September

You are here:
សំបុត្រដ៏អស្ចារ្យ

យូរៗ​ម្តង ខ្ញុំ​និ​ងភ​រិយារ​ប​ស់​ខ្ញុំ​បើ​កមើ​ល​ប្រ​អប់​សំបុត្រ ឃើញ​ស្រោម​សំបុត្រ​មួយ​ដែល​គេ​មិន​បាន​សរសេរ​អ្វី​ពី​លើ។​ ពេល​យើង​បើក​ស្រោម​សំ​បុត្រ​នោះ​ យើង​ឃើញ “សំបុត្រ” មួយ​ច្បាប់ ​ដែល​មិន​មាន​ស​រសេរ​អ​ក្ស​រ​អ្វី ក្រៅពី​គំ​នូស​ពណ៌​ចម្រុះ ដែល​គេបា​នគូ​ស​ដោ​យ​ប្រើប៊ិច​ពណ៌។ “សំបុត្រ”​ទាំងនោះ បានធ្វើ​ឲ្យ​យើ​ងទាំ​ងពី​រ​មានអា​រម្មណ៍​កក់​ក្តៅណា​ស់​ ព្រោះជា​​សំបុត្ររ​បស់​ខេធី(Katie) ចៅ​ស្រីរ​ប​ស់​យើង​ ដែលជា​សិស្ស​សាលា​ម​ត្តេយ្យ កំពុង​រស់​នៅក្នុ​ង​រ​ដ្ឋ​ផ្សេង។ ទោះ​បីជា​នាង​មិន​បា​ន​សរសេរ​អ្វី​ក៏ដោយ ក៏​សំបុត្រ​នេះ​បា​នប្រា​ប់​យើ​ងថា​ នាង​ស្រឡាញ់យើ​ង ហើយ​កំពុង​គិតអំ​ពី​យើ​ង​​ផង។​ យើង​គ្រប់​គ្នា​សុ​ទ្ធតែ​ឲ្យ​តម្លៃ និង​ចូល​ចិត្ត​សំ​បុត្រ​ដែល​​មនុស្ស​ជាទី​ស្រឡាញ់​រប​ស់​យើង​ បាន​ផ្ញើម​ក។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​ការ​លើ​ក​ទឹក​ចិ​ត្ត​យ៉ាង​ខ្លាំ​ង ពេល​ដែល​បា​ន​ដឹង​ថា​ ព្រះ​វរ​បិតានៃ​យើ​ង ដែល​គង់​នៅ​ស្ថានសួ​គ៌ បា​ន​ផ្ញើ​សំបុត្រ​មួយ​មក​យើ​ង​រាល់​​គ្នា ដែល​យើង​បា​ន​ហៅ​សំបុ​ត្រនោះ​ថា​ ​ព្រះ​គម្ពីរ​បរិ​សុទ្ធ​។ ព្រះ​គម្ពី​រមិ​ន​គ្រាន់​តែ​មា​នតម្លៃ​ ដោយ​សារ​មាន​​ពាក្យពេចន៍​ដ៏​មា​ន​អំណាច ការប្រៀ​នប្រ​ដៅ ​និ​ងប្រា​ជ្ញាប៉ុ​ណ្ណោះឡើ​យ​។ នៅក្នុ​ងចំណោម​​រឿង​ទាំងអ​ស់ ការប​ង្រៀន និង​ការ​នាំ​ផ្លូ​វ​ ដែល​មាន​ចែ​ង​ក្នុង​ព្រះ​គម្ពីរ អ្វី​ដែល​សំខា​ន់បំ​ផុ​ត​នោះ​ គឺ​ព្រះ​រាជ​សារ​ដែល​បាន​ចែ​ង​ថា​ ព្រះ​ទ្រង់ស្រឡាញ់យើ​ង ហើយមា​ន​ផែន​កា​រដ៏​អ​ស្ចារ្យស​ម្រាប់​ជី​វិត​យើ​ង។ ព្រះ​គម្ពី​រ​បា​ន​ប្រាប់​​យើង អំពី​សេចក្តី​ស្រឡាញ់រ​ប​ស់ព្រះ​អ​ង្គ​ នៅក្នុ​ង​ការ​មើ​ល​ថែរ​ជី​វិត​រ​បស់​យើ​​ង(ទំនុកដំកើង ១៣៩)  បំពេញ​សេចក្តីត្រូ​វ​ការ​រ​បស់​យើ​ង(ម៉ាថាយ ៦:៣១-៣៤) លើក​ទឹក​ចិ​ត្ត​យើង(២កូរិនថូស ១:៣-៤) ហើយសង្រ្គោះ​យើ​ង តាម​រ​យៈកា​រ​លះ​ប​ង់ព្រះ​រា​ជបុត្រាព្រះអ​ង្គ​ ព្រះនា​មយេ​ស៊ូវ(រ៉ូម ១:១៦-១៧)។ ព្រះ​អង្គ​បា​ន​ស្រឡា​ញ់​យើ​ង…

Read article
កិច្ចការនៃសន្តិភាព

គេមិន​នឹក​ស្មា​ន​ថា​ ព្រះវិ​ហារដ៏​តូ​ចមួយ ក្នុង​ក្រុង​អ៊ុមបាហ្គ័រ រដ្ឋ​តិចសាស់ ជាក​ន្លែ​ងដែ​ល​មាន​ស្នាដៃ​សិល្បៈអ​ន្តរជា​តិ​នោះ​ទេ​។​ ប៉ុន្តែ ពេល​ដែល​ស​ង្រ្គា​មលោ​ក​លើ​កទី២​ កំពុង​ឆ្ពោះ​ទៅរក​ទីប​ញ្ចប់ មាន​អ្នក​ទោ​ស​ស​ង្រ្គាម ដែ​លជា​ជ​ន​ជា​តិអ៊ី​តាលី៧​នាក់ នៅក្នុ​ង​ជំរុំ​ឃុំឃាំង​ដ៏ធំ​មួយ នៅ​ក្បែរព្រះ​វិហារ​នោះ ត្រូវ​បាន​គេជ្រើ​សរើ​ស​ឲ្យជួ​យតុ​ប​តែង​ជ​ញ្ជាំ​ងឥ​ដ្ឋ​រប​ស់​ព្រះ​វិហា​រនោះ​ ដែល​នៅ​ទទេនៅ​ឡើ​យ។ អ្នក​ទោស​សង្រ្គា​មទាំ​ង​នោះមា​ន​ការ​ស្ទាក់​ស្ទើ​រ​ មិន​ចង់​ជួ​យជនជាតិអាមេរិក​ដែលជា​អ្នក​​ឃុំឃាំ​ង​​ពួ​ក​​គេ​​ទេ​ ​ប៉ុន្តែ ពួក​គេបា​ន​យល់​ព្រ​ម​ជួ​យ​ ដោយដា​ក់លក្ខ​ខណ្ឌ​ថា ​គេត្រូ​វចា​ត់​ទុក​ការប្រឹ​ងប្រែ​ងរ​ប​ស់ពួ​ក​គេ ជាកា​រប​រិច្ចាក​ចំពោះកា​រ​រាប់​អា​ន​គ្នាជា​បង​ប្អូន និង​ការ​យោគយ​ល់គ្នា​ ​ក្នុងនា​ម​ជា​គ្រីស្ទប​រិស័ទ​។  តែ​ខណៈ​ពេល​​ដែល​ពួក​គេ​កំពុ​ង​គូ​រូ​បគំ​នូរ  និង​ឆ្លាក់រូ​ប ដែល​ស្តីអំ​ពី​ពិធី​លៀង​ព្រះអ​ម្ចា​ស់ ពួក​គេ​ស្រាប់​តែ​មាន​អា​រម្មណ៍ល្អ​ បង្ហូរ​ចេញ​មក​ក្នុង​ចំណោ​មពួ​ក​គេ ដោយ​ឯក​ឯ​ង​។ ពួក​គេ​ក៏ឈ​ប់និយា​យគ្នា  អំពី​សង្រ្គាម  និង​អតីត​កា​ល ព្រោះ​ពួក​គេ​ដឹ​ងថា ខ្លួន​កំ​ពុ​ង​នៅ​ទីនោះ​ ដើម្បី​ធ្វើកិច្ចកា​រ​នៃស​ន្តិភាព និង​សេចក្តី​ស្រឡាញ់។ ជីវិត​រប​ស់​យើ​ងមាន​ប​ញ្ហាជាច្រើន ដែល​ធ្វើ​ឲ្យ​យើង​ពិ​បាក​នឹង​ស្គាល់ស​ន្តិភា​ពរ​បស់​ព្រះ។​ យើង​អាច​មា​ន​អារម្ម​ណ៍ថា​ ខ្លួន​កំពុង​ជាប់ឃុំ​ ដោយអា​រម្មណ៍​ដ៏ពិ​បា​ក ដោយ​ទំនា​ក់ទំ​ន​ង​ដែ​លល្អ​ក់​ក​ករ និ​ងដោ​យ​កាលៈទេសៈ ដែល​ទាល់​ច្រក​ជាដើម​។​ ប៉ុន្តែ សន្តិភា​ព​អាច​រំ​ដោះយើ​ងចេ​ញ​ មិន​ថា​យើង​នៅ​ទី​កន្លែ​ង​ណា ​ឬនៅ​ពេល​ណាក៏​ដោ​យ។​ សាវ័ក​យ៉ាកុ​ប​បា​នរំ​ឭ​កយើ​ង​ថា​ “​ប្រាជ្ញា​ដែ​ល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្តី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្តី​មេត្តាករុណា…

Read article
តើអ្នកសាបព្រោះអ្វី?

នៅ​សកល​វិទ្យា​ល័យរ​ប​ស់​ខ្ញុំ​ មាន​ប៉ម​នាឡិ​ការ​ធំមួ​យ ដែល​នៅ​លើ​នោះ មាន​រូប​ចម្លាក់​ផុស​មួយ ដែល​គេ​បាន​ដា​ក់​លម្អ ដែល​មាន​ចំណង​ជើង​ថា​ អ្នក​សាប​ព្រោះ។ នៅ​ក្រោម​រូប​ចម្លាក់​នោះ គេបា​នឆ្លា​ក់​បទ​គ​ម្ពី​រកាឡាទី ៦:៧ ដែលចែ​ង​ថា​ “ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ”។ សាកល​វិទ្យាល័យ​រ​ដ្ឋមីឈីហ្គិន នៅ​តែ​នាំមុ​ខ​គេ ក្នុង​ការ​ស្រាវ​ជ្រាវ​ផ្នែក​កសិកម្ម ប៉ុន្តែ ទោះបី​​ជា​បច្ចេក​ទេស​នៃកា​រ​ដំា​ដំណាំ និង​ផលិត​ផល​កសិ​កម្ម​មាន​ការ​រីក​ចម្រើនយ៉ាង​ណាក៏​ដោយ​ ក៏គេ​មិន​អាច​ធ្វើ​ឲ្យ​គ្រា​ប់ពោ​ត​​​ប​ង្កើត​ផ​លចេ​ញ​ជា​ផ្លែសណ្តែក​បាន​ឡើ​យ។ ព្រះ​យេស៊ូវ​បា​ន​មាន​ប​ន្ទូល​ជា​ពា​ក្យ​ប្រៀប​ប្រ​ដូច​ជា​ច្រើ​ន​ អំពីការធ្វើ​ចំកា​រ​ ដើម្បី​ពន្យល់អំ​ពី​ន​គ​រ​ព្រះ។​ ក្នុងរឿង​ប្រៀ​បប្រ​ដូច​​អំពីអ្នក​ព្រោះគ្រា​ប់​ពូ​ជ(ម៉ាកុស ៤) ព្រះ​អ​ង្គបា​ន​ប្រៀ​ប​ប្រដូ​ច​ព្រះ​បន្ទូល​ព្រះ ទៅ​នឹ​ងគ្រា​ប់​ពូ​ជ ដែល​គេ​បាន​សា​ប​ព្រោះ ក្នុងប្រ​ភេទ​ដី​ខុសៗ​​គ្នា។ រឿង​ប្រៀប​ប្រដូ​ចនេះ​ បាន​បង្ហា​ញ​ថា ​កសិករ​ម្នាក់​នោះ ​បាន​ព្រោះគ្រា​ប់​ពូជ​ដោយ​មិ​នរើ​ស​ដី​ ដោយដឹ​ង​ថា ​គ្រា​ប់ពូ​ជ​ខ្លះនឹងធ្លាក់ទៅ​ក​ន្លែង​ដែល​វា​មិ​នអា​ច​លូត​លា​ស់បា​ន។ យើង​ក៏​ត្រូវ​សា​ប​ព្រោះគ្រា​ប់​ពូជ​ល្អ​ៗ​ ដោយ​មិន​រើ​ស​ទីកន្លែង និ​ងពេល​វេ​លា ដូច​ដែល​ព្រះ​យេស៊ូវបា​ន​ធ្វើផង​​ដែ​រ។​ ព្រះ​ទ្រង់​​ជាអ្នកទ​ទួ​លខុ​ស​ត្រូ​វ ចំពោះ​កន្លែ​ង​ដែ​លគ្រា​ប់​ពូជ​នោះ​ធ្លា​ក់​ចុះ​  និង​ចំពោះ​ការលូ​ត​លាស់​រ​ប​ស់​វា។  អ្វី​ដែល​សំ​ខា​ន់​នោះ ​ គឺយើ​ង​បា​ន​សា​ប​​​ព្រោះ​គ្រា​ប់​ពូជ។ ព្រះ​ទ្រ​ង់មិ​ន​សព្វ​ព្រះទ័យ​ឲ្យ​យើ​ងទ​ទួល​ផល​ផ្លែ ដែល​ជា​សេចក្តី​ហិន​វិនា​សឡើ​យ ដូច​នេះ ព្រះ​អង្គ​ស​ព្វ​ព្រះទ័​យ​ឲ្យ​យើង​សាប​ព្រោះកា​រ​អ្វីដែ​ល​ល្អ​ ​ហើយ​ត្រឹម​ត្រូ​វ​(សុភាសិត ១១:១៨)។ សាវ័ក​ប៉ុល​ក៏​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូ​ច​នេះ​ផង​ដែ​រ​ ពេល​ដែ​លគា​ត់​ដាស់​តឿ​ន​គ្រីស្ទ​ប​រិស័ទ​កុំ​ឲ្យ​សា​បព្រោះ​គ្រាប់​ពូជ​នៃសេចក្តី​ពុករ​លួយ។ ផ្ទុយទៅ​វិ​ញ យើងត្រូវសា​បព្រោះ​គ្រា​ប់ពូ​ជ​…

