ទៅ​ហើយ។ ពេលណា​សេចក្តី​កំហឹង​មក​លើ​អ្នកដទៃ​កំពុងតែ​ស៊ី​បំផ្លាញ​យើង យើង​ត្រូវការ​ព្រះវិញ្ញាណ​បរិសុទ្ធ​បំពេញ និង​គ្រប់គ្រង​ចិត្ត​យើង ដើម្បីឲ្យ​ផល​ផ្លែ​ខាង​សាច់ឈាម ត្រូវ​បាន​ជំនួស​ដោយ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ(កាឡាទី ៥:១៩-២៣)។ បន្ទាប់មក ទំនាក់ទំនង​របស់​យើង អាច​មាន​សេចក្តី​ស្រឡាញ់ អំណរ​អរ និង​សេចក្តី​សុខសាន្ត។—BILL CROWDER តើ​ទំនាក់ទំនង​របស់​អ្នកជា​មួយ​អ្នកដទៃ…

Read article
ជ្រើសរើសយកក្តីអាណិត

មិន​ត្រូវឲ្យ​នឹកឃើញ ពី​ថ្ងៃ​របស់​បងប្អូន​ឯង ជា​ថ្ងៃ​ដែលគេ​ត្រូវ​អន្តរាយ។ អូបាឌា ១:១២ រឿង​មួយចំនួន ដែល​បាន​កើតឡើង​ក្នុង​ពេល​ព្រឹល​ធ្លាក់ ត្រូវ​បាន​គេ​យក​មក​ចាក់​ផ្សាយ​មាន​រយៈពេល៥នាទី ជា​ចំណុច​សំខាន់ នៃ​វគ្គ​មួយ ក្នុង​កម្មវិធី​ទូរទស្សន៍។ ក្នុង​វីដេអូ​ដែលគេ​បាន​ថត​នៅផ្ទះ​នោះ គេ​ឃើញ​មនុស្ស​ជិះ​ស្គី​ចុះពី​លើដំបូល​ផ្ទះ បុក​វត្ថុ​អ្វីមួយ ហើយ​ខ្លះ​រអិលដួល​នៅ​លើទឹក​កក តាមរបៀប​ដ៏​កំប្លែង បាន​នាំឲ្យមាន​សំណើច និង​ការទះដៃ​ដល់​ទស្សនិកជន នៅ​ក្នុង​ស្ទូ​ឌី​យ៉ូ​ទូរទស្សន៍ ក៏ដូចជា​នៅ​តាម​ផ្ទះ។ ពួក​គេ​ហាក់ដូចជា​សើច​ខ្លាំង​បំផុត នៅពេល​ដែល​ពួក​គេ​ឃើញ​អ្នក​ទាំងនោះ សមនឹង​ជួប​គ្រោះថ្នាក់ ដោយសារ​ទង្វើ​ដ៏​ល្ងង់ខ្លៅ​របស់​ខ្លួន។ វីដេអូ​កំប្លែង​ដែលគេ​បាន​ថត​នៅផ្ទះ មិន​មាន​អ្វី​អាក្រក់​ទេ តែ​អាច​ឆ្លុះបញ្ចាំង​អំពី​ចំណុចខ្សោយ​របស់​យើង ដែល​ងាយ​នឹង​សើច ឬ​ទាញ​យក​ប្រយោជន៍ ពេល​ដែល​អ្នកដទៃ​មាន​បញ្ហា។ រឿង​ដូចនេះ​បាន​កត់ទុក​ក្នុង​កណ្ឌ​គម្ពីរ​អូបាឌា អំពី​ជនជាតិ​ពីរ គឺ​អ៊ីស្រាអែល និង​អេ​ដំម។ ពេល​ដែល​ព្រះ​ទ្រង់ទត​ឃើញថា ពួក​អ៊ីស្រាអែល​សម​នឹង​ទទួលទោស ដោយសារ​អំពើបាប​របស់​ខ្លួន សាសន៍​អេដំម​ក៏​បាន​អរសប្បាយ។ ពួក​អេដំម​បាន​ឆ្លៀត​ឱកាស​ចូលលុក​លុយ​ទីក្រុង​របស់​ពួក​អ៊ីស្រាអែល ស្កាត់ផ្លូវ​ពួក​គេ​មិន​ឲ្យ​រត់គេច ហើយក៏​បាន​ចូលដៃ​ជាមួយ​ខ្មាំងសត្រូវ​របស់​ពួក​គេ(អូបាឌា ១:១៣-១៤)។ ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​ព្រមាន តាមរយៈ​ហោរា​អូបាឌា​ថា “មិន​ត្រូវឲ្យ​នឹកឃើញ ពី​ថ្ងៃ​របស់​បងប្អូន​ឯង ជា​ថ្ងៃ​ដែលគេ​ត្រូវ​អន្តរាយ ដោយមាន​ចិត្តរីករាយ​ពី​ដំណើរ​ពួក​កូនចៅ​យូដា ក្នុង​កាលដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ឡើយ ដ្បិត​ថ្ងៃ​របស់​ព្រះយេហូវ៉ា ជិតនឹង​មក​លើ​អស់ទាំង​សាសន៍​ហើយ”(ខ.១២,១៥)។ ពេលណា​យើង​ឃើញ​បញ្ហា​ប្រឈម ឬ​ទុក្ខវេទនា​របស់​អ្នកដទៃ ទោះ​ពួក​គេ​សមនឹង​ជួប​បញ្ហា​នោះ​ឬ​អត់​ក៏ដោយ ក៏​យើង​ត្រូវតែ​ជ្រើសរើស​យក​ការ​អាណិត…

