October

You are here:
រស់នៅដើម្បីបម្រើ

បន្ទាប់​ពី​ឈែលស៊ី(Chelsea) ដែល​ជា​ក្មេង​អាយុ​១០​ឆ្នាំ បាន​ទទួល​សម្ភារៈ​សម្រាប់​គូរ​គំនូរ នាង​ក៏​បាន​រក​ឃើញ​ថា ព្រះ​ទ្រង់​បាន​ប្រើ​សិល្បៈ ដើម្បី​ជួយ​ឲ្យ​នាង​មាន​អារម្មណ៍​ល្អ​ជាង​មុន ពេល​ណា​នាង​ពិបាក​ចិត្ត។ ពេល​ដែល​នាង​រក​ឃើញ​ថា មាន​ក្មេង​ខ្លះ មិន​មាន​សម្ភារៈ​សម្រាប់​គូរ​គំនូរ​ នាង​ចង់​ជួយ​ពួក​គេ។ ដូច​នេះ ដល់​ពេល​ថ្ងៃ​កំណើត​របស់​នាង​មក​ដល់ នាង​បាន​សុំ​មិត្ត​ភក្តិ​នាង មិន​ឲ្យ ទិញ​កាដូ​ឲ្យ​នាង​ឡើយ។ ផ្ទុយ​ទៅ​វិញ នាង​ក៏​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​បរិច្ចាគ​សម្ភារៈ​សម្រាប់​គូរ​គំនូរ និង​ដាក់​អំណោយ​ចូល​ក្នុង​ប្រអប់ សម្រាប់​ក្មេង​ក្រីក្រ។​ ក្រោយ​មក ដោយ​មាន​ជំនួយ​ពី​គ្រួសារ​របស់​នាង នាង​ក៏​បាន​បង្កើត​ការងារ​មនុស្ស​ធម៌ ឆេលស៊ី។ នាង​ក៏​បាន​ចាប់​ផ្តើម ស្នើ​មនុស្ស​កាន់​តែ​ច្រើន ឲ្យ​ជួយ​ស្វែង​រក​អំណោយ​ដាក់​ចូល​ក្នុង​ប្រអប់​របស់​នាង ដើម្បី​ឲ្យ​នាង​អាច​ជួយ​ក្មេង​កាន់​តែ​ច្រើន។ នាង​ថែម​ទាំង​បាន​បង្រៀន​គន្លឹះ​គូរ​គំនូរ ដល់​ក្រុម​ដែល​បាន​ទទួល​ប្រអប់​អំណោយ​របស់​នាង។ បន្ទាប់​ពី​កាសែត​មួយ ប្រចាំ​តំបន់ បាន​សម្ភាស​ឈែលស៊ី មនុស្ស​នៅ​ទូទាំង​ប្រទេស​​ក៏​បាន​ចាប់​ផ្តើម​បរិច្ចាគ​សម្ភារៈ​សម្រាប់​គូរ​គំនូរ។ ខណៈ​ពេល​ដែល​ការងារ​មនុស្ស​ធម៌ ឆេលស៊ី​បន្ត​ផ្ញើ​សម្ភារៈ​សម្រាប់​គូរ​គំនូរ ទៅ​ក្រៅ​ប្រទេស ក្មេង​ស្រី​ម្នាក់​នេះ​កំពុង​តែ​បង្ហាញ​ឲ្យ​គេ​ដឹង អំពី​របៀប​ដែល​ព្រះ​ទ្រង់​ប្រើ​យើង ពេលណា​យើង​ស្ម័គ្រ​ចិត្ត​រស់​នៅ ដើម្បី​បម្រើ​អ្នក​ដទៃ។ ក្តី​អាណិត និង​ការ​ស្ម័គ្រ​ចិត្ត​របស់​ឈែលស៊ី ក្នុង​ការ​ចែក​រំលែក បាន​ឆ្លុះ​បញ្ចាំង​អំពី​ចិត្ត​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ។ សាវ័ក​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ទាំង​អស់ ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ ខណៈ​ពេល​ដែល​ពួក​គេ “ស្រឡាញ់​គ្នា​អស់​ពី​ចិត្ត” ដោយ​ចែក​រំលែក​ធនធាន និង​ប្រើ​អំណោយ​ទាន ដែល​ព្រះ​បាន​ប្រទាន​ពួក​គេ(១ពេត្រុស ៤:៨-១១)។ សកម្មភាព​នៃ​ក្តី​ស្រឡាញ់​ដ៏​តូច​របស់​យើង អាច​បណ្តាល​ចិត្ត​អ្នក​ដទៃ…

