អ្នកកែប្រែអារម្មណ៍
ខណៈពេលដែលខ្ញុំកំពុងតែរង់ចាំ នៅស្ថានីយរថភ្លើង ដើម្បីធ្វើដំណើរប្រចាំសប្តាហ៍ គំនិតវិជ្ជមានជាច្រើន បានពពាក់ពពូនគ្នា នៅក្នុងគំនិតខ្ញុំ ដូចអ្នកដំណើរដែលកំពុងឈរតម្រង់ជួបបញ្ជ្រាតគ្នា ដើម្បីរង់ចំាឡើងរថភ្លើង។ ពេលនោះ ខ្ញុំមានភាពតានតឹងក្នុងចិត្ត ដោយសារការសង្ស័យ និងសម្តីដែលគេនិយាយមកខ្ញុំ ដោយគ្មានមេត្តា ហើយខ្ញុំក៏មានភាពអស់សង្ឃឹម ដោយសារភាពអយុត្តិធម៌ ដែលសមាជិកក្រុមគ្រួសាររបស់ខ្ញុំម្នាក់ បានទទួលរង កាលពីពេលថ្មីៗនេះ។ ដល់ពេលដែលរថភ្លើងមកដល់ ខ្ញុំមានអារម្មណ៍មិនល្អសោះ។ ពេលខ្ញុំឡើងជិះរថភ្លើង គំនិតមួយទៀតក៏បានលេចឡើង ដោយជំរុញឲ្យខ្ញុំសរសេរសេចក្តីអធិស្ឋាន សម្រាប់ទូលថ្វាយព្រះ នូវពាក្យទំនួញរបស់ខ្ញុំ។ មិនយូរប៉ុន្មាន ខ្ញុំក៏បានសរសេរពាក្យទំនួញរបស់ខ្ញុំចប់ ហើយខ្ញុំក៏បានដកទូរស័ព្ទរបស់ខ្ញុំចេញមក ដើម្បីស្តាប់បទចម្រៀងសរសើរដំកើង។ អារម្មណ៍អាក្រក់ដែលខ្ញុំមានមុននោះ ក៏បានផ្លាស់ប្តូរទាំងស្រុង ដោយមិនដឹងខ្លួន។ ខ្ញុំក៏បានដឹងថា តាមពិត ខ្ញុំកំពុងតែអនុវត្តតាមគំរូរបស់អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៩៤។ អ្នកនិពន្ធបទគម្ពីរនេះ បានពោលទំនួញរបស់ខ្លួនថា “ឱចៅក្រមនៃផែនដីអើយ សូមទ្រង់ក្រោកឡើង សូមសងដល់ពួកឆ្មើងឆ្មៃតាមសមគួរ … តើអ្នកណានឹងក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងពួកអ្នកដែលប្រព្រឹត្តការអាក្រក់ តើអ្នកណានឹងឈរឡើងជំនួសខ្ញុំ ដើម្បីទប់ទល់នឹងពួកដែលប្រព្រឹត្តការទុច្ចរិត?”(ទំនុកដំកើង ៩៤:២,១៦)។ ត្រង់ចំណុចនេះ គាត់មិនបានលាក់ទុកអ្វីដែលមានក្នុងចិត្តឡើង ពេលដែលគាត់ទូលថ្វាយព្រះ អំពីអំពើអយុត្តិធម៌ ដែលគេបានធ្វើមកលើស្ត្រីមេម៉ាយ និងក្មេងកំព្រា។ បន្ទាប់ពីគាត់បានទូលពាក្យទំនួញដល់ព្រះជាម្ចាស់ហើយ គាត់ក៏បានចូលទៅក្នុងការសរសើរដំកើងថា…
Read articleសុចរិត ក្នុងចំណោមប្រជាជាតិ