Read article
យកព្រះទ័យទុកដាក់ចំពោះរឿងតូចល្អិត

នាង​ក៏​ឃើញ​កូន​ទូក​នៅ​នា​កណ្តាល​គុម្ព​ត្រែង ទើប​ចាត់​ភីលៀង​ម្នាក់​ឲ្យ​ទៅ​នាំ​យក​មក នាង​បើក​ទៅ​ឃើញ​កូនតូច។ និក្ខមនំ ២:៥-៦ ខេ​វិន(Kevin) និង​ឃី​មបឺ​លី(Kimberley)បាន​ជួប​ការ​លំបាក​ជាច្រើន ក្នុង​ពេល​មួយ​សប្តាហ៍​នោះ។ ជំងឺឆ្កួត​ជ្រូក​របស់​ខេ​វីន ស្រាប់​តែ​មាន​ភាព​ធ្ងន់ធ្ងរ​កាន់តែ​ខ្លាំង ហើយ​គេ​ក៏បាន​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ។ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ឌ កូន​ចិញ្ចឹម​ទាំង​៤​នាក់ ជា​ក្មេង​តូច​នៅឡើយ មានការ​ធុញថប់​កាន់តែ​ខ្លាំង ដោយសារ​ការ​នៅក្នុង​ផ្ទះ​យូរ​ពេក។ ជាង​នេះ​ទៅទៀត ឃី​មបឺ​លី​មិន​អាច​ធ្វើម្ហូប​ឲ្យបាន​សមរម្យ ដោយ​ប្រើ​អ្វី​ដែល​មាន​ក្នុង​ទូទឹកកក។ នាង​ឃ្លាន​មើម​ការ៉ុត តែ​មិន​អាច​ទៅ​រក​ទិញ​វា​បាន។ មួយ​ម៉ោង​ក្រោយមក នាង​ឮ​សម្លេង​គោះទ្វារ។ នាង​ក៏បាន​បើកទ្វារ​ឡើង ឃើញ​មិត្ត​ភក្តិ​របស់​នាង គឺ​អ្នកស្រី​អា​មែន​ដា(Amanda) និង​លោក​អ៊ែនឌី(Andy) កំពុង​ឈរ​កាន់​អាហារ​ដែល​ពួក​គេ​បាន​រៀបចំ​សម្រាប់​គ្រួសារ​នាង ដោយមាន​មើម​ការ៉ុត​ផង​ដែរ។ គេ​ថា បញ្ហា​ដ៏​តូច​ល្អិត​ដែល​យើង​មើល​រំលង អាច​នាំឲ្យមាន​ការ​លំបាក។ តែ​រឿង​ដ៏​អស្ចារ្យ ក្នុង​ប្រវត្តិ​សាស្ត្រ​ជនជាតិយូដា បាន​បង្ហាញថា ព្រះ​ទ្រង់​បាន​យក​ព្រះទ័យ​ទុកដាក់ ក្នុង​រឿង​ដ៏​តូច​ល្អិត។ កាលនោះ ស្តេច​ផារ៉ោន​បាន​ចេញ​ព្រះរាជ​បញ្ជា ឲ្យ​គេ​បោះ​កូន​ប្រុស​ៗ​ទាំង​អស់​ដែល​កើតមក ចូល​ទៅ​ក្នុង​ទន្លេ(និក្ខមនំ ១:២២)។ អំពើ​ប្រល័យ​ពូជសាសន៍​នេះ​បាន​បង្កប់​នូវ​រឿង​តូច​ល្អិត​មួយ​ដែល​គួរឲ្យ​ចាប់អារម្មណ៍។ ពេលនោះ បន្ទាប់ពី​លោក​ម៉ូសេ​កើត​បាន៣ខែ ម្តាយ​របស់​គាត់​បាន​ដាក់​គាត់​ក្នុង​កូន​ទូក បណ្តែត​តាម​ទឹកទន្លេ។ បុត្រី​របស់​ស្តេច​ផារ៉ោន​ក៏បាន​សង្គ្រោះ​គាត់​ពី​ទឹកទន្លេ ហើយ​ព្រះ​ទ្រង់​ក៏បាន​ប្រើ​គាត់​ដើម្បី​សង្គ្រោះ​រាស្រ្ត​ទ្រង់។ ព្រះនាង​ថែម​ទាំង​បាន​ជួល​ម្តាយ​លោក​ម៉ូសេ​ឲ្យ​ធ្វើ​ម៉ែ​ដោះ​គាត់​ទៀត​ផង(២:៩)។ ថ្ងៃមួយ ទារក​តូច​មួយទៀត បាន​ប្រសូត​ក្នុងចំណោម​ជនជាតិយូដា តាម​ព្រះបន្ទូល​សន្យា។ រឿង​របស់​ទ្រង់​មាន​ភាព​លម្អិត​ដ៏​អស្ចារ្យ…

