ទាំងក្នុងពេលសម្បូរសប្បាយ ក៏ដូចជាពេលរងទុក្ខ
អ្នកស្រីអាន វ៉ូសខាម(Ann Voskamp) ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អំណោយមួយពាន់ ។ សៀវភៅនេះ បានលើកទឹកចិត្តអ្នកអាន ឲ្យឆែកមើលខ្លួនឯង ជារៀងរាល់ថ្ងៃ ឲ្យដឹងថា ព្រះអម្ចាស់បានធ្វើអ្វីខ្លះសម្រាប់ពួកគេ។ ក្នុងសៀវភៅនេះ គាត់បានធ្វើការកត់សំគាល់ អំពីសេចក្តីសប្បុរសជាបរិបូរ ដែលព្រះទ្រង់បានបង្ហាញដល់គាត់ តាមរយៈអំណោយទាំងធំ ទាំងតូច ដែលរាប់ចាប់តាំងពីពពុះសាប៊ូនៅក្នុងកន្លែងលាងចាន ដែលមានសម្រស់ដ៏សាមញ្ញ រហូតដល់សេចក្តីសង្រ្គោះដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន សម្រាប់មនុស្សមានបាបដូចនាង(ក៏ដូចជាយើងរាល់គ្នា)។ អ្នកស្រីអានបានលើកឡើងថា ការដឹងគុណ គឺជាគន្លឹះ ដែលនាំឲ្យយើងមើលឃើញព្រះជាម្ចាស់ សូម្បីតែនៅក្នុងពេលដ៏ពិបាកបំផុត ក្នុងជីវិត។ លោកយ៉ូបជាបុគ្គលដែលល្បីបំផុត នៅក្នុងផ្នែករងទុក្ខ ក្នុងពេលដ៏លំបាកបំផុត។ ជាការពិតណាស់ គាត់បានជួបការបាត់បង់ដ៏ធ្ងន់ធ្ងរ។ បន្ទាប់ពីគាត់បាត់បង់ហ្វូងសត្វមិនទាន់បានប៉ុន្មានផង គាត់ក៏បានទទួលដំណឹងថា កូនរបស់គាត់ទាំង១០នាក់ ក៏បានស្លាប់អស់ទៀត។ លោកយ៉ូបក៏បានបង្ហាញចេញនូវការសោកសង្រេង ដោយហែកអាវ ហើយកោរសក់(១:២០)។ ពាក្យសម្តីដែលគាត់បាននិយាយ ក្នុងពេលដ៏ឈឺចាប់នោះ បានធ្វើឲ្យខ្ញុំយល់ឃើញថា លោកយ៉ូបដឹងអំពីរបៀបដឹងគុណព្រះ ព្រោះគាត់បានទទួលស្គាល់ថា អ្វីៗដែលគាត់បានបាត់បង់ គឺសុទ្ធតែជាការប្រទានរបស់ព្រះជាម្ចាស់(ខ.២១)។ ស្ថិតក្នុងពេលដ៏ឈឺចាប់ដែលបណ្តាលឲ្យគាត់រកធ្វើអ្វីមិនកើត គាត់នៅតែអាចថ្វាយបង្គំព្រះ ព្រោះគាត់នៅតែដឹងគុណទ្រង់ជានិច្ច។ បើយើងគ្រាន់តែអនុវត្តនូវការអរព្រះគុណព្រះជាម្ចាស់ ជាប្រចាំថ្ងៃ នោះគឺមិនអាចលប់បំបាត់ការឈឺចាប់ជាពន់ពេក ដែលយើងទទួលរង…
Read articleក្តីសង្ឃឹមជាយុត្តិសាស្ត្ររបស់យើង