Read article
ការសិក្សាព្រះគម្ពីរប៊ីបរបស់មនុស្សសាមញ្ញ

ក្នុង​សៀវភៅ​ដែល​លោក​ចេ អាយ ភែកឃ័រ(J. I. Packer ឆ្នាំ១៩២៦-២០២០) បាន​និពន្ធ មាន​ចំណង​ជើង​ថា ការ​ស្គាល់​ព្រះ គាត់​បាន​ពិពណ៌នា​អំពី​អ្នក​ជឿ​ព្រះ​គ្រីស្ទ​ដ៏​ល្បី​ល្បាញ​៤​នាក់។ គាត់​បាន​ហៅ​ពួក​គេ​ថា “សត្វ​ប៊ីវើ សម្រាប់​ព្រះ​គម្ពីរ​ប៊ីប”។ ពួក​គេ​សុទ្ធ​តែ​មិន​បាន​ទទួល​ការ​បណ្តុះបណ្តាល​ឲ្យ​ក្លាយ​ជា​អ្នក​ប្រាជ្ញ​ព្រះ​គម្ពីរ តែ​ពួក​គេ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ នៅ​ក្នុង​ការ​ស្គាល់​ព្រះ ដោយ​កកេរ​ព្រះ​គម្ពីរ​ប៊ីប ដូច​សត្វ​ប៊ីវើ ដែល​កកេរ​ដើម​ឈើ​។ លោក​ភែកឃ័រ ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ការ​ស្គាល់​ព្រះ តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ​ប៊ីប គឺ​មិន​គ្រាន់​តែ​សម្រាប់​អ្នក​ប្រាជ្ញ​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “អ្នក​អាន​ព្រះ​គម្ពីរ និង​អ្នក​ស្តាប់​ការ​អធិប្បាយ​ព្រះ​បន្ទូល ដ៏​សាមញ្ញ​ម្នាក់ ដែល​ពេញ​ដោយ​ព្រះ​វិញ្ញាណ នឹង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​កាន់​តែ​ខ្លាំង​ជា​មួយ​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្លួន បាន​ច្រើន​ជាង​អ្នក​ប្រាជ្ញ​ដែល​រៀន​ព្រះ​គម្ពីរ​ជ្រៅ​ជ្រះ​ជាង ដែល​គិត​ថា​ខ្លួន​មាន​ភាព​គ្រប់​គ្រាន់ នៅ​ក្នុង​ការ​មាន​ចំណេះ​ដឹង​ត្រឹម​ត្រូវ ក្នុង​ផ្នែក​ទេវសាស្រ្ត”។​ គួរ​ឲ្យ​ស្តាយ​ណាស់ មិន​មែន​អ្នក​សិក្សា​ព្រះ​គម្ពីរ​ទាំង​អស់ សុទ្ធ​តែ​បាន​ធ្វើ​ដូច​នេះ ដោយ​ការ​បន្ទាប​ខ្លួន ដោយ​មាន​គោល​ដៅ ចង់​ស្គាល់​ព្រះអង្គ​សង្រ្គោះ​កាន់​តែ​ច្បាស់ និង​ផ្លាស់​ប្រែ​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ​​នោះ​ទេ។ នៅ​សម័យ​ព្រះ​យេស៊ូវ មាន​អ្នក​ដែល​បាន​អាន​ព្រះគម្ពីរ​សញ្ញា​ចាស់ តែ​មិន​បាន​ដឹង​ថា បទ​គម្ពីរ​ដែល​ពួក​គេ​លើក​យក​មក​និយាយ​នោះ និយាយ​អំពី​អ្វី​ពិត​ប្រាកដ​ទេ។ ហេតុនេះ​ហើយ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល ទៅ​កាន់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ…

Read article
ភាពពុកផុយចេញពីខាងក្នុង

កាល​ខ្ញុំ​ស្ថិត​ក្នុង​វ័យ​ជំទង់ ម្តាយ​ខ្ញុំ​បាន​គូរ​រូប​នៅ​លើ​ជញ្ជាំង​បន្ទប់​ទទួល​ភ្ញៀវ​របស់​យើង ហើយ​គំនូរ​នោះ នៅ​ជាប់​លើ​ជញ្ជាំង​អស់​រយៈ​ពេល​បី​បួន​ឆ្នាំ។​ គំនូរ​នោះ​ក៏​បាន​ពិពណ៌នា អំពី​សំណង់​បាក់​បែក​នៃ​ព្រះវិហារ​បុរាណ​របស់​ជន​ជាតិ​ក្រិក ដែល​មាន​សសរ​មូល​ពណ៌​ស​ដេក​ដួល​នៅ​សង្ខាង ទី​បាញ់​ទឹក និង​រូប​ចម្លាក់​ដែល​ស្ថិត​ក្នុង​ភាព​បាក់​បែក។ ខណៈ​ពេល​ដែល​ខ្ញុំ​មើល​សំណង់​ស្ថាបត្យកម្ម​របស់​សាសន៍​ក្រិក ដែល​ធ្លាប់​តែ​មាន​សម្រស់​ដ៏​អស្ចារ្យ ខ្ញុំ​ក៏​បាន​ព្យាយាម​ស្រមៃ អំពី​កត្តា​ដែល​នាំ​ឲ្យ​វា​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ។​ ខ្ញុំ​ចង់​ដឹង ចង់​យល់ ជា​ពិសេស នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​សិក្សា អំពី​សោកនាដកម្ម នៃ​អារ្យធម៌​ដែល​ធ្លាប់​តែ​អស្ចារ្យ និង​រុង​រឿង តែ​បាន​ពុក​ផុយ និង​បាក់​បែក ពី​ខាង​ក្នុង មក។ ភាព​ពុក​រលួយ​ដែល​ពេញ​ដោយ​អំពើ​បាប និង​ការ​បំផ្លិច​បំផ្លាញ​ដ៏​ព្រៃផ្សៃ ដែល​យើង​ឃើញ​នៅ​ជុំវិញ​ខ្លួន​យើង អាច​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ព្យាយាម​ពន្យល់​អំពី​បញ្ហា​នេះ ដោយ​ចង្អុល​ទៅ​មនុស្ស ឬ​ជាតិ​សាសន៍​ដែល​បាន​បដិសេធ​ព្រះ។ ប៉ុន្តែ តើ​យើង​មិន​គួរ​មើល​ទៅ​ខាង​ក្នុង​ផង​ដែរ​ទេ​ឬ? ព្រះ​គម្ពីរ​បាន​ដាស់​តឿន​យើង កុំ​ឲ្យ​ធ្វើ​ជា​មនុស្ស​មាន​ពុត ពេល​ដែល​យើង​នាំ​អ្នក​ដទៃ ឲ្យ​ងាក​បែរ​ពី​ផ្លូវ​របស់​ពួក​គេ ដែល​មាន​ពេញ​ដោយ​បាប ខណៈ​ពេល​ដែល​យើង​មិន​បាន​មើល​ ទៅ​ក្នុង​ចិត្ត​ខ្លួន​ឯង​ ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ(ម៉ាថាយ ៧:១-៥)។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៣២ បាន​ជំរុញ​យើង ឲ្យ​មើល និង​សារភាព​បាប​របស់​យើង។ ទាល់​តែ​យើង​បាន​ទទួល​ស្គាល់ និង​សារភាព​អំពើ​បាប​ផ្ទាល់​ខ្លួន​របស់​យើង ទើប​យើង​អាច​ពិសោធន៍​នឹង​សេរីភាព រួច​ផុត​ពី​ទោស​កំហុស និង​ទទួល​នូវ​ក្តី​អំណរ​ដែល​កើត​ចេញ​ពី​ការ​ប្រែ​ចិត្ត​(ខ.១-៥)។ ហើយ​ខណៈ​ពេល​ដែល​យើង​អរសប្បាយ ក្នុង​ការ​ដឹង​ថា…

Read article
ពេលដែលត្រូវមានការលះបង់

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ ខណៈ​ពេល​ដែល វិបត្តិ​កូវីត​១៩ ទើប​តែ​ចាប់​ផ្តើម​រីក​រាល​ដាល​ខ្លាំង អ្នក​សារ​ព័ត៌មាន​ម្នាក់​បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ នាង​ឆ្ងល់​ថា តើ​យើង​នឹង​ស្ម័គ្រ​ចិត្ត​នៅ​ដាច់​ពី​គេ និង​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ធ្វើ​ការងារ ការ​ធ្វើ​ដំណើរ និង​ទិញ​ឥវ៉ាន់ ដើម្បី​ការពារ​ខ្លួន​យើង​ និង​អ្នក​ដទៃ មិន​ឲ្យ​ឆ្លង​កូវីត​ឬ​ទេ? នាង​ក៏​បាន​សរសេរ​ក្នុង​ទំព័រ​កាសែត​ទៀត​ថា “នេះ​មិន​គ្រាន់​តែ​ជា​ការ​អនុវត្ត​តាម​ការណែនាំ​របស់​ពេទ្យ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​លះ​បង់​ផ្ទាល់​ខ្លួន ដើម្បី​អ្នក​ដទៃ”។  ភ្លាម​ៗ​នោះ ការ​និយាយ​អំពី​ភាព​ចាំបាច់​នៃ​គុណ​ធម៌​មួយ​នេះ ក៏​បាន​ក្លាយ​ជា​ប្រធាន​បទ នៅ​លើ​ទំព័រ​មុខ នៃ​សារពត៌​មាន​ទំាង​ឡាយ។​ ការ​ពិចារណា​អំពី​តម្រូវ​ការ​របស់​អ្នក​ដទៃ អាច​មាន​ការ​ពិបាក ខណៈ​ពេល​ដែល​យើង​មាន​ការ​ថប់​បារម្ភ អំពី​តម្រូវ​ការ​របស់​យើង។ តែ​យើង​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​មិន​គ្រាន់​តែ​បាន​ប្រទាន​យើង​នូវ​ចិត្ត សម្រាប់​គិត​ប្រយោជន៍​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ។ យើង​អាច​ទូល​សូម​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឲ្យ​ប្រទាន​យើង​នូវ​ក្តី​ស្រឡាញ់ ដើម្បី​ជំនួស​ការ​មិន​អើពើ ក្តី​អំណរ ជំនួស​ឲ្យ​ទុក្ខ​ព្រួយ មេត្រី​ភាព ជំនួស​ឲ្យ​ជំលោះ ភាព​អត់​ធ្មត់ ជំនួស​ឲ្យ​ភាព​ឆេវឆាវ ចិត្ត​សប្បុរស ដើម្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ សេចក្តីល្អ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ ភាព​ស្មោះ​ត្រង់ ដើម្បី​រក្សា​ពាក្យ​សន្យា ចិត្ត​សុភាព ជា​ជាង​ភាព​ច្រងេងច្រងាង និង​ការ​ដឹង​ខ្នាត  ដើម្បី​លើក​យើង​ឡើង ឲ្យ​រួច​ផុត​ពី​ភាព​អាត្មា​និយម​(កាឡាទី ៥:២២-២៣)។ យើង​មិន​មាន​ភាព​ល្អ​ឥត​ខ្ចោះ នៅ​ក្នុង​ការ​ប្រើ​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ តែ​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង…

