បើកបង្ហាញការអាថ៌កំបាំង
ថ្ងៃមួយ នៅពេលខ្ញុំត្រឡប់មកពីធ្វើការវិញ ខ្ញុំបានឃើញស្បែកជើងកែងមួយគូរ នៅក្បែរផ្លូវឡាន។ ខ្ញុំគិតថា ខ្ញុំដឹងច្បាស់ថា ស្បែកជើងនោះ ជារបស់នរណា។ ដូច្នេះ ខ្ញុំក៏បានដាក់វា នៅក្នុងរោងដាក់ឡាន ទុកឲ្យលីសា កូនស្រីរបស់ខ្ញុំ ពេលដែលនាងត្រឡប់មកផ្ទះ ដើម្បីមកទទួលកូនរបស់នាង។ ប៉ុន្តែ នៅពេលខ្ញុំសួរលីសា ខ្ញុំក៏បានដឹងថា វាមិនមែនជារបស់នាងទេ។ តាមការពិត នៅក្នុងគ្រួសាររបស់យើង គ្មាននរណាម្នាក់ ថាស្បែកជើងនោះ ជារបស់ខ្លួនទេ ដូច្នេះ ខ្ញុំក៏យកវា ទៅទុកនៅកន្លែងដើមវិញ។ នៅថ្ងៃបន្ទាប់ ស្បែកជើងនោះ ក៏បានបាត់ទៅ។ នេះជារឿងដ៏អាថ៌កំបាំង! តើអ្នកដឹងទេថា សាវ័កប៉ុលបាននិយាយអំពីការអាថ៌កំបាំងមួយ នៅក្នុងសំបុត្ររបស់គាត់? ប៉ុន្តែ ការអាថ៌កំបាំងដែលគាត់បានរៀបរាប់ គឺខុសពីរឿងស៊ើបអង្កេត។ ឧទាហរណ៍ ក្នុងបទគម្ពីរ អេភេសូរ ជំពូក៣ សាវ័កប៉ុលបានមានប្រសាសន៍ អំពីអាថ៌កំបាំងមួយ ដែល “កាលនៅអស់ទាំងគ្រាជាន់មុន មិនបានប្រទានឲ្យពួកមនុស្សជាតិស្គាល់” (ខ.៥) ។ គាត់បានបកស្រាយអំពីអាថ៌កំបាំងនេះថា កាលពីអតីតកាល ព្រះជាម្ចាស់បានបើកសម្តែងអង្គទ្រង់ តាមរយៈសាសន៍អ៊ីស្រាអែល តែឥឡូវនេះវិញ ទ្រង់បានបើកសម្តែង តាមរយៈព្រះយេស៊ូវថា…
Read articleការរើសកួរស្រូវក្នុងស្រែ
មិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលជាជនជាតិតង់ហ្សានី មានចក្ខុវិស័យចង់កែប្រែដីមួយកន្លែង ដែលគេបានទុកចោល នៅក្នុងទីក្រុងដូដូម៉ា។ ដោយសារគាត់មើលឃើញតម្រូវការរបស់ស្ដ្រីមេម៉ាយមួយចំនួន ក្នុងតំបន់នោះ អ្នកស្រីរស់(Ruth) ចង់ប្រែក្លាយដីប៉ុន្មានហិចតានេះ ទៅជាកន្លែងចិញ្ចឹមមាន់ និងដាំដំណាំផ្សេងៗ។ ការដែលគាត់មានចក្ខុវិស័យ ក្នុងការបំពេញតម្រូវការរបស់អ្នកដែលខ្វះខាត មានឫសគល់នៅក្នុងសេចក្តីស្រឡាញ់ ដែលគាត់មានចំពោះព្រះជាម្ចាស់ ហើយនាងបានទទួលការបណ្ដាលចិត្ត មកពីតួអង្គនាងរស់ នៅក្នុងព្រះគម្ពីរ។ នៅគ្រាសញ្ញាចាស់ ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ បានអនុញ្ញាតឲ្យជនក្រីក្រ ឬជនបរទេសច្រូត ឬរើសកួរស្រូវ នៅកៀនស្រែ(លេវីវិន័យ ១៩:៩-១០)។ នាងរស់(នៅក្នុងព្រះគម្ពីរ) គឺជាជនបរទេស ហើយត្រូវបានអនុញ្ញាតឲ្យ រើសកួរស្រូវធ្វើជាអាហារ សម្រាប់នាង និងម្ដាយក្មេករបស់នាង។ ទីបំផុត នាងរស់ និងនាងណាអូមីក៏បានទទួលបានជម្រក