ធនធាន​ផ្សេងៗ

You are here:
តើមានអ្វីធ្វើឲ្យអ្នកមានសម្រស់ស្អាត?

បញ្ហា​រូប​សម្រស់ ស្ថិត​ក្នុង​ចំណោម​បញ្ហា​ធំ​បំផុត ដែល​យុវជន កំពុង​តែ​ជួប​ប្រទះ ក្នុង​ពេល​សព្វ​ថ្ងៃ ដោយ​ពួក​គេ​ខ្លាច​ឡើង​គីឡូ ឬ​មាន​អារម្មណ៍​ថា ខ្លួន​មិន​មាន​រូប​សម្រស់​ស្អាត​គ្រប់​គ្រាន់​ ដើម្បីឲ្យគេទទួលស្គាល់ជា​ដើម។ ក្នុង​សៀវភៅ​នេះ យុវនារី​ម្នាក់ ដែល​ជា​ជន​ជាតិ​អូស្រ្តាលី​សូម​ចែក​រំលែក​បទ​ពិសោធន៍ នៃ​ការ​ធ្វើ​ដំណើរ ចេញ​ពី​ការ​បដិសេធន៍​របស់​អ្នក​ដទៃ ចូល​ទៅ​រក​ការ​ទទួល​យក ដោយ​រក​ឃើញ​ការ​ធានា និង​ទំនុក​ចិត្ត តាម​រយៈ​ព្រះ​មួយ​អង្គ ដែល​បាន​បង្កើត​មនុស្ស​ម្នាក់​ៗ​មក ឲ្យ​មាន​តម្លៃ​ដ៏​ថ្លៃ​វិសេស​រៀង​ៗ​ខ្លួន ហើយទ្រង់ទត​ឃើញ​ភាព​ស្រស់​ស្អាត​របស់​ពួក​គេ​ម្នាក់​ៗ ដូច​ៗ​គ្នា។​

Read article
ក្តីសង្ឃឹម សម្រាប់ពេលអស់សង្ឃឹម

បញ្ហាសេដ្ឋកិច្ច ជំងឺរាតត្បាត បញ្ហាទំនាក់ទំនង និងបញ្ហាជាច្រើន សុទ្ធតែអាចធ្វើឲ្យយើងធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ សូម្បី​តែ​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ដែល​មាន​ការ​ប្តូរ​ផ្តាច់​បំផុត ក៏​ងាយ​នឹង​ជួប​ពេល ឬ​រដូវ​កាល​នៃ​ភាព​អស់​សង្ឃឹម។ ជាក់​ស្តែង​សាវ័ក​ប៉ុល​ក៏​ធ្លាប់​បាន​និយាយ អំពី​បន្ទុក​ដែល​ធ្ងន់​ក្រៃ​លែង ដែល​បាន​ធ្វើ​ឲ្យ​គាត់ និង​ក្រុម​ការងារ​គាត់អស់​សង្ឃឹម​នឹង​នៅ​រស់​(២កូរិនថូស ១:៨)។ ប៉ុន្តែ គាត់​បាន​ពន្យល់​ថា ការ​នេះ​បាន​កើត​ឡើង គឺ​ដើម្បី​ឲ្យ​គាត់​បានរៀន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ជាម្ចាស់ ជា​ជាង​ពឹង​ផ្អែក​ខ្លួន​ឯង(ខ.៩)។ ការ​ស្វែង​រក​ក្តី​សង្ឃឹម ក្នុង​ពេល​អស់​សង្ឃឹម គឺ​ពិត​ជា​ចាំ​បាច់​ណាស់។ ប៉ុន្តែ ដូច​ដែល​លោក​ប៊ីល ក្រោឌ័រ(Bill Crowder)ដែល​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ នៃ​ព័ន្ធ​កិច្ច​នំម៉ាណា បាន​ចង្អុល​បង្ហាញ ក្នុង​ទំព័រ​សៀវ​ភៅ​នេះ មាន​ភាព​អស់​សង្ឃឹម​មួយ​ប្រភេទ ដែល​ពិត​ជា​អាច​ប្រែ​ក្លាយ​ជា​ក្តី​សង្ឃឹម​ពិត​ប្រាកដ សម្រាប់​ថ្ងៃ​ថ្មី ផ្លូវ​ថ្មី និង​ក្តី​សង្ឃឹម ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។

Read article
តើការទៅព្រះវិហារ មានន័យថា ខ្ញុំជាគ្រីស្ទបរិស័ទឬ?