Read article
ពេលដែលត្រូវនិយាយ

ស្រ្តី​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់ បាន​ធ្វើការ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ឲ្យ​អង្គការ​អន្តរជាតិ​ធំ​មួយ។ ប៉ុន្តែ ពេល​ដែល​នាង​ព្យាយាម​ជជែក​ជា​មួយ​មិត្ត​រួម​ការងារ អំពី​ភាព​អយុត្តិធម៌​នៃ​ការ​ប្រកាន់​ពូជ​សាសន៍ នាង​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​អ្វី​ឡើយ។ ទី​បំផុត នៅ​ក្នុង​រដូវ​ផ្ការីក​ឆ្នាំ​២០២០ ខណៈ​ពេល​ដែល​ការ​ពិភាក្សា​អំពី​ការ​ប្រកាន់​ពូជ​សាសន៍ បាន​រីក​រាល​ដាល​ពេញ​ពិភព​លោក មិត្ត​ភក្តិ​ដែល​ធ្វើ​ការងារ​បម្រើ​ព្រះ​ជា​មួយ​គ្នា ក៏​បាន​ចាប់​ផ្តើម​ការ​ពិភាក្សា​ដោយ​បើក​ចំហ​ជា​មួយ​នាង។ ដោយ​អារម្មណ៍​លាយ​ឡំ និង​ការ​ឈឺ​ចាប់ នាង​ក៏​មាន​ការ​អរ​ព្រះ​គុណ​ព្រះ ពេល​ដែល​ការ​ពិភាក្សា​បាន​ចាប់​ផ្តើម តែ​នាង​ឆ្ងល់​ថា ហេតុ​អ្វី​មិត្ត​រួម​ការងារ​របស់​នាង មាន​ការ​ស្ងាត់​ស្ងៀម​យូរ​យ៉ាង​នេះ ទំរាំ​តែ​សម្រេច​ចិត្ត​ពិភាក្សា​ជា​មួយ​នាង។​ ភាព​ស្ងាត់​ស្ងៀម​អាច​ជា​គុណធម៌​មួយ ក្នុង​ស្ថាន​ភាព​ខ្លះ។ គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​សរសេរ​ក្នុង​បទ​គម្ពីរ​សាស្តា​ថា “មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ… មាន​ពេល​សំរាប់​ហែក​ចោល ហើយ​ពេល​សំរាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំរាប់​និយាយ”(សាស្តា ៣:១,៧)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​រក្សា​ភាព​ស្ងាត់​ស្ងៀម នៅ​ចំពោះ​មុខ​នៃ​ភាព​អយុត្តិធម៌ គ្រាន់​តែ​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ការ​ខាត​បង់​ប៉ុណ្ណោះ។ លោក​ម៉ាធីន នេម៉ូល័រ(Martin Niemoeller) ជា​គ្រូ​គង្វាល​នៃ​និកាយ​លូស័ររិន ត្រូវ​ពួក​ណាហ្ស៊ី​អាឡឺម៉ង់​ចាប់​ដាក់​គុក ដោយសារ​គាត់​បញ្ចេញ​មតិ។ គាត់​បាន​សារភាព ក្នុង​កំណាព្យ​ដែល​គាត់​បាន​សរសេរ បន្ទាប់​ពី​សង្រ្គាម​ចប់ យ៉ាង​ដូច​នេះ​ថា  “ពី​ដំបូង ពួក​គេ​មក​ចាប់​ខ្លួន​ពួក​កម្មុយនីស តែ​ខ្ញុំ​មិន​បាន​និយាយ​អ្វី ដោយសារ​ខ្ញុំ​មិន​មែន​ជា​ពួក​កម្មុយនីស។ បន្ទាប់​មក ពួក​គេ​ក៏​បាន​មក​ចាប់​ខ្លួន​ពួក​សាសន៍​យូដា ពួក​កាតូលិក និង​ក្រុម​ដទៃ​ទៀត…