Read article
ហេតុផលដែលត្រូវអរសប្បាយ

ពួក​មនុស្ស​សុចរិត​នឹង​អរ​សប្បាយ ដោយនូវ​ព្រះយេហូវ៉ា គេ​នឹង​ពឹង​ជ្រក​ក្នុង​ទ្រង់ អស់អ្នក​ណា​ដែល​មានចិត្ត​ទៀត​ត្រង់ គេ​នឹង​អួត​សរសើរ។ ទំនុកដំកើង ៦៤:១០ ពេល​ដែល​អ្នក​ស្រី​គ្លែ​នដា(Glenda) ដើរចូល​ក្នុង​កន្លែង​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ ក្តី​អំណរ​របស់​គាត់​បាន​បង្ហាញ​ចេញ​មក​ពេញ​បន្ទប់។ គាត់ទើប​តែ​ជាសះស្បើយ​ពី​ការ​ព្យាបាល​ជំងឺ​ដ៏​ពិបាក។ ខណៈ​ពេល​ដែល​គាត់​ដើរមក​រក​ខ្ញុំ​ដូច​សព្វមួយដង បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ចប់ ខ្ញុំ​ក៏បាន​អរព្រះគុណ​ព្រះ ដែល​គាត់​បាន​យំ​ជាមួយ​ខ្ញុំ កែ​តម្រង់​ខ្ញុំ​ដោយ​សុភាព ហើយ​លើកទឹកចិត្ត​ខ្ញុំ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ។ គាត់​ថែមទាំង​សុំទោស​ខ្ញុំ ពេល​គាត់​ដឹងខ្លួន​ថា គាត់​បាន​ធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​ឈឺចាប់។ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណាក៏ដោយ គាត់​តែងតែ​ឲ្យ​ខ្ញុំ​ចែកចាយ អំពី​ទុក្ខ​លំបាក ដោយចិត្ត​ស្មោះត្រង់ ហើយ​រំឭក​ខ្ញុំ​ថា យើង​មានហេតុ​ផល​ជាច្រើន ដែល​ត្រូវ​សរសើរ​ដំកើង​ព្រះ។ គាត់​បាន​ចាត់ទុក​ខ្ញុំ​ដូច​កូន​គាត់ ពេល​ដែល​គាត់​ឱប​ខ្ញុំ​យ៉ាង​សុភាព។ យើង​មានការ​សន្ទនា​ខ្លីៗ ជាមួយគ្នា​ដោយ​អំណរ ហើយក៏​បាន​អធិស្ឋាន​ជាមួយគ្នា។ បន្ទាប់មក គាត់​ក៏បាន​ដើរចេញ​ទៅ ដោយ​សម្លេង​ច្រៀង​ខ្សឹប​ៗ​ដូច​សព្វមួយដង ដើម្បី​ស្វែងរក​អ្នកដទៃ​ទៀត ដែល​គាត់​អាច​នាំឲ្យ​ទទួល​ព្រះពរ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក៦៤ ស្តេច​ដាវីឌ​បាន​ចូល​មក​រក​ព្រះ ដោយ​ទូល​ថ្វាយ​ទុក្ខ​លំបាក​របស់​ទ្រង់(ខ.១)។ ទ្រង់​បាន​បង្ហាញ​ចេញ​នូវ​ព្រះទ័យ​នឿយណាយ ចំពោះ​ភាព​ទុច្ចរិត​ដែល​ទ្រង់​បានឃើញ​ជុំវិញ​ខ្លួន​ទ្រង់(ខ.២-៦)។ ទ្រង់​មិនបាន​ឈប់​ជឿ​លើ​អំណាច​ចេស្ដា​ព្រះ ឬ​ឈប់​ពឹងផ្អែក​លើ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​ឡើយ(ខ.៧-៩)។ ទ្រង់​ជ្រាប​ថា ថ្ងៃណាមួយ “ពួក​មនុស្ស​សុចរិត​នឹង​អរ​សប្បាយ ដោយនូវ​ព្រះយេហូវ៉ា គេ​នឹង​ពឹង​ជ្រក​ក្នុង​ទ្រង់ អស់អ្នក​ណា​ដែល​មានចិត្ត​ទៀត​ត្រង់ គេ​នឹង​អួត​សរសើរ”(ខ១០)។ ខណៈ​ពេល​ដែល​យើង​កំពុង​រង់ចាំ ការ​យាង​មកវិញ​របស់​ព្រះយេស៊ូវ​…

