ព្រះជាម្ចាស់ស្វាគមន៍
ពួកជំនុំរបស់ខ្ញុំបានជួបជុំគ្នា នៅក្នុងសាលាបឋមសិក្សា ដ៏ចំណាស់មួយកន្លែង ។ សាលានោះបានបិទទ្វារ ក្នុងឆ្នាំ១៩៥៨ ជាជាងអនុវត្តតាមបទបញ្ជារបស់តុលាការអាមេរិក ដែលបានបង្គាប់ឲ្យឈប់ប្រកាន់ជាតិសាសន៍(តាមច្បាប់ ដែលបានអនុញ្ញាតសិស្សអាមេរិកស្បែកខ្មៅ ទៅរៀននៅសាលា ដែលពីមុនទទួលតែសិស្សស្បែកស)។ នៅឆ្នាំបន្ទាប់ សាលារៀននេះក៏បានបើកឡើងវិញ ហើយអេលវ៉ា(Elva) ជាសមាជិកពួកជំនុំរបស់ខ្ញុំនៅពេលបច្ចុប្បន្ន ដែលកាលនោះ នាងស្ថិតក្នុងចំណោមសិស្សស្បែកខ្មៅដំបូងគេ ដែលបញ្រ្ជៀតចូលនៅក្នុងពិភពនៃពួកស្បែកស។ គាត់បានរំឭកថា “នៅសម័យនោះ គេបានយកខ្ញុំចេញពីសហគមន៍ដ៏មានសុវត្ថិភាពរបស់ខ្ញុំ ដែលមានគ្រូបង្រៀន ដែលជាផ្នែកមួយនៃជីវិតខ្ញុំ ហើយគេក៏បានយកខ្ញុំទៅដាក់ ក្នុងបរិយាកាសដ៏គួរឲ្យខ្លាច នៅក្នុងថ្នាក់រៀនមួយ ដែលមានសិស្សស្បែកខ្មៅតែម្នាក់ទៀត”។ កាលនោះ អេលវ៉ាបានជួបការលំបាកជាច្រើន ដោយសារនាងមានពណ៌សម្បុរខុសពីគេ ប៉ុន្តែ នាងបានប្រែក្លាយជាស្រ្តី នៃសេចក្តីក្លាហាន ជំនឿ និងការអត់ឱនទោស។ ទីបន្ទាល់របស់គាត់ គឺពិតជាមានន័យខ្លាំងណាស់ ព្រោះនាងបានអត់ទ្រាំនឹងការអាក្រក់ជាច្រើន ពីសំណាក់មនុស្សមួយចំនួន នៅក្នុងសង្គមមួយ ដែលបានបដិសេធសេចក្តីពិត ដែលថា ព្រះជាម្ចាស់បានស្រឡាញ់មនុស្សម្នាក់ៗ ដោយមិនគិតពណ៌សម្បុរ ឬពូជសាសន៍ឡើយ។ សមាជិកមួយចំនួន នៅក្នុងពួកជំនុំដំបូង ក៏បានបដិសេធសេចក្តីពិតនេះផងដែរ ដោយជឿថា ព្រះជាម្ចាស់ស្រឡាញ់តែជាតិសាសន៍មួយ ដោយសារដើមកំណើតរបស់ពួកគេ ហើយទ្រង់បដិសេធជាតិសាសន៍ដទៃទៀត។ ប៉ុន្តែ បន្ទាប់ពីសាវ័កពេត្រុសបានទទួលការបើកសម្តែងពីព្រះជាម្ចាស់ហើយ គាត់ក៏បានធ្វើឲ្យគេគ្រប់គ្នាភ្ញាក់ផ្អើល…
Read articleព្រះអង្គសង្រ្គោះដែលយើងត្រូវការ
កាលពីឆ្នាំទៅ ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំបានអធិស្ឋាន សូមការប្រោសឲ្យជា សម្រាប់ស្រ្តីបីនាក់ ដែលកំពុងតែតយុទ្ធនឹងជម្ងឺមហារីក។ យើងដឹងថា ព្រះទ្រង់មានអំណាចប្រោសពួកគេឲ្យជា ហើយយើងក៏បានទូលសូមឲ្យទ្រង់ប្រោសពួកគេឲ្យជា ជារៀងរាល់ថ្ងៃ។ យើងបានឃើញទ្រង់ប្រោសគេឲ្យជា ដោយការអស្ចារ្យ កាលពីមុន ហើយយើងជឿថា ទ្រង់អាចធ្វើការប្រោសឲ្យជានៅលើកក្រោយៗទៀត។ ក្នុងអំឡុងពេលដែលពួកគេម្នាក់ៗកំពុងតយុទ្ធនឹងជម្ងឺរនោះ នៅថ្ងៃខ្លះ យើងបានឃើញការប្រោសឲ្យជា ហាក់ដូចជាបានកើតឡើងមែន បានជាយើងមានការអរសប្បាយ។ ប៉ុន្តែ ពេលរដូវស្លឹកឈើជ្រុះមកដល់ ពួកគេទាំងបីបានលាចាកលោក។ អ្នកខ្លះនិយាយថា ការលាចាកលោករបស់ពួកគេ គឺជា “ការប្រោសឲ្យជា ដ៏ប្រសើរបំផុត”។ ប៉ុន្តែ ការបាត់បង់នេះ នៅតែធ្វើឲ្យយើងមានការឈឺចាប់យ៉ាងខ្លាំង។ យើងចង់ឲ្យព្រះអង្គប្រោសពួកគេទាំងបីឲ្យជា នៅពេលនោះ ប៉ុន្តែ យើងមិនយល់ទេថា ហេតុអ្វីទ្រង់មិនបានធ្វើការអស្ចារ្យ ឲ្យពួកគេជាពីជម្ងឺនោះ។ មនុស្សមួយចំនួនបានដើរតាមព្រះយេស៊ូវ ដោយសារការអស្ចារ្យដែលទ្រង់បានធ្វើ និងដើម្បីបំពេញតម្រូវការរបស់ពួកគេ(យ៉ូហាន ៦:២,២៦)។ អ្នកខ្លះគ្រាន់តែបានគិតថា ទ្រង់ជាកូនប្រុសរបស់ជាងឈើប៉ុណ្ណោះ(ម៉ាថាយ ១៣:៥៥-៥៨) ហើយអ្នកដទៃទៀតរំពឹងថា ទ្រង់នឹងធ្វើជាអ្នកដឹកនាំនយោបាយរបស់ពួកគេ(លូកា ១៩:៣៧-៣៨)។ អ្នកខ្លះគិតថា ទ្រង់ជាគ្រូបង្រៀនដ៏អស្ចារ្យ(ម៉ាថាយ ៧:២៨-២៩) ខណៈពេលដែលអ្នកដទៃទៀត បានដើរតាមទ្រង់ ដោយសារការបង្រៀនរបស់ទ្រង់ ពិបាកនឹងឲ្យពួកគេយល់(យ៉ូហាន ៦:៦៦)។…
Read articleជម្រើសក្រៅពីការព្រួយបារម្ភ
មានបុរសដ៏ស្មោះត្រង់ម្នាក់ ដែលជាអ្នកគោរពច្បាប់ បានទទួលសារជាសម្លេងពីបុរសម្នាក់ ដែលបានថា ខ្លួនជាមន្ត្រីប៉ូលីស ហើយបានឲ្យបុរសម្នាក់នោះទូរស័ព្ទទៅកាន់លេខទូរស័ព្ទរបស់ខ្លួន។ ភ្លាមៗនោះ បុរសម្នាក់នេះក៏បានចាប់ផ្តើមព្រួយបារម្ភថា គាត់ប្រហែលជាបានធ្វើអ្វីខុសហើយ។ គាត់មិនហ៊ានទូរស័ព្ទទៅកាន់លេខនោះទេ ហើយថែមទាំងគេងមិនលក់ ដោយគិតអំពីរឿងដែលអាចកើតឡើងចំពោះគាត់។ មន្ត្រីប៉ូលីសនោះមិនដែលទំនាក់ទំនងមកគាត់ម្តងទៀតឡើយ ប៉ុន្តែ សារជាសម្លេងនោះ បានធ្វើឲ្យគាត់ព្រួយបារម្ភ អស់រយៈពេលជាច្រើនសប្តាហ៍។ ព្រះយេស៊ូវបានចោទសួរ នូវសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយ អំពីការព្រួយបារម្ភថា “តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ?”