អណ្តាតស្អិត ពេលអធិស្ឋាន
ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ។ រ៉ូម ៩:២៦ ពេលដែលគ្រូពេទ្យកំពុងធ្វើការវះកាត់ប្អូនប្រុសខ្ញុំ ខ្ញុំមានការព្រួយបារម្ភអំពីគាត់។ ម្តាយរបស់ខ្ញុំបានពន្យល់ថា “ការជាប់អណ្តាត” ជាបញ្ហា ដែលប្អូនប្រុសខ្ញុំមានពីកំណើត ហើយបើមិនធ្វើការវះកាត់ទេ គាត់នឹងមានការពិបាក នៅក្នុងការញាំ និងការនិយាយស្តី។ សព្វថ្ងៃនេះ ក្នុងភាសាអង់គ្លេស គេប្រើពាក្យ ជាប់អណ្តាត ដើម្បីពិពណ៌នា អំពីការរកពាក្យនិយាយមិនបាន ឬការអៀនខ្លាំងពេក និយាយមិនកើត។ ជួនកាល ពេលយើងអធិស្ឋាន យើងមិនដឹងថា ត្រូវនិយាយអំពីអ្វី។ អណ្តាតយើងជាប់ស្អិត ក្នុងភាពកម្សោយខាងវិញ្ញាណ និងពាក្យច្រំដែល។ អារម្មណ៍របស់យើងបានបាញ់ទៅរកស្ថានសួគ៌ ដោយឆ្ងល់ថា ពាក្យអធិស្ឋានរបស់យើងនឹងបានឮដល់ព្រះកាណ៌ព្រះឬទេ។ គំនិតរបស់យើងក៏រេរា នៅតាមផ្លូវដែលគ្មានការផ្តោតចិត្ត។ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅទីក្រុងរ៉ូម នៅសតវត្សរ៍ទី១ គាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ពេលដែលពួកគេពិបាករកពាក្យអធិស្ឋាន។ គឺដូចមានសេចក្តីចែងថា “ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ”(រ៉ូម ៨:២៦)។ ពាក្យ “ជួយ” ក្នុងខនេះ គឺមានន័យថា ទទួលបន្ទុកដ៏ធ្ងន់។ ហើយពាក្យ “ដំងូរដែលរកថ្លែងពុំបាន”…
Read articleក្នុងព្រះហស្តដែលមានសុវត្ថិភាព
ទ្រង់ជាទីពំនួននៃទូលបង្គំ ទ្រង់នឹងការពារទូលបង្គំ ឲ្យរួចពីសេចក្តីទុក្ខលំបាក។ ទំនុកដំកើង ៣២:៧ ជីវិតរបស់លោកដាក មើឃី(Doug Merkey) បានដាច់ម្តងបន្តិចៗ ប្រៀបដូចជាខ្សែពួរដែលដាច់ម្តងមួយធ្លុងៗ។ លោកគ្រូគង្វាល និងជាងចម្លាក់រូបនេះក៏បានសរសេរថា “ម្តាយរបស់ខ្ញុំបានចាញ់ការតយុទ្ធនឹងជំងឺមហារីក ដែលអស់ពេលជាយូរ ទំនាក់ទំនងស្នេហា ដែលខ្ញុំមានជាច្រើនឆ្នាំកំពុងតែជួបការបែកបាក់ ហិរញ្ញវត្ថុរបស់ខ្ញុំក៏បានថយចុះ ការងាររបស់ខ្ញុំមានពេញដោយភាពមិនច្បាស់លាស់…ភាពងងឹតផ្លូវអារម្មណ៍ និងខាងវិញ្ញាណនៅជុំវិញខ្លួន និងនៅក្នុងខ្ញុំ ក៏មានជម្រៅជ្រៅ ហើយហាក់ដូចជាមិនអាចគេចចេញរួច”។ បញ្ហាចម្រុះទាំងនេះ គួបផ្សំនឹងការរស់នៅក្នុងបន្ទប់ក្នុងដំបូលផ្ទះដ៏ចង្អៀត គឺជាកត្តាដែលនាំឲ្យគាត់ឆ្លាក់រូបចម្លាក់ដ៏ល្បីល្បាញមួយ ដែលមានចំណងជើងថា កន្លែងជ្រកកោន ។ រូបចម្លាក់នោះបានពិពណ៌នា អំពីព្រះហស្តរបស់ព្រះយេស៊ូវ ដែលមានស្នាមរបួសដែលដែកគោលបានចាក់ទម្លុះ បានផ្គុំផ្ងារទៅលើបង្កើតបានជាកន្លែងជ្រកកោនដែលមានសុវត្ថិភាព។ លោកដាកក៏បានពន្យល់ អំពីការរចនាស្នាដៃសិល្បៈរបស់ខ្លួន យ៉ាងដូចនេះថា “រូបចម្លាក់នោះ គឺបានពិពណ៌នា អំពីការត្រាស់ហៅរបស់ព្រះគ្រីស្ទ ឲ្យយើងចូលជ្រកកោនក្នុងព្រះអង្គ”។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣២ ស្តេចដាវីឌបានរៀបរាប់ អំពីការដែលទ្រង់បានរកឃើញកន្លែងដែលមានសុវត្ថិភាពបំផុត គឺនៅក្នុងព្រះអម្ចាស់។ ព្រះអង្គប្រទានការអត់ទោសបាបមកយើង(ខ.