និងការការពារដ៏ល្អ បន្ទាប់ពីបានរើសកួរស្រូវ ក្នុងស្រែរបស់លោកបូអូស ដែលជាបងប្អូនសាច់ជិត។ នាងរស់បានប្រើភាពវៃឆ្លាត និងខំប្រឹងប្រែងធ្វើការ នៅពេលថ្ងៃ ដោយខំរើសសន្សំទុកស្បៀងអាហារ នៅកៀនស្រែមក ហើយព្រះជាម្ចាស់ក៏បានប្រទានពរដល់នាង។ ទឹកចិត្តស្រឡាញ់របស់នាងរស់ ដែលជាមិត្តភក្តិរបស់ខ្ញុំ និងការលះបង់របស់នាងរស់ ដែលជាតួអង្គក្នុងព្រះគម្ពីរ នាំឲ្យខ្ញុំអរព្រះគុណដល់ព្រះជាម្ចាស់ សម្រាប់ការដែលទ្រង់ថែរក្សាជនក្រីក្រ និងអ្នកទន់ខ្សោយ។ អ្នកទាំងពីរសុទ្ធតែបានបណ្តាលចិត្តខ្ញុំ ឲ្យខ្ញុំរកវិធីជួយអ្នកដទៃ ក្នុងសហគមន៍របស់ខ្ញុំ ហើយជួយឲ្យបានទូលំទូលាយថែមទៀត…
Read articleសួរព្រះជាម្ចាស់ជាមុនសិន
ក្នុងរយៈពេលដំបូង នៃជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំ ខ្ញុំបានខិតខំស្វែងយល់ អំពីចំណង់ចំណូលចិត្ដរបស់ភរិយាខ្ញុំ។ តើគាត់ចង់ញ៉ាំអាហារពេលល្ងាច ដ៏ស្ងប់ស្ងាត់នៅផ្ទះ ឬទៅញ៉ាំអាហារ នៅភោជ្ជនីយដ្ឋានថ្លៃៗ? តើវាមិនអីទេឬ ដែលខ្ញុំទៅចំណាយពេលជាមួយមិត្តភក្តិប្រុសៗ ឬគាត់រំពឹងថា ខ្ញុំនឹងទុកពេលទំនេរ ចុងសប្តាហ៍សម្រាប់គាត់? មានពេលមួយ ខ្ញុំមិនបានទាយស្មាន និងធ្វើការសម្រេចចិត្តតែម្នាក់ឯងទេ ផ្ទុយទៅវិញ ខ្ញុំក៏បានសួរគាត់ថា តើគាត់ចង់បានមួយណា? គាត់ក៏បានឆ្លើយ ដោយញញឹមយ៉ាងកក់ក្តៅថា ខ្ញុំរើសយកមួយណា ក៏បានដែរ។ គាត់សប្បាយចិត្តណាស់ ដែលខ្ញុំបានគិតដល់គាត់។ ពេលខ្លះ ខ្ញុំពិតជាចង់ដឹងច្បាស់ថា ព្រះទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វី ហើយតើទ្រង់សព្វព្រះទ័យ ឲ្យខ្ញុំជ្រើសរើសការងារមួយណា។ បើគ្រាន់តែអធិស្ឋានទូលសូមការដឹកនាំ និងអានព្រះគម្ពីរ គឺមិនទាន់គ្រប់គ្រាន់ល្មម នឹងឲ្យខ្ញុំទទួលចម្លើយដ៏ជាក់លាក់ណាមួយឡើយ។ ប៉ុន្តែ មានចម្លើយមួយ ដែលខ្ញុំដឹងច្បាស់ នោះគឺខ្ញុំត្រូវទុកចិត្តលើព្រះអម្ចាស់ ហើយត្រូវមានក្ដីអំណរក្នុងទ្រង់ ព្រមទាំងត្រូវថ្វាយគ្រប់ទាំងផ្លូវរបស់ខ្ញុំដល់ទ្រង់ (ទំនុកដំកើង ៣៧:៣-៥)។ គឺពេលនោះហើយ ដែលខ្ញុំដឹងថា តាមធម្មតា ព្រះជាម្ចាស់បានប្រទាន ឲ្យយើងមានសេរីភាព ក្នុងការជ្រើសរើស ឲ្យតែយើងព្យាយាមយកផ្លូវទ្រង់ជាទីមួយ ជាជាងរើសយកផ្លូវខ្លួនឯង។ បានសេចក្តីថា យើងត្រូវជម្រុះចោលជម្រើសណាដែលខុស ឬទ្រង់មិនសព្វព្រះទ័យ ដូចជា អំពើអសីលធម៌…
Read articleពេលដែលយើងហត់នឿយខ្លាំង
