ចូរមើល ហើយស្ងាត់ស្ងៀម
ក្នុងបទចម្រៀងដែលមានចំណងជើងថា “ចូរមើលទៅទ្រង់” លោករូបេន សូតេឡូ(Rubén Sotelo) ដែលជាអ្នកនិពន្ធបទភ្លេង និងជាជនជាតិមិចស៊ិចកូបានពិពណ៌នា អំពីព្រះយេស៊ូវ នៅពេលទ្រង់ត្រូវគេឆ្កាង។ គាត់បានអញ្ជើញយើង ឲ្យមើលទៅព្រះយេស៊ូវ ហើយនៅស្ងាត់ស្ងៀម ព្រោះយើងពិតជាគ្មានពាក្យអ្វី ដែលសក្តិសមនឹងពិពណ៌នាអំពីសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវបានបង្ហាញចេញនៅឈើឆ្កាងឡើយ។ យើងអាចស្រមៃអំពីព្រឹត្តិការណ៍ ដែលបានរៀបរាប់ក្នុងកណ្ឌគម្ពីរដំណឹងល្អ។ យើងអាចនឹកស្រមៃអំពីឈើឆ្កាង ព្រះលោហិត ដែកគោល និងការឈឺចាប់របស់ទ្រង់។ ពេលដែលព្រះយេស៊ូវផុតដង្ហើម អស់អ្នកដែលបានឃើញការដែលកើតឡើង “ក៏វិលទៅវិញទាំងគក់ដើមទ្រូងបណ្តើរ”(លូកា ២៣:៤៨)។ ហើយក៏មានអ្នកដទៃទៀត ដែលបាន “ឈរមើលពីចម្ងាយ”(ខ.៤៩)។ ពួកគេបានមើលទៅទ្រង់ ហើយក៏នៅស្ងាត់ស្ងៀម។ អ្នកដែលនិយាយស្តីនៅពេលនោះ គឺមេទ័ព ដែលបានមានថ្លែងថា “មនុស្សនេះសុចរិតពិតមែន”(ខ.៤៧)។ មានបទចម្រៀង និងបទកំណាព្យត្រូវបានគេនិពន្ធឡើង ដើម្បីពិពណ៌នាអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យនេះ។ អស់កាលជាច្រើនឆ្នាំ មុនពេលទ្រង់សុគត លោកយេរេមាបានសរសេរ អំពីការឈឺចាប់របស់ទីក្រុងយេរូសាឡិម ក្រោយពីបានទទួលរងការបំផ្លិចបំផ្លាញ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ឱអ្នករាល់គ្នា ដែលដើរបង្ហួសអើយ តើមិនអំពល់ដល់អ្នករាល់គ្នាទេឬ”(បរិទេវ ១:១២)។ ត្រង់ចំណុចនេះ គាត់កំពុងប្រាប់គេឲ្យមើលទៅទីក្រុងយេរូសាឡិម ហើយពិចារណា ព្រោះគាត់គិតថា គ្មានទុក្ខវេទនាណា ដែលខ្លាំងដូចទុក្ខវេទនារបស់ទីក្រុងយេរូសាឡិមឡើយ។ ទោះជាយ៉ាងណាក៏ដោយ តើមានទុក្ខវេទនាណា…
Read articleថ្វាយសិរីល្អដល់ព្រះដែលប្រទានឲ្យមានការលូតលាស់
ថ្ងៃមួយ ខ្ញុំបានកត់សំគាល់ឃើញមានវត្ថុពណ៌លឿង កំពុងបង្ហាញខ្លួន នៅលើចិញ្ចើមផ្លូវសម្រាប់បើកឡាន ដែលនៅខាងស្តាំដៃ។ វាគឺជាសម្រស់នៃផ្កាដាហ្វូឌីលប្រាំមួយដើម ដែលបានដុះនៅចន្លោះថ្មធំៗពីរផ្ទាំង បានរីកឡើង និងដុះខ្ពស់ពីដី។ ដោយសារខ្ញុំមិនបានដាំ ឬដាក់ជី និងស្រោចទឹកឲ្យពួកវា