Read article
ផ្តោតទៅលើព្រះអង្គកាន់តែខ្លាំង ជាងខ្លួនឯង

ក្នុងអំឡុងពេលដែលខ្ញុំកំពុងបម្រើការ ជាគ្រូគង្វាលរបស់ពួកជំនុំ​មួយកន្លែង លីបប៊ី(Libby)​កូនស្រីខ្ញុំ បានសួរខ្ញុំថា “ប៉ា យើងមា​ន​ឈ្មោះល្បី​ឬ​ទេ​?​” ខ្ញុំ​ក៏បា​ន​ឆ្លើ​យ​ថា​ “លីបប៊ី យើងមិ​ន​ល្បីឈ្មោះ​ទេ​”​។ នាង​ក៏បា​ន​គិត​មួ​យ​សន្ទុះ​ ហើយនិ​យា​យទាំ​ង​តូ​ច​ចិត្ត​​ថា “ប៉ុន្តែ​ បើសិ​ន​ជា​មានម​នុស្សជា​ច្រើន​ស្គា​ល់យើ​ង​ នោះយើ​ងល្បី​ហើ​យ​!” ឱ​លីប​ប៊ីដ៏​កំ​សត់​អើ​យ​! នាង​មាន​អាយុ​ទើប​តែ​៧ឆ្នាំ​សោះ​ ក៏មា​ន​បញ្ហា​មួ​យ​ ដែល​មនុ​ស្ស​ជាច្រើ​ន​កំ​ពុង​ជួ​បប្រ​ទះ​ ពេញមួ​យ​ជីវិ​ត។​ គឺ​បញ្ញា​ ដែល​ពួក​គេ​សួ​រ​ខ្លួ​ន​ឯ​ង​ថា​ ​តើ​មាន​ន​រណា​ខ្លះឲ្យ​ត​ម្លៃ​យើ​ង  ហើយ​តើយើ​ង​បា​នទ​ទួ​ល​កា​រ​​ទទួល​ស្គាល់ ​ដែ​លយើ​ង​ស​មនឹ​ង​ទ​ទួល​ឬ​ទេ​? ការ​ច​ង់បា​ន​កា​រទ​ទួ​ល​ស្គា​ល់ គឺមិ​ន​មែន​ជា​កំ​ហុស​ឆ្គ​ង​ទេ បើសិន​ជាយើ​ងនៅ​តែ​ផ្តោ​តអា​រម្មណ៍ទៅ​លើ​ព្រះ​យេស៊ូវ។ ប៉ុន្តែ ការ​គិត​អំពីខ្លួ​ន​ឯង​ពេ​ក ធ្វើឲ្យ​យើ​ងភ្លេ​ច​គិ​ត​អំពី​ព្រះ​អ​ង្គ​។​ ក្នុង​ការ​រ​ស់នៅ​ ​ យើង​​មិន​អា​ច​ផ្តោត​ទាំ​ង​ស្រុ​ង  ទៅ​លើខ្លួ​ន​ឯ​ង​ផ​ង និង​ទៅ​លើព្រះ​យេស៊ូវ​ផ​ង​បាន​ទេ​។ ហេតុនេះ​ហើ​យ​បាន​ជា​សា​វ័កប៉ុ​លបា​ន​មាន​ប្រសាសន៍​ថា​ គាត់​បាន​រា​ប់​​គ្រ​ប់​​​ទាំង​​​អស់​​ទុ​ក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​របស់គាត់(ភីលីព ៣:៨)។ ពេល​ដែល​សា​វ័ក​ប៉ុល​ត្រូវ​សម្រេច​ចិ​ត្ត​ថា ​ត្រូវ​ជ្រើ​ស​រើស​យ​ក​ខ្លួន​ឯ​ង ឬ​រើស​យ​ក​ព្រះយេ​ស៊ូវ គាត់​ក៏ជ្រើស​រើស​យ​ក​ព្រះ​យេ​ស៊ូវ ​ដោយ​​​ជម្រុះ​ចោ​ល​​កា​រអ្វី​ដែ​ល​នាំ​ឲ្យគា​ត់​គិត​​​ពី​ខ្លួន​ឯ​ង ដើម្បី​ឲ្យគា​ត់​អា​ច​ផ្តោត​ទៅលើ​កា​រ​ស្គាល់​ព្រះយេស៊ូវ និង​ពិសោធនឹ​ង​ទំនា​ក់​ទំ​នង​ជា​មួ​យព្រះ​អ​ង្គ​(ខ.៧-៨,១០)។ យើង​ក៏ត្រូ​វ​មា​ន​កា​រ​សម្រេច​ចិត្ត​ដូ​ច​គាត់​ផ​ង​ដែ​រ។​ តើយើ​ងត្រូ​វ​រ​ស់​នៅ ​ដើម្បីឲ្យ​គេ​ចាប់​អារម្មណ៍​ចំពោះ​យើ​ង​ឬ? ពុំនោះ​ទេ​ តើ​យើ​ង​នឹ​ងផ្តោ​តទៅ​លើកា​រ​ស្គាល់​ និងកា​រ​មា​ន​ទំនា​ក់​ទំ​ន​ង​ជាមួយ​​​ព្រះអង្គឲ្យបានកាន់តែជិតស្និទ្ធឬទេ?-Joe Stowell

Read article
សូមឲ្យខ្ញុំច្រៀងសរសើរ

ពេល​មួយខ្ញុំ​​​បាន​សួរ​មិ​ត្ត​ភក្តិខ្ញុំ​ អំពីសុខ​​ទុក្ខរបស់ម្តាយ​​គា​ត់​។​ គាត់​ក៏បា​ន​ប្រា​ប់​ខ្ញុំ​ថា​ ជម្ងឺ​បាត់​ការ​ចង​ចាំបា​ន​ធ្វើ​ឲ្យ​គា​ត់ភ្លេច​ឈ្មោះ​មនុស្ស​ជាច្រើ​ន​ និង​បាន​ភ្លេ​ច​អ្វី​ៗ​ដែល​បាន​កើត​ឡើង​កាល​ពីមុ​​ន។  គាត់បា​ននិ​យាយ​ទៀតថា​ ​ ទោះបី​ជា​មា​ន​បញ្ហា​ដូច​នេះ​ក៏​ដោយ  ក៏​គាត់​នៅ​តែអា​ចអ​ង្គុយ​លេ​ង​ព្យា​ណូ ដោយ​មិន​ចាំ​បា​ច់​ប្រើ​ក្រដាស់​ភ្លេង​ជាជំ​នួ​យ ហើយ​គា​ត់បា​ន​លេង​បទ​ទំនុក​បរិសុទ្ធ​បាន​យ៉ា​ងពិ​រោះ តាម​ការ​ច​ង​ចាំរ​បស់​គាត់។ កាលពី​២​៥០០​ឆ្នាំ​មុ​ន លោក​ប្លាតុង និងលោ​ក​អារីស្តូត ដែល​ជា​ទស្ស​ន​វិទូក្រិ​ក នៅ​សម័យ​បុរាណ​បាន​ស​រសេ​រអំ​ពី​អំ​ណាច​​​រប​ស់ត​ន្រ្តី ដែលអា​ច​ជួ​យ និង​ព្យាបាល​ជ​ម្ងឺ។ ប៉ុន្តែ ជាច្រើ​នស​ត​វត្សរ៍ មុន​សម័យ​នោះ ព្រះ​​​គម្ពី​រ​​បរិសុ​ទ្ធ​ មាន​ខ​គម្ពី​រ​ជា​ច្រើ​ន ដែល​មាន​​កា​រ​​​ជ្រួ​​ត​​ជ្រា​ប ទៅដោ​យ​បទ​ចម្រៀង ដែល​រាប់​ចាប់​តាំ​ង​ពី​បទ​គ​ម្ពី​រដែ​ល​បា​នចែ​ង អំពី​លោក​យូបាល ដែលជា ​“ឪពុកនៃពួកអ្នកលេងស៊ុង និងខ្លុយ”(លោកុប្បត្តិ ៤:២១)  រហូតដ​ល់​ប​ទ​គម្ពី​រ​ដែ​ល​ចែង​អំ​ពី​ពួ​កអ្ន​ក​​ដែល “​ច្រៀង​ទំនុក​របស់​លោក​ម៉ូសេ ជា​បាវ​បំរើ​នៃ​ព្រះ និង​ទំនុក​របស់​កូន​ចៀម​”​(វិវរណៈ ១៥:៣)។ ដូច​នេះ​ បណ្តាទំ​ព័រ​នៃ​ព្រះ​គម្ពី​រ​បា​ន​បន្លឺសំនៀង​ដ៏ពិ​រោះនៃត​ន្រ្តី។ ជាញឹ​កញា​ប់​ គេ​ហៅក​ណ្ឌ​ទំ​នុក​ដំកើង​ថា “កណ្ឌប​ទ​ច​ម្រៀងនៃព្រះ​គ​ម្ពីរ” ដែលនាំ​ចិត្ត​យើ​ង ឲ្យ​គិត​ដ​ល់​សេចក្តី​ស្រឡាញ់ និង​ភាព​ស្មោះ​ត្រង់​រ​ប​ស់ព្រះ​។ បទ​គម្ពី​រទំ​នុ​ក​ដំកើ​ង​បា​នប​ញ្ច​ប់​ ដោយ​ពាក្យ​​ថា “គួរ​​ឲ្យ​​ជីវិត​​ទាំ​ង​ឡាយ​ដែល​​មាន​​ដង្ហើម បាន​​សរសើរ​​​ដល់​​ព្រះយេ​ហូវ៉ា ចូរ​ស​រសើរ​​ដ​ល់​​ព្រះ​យេហូវ៉ា​ចុះ”​(ទំនុកដំកើង ១៥០:៦)  ដែល​នេះជា​កា​រអ​ញ្ជើញ​យើ​ង​ម្ត​ង​ហើយ​ម្ត​ង​ទៀ​ត ឲ្យ​ថ្វាយ​ប​ង្គំ​​ព្រះ។ សព្វថ្ងៃ​នេះ​ យើង​ក៏​ចាំបា​ច់​ត្រូ​វ​ឲ្យ​ព្រះ​អង្គ​ធ្វើកា​រ​ក្នុង​ចិ​ត្តយើ​ង…

Read article
នៅជាមួយព្រះអង្គរៀងរហូត!

