September

You are here:
តើមានកិច្ចការអ្វីដែលល្អជាង?

១ធីម៉ូថេ ៤:៦-១៦ ដ្បិតគឺ​ដោយហេតុ​នោះ​បានជា​យើង​ខ្ញុំខំ​ធ្វើ​ការ ទាំង​ត្រូវ​គេ​ត្មះ​តិះដៀល ពីព្រោះ​យើង​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម ដល់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​។ ១ធីម៉ូថេ ៤:១០ កាល​លោក​អេរិក(Eric) ស្ថិត​ក្នុង​វ័យ​ជាង២០ឆ្នាំ គាត់​បានឮ​គេ​ចែក​ចាយ​ថា ព្រះយេស៊ូវ​ស្រឡាញ់​គាត់​។ គាត់​ក៏បាន​ចាប់​ផ្តើម​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ​នៅ​ព្រះវិហារ ដែល​នៅ​ទីនោះ គាត់​ក៏​បាន​ជួប​មនុស្ស​ម្នាក់ ដែល​បាន​ជួយ​គាត់​ឲ្យ​លូត​លាស់ និង​ស្គាល់​ព្រះគ្រីស្ទ​កាន់តែ​ច្បាស់​។ មិន​យូរ​ប៉ុន្មាន គ្រូ​បង្គោល​របស់​គាត់​ក៏បាន​ចាត់​តាំង​គាត់ ឲ្យ​បង្រៀន​ក្មេង​ប្រុសៗ ក្នុង​ក្រុម​តូច​មួយ នៅ​ព្រះវិហារ​។ ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ព្រះ​ទ្រង់​បាន​បណ្តាល​ចិត្ត​អេរិក ឲ្យ​ជួយ​យុវជន​ដែល​ងាយ​រង​គ្រោះ ក្នុង​ទីក្រុង​របស់​គាត់ និង​ទៅ​សួរ​សុខ​ទុក្ខ​មនុស្ស​ចាស់ ហើយក៏​បាន​បង្ហាញ​ភាព​រួសរាយ ចំពោះ​អ្នក​ជិត​ខាង​របស់​គាត់ ដើម្បី​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ​។ សព្វថ្ងៃ​នេះ ក្នុង​វ័យ​ជិត៦០ឆ្នាំ លោក​អេរិក​បាន​បង្ហាញ​ការ​ដឹង​គុណ ចំពោះ​ព្រះអម្ចាស់​ដែល​បាន​បង្រៀន​គាត់ ឲ្យ​ចេះ​បម្រើ​អ្នក​ដទៃ កាល​គាត់​នៅ​ក្មេង​។ គឺ​ដូច​ដែល​គាត់​បាន​បក​ស្រាយ​ថា គាត់​មាន​ចិត្ត​ឆេះ​ឆួល​ចង់​ចែក​ចាយ អំពី​សេចក្តី​សង្ឃឹម ដែល​គាត់​បាន​រក​ឃើញ​ក្នុង​ព្រះយេស៊ូវ​។ តើមាន​អ្វី​ដែល​ប្រសើរ​ជាង​ការ​បម្រើ​ព្រះអង្គ? ម្តាយ និង​ជីដូន​របស់​លោក​ធីម៉ូថេ​បាន​ចែកចាយ​សេចក្តី​ជំនឿ​ដល់​គាត់ តាំងពី​គាត់​នៅ​ក្មេង(២ធីម៉ូថេ ១:៥)។ គាត់​ទំនងជា​ស្ថិត​ក្នុង​វ័យ​ជំទង់ កាល​គាត់​បាន​ជួប​សាវ័ក​ប៉ុល ដែល​បាន​មើល​ឃើញ​សក្ដានុពល​របស់​ការងារ​ដែល​គាត់​ធ្វើ​ថ្វាយ​ព្រះគ្រីស្ទ ហើយ​ក៏​បាន​នាំ​គាត់ ទៅ​ធ្វើ​ដំណើរ​បេសកកម្ម(កិច្ចការ ១៦:១-៣)។ សាវ័ក​ប៉ុល​ក៏បាន​ក្លាយ​ជា​គ្រូ​បង្គោល​របស់​គាត់ ក្នុង​ការងារ​បម្រើ​ព្រះ និង​ការ​រស់នៅ​។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​គាត់…

