ធនធាន​ផ្សេងៗ

You are here:
ចូរយើងអធិស្ឋាន

យើងប្រហែលជាចង់ទំនាក់ទំនងជាមួយព្រះណាស់ តែជួនកាល យើងពិបាកនឹងរកពាក្យអធិស្ឋាន ដើម្បីបង្ហាញចេញនូវអារម្មណ៍ ដែលមានក្នុងចិត្តយើង។ ក្នុងសៀវភៅ ចូរយើងអធិស្ឋាន យើងអាចរៀនអធិស្ឋានតាមលំនាំ ដែលអ្នកនិពន្ធ បានដកស្រង់ចេញពីព្រះគម្ពីរ ដែលជាការអធិស្ឋានរបស់តួអង្គសំខាន់ៗ ក្នុងព្រះគម្ពីរ ដើម្បីបង្ហាញយើង ពីរបៀបដែលយើងអាចប្រើព្រះបន្ទូលព្រះ ដើម្បីនិយាយទៅកាន់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈទាំងអស់នៃជីវិត។ សៀវភៅនេះរំឭកយើងថា “ព្រះអង្គសព្វព្រះទ័យនឹងប្រទានពរដល់យើង ហើយនាំយើងចូលជិតព្រះអង្គ ដោយសេចក្តីស្រឡាញ់ ដែលនាំឲ្យវិញ្ញាណទាំងឡាយមានជីវិតជាថ្មី” ហើយសៀវភៅនេះក៏បានលើកទឹកចិត្តយើង ឲ្យចូលទៅជិតព្រះអង្គ ដោយការសរសើរដំកើង និងទូលអង្វរ។ មាតិការ : ការអធិស្ឋាន ដើម្បីសរសើរដំកើង និងគោរពព្រះ ការអធិស្ឋានដើម្បីលន់តួបាប និងបន្ទាបខ្លួន ការអធិស្ឋានសម្រាប់តម្រូវការប្រចាំថ្ងៃ អធិស្ឋានសូមការដឹកនាំ និងទិសដៅ អធិស្ឋាន ដើម្បីពោលពាក្យអរព្រះគុណ លោកបណ្ឌិត ចេមស៍ ប៊ែងស៍ ជាអ្នកនិពន្ធសៀវភៅនេះ។ គាត់ចូលចិត្តលើកទឹកចិត្តគេឲ្យអធិស្ឋាន។ គាត់បាននិពន្ធសៀវភៅដ៏ពេញនិយមជាច្រើនទៀត ក៏បាននិពន្ធអត្ថបទសម្រាប់អាននៅក្នុង blogs និងទស្សនាវដ្តី អំពីការអធិស្ឋាន។ គាត់ជាគ្រូគង្វាល និងជាអ្នកបង្កើតពួកជំនុំ អស់រយៈពេល២៥ឆ្នាំ ហើយកំពុងរស់នៅជាមួយភរិយារបស់គាត់ គឺអ្នកស្រី ខារី ក្នុងក្រុងឌ័រហាម រដ្ឋខារ៉ូលីណាខាងជើង។

Read article
ការស្រេកឃ្លានខាងវិញ្ញាណ

សៀវភៅ ការស្រេកឃ្លានខាងវិញ្ញាណ គឺជាកូនសៀវភៅសម្រាប់អានប្រចាំថ្ងៃ រយៈពេល៣០ថ្ងៃ ដែលត្រូវបានរៀបចំមក ជាពិសេសសម្រាប់អ្នកដែលមិនទាន់ស្គាល់ព្រះ ឬអ្នកជឿថ្មី ដែលចង់ស្វែងរកការស្កប់ស្កល់ចិត្ត សន្តិភាព និងក្តីសង្ឃឹមដ៏ពិត។ អ្នកមិនទាន់ជឿព្រះជាច្រើន មិនមានព្រះគម្ពីរអាន ឬចេះបើកមើលខគម្ពីរយោងទេ តែពួកគេអាចអានបទគម្ពីរប្រចាំថ្ងៃ ដែលមានក្នុងទំព័រសៀវភៅនេះ ដែលងាយស្រួលយល់ និងមានអមទៅដោយការដកស្រង់ខគម្ពីរគន្លឹះ មានការពន្យល់ខ្លីៗ។ ម្យ៉ាងទៀត ពេលដែលគេអាន ដល់ចុងបញ្ចប់សប្តាហ៍នីមួយៗ គេអាចអានអត្ថបទ ស្តីអំពី មូលហេតុទាំង១០យ៉ាង ដែលត្រូវជឿថា ព្រះពិតជាមានមែន ដែលបង្ហាញអំពីមូលហេតុដែលមនុស្សម្នាក់ៗគួរទទួលជឿព្រះយេស៊ូវ។ នៅចុងបញ្ចប់នៃសៀវភៅនេះ មានការលើកទឹកចិត្តឲ្យទទួលព្រះយេស៊ូវ ជាព្រះសង្រ្គោះ និងព្រះអម្ចាស់។ លោកអ្នកអាចជូនសៀវភៅនេះ ដល់មិត្តភ័ក្រ ឬក្រុមគ្រួសារ ដើម្បីនាំពួកគេឲ្យស្គាល់ប្រាជ្ញានៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ហើយអធិស្ឋានសូមឲ្យព្រះទ្រង់ ប្រើព្រះបន្ទូលព្រះអង្គ ប៉ះពាល់ចិត្ត និងគំនិតពួកគេ ហើយដឹកនាំពួកគេឲ្យទទួលសេចក្តីសង្រ្គោះពីព្រះអង្គ។

Read article
ក្នុងព្រះវត្តមានព្រះអង្គ

ជួនកាល ការជាប់រវល់នឹងសកម្មភាពប្រចាំថ្ងៃ អាចធ្វើឲ្យយើងមិនសូវមានពេលប្រកបជាមួយព្រះ។ ក្នុងសៀវភៅនេះ លោកអ្នកអាចស្វែងយល់ អំពីរបៀបចំណាយពេលអានព្រះគម្ពីរ និងអធិស្ឋាន ឲ្យបានទៀងទាត់ ដើម្បីរក្សាពេលណាត់ជួបជាមួយព្រះអង្គជាប្រចាំថ្ងៃ តាមលំនាំដែលអ្នកនិពន្ធបានបង្ហាញក្នុងទំព័រសៀវភៅនេះ។ លោកអ្នកនឹងបានដឹងថា ការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ជាឱកាសតភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយព្រះនៃព្រះគុណ ដែលកំពុងរង់ចាំយើងចំណាយពេលជាមួយព្រះអង្គ។

Read article