ព្រះទ្រង់កំពុងធ្វើការទ្រង់
មានពេលមួយ ខ្ញុំបានសួរមិត្តភក្តិមួយចំនួនថា “តើអ្នកបានឃើញព្រះទ្រង់ធ្វើការយ៉ាងដូចម្តេចខ្លះ នៅពេលថ្មីៗនេះ?” មានម្នាក់ឆ្លើយថា គាត់ឃើញទ្រង់កំពុងធ្វើការរបស់ទ្រង់ ពេលដែលគាត់អានខគម្ពីរ រៀងរាល់ពេលព្រឹក។ គាត់ឃើញទ្រង់កំពុងធ្វើការទ្រង់ ខណៈពេលដែលទ្រង់ជួយគាត់ឲ្យប្រឈមមុខនឹងថ្ងៃថ្មី ។ គាត់ឃើញទ្រង់កំពុងធ្វើការរបស់ទ្រង់ ពេលដែលគាត់ដឹងថា ទ្រង់បានគង់នៅជាមួយគាត់ គ្រប់ជំហាន និយាយរួម គាត់ដឹងពីរបៀបដែលទ្រង់បានជួយគាត់ ឲ្យប្រឈមមុននឹងឧបស័គ្គ ហើយទន្ទឹមនឹងនោះ ទ្រង់ប្រទានឲ្យគាត់មានក្តីអំណរ។ ខ្ញុំពេញចិត្តនឹងចម្លើយមួយនេះ ព្រោះវាបានឆ្លុះបញ្ចាំងឲ្យយើងដឹងថា ព្រះទ្រង់គង់នៅក្បែរ និងធ្វើការនៅក្នុងអ្នកដែលស្រឡាញ់ទ្រង់ តាមរយៈព្រះបន្ទូលទ្រង់ និងព្រះវត្តមាននៃព្រះវិញ្ញាណដែលគង់នៅក្នុងអ្នកនោះ។ ការដែលព្រះទ្រង់ធ្វើការនៅក្នុងអ្នកដើរតាមទ្រង់ គឺជាសេចក្តីអាថ៌កំបំាងដ៏អស្ចារ្យ ដែលអ្នកនិពន្ធព្រះគម្ពីរហេព្រើរបានបកស្រាយ ខណៈពេលដែលគាត់បានបញ្ចប់សំបុត្ររបស់គាត់ ដោយសូមឲ្យ “ទ្រង់ធ្វើការក្នុងពួកគេ ដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ(ហេព្រើរ ១៣:២១)។ នៅក្នុងសេចក្តីបញ្ចប់នៃសំបុត្រនេះ អ្នកនិពន្ធបាននិយាយសង្កត់ធ្ងន់ អំពីអត្ថន័យដ៏សំខាន់នៃសំបុត្រនេះថា ព្រះទ្រង់នឹងបំពាក់សមត្ថភាពរាស្រ្តទ្រង់ ដើម្បីឲ្យដើរតាមទ្រង់ ហើយថា ព្រះទ្រង់នឹងធ្វើការក្នុង និងតាមរយៈពួកគេ ដើម្បីជាសិរីល្អដល់ទ្រង់។ ការដែលព្រះទ្រង់ធ្វើការក្នុងយើង គឺជាអំណោយ ដែលអាចធ្វើឲ្យយើងមានការភ្ញាក់ផ្អើល ដូចជា នៅពេលយើងអត់ទោសឲ្យនរណាម្នាក់ ដែលបានធ្វើខុសមកលើយើង ឬនៅពេលដែលយើងបង្ហាញភាពអត់ធ្មត់ ដល់អ្នកដែលធ្វើឲ្យយើងមានការពិបាកជាដើម។ ព្រះនៃយើង “ជាព្រះនៃសេចក្តីសុខសាន្ត”(ខ.២០) ទ្រង់បានបំពេញយើងដោយសេចក្តីស្រឡាញ់…
Read articleខុសពីការស្មាន
