សេចក្តីយុត្តិធម៌ និងព្រះគុណរបស់ព្រះ
ណាហ៊ុម ១:១-៨,១៥ ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ ទ្រង់មិនលះលែងទោសរបស់មនុស្សឡើយ។ ណាហ៊ុម ១:៣ លោកចន ម៉ាទីន(John Martin ឆ្នាំ ១៧៨៩-១៨៥៤) ជាវិចិត្រករអង់គ្លេស ឯកទេសផ្នែកគំរូបែបរ៉ូមែនទិច មានឈ្មោះល្បី ដោយសារផ្ទាំងគំនូរទេសភាពដែលពិពណ៌នា អំពីវិនាសកម្មនៃអារ្យធម៌ទាំងឡាយ។ ក្នុងផ្ទាំងទស្សនីយភាពដ៏គួរឲ្យចាប់អារម្មណ៍នេះ គេអាចមើលឃើញមនុស្សមានភាពតក់ស្លុត ចំពោះទំហំនៃសេចក្តីហិនវិនាស ហើយមិនមានអំណាចអ្វី នៅក្នុងការទប់ស្កាត់ការបំផ្លិចបំផ្លាញដែលត្រូវមកដល់។ ក្នុងផ្ទាំងគំនូរ មានចំណងជើងថា ការដួលរលំនៃទីក្រុងនីនីវេ គាត់បានបង្ហាញរូបភាពមនុស្សរត់គេចពីរលកនៃការបំផ្លិចបំផ្លាញដែលកំពុងរីកធំឡើង នៅក្រោមពពកខ្មៅងងឹត ដែលកំពុងរមូលចូលគ្នា។ ជាង២ពាន់ឆ្នាំ មុនពេលលោកម៉ាទីន គូររូបមួយផ្ទាំងនេះ ហោរាណាហ៊ុមបានថ្លែងទំនាញអំពីការជំនុំជម្រះ ដែលនឹងធ្លាក់មកលើទីក្រុងនីនីវេ។ លោកហោរាបានពិពណ៌នាអំពីភ្នំធំដែលកក្រើក និងអស់ទាំងភ្នំតូចដែលរលាយទៅ ហើយនិងផែនដីរញ្ជួយ(ណាហ៊ុម ១:៥) ជានិមិត្តរូបតំណាងឲ្យសេចក្តីក្រោធរបស់ព្រះ ដែលធ្លាក់មកលើមនុស្សដែលកៀបសង្កត់អ្នកដទៃ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់បានឆ្លើយតបចំពោះបាបរបស់មនុស្ស តែមិនមែនដោយគ្មានព្រះគុណនោះឡើយ។ ខណៈពេលដែលហោរាណាហ៊ុម បានរំឭករាស្រ្តរបស់ព្រះអង្គ ឲ្យនឹកចាំអំពីព្រះចេស្តារបស់ព្រះអង្គ គាត់ក៏បានកត់សំគាល់ថា ព្រះអង្គ “យឺតនឹងខ្ញាល់”(ខ.៣) ហើយក៏ថែរក្សាអស់អ្នក ដែលយកព្រះអង្គជាទីពឹងផ្អែក(ខ.៧)។ យើងប្រហែលជាមានអារម្មណ៍ថាពិបាកអានការពិពណ៌នា អំពីការជំនុំជម្រះ ប៉ុន្តែ ក្នុងលោកិយគ្មានការដាក់ទោសមកលើការអាក្រក់…
Read article