ប្រែពីភាពអាម៉ាស់ ទៅជាមានកិត្តិយស
ពេលនោះជាពេល ដែលក្រុមគ្រួសារទាំងឡាយជួបជុំគ្នា ដើម្បីអបអររដូវកាលដ៏រីករាយ ប្រចាំឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមយើង មានអ្នកខ្លះបានបារម្ភខ្លាចជួបសាច់ញាតិណាមួយ ដែលចូលចិត្តសួរសំណួរ ដែលធ្វើឲ្យអ្នកនៅលីវ ឬអ្នកមិនទាន់មានកូន មានអារម្មណ៍ថាខ្លួនកំពុងតែមានបញ្ហាខុសទាស់អ្វីមួយ។ ចូរយើងនឹកស្រមៃអំពីទុក្ខលំបាករបស់នាងអេលីសាបិត ដែលនៅតែមិនមានកូន ទោះនាងបានរៀបការអស់ជាច្រើនឆ្នាំហើយក្តី។ ក្នុងវប្បធម៌របស់នាង គេគិតថា បញ្ហានេះ គឺជាសញ្ញាបង្ហាញថា ព្រះជាម្ចាស់បានបង្ខាំងផ្ទៃនាងហើយ(មើល ១សំាយ៉ូអែល ១:៥-៦) ហើយគេអាចចាត់ទុកបញ្ហានេះ ជារឿងដ៏គួរឲ្យខ្មាស់អៀន។ ដូចនេះ អ្នកជិតខាង និងសាច់ញាតិរបស់អេលីសាបិត អាចសង្ស័យថា នាងកំពុងតែរស់នៅក្នុងអំពើបាប ទោះជានាងកំពុងរស់នៅ ដោយសេចក្តីសុចរិតក៏ដោយ(លូកា ១:៦)។ ទោះជាយ៉ាងណាក៏ដោយ នាងអេលីសាបិត និងស្វាមីរបស់នាងបានបន្តបម្រើព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់។ បន្ទាប់មក ពេលដែលអ្នកទំាងពីរមានអាយុចាស់ហើយ ការអស្ចារ្យក៏បានកើតឡើង។ ព្រះទ្រង់បានស្តាប់ឮការអធិស្ឋានរបស់នាង(ខ.១៣)។ ទ្រង់ចូលចិត្តបង្ហាញថា ទ្រង់សព្វព្រះទ័យនឹងប្រទានពរដល់យើង(ខ.២៥)។ ហើយទោះទ្រង់ហាក់ដូចជាពន្យាពេលក៏ដោយ ក៏ទ្រង់តែងតែឆ្លើយតប តាមពេលវេលាដ៏ត្រឹមត្រូវជានិច្ច ហើយប្រាជ្ញារបស់ទ្រង់ តែងតែមានភាពល្អឥតខ្ចោះ។ ព្រះជាម្ចាស់ក៏បានប្រទានអំណោយដ៏ពិសេស ដល់នាងអេលីសាបិត និងស្វាមីរបស់នាង ដែលអំណោយនោះ គឺជាកូនប្រុសម្នាក់ ដែលក្រោយមក ក៏បានធ្វើជាអ្នករៀបចំផ្លូវ ថ្វាយព្រះមែស៊ី(អេសាយ ៤០:៣-៥)។…
Read articleកញ្ចក់ និងអ្នកដែលបានស្តាប់ឮ
ពេលខ្ញុំចេញពីសណ្ឋាគារមួយ នៅទីក្រុងខាំផាឡា ប្រទេសយូហ្កាន់ដា អ្នកទទួលភ្ញៀវ ដែលបានមកទទួលខ្ញុំ ឲ្យទៅចូលរួមសិក្ខាសាលា បានមើលមុខខ្ញុំ ហើយញញឹមសើចស្ញាញដាក់ខ្ញុំ។ ខ្ញុំក៏បានសួរគាត់ថា “តើមានរឿងអីដែលគួរឲ្យអស់សំណើចឬ?” នាងក៏បានសើច ហើយសួរខ្ញុំថា “តើលោកបានសិតសក់ហើយឬនៅ?” ពេលនោះខ្ញុំក៏បានដល់វេនត្រូវសើចម្តង ព្រោះខ្ញុំពិតជាបានភ្លេចសិតសក់មែន។ មុននោះ ខ្ញុំបានឆ្លុះកញ្ចក់មើលរូបខ្លួនឯង ក្នុងបន្ទប់សណ្ឋាគារ ប៉ុន្តែ ហេតុអ្វីបានជាខ្ញុំមិនបានចាប់អារម្មណ៍ ចំពោះអ្វីដែលខ្ញុំបានឃើញក្នុងកញ្ចក់? រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីការបង្រៀនរបស់សាវ័កយ៉ាកុប អំពីការឆ្លុះកញ្ចក់ក្នុងន័យធៀប ដើម្បីឲ្យយើងទទួលប្រយោជន៍កាន់តែច្រើន ពីការសិក្សាព្រះគម្ពីរ។ យើងឆ្លុះកញ្ចក់ ដើម្បីពិនិត្យមើលខ្លួនឯង ឲ្យដឹងថា មានកន្លែងណាដែលត្រូវកែលម្អ ដូចជាសក់ដែលត្រូវសិត មុខដែលត្រូវលុប អាវដែលត្រូវដាក់លេវឲ្យត្រឹមត្រូវជាដើម។ ព្រះគម្ពីរមានលក្ខណៈដូចកញ្ចក់ ដែលជួយឲ្យយើងពិនិត្យមើលចរិយាសម្បត្តិ អាកប្បកិរិយា និងការគិតរបស់យើង(យ៉ាកុប ១:២៣-២៤)។ ការឆ្លុះមើលខ្លួនឯងនេះ ជួយឲ្យជីវិតយើង អាចកែប្រែ ឲ្យស្របតាមគោលការណ៍ ដែលព្រះទ្រង់បានបើកបង្ហាញដល់យើង។ យើងត្រូវ “ទប់អណ្តាត”របស់យើង (ខ.២៦) និង “ថែរក្សាក្មេងកំព្រា និងស្ត្រីមេម៉ាយ”(ខ.២៧)។ យើងត្រូវស្តាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណរបស់ព្រះ ដែលគង់នៅក្នុងយើង ហើយរក្សាខ្លួន “មិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ”(ខ.២៧)។ ពេលដែលយើងពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជា…
Read articleផ្ទាំងគំនូរដ៏មានន័យ
មានពេលមួយ ខ្ញុំបានទៅអង្គុយនៅទីធ្លានៃព្រះវិហារវីស៊ីថេសិន ក្នុងក្រុងអេន ខារេម ប្រទេសអ៊ីស្រាអែល។ ពេលនោះ ខ្ញុំមានចិត្តស្ងើចសរសើរ ចំពោះសម្រស់នៃផ្ទាំងគំនូរ៦៧ផ្ទាំង ដែលកើតពីការផ្គុំកញ្ចក់ពណ៌តូចៗចូលគ្នាបង្កើតជារូបភាព ហើយនៅក្នុងផ្ទំាងគំនូរទាំងនោះ មានបទគម្ពីរ លូកា ១:៤៦-៥៥ ដែលគេបានសរសេរ ជាច្រើនភាសា។ តាមទំនៀមទំលាប់ គេបានហៅបទគម្ពីរនេះថា មែកនីហ្វ៊ីខាត ជាពាក្យក្នុងភាសាឡាតាំង ដែលមានន័យថា “លើកដំកើង”។ បទគម្ពីរនេះបានចែងអំពីការឆ្លើយតប របស់នាងម៉ារា ចំពោះការប្រកាសថា នាងនឹងក្លាយជាមាតានៃព្រះមែស៊ី។ គេបានចារពីលើរូបគំនូរនីមួយៗ ដោយពាក្យពេចន៍របស់នាងម៉ារា ដែលបានថ្លែងថា “ព្រលឹងខ្ញុំលើកដំកើងព្រះអម្ចាស់ វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះដ៏ជាព្រះអង្គសង្គ្រោះនៃខ្ញុំ … ពីព្រោះព្រះដ៏មានព្រះចេស្តា ទ្រង់បានប្រោសសេចក្តីយ៉ាងល្អវិសេសដល់ខ្ញុំ”(ខ.៤៦-៤៩)។ ក្នុងផ្ទាំងគំនូរនីមួយៗ ក៏មានបទចម្រៀងទំនុកដំកើង ដែលបានដកស្រង់ពីព្រះគម្ពីរ ជាបទចម្រៀងសរសើរដំកើង ដែលក្នុងនោះ នាងម៉ារាបានរៀបរាប់ អំពីសេចក្តីស្មោះត្រង់ ដែលព្រះជាម្ចាស់ មានចំពោះនាង និងចំពោះប្រជាជាតិអ៊ីស្រាអែល។ ក្នុងនាមជាអ្នកទទួលព្រះគុណរបស់ព្រះ ដោយការដឹងគុណ នាងម៉ារាបានអរសប្បាយ ចំពោះសេចក្តីសង្រ្គោះ ដែលនាងបានទទួល(ខ.៤៧)។ នាងបានទទួលស្គាល់ថា ព្រះជាម្ចាស់មានសេចក្តីមេត្តាករុណា ចំពោះសាសន៍អ៊ីស្រាអែល អស់ជាច្រើនជំនាន់(ខ.៥០)។ នាងក៏បានរំឭក អំពីការដែលព្រះជាម្ចាស់បានថែរក្សារាស្រ្តអ៊ីស្រាអែល បានជានាងសរសើរដំកើងព្រះអង្គ…
Read articleបទចម្រៀងនៃសេចក្តីស្រឡាញ់ នៅនគរស្ថានសួគ៌
កាលពីឆ្នាំ ១៩៣៦ លោកប៊ីលី ហៀល(Billy Hill) ដែលជាអ្នកនិពន្ធបទចម្រៀង បានចេញបទចម្រៀងដ៏ល្បីល្បាញមួយបទ ក្រោមចំណងជើងថា “សិរីល្អនៃសេចក្តីស្រឡាញ់”។ មិនយូរប៉ុន្មាន ប្រជាជាតិមួយក៏បានបន្លឺសម្លេងច្រៀង អំពីក្តីអំណរ នៅក្នុងការធ្វើនូវកិច្ចការដ៏តូចមួយ ដោយសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ៥០ឆ្នាំក្រោយមក លោកភីធ័រ សេតេរ៉ា(Peter Cetera) ដែលជាអ្នកនិពន្ធទំនុកច្រៀង ក៏បាននិពន្ធបទចម្រៀងដែលមានភាពរ៉ូមិនទិកជាងនេះទៀត ក្រោមចំណងជើងដែលស្រដៀងគ្នា។ ក្នុងបទចម្រៀងនេះ គាត់ស្រមៃ អំពីមនុស្សពីរនាក់រស់នៅជាមួយគ្នា និងរៀនសូត្រជាមួយគ្នា ដើម្បីសិរីល្អនៃសេចក្តីស្រឡាញ់។ កណ្ឌគម្ពីរវិវរណៈ ដែលជាកណ្ឌចុងក្រោយនៃព្រះគម្ពីរបរិសុទ្ធ បានពិពណ៌នា អំពីបទចម្រៀងនៃសេចក្តីស្រឡាញ់ថ្មីមួយ ដែលថ្ងៃមួយ គ្រប់គ្នានៅស្ថានសួគ៌ និងនៅលើផែនដីនឹងបន្លឺសម្លេងច្រៀង(វិវរណៈ ៥:៩,១៣)។ ទោះជាយ៉ាងណាក៏ដោយ ភ្លេងក៏ចាប់ផ្តើមលេង ដោយចង្វាក់នៃការសោកសង្រេង។ លោកយ៉ូហាន ដែលជាអ្នកអត្ថាធិប្បាយក្នុងកណ្ឌគម្ពីរនេះ ក៏បានយំ ដោយមិនឃើញមាននរណាអាចបើកក្រាំងនោះបាន(ខ.