ការផ្តោតទៅលើភាពអស្ចារ្យ
មនុស្សខ្លះចេះតែមើលទៅលោកិយ ឃើញតែបញ្ហា។ លោកដេវីត ចូនស៍(DeWitt Jones) ជាជាងថតរបស់ទូរទស្សន៍ប៉ុស្ទ នេសិននល ជីអូក្រាហ្វ៊ីក។ គាត់បានប្រើអាជីពរបស់គាត់ ដើម្បីបង្ហាញនូវចំណុចល្អៗ របស់ពិភពលោក។ មុននឹងគាត់ថតរូប គាត់រង់ចាំមើលពន្លឺ ដែលភ្លឺល្អ ដែលនាំឲ្យគាត់មើលឃើញរូបភាពដ៏អស្ចារ្យ ដែលបានបង្កប់ខ្លួន នៅទីនោះជាយូរមកហើយ។ គាត់បានប្រើម៉ាស៊ីនថតរូបរបស់គាត់ ដើម្បីស្វែងរកសម្រស់ ដែលលេចឡើងនៅលើផ្ទៃមុខមនុស្ស និងធម្មជាតិដ៏សាមញ្ញ។ មនុស្សជាច្រើនមានហេតុផល ដែលត្រូវផ្តោតទៅលើចំណុចអវិជ្ជមានរបស់ពិភពលោក ដែលក្នុងនោះ ក៏មានលោកយ៉ូបផងដែរ។ បន្ទាប់ពីគាត់បានបាត់បង់អ្វីៗគ្រប់យ៉ាង ដែលនាំឲ្យគាត់មានអំណរ សូម្បីតែមិត្តភក្តិគាត់ក៏បានក្លាយជាអ្នកចោទប្រកាន់មកលើគាត់ផងដែរ។ ពួកគេក៏បានប្រាប់លោកយ៉ូបថា គាត់មានទុក្ខវេទនាខ្លាំងយ៉ាងនោះ គឺដោយសារអំពើបាបដែលគាត់បានលាក់ទុក។ ពេលលោកយ៉ូបស្រែករកព្រះ ទ្រង់នៅតែស្ងាត់ស្ងៀម មិនឃើញឆ្លើយតបចំពោះគាត់។ ទីបំផុត នៅក្នុងភាពវឹកវរនៃខ្យល់ព្យុះកំបុតត្បូង និងភាពងងឹតនៃជីវិតរបស់លោកយ៉ូប ព្រះទ្រង់ក៏បានឲ្យគាត់ ពិចារណាអំពីភាពអស្ចារ្យក្នុងធម្មជាតិ ដែលបានឆ្លុះបញ្ចាំង ឲ្យឃើញប្រាជ្ញា និងអំណាចរបស់ទ្រង់ ដែលយើងមិនមានដល់ទ្រង់(យ៉ូប ៣៨:២-៤)។ បើយើងកំពុងតែមានគំនិតអវិជ្ជមាន តើទ្រង់នឹងមិនឲ្យយើងពិចារណា អំពីភាពអស្ចារ្យនៃធម្មជាតិដែរទេឬ? ចុះចំណែកឯធម្មជាតិនៃសត្វបក្សីដែលហើរលើអាកាស ស្លឹកឈើដែលបក់រវិច ឬវាលស្មៅដ៏ធំល្វឹងល្វើយ តើយើងនឹងរកឃើញភាពអស្ចារ្យដែរឬទេ? នៅក្នុងពេលដ៏ឈឺចាប់ តើយើងនឹងពិចារណា អំពីភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះអាទិករ ហើយគិតឃើញគំនិត…
Read articleបើកបង្ហាញ ដើម្បីឲ្យបានប្រោសឲ្យជា