១-៥) ហើយបានលើកទឹកចិត្តយើង ឲ្យអធិស្ឋាន ក្នុងពេលដ៏វឹកវរ(ខ.៦)។ ក្នុងខ.៧ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងរូបនេះ ក៏បានប្រកាស អំពីជំនឿរបស់ខ្លួនថា “ទ្រង់ជាទីពំនួននៃទូលបង្គំ ទ្រង់នឹងការពារទូលបង្គំ ឲ្យរួចពីសេចក្តីទុក្ខលំបាក…
Read articleសេចក្តីជំនឿដែលមិនចេះរង្គោះរង្គើរ
ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ។ លូកា ១២:១៥ លោកខេវិន(Kevin)បានដើរចូលទៅក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរា ដើម្បីប្រមូលរបស់ប្រើប្រាស់ជាកម្មសិទ្ធិរបស់ឪពុកគាត់ បន្ទាប់ពីឪពុកគាត់បានលាចាកលោក។ បុគ្គលិកនៅទីនោះក៏បានប្រគល់ប្រអប់តូចៗពីរដល់គាត់។ គាត់និយាយថា នៅថ្ងៃនោះ គាត់ដឹងថា ការមានទ្រព្យសម្បត្តិបរិបូរ មិនបានធ្វើឲ្យមនុស្សសប្បាយចិត្តនោះឡើយ។ លោកឡារី(Larry) ដែលជាឪពុកគាត់ មិនចេះកើតទុក្ខ ហើយតែងតែអាចញញឹម និងលើកទឹកចិត្តអ្នកដទៃ បានគ្រប់ពេល។ មូលហេតុដែលលោកឡារីមានសុភមង្គល គឺមិនមែនដោយសារ “ទ្រព្យសម្បត្តិ” ដែលមិនអាចដាក់ចូលក្នុងប្រអប់នោះឡើយ តែដោយសារសេចក្តីជំនឿដ៏រឹងមាំ ដែលលោកឡារីមានចំពោះព្រះយេស៊ូវ ដែលជាព្រះដ៏ប្រោសលោះ។ ព្រះយេស៊ូវជំរុញយើងឲ្យ “ប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ”(ម៉ាថាយ ៦:២០)។ ព្រះអង្គមិនបានមានបន្ទូលថា យើងមិនអាចមានផ្ទះ ឬទិញឡាន ឬក៏សន្សំលុយសម្រាប់ពេលអនាគត ឬមួយមានទ្រព្យសម្បត្តិច្រើននោះទេ។ តែទ្រង់ជំរុញយើងឲ្យពិនិត្យមើលថា យើងកំពុងផ្តោតចិត្តទៅលើអ្វីខ្លាំងជាងគេ។ តើលោកឡារីបានផ្តោតចិត្តទៅលើអ្វី? គឺផ្តោតចិត្តទៅលើការស្រឡាញ់ព្រះ ដោយស្រឡាញ់អ្នកដទៃ។ គាត់ចូលចិត្តទៅកន្លែងប្រជុំជន ដោយនិយាយសួស្តី និងលើកទឹកចិត្តអ្នកដែលគាត់បានជួប។ គាត់បានលើកទឹកចិត្តអ្នកដែលកំពុងយំ ឬស្តាប់គេចែកចាយទុក្ខលំបាក ឬអធិស្ឋានឲ្យពួកគេអស់ពីចិត្ត។ គំនិតរបស់គាត់ផ្តោតទៅលើការរស់នៅ ដើម្បីថ្វាយសិរីល្អដល់ព្រះ និងដើម្បីជាប្រយោជន៍អ្នកដទៃ។ យើងប្រហែលជាចង់សួរខ្លួនឯងថា តើយើងអាចសប្បាយចិត្ត ដោយសារមានទ្រព្យសម្បត្តិ ដែលរារាំងយើង…
Read articleបានទទួលការលើកទឹកចិត្តក្នុងព្រះ
ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅឯដាវីឌនៅក្នុងព្រៃ ជួយចំរើនឲ្យមានសេចក្តីសង្ឃឹមក្នុងព្រះឡើង។ ១សាំយ៉ូអែល ២៣:១៦ កាលពីឆ្នាំ១៩២៥ លោកឡងស្តុន យូស៍(Langston Hughes) ជាអ្នកនិពន្ធសៀវភៅដែលបានបណ្តាលចិត្តមនុស្សជាច្រើន។ គាត់បានធ្វើការជាអ្នកជូតសម្អាតតុក្នុងភោជនីយដ្ឋាន នៅសណ្ឋាគារមួយ។ គាត់ក៏បានដឹងថា លោកវ៉ាឆែល លីនស៊ី(Vachel Lindsey) ជាកវីកំណាព្យដែលគាត់បានកោតសរសើរ កំពុងស្នាក់នៅជាភ្ញៀវនៅទីនោះ។ លោកយូស៍ក៏យកកំណាព្យរបស់ខ្លួន ទៅសៀតចូលតាមទ្វារបន្ទប់របស់លោកលីនស៊ី ហើយក្រោយមក លោកលីនស៊ីក៏បានអានកំណាព្យនោះ ជាសាធារណៈ ដោយកោតសរសើរគាត់ យ៉ាងក្លៀវក្លា។ ការលើកទឹកចិត្តរបស់លោកលីនស៊ី ក៏បាននាំឲ្យលោកយូស៍ទទួលបានអាហាររូបករណ៍នៅសកលវិទ្យាល័យ ដែលការនេះក៏បានជួយឲ្យគាត់បន្តដំណើរឆ្ពោះទៅរកភាពជោគជ័យ នៅក្នុងអាជីពជាអ្នកនិពន្ធ។ ការលើកទឹកចិត្តបន្តិចបន្តួច អាចនាំមកនូវភាពជោគជ័យ ជាពិសេស នៅពេលដែលការលើកទឹកចិត្ត នៅក្នុងព្រះ។ ព្រះគម្ពីរបានចែងអំពីរឿង ដែលដាវីឌ កំពុងរត់គេចពីស្តេចសូល ដែលកំពុងព្យាយាមសម្លាប់គាត់។ យូណាថាន ដែលជាបុត្រារបស់ស្តេចសូលក៏បានស្វែងរកដាវីឌ ហើយក៏បានជួយឲ្យគាត់រកឃើញកម្លាំងក្នុងព្រះ។ គាត់បានប្រាប់ដាវីឌថា “កុំឲ្យខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល”(១សាំយ៉ូអែល ២៣:១៥-១៧)។ យ៉ូណាថាននិយាយត្រូវ។ ដាវីឌនឹងក្លាយជាស្តេច។ គន្លឹះដែលនាំឲ្យការលើកទឹកចិត្តរបស់យ៉ូណាថាន មានប្រសិទ្ធភាព គឺដោយសារគាត់បានប្រើពាក្យ “ក្នុងព្រះ”(ខ.១៦)។ តាមរយៈព្រះយេស៊ូវ ព្រះទ្រង់ប្រទានយើងនូវ…
Read articleការប្រើអំណោយទានរបស់យើង
គឺដោយខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក។ ១ពេត្រុស ៤:១០ កាលពីឆ្នាំ២០១៣ តារាភាពយន្តអង់គ្លេស ឈ្មោះ ដាវីឌ ស៊ូឈែត(David Suchet) កំពុងតែជាប់ថតភាគចុងក្រោយ នៃខ្សែភាពយន្តសម្រាប់កម្មវិធីទូរទស្សន៍ ដោយដើរតួរជាលោកហឺឃីលី ភយរ៉ត(Hercule Poirot) ជាអ្នកស៊ើបអង្កេតប៊ែលហ្សិក និងជាមនុស្សជាទីស្រឡាញ់ របស់កញ្ញា អាហ្កាថា គ្រីស្ទី(Agatha Christie) ហើយក៏បានសម្តែងនៅលើឆាកផងដែរ។ ពេលនោះ ជាពេលដែលគាត់មានការសម្តែងជា “តួអង្គសំខាន់បំផុត ក្នុងជីវិតគាត់”។ ក្នុងអំឡុងពេលដ៏មមាញឹកនោះ គាត់ក៏បានថតសម្លេងអានព្រះគម្ពីរប៊ីបទាំងមូល ពីកណ្ឌលោកុប្បត្តិ ដល់កណ្ឌវិវរណៈ ដែលជាសរុប មាន៧៥២៧០២ពាក្យ និងចំណាយពេល២០០ម៉ោង។ លោកស៊ូឈែតបានទទួលជឿព្រះយេស៊ូវ បន្ទាប់ពីគាត់បានអានកណ្ឌគម្ពីររ៉ូម នៅក្នុងព្រះគម្ពីរមួយក្បាល ដែលគាត់បានឃើញ នៅក្នុងបន្ទប់សណ្ឋាគារ។ គាត់ក៏បានហៅគម្រោងនោះថា