(ម៉ាថាយ ៦:២៧)។ សំណួរនេះអាចជួយឲ្យយើងគិតឡើងវិញ អំពីការព្រួយបារម្ភ ហើយឈប់ព្រួយបារម្ភតទៅទៀត ព្រោះសំណួរនេះបានបញ្ជាក់ថា ការព្រួយបារម្ភមិនបានជួយដោះស្រាយបញ្ហា ដែលយើងកំពុងតែព្រួយបារម្ភនោះឡើយ។ ពេលដែលបញ្ហាកំពុងតែបោះពួយមករកយើងពីចម្ងាយ យើងត្រូវអធិស្ឋានសូមឲ្យព្រះទ្រង់បង្ហាញឲ្យយើងដឹងថា យើងត្រូវធ្វើដូចម្តេច ដើម្បីជៀសវាងបញ្ហានោះ។ ប៉ុន្តែ បើយើងដឹងថា យើងមិនអាចធ្វើអ្វីមួយ ដើម្បីជៀសវាងបញ្ហានោះទេ យើងអាចទទួលការកម្សាន្តចិត្ត ដោយដឹងថា ព្រះជាម្ចាស់មិនដែលសព្វព្រះទ័យឲ្យយើងប្រឈមមុខនឹងបញ្ហា តែម្នាក់ឯងឡើយ។ ទ្រង់តែងតែអាចជួយយើងជានិច្ច។ យើងក៏តែងតែអាចថ្វាយបញ្ហាយើង ទៅទ្រង់ ដោយជំនឿ និងការទុកចិត្ត។ ពេលណាយើងមានការព្រួយបារម្ភ យើងអាចស្តាប់ព្រះបន្ទូលលើកទឹកចិត្តរបស់ស្តេចដាវីឌ ដែលទ្រង់ក៏ធ្លាប់មានការពិបាក និងការព្រួយបារម្ភផងដែរ។ ទ្រង់មានបន្ទូលថា “ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ”(ទំនុកដំកើង ៥៥:២២)។…
Read articleមនុស្សធម្មតាម្នាក់
កាលនៅពីតូច លោកវីលៀម ខារេយ(William Carey) គឺជាក្មេងប្រុសដែលមានសុខភាពខ្សោយ។ គាត់បានកើតក្នុងគ្រួសារតូចទៀបមួយ ក្បែរទីក្រុងនតថាមតុន ចក្រភពអង់គ្លេស។ មើលទៅគាត់ មិនទំនងជាមានអនាគតភ្លឺស្វាងឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់មានផែនការសម្រាប់គាត់។ គាត់បានធ្វើនូវរឿងដែលមិនគួរឲ្យនឹកស្មាន ដោយផ្លាស់ទៅរស់នៅក្នុងប្រទេសឥណ្ឌា ដែលនៅទីនោះ គាត់បាននាំមកនូវកំណែរទម្រង់សង្គមដែលមិនគួរឲ្យជឿ ហើយបានបកប្រែព្រះគម្ពីរទៅជាភាសាជាច្រើន ក្នុងប្រទេសឥណ្ឌា។ គាត់បានស្រឡាញ់រាស្រ្តរបស់ព្រះជាម្ចាស់ ហើយបានសម្រេចនូវកិច្ចការជាច្រើនថ្វាយទ្រង់។ ដាវីឌ ជាយុវជនវ័យវ័យក្មេង ដែល ជាកូនពៅគេ ក្នុងគ្រួសាររបស់លោកអ៊ីសាយ។ គាត់មានរូបរាងដែលហាក់ដូចជាមិនសក្តិសមនឹងធ្វើជាអ្នកគង្វាលចៀម នៅតំបន់ភ្នំនៃភូមិបេថ្លេហិមនោះទេ(១សំាយ៉ូអែល ១៦:១១-១២)។ តែព្រះជាម្ចាស់បានទតមើលចិត្តរបស់គាត់ ហើយមានផែនការសម្រាប់គាត់។ ព្រះជាម្ចាស់បានបដិសេធស្តេចសូល ដោយសារការមិនស្តាប់បង្គាប់របស់ស្តេចអង្គនេះ។ ខណៈពេលដែលហោរាសាំយ៉ូអែលមានការសោកស្តាយ ចំពោះទង្វើររបស់ស្តេចសូល ព្រះជាម្ចាស់ក៏បានត្រាសហៅគាត់ ឲ្យចាក់ប្រេងតាំងមនុស្សម្នាក់ទៀត ឲ្យឡើងធ្វើស្តេច ពីក្នុងចំណោមកូនប្រុសរបស់លោកអ៊ីសាយ។ ពេលដែលលោកសាំយ៉ូអែលបានឃើញអេលាប ដែលមានរូបរាងខ្ពស់សង្ហា គាត់គិតថា “នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំងឲ្យ បានមកនៅចំពោះទ្រង់ហើយ”(ខ.