រហូតមកដល់ពេលដែលខ្ញុំកំពុងសរសេរអត្ថបទនេះ ក្រុមកីឡាបាល់ទាត់ ដែលខ្ញុំចូលចិត្តបានប្រកួតចាញ់ប្រាំបីលើក ជាបន្តបន្ទាប់។ រៀងរាល់ពេលដែលក្រុមមួយនេះប្រកួតចាញ់ ខ្ញុំពិបាកនឹងសង្ឃឹមថា ពួកគេអាចស្រោចស្រង់ខ្លួនឯងឡើងវិញ ក្នុងរដូវកាលនេះ។ គ្រូបង្វិកបានធ្វើការកែសម្រួលរៀងរាល់សប្តាហ៍ ប៉ុន្តែ ពួកគេនៅតែមិនបានទទួលជ័យជម្នះ។ ខ្ញុំក៏បាននិយាយលេងជាមួយមិត្តរួមការងារខ្ញុំថា ខ្ញុំមិនហ៊ានធានាទេថា ពួកគេនឹងបានទទួលលទ្ធផលផ្សេងពីនេះ។ ខ្ញុំក៏បាននិយាយប្រាប់គាត់ថា “ការសង្ឃឹមមិនមែនជាយុទ្ធសាស្រ្តទេ”។ នេះជារឿងពិត នៅក្នុងកីឡាបាល់ទាត់ ព្រោះបើគ្រាន់តែសង្ឃឹម គឺមិនអាចនាំឲ្យទទួលជ័យជម្នះបានឡើយ។ ប៉ុន្តែ ជីវិតខាងវិញ្ញាណរបស់យើង មានលក្ខណៈផ្ទុយពីនេះ។ ព្រះទ្រង់មិនគ្រាន់តែប្រើសេចក្តីសង្ឃឹមជាយុទ្ធសាស្រ្តរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ថែមទាំងសព្វព្រះទ័យឲ្យយើងតោងទ្រង់ឲ្យជាប់ ដោយជំនឿ និងការទុកចិត្ត ដែលជាយុទ្ធសាស្រ្តតែមួយ ដែលនាំទៅរកជ័យជម្នះ។ លោកិយនេះ ច្រើនតែធ្វើឲ្យយើងខកចិត្ត ប៉ុន្តែ ក្តីសង្ឃឹមអាចធ្វើជាយុថ្កា ដែលជួយឲ្យយើងជាប់នៅក្នុងសេចក្តីពិតរបស់ព្រះ ក្នុងអំឡុងពេលដ៏វឹកវរ។ ហោរាមីកាបានយល់អំពីរឿងនេះ ដែលជារឿងពិត។ គាត់មានការឈឺចាប់យ៉ាងខ្លាំង ពេលដែលពួកអ៊ីស្រាអែលងាកបែរចេញពីព្រះជាម្ចាស់។ “វរហើយខ្ញុំ … មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ”(៧:១-២)។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានផ្តោតចិត្តជាថ្មីម្តងទៀត ទៅលើសេចក្តីសង្ឃឹមដ៏ពិតរបស់គាត់។ គឺដូចដែលគាត់បានថ្លែងថា “ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ”(ខ.៧)។ តើធ្វើដូចម្តេច…
Read articleចូរកុំខ្លាចឡើយ
នៅក្នុងព្រះគម្ពីរ ស្ទើរតែគ្រប់ពេល ដែលទេវតាបង្ហាញខ្លួន ឲ្យមនុស្សឃើញ ពាក្យទីមួយ ដែលទេវតាមានបន្ទូលនោះ គឺ “ចូរកុំខ្លាចឡើយ!” ពេលដែលទេវតា ឬព្រះជាម្ចាស់ យាងចុះមកទំនាក់ទំនងជាមួយមនុស្ស តាមធម្មតា អ្នកដែលបានឃើញព្រឹត្តិការណ៍នេះ ក៏បានក្រាបនៅលើដី ដោយការភ័យខ្លាច។ ប៉ុន្តែ កណ្ឌគម្ពីរលូកាបានចែងអំពីសម័យមួយ ដែលព្រះជាម្ចាស់បានបង្ហាញព្រះអង្គទ្រង់ តាមរបៀបម្យ៉ាង