តើមានវ៉ាយហ្វាយដែរឬទេ?
នៅពេលដែលខ្ញុំកំពុងរៀបចំខ្លួន ធ្វើដំណើរបំពេញបេសកកម្ម ជាមួយយុវជនមួយចំនួន មានសំណួរមួយ ដែលពួកគេសួរញឹកញាប់បំផុតគឺ “តើនៅទីនោះ មានវ៉ាយហ្វាយទេ?” ហើយខ្ញុំបានប្រាប់ពួកគេថា នៅទីនោះច្បាស់ជាមាន។ ដូច្នេះ សាកគិតលមើល ប្រសិនបើនៅយប់មួយ ស្រាប់តែដាច់វ៉ាយហ្វាយ ធ្វើឲ្យពួកគេមិនអាចប្រើអ៊ីនធឺណិតកើត នោះតើពួកគេនឹងរអ៊ូរទាំប៉ុណ្ណា! មនុស្សជាច្រើន មានអារម្មណ៍អន្ទៈសារ នៅពេលដែលពួកគេនៅឆ្ងាយ ពីទូរស័ព្ទទំនើបរបស់ខ្លួន។ ហើយ នៅពេលដែលយើងមានទូរស័ព្ទទំនើប ក្នុងដៃរបស់យើង នោះភ្នែករបស់យើង ច្បាស់ជាផ្ដោតលើអេក្រង់របស់វាមិនខាន។ បណ្ដាញអ៊ីនធឺណិត និងអ្វីៗទាំងអស់ ដែលវាអនុញ្ញាតឲ្យយើងចូលប្រើប្រាស់ អាចក្លាយជាការរំខាន ឬជាព្រះពរ។ ការអ្វីជាច្រើនទៀត នៅក្នុងលោកនេះ ក៏មានលក្ខណៈដូចនេះផងដែរ។ វាអាស្រ័យទៅលើ ថាតើយើងប្រើប្រាស់វា ដើម្បីអ្វី។ ក្នុងបទគម្ពីរ សុភាសិត យើងឃើញថា “. . . អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើ តែងតែចិញ្ចឹមខ្លួន ដោយសេចក្តីចំកួតវិញ” (១៥:១៤)។ ដើម្បីអនុវត្តតាមប្រាជ្ញា ដែលមាននៅក្នុងព្រះបន្ទូលនៃជីវិត យើងអាចសួរខ្លួនឯងថា តើយើងចេះតែឆែកមើលបណ្តាញ សង្គម ពេញមួយថ្ងៃ ដោយអត់មិនបានឬ? តើមានរឿងអ្វីខ្លះ…
Read articleទ្រង់ស្គាល់ឈ្មោះរបស់យើងម្នាក់ៗ
ក្នុងអំឡុងពេលទស្សនៈកិច្ច នៅឯវិមានរំឭកហេតុការណ៍ ថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងញូវយ៉ក ខ្ញុំក៏បានឃើញអាងទឹកភ្លោះមួយគូ ហើយក៏បានប្រញាប់ទាញកាំមេរ៉ាថតរូបអាងទឹកមួយ ក្នុងចំណោមអាងទឹកទាំងពីរ។ នៅជុំវិញអាងទឹកពីរនេះ មានឈ្មោះមនុស្សជិត៣០០០នាក់ ដែលបានស្លាប់ នៅក្នុងការវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ត្រូវបានគេឆ្លាក់នៅលើបន្ទះសំរឹទ្ធ។ ក្រោយមក ពេលខ្ញុំសម្លឹងមើលរូបថតនោះឲ្យបានជិត ភ្នែករបស់ខ្ញុំមានការទាក់ទាញ ឲ្យងាកមកមើលរូបដៃរបស់ស្ត្រីម្នាក់ ដែលដាក់នៅលើឈ្មោះមួយ ដែលគេបានឆ្លាក់នោះ។ មនុស្សជាច្រើនបានមកកន្លែងនេះ ដើម្បីដាក់ដៃប៉ះឈ្មោះណាមួយ ដើម្បីធ្វើការរំឭកអំពីមនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលបានស្លាប់នៅទីនោះ។ មានពេលមួយ ហោរាអេសាយបានរំឭកដល់រាស្ដ្ររបស់ព្រះ អំពីសេចក្ដីស្រឡាញ់ និងការយកព្រះទ័យទុកដាក់ ដ៏ស្មោះត្រង់ ដែលទ្រង់មានចំពោះពួកគេ ទោះបីជាពួកគេចេះតែងាកបែរចេញពីទ្រង់ ជាច្រើនដងហើយក៏ដោយ។ ព្រះអម្ចាស់មានបន្ទូលថា “កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ” (អេសាយ ៤៣:១)។ នៅក្នុងបទគម្ពីរទំនុកដំកើង ជំពូក ២៣ ស្ដេចដាវីឌបានថ្លែងថា “ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ … ប្រាកដជាសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា នឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ា ជារៀងដរាបទៅ” (ខ.៤,៦) ។…
Read articleឈរឲ្យមាំមួន
នៅពេលរដូវរងារខ្លាំង ធ្វើឲ្យទឹករាវប្រែជាកក ខ្ញុំមានគំនិតចង់ចេញពីឡានដ៏កក់ក្តៅ ចូលទៅរកអគារដែលមានឧបករណ៍កម្តៅ។ ពេលខ្ញុំចុះពីលើឡាន ខ្ញុំក៏បានដួលចុះទៅលើដី ធ្វើឲ្យក្បាលជង្គង់របស់ខ្ញុំ ក៏បានផ្គុំចូលគ្នា ហើយប្រអប់ជើងខ្ញុំញែកចេញពីគ្នា។ ខ្ញុំមិនបានបាក់ជើងទេ ប៉ុន្តែ ខ្ញុំហាក់មានអារម្មណ៍ថាឈឺ។ ពេលវេលាចេះតែរំគិលទៅមុខ ការឈឺនេះក៏កាន់តែអាក្រក់ជាងមុន ហើយអាចបន្តឈឺរាប់សប្តាហ៍ ទំរាំតែខ្ញុំជាសះស្បើយឡើងវិញ។ ក្នុងចំណោមយើងរាល់គ្នា តើមាននរណាខ្លះ ដែលមិនធ្លាប់ជំពប់ដួលនោះ? តើមិនល្អទេឬ បើមានអ្វីម៉្យាង ឬនរណាម្នាក់ មកទប់ឲ្យជើងរបស់យើងនៅឈរមាំ គ្រប់ពេលវេលានោះ? ក្នុងការរស់នៅ យើងគ្មានការធានាថា ជើងរបស់យើងនឹងនៅតែឈររឹងមាំទេ តែទោះជាយ៉ាងណាក៏ដោយ យើងមានព្រះមួយអង្គ ដែលត្រៀមជាស្រេច ដើម្បីជួយយើង ក្នុងការដែលយើងប្រឹងប្រែង ថ្វាយព្រះកិត្តិនាមដល់ព្រះគ្រីស្ទ នៅក្នុងជីវិតនេះ ហើយទ្រង់រៀបចំខ្លួនយើង ឲ្យឈរដោយអំណរជាមួយទ្រង់ នៅក្នុងជីវិតបន្ទាប់ ដ៏អស់កល្បជានិច្ច។ ជារៀងរាល់ថ្ងៃ យើងជួបប្រទះការល្បួង (ហើយថែមទាំងជួបប្រទះការបង្រៀនក្លែងក្លាយទៀត) ដែលព្យាយាមបង្វែរ បំភាន់ភ្នែក ហើយដាក់អន្ទាក់ចាប់យើង។ តែក្នុងដំណើរជីវិតយើង ក្នុងលោកិយនេះ ដើម្បីកុំឲ្យយើងដួល យើងមិនអាចពឹងផ្អែកកម្លាំងជើងរបស់យើងបានទេ។ តើយើងនឹងមានទំនុកចិត្តខ្លាំងប៉ុណ្ណា ពេលដែលយើងដឹងថា ព្រះទ្រង់នឹងជួយឲ្យយើងនៅឈរមាំ (យូដាស ១:២៤) ដោយទ្រង់នឹងជួយឲ្យយើងមានសន្តិភាពនៅក្នុងចិត្ត ពេលដែលយើងនិយាយបកទៅគេវិញ…
Read articleពួកគេបញ្ចេញក្លិនក្រអូប ដូចព្រះគ្រីស្ទ
