សូមនាំទូលបង្គំទៅរកថ្មដា
ពេលខ្ញុំកំពុងដើរក្នុងហាងទំនិញ រកមើលម៉ាស៊ីនចំហាយទឹក ខ្ញុំបានកត់សំគាល់ឃើញស្រ្តីម្នាក់មានវ័យចំណាស់ជាងខ្ញុំ កំពុងដើរចុះឡើងៗ តាមច្រកដើរ នៅចន្លោះធ្នើរដាក់ទំនិញ។ ខ្ញុំឆ្ងល់ថា គាត់កំពុងតែរកមើលម៉ាស៊ីនចំហាយទឹក ដូចខ្ញុំដែរទេដឹង។ ខ្ញុំក៏ជៀសទៅម្ខាង ទុកផ្លូវឲ្យគាត់ដើរក្បែរខ្ញុំ។ មិនយូរប៉ុន្មាន យើងក៏បានជជែកគ្នា អំពីមេរោគផ្តាសាយធំមួយប្រភេទ ដែលកំពុងរាតត្បាត ក្នុងតំបន់ដែលយើងរស់នៅ ដែលបានបណ្តាលឲ្យគាត់មានអាការៈក្អក និងឈឺក្បាលមិនព្រមបាត់សោះ។ ពីរបីនាទីក្រោយមក គាត់ក៏បាននិយាយទាំងកំហឹង ដោយធ្វើការសន្និដ្ឋាន អំពីប្រភពនៃមេរោគនោះ។ ខ្ញុំក៏ស្តាប់គាត់និយាយ ដោយមិនដឹងថា ត្រូវធ្វើដូចម្តេច។ បន្តិចក្រោយមក គាត់ក៏បានចាកចេញពីហាងទំនិញ ដោយមិនទាន់បាត់ខឹង និងនៅមានអារម្មណ៍នឿយណាយនៅឡើយ។ ទោះបីជាគាត់បានបង្ហាញពីអារម្មណ៍នឿយណាយរបស់គាត់ក៏ដោយ ក៏ខ្ញុំមិនដឹងថា ត្រូវធ្វើអ្វីដើម្បីដកយកការឈឺចាប់ចេញពីខ្លួនគាត់បានទេ។ ស្តេចដាវីឌ ជាស្តេចទីពីររបស់នគរអ៊ីស្រាអែល ដែលបាននិពន្ធទំនុកដំកើង ដើម្បីបង្ហាញចេញនូវកំហឹង និងអារម្មណ៍នឿយណាយរបស់ទ្រង់ ដល់ព្រះ។ ប៉ុន្តែ ស្តេចដាវីឌបានជ្រាបថា ព្រះទ្រង់មិនគ្រាន់តែស្តាប់ទ្រង់ប៉ុណ្ណោះឡើយ តែព្រះអង្គថែមទាំងអាចធ្វើអ្វីម្យ៉ាង ដើម្បីដកការឈឺចាប់ចេញពីទ្រង់។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៦១ ស្តេចដាវីឌបានមានបន្ទូលថា “កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ”(ខ.២)។ ព្រះទ្រង់ជា “ទីជ្រកកោន”របស់ស្តេចដាវីឌ (ខ.៣) ជា “ថ្មដា” ដែលទ្រង់រត់ទៅរក។…
Read articleការបង្គាប់ដោយផ្ទាល់
កូនទីពីររបស់ខ្ញុំចេះតែចង់ទៅគេង ក្នុងគ្រែសម្រាប់ក្មេងធំ ក្នុងបន្ទប់គេងរបស់បងស្រីនាង។ ជារៀងរាល់យប់ ខ្ញុំបានយកភួយដណ្តប់ឲ្យព្រីតា(Britta) ដោយផ្តល់ការណែនាំ ដល់នាងដោយផ្ទាល់ កុំឲ្យចេញពីគ្រែរបស់នាង ពុំនោះទេ ខ្ញុំនឹងយកនាង ទៅដាក់ក្នុងគ្រែសម្រាប់កូនង៉ែតវិញ។ ជារៀងរាល់យប់ ខ្ញុំបានឃើញនាងដើរចេញក្រៅបន្ទប់គេង ហើយខ្ញុំត្រូវនាំកូនជាទីស្រឡាញ់ ដែលកំពុងអន់ចិត្ត ឲ្យត្រឡប់ទៅគ្រែសម្រាប់កូនងាវិញ។ ក្រោយមក ខ្ញុំក៏បានដឹងថា បងស្រីរបស់នាង ដែលមានភាពផ្អែមល្ហែម មិនសប្បាយចិត្តនឹងឲ្យនរណាម្នាក់ គេងក្នុងបន្ទប់រួមជាមួយនាងទេ ហើយក៏បានប្រាប់ព្រីតា ម្តងហើយម្តងទៀតថា នាងបានឮខ្ញុំហៅព្រីតាឲ្យត្រឡប់ទៅបន្ទប់គេងវិញ។ ព្រីតាក៏បានស្តាប់តាមពាក្យសម្តីរបស់បងស្រីនាង។ នាងបានរកមើលខ្ញុំ ហើយក៏បានឡើងគេងនៅលើគ្រែរបស់នាងវិញ។ ការស្តាប់តាមសម្លេងខុស អាចនាំឲ្យយើងម្នាក់ៗទទួលផលវិបាក។ ពេលព្រះអម្ចាស់ចាត់បុរសម្នាក់ ឲ្យទៅស្រុកបេតអែល ធ្វើជាតំណាងឲ្យទ្រង់ ទ្រង់បានប្រទាននូវការបង្គាប់ដ៏ច្បាស់លាស់ កុំឲ្យគាត់បរិភោគអាហារ ឬគ្រឿងទឹក នៅទីនោះឡើយ ហើយក៏មិនត្រូវវិលត្រឡប់មកវិញ តាមផ្លូវដដែលដែរ(១ពង្សាវតាក្សត្រ ១៣:៩)។ ពេលស្តាបយេរ៉ូបោមអញ្ជើញគាត់ ឲ្យបរិភោគអាហារជាមួយទ្រង់ ហោរារូបនេះក៏បានបដិសេធ ដើម្បីស្តាប់បង្គាប់ព្រះរាជបញ្ជារបស់ព្រះ។ ពេលដែលហោរាដែលមានវ័យចាស់ជាងគេ អញ្ជើញគាត់ឲ្យនៅញាំអាហារ ពីដំបូង គាត់បានបដិសេធ ប៉ុន្តែ ក្រោយមក គាត់ក៏ព្រមនៅញាំអាហារ ពេលដែលហោរានោះបានបោកបញ្ឆោតគាត់ថា ទេវតានៃព្រះអម្ចាស់ បានប្រាប់ថា គាត់អាចញាំអាហារនោះបាន។…
Read articleប្រាជ្ញាចាស់បុរាណ
កាលពីឆ្នាំ ២០១០ មានកាសែតក្នុងស្រុកមួយ នៅប្រទេសសឹង្ហបូរី បានចុះផ្សាយអំពីរបាយការណ៍ពិសេស ដែលនិយាយអំពីមេរៀនជីវិត ដែលចែកចាយដោយពលរដ្ឋវ័យចំណាស់ប្រាំបីនាក់។ របាយការណ៍នោះបានចាប់ផ្តើមដោយពាក្យថា “ការមានវ័យកាន់តែចាស់ នាំឲ្យមានការពុះពារ នៅក្នុងគំនិត និងរូបកាយ តែទន្ទឹមនឹងនោះ វាក៏នាំឲ្យមានការចម្រើនឡើង នៅក្នុងផ្នែកដទៃទៀតផងដែរ។ គឺការចម្រើនឡើងនៃចំណេះដឹងផ្នែកអារម្មណ៍ និងសង្គម ដែលជាលក្ខណៈសម្បត្តិ ដែលអ្នកវិទ្យាសាស្រ្តកំពុងតែចាប់ផ្តើម ឲ្យនិយមន័យថា វាជាប្រាជ្ញា … គឺប្រាជ្ញារបស់មនុស្សចាស់”។ ជាការពិតណាស់ មនុស្សចាស់ដែលមានប្រាជ្ញា មានការជាច្រើនដែលអាចបង្រៀនយើង អំពីជីវិត។ ប៉ុន្តែ ព្រះគម្ពីរបានចែងអំពីស្តេចមួយអង្គដែលទើបឡើងសោយរាជ ដែលមិនបានទទួលស្គាល់ប្រាជ្ញារបស់មនុស្សចាស់។ ស្តេចសាឡូម៉ូនទើបតែសុគត ហើយបទគម្ពីរ១ពង្សាវតាក្សត្រ ១២:៣ បានចែងថា “ពួកជំនុំអ៊ីស្រាអែលទាំងអស់ ក៏បានមកគាល់ស្តេចរេហូបោម” ដោយថ្វាយញ្ញតិមួយដល់ទ្រង់។ ពួកគេបានសូមឲ្យស្តេចថ្មីមួយអង្គនេះ ឲ្យសម្រាលបន្ទុកនៃការងារ និងពន្តអាករដ៏ធ្ងន់ ដែលស្តេចសាឡូម៉ូន ដែលជាបិតាទ្រង់ បានតម្រូវដល់ពួកគេ។ ហើយពួកគេនឹងតបស្នងស្តេចរេហូបោមវិញ ដោយបម្រើទ្រង់ ដោយភក្តីភាព។ ពីដំបូងស្តេចដ៏ក្មេងវ័យអង្គនេះ បានស្វែងរកការប្រឹក្សាពីពួកចាស់ទុំ(ខ.