ទំនាក់ទំនងដែលផ្សះផ្សា
ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ។ អេភេសូរ ៤:៣២ កាលពីក្មេង ខ្ញុំមានការប៉ះទង្គិចជាញឹកញាប់ ជាមួយបងស្រីខ្ញុំ តែមានរឿងមួយ ដែលខ្ញុំនៅចាំច្បាស់បំផុត។ បន្ទាប់ពីយើងបានស្រែកគំហកដាក់គ្នាទៅវិញទៅមក ដោយពាក្យពេចន៍ដ៏ឈឺចាប់ គាត់ក៏បាននិយាយពាក្យដែលហាក់ដូចជាមិនអាចអត់ឱនឲ្យបាន។ ពេលជីដូនរបស់យើងបានឃើញយើងឈ្លោះគ្នាដូចនេះ គាត់ក៏បានរំឭកយើង អំពីការទទួលខុសត្រូវរបស់យើង នៅក្នុងការស្រឡាញ់គ្នាទៅវិញទៅមក យ៉ាងដូចនេះថា “ព្រះទ្រង់ប្រទានចៅឲ្យមានបងប្អូនតែពីរនាក់។ ចៅត្រូវមានការអធ្យាស្រ័យឲ្យគ្នា”។ ពេលណាយើងទូលសូមឲ្យព្រះអង្គបំពេញយើងដោយក្តីស្រឡាញ់ និងការយោគយល់ ព្រះអង្គនឹងជួយយើង ឲ្យទទួលស្គាល់ការឈឺចាប់ដែលយើងបានធ្វើមកលើគ្នាទៅវិញទៅមក ហើយឲ្យអត់ទោសឲ្យគ្នាផងដែរ។ យើងងាយនឹងបន្តមានចិត្តជូរល្វីង និងកំហឹងចំពោះគ្នា តែព្រះទ្រង់សព្វព្រះទ័យឲ្យយើងពិសោធន៍នឹងសន្តិភាព ដែលអាចកើតមានទៅបាន ពេលណាយើងសូមព្រះអង្គជួយយើងលះបង់ចោលភាពល្វីងជូរចត់ ក្តៅក្រហាយ និងកំហឹង(អេភេសូរ ៤:៣១)។ យើងមិនត្រូវបន្តមានអារម្មណ៍អវិជ្ជមានទាំងនេះឡើយ ផ្ទុយទៅវិញ យើងអាចមើលទៅគំរូនៃការអត់ទោសរបស់ព្រះគ្រីស្ទ ដែលកើតចេញពីសេចក្តីស្រឡាញ់ និងព្រះគុណព្រះអង្គ ដោយព្យាយាម “មានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ”(ខ.៣២)។ ពេលណាយើងមានអារម្មណ៍ថា ពិបាកអត់ទោសឲ្យគេ ចូរយើងពិចារណា អំពីព្រះគុណ ដែលព្រះអង្គប្រទានយើងជារៀងរាល់ថ្ងៃ។ ទោះយើងនៅមានការខ្វះចន្លោះជាញឹកញាប់ ក៏សេចក្តីមេត្តារបស់ព្រះអង្គ មិនចេះផុតឡើយ(បរិទេវ ៣:២២)។ ព្រះទ្រង់អាចដោះភាពល្វីងជូរចត់ចេញពីចិត្តយើង…
Read articleជីវិតដែលឡើងផ្លូវចោទដ៏ពិបាក
សូមទ្រង់ប្រព្រឹត្តនឹងយើង តាមព្រះហឫទ័យចុះ។ ២សាំយ៉ូអែល ១៥:២៦ គ្រីស្ទីណា រ៉ូសេទី(Christina Rossetti) ជាអ្នកនិពន្ធបទកំណាព្យ និងជាអ្នកនិពន្ធអត្ថបទសម្រាប់ប្រកបជាមួយព្រះប្រចាំថ្ងៃ។ គាត់បានរកឃើញថា គ្មានរឿងល្អណាដែលបានកើតមានដោយងាយៗ សម្រាប់គាត់នោះឡើយ។ គាត់ធ្លាប់មានជំងឺធ្លាក់ទឹកចិត្ត និងមានជំងឺផ្សេងៗ ពេញមួយជីវិតគាត់ ហើយក៏បានទទួលរងការផ្តាច់ពាក្យ៣លើក។ ទីបំផុត គាត់ក៏បានស្លាប់ដោយសារជំងឺមហារីក។ កាលស្តេចដាវីឌមានការទទួលស្គាល់ពីប្រជាជនអ៊ីស្រាអែល ទ្រង់ជាអ្នកប្រយុទ្ធដ៏ខ្លាំងពូកែ និងមានជ័យជម្នះ។ តែពេញមួយជីវិតរបស់ស្តេចដាវីឌ ទ្រង់បានជួបទុក្ខលំបាកជាច្រើន។ ក្រោយទ្រង់បានសោយរាជ្យជាយូរឆ្នាំ បុត្រាទ្រង់ និងទីប្រឹក្សាដែលទ្រង់ទុកចិត្ត និងប្រជាជនទ្រង់ជាច្រើននាក់ បានទាស់ប្រឆាំងនឹងទ្រង់(២សាំយ៉ូអែល ១៥:១-១២)។ ដូចនេះ ស្តេចដាវីឌក៏បាននាំលោកអ័បៀថើរ និងលោកសាដុកជាសង្ឃ និងហិបសញ្ញារបស់ព្រះ រត់គេចចេញពីទីក្រុងយេរូសាឡិម(ខ.