ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ឆ្លើយតបសំណួរទាក់ទង ការទទួលបុណ្យជ្រមុជទឹក ការទៅព្រះវិហារ

សៀវភៅ : “ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ” សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹង ការទទួលបុណ្យជ្រមុជទឹក ការទៅព្រះវិហារ និងការប្តេជ្ញាចិត្តរស់នៅជាគ្រីស្ទបរិស័ទ។

Read article
តើសេរីភាពពិតប្រាកដជាអ្វី?

មនុស្ស​ចូល​ចិត្ត​គិត​ថា សេរីភាព​គឺ​ជា​លទ្ធភាព​ដែល​អាច​ធ្វើ​អ្វី​ៗ​បាន​តាម​ចិត្ត នៅ​កន្លែង​ណា នៅ​ពេល​ណា និង​តាម​មធ្យោបាយ​ណា​ក៏​បាន។ យើង​ចង់​ធ្វើ​ជា​ចៅហ្វាយ​លើជីវិត​ខ្លួន​ឯង ហើយ​ចង់​ទៅ​តាម​ផ្លូវ​របស់​យើង។ ប៉ុន្តែ តើ​នេះ​ជា​សេរីភាព​ពិត​ប្រាកដ​ឬ? តើ​សេរីភាព​នេះ​មាន​ភាព​ខុស​ប្លែក​យ៉ាង​ណា បើ​ប្រៀប​ធៀប​នឹង​សេរីភាព ដែល​ព្រះ​យេស៊ូវ​បាន​សន្យា​ថា នឹង​ប្រទាន​យើង ពេល​ណា​យើង​ដើរ​តាម​ព្រះ​អង្គ? សូម​ស្វែង​យល់ អំពី​អត្ថ​ន័យ​នៃ​សេរីភាព​ពិត​ប្រាកដ នៅ​ក្នុង​សៀវភៅ តើ​សេរីភាព​ពិតប្រាកដគឺ​ជា​អ្វី?

Read article
តើមានអ្វីធ្វើឲ្យអ្នកមានសម្រស់ស្អាត?

បញ្ហា​រូប​សម្រស់ ស្ថិត​ក្នុង​ចំណោម​បញ្ហា​ធំ​បំផុត ដែល​យុវជន កំពុង​តែ​ជួប​ប្រទះ ក្នុង​ពេល​សព្វ​ថ្ងៃ ដោយ​ពួក​គេ​ខ្លាច​ឡើង​គីឡូ ឬ​មាន​អារម្មណ៍​ថា ខ្លួន​មិន​មាន​រូប​សម្រស់​ស្អាត​គ្រប់​គ្រាន់​ ដើម្បីឲ្យគេទទួលស្គាល់ជា​ដើម។ ក្នុង​សៀវភៅ​នេះ យុវនារី​ម្នាក់ ដែល​ជា​ជន​ជាតិ​អូស្រ្តាលី​សូម​ចែក​រំលែក​បទ​ពិសោធន៍ នៃ​ការ​ធ្វើ​ដំណើរ ចេញ​ពី​ការ​បដិសេធន៍​របស់​អ្នក​ដទៃ ចូល​ទៅ​រក​ការ​ទទួល​យក ដោយ​រក​ឃើញ​ការ​ធានា និង​ទំនុក​ចិត្ត តាម​រយៈ​ព្រះ​មួយ​អង្គ ដែល​បាន​បង្កើត​មនុស្ស​ម្នាក់​ៗ​មក ឲ្យ​មាន​តម្លៃ​ដ៏​ថ្លៃ​វិសេស​រៀង​ៗ​ខ្លួន ហើយទ្រង់ទត​ឃើញ​ភាព​ស្រស់​ស្អាត​របស់​ពួក​គេ​ម្នាក់​ៗ ដូច​ៗ​គ្នា។​