ក្នុងឆ្នាំ​១៨៥៩ ក្នុងអំ​ឡុ​ង​ពេល​ដ៏​វឹ​កវរ មុន​ពេ​លស​ង្រ្គាម​ស៊ីវិល​នៅ​សហ​រដ្ឋ​អាមេរិក លោក​ប្រធានាធិ​បតី អ័ប្រាហាំ លីនខិន(Abraham Lincoln) មាន​ឱកា​សឡើ​ង​ថ្លែ​ង​សន្ទរក​ថា ទៅ​កាន់​សមាគមន៍​កសិក​ម្ម ក្នុងក្រុ​ងមី​វូគី រដ្ឋ​វីសខុនស៊ីន។ ពេល​នោះ គា​ត់បា​ន​ចែក​ចាយ អំពី​រឿង​របស់​ស្តេច​នៅ​សម័យ​បុរាណ​មួ​យអ​ង្គ​ ដែល​ស្វែង​រក​ពាក្យ​សម្តី​ “ដែល​និយាយត្រូ​វ ហើយ​សម​រម្យ ​សម្រាប់គ្រប់​​សម័យ​កាល និង​គ្រប់​ស្ថាន​ភាព​​ទាំ​ងអ​ស់”។ បណ្តា​ទីប្រឹក្សាដ៏​ឆ្លាត​វ័​យរ​បស់ទ្រង់ ក៏​បានទូ​លថ្វា​យទ្រ​ង់​​​ថា “ពាក្យសម្តី​ប្រភេទ​​នោះ ក៏គង់តែ​កន្លងផុតទៅ​ដែរ។ គ្មាន​អ្វី​ដែល​ស្ថិតស្ថេ​រ​ទេ”។ ជា​កា​រពិ​ត​ណា​ស់ ពាក្យ​មួយ​ប្រ​យោ​គនេះ​ពិ​តជា​​និយាយ​ត្រូវ ​សម្រាប់​ពិភព​លោក ក្នុង​ពេល​ប​ច្ចុ​ប្បន្ន ដែល​ការ​អាក្រក់​កំពុង​តែ​កើនឡើ​ង​ជានិ​ច្ច។ បញ្ហា​នេះ​មិន​គ្រា​ន់​តែ​បា​ន​កើត​ឡើ​ង ចំពោះ​ពិភព​លោក​ប៉ុ​ណ្ណោះទេ​ ព្រោះយើ​ងក៏​កំ​ពុងតែ​ប្រ​ឈម​មុខ​នឹង​ការ​ពិត ក្នុង​ជីវិ​ត​យើ​ង ដែល​ពេល​វេ​លា​ដែ​លយើ​ង​នៅ​សល់​លើ​ផែនដីនេះ កំពុ​ង​តែ​ខើច​ទៅ​ៗ​។​ គឺ​ដូច​ដែ​ល​សាវ័​ក​យ៉ាកុ​ប​បាន​មាន​ប្រសាសន៍ថា​ “អ្នក​​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ ដ្បិត​ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១​ភ្លែត រួច​បាត់​ទៅ”​(យ៉ាកុប ៤:១៤)។ ទោះ​បី​ជា​ជីវិ​ត​យើ​ង​សព្វ​ថ្ងៃ​ គ្រាន់តែ​ជា​ជីវិ​តប​ណ្តោះ​អាស​ន្ន ហើយ​នឹង​ត្រូ​វប​ញ្ច​ប់​ក៏​ដោយ ក៏​ព្រះដែ​លយើ​ង​ថ្វាយ​ប​ង្គំ និង​បម្រើ គឺជា​ព្រះ​ដ៏​អស់​ក​ល្ប​ជានិ​ច្ច។ ព្រះ​អង្គ​បា​ន​ចែក​រំលែក​ជីវិត​អស់​កល្ប​ជាមួ​យយើ​ង​ តាម​រយៈ​ព្រះ​រាជ​បុ​ត្រា​ព្រះអ​ង្គ ព្រះនា​មយេ​ស៊ូវ​គ្រី​ស្ទ ដែល​ជាអំ​ណោយ​ដល់​យើងរា​ល់​គ្នា​។ ព្រះអ​ង្គបា​ន​សន្យា​ថា​ យើងនឹងមានជីវិតដែលនឹងគ្មានទីបញ្ចប់។ គឺដូ​ចដែ​ល​ព្រះ​អង្គ​បាន​មា​ន​ប​ន្ទូ​ល​ថា…