Read article
ការយល់ដឹង មកពីព្រះវិញ្ញាណបរិសុទ្ធ

ពេល​ដែល​ទាហាន​បារាំង​ម្នាក់​បាន​ជីក​ដី​ខ្សាច់ នៅ​វាល​ខ្សាច់ ដើម្បី​ធ្វើ​ឲ្យ​បន្ទាយ​ទ័ព​របស់​ខ្លួន​កាន់​តែ​មាន​ភាព​រឹង​មាំ គាត់​មិន​បាន​ដឹង​ទេ​ថា គាត់​កំពុង​ធ្វើ​ការ​រុក​រក​ឃើញ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​។ ពេល​ដែល​គាត់​ជីក​ដី​បាន​មួយ​ប៉ែល​ទៀត គាត់​ក៏​បាន​ឃើញ​ថ្ម​មួយ​ផ្ទាំង។ នោះ​មិន​មែន​ជា​ថ្ម​ធម្មតា​ឡើយ។ វា​ជា​ថ្ម​រ៉ូសេតា និង​ជា​សិលា​ចារិក ដែល​កត់​ទុក​នូវ​ច្បាប់ និង​ការ​ដឹកនាំ​របស់​ស្តេច ផ្តូឡូមី ទី៤ ដែល​បាន​ចារិក​ជា​បី​ភាសា។ ផ្ទាំង​ថ្ម​នោះ​(សព្វថ្ងៃ រក្សា​ទុក​ក្នុង​សារៈ​មន្ទីរ​អង់គ្លេស) ស្ថិត​ក្នុង​ចំណោម​ការ​រុក​រក​ឃើញ ដ៏​សំខាន់​បំផុត ក្នុង​វិស័យ​បុរាណ​វត្ថុ​វិទ្យា នៃ​សតវត្សរ៍​ទី​១៩ ដោយ​គេ​សង្ឃឹម​ថា នឹង​បាន​យល់​អាថ៌​កំបាំង នៃ​អក្សរ​បុរាណ​របស់​ជនជាតិ​អេស៊ីព្ទ។ ព្រះគម្ពីរ​ប៊ីប​ក៏​បាន​បង្កប់​នូវ​អាថ៌​កំបាំង​ជា​ច្រើន​ផង​ដែរ។ ប៉ុន្តែ នៅ​ពេល​យប់ មុន​ពេល​ព្រះ​យេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះ​អង្គ​បាន​សន្យា​ពួក​សិស្ស​ថា ព្រះ​អង្គ​នឹង​ចាត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​យាង​ចុះ​មក។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “កាល​ណា​ព្រះអង្គ​នោះ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ដ្បិត​ទ្រង់​នឹង​មាន​ព្រះបន្ទូល មិន​មែន​ដោយ​អាង​ព្រះអង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះបន្ទូល ចំពោះ​តែ​សេចក្តី​ណា​ដែល​ទ្រង់​ឮ ហើយ​និង​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវ​មក”(យ៉ូហាន ១៦:១៣)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​ឲ្យ​យើង​យល់​សេចក្តី​ពិត ដែល​រាប់​បញ្ចូល​ទាំង​ការ​អាថ៌​កំបាំង​ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ផង​ដែរ។​ ព្រះ​អង្គ​មិន​បាន​សន្យា​ថា​ យើង​នឹង​យល់​អំពី​អ្វី​ៗ​ទាំង​អស់ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​នោះ​ទេ តែ​យើង​អាច​ទុក​ចិត្ត​ថា ដោយ​ពឹង​អាង​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​យល់​អំពី​សេចក្តី​អ្វី​ដែល​ចាំ​បាច់ ដើម្បី​ឲ្យ​យើង​អាច​ដើរ​តាម​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​នឹង​ដឹក​នាំ​យើង ចូល​ទៅ​ក្នុង​សេចក្តី​ពិត​ដ៏​សំខាន់​នេះ។​—Bill Crowder

