September

You are here:
ព្រះទ្រង់គ្របបាំងអំពើបាបយើង

សូមអាន : យ៉ូហាន ៨:១-១១ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅចុះ តែ​កុំ​ធ្វើបាប​ទៀត​ឡើយ​។ យ៉ូហាន ៨:១១ ពេល​ដែល​ស្រ្តី​មេម៉ាយ​ម្នាក់​​ស្វែងរក​ការងារ ដើម្បី​ចិញ្ចឹម​គ្រួសារ នៅ​ទសវត្សរ៍​ឆ្នាំ១៩៥០ គាត់​ក៏​រក​បាន​ការងារ​ជា​អ្នក​វាយ​អង្គុលីលេខ​។ តែ​គាត់​បាន​ជួប​បញ្ហា ដោយសារ​គាត់​មិន​មាន​ជំនាញ​វាយ​អង្គុលីលេខ ហើយក៏​បាន​វាយ​អក្សរ​ខុស​ម្តង​ហើយ​ម្តង​ទៀត​។ គាត់​ក៏បាន​រិះរក​វិធី​គ្រប​បាំង​កំហុស​របស់​គាត់ ហើយ​ទី​បំផុត​ក៏បាន​ផលិត​ទឹកលុប ដែល​មាន​ទឹក​ពណ៌ស សម្រាប់​លប់​ពីលើ​អក្សរ​ដែល​គាត់​វាយ​ខុស​។ ពេល​ទឹក​លប់​នោះ​ស្ងួត គាត់​អាច​វាយ​អក្សរ​ពីលើ​កន្លែង​លប់​នោះ ដែល​ធ្វើ​ឲ្យ​គេ​ហាក់​ដូចជា​មិន​អាច​មើល​ដឹង​ថា គាត់​បាន​វាយ​អក្សរ​ខុស​។ ព្រះយេស៊ូវ​បាន​ប្រទាន​យើង​នូវ​វិធី​ដែល​មាន​អំណាច​ជាង និង​សំខាន់​ជាង សម្រាប់​ដោះ​ស្រាយ​បញ្ហា​អំពើបាប​របស់​យើង ដែល​មិន​គ្រាន់តែ​គ្រប​បាំង​អំពើបាប​នោះ​ទេ តែ​បាន​អត់​ទោស​ឲ្យ​អំពើបាប​យើង​ទាំងស្រុង​។ ឧទាហរណ៍ បទ​គម្ពីរ​យ៉ូហាន ជំពូក៨ បាន​ចែង​អំពី​ស្រ្តី​ម្នាក់ ដែលគេ​ចាប់​បាន ពេល​នាង​កំពុង​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់(ខ.៣-៤)។ ពួក​គ្រូ​ក្រឹត្យ​វិន័យ​ចង់​ឲ្យ​ព្រះយេស៊ូវ​ធ្វើ​អ្វី​ម្យ៉ាង ចំពោះ​បញ្ហា​នៃ​អំពើបាប​របស់​នាង​។ ក្រឹត្យ​វិន័យ​បាន​ចែងថា គេ​ត្រូវ​កាត់​ទោស​នាង ដោយ​ចោល​នឹង​ថ្ម​សម្លាប់ តែ​ព្រះអង្គ​មិន​បាន​ធ្វើ​តាម​ក្រឹត្យ​វិន័យ​នោះ​ទេ​។ ព្រះអង្គ​គ្រាន់តែ​បាន​រំឭក​គេ​ទាំង​អស់​គ្នា​ថា មនុស្ស​ទាំង​អស់​សុទ្ធតែ​មាន​បាប(មើល​រ៉ូម ៣:២៣) ហើយក៏​បាន​ប្រាប់​ពួក​គេ​ថា “អ្នកណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជាមុន​គេ​ចុះ”(យ៉ូហាន ៨:៧)។ ពេល​នោះ គ្មាន​នរណា​ម្នាក់​ហ៊ាន​ចោល​នាង​នឹង​ថ្ម​ទេ​។ ព្រះយេស៊ូវ​បាន​ប្រទាន​ការ​ចាប់​ផ្តើម​ជា​ថ្មី​ដល់​នាង​។ ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​មិន​បាន​កាត់​ទោស​នាង​ទេ ហើយក៏​បាន​បង្គាប់​នាង​ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើបាប​ទៀត(ខ.១១)។…