Read article
សត្វតោដែលចេះព្រូស

មាន​ពេល​មួយ​ ភ្ញៀវ​ទាំង​ឡា​យ​ដែ​លម​ក​ទស្សនានៅ​សួ​នស​ត្វមួ​យ មាន​ការ​ខឹង​សម្បា ពេល​ដែល “សត្វ​តោអា​ហ្វ្រិក” បាន​ចេះ​ព្រូ​ស​ដូច​ឆ្កែ​ ជាជា​ង​ស្រែ​កគ្រហឹម​ដូច​ស​ត្វ​តោ។ បុគ្គលិកសួ​នស​ត្វ​នោះ​ ក៏បា​នប្រា​ប់​គេ​ថា​ ពួក​គេបា​ន​តុប​តែ​ង​ខ្លួ​ន​​ស​ត្វ​ឆ្កែ​ពូជ​ទីបេ​(ដែល​ជាឆ្កែ​ដ៏​ធំ) បន្លំធ្វើ​ជា​​សត្វ​តោ ​ព្រោះពួ​កគេ​មិ​ន​មាន​លទ្ធភាព​ទិញ​ស​ត្វតោ​អា​ហ្វ្រិកទេ។ ជា​ការ​ពិ​ត​ណា​ស់ បញ្ហា​នេះបា​ន​ធ្វើឲ្យ​សួ​ន​សត្វ​នេះ​ខូ​ចឈ្មោះ​ បាត់​បង់​ការ​ជឿ​ជា​ក់​ ហើយម​នុ​ស្សម្នា​មិ​ន​ងាយ​នឹ​ង​ទៅ​លេង​សួន​ស​ត្វនោះ​ទៀ​ត​ឡើ​យ។ កេរ្តិ៍​ឈ្មោះមា​ន​ភា​ព​ផុយ​ស្រួ​ល​ណា​ស់។ កាល​បើបា​ន​ខូច​ហើយ នោះ​មិន​ងា​យ​នឹង​កែ​ខៃ​ឲ្យដូ​ច​ដើ​មឡើ​​យ។ វា​មិន​មែ​ន​ជារឿងចម្លែក​ទេ ដែល​មា​ន​មនុ​ស្ស​ជា​ច្រើ​ន​ បា​​ន​លះប​ង់​កេរ្តិ៍ឈ្មោះដ៏​ល្អ ​ដើម្បីឲ្យ​បា​នអំ​ណាច ឥទ្ធិព​ល ឬ​ផល​ក​ម្រៃ។​ យើង​ក៏​អាច​ជួ​ប​រឿង​នេះផ​ង​ដែរ​។ ព្រះគ​ម្ពី​របា​ន​លើ​ក​ទឹក​ចិ​ត្ត​យើ​ង​ថា​ “នា​ម​​ឈ្មោះ​ល្អ នោះ​​គួរ​​​រើ​ស​​យក ជា​​ជា​ង​​ទ្រ​ព្យ​សម្បត្តិ​យ៉ាង​ច្រើន ហើយ​ចិត្ត​ដែល​ប្រកប​ដោយ​គុណ​នោះ​វិសេស​ជាង​ប្រាក់​នឹង​មាស​ផង”(សុភាសិត ២២:១)។ ត្រង់​ចំណុ​ច​នេះ​ ព្រះ​ទ្រ​ង់​កំពុ​ង​តែ​ប្រា​ប់យើ​ង​ថា​ តម្លៃ​ដ៏​ពិត​មិន​មា​ននៅ​ក្នុ​ងទ្រ​ព្យ​ស​ម្បត្តិ​ទេ​ ​តែ​មាន​នៅ​ក្នុ​ង​កេរ្តិ៍ឈ្មោះ​របស់យើ​ង។ ក្នុង​នា​មជា​អ្ន​ក​ដើ​រតា​ម​ព្រះ​យេស៊ូ​វ យើង​មាន​ព្រះ​នា​ម​ព្រះ​អង្គ​នៅជា​ប់នឹ​ង​ជី​វិត​យើ​ង។ ដើម្បី​សេច​ក្តី​ស្រ​ឡាញ់​ដែ​ល​ព្រះ​អ​ង្គមា​ន​ចំ​ពោះ​យើង​ ​យើង​ត្រូ​វ​រស់​នៅដោយ​ទីប​ន្ទា​ល់ ដែល​សក្តិ​ស​ម​នឹង​ព្រះ​នា​មព្រះ​អ​ង្គ ដោយ​ឆ្លុះ​ប​ញ្ចាំង  ឲ្យ​គេឃើ​ញ​ថា ​ ​យើង​មានលក្ខ​ណៈ​ដូច​ព្រះ​អ​ង្គ​  នៅ​ក្នុ​ងពា​ក្យ​សម្តី​ ​និង​កា​រ​ប្រ​ព្រឹត្ត​រ​ប​ស់យើង។ ពេល​ដែ​ល​យើ​ងដួ​ល​ ព្រះអ​ង្គ​លើក​យើង​ឡើង​ ម្តង​ហើយ​ម្ត​ង​ទៀ​ត ដោយ​សេចក្តី​ស្រឡាញ់របស់​ព្រះអ​ង្គ​។ គំរូ​ដ៏​ល្អរ​ប​ស់​យើ​ង នឹ​ងនាំ​ឲ្យ​ម​នុស្ស​នៅ​ក្បែរ​យើ​ង​សរ​សើរ​ដំកើ​ង​ព្រះ​ ដែល​បាន​រំដោះយើ​ង​ និង​ធ្វើ​ឲ្យ​យើង​ផ្លា​ស់​ប្រែ​(ម៉ាថាយ…

Read article
ក្តីសង្ឃឹមសម្រាប់បន្តទៅមុខ

យន្ត​ហោះឈ្មោះ​ សូឡា អ៊ីមផាល(Solar Impulse) មាន​ដំណើរ​​កា​រ​ ដោយ​ថាម​ពល​ព្រះ​អាទិត្យ ដែ​ល​អាច​ឲ្យ​វា​បា​ន​ហោះហើរបា​នទាំ​ង​យ​ប់​ថ្ងៃ ដោយ​មិន​ប្រើ​ប្រេង​ឥន្ធនៈ។ លោក​បឺត្រាន ពីកាដ(Bertrand Piccard) និង​លោក អនដ្រេ បូសបឺក(Andre Borschberg) ជាអ្នក​ឆ្នែ​ប​ង្កើត​យន្ត​ហោះ​នេះឡើ​ង។ អ្នក​ទាំង​ពីរ​ស​ង្ឃឹម​ថា​ ខ្លួន​អាច​បើ​ក​យ​ន្ត​ហោះ​នេះ​ ជុំវិញពិភព​លោក​។ យន្តហោះ​នេះ​អា​ចហោះ​ហើ​រ​ពេញ​មួ​យថ្ងៃ​ ដោយ​ថាម​ពល​ព្រះ​អាទិត្យ ហើយ​ទន្ទឹម​នឹង​នោះ វាក៏​បា​ន​សន្សំ​ថាម​ពល​ល្មម​នឹង​អាច​ហោះហើរ​​ពេញ​មួ​យ​យ​ប់​ទៀ​ត។ បាន​ជា​លោក​ពី​កាដ​មាន​ប្រសាសន៍​ថា “នៅ​ថ្ងៃប​ន្ទាប់ ថ្ងៃ​ក៏​បាន​រះ​ឡើ​ង ដែល​នាំ​ឲ្យ​យើង​ក៏មា​នក្តីសង្ឃឹម​ជា​ថ្មី​​​ថា​ យើង​អាច​ប​ន្ត​ហោះហើរ​ទៀត”។ ពេល​ដែល​ខ្ញុំ​គិ​តអំ​ពី​ការ​ដែល​ថ្ងៃរះ​នាំ​ម​កនូ​វក្តី​ស​ង្ឃឹម ខ្ញុំ​ក៏​បាន​នឹក​ចាំអំ​ពីប​ទគ​ម្ពីរ​បរិទេវ ជំពូក​៣ ដែល​ខ្ញុំ​បាន​អា​ន ​តាមកា​លវិ​ភាគ​ប្រចាំថ្ងៃ​។ បទ​គម្ពី​រនេះ​បា​ន​ចែ​ង​ថា​ “​ខ្ញុំ​​នឹ​ក​ឡើង​វិ​ញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង។ គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់”(ខ.២១-២៣)។ ពេលដែ​ល​រាស្រ្ត​របស់​ព្រះកំ​ពុង​ស្ថិ​តក្នុ​ង​ស្ថា​នភា​ព​អស់​ស​ង្ឃឹម   ដោយ​សារ​ទីក្រុ​ង​យេ​រូសាឡិម កំពុង​តែ​ត្រូវ​ចក្រ​ភព​បាប៊ីឡូន​ឈ្លាន​ពា​ន លោក​យេរេមា​បាន​មា​នប្រ​សាស​ន៍ថា​ ពួក​គេ​នៅ​តែអា​ចមា​ន​ក្តី​សង្ឃឹម ព្រោះ​ព្រះអ​ម្ចាស់​នៅ​តែមា​ន​សេចក្តី​មេ​ត្តា និង​ក្តី​អាណិត​អាសូរ។ ជួន​កាល សេចក្តី​ទុក្ខ​យើ​ង​ហាក់​ដូច​ជា​កាន់​តែ​អា​ក្រក់​ឡើ​ង នៅ​ពេល​យ​ប់  ប៉ុន្តែ …

