ភាពពេញលេញក្នុងព្រះគ្រីស្ទ
ក្នុងខ្សែភាពយន្តដ៏ល្បីល្បាញមួយ មានតួអង្គម្នាក់ដែលជាភ្នាក់ងារកីឡាករ បានផ្តោតចិត្តខ្លាំងទៅលើជោគជ័យ ក្នុងអាជីព បានជាទំនាក់ទំនងប្តីប្រពន្ធរបស់គាត់ចាប់ផ្តើមបាក់បែក។ ដោយសារគាត់ចង់ឲ្យភរិយាគាត់ ឈ្មោះដូរីស៊ី(Dorothy) វិលត្រឡប់មកវិញ នោះគាត់ក៏បានមើលចំភ្នែកនាង ហើយនិយាយថា នាងបានធ្វើឲ្យគាត់មានភាពពេញលេញ។ នេះជាពាក្យសម្តី ដែលនាំឲ្យចិត្តមានភាពកក់ក្តៅ ដូចរឿងព្រេង ក្នុងទស្សនវិជ្ជារបស់សាសន៍ក្រិក។ តាមរឿងព្រេងនោះ យើងម្នាក់ៗ មិនមែនជាមនុស្សមានភាពពេញលេញ គឺមានតែ “ពាក់កណ្តាល” ដែលត្រូវស្វែងរកពាក់កណ្តាលទៀត ដើម្បីធ្វើឲ្យខ្លួនយើងពេញលេញ។ សព្វថ្ងៃនេះ ការមានជំនឿថា ដៃគូដ៏រ៉ូមិនទិចម្នាក់ធ្វើឲ្យយើងមាន “ភាពពេញលេញ” បានក្លាយជាផ្នែកមួយនៃវប្បធម៌ដ៏ពេញនិយម។ ប៉ុន្តែ តើពិតទេ? ខ្ញុំបានជជែកជាមួយស្វាមីភរិយាជាច្រើន ដែលនៅតែមានអារម្មណ៍ថា មិនមានភាពពេញលេញ ដោយសារពួកគេមិនអាចមានកូន និងអ្នកដទៃទៀតដែលមានកូន តែនៅតែមានអារម្មណ៍ថា ខ្វះអ្វីមួយ។ សរុបមក គ្មានមនុស្សណា ដែលអាចធ្វើឲ្យយើងមានភាពពេញលេញឡើយ។ សាវ័កប៉ុលបានផ្តល់ឲ្យនូវដំណោះស្រាយមួយទៀត។ គឺដូចដែលគាត់បានបង្រៀនថា “ដ្បិតមានគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ សណ្ឋិតនៅក្នុងទ្រង់ទាំងមានរូបអង្គផង ហើយអ្នករាល់គ្នាក៏ពេញលេញក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រង និងអំណាចទាំងប៉ុន្មាន(កូល៉ុស ២:៩-១០)។ ព្រះយេស៊ូវមិនគ្រាន់តែបានអត់ទោសបាបឲ្យយើង ហើយរំដោះយើងឲ្យរួចពីបាបប៉ុណ្ណោះទេ ព្រះអង្គក៏បានធ្វើឲ្យយើងមានភាពពេញលេញ ដោយចូលគង់ក្នុងជីវិតយើង(ខ.១៣-១៥)។ ទំនាក់ទំនងប្តីប្រពន្ធគឺជាការគាប់ប្រសើរ ប៉ុន្តែ វាមិនអាចធ្វើឲ្យយើងមានភាពពេញលេញឡើយ។ មានតែព្រះយេស៊ូវទេ…
Read articleសម្រាកយ៉ាងសុខសាន្តក្នុងព្រះ