Read article
សម្រេចបំណងប្រាថ្នាធំតាមផ្លូវខុស

សូមអាន : ម៉ាកុស ១០:៣៥-៤៥ លោក​គ្រូ សូម​លោក​សំរេច​ឲ្យ​យើង​ខ្ញុំ តាម​សេចក្តី​សំណូម​របស់​យើង​ខ្ញុំផង​។ ម៉ាកុស ១០:៣៥ កាលពី​ឆ្នាំ២០២១ មាន​វិស្វករ​ម្នាក់ មាន​មហិច្ឆតា​ចង់​បាញ់​គ្រាប់​ព្រួញ ឲ្យ​បាន​ឆ្ងាយ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ដែល​កាលពី​មុន​មាន​គេ​បាញ់​បាន​ដល់​ចម្ងាយ៦១៨ម៉ែត្រ​។ គាត់​ក៏បាន​ដេក​ផ្ងារ​នៅ​លើ​ដី ក្នុង​វាល​រហោស្ថាន ដើម្បី​បាញ់​ធ្នូ​នឹង​ជើង ដោយ​ប្រើ​ជើង​ទ្រ​ធ្នូ ហើយ​ដៃ​ទាញ​ខ្សែ​ធ្នូ ក្នុង​គោលបំណង​បាញ់​ចេញ​គ្រាប់​ព្រួញ ដើម្បី​បំបែក​កំណត់​ត្រា​ថ្មី ឲ្យ​បាន​ជាង១,៥ គីឡូម៉ែត្រ​។ គាត់​ក៏បាន​ដក​ដង្ហើម​ធំ ហើយក៏​បាន​ប្រលែង​ខ្សែ​ធ្នូ ឲ្យ​គ្រាប់​ព្រួញ​ហោះហើរ​ចេញទៅ​។ តែ​វា​មិន​បាន​ហោះ​ហើរ​បាន​ចម្ងាយ១គីឡូម៉ែត្រ​ឡើយ​។ តាម​ពិត គាត់​បាន​បាញ់​គ្រាប់​ព្រួញ​ត្រូវ​ជើង​ខ្លួនឯង បណ្តាល​ឲ្យ​មាន​របួស​ជើង​យ៉ាង​ដំណំ​។ ជួនកាល យើង​ក៏​បាន​ជួប​ការ​ខក​ចិត្ត នៅពេល​ដែល​យើង​មាន​ក្តី​ប្រាថ្នា​ធំ ចង់​សម្រេច​គោលដៅ​ដ៏​ល្អ តាម​របៀប​មិន​ត្រឹម​ត្រូវ​។ សាវ័ក​យ៉ាកុប និង​សាវ័ក​យ៉ូហាន​បាន​យល់​អំពី​អត្ថន័យ នៃ​ការ​ស្វែងរក​ការ​ដ៏​ល្អ ដោយ​ហេតុផល​មិន​ត្រឹម​ត្រូវ​។ កាល​នោះ ពួក​គេ​បាន​ទូល​សូម​ព្រះ​យេស៊ូវ​ថា “សូម​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​នៅ ម្នាក់​ខាង​ស្តាំ ហើយ​ម្នាក់​ខាង​ឆ្វេង​លោក ក្នុង​ស្ថាន​នៃ​សិរី​ល្អ​របស់​លោក”(ម៉ាកុស ១០:៣៧)។ ព្រះ​យេស៊ូវ​ធ្លាប់​ប្រាប់​ពួក​សាវ័ក​ថា ពួកគេ​នឹង “បាន​អង្គុយ​លើ​បល្ល័ង្ក១២ដែរ ហើយ​នឹង​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង១២”(ម៉ាថាយ ១៩:២៨) ប្រហែល​ហេតុ​នេះ​ហើយ​បានជា​ពួក​គេ​បាន​ទូល​សូម​ព្រះអង្គ​ងាយៗ​យ៉ាង​នេះ​។ តើ​ការ​ទូល​សូម​នេះ​មាន​បញ្ហា​អ្វី? ត្រង់​ចំណុច​នេះ ពួកគេ​កំពុង​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន…

Read article
ព្រះអង្គមិនដែលភ្លេចការល្អដែលយើងបានធ្វើ

សូមអាន : ហេព្រើរ ១១:៣២-៤០ ពួក​អ្នក​ទាំង​នោះ ទោះបើ​មាន​សេចក្តី​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្តី​ជំនឿ​ក៏ដោយ គង់តែ​គេ​មិន​បាន​ទទួល​សេចក្តី ដែល​បាន​សន្យា​នោះ​ទេ​។ ហេព្រើរ ១១:៣៩ កាល​សន(Sean) កំពុង​ច្រើន​វ័យ​ធំឡើង គាត់​បាន​ដឹង​តិចតួច​ណាស់ អំពី​អត្ថន័យ​នៃ​ការ​មាន​គ្រួសារ​។ ម្តាយ​របស់​គាត់​បាន​លាចាក​លោក កាល​គាត់​នៅ​ក្មេង ហើយ​ឪពុក​គាត់​ស្ទើរតែ​មិន​ដែល​នៅ​ផ្ទះ​។ ជា​ញឹក​ញាប់ គាត់​មាន​អារម្មណ៍​ថា គេ​បោះបង់​គាត់​ចោល និង​ឯកោ​។ ទោះជា​យ៉ាងណា​ក៏ដោយ ប្តី​ប្រពន្ធ​មួយ​គូរ​រស់នៅ​ក្បែរ​ផ្ទះ​គាត់ បាន​ឈោង​ទៅ​រក​គាត់​។ ពួកគេ​បាន​នាំ​គាត់​ចូល​រស់នៅ​ក្នុង​គ្រួសារ​របស់​ពួកគេ ហើយ​ឲ្យ​កូនៗ​របស់​ពួកគេ​រាប់អាន​គាត់​ជា​បង​ប្អូន ដោយ​ផ្តល់​ឲ្យ​នូវ​ការ​ធានា​ដល់​គាត់​ថា ពួកគេ​ស្រឡាញ់​គាត់​។ ពួកគេ​ក៏បាន​នាំ​គាត់​ទៅ​ព្រះវិហារ ហើយ​សព្វថ្ងៃ​នេះ សន​ក៏បាន​ក្លាយ​ជា​យុវជន​ដែល​មាន​ទំនុក​ចិត្ត និង​ជា​អ្នក​ដឹកនាំ​យុវជន នៅ​ព្រះវិហារ​នោះ​។ ទោះ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​មាន​តួនាទី​ដ៏​សំខាន់ ក្នុង​ការ​កែ​ប្រែ​ជីវិត​របស់​យុវជន​ម្នាក់​នេះ​ក៏ដោយ ក៏​ពួក​ជំនុំ​របស់​ពួកគេ មិន​មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ អំពី​ការ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​គាត់​នោះ​ទេ​។ តែ​ព្រះ​ទ្រង់​ជ្រាប ហើយ​ខ្ញុំ​ជឿ​ថា ព្រះអង្គ​នឹង​ប្រទាន​ពរ​ពួកគេ ដោយសារ​ភាព​ស្មោះ​ត្រង់​របស់​ពួកគេ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រទាន​ពរ​វីរ​បុរស​នៃ​សេចក្តី​ជំនឿ​ជា​ច្រើន ក្នុង​ព្រះ​គម្ពីរ​។ បទ​គម្ពីរ​ហេព្រើរ ជំពូក១១ ក៏​បាន​ចែង​អំពី​សេចក្តី​ជំនឿ​របស់​មនុស្ស​ជា​ច្រើន​ទៀត ដែល​យើង​ប្រហែល​មិន​ស្គាល់​ឈ្មោះ តែ​មាន​សេចក្តី​បន្ទាល់​ថា ពួក​គេ​មាន​សេចក្តី​ជំនឿ(ខ.៣៩)។ ហើយ​លោកិយ​មិន​មាន​ភាព​សក្តិ​សមនឹង​ពួកគេ​ទេ(ខ.៣៨)។ អំពើ​សប្បុរស​ធម៌ ដែល​យើង​បាន​ធ្វើ ប្រហែល​មិន​មាន​អ្នក​ដទៃ​ចាប់​អារម្មណ៍…

