ត្រីវិស័យដែលព្រះបានប្រទាន
ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង។ ទំនុកដំកើង ១១៩:១០៥ ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ លោកវ៉ាលដេម៉ារ សេមេណូវ(Waldemar Semenov) កំពុងបម្រើការជាវិស្វករជាន់ទាប នៅលើនាវា SS Alcoa Guide ។ ពេលដែលនាវានោះ ស្ថិតនៅចម្ងាយជាង៥០០គីឡូម៉ែត្រ ពីឆ្នេរនៃរដ្ឋខារ៉ូឡាញណាខាងជើង នាវាមុជទឹករបស់អាឡឺម៉ង់ក៏បានងើបឡើងពីក្នុងទឹកសមុទ្រ ហើយក៏បានបាញ់ប្រហារមកលើនាវានោះ។ នាវាក៏បានត្រូវគ្រាប់បណ្តាលឲ្យឆេះ ហើយក៏ចាប់ផ្តើមលិច។ លោកសេមេណូវ និងក្រុមនាវិករបស់គាត់ក៏បានសម្រូតទូកសុវត្ថិភាពចុះទៅក្នុងទឹក ហើយបានប្រើត្រីវិស័យរបស់នាវា ដើម្បីធ្វើដំណើរទៅរកកំពង់ផែ។ បីថ្ងៃក្រោយមក យន្តហោះល្បាតមួយគ្រឿង បានប្រទះឃើញទូកសុវត្ថិភាពរបស់ពួកគេ ហើយនាវា USS Broome ក៏បានជួយសង្រ្គោះពួកគេ នៅថ្ងៃបន្ទាប់។ ដោយសារត្រីវិស័យនោះ លោកសេមេណូវ និងពួកនាវិក២៦នាក់ ក៏បានរួចជីវិត។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានរំឭករាស្រ្តរបស់ព្រះថា ព្រះទ្រង់បានបំពាក់ពួកគេដោយព្រះគម្ពីរ ដែលប្រៀបដូចជាត្រីវិស័យសម្រាប់ជីវិត។ គាត់បានប្រៀបធៀបព្រះគម្ពីរ ទៅនឹង “ចង្កៀង” (ទំនុកដំកើង ១១៩:១០៥) ដែលបំភ្លឺផ្លូវនៃជីវិត សម្រាប់អ្នកដែលស្វែងរកបំណងព្រះទ័យព្រះ។ ពេលដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងរូបនេះ បានរសាត់អណ្តែត ក្នុងទឹកសមុទ្រដ៏វឹកវរនៃជីវិត គាត់ដឹងថា ព្រះទ្រង់អាចប្រើព្រះគម្ពីរ ដើម្បីផ្តល់ឲ្យនូវទិសដៅខាងវិញ្ញាណ ដែលជួយឲ្យគាត់រួចជីវិត។…
Read articleកុំខ្លាចអី
កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា … ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នា។ លូកា ២:១០-១១ ឡាញនើស(Linus) ជាតួអង្គសំខាន់មួយ ក្នុងរឿងកំប្លែង មានចំណងជើងថា សណ្តែកដី ។ ភួយសុវត្ថិភាពពណ៌ខៀវរបស់គាត់ បាននាំឲ្យគេចាប់អារម្មណ៍មកលើគាត់យ៉ាងខ្លាំង។ គាត់បានដាក់ភួយនោះជាប់តាមខ្លួន គ្រប់ទីកន្លែង ហើយមិនមានការខ្មាសអៀន ពេលដែលគាត់ត្រូវការការកម្សាន្តចិត្តពីវា។ លូស៊ី(Lucy) ដែលជាបងស្រីរបស់គាត់ មិនចូលចិត្តភួយនោះទេ ហើយក៏បានព្យាយាមលប់បំបាត់វា ជាញឹកញាប់។ នាងបានយកវាទៅកប់ចោល យកវាទៅធ្វើខ្លែង ហើយក៏បានប្រើវា នៅក្នុងពិធីតាំងពិពណ៌វិទ្យាសាស្រ្តមួយ។ ឡាញនើសក៏ដឹងផងដែរថា គាត់គួរតែកាត់បន្ថយការពឹងផ្អែកទៅលើភួយនោះ ហើយក៏បានកាត់ចិត្តពីវាម្តងហើយម្តងទៀត តែគាត់តែងតែយកវាមកវិញ។ ក្នុងខ្សែភាពយន្តរឿង បុណ្យណូអែលរបស់លោកឆាលី ប្រោន ពេលដែលលោកឆាលី ប្រោន(Charlie Brown) សួរថា “តើមាននរណាដឹងអំពីអត្ថន័យនៃពិធីបុណ្យណូអែលទេ?” លោកឡាញនើស កំពុងតែកាន់ភួយសុវត្ថិភាពរបស់គាត់ក្នុងដៃ ក៏បានបោះជំហានចូលទៅកណ្តាលឆាក ហើយក៏បានដកស្រង់បទគម្ពីរ លូកា ២:៨-១៤។ ពេលដែលគាត់កំពុងតែសូត្រខគម្ពីរនោះបានពាក់កណ្តាល គាត់ក៏បាននិយាយថា “កុំខ្លាចអី” គាត់ក៏បានទម្លាក់ភួយចោល គឺភួយដែលគាត់ធ្លាប់តែពឹងផ្អែក ពេលគាត់ភ័យខ្លាច។ តើអត្ថន័យនៃពិធីបុណ្យណូអែលត្រង់ចំណុចណា…