Read article
មានលក្ខណៈសម្បត្តិមិនសក្ដិសម

សូមអាន : អេសាយ ២:១-៤,៩-១៤ ដ្បិត​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌ ហើយ​ជា​ព្រះ​លើ​ផែន​ដីផង​។ យ៉ូស្វេ ២:១១ នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ហូលីវូដ​ជា​ច្រើន យើង​សង្កេត​ឃើញ​តួ​អង្គ​ចារបុរស ចារនារី បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​ពួកគេ​​មាន​ភាព​​ឆ្លាតវៃ​អស្ចារ្យ ហើយ​អាច​បើកឡាន​ទំនើប​លឿនៗ ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​បំផុត​។ តែ​អ្នក​ស្រី​យ៉ូណា មែនដេស(Jonna Mendez) ជា​អតីត​ប្រធាន​ភ្នាក់ងារ​ចារ​កម្ម​ស៊ីអាយអេ បាន​ធ្វើ​ការ​លើក​ឡើងជា​វិជ្ជមាន អំពី​រឿង​ពិត​ដែល​បាន​កើត​ឡើង​។ គាត់​មាន​ប្រសាសន៍​ថា ភ្នាក់ងារ​ចារ​កម្ម “ត្រូវតែ​មាន​រូប​សម្បត្តិ​ខាង​ក្រៅ ដែល​មិន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​នៅ​ជុំ​វិញ​ពួកគេ ហើយ​អ្នក​ដទៃ​មិន​គិតថា ពួកគេ​ជា​មនុស្ស​ឆ្លាត”។ ភ្នាក់ងារ​សម្ងាត់​ដែល​ល្អ​បំផុត មាន​លក្ខណៈ​សម្បត្តិ​ខាង​ក្រៅ​តិច​បំផុត​ដែល​សក្តិ​សមជា​ភ្នាក់ងារ​សម្ងាត់​។ ពេល​ដែល​ពួក​អ្នក​ស៊ើប​ការ​ពីរ​នាក់​របស់​សាសន៍​អ៊ីស្រាអែល បាន​បន្លំ​ខ្លួន​ចូល​ទៅ​ក្នុង​ទីក្រុង​យេរីខូ នាង​រ៉ាហាប​ក៏​បាន​ជួយ​លាក់​បំពួន​ពួកគេ កុំ​ឲ្យ​ទាហាន​របស់​ស្តេច​រក​ឃើញ(យ៉ូស្វេ ២:៤)។ នាង​ហាក់​ដូចជា​មាន​លក្ខណៈ​សម្បត្តិ​តិច​បំផុត ដែល​សក្តិ​សមជា​មនុស្ស​ដែល​ព្រះ​អាច​ប្រើ ជា​ភ្នាក់ងារ​សម្ងាត់ ព្រោះ​នាង​មាន​ចំណុច​ខ្វះខាត​ធំៗ​បី ដែល​មាន​ដូចជា នាង​ជា​ជនជាតិ​កាណាន នាង​ជា​មនុស្ស​ស្រី និង​ជា​ស្រី​រកស៊ី​ផ្លូវភេទ​។ តែ​នាង​រ៉ាហាប​បាន​ជឿ​ថា ព្រះ​របស់​សាសន៍​អ៊ីស្រាអែល “ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌”(ខ.១១)។ នាង​បាន​លាក់​បំពួន​អ្នក​ស៊ើប​ការ​របស់​ព្រះ នៅ​លើ​ដំបូល​ផ្ទះ​របស់​នាង ហើយ​ក៏​បាន​ជួយ​ពួកគេ​គេច​ខ្លួន ដោយ​សុវត្ថិភាព​។ ព្រះ​ទ្រង់​ក៏បាន​ប្រទាន​រង្វាន់ សម្រាប់​សេចក្តី​ជំនឿ​របស់​នាង ដោយ​លោក​យ៉ូស្វេ​បាន​ទុក​ជីវិត​ឲ្យ​នាង និង​គ្រួសារ​នាង(៦:២៥)។…

