ការដើរក្នុងពន្លឺ
ភាពងងឹតបានចុះមកគ្របដណ្តប់ពីលើភូមិរបស់ខ្ញុំ នៅពេលដែលយើងមិនឃើញព្រះចន្ទបញ្ចេញពន្លឺទៀត។ ផ្លេកបន្ទោរបានពុះជ្រែកផ្ទៃមេឃ ដែលបន្ទរដោយព្យុះភ្លៀង និងសូរផ្គរលាន់កក្រើកដី។ កាលខ្ញុំនៅក្មេង ស្ថិតនៅពេលបែបនេះ ខ្ញុំមានការភ័យខ្លាច ព្រោះខ្ញុំបានស្រមៃឃើញសត្វចម្លែកដែលគួរឲ្យខ្លាចគ្រប់ប្រភេទ ដែលហៀបនឹងសង្គ្រប់មកលើខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ពេលព្រឹកស្អែកមកដល់ សម្លេងទាំងនោះក៏បានរលាយបាត់អស់ ថ្ងៃក៏បានរះឡើង ហើយភាពស្ងប់ស្ងាត់ក៏បានត្រឡប់មកវិញ ខណៈពេលដែលសត្វបក្សីកំពុងតែអរសប្បាយនឹងពន្លឺថ្ងៃ។ ភាពខុសគ្នារវាងភាពងងឹតដែលគួរឲ្យខ្លាច នៅពេលយប់ និងក្តីអំណរនៅពេលថ្ងៃ គឺងាយឲ្យយើងកត់សំគាល់ទេ។ អ្នកនិពន្ធបទគម្ពីរហេព្រើរបានរំឭក អំពីបទពិសោធន៍របស់ជនជាតិអ៊ីស្រាអែល នៅភ្នំស៊ីណាយ ដែលមានភាពងងឹតយ៉ាងខ្លាំង បានជាពួកគេលាក់ខ្លួន ដោយការភ័យខ្លាច(និក្ខមនំ ២០:១៨-១៩)។ ពួកគេមានអារម្មណ៍ថា ងងឹត និងភ័យខ្លាច ចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ សូម្បីតែនៅពេលដែលទ្រង់ប្រទានក្រឹត្យវិន័យនៃក្តីស្រឡាញ់មកពួកគេ។ ពីព្រោះក្នុងនាមជាមនុស្សមានបាប ពួកអ៊ីស្រាអែលមិនបានរស់នៅ ឲ្យដល់កំរិតនៃខ្នាតគំរូរបស់ព្រះជាម្ចាស់ឡើយ។ អំពើបាបរបស់ពួកគេ បានបណ្តាលឲ្យពួកគេដើរក្នុងភាពងងឹត និងការភ័យខ្លាច(ហេព្រើរ ១២:១៨-២១)។ ប៉ុន្តែ ព្រះជាម្ចាស់ជាពន្លឺ ហើយនៅក្នុងទ្រង់ គ្មានភាពងងឹតសោះឡើយ(១យ៉ូហាន ១:៥)។ ក្នុងបទគម្ពីរហេព្រើរ ជំពូក១២ ភ្នំស៊ីណាយ ជានិមិត្តរូបតំណាងឲ្យសេចក្តីបរិសុទ្ធរបស់ព្រះជាម្ចាស់ និងជីវិតចាស់របស់យើង ដែលមិនស្តាប់បង្គាប់ទ្រង់ តែទន្ទឹមនឹងនោះ សម្រស់នៃភ្នំស៊ីយ៉ូន ជាតំណាងឲ្យព្រះគុណរបស់ព្រះ និងជីវិតថ្មីរបស់អ្នកដែលជឿព្រះយេស៊ូវ ដែលជា…
Read articleខំប្រឹងបិទភ្នែក