ដែលមិនបានធ្វើឲ្យគេមានការភ័យខ្លាច។ កាលនោះ ព្រះជាម្ចាស់បានយាងចុះមករកមនុស្ស ដោយយកកំណើតជាទារក នៅក្នុងក្រោលសត្វ ហើយក៏បានផ្ទំនៅក្នុងស្នូកសត្វ ដោយមានព្រះនាមថា យេស៊ូវ ដែលតាមរយៈមធ្យោបាយនេះ មនុស្សមិនចាំបាច់ត្រូវមានការភ័យខ្លាច ចំពោះទ្រង់ឡើយ។ តើទារកមានចំណុចអ្វីដែលគួរឲ្យភ័យខ្លាចដែរឬទេ? កាលព្រះយេស៊ូវកំពុងមានព្រះជន្មនៅលើផែនដី ទ្រង់ជាព្រះ ហើយក៏ជាមនុស្សផងដែរ។ ក្នុងនាមជាព្រះ ទ្រង់អាចធ្វើការអស្ចារ្យ អត់ទោសបាប ឈ្នះសេចក្តីស្លាប់ ហើយថ្លែងទំនាយអំពីពេលអនាគត។ ប៉ុន្តែ សាសន៍យូដាធ្លាប់តែដឹងថា ព្រះជាម្ចាស់បានបង្ហាញព្រះអង្គទ្រង់ ដោយពពកដែលភ្លឺចិញ្ចាច ឬសរសេរភ្លើង ដូចនេះ ព្រះវត្តមានរបស់ព្រះយេស៊ូវក៏បានធ្វើឲ្យពួកគេមានការភ័ន្តច្រឡំ។ ពួកគេឆ្ងល់ថា តើទារកដែលបានប្រសូត្រនៅភូមិបេថ្លេហិម និងជាកូនប្រុសរបស់ជាងឈើ ជាអ្នកស្រុកណាសារ៉ែត អាចក្លាយជាព្រះមែស៊ីដោយរបៀបណា? ហេតុអ្វីបានជាព្រះយកកំណើតជាមនុស្ស? មានចម្លើយជាច្រើនសម្រាប់សំណួរនេះ ដែលក្នុងនោះ មានចម្លើយមួយ…
Read articleដើរតាមការដឹកនាំ
មានពេលមួយ យន្តហោះចម្បាំងបីគ្រឿងបានហោះពីលើដំបូលផ្ទះរបស់ខ្ញុំ ដោយបញ្ចេញសម្លេងលាន់រំពង។ យន្តហោះទាំងនោះបានហោះទន្ទឹមគ្នាធ្វើជាក្បួន ដែលមើលទៅ ដូចយន្តហោះតែមួយ។ ខ្ញុំក៏បាននិយាយប្រាប់ស្វាមីរបស់ខ្ញុំថា “អស្ចារ្យណាស់” គាត់ក៏តបថា “មែនហើយគួរឲ្យស្ងប់ស្ងែងណាស់”។ យើងរស់នៅក្បែរបន្ទាយទ័ពអាកាស ដូចនេះ ទិដ្ឋភាពបែបនេះ គឺមិនមានអ្វីចម្លែកទេ។ ទោះជាយ៉ាងណាក៏ដោយ ពេលយន្តហោះចម្បាំងទាំងនោះហោះរំលងផ្ទះខ្ញុំម្តងៗ ខ្ញុំតែងតែសួរខ្លួនឯងថា តើធ្វើដូចម្តេច ឲ្យពួកគេអាចហោះហើរជិតគ្នាយ៉ាងនេះ ដោយមិនបាត់បង់ម្ចាស់ការ ឬការគ្រប់គ្រងយន្តហោះ? ក្រោយមក ខ្ញុំក៏បានដឹងច្បាស់ថា មូលហេតុដែលពួកគេអាចធ្វើដូចនេះបាន គឺដោយសារការបន្ទាបខ្លួន។ អ្នកបើកបរយន្តហោះទាំងពីរ ដែលហោះសងខាង មានការជឿទុកចិត្តថា អ្នកបើកយន្តហោះដែលនៅកណ្តាល និងនាំមុខគេ កំពុងតែធ្វើដំណើរទៅមុខ ដោយល្បឿន និងគន្លងដ៏ត្រឹមត្រូវ បានជាពួកគេលះបង់បំណងចិត្តរបស់ខ្លួនឯង ដោយព្រមទៅតាមទិសដៅផ្សេង ឬចោទសួរ អំពីទិសដៅរបស់អ្នកដឹកនាំខ្លួនឡើយ។ ផ្ទុយទៅវិញ ពួកគេបានហោះហើរ ក្នុងក្បួន ហើយហោះតាមយន្តហោះដែលនៅកណ្តាល និងនៅខាងមុខយ៉ាងប្រកិត។ តើការធ្វើដូចនេះ បានលទ្ធផលអ្វី? ជាការពិតណាស់ ពួកគេបង្កើតបានក្រុមដ៏ខ្លាំងពូកែមួយ។ អ្នកដើរតាមព្រះយេស៊ូវ ក៏មានលក្ខណៈមិនខុសពីអ្នកបើកយន្តហោះជាក្រុមនោះឡើយ។ ព្រះអង្គបានមានបន្ទូលថា “បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ”(លូកា ៩:២៣)។ ការដើរតាមទ្រង់…
Read articleសំបុត្រនៅថ្ងៃណូអែល
រៀងរាល់ពេលរដូវកាលនៃបុណ្យណូអែលមកដល់ មិត្តភក្តិរបស់ខ្ញុំតែងតែសរសេរសំបុត្រដ៏វែងមួយច្បាប់ ផ្ញើភរិយារបស់គាត់ ដោយនិយាយរំឭកអំពីពេលកន្លងទៅ ហើយនឹកស្រមៃអំពីពេលអនាគត។ គាត់តែងតែសរសេរប្រាប់ភរិយាគាត់ថា គាត់ស្រឡាញ់នាងខ្លាំងប៉ុណ្ណា ហើយហេតុអ្វីគាត់ស្រឡាញ់នាង។ គាត់ក៏បានសរសេរសំបុត្រទៅកាន់កូនស្រីគាត់ម្នាក់ៗផងដែរ។ ពាក្យសម្តីនៃសេចក្តីស្រឡាញ់របស់គាត់ បានធ្វើជាអំណោយថ្ងៃណូអែលដែលមិនអាចភ្លេចបាន។ យើងក៏អាចនិយាយផងដែរថា ព្រះយេស៊ូវគឺជាសំបុត្រថ្ងៃណូអែលដំបូងបំផុត ព្រោះទ្រង់ជាព្រះបន្ទូលដែលបានយកកំណើតជាមនុស្ស។ បទគម្ពីរដំណឹងល្អយ៉ូហានបាននិយាយសង្កត់ធ្ងន់ អំពីសេចក្តីពិតនេះថា “កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ”(យ៉ូហាន ១:១)។ នៅសម័យដើម ក្នុងភាសាក្រិក ពាក្យ “ឡូហ្គូស” ប្រែមកថា ព្រះបន្ទូលព្រះ។ ព្រះបន្ទូល ដែលជាព្រះរាជបុត្រាតែមួយរបស់ព្រះវរបិតា “បានត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា”(ខ.១៤)។ ព្រះទ្រង់បានបើកបង្ហាញព្រះអង្គទ្រង់យ៉ាងល្អឥតខ្ចោះ តាមរយៈព្រះយេស៊ូវ ដែលជាព្រះបន្ទូលរបស់ព្រះ។ ទេវវិទូទំាងឡាយបានព្យាយាមស្វែងយល់អំពីអាថ៌កំបាំងដ៏មានន័យនេះ អស់ជាច្រើនសតវត្សរ៍មកហើយ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចដឹងច្បាស់ថា ព្រះយេស៊ូវជាព្រះបន្ទូលនៃព្រះ ដែលបាននាំពន្លឺចូលទៅក្នុងពិភពលោកដ៏ងងឹត(ខ.