១៤,២៤)។ ស្តេចដាវីឌក៏បានប្រាប់លោកសាដុកថា “ចូរនាំយកហិបនៃព្រះត្រឡប់ទៅឯទីក្រុងវិញទៅ បើសិនជាយើង នឹងបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា នោះមុខជាទ្រង់នឹងនាំយើងមកវិញ ឲ្យបានឃើញទាំងហិបនេះ និងទីលំនៅរបស់ទ្រង់ផង”(ខ.២៥)។ ទោះទ្រង់មិនបានដឹងច្បាស់អំពីពេលអនាគត ទ្រង់ក៏បានប្រាប់គេថា បើព្រះទ្រង់មានបន្ទូលថា ព្រះអង្គមិនសព្វព្រះហឫទ័យនឹងស្តេចដាវីឌទេ នោះសូមព្រះអង្គប្រព្រឹត្តនឹងស្តេចដាវីឌ តាមព្រះហឫទ័យចុះ”(ខ.២៦)។ ទ្រង់ជ្រាបថា ទ្រង់អាចទុកចិត្តព្រះអម្ចាស់បាន។ គ្រីស្ទីណា រ៉ូសេទីក៏បានទុកចិត្តព្រះផងដែរ ហើយជីវិតរបស់គាត់ក៏បានបញ្ចប់ដោយមានក្តីសង្ឃឹម។ វិថីជីវិតរបស់អ្នកជឿព្រះអាចបត់ចុះឡើងៗ ហើយក៏ឡើងទួលដ៏ពិបាក ឆ្ពោះទៅរកព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌…
Read articleសរសើរដំកើងព្រះ ទាំងទឹកភ្នែក
ឱពួកអ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរច្រៀងសរសើរដល់ព្រះយេហូវ៉ាចុះ ចូរអរព្រះគុណ ដោយនឹកចាំពីសេចក្តីបរិសុទ្ធនៃទ្រង់។ ទំនុកដំកើង ៣០:៤ កាលប៉ុន្មានឆ្នាំមុន ខ្ញុំបានថែទាំម្តាយខ្ញុំ ខណៈពេលដែលគាត់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ខ្ញុំក៏បានអរព្រះគុណព្រះអង្គ ដែលក្នុងរយៈពេល៤ខែនេះ ព្រះអង្គបានអនុញ្ញាតឲ្យខ្ញុំធ្វើការបម្រើ ជាអ្នកថែទាំ និងបានសូមព្រះអង្គជួយខ្ញុំ ឆ្លងកាត់ដំណាក់កាលនៃការសោកសង្រេង។ ជាញឹកញាប់ ខ្ញុំពិបាកសរសើរដំកើងព្រះ ពេលដែលខ្ញុំកំពុងតយុទ្ធនឹងអារម្មណ៍ច្របូកច្របល់។ តែខណៈពេលដែលម្តាយខ្ញុំបានផុតដង្ហើម ខ្ញុំបានយំយ៉ាងខ្លាំង ដោយមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ ខ្ញុំក៏បានអធិស្ឋានខ្សិបៗថា “ហាលេលូយ៉ា”។ ខ្ញុំមានអារម្មណ៍ប្រកាន់ទោសខ្លួនឯង ក្នុងពេលដ៏សោកសៅនោះ រហូតដល់ប៉ុន្មានឆ្នាំក្រោយមក ខ្ញុំក៏បានសិក្សាបទគម្ពីរទំនុកដំកើងជំពូក៣០ ស៊ីជម្រៅជាងមុន។ ក្នុងទំនុកដំកើងរបស់ស្តេចដាវីឌ សម្រាប់ពិធីសម្ភោទព្រះវិហារ ទ្រង់បានថ្វាយបង្គំព្រះអម្ចាស់ ដោយសារសេចក្តីមេត្តា និងសេចក្តីស្មោះត្រង់របស់ព្រះអង្គ(ខ.១-៣)។ ទ្រង់ក៏បានលើកទឹកចិត្តអ្នកដទៃ ឲ្យ “សរសើរដំកើងព្រះនាមដ៏បរិសុទ្ធរបស់ព្រះអម្ចាស់”(ខ.៤)។ បន្ទាប់មក ស្តេចដាវីឌក៏បានស្វែងយល់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងទុក្ខលំបាក និងក្តីសង្ឃឹម(ខ.