Read article
ចិត្តដែលចូលចិត្តចែករំលែក

សូមអាន : សុភាសិត ១១:១៥-២៥ មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នកណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ​។ សុភាសិត ១១:២៥ នៅ​ថ្ងៃ​ចុង​ក្រោយ នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​រដ្ឋ​វីសខុនសិន មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​មក​ជូន​ដំណើរ​ខ្ញុំ ជាមួយ​កូន​ស្រី​របស់​គាត់​អាយុ៤ឆ្នាំ ឈ្មោះ​ឃីនស្ល៊ី(Kinslee)។ ឃីនស្ល៊ី​បាន​ប្រាប់​ខ្ញុំ​ថា នាង​មិន​ចង់​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅវិញ​ទេ​។ ខ្ញុំ​ក៏​បាន​ឱប​នាង ហើយ​ឲ្យ​ផ្លិត​មួយ​ទៅ​នាង ជា​ផ្លិត​ក្រ​ណាត់​ដែល​ខ្ញុំ​បាន​ផាត់​ពណ៌​ដោយដៃ និង​បាន​ប្រមូល​ទុក​។ ខ្ញុំ​ប្រាប់​នាង​ថា ពេលណា​នាង​នឹក​ខ្ញុំ អ្នក​អាច​ប្រើ​ផ្លិត​នេះ ហើយ​នឹក​ចាំ​ថា ខ្ញុំ​ស្រឡាញ់​នាង​។ នាង​ក៏បាន​ប្រាប់​ខ្ញុំ​ថា នាង​ចង់​បាន​ផ្លិត​មួយ​ទៀត​ជាង​ផ្លិត​មួយ​នេះ ជា​ផ្លិត​ធ្វើ​ពី​ក្រដាស​នៅ​ក្នុង​កាបូប​របស់​ខ្ញុំ​។ ខ្ញុំ​ប្រាប់​នាង​ថា ផ្លិត​នោះ​ខូច​ហើយ​។ ខ្ញុំ​ចង់​ឲ្យ​ផ្លិត​ដែល​ល្អ​ជាងគេ​ទៅ​នាង​។ ខ្ញុំ​មិន​បាន​ស្តាយ​ក្រោយ​ទេ ដែល​បាន​ឲ្យ​ផ្លិត​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​ទៅ​ឃីនស្ល៊ី​។ ពេល​ខ្ញុំ​ឃើញ​នាង​សប្បាយ​ចិត្ត ខ្ញុំ​កាន់តែ​សប្បាយ​ចិត្ត​។ ក្រោយមក ឃីនស្ល៊ី​ក៏បាន​ប្រាប់​ម្តាយ​នាង​ថា នាង​មិន​សប្បាយ​ចិត្ត ពេល​បាន​ឃើញ​ខ្ញុំ​រក្សា​ទុក​ផ្លិត​ដែល​បាន​ខូច​។ ពួកគេ​ក៏បាន​ផ្ញើ​ផ្លិត​ថ្មី​មួយ ដ៏​ប្រណិត​មក​ឲ្យ​ខ្ញុំ​។ បន្ទាប់​ពី​ឃីនស្ល៊ី​បាន​ឲ្យ​អំណោយ​នេះ​ម​ក​ខ្ញុំ​ដោយ​ចិត្ត​សប្បុរស​ហើយ គាត់​ក៏​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ឡើង​វិញ​។ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​។ នៅ​ក្នុង​ពិភពលោក​ដែល​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ធ្វើ​អ្វីៗ​ដើម្បី​បំពេញ​ចិត្ត​ខ្លួនឯង ហើយ​ការពារ​ប្រយោជន៍​ផ្ទាល់​ខ្លួន យើង​ងាយ​នឹង​ជួប​ការ​ល្បួង​ឲ្យ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​ខ្លួនឯង ជាជាង​រស់នៅ​ដោយ​ចិត្ត​ដែល​ចូល​ចិត្ត​ចែករំលែក​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​គម្ពីរ​បាន​ចែងថា មនុស្ស​ដែល “ចែក​ផ្សាយ​ទ្រព្យ តែ​ចេះតែ​ចំរើន​កើន​ឡើង”(សុភាសិត ១១:២៤)។…

Read article
មិនឲ្យកូនចចកចូលមកបំផ្លាញទំនាក់ទំនង

សូមអាន : បទចម្រៀងសាឡូម៉ូន ២:៨-១៧ ចូរ​យើង​ទៅ​ចាប់​ចចក គឺជា​កូន​ចចក​ទាំង​ប៉ុន្មាន ដែល​បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូរ​ទៅ​។ បទចម្រៀងសាឡូម៉ូន ២:១៥ មាន​ពេល​មួយ ខ្ញុំ​មាន​ចិត្ត​រំភើប​រីករាយ​ណាស់ ដែល​បាន​ដាំ​ដំណាំ​ហូប​ផ្លែ និង​ដាំ​បន្លែ ក្នុង​ទី​ធ្លា​ក្រោយ​ផ្ទះ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​កត់សំ​គាល់​ឃើញ​រន្ធ​តូចៗ នៅ​ក្នុង​ដី​។ ពេល​ដែល​ដើម​ស្តូបឺរី​ចេញ​ផ្លែ​ដំបូង​មិន​ទាន់​ទំ​ផង ផ្លែ​ទាំង​នោះ​ក៏បាន​បាត់​។ ថ្ងៃ​មួយ ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត ពេល​ដែល​រក​ឃើញថា ដើម​ស្តូបឺរី​ដែល​ធំជាង​គេ​បាន​រលើង​ឫស​ទាំងស្រុង ហើយក៏​បាន​ក្រៀម​ស្វិត​អស់ នៅ​ក្រោម​កម្តៅ​ថ្ងៃ ដោយសារ​សត្វ​ទន្សាយ​មួយ​ក្បាល ដែល​កំពុង​រស់នៅ​ក្នុង​រន្ធ​ក្រោយ​ផ្ទះ​ខ្ញុំ​។ ខ្ញុំ​មាន​ការ​សោក​ស្តាយ ដែល​មិន​បាន​យក​ចិត្ត​ទុកដាក់ ចំពោះ​រន្ធ​តូចៗ​ជា​សញ្ញា​ដាស់តឿន ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ថ្ងៃ​មុន​។ បទ​កំណាព្យ​នៃ​សេចក្តី​ស្រឡាញ់​ដ៏​មានន័យ ក្នុង​កណ្ឌ​គម្ពីរ​បទចម្រៀងសាឡូម៉ូន បាន​កត់ទុក​នូវ​ការ​សន្ទនា​រវាង​បុរស និង​នារី​វ័យ​ក្មេង​មួយគូ​។ បុរស​នោះ​ក៏បាន​ដាស់តឿន​នារី​ជាទី​ស្រឡាញ់​របស់​ខ្លួន អំពី​សត្វ​ចង្រៃ​ដែល​នឹង​មក​បំផ្លាញ​សួន​ច្បារ​នៃ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ ជា​ពាក្យ​ប្រៀប​ប្រដូច​អំពី​ទំនាក់​ទំនង​របស់​ពួកគេ​។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “ចូរ​យើង​ទៅ​ចាប់​ចចក គឺជា​កូន​ចចក​ទាំង​ប៉ុន្មាន​ដែល​បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូរ​ទៅ ដ្បិត​ទំពាំងបាយជូរ​របស់​យើង​កំពុងតែ​ផ្កា​ហើយ”(បទចម្រៀងសាឡូម៉ូន ២:១៥)។ គាត់​ប្រហែល​ជា​បាន​ឃើញ​តម្រុយ​អំពី​សត្វ​ចចក ដែល​អាច​មក​បំផ្លាញ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ ដែល​មាន​ដូចជា​ការ​ច្រណែន កំហឹង ការ​កុហក ឬ​ការ​ព្រងើយ​កន្តើយ​។ ព្រោះ​គាត់​ពេញ​ចិត្ត​នឹង​សម្រស់​របស់​កូន​ក្រមុំ​គាត់(ខ.១៤) បានជា​គាត់​មិន​បណ្តោយ​ឲ្យ​មាន​វត្ត​មាន​នៃ​សេចក្តី​អាក្រក់​ឡើយ​។ នាង​មាន​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​គាត់ ប្រៀប​ដូចជា “ផ្កា​កំភ្លឹង​ដុះ​នៅ​កណ្តាល​គុម្ព​បន្លា”(ខ.២)។ ហេតុ​នេះ​ហើយ​គាត់​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​ការពារ​ទំនាក់​ទំនង​របស់​គាត់​។…