ពេលដែលខ្ញុំ និងស្វាមីរបស់ខ្ញុំទៅមើលសារៈមន្ទីរប្រល័យពូជសាសន៍ យ៉ាត យ៉ាសេម នៅប្រទេសអ៊ីស្រាអែល យើងបានចូលក្នុងសួនច្បារ ដែលមានឈ្មោះថា សុចរិតក្នុងចំណោមប្រជាជាតិទាំងឡាយ។ សួនច្បារនេះបានផ្តល់កិត្តិយស ដល់បុរស និងស្រ្តីដែលបានប្រថុយជីវិត ដើម្បីជួយសង្រ្គោះជនជាតិយូដា ឬជ្វីប ក្នុងរបបប្រល័យពូជសាសន៍ហូឡូខោះ។ ខណៈពេលដែលយើងទស្សនាវិមានរំឭកនេះ យើងក៏បានជួបមនុស្សមួយក្រុម មកពីប្រទេសហូឡង់។ ក្នុងចំណោមពួកគេ មានស្រ្តីម្នាក់បានមកទីនោះ ដើម្បីមើលឈ្មោះជីដូនជីតារបស់នាង នៅក្នុងបញ្ជីឈ្មោះ ដែលគេបានឆ្លាក់នៅលើផ្លាកដ៏ធំមួយ។ ដោយសារយើងមានចិត្តចង់ដឹងចង់ឮ យើងក៏បានសាកសួរអំពីប្រវត្តិគ្រួសាររបស់នាង។ តា និងយាយរបស់នាង គឺលោកគ្រូគង្វាល ភីធ័រ(Rev. Pieter) និងអ្នកស្រី អេដ្រៀនណា មូល័រ(Adriana Müller) បានជួយសង្គ្រោះជីវិតក្មេងប្រុសជនជាតិយូដាម្នាក់ ដែលមានអាយុពីរឆ្នាំ ដោយនាំគាត់ចូលក្នុងផ្ទះរបស់ពួកគេ ហើយក៏បានលាក់អត្តសញ្ញាណរបស់គាត់ ដោយឲ្យគាត់ធ្វើជាកូនពៅគេ ក្នុងចំណោមកូនទាំង៨នាក់របស់ពួកគេពីឆ្នាំ១៩៤៣ ដល់ឆ្នាំ១៩៤៥។ រឿងនេះបានប៉ះពាល់ចិត្តយើងណាស់ បានជាយើងសួរនាងថា “តើក្មេងប្រុសនោះ បានរួចជីវិត នៅសម័យនោះទេ?”ពេលនោះ មានបុរសម្នាក់មានវ័យចាស់ជាងនាង ដែលកំពុងឈរក្នុងក្រុមនោះ ក៏ដើរចេញមក ហើយប្រកាសថា ក្មេងប្រុសនោះគឺជាគាត់ហ្នឹងហើយ។ ពេលខ្ញុំគិតអំពីសេចក្តីក្លាហានរបស់មនុស្សជាច្រើន ដែលបានជួយសង្រ្គោះប្រជាជនយូដា ខ្ញុំក៏បាននឹកចាំ អំពីព្រះនាងអេសធើរ។ នៅសម័យនោះ…
Read articleរួចផុតពីគ្រោះថ្នាក់
ថ្ងៃមួយ នៅរដូវរងា កូនៗរបស់ខ្ញុំបានទទូចសុំទៅចេញលេងជិះរំអិលនៅលើព្រឹល។ ស៊ីតុណ្ហភាពថ្ងៃនោះ បានធ្លាក់ចុះ ជិត -២០អង្សាសេ ក្រោមសូន្យ។ គ្រាប់ព្រឹលតូចៗបានរសាត់តាមបង្អួចផ្ទះយើង។ ខ្ញុំក៏បានគិតមួយសន្ទុះ ហើយក៏បានយល់ព្រមឲ្យពួកគេចេញទៅលេងខាងក្រៅ ប៉ុន្តែ ខ្ញុំបានប្រាប់ពួកគេ ឲ្យលេងជុំគ្នា ហើយចូលក្នុងផ្ទះវិញ បន្ទាប់ពីលេងបាន១៥នាទី។ ដោយសារសេចក្តីស្រឡាញ់ ខ្ញុំក៏បានបង្កើតច្បាប់នេះ ដើម្បីឲ្យកូនៗរបស់ខ្ញុំអាចលេង ដោយសេរី និងមិនមានគ្រោះថ្នាក់កកចុងម្រាមដៃ ឬម្រាមជើង ដោយសារត្រជាក់ខ្លាំង។ ខ្ញុំគិតថា អ្នកនិពន្ធបទគម្ពីរ ទំនុកដំកើង ជំពូក១១៩ បានទទួលស្គាល់ថា ព្រះជាម្ចាស់ទ្រង់មានបំណងល្អ ពេលដែលទ្រង់ដាក់ក្រឹត្យវិន័យឲ្យរាស្រ្តរបស់ទ្រង់ គឺដូចដែលគាត់បានសរសេរក្នុងខគម្ពីរពីរខជាប់គ្នាថា “ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យទ្រង់ជានិច្ច នៅអស់កល្បជានិច្ចរៀងតទៅ។ ទូលបង្គំនឹងដើរទៅដោយសេរីភាព ដ្បិតទូលបង្គំបានស្វែងរកអស់ទាំងបញ្ញត្តនៃទ្រង់”(ខ.៤៤-៤៥)។ ត្រង់ចំណុចនេះ តើហេតុអ្វីបានជាអ្នកនិពន្ធទំនុកដំកើងបានផ្សាភ្ជាប់សេរីភាព ជាមួយនឹងជីវិតដែលកាន់តាមក្រឹត្យវិន័យខាងវិញ្ញាណ? ការអនុវត្តន៍តាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ជួយយើងមិនឲ្យជួបផលវិបាក ដែលបានមកពីការសម្រេចចិត្ត ដែលធ្វើឲ្យយើងស្តាយក្រោយ។ យើងនឹងមានសេរីភាពកាន់តែច្រើន នៅក្នុងការអរសប្បាយនឹងជីវិត បើសិនជាយើងគ្មានបន្ទុកនៃកំហុស ឬការឈឺចាប់ទេនោះ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងគ្រប់គ្រងយើង ដោយបញ្ជា និងបម្រាមនោះឡើយ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញឲ្យយើងដឹងថា ទ្រង់ដាក់ក្រឹត្យវិន័យឲ្យយើង គឺដោយសារទ្រង់ស្រឡាញ់យើង។ ពេលដែលកូនៗរបស់ខ្ញុំកំពុងតែជិះរំអិលលេង នៅលើព្រឹល…
Read articleរូបភាពមនុស្សដ៏ច្រើនឥតគណនា
ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់របស់ទូរទស្សន៍ អំពីពិធីចូលកាន់តំណែង របស់ប្រធានាធិបតីអាមេរិក ស្បែកខ្មៅទីមួយ កាំមីរ៉ាបានបង្ហាញរូបភាពមនុស្សជិត២លាននាក់ ដែលបានមកជួបជុំគ្នា ដើម្បីធ្វើជាសាក្សីនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ លោកបប់ ស្គីហ្វឺ(Bob Schieffer) ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានCBS បានធ្វើការកត់សំគាល់ថា “តួរឯកនៃកម្មវិធីនេះ គឺជាហ្វូងមនុស្សដ៏ច្រើនសណ្ឋឹក ដែលកាំមីរ៉ាពិបាកនឹងថតយករូបភាពដ៏វែងដាច់កន្ទុយភ្នែក”។ តើធ្វើដូចម្តេច ឲ្យគេអាចថតយករូបភាពរបស់មនុស្សដ៏ច្រើនយ៉ាងនេះឲ្យអស់ ដែលបានលាតសន្ធឹងពីវិមានរំឭកលោកលីនខិន ទៅដល់វិមានកាពីតូល? ព្រះគម្ពីរបានពិពណ៌នា អំពីទិដ្ឋភាពនៃព្រឹត្តិការណ៍ដែលមានមនុស្សចូលរួមច្រើនលើសនេះទៀត ដែលពួកគេបានរួបរួមគ្នា