នៅថ្ងៃដែលមានអាកាសធាតុក្តៅហែង និងដីហុយសំពោង លោកបប់ (Bob) បានចុះពីឡានក្រុង ដែលគាត់បានជិះទៅដល់ទីក្រុងមួយ នៅឆ្ងាយពីផ្ទះរបស់គាត់។ គាត់អស់កម្លាំង ដោយសារការធ្វើដំណើរផ្លូវឆ្ងាយ ពេញមួយថ្ងៃ ហើយក៏អរព្រះគុណព្រះជាម្ចាស់ ដែលគាត់អាចញ៉ាំអាហារពេលល្ងាច ជាមួយមិត្តភក្តិរបស់មិត្តគាត់ ដែលរស់នៅក្នុងតំបន់នោះ។ ពួកគេបានស្វាគមន៍គាត់ឲ្យចូលក្នុងផ្ទះ ហើយភ្លាមៗនោះ គាត់មានអារម្មណ៍ថា មានសន្តិភាពក្នុងចិត្ត។ គាត់មានអារម្មណ៍ថា ដូចកំពុងនៅផ្ទះខ្លួនឯង មានផាសុខភាព មានសុវត្ថិភាព និងត្រូវបានគេឲ្យតម្លៃ។ ក្រោយមក គាត់ឆ្ងល់ថា ហេតុអ្វីបានជាគាត់មានអារម្មណ៍ថា មានសន្តិភាពយ៉ាងនេះ នៅកន្លែងដែលគាត់មិនធ្លាប់នៅ? លោកបប់បានរកឃើញចម្លើយ នៅក្នុងកណ្ឌគម្ពីរ កូរិនថូស ខ្សែទី២។ ក្នុងបទគម្ពីរនេះ សាវ័កប៉ុលហៅមនុស្សដែលដើរតាមព្រះជាម្ចាស់ថា “ក្លិនក្រអូបនៃព្រះគ្រីស្ទ”។ លោកបប់បាននិយាយក្នុងចិត្តថា “ខ្ញុំយល់ហើយ!”។ ម្ចាស់ផ្ទះរបស់គាត់បានបញ្ចេញ “ក្លិនក្រអូបដូច” ព្រះគ្រីស្ទ។ នៅពេលដែលសាវ័កប៉ុលថ្លែងថា ព្រះទ្រង់ដឹកនាំរាស្ដ្រទ្រង់ក្នុង “ក្បួនដង្ហែនៃជ័យជម្នះ” របស់ព្រះគ្រីស្ទ ដែលបានសាយក្លិនក្រអូប នៃសេចក្តីពិតរបស់ទ្រង់ នោះគឺគាត់ចង់សំដៅទៅលើប្រពៃណី នៅសម័យបុរាណ។ កងទ័ពដែលមានជ័យជម្នះ តែងតែដុតគ្រឿងក្រអូប នៅពេលពួកគេដើរក្បួន នៅតាមដងផ្លូវ។ ក្លិនក្រអូបនោះក៏បាននាំឲ្យមានសេចក្ដីអំណរ ដល់អ្នកគាំទ្ររបស់ពួកគេផងដែរ។ លោកប៉ុលមានប្រសាសន៍ថា…
Read articleបង្ហាញភាពពិតនៅចំពោះព្រះជាម្ចាស់
មានពេលមួយ ខ្ញុំបានឱនក្បាលចុះ បិទភ្នែក ហើយយកម្រាមដៃផ្គុំចូលគ្នា ហើយចាប់ផ្ដើមអធិស្ឋានថា “ឱព្រះអម្ចាស់ ថ្ងៃនេះ កូនសូមចូលមករកព្រះអង្គ។ កូនសូមទទួលស្គាល់ថា ព្រះអង្គមានអំណាចព្រះចេស្ដា ហើយព្រះអង្គគឺជាព្រះពិត …”។ រំពេចនោះ ខ្ញុំក៏ស្រាប់តែបើកភ្នែកឡើង។ ខ្ញុំចាំបានថា កូនប្រុសរបស់ខ្ញុំ មិនបានបញ្ចប់កិច្ចការសាលា ដែលជាលំហាត់ប្រវត្ដិសាស្ដ្រ នៅឡើយទេ ហើយនឹងត្រូវដល់ពេលកំណត់ នៅថ្ងៃបន្ទាប់។ ខ្ញុំក៏នឹកចាំដែរថា គាត់មានកម្មវិធីប្រកួតបាល់បោះ ក្រោយម៉ោងរៀន ហើយខ្ញុំនឹកឃើញថា គាត់កំពុងតែធ្វើកិច្ចការសាលា រហូតដល់ពាក់កណ្ដាលអាធ្រាត។ ការនេះបានធ្វើឲ្យខ្ញុំព្រួយបារម្ភថា កិច្ចការដ៏នឿយហត់របស់គាត់ នឹងធ្វើឲ្យគាត់ប្រឈមមុខនឹងជំងឺផ្តាសាយធំ! ក្នុងសៀវភៅរឿងដែលលោក ស៊ី អេស លូអ៊ីស (C. S. Lewis)បាននិពន្ធមានចំណងជើងថា សំបុត្ររបស់សាតំាង