៣-៤)។ ប៉ុន្តែ អារម្មណ៍របស់គាត់ក៏បានភ្លឺស្វាង ហើយភ្លេងក៏បានលាន់ឡើងកាន់តែខ្លាំង(ខ.១២-១៣) ខណៈពេលដែលលោកយ៉ូហាន បានស្គាល់សិរីល្អ និងរឿងដ៏ពិតនៃសេចក្តីស្រឡាញ់។ មិនយូរប៉ុន្មាន គាត់ក៏បានឮជីវិតទំាងអស់សរសើរដំកើងព្រះ ដែលទ្រង់ជាស្តេចសិង្ហនៃពូជអំបូរយូដា(ខ.៥) ហើយរាស្រ្តរបស់ទ្រង់បានថ្វាយចិត្តដាច់ដល់ទ្រង់ ដោយទ្រង់បានលះបង់ព្រះជន្មទ្រង់ដោយសេចក្តីស្រឡាញ់ ដូចកូនចៀម ដើម្បីជួយសង្រ្គោះយើង(ខ.១៣)។ ក្នុងទំនុកច្រៀងដែលធ្វើឲ្យប៉ះពាល់ចិត្តបំផុត…
Read articleដើមណូអែល នៃក្តីសង្ឃឹមចំពោះព្រះរាជបុត្រតូច
បន្ទាប់ពីខ្ញុំបានយកអំពូលភ្លើងជាច្រើនខ្សែ មកព័ទ្ធជុំវិញដើមណូអែល ខ្ញុំក៏បានយកបូពណ៌ផ្កាឈូក និងពណ៌ខៀវ មកចងនឹងមែកវា ហើយដាក់ឈ្មោះឲ្យដើមនោះថា ដើមណូអែល “នៃក្តីសង្ឃឹម ចំពោះព្រះរាជបុត្រតូច”។ ខ្ញុំ និងស្វាមីខ្ញុំបានរង់ចំាទទួលកូនចិញ្ចឹមម្នាក់ ជាងបួនឆ្នាំមកហើយ។ ពិតណាស់ យើងរំពឹងថា ព្រះទ្រង់នឹងប្រទានពរយើង នៅថ្ងៃណូអែល! រៀងរាល់ពេលព្រឹក ខ្ញុំបានមកអធិស្ឋាន នៅក្បែរដើមណូអែលនោះ ដោយរំឭកខ្លួនឯង អំពីសេចក្តីសប្បុររបស់ព្រះអម្ចាស់។ នៅថ្ងៃទី២១ ធ្នូ យើងក៏បានទទួលដំណឹងថា យើងនឹងមិនបានទទួលកូនចិញ្ចឹមនៅថ្ងៃណូអែលឆ្នាំនោះទេ។ ខ្ញុំមានការបាក់ទឹកចិត្តយ៉ាងខ្លាំង។ ខ្ញុំក៏បានដើរទៅឈប់នៅពីមុខដើមណូអែលនោះ ដែលជានិមិត្តរូបនៃការផ្គត់ផ្គង់របស់ព្រះជាម្ចាស់។ តើព្រះជាម្ចាស់នៅតែស្មោះត្រង់ឬទេ? តើខ្ញុំបានធ្វើអ្វីខុសឬ? នៅពេលខ្លះ ព្រះជាម្ចាស់មិនទាន់ឆ្លើយតបចំពោះការទូលសូមរបស់យើង ព្រោះទ្រង់សព្វព្រះទ័យនឹងបង្រៀន ឬលត់ដំយើង ដោយសេចក្តីស្រឡាញ់។ នៅពេលខ្លះទៀត ព្រះទ្រង់ពន្យាពេលការឆ្លើយតបរបស់ទ្រង់ ដើម្បីជួយឲ្យយើងមានការទុកចិត្តជាថ្មី ចំពោះទ្រង់។ ក្នុងបទគម្ពីរបរិទេវ ហោរាយេរេមាបានពិពណ៌នា អំពីការដែលព្រះទ្រង់កែតម្រង់ប្រជាជនអ៊ីស្រាអែល។ ការនោះពិតជាធ្វើឲ្យគាត់ឈឺចាប់ណាស់ បានជាគាត់ពោលថា “ទ្រង់បានធ្វើឲ្យតួព្រួញពីបំពង់ទ្រង់ទំលុះថ្លើមខ្ញុំ”(៣:១៣)។ ក្នុងពេលដ៏ពិបាកនោះ លោកយេរេមា ក៏បានបង្ហាញចេញនូវការទុកចិត្ត ចំពោះសេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់។ គឺដូចដែលគាត់ថ្លែងថា “សេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់(ខ.២២-២៣)។…