កាលនៅពីក្មេង ខ្ញុំមើលឪពុកខ្ញុំភ្ជួរស្រែ ដែលគេមិនដែលដាំដុះអ្វីពីមុនមក។ នៅក្នុងការភ្ជួរជើងទីមួយ ផ្លែនង្គ័លក៏បានប៉ះថ្មធំៗរបើកចេញពីក្នុងដី ហើយគាត់ក៏បានយកថ្មទាំងនោះចេញ។ រួចគាត់ក៏បានភ្ជួរស្រែកន្លែងដដែលនោះម្តងហើយ ម្តងទៀត ដើម្បីបំបែកដីបន្ថែមទៀត។ ក្នុងការភ្ជួរដី ក្នុងជើងនីមួយៗ គាត់ក៏បានគាស់ថ្មផ្សេងទៀត គឺថ្មដែលតូចជាងមុន ដែលគាត់ត្រូវគ្រវែងចោល។ ដំណើរការនៃការភ្ជួរដីនេះក៏បានបន្ត ដែលទាមទារឲ្យមានការភ្ជួរជាច្រើនជើង ពេញក្នុងវាលនោះ។ យ៉ាងណាមិញ ការលូតលាស់ ក្នុងព្រះគុណព្រះ ក៏អាចមានលក្ខណៈស្រដៀងនឹងការភ្ជួរស្រែរបស់ឪពុកខ្ញុំផងដែរ។ ពេលដែលយើងទើបតែក្លាយជាគ្រីស្ទបរិស័ទ អំពើបាបធំៗ មួយចំនួន អាចត្រូវបានបង្ហាញចេញមក។ យើងក៏បានសារភាពអំពើបាបទាំងនោះ នៅចំពោះព្រះ ហើយទទួលការអត់ទោសបាបរបស់ទ្រង់។ ប៉ុន្តែ ជាច្រើនឆ្នាំក្រោយមក ពេលដែលព្រះបន្ទូលព្រះបានជ្រាបចូលជ្រៅបំផុត ក្នុងជីវិតយើង ព្រះវិញ្ញាណបរិសុទ្ធក៏បានបើកបង្ហាញឲ្យយើងឃើញ អំពើបាបដទៃទៀត ដែលកប់ទុកក្នុងជីវិតយើង។ យើងប្រហែលជាគិតថា អំពើបាបទាំងនោះ ជាអំពើបាបតូចតាច គ្មានអ្វីធំដំទេ ប៉ុន្តែ ព្រះទ្រង់ក៏បានបើកបង្ហាញឲ្យយើងដឹងថា វាជាអំពើបាបដ៏អាក្រក់ ដែលជាអាកប្បកិរិយ៉ា និងទង្វើដែលបង្ខូចបំផ្លាញ។ អំពើបាបទាំងនោះ មានដូចជាសេចក្តីអំណួត ការរអ៊ូរទាំ ការព្រួយបារម្ភ បុរេវិន្និច្ឆ័យ ការព្យាបាទ ការបំពេញការសប្បាយជ្រុល។ ព្រះទ្រង់បើកបង្ហាញអំពើបាបនីមួយៗ ដើម្បីឲ្យយើងអនុញ្ញាតឲ្យទ្រង់ បោះអំពើបាបទាំងនោះចោល។…
Read articleការឲ្យអំណោយនៃការអធិស្ឋានឲ្យ
មានពេលមួយឡរ៉ា(Laura) បាននិយាយថា “កាលពីមុន ខ្ញុំមិនបានដឹងទេថា ដំណឹងល្អជាអំណោយដ៏អស្ចារ្យ។ តែពេលដែលបងប្រុសខ្ញុំឈឺ អ្នកទាំងអស់គ្នាបានអធិស្ឋានឲ្យគាត់។ ការអធិស្ឋានរបស់អ្នកទាំងអស់គ្នា ពិតជាបានធ្វើឲ្យខ្ញុំ មានការកម្សាន្តចិត្តណាស់”។ កាលនោះ ឡរ៉ាបានអរគុណខ្ញុំ ទាំងទឹកភ្នែករលីងរលោង គឺអរគុណ សម្រាប់ការអធិស្ឋានរបស់ពួកជំនុំរបស់យើង ឲ្យបងប្រុសនាង ដែលកំពុងតែឲ្យគ្រូពេទ្យពិនិត្យមើលជម្ងឺមហារីក។ គាត់ក៏បាននិយាយទៀតថា “ការអធិស្ឋានរបស់អ្នករាល់គ្នា បានជួយឲ្យគាត់មានកម្លាំងឡើង ក្នុងពេលដ៏ពិបាកនេះ ហើយក៏បានលើកទឹកចិត្តក្រុមគ្រួសាររបស់ខ្ញុំទាំងមូល”។ ការអធិស្ឋានឲ្យអ្នកដទៃ ស្ថិតក្នុងចំណោមមធ្យោបាយដ៏ល្អបំផុត ដែលយើងអាចបង្ហាញសេចក្តីស្រឡាញ់ដល់ពួកគេ។ ជាក់ស្តែង ព្រះយេស៊ូវបានធ្វើជាគំរូដ៏ល្អបំផុត នៅក្នុងរឿងនេះ។ ព្រះគម្ពីរសញ្ញាថ្មី បានចែងថា ព្រះយេស៊ូវបានអធិស្ឋានឲ្យអ្នកដទៃ ជាញឹកញាប់ ហើយថែមទាំងបានបង្ហាញឲ្យយើងដឹងថា ទ្រង់បានបន្តចូលទៅរកព្រះវរបិតាជួសយើង។ គឺដូចដែលបទគម្ពីរ រ៉ូម ៨:៣៤ បានចែងថា “ទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ”។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ បានបង្ហាញសេចក្តីស្រឡាញ់ ដែលមិនគិតប្រយោជន៍ខ្លួនឯង នៅលើឈើឆ្កាងរួចហើយ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញ ទ្រង់នៅតែបន្តបង្ហាញការយកព្រះទ័យទុកដាក់ចំពោះយើង ដោយអធិស្ឋានឲ្យយើង ក្នុងពេលឥឡូវនេះ។ យើងចាំបាច់ត្រូវយកគំរូតាមព្រះយេស៊ូវ ហើយបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ ដោយការអធិស្ឋានឲ្យពួកគេ សូមឲ្យព្រះទ្រង់ធ្វើជាជំនួយដល់ពួកគេ នៅក្នុងការរស់នៅ។ យើងអាចសូមឲ្យព្រះទ្រង់ជួយឲ្យយើងអធិស្ឋាន…
Read articleការជួយយិតយោងគ្នា
ហេតុអ្វីជារៀងរាល់ឆ្នាំ មានមនុស្ស៥លាននាក់ បានបង់លុយឲ្យគេ ដើម្បីឲ្យបានចូលរួមការរត់ប្រណាំង ជាច្រើន គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបស័គ្គជាច្រើនដំណាក់ ដែលមានដូចជា ការឡើងជញ្ជាំងចោទៗ ការលុយភក់ និងឡើងតាមបំពង់បញ្ឈរដ៏ធំមួយ ដែលមានទឹកធ្លាក់មកលើពួកគេជាដើម? អ្នកខ្លះយល់ថា ការធ្វើដូចនេះ គឺជាការតស៊ូផ្ទាល់ខ្លួន ដើម្បីជំរុញខ្លួនឯងឲ្យមានការអត់ធន់កាន់តែខ្លាំង ឬដើម្បីជម្នះការភ័យខ្លាចរបស់ខ្លួនឯង។ អ្នកខ្លះទៀត ចាប់អារម្មណ៍នឹងការរួបរួមគ្នាជាក្រុម ដែលក្នុងនោះ អ្នកប្រកួតទាំងឡាយជួយ និងទ្រទ្រង់គ្នាទៅវិញទៅមក។ មានមនុស្សម្នាក់បានហៅការប្រកួតនោះថា “តំបន់ដែលគ្មានការកាត់ទោស” ដែលក្នុងនោះ មនុស្សដែលមិនធ្លាប់ស្គាល់គ្នា បានឈោងទៅជួយគ្នាទៅវិញទៅមក ដើម្បីរត់ទៅឲ្យដល់ទីទាំងអស់គ្នា(Stephanie Kanowitz, The