Read article
ប្រដាប់កាយ ដើម្បីបម្រើព្រះអង្គ

សូមអាន : និក្ខមនំ ២៨:១-៨,៤០-៤១ ត្រូវ​ឲ្យ​ធ្វើ​សំលៀក​បំពាក់​បរិសុទ្ធ សំរាប់​អើរ៉ុន បងឯង សំរាប់​ជា​កិត្តិយស ហើយ​នឹង​ភាព​លំអ​។ និក្ខមនំ ២៨:២ សិល្បករ​អង់គ្លេស​ឈ្មោះ ខឺកស្ទី មែកឡូដ(Kirstie Macleod) គឺជា​ស្ថាបនិក​របស់​កម្មវិធី​រ៉ូប​ក្រហម ដែល​មាន​ការ​ដាក់​តាំង​បង្ហាញ​ជា​ច្រើន​អំពី​កម្មវិធី​នេះ នៅ​តាម​បណ្តា​សារមន្ទីរ និង​វិចិត្រ​សាល​នៅ​ទូ​ទាំង​ពិភពលោក​។ អស់​រយៈ​ពេល​ជាង៣០ឆ្នាំមក​ហើយ ដែល​ក្រ​ណាត់​សូត្រ​ពណ៌​ក្រហម​ក្រមៅ ៨៤ដុំ បាន​ធ្វើ​ដំណើរ​ទូ​ទាំង​ពិភពលោក ដើម្បី​ឲ្យ​ស្រ្តី​ជាង៣រយ​នាក់(និង​បុរស​មួយ​ចំនួន​តូច) ប៉ាក់​រូប​ពីលើ​យ៉ាង​ស្រស់​ស្អាត​។ បន្ទាប់មក គេ​ក៏​បាន​យក​ក្រ​ណាត់​ដែល​បាន​ប៉ាក់​ហើយ​នោះ ទៅជា​ធ្វើ​ជា​រូប​សម្រាប់​កូន​ក្រមុំ ដោយ​បាន​បង្កប់​នូវ​ប្រវត្តិ​របស់​សិល្បករ​នីមួយៗ ដែល​បាន​រួម​ចំណែក​ក្នុង​កម្មវិធី​នេះ ដែល​ភាគ​ច្រើន​ជា​ជន​ពិការ និង​អ្នកក្រ​។ រ៉ូប​ពណ៌​ក្រហម​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សំលៀក​បំពាក់​បរិសុទ្ធ របស់​លោក​អើរ៉ុន និង​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់ ដែល​ជាង​កាត់​ដេរ​ដ៏​ចំណាន​ជា​ច្រើន​បាន​ផលិត​សម្រាប់​គាត់(និក្ខមនំ ២៨:៣)។ ការ​បង្គាប់​របស់​ព្រះអម្ចាស់​ជា​លម្អិត អំពី​ការ​កាត់ដេរ​សំលៀក​បំពាក់​ពួក​សង្ឃ ក៏បាន​រាប់​បញ្ចូល​ការ​តុប​តែង​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ប្រវត្តិ​របស់​ជនជាតិ​អ៊ីស្រាអែល ដែល​មាន​ដូចជា​ការ​ឆ្លាក់​ឈ្មោះ​របស់​ពូជ​អំបូរ​ទាំង១២ នៅ​លើ​ថ្ម​អូនីក្ស សម្រាប់​ពាក់​ពីលើ​ស្មា​ពួក​សង្ឃ ទុក​ជា​សេចក្តី​រំឭក​នៅ​ចំពោះ​ព្រះយេហូវ៉ា(ខ.១២)។ គេ​ក៏​បាន​ធ្វើ​អាវ​ខ្លី និង​ខ្សែក្រវាត់ ព្រម​ទាំង​ឈ្នួត​សំរាប់​ពួកគេ​ផង​ដែរ ដើម្បី​ជា​កិត្តិយស និង​ជា​ភាព​លំអ​ដល់​ពួកគេ ខណៈ​ពេល​ដែល​ពួកគេ​បម្រើ​ព្រះអម្ចាស់ និង​ដឹកនាំ​ពួក​បណ្តាជន​ថ្វាយបង្គំ​ព្រះអង្គ(ខ.៤០)។ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ នៅ​គ្រា​សញ្ញា​ថ្មី…