៥)។ ទ្រង់ទទួលស្គាល់ពេលសោកសង្រេង និងពេលអរសប្បាយ ពេលសុខសប្បាយ និងពេលដ៏តក់ស្លុត(ខ.៦-៧)។ ទ្រង់បានស្រែករកជំនួយពីព្រះអម្ចាស់ ដោយមានទំនុកចិត្តលើព្រះអង្គ(ខ.៧-១០)។ ការសរសើរដំកើងរបស់ស្តេចដាវីឌ បានកើតមាន នៅពេលដែលការសោកសង្រេងបានប្រែក្លាយជាការត្រេកអរ(ខ.១១)។ ស្តេចដាវីឌក៏បានប្រកាស អំពីការប្ដេជ្ញាចិត្តគ្មានទីបញ្ចប់ ចំពោះព្រះអម្ចាស់ ដោយទទួលស្គាល់អាថ៌កំបាំង និងភាពស្មុគស្មាញ នៃការអត់ទ្រាំ…
Read articleព្រះទ្រង់កំពុងមានបន្ទូលមកកាន់យើង
នោះសាំយូអែលទូលឆ្លើយថា សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ។ ១សាំយ៉ូអែល ៣:១០ មានលេខមិនស្គាល់មួយបានទូរស័ព្ទមកខ្ញុំ។ ជាញឹកញាប់ ខ្ញុំបានទុកឲ្យលេខដែលមិនស្គាល់ផ្ញើសារជាសម្លេងវិញ តែលើកនេះ ខ្ញុំក៏បានលើកទូរស័ព្ទ។ អ្នកដែលបានទូរស័ព្ទមកនោះ ក៏បាននិយាយពាក្យគួរសម ដើម្បីសុំពេលខ្ញុំតែ១នាទី ដើម្បីចែកចាយបទគម្ពីរខ្លីមួយ។ គាត់ក៏បានដកស្រង់បទគម្ពីរវិវរណៈ ២១:៣-៥ ដែលបានចែងអំពីពេលដែលព្រះទ្រង់នឹងជូតទឹកភ្នែកចេញពីភ្នែកយើង។ គាត់ក៏បាននិយាយអំពីព្រះយេស៊ូវថា ព្រះអង្គប្រទានការធានា និងក្តីសង្ឃឹមដល់យើង។ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំក៏ជាអ្នកជឿព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះដែរ។ តែគាត់មិនមានបំណងចង់ផ្សាយដំណឹងល្អដល់ខ្ញុំទេ។ ផ្ទុយទៅវិញ គាត់គ្រាន់តែបានសុំឲ្យខ្ញុំអធិស្ឋានជាមួយគាត់តាមទូរស័ព្ទប៉ុណ្ណោះ។ ហើយគាត់ក៏បានអធិស្ឋានសូមឲ្យព្រះទ្រង់ប្រទានការលើកទឹកចិត្ត និងកម្លាំងដល់ខ្ញុំ។ ការទំនាក់ទំនងតាមទូរស័ព្ទនោះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីការត្រាស់ហៅ ដោយសម្លេងដ៏ចម្លែក ក្នុងព្រះគម្ពីរ។ កាលហោរាសាំយ៉ូអែលនៅក្មេង ព្រះទ្រង់បានហៅគាត់ នៅពេលពាក់កណ្តាលអាធ្រាត្រ(១សាំយ៉ូអែល ៣:៤-១០)។ គាត់បានឮសម្លេងព្រះអង្គបីដង តែគាត់គិតថា លោកអេលី ដែលជាសង្ឃចាស់ជរា កំពុងតែហៅគាត់។ លើកចុងក្រោយ លោកសាំយ៉ូអែលក៏បានធ្វើតាមការណែនាំរបស់លោកអេលី ហើយក៏បានដឹងថា ព្រះទ្រង់កំពុងហៅគាត់ ហើយគាត់ក៏បានតបថា “សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ”(ខ.១០)។ ដូចគ្នានេះដែរ ព្រះទ្រង់ក៏អាចមានបន្ទូលហៅយើង នៅពេលថ្ងៃ ឬនៅពេលយប់ផងដែរ។ យើងចាំបាច់ត្រូវបើកចំហចិត្ត…
Read articleប្រភពនៃអំណាចទាំងអស់