Read article
ព្រះទ្រង់ហៅឈ្មោះអ្នក

សូមអាន : លោកុប្បត្តិ ១៦:១-៩,១៦ ទ្រង់​មាន​ព្រះ​បន្ទូល​សួរថា នែ​ហាការ បាវ​សារ៉ាយ​អើយ តើ​ឯង​មកពីណា ហើយ​គិត​ទៅ​ឯណា​ហ្នឹង? លោកុប្បត្តិ ១៦:៨ ណាថាលា(Natalia) បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេង តាម​ការ​សន្យា​ថា​នឹង​បាន​ទទួល​ការ​អប់រំ​នៅ​សាលា​ល្អៗ​។ តែ​មិន​យូរ​ប៉ុន្មាន បុរស​ជា​ឪពុក​របស់​ក្រុម​គ្រួសារ​ដែល​នាង​ស្នាក់​នៅ​ជាមួយ ក៏បាន​ចាប់​ផ្តើម​ធ្វើបាប​ខាង​ផ្លូវ​កាយ និង​ផ្លូវភេទ​របស់​នាង​។ គាត់​បាន​បង្ខំ​នាង​ឲ្យ​ធ្វើ​ការ​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ និង​មើល​កូន​របស់​គាត់ ដោយ​គ្មាន​ប្រាក់​កំរៃ​។ គាត់​ថែម​ទាំង​បាន​បង្ខាំង​នាង​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ឬ​ប្រើ​ទូរស័ព្ទ​ឡើយ​។ ដូច​នេះ នាង​ក៏បាន​ក្លាយ​ជា​ទាសករ​របស់​គាត់​។ លោក​អាប់រ៉ាម និង​នាង​សារ៉ាយ​មាន​បាវ​បម្រើ​ម្នាក់​ជា​ជនជាតិ​អេស៊ីព្ទ ឈ្មោះ​ហាការ​។ ពួកគេ​មិន​ដែល​ហៅ​ឈ្មោះ​របស់​នាង​ ពួក​គេ​គ្រាន់​តែ​ហៅ​នាង​ថា “បាវ​របស់​ខ្ញុំ” ឬ “បាវ​របស់​អ្នក”(លោកុប្បត្ដិ ១៦:២,៥-៦)។ ហើយ​ពួកគេ​គ្រាន់តែ​ចង់​ប្រើ​នាង ដើម្បី​បង្កើត​កូន​សម្រាប់​ស្នង​មរតក​លោក​អ័ប្រាហាំ​ប៉ុណ្ណោះ​។ ព្រះ​ទ្រង់​មិន​ដូច​ពួកគេ​ទេ​។ ទេវតា​នៃ​ព្រះអម្ចាស់​បាន​បង្ហាញ​អង្គ​ទ្រង់​ជា​លើក​ដំបូង ក្នុង​ព្រះ​គម្ពីរ ពេល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​នាង​ហាការ​នៅ​វាល​រហោស្ថាន កាល​នាង​កំពុង​មាន​ផ្ទៃពោះ​។ ទេវតា​នៃ​ព្រះអម្ចាស់​គឺជា​អ្នក​នាំសារ​របស់​ព្រះ ឬ​ជា​ព្រះ​។ នាង​ហាការ​រជឿ​ថា ទ្រង់​ជា​ព្រះ ព្រោះ​នាង​និយាយ​ថា នៅ​ទីនេះ នាង​បាន​ឃើញ​ព្រះ​ដែល​ទ្រង់ទត​ឃើញ​នាង(ខ.១៣)។ ព្រះអង្គ​ក៏​បាន​ហៅ​ឈ្មោះ​នាង​ថា “នែ​ហាការ បាវ​សារ៉ាយ​អើយ តើ​ឯង​មកពីណា ហើយ​គិត​ទៅ​ឯណា​ហ្នឹង?”(ខ.៨)។ ព្រះ​ទ្រង់​ក៏​បាន​ទត​ឃើញ​ណាថាលា ហើយក៏​បាន​នាំ​មនុស្ស​ទៅ​ជួយ​រំដោះ​នាង​។…

