រឿងដែលព្រះទ្រង់សរសេរបញ្ចប់
សូមអាន : យ៉ូហាន ១៦:២៥-៣៣ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ។ យ៉ូហាន ១៦:៣៣ នៅលើក្របរបស់ទស្សនាវដី្តជីវិតដែលបានចេញផ្សាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៦៨ គេឃើញមានរូបថតកុមារស្គមស្គាំងកំពុងស្រេកឃ្លានអាហារ នៅប្រទេសបាយអាហ្វ្រា(សព្វថ្ងៃ ជាប្រទេសនីហ្សេរីយ៉ា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិល)។ មានក្មេងប្រុសម្នាក់បានឃើញរូបនៅលើក្របទស្សនាវដី្តនោះ ហើយក៏បានយកវាទៅបង្ហាញគ្រូគង្វាល ហើយសួរគាត់ថា “តើព្រះទ្រង់ជ្រាបអំពីរឿងនេះទេ?” លោកគ្រូគង្វាលក៏បានឆ្លើយថា “លោកគ្រូដឹងថា ប្អូនមិនយល់អំពីរឿងនេះទេ តែព្រះទ្រង់ពិតជាបានជ្រាបអំពីរឿងនេះ”។ ក្មេងប្រុសនោះក៏បានដើរចេញ ដោយប្រកាសថា គាត់មិនមានចំណាប់អារម្មណ៍ចំពោះព្រះដែលមិនបានជួយពួកគេ នៅពេលដែលព្រះអង្គជ្រាបអំពីបញ្ហារបស់ពួកគេនោះទេ។ សំណួរដូចនេះ មិនគ្រាន់តែបានរំខានអារម្មណ៍របស់ក្មេងៗប៉ុណ្ណោះទេ តែក៏បានធ្វើឲ្យយើងចង់បានចម្លើយផងដែរ។ ក្មេងប្រុសម្នាក់នោះបានទទួលចម្លើយ អំពីការដែលព្រះទ្រង់ជ្រាបអំពីរឿងនោះយ៉ាងអាថ៌កំបាំង តែទន្ទឹមនឹងនោះ ខ្ញុំក៏ចង់ឲ្យគាត់បានឮអំពីរឿងដែលគួរឲ្យប៉ះពាល់ចិត្ត ដែលព្រះទ្រង់នៅបន្តសរសេរ សូម្បីតែនៅក្នុងតំបន់ ដូចអតីតប្រទេសបាយអាហ្វ្រាក៏ដោយ។ ព្រះយេស៊ូវបានបកស្រាយរឿងនេះ ឲ្យសិស្សរបស់ព្រះអង្គបានយល់ គឺដល់ពួកអ្នកដែលបានសន្និដ្ឋានថា ព្រះអង្គនឹងការពារពួកគេមិនឲ្យមានទុក្ខលំបាក ក្នុងការរស់នៅ។ ផ្ទុយទៅវិញ ព្រះគ្រីស្ទបានប្រាប់ពួកគេថា “នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន”។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវបានសន្យាថា ការអាក្រក់ទាំងនោះមិនមានជារៀងរហូតនោះទេ។ តាមពិត ព្រះអង្គបានឈ្នះលោកិយហើយ(យ៉ូហាន…
Read article