គាត់ដឹងថា គាត់មិនគួរធ្វើវាទេ។ ទឹកមុខគាត់បានបង្ហាញយ៉ាងច្បាស់ថា គាត់ពិតជាបានដឹងថា គាត់បានធ្វើខុស។ ខ្ញុំក៏បានអង្គុយចុះ ដើម្បីពិភាក្សាជាមួយក្មួយប្រុសម្នាក់នេះ អំពីកំហុសរបស់គាត់។ តែគាត់ក៏បានប្រញាប់បិទភ្នែកយ៉ាងលឿន។ គាត់បានអង្គុយគិត តាមហេតុផល ឬឡូហ្ស៊ិករបស់គាត់ ដែលជាក្មេងអាយុ៣ឆ្នាំថា បើគាត់មិនអាចមើលឃើញខ្ញុំ នោះខ្ញុំក៏ច្បាស់ជាមិនអាចមើលគាត់ឃើញដែរ។ ហើយបើខ្ញុំមិនអាចមើលគាត់ឃើញ នោះគាត់អាចជៀសវាងការសន្ទនា និងទទួលលទ្ធផល ដែលគាត់បានរំពឹងទុក។ តែខ្ញុំសប្បាយចិត្ត ដែលខ្ញុំអាចមើលគាត់ឃើញ ក្នុងពេលនោះ។ ខ្ញុំមិនអាចឲ្យគាត់គេចចេញទៅ ដោយមិនបានកែតម្រង់គាត់បានឡើយ បានជាយើងត្រូវនិយាយគ្នា អំពីរឿងនោះ ដោយគ្មានអ្វីមករារាំងយើងឡើយ។ ខ្ញុំចង់ឲ្យគាត់មើលមុខខ្ញុំ ហើយដឹងថា ខ្ញុំស្រឡាញ់គាត់ ហើយចង់អត់ទោសឲ្យគាត់ខ្លាំងប៉ុណ្ណា។ នៅពេលនោះ ខ្ញុំក៏បានគិតថា តើព្រះជាម្ចាស់មានអារម្មណ៍យ៉ាងណា ពេលដែលអ័ដាម និងនាងអេវ៉ាមិនស្តាប់បង្គាប់ទ្រង់ ក្នុងសួនច្បារអេដែន។ ពេលពួកគេដឹងថាខ្លួនខុស ពួកគេក៏បានព្យាយាមលាក់ខ្លួនពីព្រះអង្គ(លោកុប្បត្តិ ៣:១០) ដែលអាចមើលឃើញពួកគេយ៉ាងច្បាស់។ ពេលណាយើងដឹងខ្លួនថា យើងបានធ្វើអ្វីខុស យើងច្រើនតែចង់គេចចេញ ដើម្បីកុំឲ្យទទួលលទ្ធផល ពីអ្វីដែលយើងបានធ្វើ។ យើងរត់គេចពីវា ឬលាក់បាំងវា ឬក៏បិទភ្នែកខ្លួនឯង មិនព្រមមើលសេចក្តីពិត។ ព្រះទ្រង់នឹងឲ្យយើងទទួលខុសត្រូវ ចំពោះកំហុសរបស់យើង ផ្អែកទៅលើខ្នាតគំរូនៃសេចក្តីសុចរិតរបស់ទ្រង់។ ទ្រង់មើលឃើញយើង (ហើយស្វែងរកយើង!)…
Read articleការសួររកទិសដៅ
ប៉ារបស់ខ្ញុំមានអំណោយទានមួយ គឺគាត់តែងតែស្គាល់ទិស ។ បើសិនជាខ្ញុំមានសមត្ថភាពដូចនេះដែរ នោះមិនដឹងជាល្អយ៉ាងណាទេ។ សុភាវគតិរបស់គាត់ បានឲ្យគាត់ដឹងថា ទិសខាងជើង ត្បូង លិច និងកើតនៅខាងណា។ គាត់ហាក់ដូចជាមានសមត្ថភាពនេះពីកំណើត។ ហើយគាត់តែងតែប្រាប់ទិស មិនដែលខុសឡើយ គឺលើកលែងតែនៅពេលយប់មួយ។ នៅពេលយប់នោះ ប៉ាខ្ញុំបានវង្វេងផ្លូវ។ គាត់និងម្តាយខ្ញុំ បានទៅចូលរួមកម្មវិធីមួយ ក្នុងក្រុងដែលគាត់មិនដែលធ្លាប់ទៅពីមុនមក ហើយក៏បានចាកចេញមកផ្ទះវិញ នៅពេលយប់ងងឹត។ គាត់ជឿជាក់ថា