Read article
រស់នៅបានល្អ

នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង គេ​បាន​បង្កើត​កម្ម​វិធី​បុណ្យ​សព​សម្រាប់​មនុស្ស​រស់ ដោយ​ឥត​គិត​ថ្លៃ។ ចាប់​តាំង​ពី​ពេល​ដែល​គេ​បាន​បើក​កម្ម​វិធី​នេះ នៅ​ឆ្នាំ​២០១២​មក មាន​មនុស្ស​ជាង២​ម៉ឺន​៥​ពាន់​នាក់ រាប់​ចាប់​តាំង​ពី​ក្មេង​ជំទង់ ដល់​អ្នក​ដែល​ស្ថិត​ក្នុង​វ័យ​ចូល​និវត្តន៍​បាន​រួម​ក្នុង​ពិធី​បុណ្យ​សព​សម្រាប់​មនុស្ស​រស់​ជា​ច្រើន​នាក់ ពួក​គេ​បាន​ចូល​ដេក​ក្នុង​ក្តារមឈូស ក្នុង​ពេល​តែ​មួយ ដោយ​សង្ឃឹម​ថា នឹង​ធ្វើ​ឲ្យ​ជីវិត​ពួក​គេ​មាន​ភាព​ល្អ​ប្រសើរ​ឡើង តាម​រយៈ​ការ​ពិចារណា អំពី​ការ​ស្លាប់​របស់​ខ្លួន។ បុគ្គលិក​ដែល​ធ្វើ​ការ​ក្នុង​កម្ម​វិធី​នេះ និយាយ​ថា “ពិធី​បុណ្យ​សព​ក្លែង​ក្លាយ​នេះ ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង ដើម្បី​ជួយ​អ្នក​ចូល​រួម ឲ្យ​គិត​អំពី​ភាព​ពិត​នៃ​ជីវិត​របស់​ខ្លួន និង​បណ្តាល​ចិត្ត​ពួក​គេ​ឲ្យ​មាន​ការ​ដឹង​គុណ ហើយ​ជួយ​ឲ្យ​មាន​ការ​អត់​ឱន​ទោស និង​ការ​ផ្សះផ្សា ជា​មួយ​សាច់​ញាតិ និង​មិត្ត​ភក្តិ​របស់​ខ្លួន”។ ពាក្យ​សម្តី​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​នៃ​ប្រាជ្ញា ដែល​គ្រូ​បង្រៀន​ម្នាក់ បាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​សាស្តា​ថា “ដ្បិត​មរណភាព​ជា​ចុង​បំផុត​របស់​មនុស្ស​ទាំងឡាយ ហើយ​មនុស្ស​ដែល​នៅ​រស់ នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្តី​នោះ”(សាស្តា ៧:២)។ សេចក្តី​ស្លាប់​បាន​រំឭក​យើង អំពី​ភាព​រួញ​ខ្លី​នៃ​ជីវិត​យើង ហើយ​រំឭក​យើង​ថា ពេល​វេលា​របស់​យើង​មាន​កំណត់ សម្រាប់​រស់​នៅ និង​ស្រឡាញ់​ឲ្យ​បាន​ល្អ​។ ការ​គិត​អំពី​សេចក្តី​ស្លាប់ ធ្វើ​ឲ្យ​យើង​បន្ធូរ​បន្ថយ​ការ​ក្តោប​ទុក​នូវ​អំណោយ​ល្អ​ៗ​មក​ពី​ព្រះ ដែល​មាន​ដូច​ជា លុយ​កាក់ ទំនាក់​ទំនង និង​ការ​សប្បាយ ហើយ​រំដោះ​យើង​ឲ្យ​មាន​អំណរ ក្នុង​ពេល​បច្ចុប្បន្ន ខណៈ​ពេល​ដែល​យើង “​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង”(ម៉ាថាយ…

Read article
ផែនការដែលព្រះទ្រង់មានសម្រាប់អ្នក

អ្នកស្រី​អេកនេស(Agnes) បាន​ចំណាយ​ពេល​៦​ឆ្នាំ ក្នុង​ការ​ព្យាយាម​ធ្វើ​ខ្លួន ឲ្យ​ក្លាយ​ជា​ភរិយា​ដ៏​ល្អ​របស់​គ្រូ​គង្វាល ដោយ​យក​គំរូ​តាម​ម្តាយ​ក្មេក​ជា​ទីស្រឡាញ់​របស់​គាត់(ដែល​ជា​ភរិយា​របស់​គ្រូ​គង្វាល​ផង​ដែរ)។ នាង​គិត​ថា ដើម្បី​បំពេញ​តួនាទី​នេះ​ឲ្យ​បាន​ល្អ នាង​មិន​អាច​ធ្វើ​ជា​អ្នក​និពន្ធ​ផង និង​ជាង​គំនូរ​ផង​បាន​ទេ ប៉ុន្តែ នៅ​ក្នុង​ការ​កប់​ភាព​ប៉ិន​ប្រសព្វ​របស់​ខ្លួន​ចោល នាង​ក៏​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ហើយ​ក៏​បាន​សញ្ជឹង​គិត អំពី​ការ​ធ្វើ​អត្ត​ឃាត។ ពេល​នោះ​គ្រូ​គង្វាល​ម្នាក់ ដែល​ជា​អ្នក​ជិត​ខាង ក៏​បាន​ជួយ​នាំ​នាង​ចេញ​ពី​ភាព​ងងឹត​នោះ ដោយ​អធិស្ឋាន​ជា​មួយ​នាង ហើយ​​បាន​ឲ្យ​នាង​ចំណាយ​ពេល​តែង​និពន្ធ ឲ្យ​បាន​ពីរ​ម៉ោង រៀង​រាល់​ពេល​ព្រឹក។ ការ​នេះ​ក៏​បាន​ជួយ​នាង​ឲ្យ​ភ្ញាក់​រឭក ហើយ​ក៏​បាន​ស្គាល់​ការ​ត្រាស់​ហៅ ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ តាម​ពេល​ដែល​ទ្រង់​បាន​កំណត់។ នាង​ក៏​បាន​សរសេរ​ថា “ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ ដើម្បី​ឲ្យ​ខ្ញុំ​ស្គាល់​ខ្លួន​ឯង​ច្បាស់ ខ្ញុំ​ក៏​ត្រូវ​រៀន​ស្គាល់ និង​ប្រើ​អំណោយ​ទាន ដែល​ព្រះ​ទ្រង់​បាន​ប្រទាន”។ ក្រោយ​មក នាង​ក៏​បាន​បង្ហាញ​ថា នាង​រក​ឃើញ​ការ​ត្រាស់​ហៅ តាម​រយៈ​បទ​ចម្រៀង​របស់​ស្តេច​ដាវីឌ ដែល​បាន​ចែង​ថា “ចូរ​យក​ព្រះយេហូវ៉ា​ជា​សេចក្តី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត”(ទំនុកដំកើង ៣៧:៤)។ ខណៈ​ពេល​ដែល​នាង​ចុះ​ចូល​នឹង​ការ​ដឹកនាំ​របស់​ព្រះ ដោយ​ទុក​ចិត្ត​ទ្រង់​(ខ.៥) ព្រះ​អង្គ​ក៏​បាន​រៀប​ចំ​ផ្លូវ​សម្រាប់​នាង មិន​គ្រាន់​តែ​សម្រាប់​ការ​និពន្ធ​សៀវភៅ និង​ការ​គូរ​គំនូរ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ជួយ​អ្នក​ដទៃ​ ឲ្យ​​មាន​ទំនាក់​ទំនង​កាន់​តែ​ល្អ​ជា​មួយ​ទ្រង់។​ ព្រះ​ទ្រង់​មាន​ការ​ត្រាស់​ហៅ សម្រាប់​យើង​ម្នាក់​ៗ មិន​គ្រាន់​តែ​ដើម្បី​ឲ្យ​យើង​ដឹង​ថា យើង​ជា​កូន​ស្ងួន​ភ្ងា​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ឲ្យ​យើង​ស្គាល់​របៀប​ដ៏​វិសេស ដែល​យើង​អាច​បម្រើ​ទ្រង់ តាម​រយៈ​អំណោយ​ទាន និង​ចិត្ត​ឆេះ​ឆួល​របស់​យើង។ ព្រះ​អង្គ​នឹង​ដឹកនាំ​យើង…