នោះខ្ញុំក៏មិនដឹងថា ផ្កាទាំងនោះបានដុះ នៅក្នុងទីធ្លាផ្ទះរបស់ខ្ញុំ ដោយរបៀបណាឡើយ។ ព្រះយេស៊ូវបានបកស្រាយ អំពីអាថ៌កំបាំងនៃការលូតលាស់ខាងវិញ្ញាណ នៅក្នុងរឿងប្រៀបប្រដូច អំពីគ្រាប់ពូជដែលគេបានសាបព្រោះ។ ទ្រង់បានប្រៀបធៀបនគរព្រះ ទៅនឹងកសិករម្នាក់ ដែលកំពុងព្រោះគ្រាប់ពូជ នៅលើដី(ម៉ាកុស ៤:២៦)។ គាត់ប្រហែលជាបានថែរទាំដីសម្រាប់ដាំគ្រាប់ពូជនោះ។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលថា អ្នកនោះក៏ដេករាល់យប់ក្រោកឡើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ ដ្បិតដីបង្កើតផលដោយខ្លួនឯង មុនដំបូងចេញជាពន្លក រួចបែកជាគួរ ក្រោយទៀតចេញជាគ្រាប់ (ខ.២៧-២៨)។ លុះដល់កាលណាផ្លែទុំហើយ ក៏ស្រាប់តែគេយកកណ្តៀវទៅច្រូតតែម្តង ព្រោះដល់រដូវច្រូតហើយ(ខ.២៩)។ ភាពពេញវ័យនៃគ្រាប់ពូជ នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ គឺមិនខុសពីដើមផ្កាដាហ្វូឌីល ដែលចេញផ្កានោះឡើយ។ វាកើតមានភាពពេញវ័យ តាមពេលដែលព្រះកំណត់ និងដោយសារអំណាចរបស់ព្រះ ដែលធ្វើឲ្យវាលូតលាស់។ យ៉ាងណាមិញ យើងគិតអំពីការលូតលាស់ខាងវិញ្ញាណរបស់យើង ឬអំពីផែនការរបស់ព្រះ សម្រាប់ការរីកលូតលាស់នៃពូកជំនុំ រហូតដល់គ្រាដែលព្រះយេស៊ូវយាងមកវិញ ប៉ុន្តែ ព្រះទ្រង់អាចធ្វើការតាមរបៀបអាថ៌កំបាំង ដែលមិនពឹងផ្អែកទៅលើសមត្ថភាព ឬការយល់ដឹង…
Read articleគោលបំណងនៃការរស់នៅ
ត្រួសៗ ហើយក៏បានកត់សំគាល់ឃើញថា សៀវភៅទាំងនោះបានបង្ហាញនូវទស្សនៈ ដែលមានទំនោរគួរឲ្យចាប់អារម្មណ៍។ សៀវភៅប្រភេទនោះ ស្ទើរតែទាំងអស់បានផ្តល់ឲ្យនូវយោបល់ល្អៗ ហើយទន្ទឹមនឹងនោះ ក៏មានសៀវភៅជាច្រើនដែលនិយាយពន្លយពាក្យថា យើងត្រូវកាត់បន្ថយការចំណាយ ក្នុងការរស់នៅ ដើម្បីឲ្យយើងបានរស់នៅដូចមហាសេដ្ឋី នៅថ្ងៃក្រោយ។ ប៉ុន្តែ មានសៀវភៅមួយបានផ្តល់ឲ្យនូវទស្សនៈខុសពីនេះ ដោយលើកឡើងថា ការរស់នៅបែបសាមញ្ញ គឺមានភាពចាំបាច់ ដើម្បីក្លាយជាអ្នកមាន។ សៀវភៅនោះបានលើកទឹកចិត្តថា បើអ្នកត្រូវការរបស់របរកាន់តែច្រើន ឬកាន់តែឡូយឆាយ ដើម្បីឲ្យបានសប្បាយចិត្ត នោះមានន័យថា “អ្នកមិនដឹងថា ខ្លួនឯងកំពុងរស់នៅដើម្បីអ្វីទេ”។ ទស្សនៈដ៏មានន័យខាងលើ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការឆ្លើយតបរបស់ព្រះយេស៊ូវ ចំពោះបុរសម្នាក់ ដែលបានទូលសូមទ្រង់ ឲ្យជំរុញបងប្រុសគាត់ ឲ្យចែកកេរមរតកជាមួយគាត់។ ពេលនោះ ព្រះយេស៊ូវទ្រង់មិនបានកាន់ខាងគាត់ឡើយ ផ្ទុយទៅវិញ ទ្រង់បានមានបន្ទូលបដិសេធគាត់ភ្លាមៗ មុនពេលទ្រង់ធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ អំពី “ភាពលោភលន់គ្រប់ប្រភេទ” ព្រោះ “ជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ”(លូកា ១២:១៤-១៥)។ បន្ទាប់មក ទ្រង់ក៏បានពិពណ៌នា អំពីការដែលបុរសអ្នកមានម្នាក់ មានផែនការបង្គរភោគផលដំណាំរបស់ខ្លួនទុក ហើយអរសប្បាយនឹងជីវភាពដ៏ស្តុកស្តម្ភ ដែលនោះជាការធ្វើផែនការចូលនិវត្តន៍ តាមបែបសតវត្សរ៍ទី១ ហើយទ្រង់ក៏បានធ្វើការសន្និដ្ឋានថា ទ្រព្យសម្បត្តិទាំងនោះ នឹងគ្មានប្រយោជន៍អ្វីសម្រាប់គាត់ឡើយ ព្រោះគាត់នឹងស្លាប់នៅយប់នោះហើយ(ខ.១៦-២០)។ យើងមានការទទួលខុសត្រូវ នៅក្នុងការប្រើប្រាស់ធនធានរបស់យើង…
Read articleតើគាត់ជានរណា?
សូមយើងស្រមៃថា យើងកំពុងតែឈរបញ្ជ្រៀតគ្នាជាមួយនឹងហ្វូងមនុស្ស ដែលកំពុងរង់ចាំស្វាគមន៍ នៅតាមបណ្តោយផ្លូវដីមួយខ្សែ។ ស្រ្តីដែលឈរពីក្រោយអ្នក កំពុងចំទើតជើង ខំរកមើលតើនរណាកំពុងតែធ្វើដំណើរមក។ អ្នកក៏បានមើលឃើញបុរសម្នាក់ កំពុងជិះសត្វលាមួយក្បាល ពីចម្ងាយមក តាមផ្លូវនោះ។ ពេលដែលគាត់ចូលមកកាន់តែជិត មនុស្សម្នាក៏បានបោះអាវវែងរបស់ខ្លួន ទៅលើផ្លូវ។ ភ្លាមៗនោះ អ្នកក៏បានឮសម្លេងមែកឈើបាក់ នៅពីក្រោយអ្នក គឺជាមែកដើមលម៉ើដែលគេបានកាច់ចែកគ្នា ហើយពួកបណ្តាជនក៏បានយកមែកលម៉ើទាំងនោះ មកតម្រៀបពីលើផ្លូវ មុនពេលសត្វលាដើរមកដល់។ អ្នកដើរតាមព្រះយេស៊ូវបានថ្វាយព្រះកិត្តនាមដល់ទ្រង់ យ៉ាងអស់ពីចិត្ត ខណៈពេលដែលទ្រង់យាងចូលទីក្រុងយេរូសាឡិម ដោយគង់នៅលើខ្នងសត្វលា រយៈពេល២បីថ្ងៃ មុនពេលគេយកទ្រង់ទៅឆ្កាង។ ហ្វូងមនុស្សបានអរសប្បាយ និងសរសើរដំកើងព្រះដោយសារ “ការអស្ចារ្យទាំងអស់ ដែលពួកគេបានឃើញ”(លូកា ១៩:៣៧)។ អ្នកដែលមានចិត្តប្តូរផ្តាច់ចំពោះព្រះយេស៊ូវ បានមកចោមរោមទ្រង់ ហើយស្រែកឡើងថា “ស្តេចដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ”(ខ.