Lorem ipsum dolor glavrida amet
Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.
Read articleHow lorem ipsum amet glavrida dolor
Ipsum dolor sit amet - consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.
Read articleសេចក្តីស្រឡាញ់ដែលជ្រាលជ្រៅជាង
ពេលដែលលោកអេដវីន ស្តាតុន(Edwin Stanton) បានជួបលោកអាប្រាហាំ លីនខិន(Abraham Lincoln) ដែលជាប្រធានាធិបតីអាមេរិក ជាលើកទីមួយ គាត់បានប្រមាថលោកលីនខិន ដោយផ្ទាល់ខ្លួន និងជាលក្ខណៈអាជីព ហើយថែមទាំងហៅគាត់ថា “សត្វដៃវែង”ទៀតផង។ ប៉ុន្តែ លោកលីនខិនបានឲ្យតម្លៃ ចំពោះសមត្ថភាពរបស់លោកស្តាតុន ហើយក៏បានសម្រចចិត្តអត់ឱនទោសឲ្យគាត់ ព្រមទាំងតែងតាំងគាត់ ឲ្យមានមុខតំណែងដ៏សំខាន់ ក្នុងគណៈរដ្ឋមន្រ្តី ក្នុងអំឡុងសម័យសង្រ្គាមស៊ីវិលអាមេរិក។ ក្រោយមក លោកស្តាតុនក៏កើតមានសេចក្តីស្រឡាញ់ ចំពោះលោកលីនខិន ដោយរាប់អានគ្នាជាមិត្តភក្តិ។ លោកស្តាតុន គឺជាអ្នកដែលបានអង្គុយនៅក្បែរគ្រែរបស់លោកលីនខិន ពេញមួយយប់ បន្ទាប់ពីលោកប្រធានាធិបតីរូបនេះ ត្រូវគេបាញ់សម្លាប់នៅក្នុងសាលមហោស្រព ហ្វ៊ដ ហើយក៏បាននិយាយខ្សិកខ្សួល ទាំងទឹកភ្នែក អំពីមរណៈភាពរបស់គាត់ថា “ចាប់ពីពេលនេះទៅ មនុស្សគ្រប់សម័យកាល នឹងនឹកចាំពីគាត់”។ ការផ្សះផ្សាគឺជារឿងដ៏ល្អ។ សាវ័កពេត្រុសបានចង្អុលបង្ហាញដល់អ្នកដើរតាមព្រះយេស៊ូវ អំពីរឿងនេះ ដោយសរសេរសំបុត្រប្រាប់ពួកគេថា “តែមុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត”(១ពេត្រុស ៤:៨)។ ពេលដែលខ្ញុំបានអានសំបុត្ររបស់លោកពេត្រុស ត្រង់ចំណុចនេះ ខ្ញុំគិតថា ពេលលោកពេត្រុសកំពុងសរសេរសំបុត្រនេះ គាត់ប្រហែលជាកំពុងតែគិត អំពីកាលដែលគាត់បានបដិសេធព្រះយេស៊ូវ (លូកា ២២:៥៤-៦២) និងអំពីការអត់ទោសបាប…
Read articleត្រូវបានចិញ្ចឹម
មានចិត្តរីករាយ ពេលដែលបានដឹងថា សប្បុរសជនម្នាក់បានសាងសង់មជ្ឈមណ្ឌលកុមារកំព្រា សម្រាប់ក្មេងអនាថា។ ខ្ញុំមានចិត្តរំភើប ពេលដែលគាត់បានបរិច្ចាកលុយបន្ថែមទៀត សម្រាប់កុមារកំព្រានោះ ហើយក៏បានយកក្មេងម្នាក់ ក្នុងកុមារកំព្រានោះ មកចិញ្ចឹម។ ក្មេងកំព្រាភាគច្រើនមានការសប្បាយចិត្ត ពេលដែលមានអ្នកឧបត្ថម្ភសម្រាប់ពួកគេផ្ទាល់ៗខ្លួន។ ប៉ុន្តែ តើពួកគេមានអារម្មណ៍យ៉ាងណា ពេលដែលពួកគេដឹងថា អ្នកឧបត្ថម្ភនោះ មិនគ្រាន់តែចង់ជួយពួកគេប៉ុណ្ណោះទេ តែថែមទាំងចង់ទទួលពួកគេ ជាកូនចិញ្ចឹមទៀតនោះ? បើអ្នកជាកូនព្រះ អ្នកប្រាកដជាស្គាល់អារម្មណ៍នេះ ព្រោះវាបានកើតឡើងចំពោះអ្នករួចហើយ។ យើងមិនអាចរអ៊ូរទាំឡើយ បើសិនជាព្រះគ្រាន់តែស្រឡាញ់យើង ល្មមនឹងចាត់ព្រះរាជបុត្រាទ្រង់ឲ្យយាងចុះមក ដើម្បី “កុំឲ្យយើងត្រូវវិនាសឡើយ តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ សេចក្តីស្រឡាញ់របស់ទ្រង់ត្រង់ចំណុចនេះ គឺលើសពីគ្រប់គ្រាន់សម្រាប់យើង តែមិនទាន់គ្រប់គ្រាន់សម្រាប់ទ្រង់ឡើយ។ ដ្បិតទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់មក មិនគ្រាន់តែដើម្បីលោះយើងឲ្យរួចពីបាបឡើយ ប៉ុន្តែ ក៏ដើម្បីឲ្យយើងបានធ្វើជាកូនចិញ្ចឹមរបស់ទ្រង់ផងដែរ(កាឡាទី ៤:៤-៥)។ សាវ័កប៉ុលបានហៅយើងថា “កូន” ព្រោះនៅសម័យគាត់ ជាធម្មតា កូនជាអ្នកទទួលមរតកពីឪពុក។ ត្រង់ចំណុចនេះ គាត់ចង់បង្ហាញថា មនុស្សម្នាក់ៗទំាងប្រុសទាំងស្រី ដែលបានទទួលជឿព្រះយេស៊ូវ គឺបានក្លាយជាកូនព្រះ ដែលមានសិទ្ធិពេញលេញ និងស្មើគ្នា ដើម្បីទទួលមរតករបស់ព្រះជាម្ចាស់(ខ.៧)។ ព្រះជាម្ចាស់មិនគ្រាន់តែចង់សង្រ្គោះអ្នកប៉ុណ្ណោះឡើយ។ ទ្រង់ក៏ចង់ទទួលអ្នក ធ្វើជាកូនចិញ្ចឹមរបស់ទ្រង់ផងដែរ។ ទ្រង់បានទទួលចិញ្ចឹមអ្នក ក្នុងមហាគ្រួសាររបស់ទ្រង់…
Read articleភាពលម្អិតក្នុងសត្វដ៏តូចបំផុត
មានពេលមួយខ្ញុំបានផ្អែកលើស្មារបស់មិត្តភក្តិខ្ញុំ មើលរូបថតនៅក្នុងទូរស័ព្ទរបស់នាង ដែលនាងបានថត ដោយប្រើមីក្រូទស្សន៍។ ខ្ញុំក៏បានសួរនាងថា “តើឌីអាតូម គឺជាអ្វី?” នាងក៏បានពន្យល់ខ្ញុំថា “អូហ៍ វាដូចប្លុងតុងអញ្ចឹង ប៉ុន្តែ វាពិបាកមើលជាងប្លុងតុង។ ជួនកាល យើងត្រូវសម្រក់ប្រេងមួយដំណក់ នៅលើកែវពង្រីក ឬត្រូវឲ្យពួកវាងាប់សិន ទើបយើងអាចមើលពួកវាឃើញច្បាស់”។ ខ្ញុំក៏បានអង្គុយស្ញើច ខណៈពេលដែលនាងបើករូបភាពផ្សេងទៀតឲ្យខ្ញុំមើល។ ពេលនោះ ខ្ញុំក៏បានជក់ជិតនឹងការគិត អំពីភាពលម្អិត ដែលព្រះទ្រង់បានដាក់ ក្នុងជីវិតដ៏តូច ដែលទាល់តែប្រើមីក្រូទស្សន៍ ទើបយើងអាចមើលពួកវាឃើញ។ ស្នាព្រះហស្ត និងកិច្ចការដែលព្រះជាម្ចាស់បានធ្វើ គឺគ្មានព្រំដែនឡើយ។ ក្នុងកណ្ឌគម្ពីរយ៉ូប ក្នុងចំណោមមិត្តភក្តិរបស់លោកយ៉ូប លោកអេលីហ៊ូវបានអង្អុលបង្ហាញដល់លោកយ៉ូប ខណៈពេលដែលលោកយ៉ូបកំពុងតែមានទុក្ខជាទម្ងន់។ លោកអេលីហ៊ូវបានលើកទឹកចិត្តលោកយ៉ូបថា “ឱយ៉ូបអើយ សូមស្តាប់សេចក្តីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន។ តើលោកជ្រាបពីព្រះទ្រង់ដាក់កំរិតរបស់ទាំងនោះ ជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗដូចម្តេចឬទេ? តើលោកយល់ពីទំងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះដ៏មានដំរិះសព្វគ្រប់ឬទេ”(យ៉ូប ៣៧:១៤-១៦)។ ក្នុងនាមយើងជាមនុស្ស យើងមិនអាចយល់ច្បាស់ អំពីភាពលម្អិតដ៏ស្មុគ្រស្មាញរបស់ព្រះជាម្ចាស់ និងស្នាព្រះហស្តទ្រង់បានឡើយ។ សូម្បីតែផ្នែកនៃស្នាព្រះហស្តទ្រង់ ដែលយើងមើលនឹងភ្នែកទទេមិនឃើញ ក៏បានឆ្លុះបញ្ចាំងអំពីសិរីល្អ និងអំណាចចេស្តារបស់ព្រះជាម្ចាស់ផងដែរ។ សិរីល្អរបស់ព្រះអង្គបានហ៊ុមព័ទ្ធយើង។ ព្រះអង្គកំពុងធ្វើការរបស់ទ្រង់យ៉ាងសកម្ម ទោះយើងកំពុងតែឆ្លងកាត់បញ្ហាអ្វី…
Read articleវែកផ្ទៃមេឃ
នៅក្នុងការសន្ទនា កាលពីពេលថ្មីៗនេះ មិត្តភក្តិរបស់ខ្ញុំម្នាក់បានចែកចាយដល់ខ្ញុំថា នាងបានបោះបង់ចោលសេចក្តីជំនឿរបស់នាងហើយ។ ពេលនោះខ្ញុំក៏បានឮនាងនិយាយពាក្យរអ៊ូរទាំ ដែលខ្ញុំធ្លាប់ឮកាលពីមុនថា តើធ្វើដូចម្តេចឲ្យគាត់អាចជឿព្រះដែលហាក់ដូចជាមិនដែលធ្វើអ្វីសោះ? សំណួរដែលធ្វើឲ្យបាក់ទឹកចិត្តនេះ បានលេចឡើង ក្នុងគំនិតយើងម្នាក់ៗ ពីពេលមួយ ទៅពេលមួយទៀត ពេលយើងអានចំពត៌មានដែលនិយាយអំពីអំពើហឹង្សា និងនៅពេលដែលយើងកំពុងតែមានចិត្តខ្ទេចខ្ទំាជាដើម។ ការបាក់ទឹកចិត្តរបស់មិត្តភក្តិម្នាក់នេះ គឺបានបង្ហាញថា នាងកំពុងតែត្រូវការព្រះជាម្ចាស់ជួយរំដោះនាង ឲ្យរួចពីបញ្ហាអ្វីមួយ ដែលនេះជាការស្រេកឃ្លាន ដែលយើងម្នាក់ៗអាចមាន ជារឿយៗ។ ពួកអ៊ីស្រាអែលស្គាល់ទីតាំងភូមិសាស្រ្តរបស់ទឹកដីខ្លួនយ៉ាងច្បាស់។ តែពួកបាប៊ីឡូនបានធ្វើឲ្យពួកអ៊ីស្រាអែលមិនអាចទប់ទល់រួច ដោយវាយផ្តួលពួកគេនឹងកណ្តាប់ដៃដែក ហើយដុតបំផ្លាញទីក្រុងយេរូសាឡិម ឲ្យក្លាយជាសំណល់បាក់បែក។ ពេលនោះ ពួកបណ្តាជនមានការសង្ស័យដ៏ងងឹត ចំពោះព្រះជាម្ចាស់ បានជាហោរាអេសាយថ្លែងទៅកាន់ពួកគេថា តើព្រះដែលគួរតែជួយសង្រ្គោះយើងនោះ ទ្រង់នៅឯណា? (អេសាយ ៦៣:១១-១៥)។ ប៉ុន្តែ ស្ថិតក្នុងពេលបែបនោះ លោកអេសាយក៏បានអធិស្ឋានដោយចិត្តក្លាហានថា “ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់”(៦៤:១)។ ការឈឺចាប់ និងទុក្ខព្រួយរបស់លោកអេសាយ មិនបានទាញគាត់ចេញពីព្រះជាម្ចាស់ឡើយ តែបាននាំឲ្យគាត់ព្យាយាមចូលទៅជិតព្រះអង្គកាន់តែខ្លាំង។ ការសង្ស័យ និងទុក្ខព្រួយរបស់យើង ផ្តល់ឲ្យយើងនូវអំណោយដ៏ចម្លែកមួយ ដោយវាបានបង្ហាញឲ្យយើងដឹងថា យើងបានវង្វេងចេញឆ្ងាយប៉ុណ្ណាហើយ និងដឹងថា យើងត្រូវការព្រះជាម្ចាស់ខ្លាំងប៉ុណ្ណា។ នេះជារឿងដ៏គួរឲ្យកត់សម្គាល់ ដែលយើងមិននឹកស្មានដល់។ នៅក្នុងព្រះយេស៊ូវ…
Read article