ការចែករំលែកលើសពីសម្ភារៈ

មាន​ពេល​មួយ​ខ្ញុំ​បាន​ប្រាប់​កូន​ប្រុស​ពៅ​របស់​ខ្ញុំ ឲ្យ​ចែក​រំលែក​របស់​លេង​ជា​មួយ​អ្នក​ដទៃ។ គាត់​ក៏​បាន​ប្រកែក​ថា គាត់មិន​ចង់​ចែក​រំលែក​ទេ។ ពេល​នោះ គាត់​មាន​ការ​ពិបាក​ក្នុង​ចិត្ត ព្រោះ​គាត់​មិន​ចង់​ឲ្យ​បំណែក​ដ៏​តូច​ណា​មួយ​នៃ​គ្រឿង​សង់​ផ្ទះ​របស់​គាត់ ត្រូវ​បែក​ចេញ​ពី​គាត់​នោះ​ទេ។ ខ្ញុំ​ក៏​បាន​គិត​ដល់​ភាព​មិន​ទាន់​ពេញ​វ័យ​របស់​គាត់​ ប៉ុន្តែ តាម​ពិត មិន​មែន​មាន​តែ​ក្មេង​ៗ​ទេ ដែល​មាន​អាកប្ប​កិរិយា​ដូច​នេះ។ តើ​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ ដែល​ជា​មនុស្ស​ មាន​ពេល​ណា​ខ្លះ ដែល​ខ្ញុំ​បដិសេធន៍​មិន​ព្រម​ចែក​រំលែក​ដល់​អ្នក​ដទៃ ដោយ​ចិត្ត​ជ្រះ​ថ្លា និង​សប្បុរស? ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​ចែក​រំលែក​ជីវិត​យើង ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ គឺ​ដូច​ដែលនាង​រស់ បាន​ធ្វើ​សម្រាប់​នាង​ណា​អូមី ដែល​ជា​ម្តាយ​ក្មេក​របស់​នាង។ ក្នុង​នាម​ជា​ស្រ្តី​មេម៉ាយ​ទាល់​ក្រ នាង​ណាអូមីគ្មាន​របស់​អ្វី សម្រាប់​ផ្តល់​ឲ្យ​នាង​រស់​ឡើយ។ ប៉ុន្តែ នាង​រស់​បាន​តភ្ជាប់​ជីវិត​របស់​ខ្លួន ជា​មួយ​នឹង​ម្តាយ​ក្មេក ដោយសន្យា​ថា ពួក​គេ​នឹង​បន្ត​តស៊ូ​ជា​មួយ​គ្នា​ទៀត ហើយ​សូម្បី​តែ​សេចក្តី​ស្លាប់​ក៏​មិន​អាច​បំបែក​ពួក​គេ​បាន​ឡើយ។ គឺដូច​ដែល​នាង​រស់​បាន​និយាយ​ទៅ​កាន់​នាង​ណាអូមី​ថា “សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ”(នាងរស់ ១:១៦)។ នាង​ក៏​បាន​ធ្វើ​ការ​ចែក​រំលែក​ដោយ​ចិត្ត​ជ្រះ​ថ្លា និង​សប្បុរស  ដល់​ស្រ្តី​ដែល​មាន​វ័យ​ចំ​ណាស់​ជាង​នាង ដោយ​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ក្តី​អាណឹត។ ការ​ចែក​រំលែក​ជីវិត​របស់​យើង តាម​របៀប​នេះ អាច​មាន​ការ​ពិបាក ប៉ុន្តែ យើង​ត្រូវ​ចាំ​ថា យើង​នឹង​ទទួល​បាន​នូវ​ផល​ផ្លែដ៏​មាន​តម្លៃ ពី​អំពើ​សប្បុរស​យ៉ាង​ដូច​នេះ។ នាង​រស់​បាន​ចែក​រំលែក​ជីវិត​របស់​ខ្លួន ដល់​នាង​ណា​អូមី ប៉ុន្តែ ក្រោយ​មក…