គាត់ស្គាល់ផ្លូវត្រឡប់មកផ្លូវធំវិញ ប៉ុន្តែ គាត់បានវង្វេងផ្លូវហើយ។ គាត់បានបើកឡានត្រឡប់ថយក្រោយវិញ។ បន្ទាប់មក គាត់ក៏បានច្រឡំផ្លូវ ហើយក៏មានអារម្មណ៍តប់ប្រមល់។ ម្តាយខ្ញុំក៏បានលើកទឹកចិត្តគាត់ថា ការស្វែងរកផ្លូវ គឺជាការពិបាក ប៉ុន្តែ គាត់គួរតែប្រើទូរស័ព្ទរបស់គាត់ ដើម្បីរកមើលទិស ដែលត្រូវធ្វើដំណើរ។ ក្រោយមក ខ្ញុំក៏បានដឹងថា លោកឪពុករបស់ខ្ញុំដែលមានអាយុ៧៦ឆ្នាំ បានសុំឲ្យគេជួយប្រាប់ទិស សម្រាប់ការធ្វើដំណើរជាលើកទីមួយ ក្នុងជីវិតគាត់ គឺគាត់បានសុំឲ្យទូរស័ព្ទរបស់គាត់ជួយប្រាប់ទិសធ្វើដំណើរ។ ស្តេចដាវីឌ គឺជាអ្នកនិពន្ធទំនុកដំកើង ដែលមានបទពិសោធន៍ដ៏ច្រើនសម្បូរបែប ក្នុងជីវិត។ ប៉ុន្តែ បទទំនុកដំកើងរបស់គាត់បានបង្ហាញឲ្យយើងដឹងថា នៅពេលខ្លះ ស្តេចដាវីឌបានមានអារម្មណ៍ថា វង្វេង ទាំងខាងវិញ្ញាណ និងផ្លូវអារម្មណ៍។…
Read articleឆ្នាំថ្មី អាទិភាពថ្មី
ខ្ញុំតែងតែចង់រៀនលេងវីយូឡុងធំ។ ប៉ុន្តែ ខ្ញុំមិនដែលរកបានពេល សម្រាប់ចូលរៀនឡើយ។ បើនិយាយឲ្យកាន់តែត្រូវទៀតនោះ គឺខ្ញុំមិនដែលបានញែកពេលចូលរៀន។ កាលនោះ ខ្ញុំគិតថា នៅនគរស្ថានសួគ៌ ខ្ញុំប្រហែលជាអាចចេះលេងឧបករណ៍ភ្លេងមួយនោះ យ៉ាងស្ទាត់ជំនាញ។ ទន្ទឹមនឹងនោះ ខ្ញុំចង់ផ្តោតទៅលើការប្រើប្រាស់ពេលវេលារបស់ខ្ញុំ ដើម្បីធ្វើអ្វីដែលព្រះបានត្រាស់ហៅ ឲ្យខ្ញុំធ្វើថ្វាយទ្រង់ ក្នុងពេលបច្ចុប្បន្ន។ ជីវិតមនុស្សខ្លីណាស់ ហើយជាញឹកញាប់ យើងច្រើនតែមានអារម្មណ៍ថា យើងត្រូវខំប្រើពេលវេលារបស់យើង នៅលើផែនដី ឲ្យមានប្រយោជន៍បំផុត មុនពេលវាកន្លងផុតទៅ។ ប៉ុន្តែ តើយើងយល់ច្បាស់ អំពីបញ្ហានេះទេ? ពេលដែលស្តេចសាឡូម៉ូនពិចារណា អំពីអត្ថន័យនៃជីវិត ទ្រង់បានផ្តល់ឲ្យនូវការណែនាំពីរយ៉ាង។ ទីមួយ យើងត្រូវតែរស់នៅ តាមរបៀបដ៏មានន័យបំផុត តាមដែលអាចធ្វើទៅបាន ដែលរាប់បញ្ចូលការអរសប្បាយឲ្យបានពេញលេញ ចំពោះការល្អដែលព្រះទ្រង់អនុញ្ញាតឲ្យយើងពិសោធន៍ក្នុងជីវិត ដែលមានដូចជាអាហារ និងទឹក(សាស្តា ៩:៧) សំលៀកបំពាក់ និងគ្រឿងក្រអូប(ខ.