Read article
គ្មានពាក្យដែលអាចពណ៌នាបាន

អ្នកនោះ​បាន​លើកឡើង​ដល់​ស្ថាន​បរមសុខ ហើយ​បានឮ​ពាក្យ​ដែល​ថ្លែងប្រាប់​មិនបាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ។ ២កូរិនថូស ១២:៣-៤ លោក​ថូម៉ាស អ័​គី​ណាស(ឆ្នាំ១២២៥-១២៧៤) ស្ថិត​ក្នុងចំណោម​អ្នកការពារ​សេចក្តី​ជំនឿ ដែល​មាន​ភាព​ល្បីល្បាញ​បំផុត របស់​ពួក​ជំនុំ។ តែ​ក្នុងរយៈពេល៣ខែមុន​ពេល​គាត់​ស្លាប់ មានរឿង​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​គាត់​ផ្អាក​ការ​និពន្ធ​សៀវភៅ ស៊ូ​ម៉ា ស៊ីអូ​ឡូ​ជី​កា ដែល​ជា​កេរដំណែល​ដ៏​ធំធេង ក្នុង​ការងារ​បម្រើ​ព្រះ ក្នុង​ជីវិត​គាត់។ ខណៈ​ពេល​ដែល​លោក​អ័​គី​ឡា​កំពុង​ជញ្ជឹងគិត អំពី​ព្រះ​កាយ​ដ៏​ឈឺចាប់ និង​ព្រះ​លោហិត​ដែល​ហូរ​ចុះ របស់​ព្រះអង្គ​សង្គ្រោះ គាត់​មាន​ការ​​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​គាត់​មិន​អាច​សរសេរ​ពាក្យ​អ្វី​ទៀត ក្នុង​សៀវភៅ​នោះ។ គាត់​ក៏បាន​និយាយ​ថា ពេលនោះ​គាត់​មិន​អាច​បន្ត​និពន្ធ​សៀវភៅ​នោះ​ទៀត​ឡើយ ព្រោះ​​ពាក្យ​ដែល​គាត់​សរសេរ​ហាក់ដូចជា​ចំបើង មិន​អាច​ពិពណ៌នា​អំពី​សេចក្តីល្អ​ព្រះអង្គ​ឲ្យបាន​គ្រប់គ្រាន់​ឡើយ។ សាវ័ក​ប៉ុល​ក៏​ធ្លាប់​មានការ​ប៉ះពាល់​ចិត្ត​ផង​ដែរ។ ក្នុង​បទ​គម្ពីរ ២កូរិនថូស គាត់​បាន​ពិពណ៌នា​ថា “ខ្ញុំ​ស្គាល់​មនុស្ស​នោះ (ទោះ​បើ​ក្នុង​រូបកាយ ឬ​ក្រៅ​ពី​រូបកាយ​ក្តី ខ្ញុំ​មិនដឹង​ទេ មានតែ​ព្រះ​ដែល​ទ្រង់​ជ្រាប) ថា អ្នកនោះ​បាន​លើកឡើង​ដល់​ស្ថាន​បរមសុខ ហើយ​បានឮ​ពាក្យ​ដែល​ថ្លែងប្រាប់​មិនបាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ”(១២:៣-៤)។ សាវ័ក​ប៉ុល និង​លោក​អ័​គី​ណា​ស​បាន​នាំ​យើង ជញ្ជឹង​អំពី​ភាព​ធំធេង​នៃ​សេចក្តីល្អ​របស់​ព្រះ ដែល​គ្មាន​ពាក្យ ឬ​ហេតុ​ផល​ណា​អាច​ពិពណ៌នា​បាន​ឡើយ។ លោក​អ័​គី​ណាស​បាន​ទទួលស្គាល់​ថា សំណេរ​របស់​គាត់ មិន​អាច​ពិពណ៌នា ឲ្យ​សមនឹង​ការ​លះបង់​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​មនុស្ស។ តែ​សាវ័ក​ប៉ុល​បាន​បន្ត​សរសេរ​សំបុត្រ​គាត់​រហូតដល់​ចប់ ដោយ​ដឹង​ថា គាត់​មិន​អាច​ពិពណ៌នា ឬ​បញ្ចប់​ដោយ​កម្លាំង​ខ្លួនឯង​បាន​ឡើយ។…

Read article
ពេលដែលព្រះទ្រង់មានបន្ទូល

នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ ពន្លឺ​ក៏​មាន​ឡើង។ លោ​កុប្បត្តិ ១:៣ កាលពី​ឆ្នាំ១៨៧៦ លោ​កអ័​ឡិច​ស៊ែ​នឌ័រ ក្រា​ហាំ ប៊ែល(Alexander Graham Bell) ដែល​ជា​អ្នក​ឆ្នៃ​ប្រឌិត បាន​និយាយ​ពាក្យ​ដំបូង​បំផុត តាម​ទូរស័ព្ទ។ គាត់​បាន​ហៅ​លោក​ថូម៉ាស វ៉ាតសិន(Thomas Watson) ដែល​ជា​ជំនួយការ​របស់​គាត់ ដោយ​និយាយ​ថា “វ៉ាតសិន មកនេះ​មួយភ្លែត។ ខ្ញុំ​ចង់​ជួប​អ្នក”។ លោក​វ៉ាតសិន​ក៏បាន​ឮ​លោក​ប៊ែល​និយាយ​តាម​ទូរស័ព្ទ ដោយ​សម្លេង​មិនសូវ​ច្បាស់ តែ​គាត់​អាច​ស្តាប់​យល់។ ពាក្យ​សម្តី​ទីមួយ ដែល​លោក​ប៊ែល​បាន​និយាយ តាម​ខ្សែ​ទូរស័ព្ទ​បាន​បង្ហាញថា យុគសម័យ​ថ្មី​នៃ​ការ​ទំនាក់ទំនង​របស់​មនុស្ស​បាន​ចាប់ផ្តើម​ហើយ។ នៅ​ថ្ងៃទី​មួយ​នៃ​ការបង្កើត​ផ្ទៃមេឃ​និង​ផែនដី(លោកុប្បត្តិ ១:២) ព្រះ​ទ្រង់​មាន​បន្ទូល​ដំបូង​បំផុត ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ​ថា “ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង”(ខ.៣)។ ព្រះបន្ទូល​នេះ​មាន​ពេញដោយ​អំណាច​នៃ​ការបង្កើត។ ព្រះអង្គ​គ្រាន់តែ​មាន​បន្ទូល នោះ​ក៏​កើតមាន​ដូច្នោះ(ទំនុកដំកើង ៣៣:៦,៩)។ ព្រះ​ទ្រង់​មាន​បន្ទូល​ថា “ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង” ហើយ​ពន្លឺ​ក៏​មាន​ឡើង។ ព្រះបន្ទូល​ព្រះអង្គ​បង្កើត​ឲ្យ​មានជ័យ​ជម្នះ​ភ្លាមៗ ខណៈ​ពេល​ដែល​ភាព​ងងឹត និង​ភាព​វឹកវរ​បាន​ចាញ់​ភាព​ភ្លឺត្រចះ​នៃ​ពន្លឺ និង​សណ្ដាប់​ធ្នាប់។ ពន្លឺ​ជាច​ម្លើយ​របស់​ព្រះ ចំពោះ​អំណាច​នៃ​ភាព​ងងឹត។ ហើយ​នៅពេល​ដែល​ព្រះអង្គ​បង្កើត​ពន្លឺ ព្រះអង្គ​ទត​ឃើញថា “​ល្អ​ហើយ”(លោ​កុប្បត្តិ ១:៤)។ ព្រះបន្ទូល​ដំបូង​បំផុត​របស់​ព្រះ នៅតែ​បន្ត​មានអំណាច ក្នុង​ជីវិត​របស់​អ្នកជឿ​ព្រះយេស៊ូវ​។…