Read article
បទចម្រៀងនៅពេលយប់

ឪពុក​របស់​ខ្ញុំ​បាន​រស់​នៅ ក្នុង​ជីវិត​មួយ ដែល​មាន​សេចក្តី​ប្រាថ្នា​ជា​ច្រើន។​ គាត់​ចង់​បាន​ភាព​ពេញ​លេញ សូម្បី​តែ​នៅ​ពេល​ដែល​ជម្ងឺ​ប៉ាគីនសុន​បាន​ធ្វើ​ឲ្យ​មាន​ភាព​ពិការ​បន្តិច​ម្តង​ៗ នៅ​ក្នុង​គំនិត និង​រូប​កាយ​គាត់​ក៏​ដោយ។ គាត់​ប្រាថ្នា​ចង់​បាន​សន្តិ​ភាព នៅ​ពេល​ដែល​គាត់​កំពុង​តែ​ជួប​ការ​ឈឺ​ចាប់ ដោយសារ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត។ គាត់​ចង់​ទទួល​សេចក្តីស្រឡាញ់ និង​ការ​ឲ្យ​តម្លៃពី​អ្នក​ដទៃ ប៉ុន្តែ ជា​ញឹក​ញាប់ គាត់​បាន​ជួប​ភាព​ឯកោ​ជា​ញឹក​ញាប់។ គាត់​មាន​អារម្មណ៍​ថា គាត់​មាន​ភាព​ឯកោ​តិច​ជាង​មុន ពេល​ដែល​គាត់​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៤២ ដែល​ជា​បទ​គម្ពីរ​ទំនុក​ដំកើង​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ក៏​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​បាន​ការ​ប្រោស​ឲ្យ​ជា​ ដូច​គាត់​ផង​ដែរ(ខ.១-២)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ក៏​ធ្លាប់​ជួប​ទុក្ខ​ព្រួយ ដែល​ហាក់​ដូច​ជា​មិន​ដែល​បាត់​ទៅ​ណា​(ខ.៣) ធ្វើឲ្យ​ក្តី​អំណរ​មាន​តែ​នៅ​ក្នុង​ការ​ចង​ចាំ​ដ៏​យូរ​(ខ.៦)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏ធ្លាប់​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់​បាន​បោះ​បង់​ចោល​គាត់ និង​បាន​ទូល​សួរ​ទ្រង់​ថា “ហេតុ​អ្វី?”(ខ.៩) ពេល​ដែល​ភាព​ជ្រួល​ច្របល់ និង​ការ​ឈឺ​ចាប់​បាន​កើត​មាន​ជា​បន្ត​បន្ទាប់​(ខ.៧)។ ហើយ​ព្រះ​បន្ទូល​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង បាន​បក់​មក​លើ​គាត់ ដោយ​ធានា​ថា គាត់​មិន​ឯកោ​ទេ ហើយ​ឪពុក​ខ្ញុំ​ក៏​បាន​មាន​អារម្មណ៍​ថា សន្តិ​ភាព​ដ៏​ស្ងាត់​ស្ងៀម​បាន​ចាប់​ផ្តើម​មាន ក្នុង​ពេល​ដែល​គាត់​ឈឺ​ចាប់។ គាត់​ក៏​បាន​ស្តាប់​ឮ​សម្លេង​ដ៏ស្រទន់​នៅ​ជុំវិញ​ខ្លួន​គាត់ គឺ​សម្លេង​ដែល​ធានា​គាត់​ថា ព្រះ​ជា​ម្ចាស់​នៅ​តែ​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង​ជា​និច្ច(ខ.៨) ទោះ​បី​ជាគាត់​គ្មាន​ចម្លើយ ទោះ​រលក​នៃ​បញ្ហា​នៅ​តែ​បក់​បោក​មក​លើ​គាត់​ក្តី។ ពេល​នោះ គាត់​មាន​ការ​ស្កប់​ចិត្ត ពេល​ដែល​បាន​ស្តាប់​សំនៀង​នៃ​សេចក្តី​ស្រឡាញ់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នោះ នៅ​ពេល​យប់។ គឺ​មាន​ចិត្ត​ស្កប់​ស្កល់​ល្មម​នឹង​បន្ត​តោង​ជាប់​សេចក្តី​សង្ឃឹម សេចក្តី​ស្រឡាញ់ និង​ក្តី​អំណរ​ដែល​បាន​កើន​ឡើង។ ហើយ​ល្មម​នឹង​ឲ្យ​គាត់…