៨) អាពាហ៍ពិពាហ៍(ខ.៩) និងអំណោយល្អៗទាំងអស់របស់ព្រះជាម្ចាស់ ដែលអាចរាប់បញ្ចូលការរៀនលេងឧបករណ៍ភ្លេង ដែលមានដូចជាវីយូឡុងធំជាដើម។ ទីពីរ យើងត្រូវខំធ្វើការ(ខ.១០)។ ជីវិតមនុស្សមានពេញទៅដោយឱកាស ហើយយើងតែងតែមានកិច្ចការបន្ថែមទៀត ដែលត្រូវធ្វើ។ យើងត្រូវទាញយកប្រយោជន៍ ពីឱកាសដែលព្រះប្រទានដល់យើង ដោយស្វែងរកប្រាជ្ញាទ្រង់ នៅក្នុងការដាក់អាទិភាពការងារ ហើយធ្វើការ ដោយប្រើអំណោយទានរបស់យើង…
Read articleអ្នកនាំព្រះរាជសារ
មានពេលមួយ ខ្ញុំបានទៅចូលរួមសន្និសិទមួយ។ ស្រ្តីម្នាក់ដែលកំពុងធ្វើការក្នុងសន្និសិទនោះ បានហុចក្រដាសមួយសន្លឹកឲ្យខ្ញុំ ដែលមានសរសេរអក្សរពីលើថា “ខ្ញុំមានដំណឹងមួយ សម្រាប់អ្នក”។ ពេលនោះ ខ្ញុំមិនដឹងថា តើខ្ញុំគួរមានអារម្មណ៍ភ័យអរ ឬរំភើបរីករាយឡើយ។ ប៉ុន្តែ ខ្ញុំក៏បានដឹងថា ខ្ញុំត្រូវមានអំណរ ពេលដែលខ្ញុំបានឃើញពាក្យដែលគេបានសរសេរនៅខាងក្រោមថា “អ្នកមានក្មួយប្រុសម្នាក់ហើយ!” សារដែលយើងទទួល អាចជាដំណឹងល្អ ដំណឹងអាក្រក់ ឬផ្ទុកទៅដោយពាក្យដែលធ្វើឲ្យជម្រុញចិត្តយើង។ នៅគ្រាសញ្ញាចាស់ ព្រះទ្រង់បានប្រើហោរារបស់ទ្រង់ ឲ្យនាំព្រះរាជសារនៃសេចក្តីសង្ឃឹម ឬការជំនុំជម្រះ។ ប៉ុន្តែ ពេលដែលយើងពិនិត្យមើលព្រះរាជសារទ្រង់ឲ្យបានជិត យើងនឹងឃើញថា សូម្បីតែនៅក្នុងព្រះរាជសារនៃការជំនុំជម្រះ ក៏ព្រះទ្រង់សព្វព្រះទ័យនឹងនាំយើង ទៅរកការប្រែចិត្ត ការប្រោសឲ្យជា និងការស្អាងឡើងវិញ។ យើងអាចឃើញព្រះរាជសារទាំងពីរប្រភេទនេះ នៅក្នុងបទគម្ពីរម៉ាឡាគី ជំពូក៣ ដែលក្នុងនោះ ព្រះអម្ចាស់បានសន្យាថា នឹងចាត់អ្នកនាំព្រះរាជសារ ឬទូតរបស់ទ្រង់ម្នាក់ ឲ្យរៀបចំផ្លូវថ្វាយទ្រង់។ ក្រោយមក លោកយ៉ូហានបាទីស្ទក៏បានប្រកាសអំពីការយាងមកនៃអ្នកនាំព្រះរាជសារដ៏ពិត គឺព្រះយេស៊ូវ(មើលម៉ាថាយ ៣:១១) ដែលទ្រង់ជា “ទូតដែលនាំសេចក្តីសញ្ញា”(ម៉ាឡាគី ៣:១) ដែលនឹងសម្រេចព្រះបន្ទូលសន្យារបស់ព្រះ។ ប៉ុន្តែ ទ្រង់ប្រៀបដូចជា “ភ្លើងរបស់ជាងសំរង ហើយដូចជាក្បុងរបស់ជាងប្រមោក”(ខ.២) ដ្បិតទ្រង់នឹងបន្សុទ្ធអ្នកដែលជឿព្រះបន្ទូលទ្រង់ ឲ្យបានបរិសុទ្ធ។ ព្រះអម្ចាស់បានបញ្ជូនព្រះរាជសារបស់ទ្រង់មក…