មានពេលមួយ ភរិយាខ្ញុំបានទូរស័ព្ទប្រាប់ខ្ញុំថា មានសត្វស្វាមួយក្បាល នៅក្នុងទីធ្លាផ្ទះយើង! នាងក៏បានបន្តបើកទូរស័ព្ទ ដើម្បីឲ្យខ្ញុំអាចស្តាប់ឮសម្លេងវា។ ជាការពិតណាស់ ស្តាប់មើលទៅ ដូចជាសម្លេងសត្វស្វាមួយក្បាលមែន។ តែវាចម្លែក ព្រោះសត្វស្វាព្រៃ មាននៅតំបន់ ដែលនៅឆ្ងាយពីយើង ប្រហែល៣២០០គឺឡូម៉ែត្រ។ ក្រោយមក ឪពុកក្មេកខ្ញុំក៏បានបំបាត់ចម្ងល់របស់យើង។ គាត់បានពន្យល់ថា តាមពិត វាគឺជាសត្វទីទុយពូជធំ ដែលចូលចិត្តយំ។ ដូចនេះ ការពិត មិនដូចជាអ្វីដែលយើងស្មានឡើយ។ ពេលដែលកងទ័ពរបស់ស្តេចសានហេរីប បានលោមព័ទស្តេចហេសេគានៃនគរយូដា ឲ្យជាប់នៅក្នុងកំផែងក្រុង ពួកសាសន៍អាសស៊ើរគិតថា ខ្លួនមានជ័យជម្នះហើយ។ ប៉ុន្តែ ការពិត មិនដូចជាអ្វីដែលពួកគេស្មានឡើយ។ ទោះបីជាមេទ័ពរបស់សាសន៍អាសស៊ើបានប្រើពាក្យសម្តីយ៉ាងប៉ិនប្រសប់ ហើយតាំងខ្លួនជាអ្នកនាំព្រះរាជសាររបស់ព្រះក៏ដោយ ក៏ព្រះអម្ចាស់ទ្រង់នៅតែឃុំគ្រងរាស្រ្តទ្រង់ ដោយព្រះហស្តទ្រង់។ គឺដូចដែលមេទ័ពនោះបានសួរថា “តើអញបានឡើងមក ដើម្បីច្បាំងបំផ្លាញទីនេះ ដោយឥតព្រះយេហូវ៉ាឬអី គឺព្រះយេហូវ៉ាទេតើ ដែលទ្រង់បានមានព្រះបន្ទូលបង្គាប់អញថា ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ”(២ពង្សាតាក្សត្រ ១៨:២៥)។ ហើយគាត់ថែមទាំងបានប្រាប់ពួកគេថា គាត់ចង់ឲ្យពួកគេបានរស់នៅ ឥតស្លាប់ឡើយ(ខ.៣២)។ ស្តាប់សម្តីរបស់គាត់ទៅ ដូចជាព្រះរាជសារបស់ព្រះ។ ប៉ុន្តែ ហោរាអេសាយក៏បានប្រាប់ព្រះបន្ទូលដ៏ពិតរបស់ព្រះអម្ចាស់ ដល់ពួកអ៊ីស្រាអែលថា ព្រះអម្ចាស់បានមានបន្ទូលថា ស្តេចសានហេរីបនឹងមិនបានចូលក្នុងទីក្រុង ឬបាញ់ព្រួញសូម្បីតែមួយគ្រាប់នៅទីនេះឡើយ ព្រោះព្រះអម្ចាស់…
Read articleទ្រព្យសម្បត្តិនៅនគរស្ថានសួគ៌
ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ខ្ញុំនិងបងប្អូនស្រីៗទាំងពីរនាក់របស់ខ្ញុំ ចូលចិត្តអង្គុយទន្ទឹមគ្នា នៅលើហិបធំមួយ របស់ម្តាយខ្ញុំ ដែលធ្វើពីឈើសេដា។ ម្តាយខ្ញុំបានទុកអាវរងាធ្វើពីរោមចៀម នៅក្នុងហិបនោះ ជាមួយនឹងគ្រឿងក្រណាត់ ដែលជីដូនខ្ញុំបានប៉ាក់ ឬចាក់នឹងអំបោះ។ គាត់បានឲ្យតម្លៃវត្ថុអ្វីដែលមាននៅក្នុងហិបនោះ ហើយបានពឹងផ្អែកទៅលើក្លិនឈួលរបស់ឈើសេដា