Read articleព្រះអង្គតែងតែនឹកចាំយើងជានិច្ច
ព្រះទ្រង់នឹកចាំពីរ៉ាជែល ក៏ស្តាប់តាមនាង ហើយប្រោសឲ្យនាងបង្កើតកូនបាន។ លោកុប្បត្តិ ៣០:២២ ក្នុងព្រះវិហារធំមួយរបស់ជនជាតិអាហ្វ្រិក គ្រូគង្វាលបានលត់ជង្គង់អធិស្ឋានដល់ព្រះ។ ពេលដែលលោកគ្រូគង្វាលអធិស្ឋានទូលអង្វរថា “សូមព្រះអង្គនឹកចាំយើងខ្ញុំ!” ពួកជំនុំក៏បានស្រែកឡើងថា “សូមនឹកចាំយើងខ្ញុំ ឱព្រះអម្ចាស់”។ ពេលខ្ញុំបានមើលទិដ្ឋភាពនេះ ក្នុងវីដេអូ YouTube ខ្ញុំក៏បានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ គេបានថតការអធិស្ឋាននេះទុក កាលប៉ុន្មានខែមុន។ តែរឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ ពេលដែលខ្ញុំបានឮគ្រូគង្វាលរបស់គ្រួសារខ្ញុំធ្វើការទូលអង្វរដូចនេះ កាលខ្ញុំនៅក្មេង។ ពេលខ្ញុំបានឮការអធិស្ឋាននេះ កាលពីក្មេង ខ្ញុំក៏បានសន្និដ្ឋានខុសថា ជួនកាល ព្រះអង្គភ្លេចយើង។ ប៉ុន្តែ ព្រះទ្រង់ជ្រាបគ្រប់ការទាំងអស់(ទំនុកដំកើង ១៤៧:៥ ១យ៉ូហាន ៣:២០) ព្រះអង្គតែងតែទតឃើញយើង(ទំនុកដំកើង ៣៣:១៣-១៥) ហើយព្រះអង្គស្រឡាញ់យើង ដោយក្តីស្រឡាញ់ដែលមិនអាចវាស់បាន(អេភេសូរ ៣:១៧-១៩)។ ជាងនេះទៅទៀត ក្នុងព្រះគម្ពីរដើមភាសាហេព្រើរ ពាក្យ ហ្សាកា(zakar) មានន័យថា “នឹកចាំ”។ ពេលណាព្រះទ្រង់ “នឹកចាំ” យើង ព្រះអង្គក៏ធ្វើអ្វីម្យ៉ាងសម្រាប់យើង។ ហ្សាកាក៏មានន័យថា ធ្វើអ្វីមួយជំនួសនរណាម្នាក់។ ដូចនេះ ពេលព្រះទ្រង់នឹកចាំពីណូអេ និងអស់ទាំងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយនឹងគាត់ ទ្រង់ក៏បានធ្វើឲ្យខ្យល់បក់មកលើផែនដី ហើយទឹកក៏ស្រកទៅ(លោកុប្បត្តិ…
Read articleប្រយុទ្ធបានល្អ
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ។ ២ធីម៉ូថេ ៤:៧ សាលារៀនដែលកូនប្រុសខ្ញុំ ឈ្មោះ ប្រាយអិន(Brian) បង្វឹកក្រុមបាល់ទាត់ បានចាញ់ការប្រកួតប្រចាំរដ្ឋ ក្នុងការប្រយុទ្ធដ៏ស្វិតស្វាញ។ គូរប្រកួតរបស់ពួកគេប្រកួតមិនដែលចាញ់អស់រយៈពេល២ឆ្នាំហើយ។ ខ្ញុំក៏បានផ្ញើសារបង្ហាញការសោកស្តាយ ដល់គាត់ ហើយក៏បានទទួលសារត្រឡប់មកវិញថា “ក្មេងៗបានប្រយុទ្ធយ៉ាងស្វិតស្វាញ”។ គ្មានគ្រូបង្វឹកណា ដែលបំបាក់មុខកីឡាកររបស់ខ្លួន បន្ទាប់ពីការប្រកួតចាញ់នោះទេ។ គ្មាននរណាស្រែកដាក់ពួកគេ ដោយសារពួកគេចាញ់ ឬបានធ្វើការសម្រេចចិត្តខុស ក្នុងការប្រកួតទេ។ ទេ គ្រូបង្វឹកបានបង្ហាញចេញនូវការកោតសរសើរកីឡាករវ័យក្មេង នូវចំណុចដែលអាចសរសើរ។ សម្រាប់អ្នកជឿព្រះយេស៊ូវ ដែលជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះអង្គ ក៏នឹងមិនឮពាក្យថ្កោលទោសធ្ងន់ៗ ពីព្រះអង្គដែរ។ ពេលដែលព្រះគ្រីស្ទយាងមក ហើយយើងឈរនៅចំពោះព្រះអង្គ ព្រះអង្គនឹងមិនធ្វើឲ្យយើងខ្មាសគេឡើយ។ ព្រះអង្គទតមើលការល្អត្រឹមត្រូវដែលយើងបានធ្វើ និងភាពស្មោះត្រង់របស់យើង កាលយើងដើរតាមព្រះអង្គ(២កូរិនថូស ៥:១០ អេភេសូរ ៦:៨)។ ព្រះអង្គនឹងមានបន្ទូលថា “អ្នកបម្រើដ៏ល្អស្មោះត្រង់អើយ”។ សាវ័កប៉ុលបានធ្វើបន្ទាល់ថា គាត់បាន “តយុទ្ធយ៉ាងល្អ” ហើយទន្ទឹមរង់ចាំព្រះអង្គស្វាគមន៍គាត់ នៅនគរស្ថានសួគ៌(២ធីម៉ូថេ ៤:៧-៨)។ ជីវិតជាការតស៊ូឥតឈប់ឈរ ដោយតយុទ្ធនឹងសត្រូវខាងវិញ្ញាណដ៏កាចសាហាវ ដែលប្តូរផ្តាច់ក្នុងការបំផ្លាញយើង។ វានឹងព្យាយាមរារាំងយើង មិនឲ្យមានលក្ខណៈដូចព្រះយេស៊ូវ និងស្រឡាញ់អ្នកដទៃ។ ព្រះទ្រង់ជ្រាបថា ក្នុងការតយុទ្ធនេះ…
Read articleធ្វើរបស់ប្រេះបែកឲ្យស្រស់ស្អាតឡើងវិញ
មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពី មនុស្សណាដែលស្លាប់បាត់ហើយ។ ទំនុកដំកើង ៣១:១២ ឡានក្រុងបានដឹកយើងទៅដល់គោលដៅ ដែលយើងរំពឹងចង់បាន គឺកន្លែងកំណាយបុរាណវត្ថុវិទ្យា នៅប្រទេសអ៊ីស្រាអែល ដែលនៅទីនោះ យើងអាចធ្វើកំណាយខ្លះៗ ដោយផ្ទាល់ដៃ។ ប្រធាននៅទីតាំងកំណាយនោះ បានពន្យល់ថា វត្ថុដែលយើងអាចរកឃើញ មិនទាន់មានគេប៉ះពាល់ជាច្រើនពាន់ឆ្នាំមកហើយ។ ពេលយើងជីកបានអំបែងក្អមឆ្នាំង យើងមានអារម្មណ៍ថា ដៃរបស់យើងកំពុងតែប៉ះប្រវត្តិសាស្រ្ត។ បន្ទាប់ពីនៅកន្លែងនោះអស់ពេលយូរបន្តិច គេក៏បាននាំយើងទៅកន្លែងមួយទៀត ដែលនៅទីនោះ បំណែកនីមួយៗ របស់ផើង ឬថូដែលបានបែក តាំងពីយូរមកហើយ ត្រូវគេយកមកផ្គុំចូលគ្នាវិញ។ ការដែលសិល្បករជួសជុលគ្រឿងស្មូនដែលមានអាយុកាលជាច្រើនសតវត្សរ៍ បានធ្វើឲ្យខ្ញុំនឹកចំា អំពីព្រះដែលចូលចិត្តជួសជុលអ្វីដែលប្រេះបែក។ ក្នុងបទគម្ពីរទំនុកដំកើង ៣១:១២ ស្តេចដាវីឌបានសរសេរថា “មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពីមនុស្សណាដែលស្លាប់បាត់ហើយ ទូលបង្គំក៏ដូចជាឆ្នាំងដែលបែកធ្លាយដែរ”។ ស្តេចដាវីឌច្រើនតែរៀបរាប់អំពីទុក្ខលំបាករបស់ទ្រង់ ក្នុងបទទំនួញ ដូចក្នុងបទគម្ពីរទំនុកដំកើងនេះជាដើម។ បទចម្រៀងនេះបានពិពណ៌នាថា ជីវិតទ្រង់ប្រេះបែក ដោយសារគ្រោះថ្នាក់ ខ្មាំងសត្រូវ និងភាពអស់សង្ឃឹម។ ដូចនេះ តើទ្រង់ងាកទៅរកជំនួយ នៅទីណា? ក្នុងខ.១៦ ស្តេចដាវីឌបានស្រែករកព្រះថា “សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើអ្នកបំរើទ្រង់ សូមជួយសង្គ្រោះទូលបង្គំ ដោយសេចក្តីសប្បុរសនៃទ្រង់”។ ព្រះដែលស្តេចដាវីឌជឿ នៅតែជាព្រះដែលបន្តជួសជុលអ្វីដែលប្រេះបែក ក្នុងពេលសព្វថ្ងៃផងដែរ។…
Read articleតើអ្នកជាអ្វី?
ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ។ កាឡាទី ៣:២៦ ពេលដែលខ្ញុំដើរចូលទៅក្នុងហាងលក់ការ៉េម ជាមួយកូនប្រុសខ្ញុំ អាយុ៥ឆ្នាំ ដែលជាកូនកាត់ពីរសាសន៍ អ្នកគិតលុយក៏បានមើលមកខ្ញុំ ហើយសម្លក់កូនខ្ញុំ។ គាត់សួរទៅកូនខ្ញុំថា “ឯងជាអ្វី?” ការចោទសួរ ដោយសម្លេងគំហកនេះ បានបញ្ឆេះកំហឹង និងការឈឺក្បាល ដែលខ្ញុំធ្លាប់មានកាលពីមុន ពេលដែលខ្ញុំកំពុងចម្រើនវ័យធំឡើង ជាជនជាតិអាមេរិកដើមកំណើតម៉ិចស៊ីកូ ដែលគេបានរើសអើង។ ខ្ញុំក៏បានទាញកូនប្រុសខ្ញុំចូលមកជិតខ្ញុំ ហើយក៏បានបែរទៅរកស្វាមីខ្ញុំជាជនជាតិស្បែកខ្មៅ ខណៈពេលដែលគាត់កំពុងដើរចូលហាងនោះ។ អ្នកគិតលុយ ក៏បានធ្វើមុខស្មើ ខណៈពេលដែលគាត់គិតលុយឲ្យយើង ដោយមិននិយាយស្តីមួយម៉ាត់។ ខ្ញុំក៏បានអធិស្ឋានក្នុងចិត្ត ឲ្យបុរសនោះ ខណៈពេលដែលកូនប្រុសខ្ញុំចង់សាករសជាតិផ្សេងៗ របស់ការ៉េម ដែលមានលក់ក្នុងហាងនោះ។ ខ្ញុំក៏បានប្រែចិត្តចេញពីភាពល្វីងជូរចត់ ហើយទូលសូមព្រះប្រទានខ្ញុំ នូវវិញ្ញាណដែលមានការអត់ទោស។ ដោយសារខ្ញុំមានពណ៌សម្បុរមិនសដូចគេ ខ្ញុំបានក្លាយជាគោលដៅនៃការសម្លក់សម្លឹង និងការចោទសួរដូចគ្នា អស់ពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំមានអារម្មណ៍ថា ខ្វះសុវត្ថិភាព និងគ្មានតម្លៃ ទាល់តែខ្ញុំបានចាប់ផ្តើមរៀនឱបក្រសោបយកអត្តសញ្ញាណថ្មី ក្នុងនាមជាកូនស្រីជាទីស្រឡាញ់របស់ព្រះ។ សាវ័កប៉ុលបានប្រកាសថា អ្នកជឿព្រះយេស៊ូវ សុទ្ធតែជាកូនរបស់ព្រះ ដោយសារជំនឿលើព្រះយេស៊ូវ មានតម្លៃស្មើគ្នា និងមានភាពស្រស់ស្អាតផ្សេងៗគ្នា។ ក្នុងនាមជាបងប្អូនក្នុងព្រះគ្រីស្ទ យើងមានការភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធ ហើយព្រះអង្គបានរៀបចំយើងមក សម្រាប់ឲ្យធ្វើការជាមួយគ្នា(កាឡាទី ៣:២៦-២៩)។…
Read article