ដោយជំនឿលើព្រះយេស៊ូវគ្រីស្ទ។ បទគម្ពីរ ១ពេត្រុស ២:៩ បានចែងថា “អ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់”។ នេះមិនមែនជាទិដ្ឋភាពដែលមានមនុស្សពីរបីនាក់ដែលមានឯកសិទ្ធិ មកចូលរួមនោះទេ តែនៅពេលនោះ មានមនុស្សដែលបានទទួលការប្រោសលោះជាច្រើនឥតគណនា មកពី “គ្រប់ពូជអំបូរ ភាសា និងជាតិសាសន៍”(វិវរណៈ ៥:៩)។ សព្វថ្ងៃនេះ គ្រីស្ទបរិស័ទកំពុងរស់នៅរាយប៉ាយ នៅទូទាំងពិភពលោក ដែលក្នុងនោះ មានមនុស្សជាច្រើនមានអារម្មណ៍ថានៅដាច់ពីគេ និងកំពុងតែរងទុក្ខ ដោយសារភាពស្មោះស្ម័គ្រដែលពួកគេមានចំពោះព្រះយេស៊ូវ។ ប៉ុន្តែ តាមរយៈការឆ្លុះបញ្ចាំងក្នុងព្រះបន្ទូលព្រះ យើងអាចឃើញមានអ្នកដែលចូលរួមព្រឹត្តិការណ៍នោះ ដែលជារូបភាពដ៏វែងដាច់កន្ទុយភ្នែក…
Read articleរឿងធំដុំ
នៅក្នុងគ្រួសារមួយ មានសមាជិកម្នាក់ចង់ឲ្យសមាជិកដទៃទៀត ជួយបង់ថ្លៃផ្ទះរបស់គាត់ នៅខែធ្នូ។ សម្រាប់ក្រុមគ្រួសារគាត់ ការស្នើសុំនោះហាក់ដូចជាបន្ទុកដ៏ធ្ងន់មួយ ជាពិសេស នៅពេលដែលពួកគេត្រូវត្រៀមលុយសម្រាប់ការចំណាយ ដែលមិនបានរំពឹងទុក នៅចុងឆ្នាំ។ ប៉ុន្តែ ពួកគេបានកកាយប្រាក់សន្សំរបស់ពួកគេចេញមក ដើម្បីជួយបង់ថ្លៃឈ្នួលផ្ទះឲ្យគាត់ ដោយការអរព្រះគុណ សម្រាប់ការផ្គត់ផ្គង់របស់ទ្រង់ ហើយគាត់ក៏បានទទួលព្រះពរ ពីការអរព្រះគុណរបស់សាច់ញាតិគាត់។ គាត់ក៏បានប្រគល់កាតសម្រាប់ថ្លែងអំណរគុណ ដល់ពួកគេ ដោយសរសេរនៅក្នុងនោះថា “សូមអរគុណអ្នកទាំងអស់គ្នា ជាថ្មីម្តងទៀត ដែលបានធ្វើនូវការដ៏ល្អ ដោយយកលុយមកជួយខ្ញុំ ដោយគិតថា វាមិនមែនជារឿងធំដុំ”។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ព្រះជាម្ចាស់ ការជួយអ្នកដទៃ គឺជារឿងធំដុំ។ គឺដូចដែលហោរាអេសាយ បានលើកយកបញ្ហានេះ មកថ្លែង ទៅកាន់ប្រជាជនអ៊ីស្រាអែល។ កាលនោះ ពួកគេកំពុងតែអធិស្ឋានតម តែមិនព្រមឈប់ឈ្លោះប្រកែកគ្នា។ បានជាហោរាអេសាយមានប្រសាសន៍ថា “តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។ តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសំលៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬ?”(អេសាយ ៥៨:៦-៧)។ លោកអេសាយក៏បានមានប្រសាសន៍ផងដែរថា ការលះបង់បែបនេះ នឹងនាំឲ្យពួកគេទទួលពន្លឺពីព្រះជាម្ចាស់ ហើយពន្លឺនោះនឹងបានភ្លឺឡើង ហើយថែមទាំងបានទទួលការប្រោសឲ្យជាផងដែរ(ខ.៨)។…