៣៨)។ ការដែលពួកគេថ្វាយព្រះកិត្តិនាម ដោយភាពក្លៀវក្លាយ៉ាងដូចនេះ ធ្វើឲ្យប្រជាជននៅក្រុងយេរូសាឡិមមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ពេលដែលព្រះយេស៊ូវយាងមកដល់ “នោះកើតមានសេចក្តីជ្រួលជ្រើមពេញក្នុងទីក្រុង ហើយគេសួរថា លោកនេះជាអ្នកណា?”(ម៉ាថាយ ២១:១០)។ សព្វថ្ងៃនេះ មនុស្សនៅតែចង់ដឹង ចង់ស្គាល់ព្រះយេស៊ូវ។ ទោះបីជាយើងមិនអាចក្រាលផ្លូវរបស់ទ្រង់ ដោយមែកដើមលម៉ើ ឬស្រែកសរសើរទ្រង់ នៅចំពោះមុខទ្រង់ដោយផ្ទាល់ក៏ដោយ ក៏យើងនៅតែអាចថ្វាយព្រះកិត្តិនាមដល់ទ្រង់។ យើងអាចជជែកជាមួយគេ…
Read articleអំណាចនៃការបង្ហាញចេញនូវគំរូ
ពេលខ្ញុំព្យាយាមជួសជុលអ្វីដែលខូច នៅផ្ទះខ្ញុំ តាមធម្មតា ខ្ញុំបែរជាធ្វើឲ្យខូចលើសដើម ហើយត្រូវបង់ថ្លៃឈ្នួល ឲ្យគេមកជួសជុលការខូចខាត ដែលខ្ញុំបានធ្វើបន្ថែមពីអ្វីដែលខូចស្រាប់។ ប៉ុន្តែ កាលពីពេលថ្មីៗនេះ ខ្ញុំបានជួសជុលឧបករណ៍ប្រើប្រាស់ នៅផ្ទះមួយគ្រឿង ដោយជោគជ័យ ដោយអនុវត្តតាមការបង្ហាញរបស់មនុស្សម្នាក់ អំពីរបៀបជួសជុស នៅក្នុងវីដេអូYoutube មួយជំហានម្តងៗ។ សាវ័កប៉ុលបានធ្វើជាគំរូដ៏មានអំណាច សម្រាប់យុវជន ឈ្មោះធីម៉ូថេ ដែលជាសិស្សគាត់ ដែលបានធ្វើដំណើរជាមួយគាត់ ហើយមើលគំរូនៃការប្រព្រឹត្តរបស់គាត់។ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើគាត់ ពីមន្ទីរឃុំឃាំងថា “អ្នកបានស្គាល់គ្រប់សេចក្តីដែលខ្ញុំបង្រៀន កិរិយាដែលប្រព្រឹត្ត និងបំណងចិត្ត សេចក្តីជំនឿ សេចក្តីអត់ធ្មត់ សេចក្តីស្រឡាញ់ សេចក្តីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ ព្រមទាំងការដែលគេបៀតបៀនដល់ខ្ញុំ និងសេចក្តីទុក្ខលំបាករបស់ខ្ញុំដែរ ជាការដែលកើតដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា ក៏ស្គាល់សេចក្តីបៀតបៀនជាយ៉ាងណា ដែលខ្ញុំទ្រាំទ្រនោះដែរ”(២ធីម៉ូថេ ៣:១០-១១)។ ម្យ៉ាងទៀត សាវ័កប៉ុលក៏បានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យនៅជាប់ក្នុងសេចក្តីដែលគាត់បានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា គាត់បានរៀនសេចក្តីនោះពីអ្នកណា ហើយថា តាំងពីក្មេងតូចមក គាត់បានស្គាល់បទគម្ពីរទាំងប៉ុន្មាន”(ខ.១៤-១៥)។ ទីបន្ទាល់នៃការរស់នៅរបស់សាវ័កប៉ុល បានបង្ហាញឲ្យយើងដឹង អំពីភាពចាំបាច់នៃការកសាងជីវិតយើង នៅលើគ្រឹះនៃព្រះបន្ទូលព្រះ។ គាត់បានរំឭកលោកធីម៉ូថេថា ព្រះគម្ពីរគឺជាប្រភពដ៏មានអំណាច…