Washington Post)។ ព្រះគម្ពីរបានជំរុញយើង ឲ្យខិតខំធ្វើការជាក្រុម ធ្វើជាគំរូនៃសេចក្តីជំនឿ ក្នុងព្រះយេស៊ូវ។ គឺដូចមានសេចក្តីចែងថា “ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ”(ហេព្រើរ ១០:២៤-២៥)។ គោលដៅរបស់យើង គឺមិនមែនដើម្បី “ទៅដល់ទី” នៃសេចក្តីជំនឿឲ្យបានមុនគេនោះទេ ប៉ុន្តែ គឺត្រូវឈោងទៅរកគ្នា ដោយការលើកទឹកចិត្តទៅវិញទៅមក ធ្វើជាគំរូដ៏ល្អ ហើយផ្តល់ជំនួយដល់គ្នា…
Read articleសេចក្តីជំនឿដែលបង្ហាញចេញដោយពាក្យបីម៉ាត់
កាលពីមុន ដោយសារខ្ញុំងាយនឹងមានគំនិតអវិជ្ជមាន ខ្ញុំប្រញាប់ធ្វើការសន្និដ្ឋានថា ស្ថានភាពនៃជីវិតខ្ញុំ នឹងមានលទ្ធផលជាអវិជ្ជមាន។ បើសិនជាខ្ញុំទទួលបរាជ័យ នៅក្នុងការងារណាមួយ ខ្ញុំងាយនឹងជឿថា ការងារដទៃទៀត ក៏នឹងមិនមានជោគជ័យផងដែរ ទោះការងារទាំងនោះមិនជាប់ទាក់ទងគ្នាទាល់តែសោះក៏ដោយ។ ហើយមិនយូរប៉ុន្មាន ខ្ញុំក៏បាននិយាយថា “វេទនាហើយខ្ញុំ ខ្ញុំជាម្តាយមិនល្អ ធ្វើអ្វីក៏មិនកើត”។ ជាការពិតណាស់ ខ្ញុំមិនត្រូវបណ្តោយឲ្យបរាជ័យនៅក្នុងផ្នែកណាមួយ មានផលប៉ះពាល់មកលើអារម្មណ៍របស់ខ្ញុំ នៅក្នុងការធ្វើកិច្ចការជាច្រើនទៀតនោះឡើយ។ រឿងនេះបានធ្វើឲ្យខ្ញុំ នឹកចាំ អំពីរបៀបដែលហោរាហាបាគុកឆ្លើយតប ចំពោះការអ្វីដែលព្រះទ្រង់បានបើកបង្ហាញដល់គាត់។ គាត់មានហេតុនឹងអស់សង្ឃឹមយ៉ាងខ្លាំង បន្ទាប់ពីបានទទួលការបើកសម្តែងឲ្យឃើញ ការអាក្រក់ដែលនឹងកើតឡើងចំពោះរាស្រ្តរបស់ទ្រង់ នៅក្នុងរយៈពេលដ៏យូរ និងមានទុក្ខវេទនា នៅពេលខាងមុខ។ អ្វីៗពិតជាមានសភាពក្រៀមក្រោះណាស់ គឺគ្មានផ្លែគ្មានផ្ការ គ្មានសាច់បរិភោគ និងការអ្វីដែលធ្វើឲ្យកម្សាន្តចិត្តឡើយ។ ការគិតអំពីរឿងដ៏ក្រៀមក្រំនេះ បាននាំឲ្យខ្ញុំមានគំនិតអវិជ្ជមានភ្លាម ដោយការអស់សង្ឃឹម ប៉ុន្តែ ខ្ញុំក៏បានភ្ញាក់ដឹងខ្លួនឡើង ពេលដែលលោកហាបាគុកនិយាយ ដោយប្រើពាក្យ “គង់តែខ្ញុំ”។ គឺដូចដែលគាត់មានប្រសាសន៍ថា “គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ”(ហាបាគុក ៣:១៨)។ ទោះលោកហាបាគុកបានដឹងថា ទុក្ខវេទនាទាំងនោះនឹងកើតមានក៏ដោយ គង់តែគាត់នៅតែមានហេតុនឹងអរសប្បាយ ព្រោះគាត់ដឹងថា ព្រះទ្រង់ជានរណា។ ខណៈពេលដែលយើងងាយនឹងនិយាយបំភ្លើសថា បញ្ហារបស់យើងមានការពិបាកជ្រុលពេក យើងចាំបាច់ត្រូវគិតថា…