Read article
ផ្សាយព្រះបន្ទូលដោយប្រើសំណួរ

សូមអាន : លូកា ១៨:៣៥-៤៣ តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក? គាត់ទូលថា ឱ​ព្រះ​អម្ចាស់អើយ សូម​ឲ្យ​ភ្នែកទូល​បង្គំ​បាន​ភ្លឺ​ឡើង​។ លូកា ១៨:៤១ មាន​ពេល​មួយ​អ្នក​ស្រី​អាន(Ann) ត្រូវ​ទៅ​ជួប​ពេទ្យ​ធ្មេញ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ធ្មេញ​។ គាត់​ស្គាល់​គ្រូ​ពេទ្យ​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ គ្រូ​ពេទ្យ​បាន​សួរ​គាត់​ថា “តើ​អ្នក​មាន​អ្វី​ចង់​សួរ​ខ្ញុំ​ទេ?” គាត់​ក៏បាន​សួរ​គ្រូ​ពេទ្យ​ថា “ចាស លោក​គ្រូ​បាន​ទៅ​ព្រះវិហារ​ទេ កាល​អា​ទិត្យ​មុន?” គាត់​មិន​បាន​សួរ​សំណួរ​នេះ ក្នុង​ន័យ​វិនិច្ឆយ​មក​លើ​ជំនឿ​របស់​លោក​គ្រូពេទ្យ​នោះ​ទេ តែ​គ្រាន់តែ​ចង់​ចាប់​ផ្តើម​ការ​សន្ទនា​អំពី​ជំនឿ​។ លោក​គ្រូ​ពេទ្យ​ធ្លាប់​ទៅ​ព្រះវិហារ​កាលពី​ក្មេង ហើយ​ឈប់​ទៅ​ព្រះវិហារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ដោយសារ​សំណួរ​របស់​អ្នក​ស្រីអាន និង​ការ​សន្ទនា​នៅ​ថ្ងៃ​នោះ គាត់​ក៏បាន​ពិចារណា​ឡើង​វិញ អំពី​តួនាទី​របស់​ព្រះយេស៊ូវ និង​ពួក​ជំនុំ​ក្នុង​ជីវិត​គាត់​។ ក្រោយមក អ្នក​ស្រី​អាន​ក៏​បាន​ជូន​ព្រះ​គម្ពីរ​មួយ​ក្បាល ដល់​គាត់ ដោយ​បាន​សរសេរ​ឈ្មោះ​គាត់​នៅ​លើ​ព្រះ​គម្ពីរ​នោះ​។ គាត់​ក៏បាន​ទទួល​ព្រះ​គម្ពីរ​ទាំង​ទឹក​ភ្នែក​។ ជួនកាល យើង​ខ្លាច​ការ​ប្រកែក​គ្នា​កើត​មាន​ឡើង ឬ​មិន​ចង់​ឲ្យ​គេ​គិតថា យើង​មាន​ភាព​គឃ្លើន នៅ​ក្នុង​ការ​ចែក​ចាយ​អំពី​ជំនឿ​របស់​យើង​។ ប៉ុន្តែ ការ​សួរ​សំណួរ អាច​ជា​វិធី​សាស្រ្ត​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើ​បន្ទាល់​អំពី​ព្រះយេស៊ូវ​។ ក្នុង​នាម​ព្រះយេស៊ូវ​ជា​ព្រះ ព្រះ​អង្គ​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់ តែ​ព្រះអង្គ​ពិតជា​បាន​សួរ​សំណួរ​ជា​ច្រើន ពេល​ព្រះ​អង្គ​ប្រកាស​ដំណឹង​ល្អ​។ យើង​អាច​ដឹង​ថា សំណួរ​របស់​ព្រះអង្គ​បាន​ជំរុញ​ចិត្ត​អ្នក​ដទៃ ឲ្យ​ឆ្លើយតប​ចំពោះ​ព្រះអង្គ​។ ឧទាហរណ៍ ព្រះអង្គ​បាន​សួរ​លោក​អនទ្រេ​ជា​សាវ័ក​របស់​ព្រះ​អង្គ​ថា “អ្នក​មក​រក​អី?”(យ៉ូហាន ១:៣៨)។…