Read article
សម្លេងស្រែកយំ នៃការប្រែចិត្ត

សូមអាន : អេសាយ ៣០:១៩-២៦ ទ្រង់​នឹង​មាន​ព្រះ​គុណ​ចំពោះ​ឯង ដោយ​ឮ​សំឡេង​ឯង​ស្រែក​កាលណា​ទ្រង់​ឮ នោះ​ទ្រង់​នឹង​ឆ្លើយ​មក​ឯង​។ អេសាយ ៣០:១៩ ពេល​ដែល​កូនង៉ែត​យំ វា​ជា​សញ្ញា​បង្ហាញថា ពួក​គេ​កំពុងតែ​អស់​កម្លាំង ឬ​ឃ្លាន​ហើយ​មែនទេ? យោង​តាម​ការ​សិក្សា​របស់​វេជ្ជ​បណ្ឌិត នៅ​សកល​វិទ្យាល័យ​ប្រោន លក្ខណៈ​ខុស​គ្នា​នៃ​កា​យំ​របស់​កូនង៉ែត ក៏​អាច​ផ្តល់​ឲ្យ​យើង​នូវ​តម្រុយ​សំខាន់ៗ ដែល​នាំ​ឲ្យ​យើង​ដឹង​អំពី​បញ្ហា​ផ្សេង​ទៀត​។ វេជ្ជ​បណ្ឌិត​ទាំង​នោះ​ក៏បាន​បង្កើត​កម្ម​វិធី​កុំព្យូទ័រ​មួយ សម្រាប់​វាស់​ស្ទង់​កត្តា​នៃ​ការ​យំ​របស់​កូនង៉ែត ដែល​មាន​សម្លេង​ខ្ពស់​ឬ​ទៀប សម្លេង​ខ្លាំង​ឬ​ខ្សោយ ហើយ​សម្លេង​ច្បាស់​ប៉ុណ្ណា ដើម្បី​ឲ្យ​ដឹង​ថា មាន​បញ្ហា​អ្វី​កំពុង​កើត​ឡើង នៅ​ក្នុង​ចំណុច​កណ្តាល​នៃ​ប្រព័ន្ធ​ប្រសាទ​របស់​កូនង៉ែត​ទាំង​នោះ​។ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ​ថា ព្រះ​ទ្រង់​នឹង​ស្តាប់​ឮ​សម្លេង​យំ​របស់​រាស្រ្ត​ព្រះអង្គ ដោយ​ជ្រាប​អំពី​សណ្ឋាន​នៃ​ចិត្ត​របស់​ពួកគេ ហើយ​ឆ្លើយតប ដោយ​ព្រះគុណ​ព្រះអង្គ​។ នគរ​យូដា​មិន​បាន​ស្តាប់​តាម​ព្រះអម្ចាស់​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ ពួកគេ​មិន​អើពើ​ចំពោះ​ហោរា​របស់​ព្រះអង្គ ហើយក៏​បាន​ទៅ​ស្វែងរក​ជំនួយ នៅ​ក្នុង​ការ​ចងសម្ព័ន្ធ​មិត្ត​ជា​មួយ​នគរ​អេស៊ីព្ទ(អេសាយ ៣០:១-៧)។ ព្រះអម្ចាស់​ក៏បាន​ប្រាប់​ពួក​គេ​ថា បើ​ពួកគេ​នៅតែ​បន្ត​សម្រេច​ចិត្ត​បះបោរ​ទាស់​នឹង​ព្រះអង្គ ព្រះអង្គ​នឹង​ឲ្យ​ពួកគេ​ទទួល​បរាជ័យ និង​ក្តី​អាម៉ាស់​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះអង្គ​ក៏​សព្វ​ព្រះទ័យ​នឹង​រង់​ចាំ​ឱកាស នឹង​ផ្តល់​ព្រះ​គុណ​ដល់​ពួកគេ​ដែរ ដើម្បី​ឲ្យ​ទ្រង់​មាន​សេចក្តី​អាណិត​មេត្តា​ដល់​ពួក​គេ(ខ.១៨)។ ការ​ជួយ​សង្គ្រោះ​នឹង​កើត​មាន តែ​តាមរយៈ​ការ​ស្រែកយំ ដោយ​ការ​ប្រែ​ចិត្ត និង​សេចក្តី​ជំនឿ​ប៉ុណ្ណោះ​។ បើ​រាស្រ្ត​ព្រះអង្គ​ពិត​ជា​ស្រែក​រក​ព្រះអង្គ ព្រះ​អង្គ​នឹង​អត់​ទោស​ឲ្យ​អំពើបាប​របស់​ពួកគេ ហើយ​ប្រទាន​កម្លាំង​ខាង​វិញ្ញាណ​ដល់​ពួកគេ​ជា​ថ្មី(ខ.៨-២៦)។ ព្រះអង្គ​ក៏​សព្វ​ព្រះទ័យ​នឹង​ឆ្លើយតប​យ៉ាង​ដូច​នេះ ចំពោះ​អ្នកជឿ​ព្រះយេស៊ូវ​ក្នុង​សម័យ​បច្ចុប្បន្ន​ផង​ដែរ​។ ពេលណា​សម្លេង​យំ​នៃ​ការ​ប្រែ​ចិត្ត…