ដើម្បីការពារមិនឲ្យសត្វល្អិតកាត់ខោអាវដែលនៅខាងក្នុងហិប។ របស់ទ្រព្យភាគច្រើន នៅលើផែនដីនេះ ងាយនឹងទទួលរងការបំផ្លាញ ដោយសារសត្វល្អិត ឬច្រេះចាប់ ឬអាចត្រូវគេលួច។ បទគម្ពីរម៉ាថាយ ជំពូក៦ បានលើកទឹកចិត្តយើង ឲ្យផ្តោតចិត្តជាពិសេស មិនមែនទៅលើរបស់អ្វី ដែលមិនស្ថិតស្ថេរនោះឡើយ តែឲ្យផ្តោតទៅលើអ្វីដែលមានតម្លៃដ៏អស់កល្បជានិច្ច ។ ពេលម្តាយខ្ញុំលាចាកលោក នៅអាយុ៥៧ឆ្នាំ គាត់មិនបានបង្គរទុកទ្រព្យសម្បត្តិនៅផែនដីច្រើនឡើយ ប៉ុន្តែ ខ្ញុំចូលចិត្តគិតអំពីទ្រព្យសម្បត្តិ ដែលគាត់បានសន្សំនៅនគរស្ថានសួគ៌(ខ.១៩-២០)។ ខ្ញុំនឹកចាំថា គាត់បានស្រឡាញ់ព្រះខ្លាំងប៉ុណ្ណា ហើយបានបម្រើទ្រង់ តាមរបៀបដ៏ស្ងាត់ស្ងៀម ដោយមើលការខុសត្រូវក្រុមគ្រួសាររបស់គាត់ ដោយចិត្តស្មោះត្រង់ និងបង្រៀនក្មេងៗ នៅសាលារៀនថ្ងៃអាទិត្យ ហើយរាប់អានស្រ្តីម្នាក់ ដែលប្តីរបស់នាងបានបោះបង់ចោល ព្រមទាំងកម្សាន្តចិត្តម្តាយដែលមានវ័យក្មេង ដែលបានបាត់បង់កូនតូចរបស់ខ្លួន។ ហើយគាត់បានអធិស្ឋាន … សូម្បីតែនៅពេលដែលភ្នែកគាត់មើលលែងឃើញ ហើយត្រូវអង្គុយនៅលើរទេះរុញក៏ដោយ ក៏គាត់នៅតែបន្តស្រឡាញ់ និងអធិស្ឋានឲ្យអ្នកដទៃ។ ទ្រព្យសម្បត្តិដ៏ពិតរបស់យើង មិនត្រូវបានវាស់ នៅក្នុងអ្វីដែលយើងបានបង្គរទុកនោះឡើយ…
Read articleការញែកពេល
អ្នកស្រីរីម៉ា(Rima) ជាជនជាតិស៊ីរី ដែលសព្វថ្ងៃនេះ បានផ្លាស់មករស់នៅ ក្នុងទឹកដីសហរដ្ឋអាមេរិក។ នាងបានធ្វើចលនាដៃ និងនិយាយភាសាអង់គ្លេសបន្តិចបន្តួច ដើម្បីពន្យល់គ្រូបង្រៀនរបស់នាង អំពីមូលហេតុដែលនាងមិនសប្បាយចិត្ត។ ទឹកភ្នែករបស់នាងបានធ្លាក់ចុះពីលើថ្ពាល់នាង ខណៈពេលដែលយើងលើកនំគាវហ្វាតាយើរ(នំធ្វើពីសាច់ ប្រូម៉ា និងស្ពៃខ្មៅ) ដែលនាងបានធ្វើ ហើយតម្រៀមយ៉ាងស្រស់ស្អាតនៅលើថាស។ បន្ទាប់មក នាងក៏បាននិយាយថា “មានបុរសម្នាក់” ហើយនាងក៏ធ្វើសម្លេងវឺតៗ ដោយចង្អុលពីទ្វារ រហូតមកដល់បន្ទប់ទទួលភ្ញៀវ ហើយក៏ចង្អុលរហូតទៅដល់ ទ្វារវិញ។ គ្រូបង្រៀនរូបនោះក៏បានកាត់ន័យយល់ ហើយក៏បានដឹងថា មនុស្សមួយចំនួននៅក្នុងពួកជំនុំ នៅតំបន់ជិតខាង