ការសម្រេចក្តីបំណងធំដែលគាត់មាន ២៧ឆ្នាំហើយ។ គាត់មានអារម្មណ៍ថា គាត់បានទទួលការបណ្តាលចិត្ត។ គាត់បានធ្វើការសិក្សាស្រាវជ្រាវជាច្រើន បានជាគាត់មិនបង្អង់យូរ ហើយក៏បានចាប់ផ្តើមធ្វើការបម្រើព្រះតែម្តង។ បន្ទាប់មក គាត់ក៏បានបរិច្ចាគប្រាក់ខែរបស់គាត់។ ការដែលគាត់បានថតសម្លេងអានព្រះគម្ពីរ ក្នុងពេលដ៏មមាញឹក គឺជាគំរូដែលបានបណ្តាលចិត្តអ្នកដទៃ ឲ្យថ្វាយសិរីល្អដល់ព្រះ ដោយប្រើអំណោយទានរបស់ខ្លួន ដើម្បីបម្រើព្រះ និងអ្នកដទៃ។…
Read articleចែកចាយដំណឹងល្អ ដោយមិនខ្លាចចិត្ត
[អធិស្ឋាន]ឲ្យខ្ញុំផង ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសំដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន នឹងសំដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ។ អេភេសូរ ៦:១៩ ខ្ញុំ និងឃែតធ័ររីន(Catherine) ជាមិត្តល្អនឹងគ្នា កាលរៀននៅវិទ្យាល័យ។ ពេលណាយើងមិនបានជជែកគ្នាតាមទូរស័ព្ទ យើងក៏បានសរសេរនៅលើក្រដាសតូចមួយ ហុចឲ្យគ្នាទៅវិញទៅមក ដើម្បីរៀបគម្រោងទៅគេងនៅផ្ទះគាត់ ឬនៅផ្ទះខ្ញុំ។ ជួនកាល យើងជិះសេះជាមួយគ្នា ហើយជាដៃគូ ក្នុងការធ្វើកិច្ចការសាលា។ នៅពេលរសៀលថ្ងៃអាទិត្យមួយ ខ្ញុំក៏បានចាប់ផ្តើមគិតអំពីឃែតធ័រីន។ គ្រូគង្វាលរបស់ខ្ញុំបានចែកចាយ នៅពេលព្រឹកនោះ អំពីរបៀបទទួលជីវិតអស់កល្បជានិច្ច ហើយខ្ញុំដឹងថា មិត្តភក្តិម្នាក់នេះមិនទាន់ជឿការបង្រៀនក្នុងព្រះគម្ពីរ ដូចខ្ញុំឡើយ។ ខ្ញុំក៏មានចិត្តចង់ទូរស័ព្ទទៅនាង ដើម្បីពន្យល់នាង អំពីរបៀបដែលនាងអាចមានទំនាក់ទំនងជាមួយព្រះយេស៊ូវ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានការស្ទាក់ស្ទើរ ព្រោះខ្ញុំខ្លាចនាងបដិសេធមិនព្រមជឿអ្វីដែលខ្ញុំនិយាយប្រាប់នាង ហើយលែងមកក្បែរខ្ញុំទៀត។ ខ្ញុំគិតថា ការភ័យខ្លាចនេះ បាននាំឲ្យមនុស្សជាច្រើនមិនហ៊ាននិយាយប្រាប់គេ អំពីព្រះ។ សូម្បីតែសាវ័កប៉ុលក៏ត្រូវសុំឲ្យគេអធិស្ឋាន “ឲ្យគាត់បានបើកមាត់ដោយក្លាហាន នឹងសំដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ”(អេភេសូរ ៦:១៩)។ យើងមិនអាចជៀសវាងហានិភ័យ នៅក្នុងការផ្សាយដំណឹងល្អនោះឡើយ តែសាវ័កប៉ុលបានមានប្រសាសន៍ថា គាត់ជា “ទូតរបស់ព្រះគ្រីស្ទ” ជាអ្នកនាំព្រះរាជសាររបស់ព្រះ(ខ.២០)។ យើងក៏អញ្ចឹងដែរ។ បើគេបដិសេធមិនព្រមជឿព្រះរាជសារដែលយើងចែកចាយ នោះពួកគេក៏កំពុងតែបដិសេធព្រះដែលបានផ្ញើព្រះរាជសារផងដែរ។ ព្រះទ្រង់ក៏ទទួលរងការបដិសេធន៍ជាមួយយើងផងដែរ។ ដូចនេះ តើមានអ្វីបណ្តាលចិត្តយើងឲ្យចង់និយាយប្រាប់គេ? គឺដោយសារយើងខ្វល់អំពីពួកគេ…
Read article