Read article
ចូរត្រាប់តាមព្រះយេស៊ូវវិញ

សូមអាន : រ៉ូម ១២:១-២ កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បានកែ​ជា​ថ្មី​ឡើង​។ រ៉ូម ១២:១-២ កាលពី​ឆ្នាំ២០១៤ ជីវ​វិទូ​មួយ​ក្រុម​ចាប់​បាន​សត្វ​សេះ​សមុទ្រ​មាឌ​តូច​ល្អិត​ពណ៌​ទឹក​ក្រូច​មួយ​គូរ ក្នុង​សមុទ្រ​របស់​ប្រទេស​ភីលីពីន​។ ពួកគេ​ក៏​បាន​យក​សត្វ​សមុទ្រ​ទាំង​ពីរ​ក្បាល ព្រម​ទាំង​ផ្កាស​មុទ្រ​សំប៉ែត​ដែល​ជា​ផ្ទះ​របស់​វា​មាន​រាង​ដូច​ផ្លឹត ទៅ​មជ្ឈ​មណ្ឌល​វិទ្យាសាស្ត្រ​កាលីហ្វូញ៉ា ក្នុង​ទីក្រុង​សាន់ហ្វ្រាន់​ស៊ីស្កូ​។ អ្នក​វិទ្យាសាស្ត្រ​ចង់​ដឹង​ថា​សត្វ​សេះ​សមុទ្រ​មាឌ​តូច​ល្អិត​មួយ​គូរ​នោះ​បាន​កើត​មាន​ដោយ​មាន​ពណ៌​សម្បុរ ស្រប​ទៅ​តាម​ពណ៌​របស់​មេបា​វា ឬ​ស្រប​ទៅ​តាម​បរិស្ថាន​ជុំវិញ​ខ្លួន​ពួកវា​។ ពេល​ដែល​សត្វ​សេះស​មុទ្រ​មួយ​គូរ​នោះ​បង្កើត​បាន​កូន​ពណ៌ត្នោត អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​យក​ផ្កា​ថ្ម​សំ​ប៉ែត​ពណ៌​ស្វាយ​មក​ដាក់​ក្នុង​អាង​ទឹក​។ កូន​តូចៗ​ដែល​មេបា​វា​មាន​ពណ៌​ទឹក​ក្រូច ក៏បាន​ផ្លាស់​ប្តូរ​ពណ៌​សំបុរ ទៅ​ជា​ពណ៌ស្វាយ ឲ្យ​ត្រូវ​នឹង​ពណ៌​ផ្កា​ថ្ម​សំ​ប៉ែត​នោះ​។ ដូច​នេះ ដោយសារ​សត្វ​សេះស​មុទ្រ​មាន​ជីវិត​ដ៏​ផុយ​​ស្រួយ​ពី​កំណើត ពួក​វា​ត្រូវ​ពឹង​ផ្អែក​ទៅលើ​សមត្ថភាព​ដែល​ព្រះ​បាន​ប្រទាន​ពួកវា ឲ្យ​ចេះ​បន្លំ​ខ្លួន នៅ​ក្នុង​បរិស្ថាន​ដែល​ពួក​វា​រស់នៅ​។ ការ​បន្លំ​ខ្លួន​គឺជា​យន្ត​ការ​ការពារ​ខ្លួន​ដ៏​មាន​ប្រយោជន៍ នៅ​ក្នុង​ធម្មជាតិ​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​បាន​អញ្ជើញ​មនុស្ស​ទាំង​អស់ ឲ្យ​ទទួល​សេចក្តី​សង្រ្គោះ ហើយ​រស់នៅ​ឲ្យ​ខុស​ប្លែក​ពី​លោកិយ ដែល​យើង​កំពុងតែ​រស់នៅ​។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ជំរុញ​អ្នកជឿ​ព្រះយេស៊ូវ ឲ្យ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​ពួកគេ ឲ្យ​ថ្វាយបង្គំ​ព្រះអង្គ ដោយ​ថ្វាយ​រូបកាយ ដូចជា “ដង្វាយ​រស់”(រ៉ូម ១២:១)។ ដោយ​សារ​ភាពផុយ​ស្រួយ​របស់​យើង ជា​មនុស្ស​ដែល​មាន​បាប សុខ​ភាព​ខាង​វិញ្ញាណ​របស់​យើង​ជា​អ្នកជឿ ពឹង​ផ្អែក​ទៅលើ​ព្រះវិញ្ញាណបរិសុទ្ធ ដែល “កែ​ប្រែ​ចិត្ត​គំនិត​យើង​ជា​ថ្មី” ហើយ​ប្រទាន​កម្លាំង​យើង ឲ្យ​ជៀស​វាង​ការ​ត្រាប់​តាម​លោកិយ ដែល​បដិសេធ​ព្រះ ហើយ​លើក​ដំកើង​អំពើបាប(ខ.២)។…