ជួនកាល ការព្យាយាមធ្វើរឿងដែលត្រឹមត្រូវ អាចមានការនឿយហត់ខ្លាំង។ យើងប្រហែលជាឆ្ងល់ថា តើពាក្យសម្តី និងសកម្មភាព ដែលខ្ញុំបានធ្វើដោយបំណងល្អ មានប្រយោជន៍ដែរឬទេ? ខ្ញុំមានចម្ងល់នេះ ក្នុងពេលថ្មីៗនេះ គឺនៅពេលដែលខ្ញុំបានផ្ញើអ៊ីមែល ដោយការគិតពិចារណា និងការអធិស្ឋាន ដើម្បីលើកទឹកចិត្តមិត្តភក្តិម្នាក់ ប៉ុន្តែ បែរជាទទួលបានការឆ្លើយតប ដោយកំហឹងទៅវិញ។ ខ្ញុំក៏មានប្រតិកម្មភ្លាមៗ ដោយការឈឺចាប់ និងកំហឹង។ តើហេតុអ្វីបានជាគេយល់ច្រឡំ ចំពោះខ្ញុំយ៉ាងនេះ? មុនពេលដែលខ្ញុំឆ្លើយតបដោយកំហឹង ខ្ញុំចងចាំថា យើងមិនតែងតែដឹងជាមុន អំពីលទ្ធផល (ឬលទ្ធផលដែលយើងចង់បាន) នៅពេលដែលយើងប្រាប់នរណាម្នាក់ អំពីសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវមានចំពោះពួកគេឡើយ។ យើងធ្វើការល្អ សម្រាប់អ្នកដទៃ ដោយសង្ឃឹមថា យើងនឹងអាចនាំពួកគេឲ្យមករកទ្រង់ តែពួកគេអាចបដិសេធយើង។ ពេលដែលយើងព្យាយាមលើកទឹកចិត្តនរណាម្នាក់ ដោយសុភាព ឲ្យពួកគេធ្វើអ្វីដែលត្រឹមត្រូវ ពួកគេអាចមិនអើពើចំពោះយើង។ បទគម្ពីរកាឡាទី ជំពូក៦ គឺជាបទគម្ពីរដ៏ល្អ ដែលយើងអាចប្រើ នៅពេលដែលយើងធ្លាក់ទឹកចិត្ដ ដោយសារការឆ្លើយតបរបស់នរណាម្នាក់ ចំពោះការប្រឹងប្រែងដ៏ស្មោះត្រង់របស់យើង។ ក្នុងបទគម្ពីរនេះ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យពិចារណា ពីបំណងចិត្ត ដែលយើងមាន ក្នុងការនិយាយ និងធ្វើអ្វីមួយ(ខ.១-៤)។ នៅពេលដែលយើងបានធ្វើដូច្នេះហើយ គាត់បានលើកទឹកចិត្តយើង…
Read articleចំណុចសំខាន់នៃរឿងនេះ មិននិយាយអំពីត្រី
មីហ្កាលូ (Migaloo) គឺជាឈ្មោះ ដែលគេបានដាក់ឲ្យត្រីបាឡែនខ្នងកោងមួយក្បាល ដែលគេបានធ្វើការសិក្សា ចងក្រងជាឯកសារសត្វ។ គេបានសង្កេតឃើញវាជាច្រើនដង នៅក្បែរឆ្នេរសមុទ្រ រដ្ឋឃ្វីនលែន ខាងត្បូង នៃប្រទេសអូស្រ្តាលី។ សត្វដ៏ស្អាតអស្ចារ្យនេះ ត្រូវបានគេប៉ាន់ស្មានថា មានប្រវែងជាង១២ម៉ែត្រ គឺជាសត្វដ៏កម្រខ្លាំងណាស់ បានជាប្រទេសអូស្ត្រាលីបានអនុម័តច្បាប់ ដើម្បីការពារវា។ ព្រះគម្ពីរបានចែងអំពី “ត្រីធំ”មួយក្បាល ដែលកម្រនឹងមានណាស់ បានជាព្រះទ្រង់បានប្រើវា ជាពិសេស ឲ្យលេបហោរាដែលគេចវេសពីការត្រាស់ហៅរបស់ទ្រង់ (យ៉ូណាស ១:១៧)។ គ្រីស្ទបរិស័ទភាគច្រើន បានដឹងអំពីរឿងនេះ។ ព្រះទ្រង់បានបង្គាប់លោកយ៉ូណាស ឲ្យទៅប្រកាស អីពីការជំនុំជំរះ ដល់អ្នកក្រុងនីនីវេ។ ប៉ុន្ដែ លោកយ៉ូណាសមិនចង់ពាក់ព័ន្ធនឹងពួកអ្នកក្រុងនីនីវេទេ ដែលពួកនោះមានកេរ្តិ៍ឈ្មោះសាហាវឃោរឃៅ ចំពោះមនុស្សគ្រប់គ្នា រួមទាំងពួកហេព្រើរផងដែរ។ ដូច្នេះ គាត់ក៏រត់គេច ពីការត្រាស់ហៅ។ គាត់ក៏បានជួបរឿងអាក្រក់។ ពេលសត្វត្រីលេបគាត់ គាត់ក៏បានប្រែចិត្ដ កាលនៅក្នុងពោះត្រីនោះ។ នៅទីបំផុត គាត់ក៏បានថ្លែងព្រះរាជសាររបស់ព្រះជាម្ចាស់ ដល់ពួកអ្នកក្រុងនីនីវេ ហើយពួកគេក៏បានប្រែចិត្ដផងដែរ(៣:៥-១០)។ នេះជារឿងដ៏អស្ចារ្យណាស់ មែនទេ? ប៉ុន្តែ រឿងនេះមិនទាន់ចប់តែត្រឹមហ្នឹងទេ។ ខណៈពេលដែលពួកអ្នកក្រុងនីនីវេប្រែចិត្ត លោកយ៉ូណាសក៏បានរអ៊ូរទាំ។ គាត់អធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ…
Read articleមានរបស់ដ៏ស្រស់ស្អាតជាច្រើន
អ្នកស្រី លីលីយ៉ា ត្រូធ័រ(Lilias Trotter) គឺជាវិចិត្រករ និងជាបេសកជន។ មុនពេលគាត់ទទួលមរណភាព គាត់បានមើលតាមបង្អួច ហើយបានទទួលការបើកសម្តែង ឲ្យឃើញរទេះសេះមួយគ្រឿង របស់នគរស្ថានសួគ៌។ យោងតាមអ្នកសរសេរជីវប្រវត្តិរបស់គាត់ បានឲ្យដឹងថា មានមិត្តភក្ដិម្នាក់ បានសួរគាត់ថា “តើឯងកំពុងមើលឃើញរបស់ដ៏ស្រស់ស្អាត ជាច្រើនមែនទេ?” គាត់ក៏បានឆ្លើយថា “ចា! ខ្ញុំបានឃើញរបស់ដ៏ស្រស់ស្អាតច្រើនណាស់”។ ពាក្យចុងក្រោយរបស់អ្នកស្រីត្រូធ័រ បានឆ្លុះបញ្ចាំង អំពីកិច្ចការដែលព្រះទ្រង់ធ្វើ ក្នុងជីវិតរបស់គាត់។ ទ្រង់បានបង្ហាញភាពស្រស់ស្អាតជាច្រើនដល់គាត់ និងតាមរយៈគាត់ មិនគ្រាន់តែនៅពេលគាត់ស្លាប់ តែពេញមួយជីវិតគាត់។ ទោះបីជាគាត់ជាវិចិត្រករ ដ៏ពូកែក៏ដោយ គាត់បានជ្រើសរើសយកការបម្រើព្រះយេស៊ូវ ក្នុងនាមជាអ្នកផ្សាយដំណឹងល្អ នៅក្នុងប្រទេសអាល់ហ្សេរី។ គេថា លោកចន រូស្គីន ( John Ruskin) ដែលជាវិចិត្រករដ៏ល្បីល្បាញ ដែលបានបណ្តុះបណ្តាលគាត់ ធ្លាប់បាននិយាយថា “គាត់បានខ្ជះខ្ជាយជីវិតរបស់គាត់!” នៅពេលដែលគាត់បានជ្រើសរើសយកការងារជាបេសកជន ជាជាងធ្វើជាវិចិត្រករ។ ស្រដៀងគ្នានឹងរឿងនេះដែរ នៅក្នុងគ្រាសញ្ញាថ្មី នៅពេលដែលស្ត្រីម្នាក់បានចូលក្នុងផ្ទះរបស់លោកស៊ីម៉ូន នាងមានកាន់ដបថ្មកែវ ដាក់ប្រេងទេព្វិរូសុទ្ធ ហើយបានចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ។ អ្នកដែលមានវត្តមាននៅទីនោះ បាននិយាយថា តើមានប្រយោជន៍អ្វី នឹងធ្វើបង្ខាតប្រេងនេះដូច្នេះ។…
Read article