Read article
គ្រឹះដ៏រឹងមាំ នៃសេចក្តីសង្ឃឹម

ខ្ញុំ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល ឈ្មោះ “ប៊ែរ” ជា​ពូជ​សត្វ​ឆ្កែ​ប្រមាញ់​ឡាប្រាដូ ដែល​មាន​ទម្ងន់​ជាង​៥០​គីឡូ​ក្រាម។ ខ្ញុំ​បាន​ដាក់​ទឹក​ឲ្យ​វា​ផឹក​ នៅ​ក្នុង​ចាន​ដែក​ដ៏​ធំ​មួយ នៅ​កៀន​ជ្រុង​ជញ្ជាំង​ផ្ទះ​បាយ។ ពេល​ណា​ទឹក​ក្នុង​ចាន​រីង​អស់ វា​មិន​បាន​ព្រុស ឬ​យក​ជើង​ទៅ​កាយ​ចាន​ដែក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ផ្តេក​ខ្លួន និង​រង់​ចាំ​យ៉ាង​ស្ងាត់​ស្ងៀម នៅ​ក្បែរ​ចាន​ដែក​នោះ។ ជួន​កាល វា​ត្រូវ​រង់​ចាំ​ជា​ច្រើន​នាទី ប៉ុន្តែ វា​បាន​រៀន​ទុក​ចិត្ត​ថា ខ្ញុំ​នឹង​ដើរ​ចូល​ក្នុង​ផ្ទះ​បាយ ឃើញ​វា​នៅ​ទីនោះ ហើយ​ផ្តល់​ឲ្យ​វា​នូវ​អ្វី​ដែល​វា​ត្រូវ​ការ​ជា​មិន​ខាន។​ ជំនឿ​ដ៏​សាមញ្ញ​ដែល​វា​មាន​ចំពោះ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ត្រូវ​ទុក​ចិត្ត​ព្រះ​កាន់​តែ​ខ្លាំង។ នេះ​ជាមេ​រៀន​អំពី​សេចក្តី​ជំនឿ​ដ៏​ប្រសើរ ដែល​ខ្ញុំ​អាច​រក​បាន ពី​កន្លែង​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ដល់។ ព្រះ​គម្ពីរ​បាន​ចែង​ថា “សេចក្តី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បានដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ”(ហេព្រើរ ១១:១)។ ព្រះ​ជា​ម្ចាស់ គឺជា​គ្រឹះ​នៃ​ការ​ទុក​ចិត្ត និង​ការ​ដឹង​ជាក់ ហើយ​ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់អ្នក​ដែល​ស្វែង​រក​ទ្រង់ អស់​ពី​ចិត្ត(ខ.៦)។ ព្រះ​ជា​ម្ចាស់ មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់ ចំពោះ​ព្រះ​បន្ទូល​សន្យា ដែល​ទ្រង់ប្រទាន​ដល់​អ្នក​ដែល​ជឿ និង​ចូល​មក​រក​ទ្រង់ តាម​រយៈ​ព្រះ​យេស៊ូវ។ ជួន​កាល ការ​មាន​ជំនឿ នៅ​ក្នុង “ការ​អ្វី ដែល​យើង​មើល​មិន​ឃើញ” គឺ​មិន​មែន​ជា​ការ​ងាយ​ទេ។ ប៉ុន្តែ យើង​អាច​សម្រាក ដោយ​ទុក​ចិត្ត​ចំពោះ​សេចក្តី​ល្អ និង​ចរិយា​សម្បត្តិ​ដែល​មាន​ក្តី​ស្រឡាញ់​របស់​ទ្រង់…