Read articleអ្វីៗត្រឡប់ជាថ្មីឡើង
ខ្ញុំមានចំណាប់អារម្មណ៍ ចំពោះកន្លែងដែលគេយករថយន្តចាស់ៗទៅគរចោល។ ខ្ញុំចិត្តធ្វើការជួសជុលរថយន្ត ហេតុនេះហើយ ខ្ញុំក៏បានធ្វើដំណើរជាញឹកញាប់ ទៅកន្លែងប្រភេទនោះ ដែលនៅមិនឆ្ងាយពីផ្ទះខ្ញុំ។ វាជាកន្លែងដ៏ឯកោ ដែលមានសម្លេងខ្យល់ថ្ងួចថ្ងូរកាត់តាមចន្លោះដែកអេតចាយដែលគេបោះបង់ចោល ដែលពីមុន ពួកវាជារបស់ទ្រព្យដ៏មានតម្លៃរបស់នរណាម្នាក់។ ឡានខ្លះបានខូចទ្រង់ទ្រាយអស់ ខ្លះបាក់បែក ហើយចាស់ ហើយខ្លះទៀតក៏លែងមានប្រយោជន៍អ្វីតទៅទៀត។ ពេលខ្ញុំកំពុងតែដើរ នៅចន្លោះឡានទាំងនោះ ដែលគេបានតម្រៀបជាជួរ ជួនកាល មានឡានមួយធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ហើយខ្ញុំក៏បានឆ្ងល់ថា តើឡាននោះបានឆ្លងកាត់ដំណើរផ្សងព្រេងអ្វីខ្លះ ក្នុងមួយជីវិតរបស់វា។ មនុស្សម្នាក់ៗសុទ្ធតែមានរឿងផ្ទាល់ខ្លួន សម្រាប់ចែកចាយ ដូចជាកញ្ចក់ដែលឆ្លុះមើលអតីតកាល ដោយយើងម្នាក់ៗកាលពីមុន សុទ្ធតែប្រាថ្នាចង់បានអ្វីៗដែលទាន់សម័យ តែក្រោយមក ក៏បានហួសសម័យ ដោយជៀសមិនរួចពីដំណើរនៃពេលវេលា។ ប៉ុន្តែ ខ្ញុំមានចំណង់ចំណូលចិត្តជាពិសេស នៅក្នុងការយករបស់ចាស់ៗ ទៅកែឆ្នៃឲ្យមានជីវិតថ្មីឡើង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំហាក់ដូចជាបានយកជ័យជម្នះដ៏តូចមួយ មកលើពេលវេលា និងភាពអន់ថយ ពេលណាខ្ញុំអាចយកគ្រឿងបន្លាស់ចាស់ៗដែលគេបោះចោល ហើយធ្វើឲ្យវាមានជីវិតថ្មីឡើង ឬមានប្រយោជន៍ នៅក្នុងការជួសជុលរថយន្តណាមួយ ឲ្យអាចប្រើប្រាស់ឡើងវិញបាន។ ជួនកាល រឿងនេះបានធ្វើឲ្យខ្ញុំនឹកគិត អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានចែង នៅក្នុងចុងបញ្ចប់នៃព្រះគម្ពីរថា ព្រះអង្គកំពុងតែធ្វើឲ្យអ្វីៗទាំងអស់ថ្មីឡើង (វិវរណៈ ២១:៥)។ ព្រះបន្ទូលរបស់ទ្រង់ត្រង់ចំណុចនេះ និយាយសំដៅទៅលើការដែលព្រះជាម្ចាស់ស្តាឡើងវិញ នូវស្នាព្រះហស្តទ្រង់…
Read article