៦)។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្រ្តដែលព្រះជាម្ចាស់ប្រើ នៅក្នុងការជ្រើសតាំងស្តេច គឺខុសពីយុទ្ធសាស្រ្តរបស់លោកសាំយ៉ូអែល។ តាមពិត ព្រះមានបន្ទូលបដិសេធ ចំពោះកូនប្រុសទាំងអស់របស់លោកអ៊ីសាយ លើកលែងតែកូនពៅរបស់គាត់ប៉ុណ្ណោះ។ មើលពីដំបូង ការជ្រើសរើសដាវីឌឲ្យឡើងធ្វើស្តេច ហាក់ដូចជាមិនមែនជាយុទ្ធសាស្រ្តរបស់ព្រះជាម្ចាស់ឡើយ។ តើអ្នកគង្វាលក៏ក្មេងវ័យម្នាក់…
Read articleធំប្រសើរជាងភាពរុងរឿងរបស់មនុស្ស
ស្តេចសេសារ-អូគូស្ទ ត្រូវបានគេនឹកចាំថា ជាអធិរាជ្យទីមួយ និងអស្ចារ្យបំផុតរបស់ចក្រភពរ៉ូម៉ាំង។ ទ្រង់បានប្រើជំនាញនយោបាយ និងអំណាចទាហាន ដើម្បីកំចាត់សត្រូវរបស់ទ្រង់ និងពង្រីកចក្រភពរបស់ទ្រង់ ហើយកែប្រែទីក្រុងរ៉ូម ពីតំបន់រស់នៅរាយប៉ាយ ឲ្យក្លាយជាទីក្រុងដ៏ស៊ីវីល័យ ដែលមានរូបចម្លាក់ និងព្រះវិហារសាសនា ធ្វើពីថ្មម៉ាប។ ពលរដ្ឋនៃចក្រភពរ៉ូម ដែលស្រឡាញ់អធិរាជ្យអូគូស្ទ បានហៅទ្រង់ថា បិតាជាតិដែលមកពីស្ថានសួគ៌ និងអ្នកជួយសង្រ្គោះមនុស្សជាតិ។ នៅពេលដែលរាជ្យ៤០ឆ្នាំរបស់ទ្រង់ បានឈានដល់ទីបញ្ចប់ ទ្រង់បានមានបន្ទូលចុងក្រោយជាផ្លូវការ “ខ្ញុំបានកសាងទីក្រុងរ៉ូម ចាប់តាំងពីពេលដែលទីក្រុងនេះគ្រាន់តែជាទីក្រុងធ្វើពីឥដ្ឋ ប៉ុន្តែ ខ្ញុំបានធ្វើឲ្យវាប្រែក្លាយជាទីក្រុងធ្វើពីថ្មម៉ាប មុនពេលខ្ញុំចាកចេញទៅ”។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមមហេសីរបស់ទ្រង់ តាមពិត បន្ទូលចុងក្រោយរបស់ទ្រង់គឺ “តើខ្ញុំបានរួមចំណែក នៅក្នុងផ្នែករបស់ខ្ញុំបានល្អឬទេ? បន្ទាប់មក គេបានទះដៃអបអរខ្ញុំហើយ ខណៈពេលដែលខ្ញុំចាកចេញទៅ”។ អ្វីដែលស្តេចអូគូស្ទមិនបានជ្រាបនោះគឺ ទ្រង់បានបំពេញនូវតួនាទីបន្ទាប់បន្សំដ៏សំខាន់ ក្នុងរឿងមួយ ដែលធំប្រសើរជាងរឿងរបស់ទ្រង់។ ក្នុងស្រមោលនៃរាជ្យរបស់ទ្រង់ ព្រះរាជបុត្រានៃព្រះបានយាងមកប្រសូត្រ ជាកូនប្រុសរបស់ជាងឈើ ដើម្បីបើកបង្ហាញនូវអ្វីដែលល្អអស្ចារ្យជាងជ័យជម្នះកងទ័ព ព្រះវិហារ ទីលានប្រកួត ឬរាជវាំងរបស់ចក្រភពរ៉ូម៉ាំងទៅទៀត(លូកា ២:១)។ ព្រះរាជបុត្រានៃព្រះ មានព្រះនាមថា យេស៊ូវ។ នៅពេលយប់ ដែលជនរួមជាតិទ្រង់ទាមទាឲ្យពួករ៉ូម៉ាំងយកទ្រង់ទៅឆ្កាងសម្លាប់ ទ្រង់បានអធិស្ឋានសូមព្រះវរបិតាដំកើងទ្រង់ ជាមួយនឹងព្រះវរបិតា…