Read article
បរាជ័យរបស់សត្វបង្កង

មាន​ពេល​មួយ បង​ប្អួន​ជី​ដូន​មួយ​របស់​ខ្ញុំ បាន​អញ្ជើញ​ខ្ញុំ ឲ្យ​ទៅ​ចាប់​បង្កង​ក្រហម​ជា​មួយ​គាត់។ ពេល​នោះ ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់។ ខ្ញុំ​ក៏​បាន​ញញឹម ពេល​ដែល​គាត់​ហុច​កូន​ធុង​ជ័រ​មួយ​ឲ្យ​ខ្ញុំ។ ពេល​ខ្ញុំ​សួរ​រក​គំរប​ធុង គាត់​ក៏​បានប្រាប់​ខ្ញុំ​ថា យើង​មិន​ចាំ​បាច់​ប្រើ​គំរប​នោះ​ក៏​បាន ហើយ​គាត់​ក៏​បាន​លើក​សន្ទូច និង​កំទេច​សាច់​មាន់ ដែល​យើង​បាន​ប្រើ​ជា​នុយ។ ក្រោយ​មក ខណៈ​ពេល​ដែល​ខ្ញុំ​មើល​សត្វ​បង្កង​តូច​ៗ​ទាំង​នោះ​ព្យាយាម​ឡើង​ពី​លើ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​គេច​ចេញ​ពី​ធុង ដែល​ជិត​ពេញ ខ្ញុំ​ក៏​បាន​ដឹង​អំពី​មូល​ហេតុ​ដែល​យើង​មិន​ចាំ​បាច់​ត្រូវ​ប្រើ​គំរប​ធុង​មែន។ ពេល​ណា​បង្កង​ណា​មួយ​ឡើង​ជិត​ដល់​មាត់​ធុង បង្កង​ផ្សេង​ទៀត ក៏​បាន​ទាញ​វា​ទម្លាក់​មក​វិញ នៅ​ក្នុង​ការ​ដណ្តើម​គ្នា​ចេញ​ពី​ក្នុង​ធុង​ដ៏​វឹក​វរ​នោះ។ បរាជ័យ​របស់​សត្វ​បង្កង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ភាព​ហិន​ហោច ដែល​កើត​ឡើង ពី​ការ​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​ជាងគិត​ប្រយោជន៍​រួម។ ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច គាត់​ដឹង​ថា គ្រីស្ទ​បរិស័ទ​ត្រូវ​ការ​ការ​ទំនាក់​ទំនង ដែល​ជួយ​ជ្រោង និង​ពឹង​ផ្អែក​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​ដាស់​តឿន​អ្នកដែល​ខ្ជិល​ច្រអូស និង​បង្ក​ការ​រំខាន ហើយ​លើក​ទឹក​ចិត្ត​អ្នក​ដែល​បាក់​ទឹក​ចិត្ត ព្រម​ទាំង​ជួយ​អ្នក​ទន់​ខ្សោយ ហើយ​មាន​ការ​អត់​ធ្មត់​ចំពោះ​មនុស្ស​ទាំង​អស់​(១ថែស្សាឡូនីច ៥:១៤)។ សាវ័កប៉ុល​ក៏​បាន​កោត​សរសើរ​សហគមន៍​របស់​ពួក​គេ ដែល​ចេះ​យក​អសារ​គ្នា​(ខ.១១) រួច​គាត់​ក៏​បាន​លើក​ទឹក​ចិត្តពួក​គេ ឲ្យ​មាន​ទំនាក់​ទំនង​ដែល​មាន​ក្តី​ស្រឡាញ់ និង​មេត្រី​ភាព​កាន់​តែ​ខ្លាំង​(ខ.១៣-១៥)។ ការ​ព្យាយាម​បង្កើត​វប្បធម៌​នៃ​ការ​អត់​ទោស ភាព​សប្បុរស និង​សេចក្តី​អាណឹត បាន​ជួយ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង​កាន់​តែ​រឹង​មាំ ជា​មួយ​ព្រះជា​ម្ចាស់ និង​ជា​មួយ​អ្នក​ដទៃ(ខ.១៥,២៣)។ ពួក​ជំនុំ​អាច​លូត​លាស់ និង​ធ្វើ​បន្ទាល់​ថ្វាយ​ព្រះ​គ្រីស្ទ តាម​រយៈ​ការ​រួប​រួម ដោយ​សេចក្តី​ស្រឡាញ់​យ៉ាង​ដូច​នេះ​ឯង។…