Read article
ព្រះគ្រីស្ទដែលគង់នៅក្នុងយើង

នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅក្នុង​ព្រះវរបិតា​ខ្ញុំ អ្នករាល់គ្នា​ក៏​នៅក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅក្នុង​អ្នករាល់គ្នា​ដែរ។ យ៉ូហាន ១៤:២០ លោក អេហ្វ ប៊ី មេ​យ័រ(F. B. Meyer ឆ្នាំ១៨៤៧-១៩២៩) ជា​គ្រូ​អធិប្បាយ​ជនជាតិ​អង់គ្លេស ដែល​បាន​ប្រើ​ស៊ុត​មួយ ដើម្បី​ពន្យល់ អំពី “ទេវសាស្ត្រ​ស៊ីជម្រៅ​អំពី​ការ​គង់នៅ​របស់​ព្រះគ្រីស្ទ​ក្នុងចិត្ត​គ្រីស្ទបរិស័ទ”។ គាត់​បាន​កត់សំគាល់​ថា ផ្នែក​ពណ៌លឿង​នៅក្នុង​ស៊ុត ជា “ជីវិត​ដ៏​តូច” ដែល​លូតលាស់​ជា​រៀងរាល់ថ្ងៃ រហូតដល់​កូនមាន់​ចេញ​រូបរាង្គ​នៅក្នុង​ស៊ុត។ យ៉ាងណាមិញ ព្រះយេស៊ូវ​គង់នៅ​ក្នុង​យើង តាមរយៈ​ព្រះវិញ្ញាណ​ព្រះអង្គ ដោយ​កែប្រែ​យើង ពី​ខាងក្នុង ឲ្យ​មានការ​លូតលាស់​ខាងវិញ្ញាណ ជា​រៀងរាល់ថ្ងៃ។ គាត់​ក៏បាន​ធ្វើការ​សុំ​អភ័យទោស​ជា​សាធារណៈ ចំពោះ​ការ​លើកឡើង​អំពី​សេចក្តី​ពិត​នៃ​ព្រះយេស៊ូវ​  ដោយ​ការប្រៀបធៀប​ដែល​មានការ​ខ្វះចន្លោះ​នេះ ដោយ​ដឹង​ថា ពាក្យពេចន៍​របស់​គាត់​មិន​អាច​ពិពណ៌នា​ឲ្យ​គ្រប់ជ្រុងជ្រោយ អំពី​ព្រះ​វត្ត​មាន​របស់​ព្រះយេស៊ូវ​ គង់នៅ​ក្នុងចិត្ត​អ្នកជឿ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ។ តែ​គាត់​បាន​ជំរុញ​អ្នក​ស្តាប់​របស់​គាត់ ឲ្យ​ចែកចាយ​ដល់​អ្នកដទៃ អំពី​អត្ថន័យ​នៃ​ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​បាន​ថា “នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅក្នុង​ព្រះវរបិតា​ខ្ញុំ អ្នករាល់គ្នា​ក៏​នៅក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅក្នុង​អ្នករាល់គ្នា​ដែរ”(យ៉ូហាន ១៤:២០)។ កាលនោះ ព្រះអង្គ​មាន​បន្ទូល​ដូចនេះ នៅពេល​យប់ ក្នុង​ពិធី​លៀង​ព្រះអម្ចាស់ ជាមួយ​ពួក​សាវ័ក…

Read article
ទំនុកចិត្តក្នុងពេលរង់ចាំ

នោះ​អញ​នឹង​ប្រោស​ឯង​រាល់គ្នា ហើយនឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់គ្នា តាម​ពាក្យ​ល្អ​របស់​អញ។ យេរេមា ២៩:១០ កាល​កូនស្រី​ខ្ញុំ​បាន​ទទួល​សត្វ​ក្តាម​មួយ​គូរ​ជាអំណោយ សម្រាប់​ចិញ្ចឹម នាង​ក៏បាន​យក​ដីខ្សាច់​ដាក់​ចូលក្នុង​ទូកញ្ចក់ ដើម្បីឲ្យ​សត្វ​ក្តាម​អាច​ជីក​រន្ធ។ នាង​បាន​ដាក់​ទឹក អាហារ​ប្រូតេអ៊ីន និង​កំទេច​បន្លែ ឲ្យ​ពួក​វា​ស៊ី​កម្សាន្ត​សប្បាយ។ ពួក​វា​ហាក់ដូចជា​មានការ​សប្បាយចិត្ត ក្នុង​ការរស់នៅ​ក្នុង​ទូកញ្ចក់​នោះ ដូចនេះ យើង​មានការ​ភ្ញាក់ផ្អើល នៅពេល​ដែល​ថ្ងៃមួយ ពួក​វា​ក៏បាន​បាត់ខ្លួន។ យើង​ស្វែងរក​ពួក​វា​គ្រប់​ទីកន្លែង។ ទីបំផុត យើង​ក៏បាន​ដឹង​ថា ពួក​វា​ទំនងជា​កំពុងតែ​កប់​ខ្លួន​នៅក្នុង​ដីខ្សាច់ ប្រហែល​ពីរ​ខែ ក្នុង​ការ​សកសម្បក​ខាងក្រៅ​របស់​ពួក​វា។ យើង​បាន​រង់​ចាំ​ពីរ​ខែ ហើយ​មួយ​ខែ​ទៀត នៅតែ​មិនឃើញ​ពួក​វា​ចេញ​មក​ទៀត ដូចនេះ ខ្ញុំ​ចាប់ផ្តើម​បារម្ភ​ខ្លាច​ពួក​វា​ងាប់។ ពេល​យើង​រង់ចាំ​កាន់តែ​យូរ ខ្ញុំ​ក៏​កាន់តែ​មានចិត្ត​អន្ទះសា​។ ទីបំផុត សញ្ញា​នៃ​ជីវិត​ក៏បាន​លេចឡើង នៅពេល​ដែល​ពួក​វា​ចេញពី​ក្នុង​ដីខ្សាច់​មក។ ខ្ញុំ​ឆ្ងល់​ថា កាល​ពួក​អ៊ីស្រាអែល​ត្រូវ​​និរទេស ក្នុង​ចក្រភព​បាប៊ីឡូន តើ​ពួក​គេ​មានការ​សង្ស័យ​ថា បទ​ទំនាយ​ដែល​ព្រះ​ទ្រង់ប្រទាន​ពួក​គេ នឹង​បានសម្រេច​ឬទេ? តើ​ពួក​គេ​មានការ​សង្ស័យ​ថា ពួក​គេ​នឹង​រស់នៅ​ទីនោះ​ជា​រៀង​រហូត​ឬ? ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​តាមរយៈ​ហោរា​យេរេមា​ថា “អញ​នឹង​ប្រោស​ឯង​រាល់គ្នា ហើយនឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយធ្វើ​ឲ្យ​ឯង​រាល់គ្នា​វិល​មក​ឯ​ទីនេះ​វិញ”(យេរេមា ២៩:១០)។ ជា​ការពិត​ណាស់ ៧០ឆ្នាំក្រោយ​មក ព្រះ​ទ្រង់​បណ្តាល​ចិត្ត​អធិរាជ​នៃ​ចក្រភព​ពើ​ស៊ី ឲ្យ​អនុញ្ញាត​ជនជាតិយូដា​វិលត្រឡប់​មក​ទីក្រុង​យេរូសាឡិម និង​ជួសជុល​ព្រះវិហារ​ឡើងវិញ(អែសរ៉ា ១:១-៤)។…