Read article
សាររបស់ពួកហោរា

សូមអាន : យេរេមា ២៨:២-៤,១០-១៦ ឯ​ព្រះ​ដែល​ពីដើម ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ឰយុកោ ដោយ​ពួក​ហោរា …នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​យើង​រាល់​គ្នា ដោយសារ​ព្រះរាជបុត្រា​វិញ​។ ហេព្រើរ ១:១-២ មុន​ពេល​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​បេសប៊ល​អន្តរជាតិ ចាប់​ផ្តើម នៅ​ឆ្នាំ១៩០៦ លោកយូ ហ្វ៊ូឡឺតុន(Hugh Fullerton) ជា​អ្នក​និពន្ធ​អំពី​កីឡា បាន​ធ្វើ​ការ​ព្យាករណ៍​ទុកជា​មុន​។ គេ​បាន​រំពឹង​ថា ក្រុម​ឈីកាហ្គោ ខាប់(Chicago Cubs) នឹង​ឈ្នះ​ការ​ប្រកួត តែ​គាត់​បាន​ព្យាករណ៍​ថា ក្រុម​នេះ​នឹង​ចាញ់​ការ​ប្រកួត​ក្នុងគូរទី១និងទី៣ ហើយ​នឹង​ឈ្នះ​ការ​ប្រកួត​គូរ​ទី២​។ ហើយ​ភ្លៀង​នឹង​ធ្លាក់​ចុះ​មក នៅ​ក្នុង​ការ​ប្រកួតគូរទី៤​។ គាត់​បាន​ព្យាករណ៍​ត្រូវ​ទាំង​អស់​។ បន្ទាប់មក នៅ​ឆ្នាំ១៩១៩ គាត់​បាន​ប្រើ​ជំនាញ​វិភាគ​របស់​គាត់ ហើយក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា មាន​កីឡាករ​ណា​ខ្លះ ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​ក្រុម​របស់​ខ្លួន​ចាញ់​ការ​ប្រកួត​អន្តរជាតិ​។ គាត់​បាន​សង្ស័យ​ថា ពួកគេ​បាន​ទទួល​សំណូក​ពី​អ្នក​ភ្នាល់​បាល់​។ មនុស្ស​ជា​ទូទៅ​ក៏​បាន​សើច​ចម្អក​ឲ្យ​គាត់​។ តែ​លើក​នេះ គាត់​បាន​ព្យាករណ៍​ត្រូវ​ទៀត​។ លោក​ហ្វ៊ូឡឺតុន​មិនមែន​ជា​ហោរា​នោះ​ទេ គឺ​គ្រាន់តែ​ជា​មនុស្ស​ឆ្លាត​វ័យ​ម្នាក់ ដែល​អាច​ព្យាករណ៍​ហេតុការណ៍ ផ្អែក​ទៅលើ​ការ​វិភាគ​ទៅលើ​ភស្តុតាង​។ តែ​លោក​យេរេមា​ជា​ហោរា​ដ៏​ពិត​របស់​ព្រះ ដែល​ទំនាយ​របស់​គាត់ តែងតែ​បាន​សម្រេច​។ គាត់​បាន​យក​នឹម និង​ខ្សែ​ពាក់​លើក​គាត់ ហើយ​ប្រកាស​ប្រាប់​នគរ​យូដា​ឲ្យ​ចុះ​ចាញ់​ចក្រភព​បាប៊ីឡូន ដើម្បី​ឲ្យ​មាន​ជីវិត​រស់(យេរេមា ២៧:២,១២)។ លោក​ហាណានា…