គួរតែមកសួរសុខទុក្ខក្រុមគ្រួសាររបស់អ្នកស្រីរីម៉ា ដោយនាំអំណោយខ្លះមកជាមួយផង។ ប៉ុន្តែ មានបុរសម្នាក់ប៉ុណ្ណោះ ដែលបានមកផ្ទះគាត់។ គាត់បានចូលក្នុងផ្ទះគាត់ទាំងប្រញាប់ប្រញាល់ រួចដាក់ប្រអប់មួយចុះ។ ប្រអប់នោះមានរបស់នៅខាងក្នុង ហើយគាត់ក៏ទៅវិញយ៉ាងរហ័ស។ បុរសនោះមានការរវល់នឹងកិច្ចការដែលគាត់ត្រូវទទួលខុសត្រូវ ខណៈពេលដែលអ្នកស្រីរីម៉ា និងគ្រួសាររបស់គាត់ កំពុងតែមានភាពឯកកោ ហើយចង់បានការរស់នៅជាសហគមន៍ ហើយចែករំលែកនំគាវហ្វាតាយើរជាមួយមិត្តភក្តិថ្មីរបស់ពួកគេ។ ព្រះយេស៊ូវចូលចិត្តចំណាយពេលជាមួយជនទាំងឡាយ ដោយមិនរើសអើង។ ទ្រង់បានចូលរួមក្នុងពិធីញាំអាហារពេលល្ងាច និងចូលក្នុងហ្វូងមនុស្សដ៏ពិបាក ហើយចំណាយពេលទំនាក់ទំនងជាមួយបុគ្គលម្នាក់ៗផងដែរ។ ទ្រង់ថែមទាំងបានចូលក្នុងផ្ទះបុរសម្នាក់ ដែលមនុស្សជាច្រើនស្អប់។ លោកសាខេ ដែលជាអ្នកយកពន្ធ បានឡើងដើមឈើ ដើម្បីឲ្យបានឃើញទ្រង់ ហើយពេលព្រះយេស៊ូវទតមើលទៅគាត់ ទ្រង់ក៏មានបន្ទូលថា…
Read articleការអត់ទ្រាំ ដោយសន្តិភាពក្នុងចិត្ត
ខ្ញុំបានបន្តទុកចិត្តព្រះ តាមរយៈការតយុទ្ធរបស់ខ្ញុំ ជាមួយនឹងការឈឺចាប់ដ៏រាំរ៉ៃ ព្រោះការអន់ថយដ៏សាមញ្ញ ក៏អាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែត្រូវខ្មាំងសត្រូវ វាយប្រហារយ៉ាងសាហាវមកលើខ្ញុំ។ បញ្ហាទីមួយបានចាក់ខ្ញុំ ពីខាងស្តាំ។ បញ្ហាទី២ បានច្រានខ្ញុំពីខាងក្រោយ។ បញ្ហាទី៣ បានដាល់ចំច្រមុះខ្ញុំ។ ក្នុងអំឡុងពេលនោះ ពេលដែលកម្លាំងរបស់ខ្ញុំបានអន់ថយទៅ ហើយភាពធូរស្បើយតែមួយភ្លែត បានរត់ចោលខ្ញុំ ខ្ញុំក៏បានគិតថា ការរត់ទៅពួនហាក់ដូចជាគំនិតដ៏ល្អ។ ប៉ុន្តែ ដោយសារខ្ញុំមិនអាចរត់គេចពីការឈឺចាប់របស់ខ្ញុំ ឬផ្លាស់ប្តូរកាលៈទេសៈរបស់ខ្ញុំ ឬមួយមិនអើពើរចំពោះអារម្មណ៍របស់ខ្លួនឯងបាន ខ្ញុំក៏បានរៀនពឹងផ្អែកលើព្រះបន្តិចម្តងៗ ដោយជឿថា ទ្រង់នឹងបីខ្ញុំឆ្លងកាត់បញ្ហាទាំងនោះ។ ពេលខ្ញុំត្រូវការការលើកទឹកចិត្ត ការកម្សាន្តចិត្ត និងសេចក្តីក្លាហាន ខ្ញុំក៏បានមើលបទចម្រៀង របស់អ្នកនិពន្ធព្រះគម្ពីរទំនុកដំកើង