Read article
ហេតុផលដែលនាំឲ្យមានការភ័យខ្លាច

សូមអាន : ទំនុក​ដំកើង ១១៨:១-៧ ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ​។ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន? ទំនុក​ដំកើង ១១៨:៦ កាលពី​ក្មេង ទី​ធ្លា​សាលា គឺជា​កន្លែង​ដែល​ក្មេង​ទំនើង​ចូល​ចិត្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្មេង​ដទៃ​ទៀត ហើយ​ក្មេងៗ​ដូច​ខ្ញុំ​ត្រូវ​គេ​ធ្វើបាប ដោយ​យើង​ប្រឆាំង​តិចតួច​បំផុត​ចំពោះ​ពួកគេ។ ខណៈ​ពេល​ដែល​ខ្ញុំ​ឈ្ងោក​មុខ នៅ​ចំពោះ​មុខ​ពួកគេ រឿង​ក៏​ប្រែ​ជា​កាន់តែ​អាក្រក់ ដោយ​ពួក​គេច​ម្អក​ឲ្យ​យើង​ថា “តើ​ឯង​ខ្លាច​ទេ? ឯង​ខ្លាច​យើង​ហើយ មែនទេ? គ្មាន​នរណា​ជួយ​ឯង​ទេ”។ តាម​ពិត ភាគ​ច្រើន​ខ្ញុំ​ពិតជា​មាន​ការ​ភ័យ​ខ្លាច​មែន ហើយ​ដោយ​មាន​ហេតុផល​ដ៏​ល្អ​។ ខ្ញុំ​ត្រូវ​គេ​វាយ​ដុំ​កាលពី​មុន បានជា​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ចង់​ត្រូវ​គេ​វាយ​ដុំ​ទៀត​ទេ​។ ហេតុ​នេះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ហើយ​តើ​ខ្ញុំ​អាច​ទុកចិត្ត​នរណា ពេល​ដែល​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច? បើសិន​ជា​អ្នក​មាន​អាយុ៨ឆ្នាំ ហើយ​ត្រូវ​ក្មេង​ដែល​ធំជាង និង​ខ្លាំង​ជាង ធ្វើបាប​អ្នក នោះ​កា​រ​ភ័យ​ខ្លាច​នោះ ជា​រឿង​សម​ហេតុផល​។ កាល​ស្តេច​ដាវីឌ​ប្រឈម​មុខ​ដាក់​ការ​វាយ​ប្រហារ ទ្រង់​បាន​ឆ្លើយតប ដោយ​ទំនុក​ចិត្ត ជាជាង​ដោយ​ការ​ភ័យ​ខ្លាច ព្រោះ​ទ្រង់​ជ្រាប​ថា ទ្រង់​មិន​បាន​ប្រឈម​មុខ​ដាក់​ការ​គំរាម​កំហែង តែ​ម្នាក់ឯង​ឡើយ​។ គឺ​ដូច​ដែល​ទ្រង់​​ពោល​ឡើង​ថា “ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?”(ទំនុក​ដំកើង ១១៨:៦)។ កាលពី​ក្មេង ខ្ញុំ​មិន​ច្បាស់​ថា ខ្ញុំ​អាច​យល់​អំពី​កំរិត​នៃ​ការ​ទុកចិត្ត​របស់​ស្តេច​ដាវីឌ​នោះ​ឡើយ​។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ ពេល​ខ្ញុំ​ធំ​ពេញវ័យ ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន ពី​ការ​ដើរ​ជាមួយ​ព្រះគ្រីស្ទ​អស់​ជា​ច្រើន​ឆ្នាំ…

