កុំបន្តជម្នះបញ្ហាតែម្នាក់ឯង
គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។ អេសាយ ៤០:៣១ មានពេលមួយមិត្តភក្ដិខ្ញុំម្នាក់បានប្រាប់ខ្ញុំថា គាត់មិនអាចបន្តធ្វើការងាររបស់គាត់បានទៀតទេ។ គាត់បាននិយាយទាំងទឹកភ្នែក ខណៈពេលដែលយើងជជែកគ្នា អំពីស្ថានភាពដ៏អស់សង្ឃឹម ដែលនាងកំពុងជួបប្រទះ ក្នុងការងារជាពេទ្យ ក្នុងអង្គការអន្តរជាតិ។ គាត់សារភាពថា គាត់បានដឹងថា ព្រះបានត្រាស់ហៅគាត់ ឲ្យធ្វើការជាពេទ្យ តែគាត់មានអារម្មណ៍ថា ពិបាកខ្លាំងពេក ហើយក៏អស់ទឹកចិត្តធ្វើការ។ ខ្ញុំក៏សង្កេតឃើញពពកនៃភាពហត់នឿយកំពុងគ្របសង្កត់ពីលើគាត់ផងដែរ បានជាខ្ញុំប្រាប់គាត់ថា “ខ្ញុំដឹងថាឯងមានអារម្មណ៍អស់សង្ឃឹមនៅពេលនេះ តែចូរទូលសូមព្រះ ឲ្យប្រទានទិសដៅ ដែលអ្នកកំពុងស្វែងរក និងទូលសូមកម្លាំង ដើម្បីតស៊ូនឹងទុក្ខលំបាក”។ នៅពេលនោះ នាងក៏បានសម្រេចចិត្តស្វែងរកបំណងព្រះទ័យព្រះ ដោយការអធិស្ឋាន។ មិនយូរប៉ុន្មាន មិត្តភក្តិម្នាក់នេះក៏បានទទួលកម្លាំងជាថ្មី ដោយស្គាល់បំណងព្រះទ័យព្រះ។ នាងមិនគ្រាន់តែបានបន្តធ្វើការជាគ្រូពេទ្យប៉ុណ្ណោះទេ តែព្រះទ្រង់ថែមទាំងបានប្រទានកម្លាំង ឲ្យនាងបម្រើមនុស្សកាន់តែច្រើនឡើង ដោយធ្វើដំណើរទៅកាន់មន្ទីរពេទ្យ នៅទូទាំងប្រទេស។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងតែងតែអាចងាកទៅរកព្រះ ដើម្បីទទួលជំនួយ និងការលើកទឹកចិត្ត ពេលណាយើងមានអារម្មណ៍ថា យើងមានបន្ទុកធ្ងន់ពេក ព្រោះ “ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផង”(អេសាយ ៤០:២៨)។ ហោរាអេសាយបានលើកឡើងថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ “ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(ខ.២៩)។…
Read article