Read article
ថ្វាយបន្ទុករបស់អ្នកដល់ព្រះអង្គ

សូមអាន : ទំនុក​ដំកើង ៤៦ ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ​។ ទំនុក​ដំកើង ៤៦:១០ ម្ចាស់​បណ្ណាគារ ដែល​ខេត(Keith)ធ្វើ​ការ បាន​ទៅ​សម្រាក​វិស្សម​កាល តែ​ពីរ​ថ្ងៃ​ទេ តែ​ក្នុង​នាម​ខេត​ជា​ជំនួយការ គាត់​មាន​អារម្មណ៍​ថា គាត់​បាន​បាត់បង់​ម្ចាស់​ការ ដោយសារ​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ពេក​។ ការងារ​មាន​ដំណើរ​ការ​យ៉ាង​រលូន តែ​ខេត​មាន​ការ​ថប់​បារម្ភ​ថា គាត់​មិន​អាច​មើល​ការ​ខុស​ត្រូវ​ឲ្យ​បាន​ល្អ​។ គាត់​ក៏បាន​ខិតខំ​គ្រប់​គ្រង​ការងារ​បណ្ណាគារ យ៉ាង​វក់វី​។ ទី​បំផុត នៅ​ក្នុង​ការ​ជួប​ចៅហ្វាយ​នាយ​របស់​គាត់​តាម​ទូរស័ព្ទ​ ចៅហ្វាយ​នាយ​គាត់​ក៏បាន​ប្រាប់​គាត់ ឲ្យ​សម្រួល​អារម្មណ៍ ហើយ​ប្រាប់​ថា អ្វី​ដែល​គាត់​ត្រូវ​ធ្វើ គឺ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដែល​គាត់​បាន​ផ្ញើ​មក​គាត់​តាម​អ៊ីមែល​រៀង​រាល់​ថ្ងៃ​។ ហើយក៏​បាន​ប្រាប់​គាត់​កុំ​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​ចៅហ្វាយ​នាយ​គាត់​ជា​អ្នក​ទទួល​បន្ទុក​ការងារ​ទាំង​អស់​។ ក្នុង​ពេល​ដែល​ពួក​អ៊ីស្រាអែល​មាន​ជម្លោះ​ជា​មួយ​នគរ​ដទៃ ពួកគេ​ក៏បាន​ទទួល​ពាក្យ​លើក​ទឹក​ចិត្ត​ស្រដៀង​នេះ​ពី​ព្រះអម្ចាស់​ផង​ដែរ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ថា “ចូរ​បង្អង់​សិន” ដែល​មានន័យថា “ចូរ​ឈប់​ច្រាស់ច្រាល់ ចូរ​ធ្វើ​តាម​បង្គាប់​ព្រះអង្គ ព្រោះ​ព្រះអង្គ​នឹង​ប្រយុទ្ធ​ជំនួស​ពួកគេ”។ ពេល​ដែល​ព្រះ​ទ្រង់​ប្រាប់​ពួក​អ៊ីស្រាអែល​ឲ្យ​ឈប់​បង្អង់ គឺ​មិនមែន​ប្រាប់​ពួកគេ​ឲ្យ​នៅ​ស្ងៀម មិនធ្វើ​អ្វី​សោះ​នោះ​ទេ តែ​ឲ្យ​ស្តាប់​បង្គាប់​ព្រះ ដោយ​ចិត្ត​ស្មោះ​ត្រង់ ដោយ​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះអង្គ ហើយ​ថ្វាយ​លទ្ធផល​នៃ​ការ​ប្រឹង​ប្រែង​របស់​ពួក ទុក​ឲ្យ​ព្រះអង្គ​ជា​អ្នក​សម្រេច​។ ព្រះអង្គ​ក៏​បាន​ត្រាស់ហៅ​យើង​ឲ្យ​ធ្វើ​ដូច​នេះ​ផង​ដែរ​។ ហើយ​យើង​អាច​ធ្វើ​បាន ព្រោះ​ព្រះ​ដែល​យើង​ទុកចិត្ត មាន​អំណាច​គ្រប់​គ្រង​លើ​អ្វីៗ​គ្រប់​យ៉ាង​។ ព្រះអង្គ​អាច​ធ្វើ​ឲ្យ​ផែនដី​រលាយ ដោយ​មាន​បន្ទូល​តែមួយ​ព្រះ​ឱស ព្រះអង្គ​ក៏​អាច​ធ្វើ​ឲ្យ​សង្គ្រាម​លែង​មាន រហូត​ដល់​ចុង​ផែនដី(ខ.៦,៩)…

Read article
ការស្វាគមន៍មនុស្សដែលយើងមិនស្គាល់

សូមអាន : ចោទិយកថា ១០:១៧-២០ ទ្រង់​សំរេច​សេចក្តី​សុចរិត ដល់​ពួក​កំព្រា និង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ និង​សំលៀក​បំពាក់​ផង​។ ចោទិយកថា ១០:១៨ ខណៈ​ពេល​ដែល​ស្រ្តី និង​កុមារ​ជនជាតិ​អ៊ុយក្រែន​រាប់​ពាន់​នាក់ បាន​ធ្វើ​ដំណើរ​មកដល់​ស្ថានីយ​រថភ្លើង នៅ​ទីក្រុង​ប៊ែរឡាំង បន្ទាប់​ពី​បាន​រត់​គេច​ពី​សង្រ្គាម​នៅ​ប្រទេសកំណើត​របស់​ខ្លួន ពួក​គេ​បាន​ជួប​រឿង​ដ៏​ភ្ញាក់​ផ្អើល​មួយ​។ ក្រុម​គ្រួសារ​ជនជាតិ​អាឡឺម៉ង់​ជា​ច្រើន​បាន​ឈរ​កាន់​បដា ដែល​បាន​សរសេរ​ដោយដៃ ដើម្បី​ផ្តល់​កន្លែង​ជ្រកកោន​ដល់​ពួកគេ ក្នុង​ផ្ទះ​របស់​ខ្លួន​។ មាន​បដា​ខ្លះ​សរសេរ​ថា “ខ្ញុំ​អាច​ទទួល​ស្នាក់​នៅ​មនុស្ស​ពីរ​នាក់!” ខ្លះ​ទៀត​សរសេរ​ថា “មាន​បន្ទប់​ធំ​មួយ សម្រាប់​ស្នាក់​អាស្រ័យ”។ គេ​ក៏​បាន​សម្ភាស​ស្រ្តី​ម្នាក់ ដោយ​សួរ​គាត់​អំពី​មូល​ហេតុ ដែល​គាត់​បាន​ទទួល​ស្វាគមន៍​មនុស្ស ដែល​គាត់​មិន​ដែល​ស្គាល់​ឲ្យ​ចូល​ស្នាក់​នៅ​ផ្ទះ​គាត់​។ ពេល​នោះ គាត់​ក៏​បាន​ឆ្លើយ​ថា កាល​សម័យ​មុន ម្តាយ​គាត់​ក៏​ត្រូវ​ការ​កន្លែង​ជ្រកកោន ពេល​ម្តាយ​គាត់​កំពុង​រត់​គេច​ពី​ពួក​ណា​ស៊ី​អ៊ី​ត្លែ​ផង​ដែរ ដូច​នេះ គាត់​ចង់​ជួយ​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ដូច​នេះ​។ ក្នុង​បទ​គម្ពីរ​ចោទិយកថា ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​ពួក​អ៊ីស្រាអែល ឲ្យ​យក​អសារ​អ្នក​ដែល​មកពី​ស្រុក​ឆ្ងាយ​។ តើ​ហេតុ​អ្វី? ព្រោះ​ព្រះអង្គ​ជា​អ្នក​ការពារ​ក្មេង​កំព្រា ស្រ្តី​មេម៉ាយ និង​ជន​បរទេស(១០:១៨) ហើយ​ដោយសារ​ប្រជាជន​អ៊ីស្រាអែល​ក៏​ធ្លាប់​រស់នៅ​ជា​ជន​បរទេស ក្នុង​ទឹកដី​អេស៊ីព្ទ​ផង​ដែរ(ខ.១៩) នោះ​ពួកគេ​ក៏​ដឹង​ផង​ដែរ​ថា ការ​រស់នៅ​ក្នុង​ទឹកដី​ប្រទេស​ដទៃ​មាន​ភាព​ងាយ​រង​គ្រោះ​ប៉ុណ្ណា​។ ការ​អាណិត​ក៏​បាន​បណ្តាល​ចិត្ត​ពួក​គេ​ឲ្យ​ជួយ​យក​អសារ​។ តែ​ម្ចាស់​ផ្ទះ​ក៏​ជា​អ្នក​ទទួល​ព្រះពរ​ផង​ដែរ​។ ជាក់​ស្តែង ពេល​ដែល​ស្រ្តី​មេម៉ាយ​នៅ​ភូមិ​សារិបតា ទទួល​ស្វាគមន៍​លោក​អេលីយ៉ា ចូល​ស្នាក់​នៅ​ផ្ទះ​របស់​គាត់…