Read article
មិនបានអរគុណសូម្បីតែបន្តិច

នៅពេល​រសៀ​លថ្ងៃ​មួ​យ ផ្លូវ​ថ្ន​ល់​មា​នកា​រ​ចង្អៀ​តយ៉ា​ង​ខ្លាំ​ង ហើយ​អ្ន​កធ្វើ​ដំ​ណើរ​ម្នាក់​ៗ​កំពុង​មាន​ការត​ប់​ប្រម៉ល់​នឹង​អា​កាស​ធាតុ​ដ៏​ក្តៅ​ហែ​ង។ ពេ​លនោះ​​​​​​ខ្ញុំបានកត់សំគា​ល់​យុវជន​ពីរ​នាក់ ដែល​នៅ​ក្នុង​រ​ថ​យន្ត​មួ​យគ្រឿ​ង កំពុង​ព្យា​យាម​បត់​​ចូល​ផ្លូវ​ដ៏​មមាញឹក​ ចេញ​ពី​ផ្លូវ​របស់​ភោជនីយ​ដ្ឋាន​អាហារ​រហ័ស។​ ឡាន​ដែល​នៅ​ខា​ង​មុខ​ខ្ញុំ​ក៏​បា​ន​ទុក​ផ្លូវ​ឲ្យ​ពួក​គេ​បត់​ចូល។ ខ្ញុំ​ក៏គិ​ត​ថា ​នេះជា​ការ​ល្អ​ណា​ស់។​ ប៉ុន្តែ ពេល​ដែ​លយុ​វ​ជ​នទាំ​ង​ពីរ​នា​ក់​នោះ​ មិន​បាន​ងក់​ក្បាល ឬ​គ្រវី​ដៃ ដើម្បី​សម្តែង​កា​រអ​រគុ​ណដា​ក់​គាត់​ គាត់​ក៏ប្រែ​ជា​មាន​កំ​ហឹ​ង។ ដំបូង គាត់​បើក​កញ្ចក់​ទ្វា​រឡាន​គាត់ រួច​ស្រែកគំ​ហក​ដាក់​យុវជនទាំ​ងពី​រ។​ បន្ទាប់​មក ​គាត់​ក៏បើ​ក​ឡានស្ទុះ​​ទៅ​មុខ​​ គឺហា​ក់​ដូច​ជា​ច​ង់បើ​កបំ​បុ​កឡា​នរ​បស់​គេ​ពីក្រោយ ទាំងចុច​ស៊ីផ្លេ​ ហើយប​ន្ត​ស្រែក​ដា​ក់គេ​ទៀ​ត ដើម្បី​បញ្ចេញ​កំហឹង។ ក្នុងចំ​ណោម​ពួក​គេ​ តើន​រណា “ខុស​ខ្លាំង​ជាង​គេ​”? តើការ​​បញ្ចេញ​កំហឹង​របស់​គា​ត់ជា​កា​រត្រឹ​មត្រូ​វឬ​ទេ ពេលដែ​ល​យុវជ​ននោះ​មិន​បាន​សម្តែង​ការ​អរ​គុណ​ចំពោះ​គា​ត់​? តើយុ​វជ​ននោះ​បា​ន​ជំពាក់​ការ​អរគុណ ចំពោះ​គា​ត់​ឬ​ទេ? ជា​ការ​ពិ​ត​ណាស់ ពេល​ដែល​បុ​រស​កើត​ឃ្លង់​ទាំង​១០​នាក់ ​បាន​ទទួ​លកា​រប្រោ​ស​ឲ្យជា​ពីព្រះ​យេស៊ូវ ពួក​គេ​បាន​ជំពាក់​ការ​ដឹង​គុណ​ចំពោះព្រះ​អ​ង្គ​។​ តើហេ​តុ​អ្វីបា​ន​ជា​ក្នុង​ចំណោម​ពួ​ក​គេ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​តែបា​​នត្រ​ឡប់​មក​អ​រ​ព្រះ​គុណ​ព្រះ​អ​ង្គ? ពេល​នោះព្រះ​អ​ង្គ​ក៏​បា​នឆ្លើ​យ​តប​ថា “តើ​​ឃើញ​​មា​ន​​តែ​​សាសន៍​​ដទៃ​​​១​នេះ វិល​មក​សរសើរ​ដល់​ព្រះ​ទេ​ឬ”(លូកា ១៧:១៨)។ ព្រះអ​ង្គ​ជា​ស្តេច​លើអ​ស់ទាំ​ង​ស្តេ​ច តែបា​នទ​ទួ​ល​ការ​អ​រ​ព្រះ​គុណ​ពី​មនុ​ស្ស​ម្នាក់​ ​ក្នុង​ចំ​ណោម​១​០​នា​ក់ ដែល​ព្រះ​អង្គ​បាន​ប្រោ​សឲ្យ​ជា​ ចុះទំ​រាំ​តែយើ​ង​ដែល​ជា​មនុ​ស្ស​ធម្ម​តា តើ​យើង​ចង់​រំ​ពឹង​ឲ្យ​មនុស្ស​ប៉ុន្មាន​នាក់​ដឹង​គុណ​យើ​ង? ដូច​នេះ​ យក​ល្អ ​យើ​ងគួ​រ​ធ្វើ​ការ​ល្អ​ ​ដើម្បី​ថ្វាយ​ព្រះ​កិ​ត្តិនា​ម​ដល់​ព្រះ​ ​ហើយ​បម្រើ​អ្នក​ដទៃ​ ​ជាជា​ង​ធ្វើ​កា​រទាំ​ង​នោះ ​ដើ​ម្បី​ឲ្យ​គេដឹ​​ង​គុណ…