ដែលបាននាំបញ្ហារបស់ខ្លួន ថ្វាយដល់ព្រះ។ ក្នុងចំណោមបទគម្ពីរទំនុកដំកើង ដែលខ្ញុំចូលចិត្តជាងគេ មានបទគម្ពីរទំនុកដំកើង ដែលនិយាយ អំពីការដែលស្តេចដាវីឌរត់គេចពីអាប់សាឡំម ដែលជាបុត្រាទ្រង់ ដែលចង់ធ្វើគត់ទ្រង់ ដើម្បីដណ្តើមនគរពីទ្រង់។ ទោះស្តេចដាវីឌបានពោលទំនួញ អំពីស្ថានភាពដ៏ឈឺចាប់នេះក៏ដោយ(ទំនុកដំកើង ៣:១-២) ក៏ទ្រង់នៅតែទុកចិត្តការការពាររបស់ព្រះ ហើយរំពឹងថា ទ្រង់នឹងឆ្លើយតបសេចក្តីអធិស្ឋានរបស់ទ្រង់(ខ.៣-៤)។ ស្តេចអង្គនេះមិនបានបាត់ដំណេក ដោយសារការព្រួយបារម្ភ ឬភ័យខ្លាចការអ្វីដែលអាចកើតឡើងនោះឡើយ ព្រោះទ្រង់ទុកចិត្តថា ព្រះទ្រង់នឹងទ្រទ្រង់ ហើយជួយសង្រ្គោះទ្រង់(ខ.៥-៨)។ ជាញឹកញាប់ ការឈឺចាប់ផ្លូវកាយ…
Read articleទឹកដីដែលនៅឆ្ងាយ
អ្នកស្រីអេមី ខាមៃឃល(Amy Carmichael ឆ្នាំ ១៨៦៧ ដល់ ១៩៥១) មានឈ្មោះល្បីល្បាញ ដោយសារការងារដែលនាងបានធ្វើ ដើម្បីជួយសង្រ្គោះក្មេងស្រីកំព្រា នៅក្នុងប្រទេសឥណ្ឌា ហើយបានផ្តល់ឲ្យពួកគេមានជីវិតថ្មី។ នៅក្នុងពេល ដែលនាងធ្វើការងារដ៏ហត់នឿយនេះ មានពេល ដែលនាងហៅថា “ពេលនៃចក្ខុវិស័យ”។ នៅក្នុងសៀវភៅ ដែលនាងបាននិពន្ធមានចំណងជើងថា ពណ៌មាស ដោយសារពន្លឺដួងច័ន្ទ នាងបានសរសេរថា “នៅក្នុងថ្ងៃ ដែលមានការងារដ៏មមាញឹក យើងស្ទើរតែអាចមើលឃើញ ទឹកដីដែលនៅឆ្ងាយ តែមួយភ្លែត ហើយយើងក៏ឈរនៅស្ងៀម នៅលើផ្លូវថ្នល់ ដោយភ្នែក និងចិត្តផ្ចង់ទៅរកទឹកដីនោះ”។ យ៉ាងណាមិញ ហោរាអេសាយ បានមានប្រសាសន៍ អំពីពេលមួយ ដែលរាស្រ្តរបស់ព្រះ ដែលបះបោរទាស់នឹងទ្រង់ នឹងវិលត្រឡប់មករកទ្រង់វិញ។ គាត់ថា “ភ្នែកឯងនឹងបានឃើញមហាក្សត្រមានទាំងសេចក្តីលំអរុងរឿងរបស់ទ្រង់ គេនឹងមើលទៅឃើញស្រុក ដល់ទីឆ្ងាយបំផុត”(អេសាយ ៣៣:១៧)។ ដើម្បីមើលឃើញ “ទឹកដីដ៏ឆ្ងាយនោះ” យើងត្រូវអនុញ្ញាតឲ្យព្រះទ្រង់លើកយើងឡើង ឲ្យខ្ពស់ជាងបញ្ហា ដែលយើងមាន ក្នុងពេលបច្ចុប្បន្ន ហើយទទួលចក្ខុវិស័យ ដែលផ្តោតទៅលើភាពអស់កល្បជានិច្ច។ ក្នុងអំឡុងពេលដ៏ពិបាក ព្រះអម្ចាស់ជួយឲ្យយើងអាច មើលមកជីវិតយើង តាមទស្សនៈរបស់ទ្រង់…
Read article