Read article
អំណាចនៃការនៅស្ងៀម

សូមអាន : ទំនុក​ដំកើង ៣៧:៥-៧ ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់​ចាំ​ទ្រង់​ចុះ​។ ទំនុក​ដំកើង ៣៧:៧ មាន​បន្ទប់​មួយ ដែល​មាន​ទឹក​ធ្វើ​ឲ្យ​ខ្លួន​មនុស្ស​អណ្តែត​យ៉ាង​មាន​ផា​សុខ​ភាព ហើយ​គេ​ក៏​បាន​បិទ​ភ្លើង​ក្នុង​បន្ទប់​នោះ រួច​ភ្លេង​ដ៏​ស្រទន់​ដែលគេ​បាន​ចាក់​ឲ្យ​ស្តាប់ ក៏បាន​ប្រែ​ជា​ស្ងប់​ស្ងាត់​។ ខ្ញុំ​បាន​អាន​អត្ថបទ​មួយ ដែល​បាន​បក​ស្រាយ​ថា បន្ទប់​ដ៏​ស្ងប់​ស្ងាត់​នេះ​ជួយ​ឲ្យ​យើង​មាន​ភាព​ធូរ​ស្រាល ពី​ភាព​តានតឹង និង​ការ​ថប់​បារម្ភ​។ ខ្ញុំ​មិន​ដែល​បាន​ដឹង​អំពី​រឿង​នេះ​ពី​មុន​មក​ទេ​។ បន្ទប់​នោះ ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា ភាព​វឹកវរ​ក្នុង​លោកិយ​បាន​ឈប់ ហើយ​គេ​អាច​មាន​ការ​គិត​ដ៏​ច្បាស់​លាស់ នៅ​ក្នុង​ចិត្ត​។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា មាន​អំណាច ក្នុង​ការ​នៅ​ស្ងៀម​។ យើង​អាច​សម្រាក យ៉ាង​មាន​ផា​សុខ​ភាព​បំផុត ពេលណា​យើង​នៅ​ស្ងៀម ក្នុង​ព្រះ​វត្ត​មាន​ព្រះ ដែល​បាន​ជួយ​ឲ្យ​យើង​មាន​កម្លាំង​ឡើង​វិញ ហើយ​ប្រទាន​យើង​នូវ​ប្រាជ្ញា ដែល​យើង​ត្រូវ​ការ ដើម្បី​ប្រឈម​មុខ​ដាក់​បញ្ហា ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ​។ ពេលណា​យើង​នៅ​ស្ងៀម ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ ក្នុង​ពេល​ស្ងប់​ស្ងាត់ ដោយ​ដកចេញ​ការ​រំខាន​ក្នុង​ជីវិត​យើង ព្រះអង្គ​នឹង​ប្រទាន​កម្លាំង​យើង ឲ្យ​អាច​ស្តាប់​ឮ​ព្រះ​សូរសៀង​ព្រះអង្គ​កាន់តែ​ច្បាស់(ទំនុក​ដំកើង ៣៧:៧)។ បន្ទប់​ដែល​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់​នោះ ទោះ​ស្ងាត់​ស្ងៀម​យ៉ាងណា​ក៏ដោយ បើ​គ្មាន​ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជាមួយ​ព្រះអង្គ​ទេ នោះ​វា​គ្មាន​ប្រយោជន៍​ខាង​វិញ្ញាណ​ឡើយ​។ ហេតុ​នេះ​ហើយ ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​របៀប​ដ៏​សាមញ្ញ សម្រាប់​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ដោយ​គ្មាន​ការ​រំខាន​ជាមួយ​ព្រះអង្គ​។ ព្រះអង្គ​មាន​បន្ទូល​ថា “តែ​ឯ​អ្នក កាលណា​អធិស្ឋាន…

Read article