ពេល​យើង​ទៅ​ព្រះ​វិហារ យើង​បាន​ស្តាប់​លោក​គ្រូ​គង្វាល​អធិប្បាយ​ព្រះ​បន្ទូល យើង​បាន​អធិស្ឋាន ហើយ​ប្រហែល​ជាបាន​ចូល​រួម នៅ​ក្នុង​កម្ម​វិធី​យុវជន និង​ការ​សិក្សា​ព្រះ​គម្ពីរ​ប៊ីប ។ល។ ប៉ុន្តែ​ តើ​ការ​ចូល​រួម និង​ការ​ធ្វើ​សកម្ម​ភាព​ទាំង​អស់​នេះ មាន​ន័យ​ថា យើង​ជា​គ្រីស្ទ​បរិស័ទ​ឬ? ក្នុង​កូន​សៀវភៅ​នេះ អ្នក​នឹង​បាន​អាន​ទី​បន្ទាល់ ឬ​រឿង​របស់​ក្មេង​ស្រី​ជំទង់ម្នាក់ ដែល​បាន​ភ្ញាក់​ដឹង​ខ្លួន​ថា នាង​មិន​បាន​ស្រឡាញ់​ព្រះ​ជា​ម្ចាស់​ពិត​ប្រាកដ​ទេ ទោះនាង​បាន​ចូល​រួម​សកម្ម​ភាព​ជាច្រើន នៅ​ព្រះ​វិហារ​ក៏​ដោយ។ សៀវភៅ​នេះ នឹង​ជួយ​ឲ្យ​អ្នក​ពិនិត្យ​មើល​ជីវិត​ខ្លួន​ឯង និង​ពិនិត្យ​មើល​ទំនាក់​ទំនង​ដែលអ្នក​មាន​ជា​មួយ​ព្រះ​យេស៊ូវ។

Read article
ខ្ញុំចង់ជឿដែរ ប៉ុន្តែ …

សៀវភៅ : “ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ” សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹងជំនឿរបស់គ្រីស្ទបរិស័ទ។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download ដោយឥតគិតថ្លៃ។

Read article
ហេតុអ្វីបានជាខ្ញុំឯកោយ៉ាងនេះ?

មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ភាព​ឯកោ។ ភាព​ឯកោ​អាច​វាយ​ប្រហារ​មក​លើ​យើង សូម្បី​តែ​នៅ​ពេល​ដែល​យើង​កំពុង​តែ​មាន​ភាព​រីក​រាយ និង​សុខ​ស្រួល​។ អ្នក​ខ្លះ​មាន​ការងារ មាន​ផ្ទះ មាន​ឡាន ក្រុម​គ្រួសារ និង​សម្ភារៈ​ជា​ច្រើន​ដែល​ខ្លួនចង់​បាន តែ​ពួកគេ​នៅ​តែ​មាន​អារម្មណ៍​ឯកោ។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ជម្នះ​ភាព​ឯកោ? កូន​សៀវភៅ : ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ឯកោ​យ៉ាងនេះ នឹង​ប្រាប់​អ្នក អំពី​កក្តា​មួយ​ចំនួន ដែល​បណ្តាល​ឲ្យ​មនុស្ស​ក្នុង​សម័យ​ទំនើប កាន់​តែ​មាន​ភាព​ឯកោ និង​អំពី​វិធី​សាស្រ្ត​ដ៏មាន​ប្រសិទ្ធិ​ភាព ដែល​យើង​អាច​ប្រើ ដើម្បី​យក​ឈ្នះ​ភាព​ឯកោ។

Read article
តើខ្ញុំជាមនុស្សល្អឬ?

មនុស្សភាគច្រើនចង់ធ្វើជាមនុស្សល្អ។ គេបានឲ្យនិយមន័យខុសៗគ្នា សម្រាប់ពាក្យ “មនុស្សល្អ” ដោយផ្អែកទៅលើច្បាប់ ក្រមសីលធម៌ ប្រពៃណី និងការយល់ដឹងខុសៗគ្នា។ តើធ្វើដូចម្តេចឲ្យយើងដឹងច្បាស់ថា នរណាម្នាក់ គឺជាមនុស្សល្អពិតប្រាកដ? តើមានខ្នាត ឬស្តង់ដាអ្វី ដែលគេអាចប្រើ នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង ដើម្បីវាស់ឲ្យដឹងថា នរណាជាមនុស្សល្អ? កូនសៀវភៅ “តើខ្ញុំជាមនុស្សល្អឬ?” នឹងនាំលោកអ្នកស្វែងយល់ អំពីនិយមន័យរបស់ពាក្យ “មនុស្សល្អ” និងបង្ហាញថា តើនរណាមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ ដើម្បីកំណត់ថា អ្វីល្អ អ្វីអាក្រក់?