Read articleបានផ្លាស់ប្រែ និងកំពុងផ្លាស់ប្រែ
តានី(Tani) និងម៉ូឌូព(Modupe) បានចម្រើនវ័យធំឡើង ក្នុងប្រទេសនីហ្សេរីយ៉ា ហើយក៏បានទៅបន្តការសិក្សានៅចក្រភពអង់គ្លេស ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ ពួកគេក៏បានផ្លាស់ប្រែដោយផ្ទាល់ៗខ្លួន ដោយសារព្រះគុណព្រះ ប៉ុន្តែ ពួកគេមិនដែលនឹកស្មានថា ព្រះទ្រង់នឹងប្រើប្រាស់ពួកគេ ឲ្យនាំការផ្លាស់ប្រែ ដល់សហគមន៍មួយ ដែលស្ថិតក្នុងចំណោមសហគមន៍ក្រីក្រជាងគេ និងជួបការរើសអើងបំផុត នៅសង្កាត់អានហ្វ៊ីល ទីក្រុងលីវើភូល ប្រទេសអង់គ្លេស។ ខណៈពេលដែលបណ្ឌិតតានី និងម៉ូឌូព អូមីដេយី បានស្វែងរកព្រះជាម្ចាស់ និងបម្រើសហគមន៍របស់ខ្លួន ដោយភាពស្មោះត្រង់ ព្រះអង្គក៏បានប្រទានសេចក្តីសង្ឃឹមដល់មនុស្សជាច្រើន។ ពួកគេក៏បានដឹកនាំពួកជំនុំដ៏រឹងមាំមួយកន្លែង ហើយក៏បានបន្តអនុវត្តគម្រោងសហគមន៍ជាច្រើន ដែលនាំឲ្យមានការផ្លាស់ប្រែនៅក្នុងជីវិតមនុស្សជាច្រើនរាប់មិនអស់។ ស្តេចម៉ាន៉ាសេបាននាំឲ្យប្រទេសជាតិទ្រង់មានការផ្លាស់ប្រែ ទៅរកការអាក្រក់ តែក្រោយមកក៏បាននាំមកនូវការផ្លាស់ប្រែទៅរកការល្អវិញ។ កាលស្តេចនៃនគរយូដាអង្គនេះមានព្រះជន្ម១២ឆ្នាំ ទ្រង់បាននាំរាស្រ្តទ្រង់ឲ្យវង្វេងចេញពីព្រះ ហើយពួកគេក៏បានធ្វើការអាក្រក់អស់ជាច្រើនឆ្នាំ(២របាក្សត្រ ៣៣:១-៩)។ ពួកគេមិនខ្វល់ អំពីការព្រមានរបស់ព្រះជាម្ចាស់ឡើយ បានជាទ្រង់អនុញ្ញាតឲ្យស្តេចម៉ាន៉ាសេធ្លាក់ខ្លួនក្លាយជាអ្នកទោស នៅចក្រភពបាប៊ីឡូន(ខ.១០-១១)។ ស្តេចអង្គនេះក៏បានបន្ទាបខ្លួន ស្រែករកព្រះជាម្ចាស់ ដោយទុក្ខព្រួយយ៉ាងខ្លាំង ហើយព្រះអង្គក៏បានស្តាប់ការទូលអង្វររបស់ទ្រង់ ហើយក៏បានឲ្យទ្រង់ដឹកនាំនគរទ្រង់ឡើងវិញ(ខ.១២-១៣)។ ស្តេចដែលបានផ្លាស់ប្រែនេះ ក៏បានជួសជុលកំផែងទីក្រុងឡើងវិញ ហើយក៏បានលប់បំបាត់ការថ្វាយបង្គំរូបព្រះរបស់សាសន៍ដទៃ នៅក្នុងទឹកដីទ្រង់(ខ.១៤-១៥)។ “រួចទ្រង់ស្អាងអាសនាព្រះយេហូវ៉ាឡើងវិញ … ក៏បង្គាប់ឲ្យពួកយូដាគោរពប្រតិបត្តិតាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល”(ខ.១៦)។ ពេលដែលប្រជាជនទាំងឡាយបានសង្កេតឃើញការផ្លាស់ប្រែដ៏ឆាប់រហ័សរបស់ស្តេចម៉ាន៉ាសេ ពួកគេក៏បានផ្លាស់ប្រែផងដែរ(ខ.១៧)។ ខណៈពេលដែលយើងស្វែងរកព្រះជាម្ចាស់…
Read article