Read article
ធ្វើជាព្រះហស្ត និងព្រះបាទរបស់ព្រះ

ទ្រង់​សំរេច​សេចក្តី​សុចរិត ដល់​ពួក​កំព្រា និង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេសក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ និង​សំលៀកបំពាក់​ផង។ ចោទិយកថា ១០:១៨ អស់​រយៈពេល​ជាង១ឆ្នាំ​ហើយ ដែលគេ​បាន​ដាក់ឈ្មោះ​ជា​ផ្លូវការ ឲ្យ​ទារក​ម្នាក់​ថា “បេ​ប៊ី ប៊យ”( Baby Boy)។ អ្នកយាម​ម្នាក់​បានឮ​សម្លេង​ក្មេង​តូច​យំ គាត់​ក៏​បាន​រក​ឃើញ​បេប៊ី ប៊យ ដែល​គេ​បោះបង់ចោល បន្ទាប់ពី​បាន​ចាប់កំណើត​បាន​ប៉ុន្មាន​ម៉ោង ដោយ​គេ​ដាក់​គាត់​នៅក្នុង​កាបូប ទុកចោល​ក្នុង​ចំណតរថយន្ត​របស់​មន្ទីរពេទ្យ។ បន្ទាប់ពី​គេ​បាន​ប្រទះឃើញ​គាត់ មិនយូរ​ប៉ុន្មាន អង្គការ​សេវាកម្ម​សង្គម​ក៏បាន​ស្វែងរក​មនុស្ស​ដែល​ចង់​យក​គាត់​ទៅ​ចិញ្ចឹម​ជា​រៀង​រហូត។ ប្តី​ប្រពន្ធ​មួយ​គូរ​បាន​ទទួល​ចិញ្ចឹម​គាត់ ហើយ​ដាក់ឈ្មោះ​ឲ្យ​គាត់​ថា ក្រេយសិន(Grayson មិនមែន​ជា​ឈ្មោះ​ពិត)។ ទីបំផុត ការ​ដាក់ពាក្យ​ទទួល​ចិញ្ចឹម​គាត់​ក៏បាន​ចប់​សព្វគ្រប់ ហើយ​ឈ្មោះ​ក្រេយសិន ក៏បាន​ក្លាយជា​ឈ្មោះ​ផ្លូវការ​របស់​គាត់។ សព្វថ្ងៃ​នេះ អ្នក​អាច​ជួប​ក្មេង​តូច​ដ៏​រីករាយ​ម្នាក់​នេះ ដែល​ចូលចិត្ត​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ។ អ្នក​នឹង​មិន​នឹកស្មាន​ថា គាត់​ជា​ក្មេង​ដែលគេ​បាន​បោះបង់ចោល​ក្នុង​កាបូប​នោះ​ទេ។ លោក​ម៉ូសេ​បាន​រៀបរាប់​អំពី​លក្ខណៈ​សម្បត្តិ​របស់​ព្រះ និង​ការអ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​រាស្រ្ត​អ៊ីស្រាអែល។ គាត់​ប្រាប់​ពួក​គេ​ថា “ព្រះយេហូវ៉ា​ទ្រង់​បាន​សព្វ​ព្រះហឫទ័យ​នឹង​ស្រឡាញ់​ដល់​ពួក​ឰយុកោ​ឯង ហើយ​ទ្រង់​បាន​រើស​ពូជ​គេ​តរៀងមក គឺ​ឯង​រាល់គ្នា ដែល​ទ្រង់​រាប់អាន​លើស​ជាង​អស់ទាំង​សាសន៍”(ចោទិយកថា ១០:១៥)។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​មាន​ភាព​ធំធេង​ណាស់។ “ទ្រង់​សំរេច​សេចក្តី​សុចរិត ដល់​ពួក​កំព្រា និង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេសក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ និង​សំលៀកបំពាក់​ផង”(ខ.១៨)។ “ទ្រង់​ជា​ទំនុក​សរសើរ ហើយ​ជា​ព្រះ​នៃ​ឯង”(ខ.២១)។…