៩)។ កាលបើយើងជឿទ្រង់ នោះយើងបានក្លាយជាកូនស្ងួនភ្ញារបស់ព្រះ ដែលជាអំណោយដ៏វិសេស(ខ.១២)។ ព្រះយេស៊ូវជាសំបុត្រនៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់បានផ្ញើមកយើង។ ទ្រង់បានយាងមក និងបានគង់នៅក្នុងចំណោមយើង។ នោះហើយ ជាអំណោយដ៏អស្ចារ្យនៃថ្ងៃណូអែល។—AMY BOUCHER PYE
Read articleការភ្ញាក់ពីគេងដ៏អស្ចារ្យ
ខ្ញុំបានសន្សំទុកនូវអនុស្សាវរីយ៍ ដែលខ្ញុំធ្លាប់មាន នៅក្នុងការជួបជុំគ្នាជាមួយក្រុមគ្រួសាររបស់មិត្តភក្តិខ្ញុំ កាលកូនប្រុសខ្ញុំនៅតូច។ កាលនោះ មនុស្សធំបានជជែកគ្នាដល់យប់ ខណៈពេលដែលកូនៗរបស់យើង បានគេងលក់នៅលើសាឡុង ឬកៅអី ដោយសារពួកគេអស់កម្លាំងនឹងការរត់លេងកាលពីថ្ងៃ។ ពេលយើងដល់ពេលត្រូវបែកគ្នា ខ្ញុំក៏បានបីកូនប្រុសខ្ញុំទាំងប៉ុន្មាននាក់ ចូលទៅក្នុងឡាន ឲ្យពួកគេផ្អែកនៅលើកៅអីឡាន ហើយនាំពួកគេទៅផ្ទះ។ ពេលយើងមកដល់ផ្ទះ ខ្ញុំក៏បានលើកពួកគេបីម្តងទៀត ចូលទៅក្នុងផ្ទះ ហើយក៏បានផ្តេកពួកគេនៅលើគ្រែ រួចថើបពួកគេ ដោយពាក្យថា “រាត្រីសួស្តី” ហើយបិទភ្លើង។ ដល់ពេលព្រឹកឡើង ពួកគេក៏បានភ្ញាក់ឡើង ដោយមិនដឹងថា ខ្លួនបានមកដល់ផ្ទះតាំងពីពេលណា។ អនុស្សាវរីយ៍នេះបានធ្វើឲ្យខ្ញុំនឹកស្រមៃ អំពីពេលយប់ ដែលយើង “គេងលក់ក្នុងព្រះយេស៊ូវ”(១ថែស្សាឡូនិច ៤:១៤)។ ពេលនោះ យើងនឹងបានដេកលក់ … ហើយភ្ញាក់ដឹងខ្លួនឡើង នៅក្នុងផ្ទះដ៏អស់កល្បរបស់យើង ដែលជាផ្ទះដែលមិនមានភាពនឿយហត់ ដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ កាលនៅលើផែនដី។ កាលពីពេលកន្លងទៅ ខ្ញុំបានអានចំខគម្ពីរមួយ ក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល ដែលជាសេចក្តីបញ្ចប់នៃបទគម្ពីរចោទិយកថា ដែលបានចែងថា “ម៉ូសេជាបាវបំរើផងព្រះយេហូវ៉ា លោកស្លាប់នៅទីនោះក្នុងស្រុកម៉ូអាប់ទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា”(៣៤:៥)។ តាមព្រះគម្ពីរដើមជាភាសាហេព្រើរ គេបានបកប្រែតាមន័យត្រង់ថា “លោកម៉ូសេបានស្លាប់ … ដោយព្រះឱសនៃព្រះអម្ចាស់” ដែលឃ្លានេះ…
Read article