Read article
សេចក្តីសុខដែលបានបាត់បង់

អំពើ​បាប​បាន​ឆក់​យក​សេចក្តី​សុខ​ចេញ​ពី​មនុស្ស​ ហើយ​បាន​ធ្វើ​ឲ្យ​អំណោយ​ដ៏​ល្អ​នេះ បាត់​បង់​លក្ខណៈ​ដើម។ អំពើ​បាប​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជួប​បញ្ហា​ផ្លូវ​ភេទ ដោយមិន​បាន​យល់​បំណង​ព្រះ​ទ័យ​ព្រះ។ ក្នុង​កូន​សៀវភៅ​នេះ យើង​នឹង​បាន​សិក្សា​បទគម្ពីរ​លោកុប្បត្តិ​ជំពូក​៣ ដើម្បី​ស្វែង​យល់​អំពី​គោល​បំណង​របស់​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ការ​បង្កើត​មនុស្ស​ឲ្យ​មាន​ប្រុស​មាន​ស្រី។ ព្រះ​អង្គ​បាន​បង្កើត​យើង​មក​ឲ្យ​មាន​ភេទខុស​គ្នា មិន​គ្រាន់​តែ​ដើម្បី​ប្រយោជន៍​របស់​យើង​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ដើម្បី​ថ្វាយ​សិរី​ល្អដល់​ព្រះ​អង្គ​ផង​ដែរ។

Read article
ការ​រស់​នៅ បន្ទាប់​ពី​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់

លោកធីម ចេកសិន(Tim Jackson) ដែល​ជា​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត បាន​សរសេរ​ថា “ការ​សោក​សង្រេង គឺ​ជា​ការ​ធ្វើ​ដំណើរ ដែល​យើង​នឹង​ត្រូវ​ឆ្លង​កាត់ នៅ​ពេល​ណា​មួយ”។ ក្នុង​សៀវ​ភៅ​នេះ គាត់​បាន​ចែក​ចាយ​បទ​ពិសោធន៍​ដ៏​សោកសៅ​ដែល​គាត់​បាន​ជួប​ផ្ទាល់ ហើយ​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ឈើ​ឆ្កាង និង​អំណាច​នៃ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ការ​សោក​សង្រេង ដោយ​មាន​ក្តី​សង្ឃឹម។ ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​បង្ហាញ​អំពី​ដំណាក់​កាល​នៃ​ការ​សោក​សង្រេង និង​បាន​ក្រើន​រំឭក​យើង ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ​អាទិករ និង​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ទទួល​ការ​កម្សាន្ត​ចិត្ត។

Read article
ហេតុអ្វីព្រះជាម្ចាស់មិនឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ?

បើ​សិន​ជា​អ្នក​បាន​អធិស្ឋាន​ទូល​សូម​អ្វី​មួយ​ពី​ព្រះ​ជា​ម្ចាស់ ហើយ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ព្រះ​អង្គ អ្នក​ប្រហែល​ជា​គិត​ថា ព្រះអង្គមិន​សូវ​ខ្វល់​ពី​អ្នក​ទេ។ តែ​អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​បាន​ដឹង​ថា ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​អំពី​បុគ្គលសំខាន់​ៗ​ជាច្រើន ដែល​ធ្លាប់​ឆ្លង​កាត់​បញ្ហា​នេះ​ផងដែរ។ កូន​សៀវភៅ “ហេតុ​អ្វី​ព្រះ​ជា​ម្ចាស់​មិន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ខ្ញុំ?” នឹង​នាំ​លោក​អ្នក​ស្វែង​យល់​អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៧៧ ដែល​និយាយ​អំពី​ការ​អធិស្ឋាន​អស់​ពី​ចិត្ត​របស់​លោក​អេសាភ។ អ្នក​នឹង​រក​ឃើញ គោល​បំណង ឯក​សិទ្ធិ និង​អំណាច​ដ៏​ពិត នៃ​ការ​អធិស្ឋាន! ដើម្បីទាញ​យក ឬdownload កូន​សៀវ​ភៅ​នេះដោយ​ឥត​គិត​ថ្លៃ។

Read article
តើអ្នកព្រួយបារម្ភពីអ្វី?

តើ​អ្នក​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ឬ? តើ​អ្នក​ព្រួយ​បារម្ភ​ពី​អ្វី? តើ​អ្នក​ដឹង​ទេ​ថា អ្នក​មិន​ចាំ​បាច់​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ជាម្ចាស់ ដោយ​ភាព​អស់សង្ឃឹម ដោយសារ​ការ​ព្រួយ​បារម្ភ​នោះ​ឡើយ? ផ្ទុយ​ទៅ​វិញ អ្នក​អាច​ប្រើ​វា​ជា​ឱកាស ដើម្បី​ចូល​ទៅ​ជិត​ទ្រង់​កាន់​តែ​ខ្លាំង ដោយ​សេចក្តី​សង្ឃឹម។ យើង​មិន​ចាំ​បាច់​ត្រូវ​តយុទ្ធ​នឹង​ការ​ភ័យ​ខ្លាច​របស់​យើង ឬ​ប្រឈម​មុខ​នឹង​សុបិន​អាក្រក់​របស់​យើង​តែ​ម្នាក់​ឯង​នោះ​ឡើយ។ កូន​សៀវភៅ តើ​អ្នក​ព្រួយ​បារម្ភ​ពី​អ្វី? នឹង​ជួយ​អ្នក​ឲ្យ​អាច​កែ​ប្រែ​ការ​ព្រួយ​បារម្ភ ឲ្យ​ក្លាយ​ជា​ការ​អធិស្ឋាន និង​ការ​សរសើរ​ដំកើង។

Read article