ខ្ញុំបានសរសេរសំបុត្រ ផ្ញើទៅកូនៗរបស់ខ្ញុំ ពេលដែលពួកគេម្នាក់ៗចូលដល់វ័យជំទង់។ មានពេលមួយ ខ្ញុំបានសរសេរអំពីអត្តសញ្ញាណរបស់យើង ក្នុងព្រះគ្រីស្ទ ដោយនឹកចាំថា កាលខ្ញុំនៅវ័យជំទង់ ខ្ញុំមិនបានស្គាល់ខ្លួនឯងច្បាស់ ដោយខ្ញុំខ្វះទំនុកចិត្តលើខ្លួនឯង។ ខ្ញុំត្រូវដឹងថា ខ្ញុំជាកូនស្ងួនភ្ងារបស់ព្រះ។ ខ្ញុំក៏បាននិយាយក្នុងសំបុត្រនោះថា “ដើម្បីស្គាល់ខ្លួនឯងជានរណា យើងចាំបាច់ត្រូវដឹងថា យើងជាកម្មសិទ្ធិរបស់ព្រះ”។ ពេលណាយើងដឹងថា ព្រះទ្រង់បានបង្កើតយើង ហើយយើងប្តេជ្ញាចិត្តដើរតាមព្រះអង្គ នោះយើងអាចមានសន្តិភាព ចំពោះការផ្លាស់ប្រែដែលទ្រង់ប្រទានក្នុងជីវិតយើង។ ហើយយើងក៏ដឹងផងដែរថា ព្រះអង្គកែប្រែយើង ឲ្យមានលក្ខណៈកាន់តែដូចព្រះអង្គជារៀងរាល់ថ្ងៃ។ យើងអាចរកឃើញមូលដ្ឋានគ្រឹះក្នុងព្រះគម្ពីរ សម្រាប់អត្តសញ្ញាណរបស់យើង ជាកូនព្រះ ក្នុងបទគម្ពីរចោទិយកថា ៣៣:១២ ដែលចែងថា “អ្នកស្ងួនភ្ងាផងព្រះយេហូវ៉ា នឹងនៅជិតទ្រង់ដោយសុខសាន្ត ទ្រង់គ្របបាំងគេជានិច្ច ហើយគេនឹងនៅជាកណ្តាលព្រះអង្សាទាំង២របស់ទ្រង់”។ មុនពេលលោកម៉ូសេស្លាប់ គាត់បានអធិស្ឋានសូមព្រះពរ សម្រាប់ពូជអំបូបេនយ៉ាមីន ខណៈពេលដែលរាស្រ្តរបស់ព្រះត្រៀមខ្លួន ចូលទឹកដីសន្យា ដែលព្រះអង្គបានសន្យាថា នឹងប្រទានពួកគេ។ ព្រះអង្គសព្វព្រះទ័យឲ្យពួកគេចងចាំជានិច្ចថា ពួកគេជាកូនស្ងួនភ្ងារបស់ទ្រង់ ហើយសម្រាកក្នុងអត្តសញ្ញាណរបស់ពួកគេ ដែលជាកូនទ្រង់។ ការស្គាល់អត្តសញ្ញាណរបស់យើង ជាកូនព្រះ គឺសំខាន់សម្រាប់មនុស្សម្នាក់ៗដូចគ្នា គឺទាំងក្មេងជំទង់ មនុស្សវ័យកណ្តាល និងអ្នកដែលមានវ័យចាស់។ ពេលណាយើងដឹងថា ព្រះទ្រង់បានបង្កើតយើងមក ហើយថែរក្សាយើង នោះយើងអាចរកឃើញសន្តិភាព…
Read articleជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ
កាលនៅរៀននៅសកលវិទ្យាល័យ ខ្ញុំ និងមិត្តរួមថ្នាក់របស់ខ្ញុំធ្លាប់អវត្តមាន នៅក្នុងថ្នាក់រៀន ដែលមានតែមួយដង ក្នុងមួយឆ្នាំ ខណៈពេលដែលគេរាល់គ្នា តែងតែព្យាយាមចូលរៀន ក្នុងថ្នាក់របស់សាស្ត្រាចារ្យគ្រីស(Chris) មុនពេលប្រឡងចុងឆ្នាំ ក្នុងសប្តាហ៍បន្ទាប់។ គេនៅពេលនោះហើយ ដែលគាត់ផ្តល់តម្រុយ សម្រាប់សំណួរ ដែលគាត់នឹងដាក់ ក្នុងការប្រឡងនោះ។ ខ្ញុំតែងតែឆ្ងល់ អំពីមូលហេតុដែលសាស្ត្រាចារ្យគ្រីស ធ្វើដូចនេះ រហូតដល់ពេលមួយ ខ្ញុំក៏បានដឹងថា គាត់ពិតជាចង់ជួយយើង ឲ្យទទួលលទ្ធផលល្អ។ គាត់មានស្តង់ដាខ្ពស់ តែគាត់ជួយយើងឲ្យឈានទៅដល់ស្តង់ដានោះ។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវចូលរៀន ហើយស្តាប់គាត់បង្រៀន ដើម្បីឲ្យយើងអាចរៀបចំខ្លួនបានត្រឹមត្រូវ។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ព្រះទ្រង់ក៏ធ្វើដូចនេះផងដែរ។ ព្រះទ្រង់មិនអាចបន្ថែមបន្ថយស្តង់ដាររបស់ព្រះអង្គឡើយ តែដោយសារព្រះអង្គពិតជាសព្វព្រះទ័យឲ្យយើងមានលក្ខណៈដូចព្រះអង្គ នោះព្រះអង្គក៏បានប្រទានយើង នូវព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយយើង ឲ្យឈានទៅដល់ស្តង់ដារនោះ។ ក្នុងបទគម្ពីរយេរេមា ៣:១១-១៤ ព្រះទ្រង់បានជំរុញរាស្រ្តអ៊ីស្រាអែល ដែលមិនស្មោះត្រង់ ឲ្យទទួលស្គាល់កំហុសរបស់ខ្លួន ហើយវិលត្រឡប់មករកព្រះអង្គវិញ។ ប៉ុន្តែ ដោយសារព្រះអង្គជ្រាបថា ពួកគេមានការរឹងចចេស និងទន់ខ្សោយប៉ុណ្ណា នោះព្រះអង្គក៏បានជួយពួកគេ។ ព្រះអង្គបានសន្យាថា នឹងមើលអស់ទាំងផ្លូវវៀចវេររបស់ពួកគេ ឲ្យបានជា(ខ.២២) ហើយព្រះអង្គក៏បានចាត់ពួកអ្នកគង្វាល ឲ្យបង្រៀន និងដឹកនាំពួកគេ(ខ.១៥)។…
Read articleបុរសដែលពូកែអធិស្ឋាន
ក្រុមគ្រួសារខ្ញុំបាននឹកចំាជីតារបស់ខ្ញុំឈ្មោះដឺរឃីង(Dierking) ថា ជាបុរសដែលមានជំនឿ និងការអធិស្ឋានដ៏រឹងមាំ។ ប៉ុន្តែ យើងមិនតែងតែបាននឹកចាំ អំពីគាត់យ៉ាងដូចនេះជានិច្ចនោះទេ។ ម្តាយមីងរបស់ខ្ញុំបានរំឭក អំពីលើកទីមួយ ដែលឪពុកគាត់បានប្រកាសទៅកាន់គ្រួសារគាត់ថា “យើងនឹងចាប់ផ្តើមអធិស្ឋានអរព្រះគុណព្រះ មុនពេលយើងញាំអាហារ”។ ការអធិស្ឋានរបស់គាត់ជាលើកទីមួយ មានភាពរដិបរដុប ប៉ុន្តែ គាត់បានបន្តអនុវត្តនូវការអធិស្ឋាន អស់រយៈពេល៥០ឆ្នាំ ដែលជាញឹកញាប់ គាត់បានអធិស្ឋានពេញមួយថ្ងៃ ជារៀងរាល់ថ្ងៃ។ ពេលគាត់លាចាកលោក ស្វាមីខ្ញុំបានជូនជីដូនខ្ញុំ នូវដើមផ្កាដែលមានស្លឹកដូចដៃអធិស្ឋាន ដោយនិយាយថា “លោកតា ជាមនុស្សពូកែអធិស្ឋាន”។ ការដែលជីតាខ្ញុំបានសម្រេចចិត្តដើរតាមព្រះ ហើយនិយាយទៅកាន់ព្រះអង្គជារៀងរាល់ថ្ងៃ បានកែប្រែគាត់ ឲ្យក្លាយជាអ្នកបម្រើព្រះគ្រីស្ទដ៏ស្មោះត្រង់។ ព្រះគម្ពីរប៊ីបបាននិយាយអំពីការអធិស្ឋាន ជាញឹកញាប់។ ក្នុងបទគម្ពីរម៉ាថាយ ៦:៩-១៣ ព្រះយេស៊ូវបានប្រទាននូវគំរូនៃការអធិស្ឋាន ដល់អ្នកដើរតាមព្រះអង្គ ដោយបង្រៀនពួកគេ ឲ្យចូលទៅរកព្រះ ដោយការសរសើរដំកើងដ៏ស្មោះត្រង់ ដោយដឹងថា ព្រះអង្គជានរណា។ ពេលណាយើងទូលសូមដល់ព្រះ យើងទុកចិត្តថា ព្រះអង្គប្រទាន “អាហារប្រចាំថ្ងៃ”(ខ.១១)។ ពេលណាយើងសារភាពអំពើបាបរបស់យើង យើងទូលសូមការអត់ទោសបាប និងជំនួយពីព្រះអង្គ ដើម្បីជៀសវាងការការល្បួង(ខ.១២-១៣)។ ប៉ុន្តែ យើងមិនគ្រាន់តែអធិស្ឋាន តាម “ការអធិស្ឋានរបស់ព្រះអម្ចាស់” ប៉ុណ្ណោះទេ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងប្រើការអធិស្ឋាន…
Read articleចូលមកដោយដទៃទទេ
មានពេលមួយ លោករ៉ូបឺត(Robert) បានមកចូលរួមការប្រជុំ ដែលមានការញំាអាហារពេលព្រឹក។ គាត់មានអារម្មណ៍ថា ខ្មាសគេ ពេលដែលដឹងខ្លួនថា គាត់បានភ្លេចយកកាបូបលុយមក។ បញ្ហានេះបានរំខានគាត់ជាខ្លាំង ដល់ថ្នាក់គាត់គិតថា តើគាត់គួរតែកុំញាំអាហារពេលព្រឹក ឬគ្រាន់តែរកអ្វីផឹកបានហើយ។ បន្ទាប់ពីមិត្តភក្តិគាត់បានលើកទឹកចិត្តគាត់ហើយ គាត់ក៏បានសម្រួលឥរិយាបថ។ គាត់ និងមិត្តភក្តិគាត់ក៏បានញាំអាហារពេលព្រឹក ដោយអំណរ ហើយមិត្តភក្តិគាត់ក៏បានចេញថ្លៃអាហារឲ្យគាត់យ៉ាងរីករាយ។ អ្នកប្រហែលជាធ្លាប់ជួបរឿងនេះ ឬរឿងផ្សេងទៀត ដែលធ្វើឲ្យអ្នកចាំបាច់ត្រូវទទួលជំនួយគេ។ វាជារឿងធម្មតាទេ ដែលយើងចង់ចេញលុយ ដោយខ្លួនឯង ប៉ុន្តែ នៅពេលខ្លះ យើងត្រូវតែបន្ទាបខ្លួន ទទួលអ្វីដែលព្រះទ្រង់បានប្រទានមកយើង ដោយព្រះគុណទ្រង់។ ការតបស្នងប្រភេទខ្លះ អាចជាអ្វីដែលកូនពៅវង្វេងបានគិតដល់ ក្នុងបទគម្ពីរ ១៥:១៧-២៤ ខណៈពេលដែលគាត់ពិចារណា អំពីពាក្យដែលគាត់ត្រូវនិយាយទៅកាន់ឪពុកគាត់។ គឺដូចដែលគាត់បាននិយាយថា “ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ”(ខ.១៩)។ តើគេត្រូវចាត់ទុកគាត់ជាជើងឈ្នួលឬ? ឪពុកគាត់ មិនធ្វើដូចនេះទេ! ក្នុងកែវភ្នែករបស់ឪពុកគាត់ គាត់ជាកូនជាទីស្រឡាញ់ ដែលបានវិលត្រឡប់មកផ្ទះវិញ។ ហេតុនេះហើយ គាត់ក៏បានទទួលការឱបថើបដោយក្តីស្រឡាញ់ពីឪពុកគាត់(ខ.