Read articleគ្មានអាថ៌កំបាំងអ្វីទេ
មិត្តរួមការងាររបស់ខ្ញុំម្នាក់ បានសារភាពថា គាត់មិនបានរស់នៅ តាមបំណងព្រះទ័យព្រះយេស៊ូវទេ។ ខ្ញុំក៏បានស្តាប់គាត់រៀបរាប់ អំពីការរស់នៅរបស់គាត់ ដែលមានភាពស្រណុកស្រួល និងគិតប្រយោជន៍ផ្ទាល់ខ្លួនច្រើន តែវានៅតែមិនបានធ្វើឲ្យគាត់ស្កប់ចិត្ត។ គាត់ថា គាត់បានព្យាយាមធ្វើខ្លួនឲ្យល្អ ហើយថែមទាំងខំយកចិត្តទុកដាក់ចំពោះអ្នកដទៃ តែនៅតែមិនអាចធ្វើបាន។ គាត់ថា អ្វីៗដែលគាត់ចង់ធ្វើ ហាក់ដូចជាធ្វើមិនកើត ហើយការអ្វីដែលគាត់ចង់ឈប់ធ្វើ បែរជានៅតែបន្តធ្វើទៀត។ ដោយសារគាត់ឃើញជីវិតខ្ញុំខុសប្លែកពីគាត់ គាត់ក៏បានសួរខ្ញុំ ដោយស្មោះត្រង់ថា “តើអ្នកមានអាថ៌កំបាំងអ្វី?” ខ្ញុំក៏បានឆ្លើយប្រាប់គាត់ថា “ខ្ញុំគ្មានអាថ៌កំបាំងអ្វីទេ។ ខ្ញុំក៏គ្មានលទ្ធភាពរស់នៅ ឲ្យត្រូវតាមបំណងព្រះទ័យព្រះ គឺមិនខុសពីអ្នកឡើយ ហេតុនេះហើយបានជាយើងត្រូវការព្រះយេស៊ូវ”។ ខ្ញុំក៏បានដកព្រះគម្ពីរចេញមក ហើយបើកឲ្យគាត់មើលពាក្យដែលគាត់បានដកស្រង់ ពីការបង្រៀនរបស់សាវ័កប៉ុល ក្នុងបទគម្ពីរ រ៉ូម ៧:១៥។ បទគម្ពីរនេះមានអត្ថន័យជាពិសេស ដែលត្រូវនឹងជីវិតរបស់អ្នកដែលកំពុងស្វែងរកព្រះ ក៏ដូចជាគ្រីស្ទបរិស័ទ ដែលព្យាយាមធ្វើខ្លួនឲ្យល្អ ឲ្យព្រះទ្រង់សព្វព្រះទ័យ តែនៅតែបរាជ័យ។ បទគម្ពីរនេះប្រហែលជាត្រូវនឹងជីវិតរបស់អ្នកផងដែរ។ បើដូច្នោះមែន អ្នកត្រូវដឹងថា សាវ័កប៉ុលបានប្រកាសថា ព្រះយេស៊ូវជាអ្នកផ្ចុងផ្តើមនៃសេចក្តីសង្រ្គោះ និងការផ្លាស់ប្រែរបស់យើង ដែលកើតមានបន្ទាប់ពីយើងបានទទួលសេចក្តីសង្រ្គោះ(៧:២៥-៨:២)។ ព្រះយេស៊ូវបានសម្រេចព្រះរាជកិច្ចរបស់ទ្រង់ ដើម្បីរំដោះយើងឲ្យរួចពីអំពើបាបហើយ បានជាយើងមិនចាំបាច់ត្រូវខំប្រឹងធ្វើការល្អ ដើម្បីរំដោះខ្លួនឯងឲ្យរួចពីបាបឡើយ។ បាបគឺជារនាំងនៅចន្លោះយើងនឹងព្រះជាម្ចាស់ ដែលព្រះអង្គបានដកចេញ ដោយមិនផ្អែកទៅលើការប្រព្រឹត្តរបស់យើង។ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងរាល់គ្នា…
Read article