Read article
ក្តីសង្ឃឹម សម្រាប់ពេលអស់សង្ឃឹម

បញ្ហាសេដ្ឋកិច្ច ជំងឺរាតត្បាត បញ្ហាទំនាក់ទំនង និងបញ្ហាជាច្រើន សុទ្ធតែអាចធ្វើឲ្យយើងធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ សូម្បី​តែ​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ដែល​មាន​ការ​ប្តូរ​ផ្តាច់​បំផុត ក៏​ងាយ​នឹង​ជួប​ពេល ឬ​រដូវ​កាល​នៃ​ភាព​អស់​សង្ឃឹម។ ជាក់​ស្តែង​សាវ័ក​ប៉ុល​ក៏​ធ្លាប់​បាន​និយាយ អំពី​បន្ទុក​ដែល​ធ្ងន់​ក្រៃ​លែង ដែល​បាន​ធ្វើ​ឲ្យ​គាត់ និង​ក្រុម​ការងារ​គាត់អស់​សង្ឃឹម​នឹង​នៅ​រស់​(២កូរិនថូស ១:៨)។ ប៉ុន្តែ គាត់​បាន​ពន្យល់​ថា ការ​នេះ​បាន​កើត​ឡើង គឺ​ដើម្បី​ឲ្យ​គាត់​បានរៀន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ជាម្ចាស់ ជា​ជាង​ពឹង​ផ្អែក​ខ្លួន​ឯង(ខ.៩)។ ការ​ស្វែង​រក​ក្តី​សង្ឃឹម ក្នុង​ពេល​អស់​សង្ឃឹម គឺ​ពិត​ជា​ចាំ​បាច់​ណាស់។ ប៉ុន្តែ ដូច​ដែល​លោក​ប៊ីល ក្រោឌ័រ(Bill Crowder)ដែល​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ នៃ​ព័ន្ធ​កិច្ច​នំម៉ាណា បាន​ចង្អុល​បង្ហាញ ក្នុង​ទំព័រ​សៀវ​ភៅ​នេះ មាន​ភាព​អស់​សង្ឃឹម​មួយ​ប្រភេទ ដែល​ពិត​ជា​អាច​ប្រែ​ក្លាយ​ជា​ក្តី​សង្ឃឹម​ពិត​ប្រាកដ សម្រាប់​ថ្ងៃ​ថ្មី ផ្លូវ​ថ្មី និង​ក្តី​សង្ឃឹម ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។

Read article
តើការទៅព្រះវិហារ មានន័យថា ខ្ញុំជាគ្រីស្ទបរិស័ទឬ?

ពេល​យើង​ទៅ​ព្រះ​វិហារ យើង​បាន​ស្តាប់​លោក​គ្រូ​គង្វាល​អធិប្បាយ​ព្រះ​បន្ទូល យើង​បាន​អធិស្ឋាន ហើយ​ប្រហែល​ជាបាន​ចូល​រួម នៅ​ក្នុង​កម្ម​វិធី​យុវជន និង​ការ​សិក្សា​ព្រះ​គម្ពីរ​ប៊ីប ។ល។ ប៉ុន្តែ​ តើ​ការ​ចូល​រួម និង​ការ​ធ្វើ​សកម្ម​ភាព​ទាំង​អស់​នេះ មាន​ន័យ​ថា យើង​ជា​គ្រីស្ទ​បរិស័ទ​ឬ? ក្នុង​កូន​សៀវភៅ​នេះ អ្នក​នឹង​បាន​អាន​ទី​បន្ទាល់ ឬ​រឿង​របស់​ក្មេង​ស្រី​ជំទង់ម្នាក់ ដែល​បាន​ភ្ញាក់​ដឹង​ខ្លួន​ថា នាង​មិន​បាន​ស្រឡាញ់​ព្រះ​ជា​ម្ចាស់​ពិត​ប្រាកដ​ទេ ទោះនាង​បាន​ចូល​រួម​សកម្ម​ភាព​ជាច្រើន នៅ​ព្រះ​វិហារ​ក៏​ដោយ។ សៀវភៅ​នេះ នឹង​ជួយ​ឲ្យ​អ្នក​ពិនិត្យ​មើល​ជីវិត​ខ្លួន​ឯង និង​ពិនិត្យ​មើល​ទំនាក់​ទំនង​ដែលអ្នក​មាន​ជា​មួយ​ព្រះ​យេស៊ូវ។

Read article
ខ្ញុំចង់ជឿដែរ ប៉ុន្តែ …

សៀវភៅ : “ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ” សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹងជំនឿរបស់គ្រីស្ទបរិស័ទ។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download ដោយឥតគិតថ្លៃ។

Read article