២០)។ នេះជារូបភាពដ៏មានន័យ នៅក្នុងដំណឹងល្អ។ វាបានរំឭកយើងថា ដោយសារការសុគតរបស់ព្រះយេស៊ូវ នោះព្រះអង្គបានបើកបង្ហាញព្រះវរបិតាដែលមានក្តីស្រឡាញ់ ដែលបើកព្រះពាហុចំហ ទទួលស្វាគមន៍កូនរបស់ទ្រង់ ដែលវិលត្រឡប់មកវិញ…
Read articleរឿងធំជាង ក្នុងព្រះគម្ពីរប៊ីប
ពេលដែលលោកខូលីន(Colin) បើកប្រអប់ដាក់បំណែកកញ្ចក់ពណ៌ ដែលគាត់បានទិញ គាត់មិនបានឃើញបំណែកកញ្ចក់នោះទេ ផ្ទុយទៅវិញគាត់បានឃើញផ្ទាំងកញ្ចក់បង្អួចទាំងផ្ទាំងៗ។ គាត់ក៏បានស្រាវជ្រាវរកប្រភពដើមនៃកញ្ចក់បង្អួចនោះ ហើយក៏បានដឹងថា គេបានដោះកញ្ចក់បង្អួចទាំងនោះចេញពីព្រះវិហារ ដើម្បីការពារពួកវា ឲ្យរួចផុតពីការទំលាក់គ្រាប់បែក ក្នុងសម័យសង្រ្គាមលោកលើកទី២។ លោកខូលីន មានការស្ងើចសរសើរ ចំពោះទឹកដៃរបស់សិល្បករ និងរបៀបដែលគេតម្រៀបបំណែកកញ្ចក់ពណ៌ទំាងនោះ ចេញជារូបភាពដ៏ស្រស់ស្អាត។ និយាយដោយស្មោះត្រង់ទៅ មានពេលខ្លះ ខ្ញុំបានបើកមើលបទគម្ពីរមួយចំនួន ក្នុងព្រះគម្ពីរប៊ីប ដែលមានដូចជា ជំពូក ដែលរៀបរាប់ពង្សាវតារមួយចំនួន ហើយភ្លាមៗនោះ ខ្ញុំមិនឃើញថា ការពិពណ៌នានោះមានភាពស៊ីសង្វាក់នឹងរូបភាពធំជាង នៃព្រះគម្ពីរទាំងមូលនោះឡើយ។ ឧទាហរណ៍ បទគម្ពីរលោកុប្បត្តិជំពូក១១ ជាជំពូក ដែលរៀបរាប់ឈ្មោះ គ្រួសារដែលយើងមិនសូវឮនិយាយ ដែលមានដូចជា សិម សេឡា ណាឃរ និងថេរ៉ាជាដើម(ខ.១០-៣២)។ ខ្ញុំច្រើនតែចង់គិតថា ផ្នែកទាំងនេះមិនសូវសំខាន់ ហើយមើលរំលង រួចចូលទៅផ្នែកដែលនិយាយអំពីអ្វី ដែលខ្ញុំចូលចិត្តអាន និងមានភាពស៊ីសង្វាក់ជាង ជាមួយនឹងការយល់ដឹងរបស់ខ្ញុំ អំពីការពិពណ៌នាក្នុងព្រះគម្ពីរប៊ីប។ ដោយសារ “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែង”(២ធីម៉ូថេ ៣:១៦) នោះព្រះវិញ្ញាណព្រះអង្គអាចជួយយើង ឲ្យមានការយល់ដឹងកាន់តែល្អជាងមុន អំពីរបៀបដែលផ្នែកតូចៗនីមួយៗអាចតម្រៀបចូលគ្នាបានល្អ ក្លាយជារូបភាពធំទាំងមូល ដោយបើកភ្នែកយើងឲ្យឃើញរបៀបដែលលោកសេឡា ជាប់ខ្សែស្រឡាញ់លោកអ័ប្រាហំា(លោកុប្បត្តិ…
Read article