Read article
ព្រះអង្គមិនបានភ្លេចខ្ញុំទេ

ការ​រង់​ចាំ​ តែង​តែមា​ន​កា​រ​ពិ​បាក ទោះ​ជា​នៅ​ពេល​ណា​ក៏​ដោ​យ ប៉ុន្តែ​ យើ​ងងា​យ​នឹង​មាន​អារម្មណ៍ថា​ ព្រះទ្រ​ង់​បា​នភ្លេ​ច​យើ​ង កាលណា​ពេ​ល​វេលា​បាន​ក​ន្ល​ង​ផុត​ទៅ​ ​ជា​ច្រើន​ថ្ងៃ ច្រើន​អាទិត្យ ឬច្រើ​នខែ​ ហើយ​ការ​អ​ធិស្ឋាន​រ​ប​ស់យើ​ង​ហា​ក់​ដូច​ជា​គ្មា​ន​កា​រឆ្លើ​យ​តប​ពី​ព្រះ​ទេនោះ។ ការ​រង់​ចាំ​មា​ន​ការ​ពិ​បាក​នៅពេ​ល​យប់​ ខ្លាំង​ជាង​ពេល​ថ្ងៃ។ ដោយសា​រនៅ​ពេ​ល​ថ្ងៃ​មាន​កិច្ចការ​ជា​ច្រើន​ដែ​ល​យើង​ធ្វើ​ ដែល​ធ្វើឲ្យ​យើង​មិ​នសូ​វ​គិត​អំ​ពីកា​ររ​ង់​ចាំនោះ​ តែនៅ​ពេ​លយ​ប់ យើង​ពិត​ជាមា​នកា​រ​ពិបាក​នៅក្នុ​ង​ការជ​ម្នះ​អារម្មណ៍​អន្ទះ​សា​រ​។ ការ​ព្រួយ​បារ​ម្ភ​ក៏បា​ន​គ្រប​សង្កត់​ចិត្ត​យើងកាន់តែ​ខ្លាំ​ង ហើយ​យើ​ងហាក់​ដូ​ច​ជាស្ថិ​ត​ក្នុ​ង​ពិភព​ងងឹត​ដែល​​មិន​ចេះច​ប់។​ យើង​ក៏​ប្រែជា​ខ្សោះ​អស់ក​ម្លាំង គឺ​ហាក់​ដូ​ច​ជាមិ​ន​អាច​ប្រឈមមុ​ខ​នឹ​ងថ្ងៃ​ស្អែ​កបា​ន​ឡើ​យ។ យ៉ាង​ណាមិ​ញ​ អ្នក​និព​ន្ធ​ទំ​នុ​ក​ដំកើ​ង ក៏​មាន​អារម្មណ៍​ខ្សោះ​ល្វើយ នៅ​ក្នុ​ង​ការ​រ​ង់​ចាំ​ផង​ដែរ​(ទំនុកដំកើង ១៣:១)។​ គាត់​មាន​អារម្មណ៍ថា​ គេបា​ន​បោះប​ង់​គាត់​ចោ​ល គឺ​ហាក់​ដូច​ជា​ពួ​ក​សត្រូវ​កំពុង​តែ​មា​ន​ប្រៀប​មក​លើ​ខ្លួន​ហើ​យ(​ខ.២)។ យើង​ងាយ​នឹង​បាក់​ទឹក​ចិត្ត​​ ពេល​ដែ​ល​យើង​កំ​ពុង​រង់​ចាំ​ព្រះ​ដោះ​ស្រាយ​បញ្ហា​ដ៏​​ពិបាក​ណាមួយ ឬ​រ​ង់​ចាំ​ព្រះ​អង្គ​ឆ្លើយ​ត​ប​ការ​អធិស្ឋាន​ដែល​យើង​បាន​ទូល​សូម​ព្រះអ​ង្គ​ជា​ច្រើ​នដ​ង។​ សាតាំង​បាន​ខ្សិ​ប​ថា​ ព្រះបា​ន​ភ្លេ​ច​​យើង​ហើ​យ ហើយ​អ្វី​ៗ​មិ​ន​អាច​ល្អ​ប្រ​សើរ​ឡើង​វិញ​ឡើយ។ ការល្បួង​​ប្រហែ​ល​ជា​នាំ​ឲ្យ​យើ​ងអ​ស់​ស​ង្ឃឹម។ ស្ថិត​ក្នុង​ពេល​បែប​នោះ ​យើងប្រហែល​ជា​ឆ្ង​ល់​ថា តើយើងត្រូ​វ​អាន​ព្រះ​គ​ម្ពីរ​ ឬអ​ធិ​ស្ឋា​នធ្វើ​អ្វី​ទៀ​ត​? ​ហេតុ​អ្វី​បា​ន​ជា​យើ​ងចាំ​បា​ច់ត្រូ​វ​ព្យាយាម​ទៅ​ថ្វាយ​បង្គំ​ព្រះ​ ជាមួ​យ​នឹ​ងគ្រី​ស្ទ​បរិ​ស័ទ​ដ​ទៃ​ទៀ​ត? ប៉ុន្តែ​ យើ​ង​ត្រូ​វដឹ​ង​ថា​ យើង​ត្រូវ​កា​រ​ភា​ព​រស់​រវើក​ខាង​វិញ្ញាណជា​ទី​បំ​ផុត ពេល​ដែល​យើ​ងកំ​ពុង​រ​ង់​ចំា​។ យើង​ត្រូវ​ប​ន្ត​អធិស្ឋាន អាន​ព្រះគ​ម្ពីរ និង​ធ្វើ​កិច្ច​ការខា​ង​វិ​ញ្ញាណ​ដទៃ​ទៀ​ត​ ដើម្បី​ឲ្យ​យើង​មាន​ភា​ព​នឹង​ន នៅក្នុ​ង​កា​រ​បង្ហូរ​ចេញនូវ​​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយដើម្បី​ឲ្យ​យើ​ង​ងាយ​នឹង​ឆ្លើយ​តប​ ចំពោះ​ការ​ដឹក​នាំរ​បស់​ព្រះវិ​ញ្ញាណ។ អ្នក​និព​ន្ធទំ​នុ​ក​ដំកើ​ង​មាន​ដំណោះស្រា​យមួ​យ។​ គឺគា​ត់​បាន​ជ​ញ្ជឹងគិ​ត​អំពី​សេចក្តី​ស្រឡាញ់​រប​ស់​ព្រះ…

Read article