Read articleការព្យាយាមធ្វើឲ្យគេស្ងើចសរសើរ
ពេលដែលសិស្សមហាវិទ្យាល័យមួយថ្នាក់ បានចេញកម្មសិក្សាអំពីវប្បធម៌ ក្នុងចំណោមសិស្សឆ្មើមទាំងឡាយ នាងជា សិស្សឆ្មើមម្នាក់ ដែលគ្រូបង្រៀនរបស់គាត់មើលស្ទើរតែមិនស្គាល់។ កាលនៅរៀនក្នុងថ្នាក់ នាងបានពាក់ស្បែងជើង ដែលមានកែងជិតមួយទឹកកន្លះ ហើយបានលាក់កែងដ៏វែងនោះ នៅក្នុងជើងខោរបស់នាង។ ប៉ុន្តែ ពេលនាងពាក់ស្បែកជើងកវែង នាងមានកម្ពស់មិនដល់១ម៉ែត្រកន្លះផង។ នាងក៏បានអស់សំណើចថា “ខ្ញុំចង់មានកម្ពស់ខ្ពស់ ពេលខ្ញុំពាក់ស្បែកជើងកែវខ្ពស់។ តែកម្ពស់ពិតរបស់ខ្ញុំ គឺនៅពេលដែលខ្ញុំពាក់ស្បែកជើងកវែង”។ រូបសម្បត្តិរបស់យើងមិនបានកំណត់ អំពីធាតុពិតរបស់យើងនោះទេ។ តាមពិត ចិត្តរបស់យើងគឺជាកត្តាកំណត់ថា យើងជានរណា? ព្រះយេស៊ូវបានប្រើព្រះបន្ទូលធ្ងន់ៗ ទៅកាន់មនុស្សដែលពូកែធ្វើខ្លួនឲ្យល្អតែសម្បកក្រៅ ដែលមានដូចជា “ពួកផារិស៊ី និងពួកគ្រូក្រឹត្យវិន័យជាដើម”។ ពួកគេសួរព្រះយេស៊ូវថា ហេតុអ្វីបានជាសិស្សរបស់ទ្រង់មិនលាងដៃ មុនពេលបរិភោគអាហារ តាមប្រពៃណីយ៍សាសនារបស់សាសន៍យូដា(ម៉ាថាយ ១៥:១-២)។ ព្រះយេស៊ូវក៏បានសួរពួកគេវិញថា “ឯអ្នករាល់គ្នាវិញ តើហេតុអ្វីបានជាធ្វើខុសនឹងបញ្ញត្តព្រះ ដោយកាន់តាមទំនៀមទំលាប់បុរាណរបស់អ្នករាល់គ្នាដូច្នេះដែរ?”(ខ.៣)។ បន្ទាប់មក ទ្រង់ក៏បានគូសបញ្ជាក់ថា ពួកគេបានបង្កើតឲ្យមានចំណុចប្រហោងក្នុងក្រឹត្យវិន័យ ដើម្បីឲ្យខ្លួនអាចទទួលផលចំណេញជាមាសប្រាក់ ជាជាងមើលថែឪពុកម្តាយរបស់ខ្លួន(ខ.៤-៦) ជាហេតុធ្វើឲ្យពួកគេធ្វើខុសនឹងឪពុកម្តាយ និងក្រឹត្យវិន័យទី៥(និក្ខមនំ ២០:១២)។ បើយើងងប់ងល់តែនឹងរូបសម្បត្តិ ហើយខំស្វែងរកចន្លោះប្រហោងក្នុងក្រឹត្យវិន័យរបស់ព្រះ នោះមានន័យថា យើងកំពុងតែបំពានមកលើក្រឹត្យវិន័យរបស់ទ្រង់ហើយ។ ព្រះយេស៊ូវមានបន្ទូលថា “ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់…
Read article