Read article
ការបម្រើអ្នកដ៏តូចបំផុត

មាន​ពេល​មួយ កូន​ស្រី​របស់​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​ទៅ​រៀន លឿន​ជាង​ពេល​រាល់​ដង ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ​ឈាង​ចូលហាង​កាហ្វេ នៅ​តាម​ផ្លូវ​ទៅ​សាលា​របស់​នាង។ ខ្ញុំ​ក៏​បាន​យល់​ព្រម។ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​ឡាន​ជិត​ដល់​ផ្លូវ​បត់​ចូល​ហាង​កាហ្វេ ខ្ញុំ​ក៏​បាន​សួរ​នាង​ថា “តើ​កូន​ចង់​ចែក​រំលែក​ក្តី​អំណរ​របស់​កូន នៅ​ពេល​ព្រឹក​នេះ​ទេ?” នាង​ក៏​បាន​ឆ្លើយ​ថា នាង​ចង់​ចែក​រំលែក។ យើង​ក៏​បាន​កម្មង់​ទិញ​អាហារ​របស់​យើង ហើយ​ទៅ​បង់​លុយ នៅ​ក្បែរ​បង្អួច​ហាង។ ខ្ញុំ​ក៏​បាន​ប្រាប់​អ្នក​រត់​តុ​ថា យើង​ចង់​បង់​លុយ​ឲ្យ​ស្រ្តី​វ័យ​ក្មេង​ម្នាក់ ដែល​នៅ​ក្រោយ​យើង​ផង​ដែរ។ កូន​ស្រី​ខ្ញុំ​ក៏​បាន​បញ្ចេញ​ទឹក​មុខ​ញញឹម​ស្រស់។ បើ​ប្រៀប​ធៀប​រឿង​នេះ នឹង​រឿង​ធំ​ៗ​ជា​ច្រើន ការ​ទិញ​កាហ្វេ​មួយ​ពែង ឲ្យ​នរណា​ម្នាក់ ហាក់​ដូច​ជា​គ្មាន​អ្វី​ធំ​ដុំ​ទេ។ តើពិត​មែន​ទេ? ខ្ញុំ​ឆ្ងល់​ថា តើ​ការ​ទិញ​កាហ្វេ​មួយ​ពែង ឲ្យ​នរណា​ម្នាក់ ស្ថិត​នៅ​ក្នុង​ចំណោម​អំពើ​ល្អ ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្វើ​សម្រាប់​អ្នក​តូច​បំផុត ក្នុង​ចំណោម​យើង​ឬ​ទេ?(ម៉ាថាយ ២៥:៤០)។ សូម​យើង​គិត អំពី​អ្នក ​ដែល​នៅ​ក្រោយ​យើង ឬ​នៅ​បន្ទាប់​យើង។ ហើយ​បន្ទាប់​មក សូម​យើង​ធ្វើ “អំពើ​ល្អ​មួយ” ដែល​ប្រហែល​ជា​ការ​ទិញ​កាហ្វេ ឬ​ប្រហែល​ជា​ការ​ធ្វើ​អ្វី​ដែល​លើស​នេះ ឬ​តូច​ជាង​នេះ សម្រាប់​គាត់។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា កាល​ណា​យើង “ធ្វើ​ការ​ទាំង​នោះ”(ខ.៤០) ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​ទ្រង់​ដែរ​។ នៅ​ពេល​ព្រឹក​នោះ ខណៈ​ពេល​ដែល​យើង​បើក​ឡាន​ចេញ​ពី​ហាង​កាហ្វេ​នោះ​ទៅ យើង​ក៏​បាន​ឃើញ​ស្រ្តី​ម្នាក់​នោះកំពុងទទួល​កាហ្វេ​ពី​អ្នក​រត់​តុ​ក្នុង​ហាង​កាហ្វេ​នោះ។ ស្នាម​ញញឹម​ស្រស់…