Read articleព្រះបន្ទូលសន្យាទ្វេរគុណ
ចាប់តាំងពីពេលដែលអ្នកស្រីរស់(Ruth) បានឈឺចាប់ដោយសារជម្ងឺមហារីក កាលពីបីបួនឆ្នាំមុន គាត់មិនអាចញាំអាហារ និងផឹកទឹក ឬសូម្បីតែលេបឲ្យបានស្រួលឡើង។ គាត់ក៏បានបាត់បង់កម្លាំងកាយជាច្រើន ហើយការវៈកាត់ និងការព្យាបាលជាច្រើន បានធ្វើឲ្យគាត់ នៅសល់តែស្រមោលនៃខ្លួនគាត់ ដែលគាត់ធ្លាប់មានពីមុនមក។ តែអ្នកស្រីរស់ នៅតែអាចសរសើរដំកើងព្រះ។ ក្តីជំនឿរបស់គាត់នៅតែខ្លាំង ហើយក្តីអំណររបស់គាត់ក៏បានឆ្លងទៅដល់អ្នកដទៃទៀត។ គាត់បានពឹងផ្អែកលើព្រះជារៀងរាល់ថ្ងៃ ហើយបានតោងជាប់សេចក្តីសង្ឃឹមថា ថ្ងៃណាមួយ គាត់នឹងបានជាសះស្បើយទាំងស្រុង។ គាត់បានអធិស្ឋានសូមការប្រោសឲ្យជា ហើយបានទុកចិត្តថា មិនយូរមិនឆាប់ ព្រះទ្រង់នឹងឆ្លើយតបគាត់មិនខាន។ សេចក្តីជំនឿរបស់គាត់ គឺពិតជាគួរឲ្យកោតសរសើរមែន។ អ្នកស្រីរស់បានពន្យល់ថា ជំនឿរបស់គាត់នៅតែរឹងមាំ គឺដោយសារការដឹងច្បាស់ថា ព្រះទ្រង់នឹងមិនគ្រាន់តែបំពេញព្រះបន្ទូលសន្យារបស់ទ្រង់ ក្នុងពេលទ្រង់ប៉ុណ្ណោះទេ តែថែមទាំងទ្រទ្រង់គាត់ ទាល់តែដល់ពេលដែលទ្រង់សម្រេចព្រះបន្ទូលសន្យាទ្រង់។ រាស្រ្តរបស់ព្រះក៏មានសេចក្តីសង្ឃឹមដូចនេះផងដែរ ពេលដែលពួកគេបានរង់ចាំទ្រង់ សម្រេចផែនការទ្រង់(អេសាយ ២៥:១) ដោយរំដោះពួកគេ ឲ្យរួចពីខ្មាំងសត្រូវ (ខ.២) និងជូតទឹកភ្នែករបស់ពួកគេ ហើយដកសេចក្តីអាម៉ាស់របស់ពួកគេចេញ ព្រមទាំង “បំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់”(ខ.៨)។ នៅពេលនោះ ព្រះទ្រង់ក៏បានប្រទានរាស្រ្តទ្រង់ នូវទីជ្រកកោន និងជម្រក(ខ.៤) ពេលដែលពួកគេរង់ចាំទ្រង់។ ទ្រង់បានកម្សាន្តចិត្តពួកគេ នៅក្នុងទុក្ខលំបាករបស់ពួកគេ និងប្រទាននូវកម្លាំង ឲ្យអាចអត់ទ្រំា ហើយប្រទានពួកគេនូវការធានាថា ទ្រង់គង់នៅជាមួយពួកគេជានិច្ច។…
Read article