Read article
របៀបចាប់ផ្តើមជីវិតថ្មី

បន្ទាប់​ពី​ម្តាយ​របស់​ខ្ញុំ​បាន​បាត់​បង់​ជីវិត​ភ្លាម​ៗ ខ្ញុំ​ក៏​មាន​ចិត្ត​ចង់​ចែក​ចាយ​អត្ថបទ​ប្លុក​តាម​អ៊ីនធឺណិត។ ខ្ញុំ​ចង់​សរសេរ​អត្ថបទ ដែល​លើក​ទឹក​ចិត្ត​អ្នក​អាន ឲ្យ​ប្រើ​ប្រាស់​ពេល​វេលា ដែល​ខ្លួន​នៅ​សល់ នៅ​លើ​ផែនដី​នេះ ដើម្បី​ធ្វើ​រឿង​សំខាន់​ៗ ក្នុង​ជីវិត។ ដូច​នេះ ខ្ញុំ​ក៏​បាន​បើក​មើល​មេរៀន​ណែនាំ អំពី​របៀប​ចាប់​ផ្តើម​សរសេរ​អត្ថបទ​បង្ហោះ​ប្លុក​តាម​អ៊ីនធឺណិត។ ខ្ញុំ​ក៏​បាន​រៀន​អំពី​ប្រភេទ​វិបសាយ​ដែល​ត្រូវ​ប្រើ របៀប​ជ្រើស​រើស​ចំណង​ជើង និង​របៀប​សរសេរ​អត្ថបទ​ដែល​ជំរុញ​ចិត្ត។ ហើយ​នៅ​ឆ្នាំ​២០១៦ អត្ថបទ​ប្លុក​ទី​មួយ​របស់​ខ្ញុំ ក៏​បាន​ចាប់​កំណើត។​ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ណែនាំ​របស់​សាវ័ក​ប៉ុល ដើម្បី​​ទទួល​បាន​ជីវិត​អស់​កល្ប។ ក្នុង​បទ​គម្ពីរ រ៉ូម ៦:១៦-១៨ គាត់​បាន​និយាយ​អំពី​ការ​ពិត​ដែល​ថា យើង​បាន​បះបោរ​ទាស់​នឹង​ព្រះ តាំង​ពី​កំណើត​(ជា​មនុស្ស​មាន​បាប) ហើយ​ក៏​បាន​ប្រៀប​ធៀប​ការ​ពិត​នេះ នឹង​ការ​ពិត​ដែល​ថា ព្រះ​យេស៊ូវ​អាច “ជួយ​រំដោះ​យើង​ឲ្យ​រួច​ពី​បាប”(ខ.១៨)។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ភាព​ខុស​គ្នា រវាង​ការ​រស់​នៅ​ជា​ទាសករ​នៃ​អំពើ​បាប និង​ការ​រស់​នៅ​ជា​បាវ​បម្រើ​របស់​ព្រះ និង​ផ្លូវ​របស់​ទ្រង់ ដែល​នាំ​ទៅ​រក​ជីវិត​(ខ.១៩-២០)។ គាត់​ក៏​បាន​និយាយ​ទៀត​ថា “ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(ខ.២៣)។ ត្រង់​ចំណុច​នេះ សេចក្តី​ស្លាប់​គឺ​មាន​ន័យ​ថា យើង​ដាច់​ចេញ​ពី​ព្រះ​ជា​រៀង​រហូត។ នេះ​ជា​លទ្ធ​ផលនៃ​​សេចក្តី​ហិន​វិនាស ដែល​យើង​នឹង​ជួប ពេល​យើង​បដិសេធ​ព្រះ​គ្រីស្ទ។ ប៉ុន្តែ ព្រះ​ទ្រង់​ប្រទាន​អំណោយ​មួយ ក្នុង​ព្រះ​យេស៊ូវ គឺ​ជីវិត​ថ្មី។ គឺ​ជីវិត​ដែល​ចាប់​ផ្តើម​មាន​នៅ​លើ​ផែន​ដី ហើយ​បន្ត​ជា​រៀង​រហូត…