Read article
ទំហំដែលគ្មានដែនកំណត់

មាន​ពេល​មួយ ខ្ញុំ​បាន​ផ្តេក​ខ្លួន​នៅ​លើ​កម្រាល​កៅស៊ូ ហើយ​អត់​ដង្ហើម តាម​បង្គាប់​របស់​គ្រូ​ពេទ្យ ខណៈ​ពេល​ដែលម៉ាស៊ីន​កំពុង​តែ​ដំណើរ​ការ ដោយ​សម្លេង​ងឺត​ង៉ត​ៗ និង​សូរ​ក្រិក​ៗ។ ខ្ញុំ​បាន​ស្គាល់​មនុស្ស​ជា​ច្រើន ដែល​បាន​ទៅ​ស្គែន​អ៊ែម អរ អាយ (MRIs) ប៉ុន្តែ ដោយ​សារ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ជម្ងឺ​ខ្លាច​កន្លែង​បិទ​ជិត នោះ​ខ្ញុំ​ចាំ​បាច់​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​ធំ​ជាង​ខ្ញុំ។ ខណៈ​ពេល​ដែល​ខ្ញុំ​ឮ​ម៉ាស៊ីន​បញ្ចេញ​សម្លេង​តាម​ចង្វាក់​របស់​វា ខ្ញុំ​ក៏​បាន​សូត្រ​ឃ្លា​មួយ​ក្នុង​ខ​គម្ពីរ ក្នុង​ចិត្ត​ខ្ញុំ​អំពី “ទទឹង បណ្តោយ ជំរៅ និងកំពស់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ”(អេភេសូរ ៣:១៨)។ ពេល​សាវ័ក​ប៉ុល​អធិស្ឋាន​ឲ្យ​ពួកជំនុំ​នៅ​ក្រុង​អេភេសូរ គាត់​បាន​ពិពណ៌នា អំពី​រង្វាស់​ទាំង​បួន​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដើម្បី​និយាយ​សង្កត់​ធ្ងន់ ​អំពី​ទំហំ និង​ភាព​ស្ថិត​ស្ថេរ​នៃ​សេចក្តី​ស្រឡាញ់ និង​ព្រះ​វត្ត​មាន​របស់​ទ្រង់។ របៀប​ដែល​ខ្ញុំ​ផ្តេក​ខ្លួន ដើម្បី​ស្គែន​នឹង​ម៉ាស៊ីន អ៊ែម អរ អាយ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ការ​យល់​ដឹង​ថ្មី​មួយ។ ពេល​ខ្ញុំ​គិត​អំពី​ទទឹង ខ្ញុំ​ក៏​បាន​គិត​ដល់​ទទឹង​របស់​បំពង់​ស្គែន ដែល​ខ្លួន​របស់​ខ្ញុំ​បាន​ផ្តេក​នៅ​ខាង​ក្នុង ដោយ​ដៃ​នៅ​សង​ខាង​ខ្លួន​ខ្ញុំ។ ខ្ញុំ​ក៏​បាន​គិត​អំពី​បណ្តោយ​របស់​បំពង់​នោះ​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង ដែល​មាន​ប្រវែង​វែង​ជាង​ដង​ខ្លួន​របស់​ខ្ញុំ​ រាប់​ចាប់​ពី​ជើង​ដល់​ក្បាល។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​គិត​អំពី​កម្ពស់ របស់​ពិដាន​នៃ​បំពង់​នោះ គិត​ចាប់​ពី​ច្រមុះ​ខ្ញុំ​ទៅ។ រួច​ខ្ញុំ​ក៏​បាន​គិត​អំពីជម្រៅ​របស់​បំពង់​នោះ ដែល​គិត​ចាប់​ពី​ទម្រ​ដែល​តភ្ជាប់​បំពង់​នោះ និង​កម្រាល​ឥដ្ឋ ដែល​នៅ​ក្រោម​ខ្ញុំ ហើយ​បាន​ទ្រខ្លួន​ខ្ញុំ។ រង្វាស់​ទាំង​បួន​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ…

Read article