Read articleភក្តីភាពដែលគ្មានភាពអាម៉ាស់
អ្នកគាំទ្រទាំងឡាយ ចូលចិត្តសរសើរក្រុមកីឡាករដែលខ្លួនចូលចិត្ត។ ពួកគេពាក់ឡូហ្គោ និងបង្ហោះរូបភាព ឬសំណេរនៅក្នុងទំព័រហ្វេសប៊ុក អំពីក្រុមជាទីស្រឡាញ់របស់ពួកគេ ឬជជែកជាមួយមិត្តភក្តិ អំពីក្រុមនោះ ដោយបង្ហាញយ៉ាងច្បាស់ អំពីភក្តីភាព ដែលខ្លួនមានចំពោះក្រុមនោះ។ ពេលខ្ញុំពាក់មួក អាវយឺត ដែលមានឡូហ្គោរបស់ក្រុមដេត្រយ ថៃហ្គើ និងសន្ទនាគ្នាអំពីក្រុមមួយនេះ គឺខ្ញុំកំពុងតែបង្ហាញថា ខ្ញុំក៏កំពុងមានភក្តីភាពចំពោះក្រុមនោះ។ ភក្តីភាពដែលយើងមានចំពោះក្រុមកីឡាណាមួយ អាចរំឭកយើងថា យើងត្រូវមានភក្តីភាព ដែលពិតប្រាកដ និងប្រសើរបំផុត ចំពោះព្រះអម្ចាស់នៃយើង។ ភក្តីភាពដែលយើងមានចំពោះព្រះ គឺគ្មានភាពអាម៉ាស់ឡើយ។ ខ្ញុំគិតអំពីភក្តីភាពចំពោះព្រះ ពេលដែលខ្ញុំអានបទគម្ពីរ ទំនុកដំកើង ជំពូក ៣៤ ដែលក្នុងនោះ ស្តេចដាវីឌបានផ្តោតចិត្តទៅលើព្រះមួយអង្គ ដែលសំខាន់លើសអ្វីៗទាំងអស់ នៅលើលោកនេះ។ ពេលស្តេចដាវីឌមានបន្ទូលថា “ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ពេលវេលា”(ខ.១) តើយើងឆ្ងល់ដែរឬទេថា ការរស់នៅរបស់យើងមានចន្លោះប្រហោងច្រើនប៉ុណ្ណា ខណៈពេលដែលយើងបានរស់នៅ តាមបែបដដែល ហាក់ដូចជាគិតថា ព្រះទ្រង់មិនមែនជាប្រភពនៃសេចក្តីពិត ពន្លឺ និងសេចក្តីសង្រ្គោះរបស់យើងនោះ? ពេលស្តេចដាវីឌមានបន្ទូលទៀតថា “សេចក្តីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ច”(ខ.១) តើយើងបានគិតដែរឬទេថា មានពេលប៉ុន្មានដងហើយ ដែលយើងបានសរសើរអ្វីៗក្នុងលោកិយនេះ ច្រើនជាងសរសើរដំកើងព្រះអម្ចាស់? ហើយពេលដែលទ្រង់មានបន្ទូលថា “ព្រលឹងរបស់ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ា”(ខ.២) តើយើងដឹងដែរឬទេថា យើងបានអួតអំពីជោគជ័យដ៏តូចរបស់យើង…
Read article