ក្នុងពិភពលោកនេះ គ្មានអ្នកដឹកនាំណាដែលបានបង្កើតអំណាចដោយខ្លួនឯងនោះទេ។ អំណាចរបស់ពួកគេ គឺទ្រង់ជាអ្នកប្រទានឲ្យ។ នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមរំឭកយើងថា អ្នកមានអំណាចទាំងអស់នឹងត្រូវទទួលខុសត្រូវ នៅចំពោះមុខស្តេចលើអស់ទាំងស្តេច។ អត្ថបទ គ្មានអ្នកដឹកនាំណា ក្នុងពិភពលោកនេះ ដែលមានអំណាច ដោយខ្លួនឯងនោះទេ លើកលែងតែព្រះទ្រង់បានប្រទានអំណាចនោះមកពួកគេ ដែលទ្រង់ជាព្រះគ្រីស្ទ ជាស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់។ យើងមិនបានគិតអំពីរឿងនេះឲ្យដិតដល់នោះទេ។ នៅថ្ងៃជំនុំជម្រះ ប្រធានាធិបតីអាមេរិកនឹងទទួលការជំនុំជម្រះ សម្រាប់ការដឹកនាំរបស់ពួកគេ មិនមែនផ្អែកទៅលើសម្លេងគាំទ្ររបស់ប្រជាជន តែនឹងត្រូវព្រះគ្រីស្ទជំនុំជម្រះ ព្រោះពួកគេស្ថិតនៅក្រោមអំណាចព្រះគ្រីស្ទ។ អធិរាជនៃចក្រភពរ៉ូម៉ាំងក៏នឹងត្រូវសារភាពនៅចំពោះមុខព្រះគ្រីស្ទ អំពីរបៀបដែលពួកគេបានដឹកនាំចក្រភពរ៉ូម៉ាំង ព្រះទ្រង់បានត្រាស់ហៅគ្រីស្ទបរិស័ទឲ្យគោរពពួកស្តេច បង់ពន្ធ អធិស្ឋានឲ្យពួកស្តេច ហើយចុះចូលនឹងរដ្ឋអំណាច ព្រោះព្រះទ្រង់បានចាត់តាំងឲ្យពួកគេមានអំណាច។
Read articleតែងតែឆក់ឱកាសផ្សាយដំណឹងល្អ
ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង។ ២ធីម៉ូថេ ៤:៥ កាលស៊ីន យី(Shin Yi)កំពុងរង់ចាំថ្ងៃចូលរៀននៅសកលវិទ្យាល័យ ក្នុងវ័យ២០ឆ្នាំ នាងបានសម្រេចចិត្តលះបង់ពេល៣ខែ ក្នុងអំឡុងពេលឈប់សម្រាកនោះ ដើម្បីធ្វើការបម្រើព្រះ ក្នុងអង្គការបេសកកម្មយុវជនមួយ។ ការសម្រេចចិត្តនេះហាក់ដូចជាមិនទំនង ដោយសារបំរាមក្នុងពេលដែលជំងឺកូវីដ១៩កំពុងរាតត្បាត បានរារាំងមិនឲ្យមានការជួបជុំដោយផ្ទាល់។ តែមិនយូរប៉ុន្មាន ស៊ីន យី ក៏បានប្រើវិធីសាស្រ្តមួយទៀត ដើម្បីធ្វើការ។ នាងថា “យើងមិនអាចជួបសិស្សសាលា នៅតាមផ្លូវ ក្នុងផ្សាទំនើប ឬកន្លែងលក់អាហារ ដូចរាល់ដង តែយើងអាចបន្តទំនាក់ទំនងជាមួយសិស្សដែលជាគ្រីស្ទបរិស័ទ តាមប្រព័ន្ធហ្ស៊ូម ដើម្បីអធិស្ឋានឲ្យគ្នាទៅវិញទៅមក និងជួបអ្នកមិនជឿព្រះ តាមទូរស័ព្ទជាដើម”។ ស៊ីន យីបានធ្វើការអ្វី ដែលសាវ័កប៉ុលបានលើកទឹកចិត្តលោកធីម៉ូថេឲ្យធ្វើ គឺធ្វើការជាគ្រូផ្សាយដំណឹងល្អ(២ធីម៉ូថេ ៤:៥)។ សាវ័កប៉ុលបានដាស់តឿនគាត់ថា មនុស្សនឹងស្វែងរកគ្រូដែលបង្រៀនតែសេចក្តីអ្វី ដែលពួកគេចង់ស្តាប់ តែមិនមែនសេចក្តីអ្វីដែលពួកគេត្រូវការស្តាប់នោះទេ(ខ.៣-៤)។ តែសាវ័កប៉ុលបានបង្រៀនលោកធីម៉ូថេថា “ចូរអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង”(ខ.២)។ ទោះព្រះទ្រង់មិនហៅមនុស្សគ្រប់គ្នា ឲ្យធ្វើជាគ្រូផ្សាយដំណឹងល្អ ឬគ្រូអធិប្បាយក៏ដោយ ក៏យើងម្នាក់ៗ អាចមានចំណែក…
Read article