គាត់បាននិយាយអំពីការរំខាន ក្នុងអំឡុងពេលនៃការអធិស្ឋាន។ គាត់បានកត់សម្គាល់ថា កាលណាដែលយើងកំពុងបែកអារម្មណ៍ ក្នុងពេលអធិស្ឋាន យើងច្រើនតែប្រើកម្លាំងចិត្ត ដើម្បីទាញនាំអារម្មណ៍ខ្លួនឯង ឲ្យងាកមករកការអធិស្ឋានវិញ។ តែលោកលូអ៊ីសបានសន្និដ្ឋានថា យកល្អ យើងគួរតែទទួលស្គាល់ថា “ការរំខានអារម្មណ៍ ក្នុងពេលអធិស្ឋាន គឺជាបញ្ហា ដែលយើងកំពុងតែជួបប្រទះ ក្នុងពេលអធិស្ឋាននោះ បានជាយើងត្រូវថ្វាយវា…
Read articleសេចក្ដីស្រឡាញ់ដែលមិនប្រែប្រួល
កាលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំបានលេងកីឡាវាយកូនបាល់តិន្និស នៅក្នុងក្រុមខ្លាំង ប្រចាំសាលា។ ខ្ញុំបានចំណាយពេលជាច្រើនម៉ោង ក្នុងវ័យជំទង់របស់ខ្ញុំ ដើម្បីហ្វឹកហាត់ឲ្យមានជំនាញកាន់តែប្រសើរឡើង នៅទីលានដែលមានវាលលេងតិន្និសបួនកន្លែង ដែលក្រាលដោយបេតុង ដែលស្ថិតនៅចម្ងាយផ្លូវបត់ពីរកន្លែង ពីផ្ទះខ្ញុំ។ ពេលខ្ញុំបានទៅលេងទីក្រុងនោះ កាលពីលើកមុន កិច្ចការទីមួយដែលខ្ញុំបានធ្វើ គឺខ្ញុំបើកឡានទៅកាន់ទីលានវាយតិន្នីស ដោយសង្ឃឹមថា នឹងបានមើលអ្នកដទៃលេង និងរំឭកអនុស្សាវរីយ៍ ដែលខ្ញុំធ្លាប់មាន។ ប៉ុន្តែ ខ្ញុំមិនឃើញទីលានចាស់ៗ ដែលខ្ញុំនៅចាំ។ នៅកន្លែងនោះ មានតែវាលទំនេរចោល ដែលមានតែរុក្ខជាតិតូចៗដុះ ហើយយោលយោកយ៉ាងស្ងាត់ស្ងៀម តាមកម្លាំងខ្យល់បក់។ រឿងដែលខ្ញុំបានជួបពេលរសៀលថ្ងៃនោះ បានដិតជាប់ក្នុងគំនិតរបស់ខ្ញុំ ធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពខើចខ្លីនៃជីវិតមនុស្ស។ កន្លែងមួយក្នុងចំណោមកន្លែង ដែលខ្ញុំបានចំណាយកម្លាំងយុវវ័យដ៏ល្អបំផុតរបស់ខ្ញុំ នោះលែងមានទៀតហើយ! ក្រោយមក ពេលដែលខ្ញុំពិចារណា អំពីបទពិសោធន៍ទាំងនោះ ខ្ញុំក៏បាននឹកចាំអំពីសេចក្តីពិត ដែលស្ដេចដាវីឌបានពិពណ៌នា កាលទ្រង់មានវ័យចាស់ថា “ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅ ហើយកន្លែងនោះមិនស្គាល់វាទៀត តែសេចក្តីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅ តាំងពីអស់កល្បដរាបដល់អស់កល្បជានិច្ច ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់” (ទំនុកដំកើង ១០៣:១៥-១៧)។ នៅពេលដែលយើងមានវ័យកាន់តែចាស់ ហើយពិភពលោកដែលនៅជុំវិញយើងក៏អាចមានការផ្លាស់ប្តូរ ប៉ុន្តែ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់…
Read article