Read article
សេចក្តីអាណិតដែលបានបង្ហាញចេញមក

សូមអាន : កូល៉ុស ៣:១២-១៤ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត​។ កូល៉ុស ៣:១២ លោក​ចេម វរិន(James Warren) មិន​មាន​ការងារ​ជា​ជាងឈើ​ទេ​។ តែ​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​បង់​សម្រាប់​អង្គុយ នៅពេល​ដែល​គាត់​កត់​សំគាល់​ឃើញ​ស្រ្តី​ម្នាក់ នៅ​ទីក្រុង​ដេនវើ រដ្ឋ​ខូឡូរ៉ាដូ កំពុង​អង្គុយ​នៅ​លើ​ដី ខណៈ​ពេល​ដែល​នាង​កំពុង​រង់​ចាំ​ឡាន​ក្រុង​។ លោក​វរិន​មាន​ការ​បារម្ភ​ថា ការ​អង្គុយ​ដូច​នេះ “មិន​ថ្លៃថ្នូរ​ទេ”។ ដូច​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ពល​កម្ម ដែល​មានវ័យ២៨ឆ្នាំ​រូប​នេះ ក៏​រកបាន​កំណាត់ឈើ​មួយ​ចំនួន ហើយក៏​បាន​ធ្វើ​បង់​មួយ​យក​ទៅ​ដាក់​នៅ​កន្លែង​រថយន្ត​ក្រុង​ឈប់​។ មិន​យូរ​ប៉ុន្មាន អ្នក​ដំណើរ​ទាំងឡាយ​ក៏បាន​អង្គុយ​នៅ​លើ​បង់​នោះ​។ ក្រោយមក គាត់​ក៏​បាន​ដឹង​ថា នៅ​ក្នុង​ទីក្រុង​គាត់​មាន​កន្លែង​ឡាន​ក្រុង​ឈប់​៩ពាន់​កន្លែង ដែល​មិន​ទាន់​មាន​បង់​អង្គុយ ដូច​នេះ គាត់​ក៏​បាន​ធ្វើ​បង់​ជា​ច្រើន​ទៀត ដោយ​ឆ្លាក់​អក្សរ​ពី​លើ​បង់​នីមួយ​ៗថា “ចូរ​មាន​ចិត្ត​សប្បុរស”។ តើ​គាត់​មាន​គោលដៅ​អ្វី? គាត់​និយាយ​ថា “គោលដៅ​គាត់ គឺ​ដើម្បី​ជួយ​ឲ្យ​ការ​រស់​នៅ​របស់​អ្នក​ដទៃ មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​បន្តិច តាម​​មធ្យោបាយ​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន”។ អំពើ​សប្បុរស​ធម៌​របស់​គាត់ គឺ​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​អាណិត​ដល់​អ្នក​ដទៃ​។ ចិត្ត​ក្ដួល​អាណិត ជា​អារម្មណ៍​ដែល​មាន​អំណាច​ណាស់ ព្រោះ​វា​នាំ​យើង​ឲ្យ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ជួយ​បំពេញ​តម្រូវការ​អ្នក​ដទៃ គឺ​ដូច​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​ស្រាប់​។ ពេល​មនុស្ស​មួយ​ហ្វូង​ធំ​ដែល​ស្រេក​ឃ្លាន កំពុង​ដើរ​តាម​ព្រះយេស៊ូវ ព្រះអង្គ “ក៏​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ពីព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ពី​សេចក្តី​ជា​ច្រើន”(ម៉ាកុស…

Read article
ព្រះអង្គបង្រៀនពីគ្រប់ទាំងសេចក្តី

សូមអាន : យ៉ូហាន ១៤:១៥-២៦ តែ​ព្រះ​ដ៏​ជា​ជំនួយ គឺជា​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយនូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់​។ យ៉ូហាន ១៤:២៦ ឪពុក​របស់​លោក​ដេល អឺនហាត(Dale Earnhardt Jr.) ជា​កីឡាករ​ប្រណាំង​ឡាន​ដ៏​ល្បី​ល្បាញ​។ មាន​ពេល​មួយ​គាត់​បាន​ពិពណ៌នា​អំពី​ពេល​ដ៏​ឈឺ​ចាប់ បន្ទាប់​ពី​បាន​ដឹង​ថា ឪពុក​គាត់​បាន​បាត់បង់​ជីវិត នៅ​ក្នុង​គ្រោះ​ថ្នាក់​ដ៏​តក់ស្លុត នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត Dayton 500 ជា​ការ​ប្រកួត ដែល​គាត់​ក៏បាន​ចូល​រួម​ផង​ដែរ​។ គាត់​ថា មាន​សម្លេង​រំខាន​មួយ​ចេញពី​ក្នុង​ចិត្ត​គាត់ ដែល​គាត់​មិន​អាច​ពិពណ៌នា​បាន ដោយសារ​វា​មាន​ពេញ​ដោយ​ភាព​តក់ស្លុត ការ​សោក​សង្រេង និង​ការ​ភ័យ​ខ្លាច​។ ហើយ​គាត់​និយាយ​ទៀត​ថា ឪពុក​គាត់​ប្រៀប​ដូចជា​សៀវភៅ ដែល​កត់ទុក​នូវ​ចម្លើយ​គ្រប់​យ៉ាង​សម្រាប់​គាត់ ដូច​នេះ ការ​បាត់បង់​នេះ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ឯកោ​យ៉ាង​ខ្លាំង​។ ពួក​សាវ័ក​របស់​ព្រះយេស៊ូវ​បាន​រៀន​មើលទៅ​ព្រះអង្គ ដើម្បី​ទទួល​បាន​ចម្លើយ​គ្រប់​យ៉ាង​។ នៅពេល​ល្ងាច មុន​ពេល​ព្រះអង្គ​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គ​បាន​ធានា​ពួក​គេ​ថា ព្រះអង្គ​នឹង​មិន​ទៅ​ចោល​ពួកគេ ឲ្យ​នៅ​កំព្រា​នោះ​ឡើយ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ១អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់នៅ​ជាមួយ នៅ​អស់​កល្ប​រៀងទៅ គឺជា​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត”(យ៉ូហាន ១៤:១៦-១៧)។ ព្រះយេស៊ូវ​ក៏បាន​ប្រទាន​ការ​កម្សាន្ត​ចិត្ត​នេះ ដល់​អស់​អ្នក​ដែល​ជឿ​ព្រះអង្គ​។…