Read article
ព្រះបន្ទូលដែលស្ថិតស្ថេរនៅ

នៅ​ដើម​សតវត្សរ៍​ទី​១៩ លោក​ថូម៉ាស ខារ៉ាយ(Thomas Carlyle) បាន​ប្រគល់​សៀវភៅ​ដែល​គាត់​បាន​និពន្ធ ទៅ​លោក​ចន ស្តួត មីល​(John Stuart Mill) ជា​ទស្សន​វិទូ ដើម្បី​​ធ្វើ​ការ​ពិនិត្យ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សៀវភៅ​នោះ​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង តែ​គេ​មិន​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង ដោយ​ចេតនា​ឬ​យ៉ាង​ណា​ទេ។ តែ​វា​ជា​សៀវភៅ​ដែល​លោក​ខារ៉ាយ​បាន​សរសេរ​ផ្ទាល់​ដៃ ដែល​មាន​តែ​មួយ​ក្បាល​ប៉ុណ្ណោះ។ គាត់​ក៏​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ការ​សរសេរ​ឡើង​វិញ នូវ​ជំពូក​ដែល​ត្រូវ​ភ្លើង​ឆេះ ដោយ​គ្មាន​ការ​រា​ថយ។ អណ្តាត​ភ្លើង​មិន​អាច​បញ្ឈប់​រឿង​ដែល​គាត់​បាន​សរសេរ​នោះ​ឡើយ ព្រោះ​វា​នៅ​ជាប់​ក្នុង​គំនិត​គាត់​ជានិច្ច។ ចេញ​ពី​ការ​បាត់​បង់​ដ៏​ធំ​នេះ លោក​ខារ៉ាយ ក៏​សម្រេច​បាន​នូវ​ស្នាដៃ​និពន្ធ​ដ៏​អស្ចារ្យ ដែល​មាន​ចំណង​ជើង​ថា បដិវត្តន៍​នៃ​ប្រជាជន​បារាំង។​ ក្នុង​គ្រា​ដ៏​អន់​ថយ​នៃ​នគរ​យូដា ដែល​កំពុង​តែ​ដុន​ដាប ព្រះ​ទ្រង់​បាន​ប្រាប់​​ហោរា​យេរេមា​ថា “ចូរ​យក​ក្រាំង​១​មក​កត់​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រាប់​ដល់​ឯង”(យេរេមា ៣៦:២)។ ព្រះ​រាជសារ​ទ្រង់​បាន​បើក​បង្ហាញ ព្រះ​ទ័យ​ដ៏​ទន់​សន្តោស​របស់​ទ្រង់ ដោយ​ត្រាស់​ហៅ​រាស្រ្ត​ទ្រង់ ឲ្យ​ប្រែ​ចិត្ត ដើម្បី​ជៀស​វាង​ការ​ឈ្លាន​ពាន​របស់​ខ្មាំង​សត្រូវ​(ខ.៣)។ លោក​យេរេមា​ក៏​បាន​ធ្វើ​តាម​ការ​បង្គាប់​របស់​ទ្រង់។ ក្រាំង​នោះ​ក៏​បាន​ទៅ​ដល់​ដៃ​ស្តេច​យេហូយ៉ាគីម ហើយ​ក៏​ត្រូវ​ទ្រង់​ហែក​ចោល រួច​បោះ​ចូល​ទៅ​ក្នុង​ភ្លើង​(ខ.២៣-២៥)។ ការ​ដែល​ស្តេច​អង្គ​នេះ​ដុត​ក្រាំង​របស់​ព្រះ​អម្ចាស់ បាន​នាំ​ឲ្យ​បញ្ហា​កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរ។ ព្រះ​ទ្រង់​បាន​ប្រាប់​លោក​យេរេមា ឲ្យ​សរសេរ​ក្រាំង​មួយ​ទៀត ដោយ​កត់​ចុះ​នូវ​ព្រះ​រាជសារ​ដដែល។ ទ្រង់​មាន​បន្ទូល​ថា “វា​នឹង​គ្មាន​អ្នក​ណា​សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ឡើយ ហើយ​សព​វា​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ ឲ្យ​ហាល​ក្តៅ​នៅ​ពេល​ថ្ងៃ និង​សន្សើម​កក​នៅ​ពេល​យប់”(ខ.៣០)។ ការ​ដុត​បំផ្លាញ​សៀវភៅ​ដែល​កត់​ទុក​នូវ​ព្រះ​បន្ទូល​ព្រះ គឺ​ជា​រឿង​ដែល​គេ​អាច​ធ្វើ​ទៅ​រួច…

Read article