Read article
តើព្រះអង្គនៅតែស្រឡាញ់ខ្ញុំទេ?

តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់គ្នា​ឲ្យ​ឃើញច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅឡើយ​ផង។ រ៉ូម ៥:៨ ទីបំផុត​គ្រួសារ​មួយ​បាន​ទទួល​ចិញ្ចឹម​លីនលីន(Lyn-Lyn) ជា​ក្មេង​អាយុ១០ឆ្នាំ តែ​នាង​នៅ​មានការ​ភ័យខ្លាច។ នៅក្នុង​មណ្ឌលកុមារ​កំព្រា​ដែល​នាង​បាន​រស់នៅ​អស់​ជាច្រើន​ឆ្នាំ គេ​បាន​ដាក់ទោស​នាង សូម្បីតែ​នៅពេល​នាង​មាន​កំហុស​តូចបំផុត។ លីនលីន​ក៏​បាន​សួរ​ម្តាយចិញ្ចឹម​របស់​នាង ដែល​ជា​មិត្ត​ភក្តិ​របស់ខ្ញុំ​ថា “ម៉ាក់ តើ​ម៉ាក់​ស្រឡាញ់​កូន​ទេ?” ពេល​មិត្ត​ភក្តិ​ខ្ញុំ​ឆ្លើយ​ថា គាត់​ស្រឡាញ់​នាង នាង​ក៏បាន​សួរ​គាត់​ទៀត​ថា “ពេលណា​កូន​ធ្វើខុស តើ​ម៉ាក់​នៅតែ​ស្រឡាញ់​កូន​ទេ?” ពេល​ដែល​គ្រីស្ទបរិស័ទ​ខ្លះ​មាន​អារម្មណ៍​ថា ខ្លួន​បាន​ធ្វើខុស​ចំពោះ​ព្រះ ពួក​គេ​ក៏បាន​សួរ​ផង​ដែរ​ថា “តើ​ព្រះអង្គ​នៅតែ​ស្រឡាញ់​ទូលបង្គំ​ទេ?” យើង​ដឹង​ហើយ​ថា ដរាបណា​យើង​នៅ​រស់នៅ ក្នុង​ពិភពលោក​នេះ យើង​នឹង​នៅតែ​ធ្វើខុស និង​ប្រព្រឹត្ត​អំពើបាប​នៅពេល​ខ្លះ។ ហើយ​យើង​ក៏​ឆ្ងល់​ថា តើ​កំហុស​របស់ខ្ញុំ​មានផល​ប៉ះពាល់​មក​លើ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ខ្ញុំ​ឬទេ? បទ​គម្ពីរ​យ៉ូហាន ៣:១៦ បាន​ផ្តល់​ឲ្យ​នូវ​ធានា​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ។ ព្រះអង្គ​បាន​ប្រទាន​ព្រះរាជបុត្រា ព្រះនាម​យេស៊ូវ ឲ្យ​មក​សុគត​ជំនួស​យើង ដើម្បី​កាលណា​យើង​ទទួល​ជឿ​ព្រះអង្គ យើង​នឹង​មានជីវិត​អស់​កល្ប​ជានិច្ច។ ប៉ុន្តែ ចុះបើ​សិន​ជា​យើង​បាន​ធ្វើខុស​ចំពោះ​ព្រះអង្គ បន្ទាប់ពី​យើង​បាន​ទទួល​ជឿ​ព្រះអង្គ​ហើយ​? ពេលនោះ យើង​ត្រូវ​ចាំ​ថា “ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់គ្នា” ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅឡើយ(រ៉ូម ៥:៨)។ បើ​ព្រះអង្គ​អាច​ស្រឡាញ់​យើង ពេល​យើង​ស្ថិត​ក្នុង​សណ្ឋាន​ដែល​អាក្រក់​បំផុត តើ​ហេតុអ្វី​យើង​នៅតែ​មានការ​សង្ស័យ​មក​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ក្នុងនាម​យើង​ជា​កូន​ព្រះអង្គ? ពេលណា​យើង​ធ្វើអំពើ​បាប…

Read article