Read article
ការកែប្រែភាពប្រេះបែក ឲ្យល្អលើសដើម

សូមអាន : អេសាយ ៦៥:១៦-២២ សេចក្តី​វេទនា​ពី​ជាន់​មុន​បាន​ភ្លេច​ទៅ​ហើយ … ដ្បិត​មើល អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី​។ អេសាយ ៦៥:១៦-១៧ វិចិត្រករ​ជប៉ុន ឈ្មោះ ម៉ាកូតូ ហ្វ៊ូជី​មូរ៉ា(Makoto Fujimura) បាន​និពន្ធ​សៀវភៅ​ដ៏​ល្បី​ល្បាញ មាន​ចំណង​ជើង​ថា សិល្បៈ បូក​នឹងជំនឿ : ទេវសាស្ត្រ​នៃ​ការ​បង្កើត ដែល​ក្នុង​សៀវភៅ​នេះ គាត់​បាន​ពិពណ៌នា​អំពី​វិធី​សាស្ត្រ​ឃីនសូគិ ដែល​ជា​ទម្រង់​សិល្បៈ​បុរាណ​របស់​ជនជាតិ​ជប៉ុន​។ នៅ​ក្នុង​សិល្បៈ​នេះ សិល្បករ​បាន​យក​អំបែង(របស់​ពែង ឬ​ប៉ាន់តែ) ហើយក៏​បាន​ផ្គុំ​អំបែង​ចូល​គ្នា ដោយ​ប្រើ​កាវ និង​បញ្ចូល​សរសៃ​មាស នៅ​ក្នុង​ស្នាម​ប្រេះ​បែក​ទាំង​នោះ​។ លោក​ហ្វ៊ូជី​មូរ៉ា​ក៏​បាន​ពន្យល់​ថា វិធី​សាស្រ្ត​ឃីនស៊ូគិ មិន​គ្រាន់តែ​បាន​ជួសជុល​ពែង​ដែល​បាន​បែក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ពែង​ដែល​បាន​បែក​នោះ មាន​សម្រស់​ស្អាត​លើស​ដើម​។ វិធី​សាស្រ្ត​ឃីនស៊ូ​គិ​ត្រូវ​បាន​គេ​យក​មក​អនុវត្តន៍​ជា​លើក​ដំបូង កាល​ប៉ុន្មាន​សតវត្សរ៍​មុន នៅ​ពេល​ដែល​ពែង​របស់​ស្តេច​ក្រាញ់​ម្នាក់​បាន​បែក ហើយ​បន្ទាប់មក គេ​ក៏​បាន​ជួសជុល​វា​ឡើង​វិញ​យ៉ាង​ស្រស់​ស្អាត​។ ចាប់​តាំងពី​ពេល​នោះ​មក វា​ក៏បាន​ក្លាយ​ជា​សិល្បៈ​ដែលគេ​បាន​ឲ្យ​តម្លៃ និង​ស្រឡាញ់​យ៉ាង​ខ្លាំង​។ ហោរា​អេសាយ​ក៏បាន​ពិពណ៌នា អំពី​របៀប​ដែល​ព្រះអម្ចាស់​ទ្រង់​នឹង​ជួសជុល​ផែនដី​ឡើង​វិញ ដោយ​សិល្បៈ​ដ៏​ស្រស់​ស្អាត ។ យើង​មាន​ភាព​ប្រេះ​បែក ដោយសារ​ការ​បះបោរ​ទាស់​នឹង​ព្រះ ហើយក៏​បាន​បែក​ខ្ទេច ដោយសារ​ភាព​អាត្មា​និយម​របស់​យើង តែ​ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​បាន​សន្យា​ថា​នឹង…

Read article