៦)។ ប៉ុន្តែ ទ្រង់ក៏បានបដិសេធការប្រឹក្សារបស់ពួកគេ ហើយបែរជាទទួលការប្រឹក្សាដ៏ល្ងង់ខ្លៅ ពីពួកយុវជន ដែលបានធំធាត់ជាមួយទ្រង់វិញ(ខ.៨)។ ទ្រង់បានដាក់បន្ទុកទៅលើប្រជារាស្រ្តកាន់តែធ្ងន់ជាងមុន។ ភាពតុកក្រហល់របស់ទ្រង់…
Read articleការលាគ្នានៅលើផែនដី
ខ្ញុំ និងចៅស្រីរបស់ខ្ញុំ ឈ្មោះអាលីសា(Allyssa) មានទម្លាប់ម្យ៉ាង ពេលដែលយើងនិយាយលាគ្នា។ យើងបានឱបគ្នា ហើយក៏ចាប់ផ្តើមនិយាយឮៗ ដោយសម្លេងយំខ្សឹកខ្សួល ប្រហែល២០វិនាទី។ បន្ទាប់មក យើងក៏ថយក្រោយ ហើយជួនកាលយើងនិយាយថា “ជួបគ្នាពេលក្រោយ” ហើយយើងក៏បែកគ្នា។ ទោះទម្លាប់នេះ មានភាពឡេះឡោះបន្តិចក្តី ក៏យើងតែងតែរំពឹងថា យើងនឹងបានជួបគ្នាម្តងទៀត ក្នុងពេលឆាប់ៗ។ ប៉ុន្តែ ជួនកាល ការឈឺចាប់ដែលបណ្តាលមកពីការបែក ចេញពីអ្នកដែលយើងស្រឡាញ់ អាចមានការពិបាក។ ពេលដែលសាវ័កប៉ុលនិយាយលាពួកចាស់ទុំនៅក្រុងអេភេសូរ “ហើយគ្រប់គ្នាក៏យំជាច្រើន រួចគេឱបកគាត់…ទាំងមានសេចក្តីព្រួយពីពាក្យនេះជាដើម គឺដែលគាត់ថា គេមិនឃើញមុខគាត់ទៀតឡើយ”(កិច្ចការ ២០:៣៧-៣៨)។ ទោះជាយ៉ាងណាក៏ដោយ ការឈឺចាប់ក៏កើតមាន នៅពេលយើងជួបការបែកគ្នា ដោយសារការស្លាប់ ហើយត្រូវនិយាយលាគ្នា ជាលើកចុងក្រោយ ក្នុងជីវិតនេះ។ ការបែកគ្នាបែបនេះ ហាក់ដូចជាពិបាកបរិយ៉ាយណាស់។ យើងកាន់ទុក្ខ ហើយយំ។ តើធ្វើដូចម្តេចឲ្យយើងអាចប្រឈមមុខនឹងការឈឺចាប់ ដោយសារការបែកពីអ្នកដែលយើងស្រឡាញ់ ដោយមិនដឹងថា ជួយគ្នាពេលណាទៀត? ប៉ុន្តែ យើងមិនកាន់ទុក្ខ ដូចអ្នកដែលគ្មានសង្ឃឹមនោះឡើយ ។ សាវ័កប៉ុលបានមានប្រសាសន៍ នៅក្នុងសំបុត្ររបស់គាត់ អំពីការជួបជុំគ្នាឡើងវិញ នៅពេលអនាគត ដែលនឹងកើតមាន ចំពោះអ្នកដែល…
Read articleដូចក្មេងតូច
មានក្មេងស្រីតូចម្នាក់បានធ្វើកាយវិការ ដោយអំណរ តាមរបៀបដែលគួរឲ្យចាប់អារម្មណ៍ តាមតន្រ្តីសរសើរដំកើងព្រះ។ ពេលនោះ មានតែនាងម្នាក់គត់ ដែលកំពុងដើរនៅក្នុងផ្លូវ នៅចន្លោះកន្លែងអង្គុយ ក្នុងព្រះវិហារ ប៉ុន្តែ នាងមិនព្រមឈប់បង្វិលខ្លួន និងគ្រវីដៃ ហើយលើកជើងតាមចង្វាក់ភ្លេង។ ម្តាយរបស់នាងក៏បានញញឹម ដោយមិនបានឃាត់នាងឡើយ។ ខ្ញុំមានចិត្តរីករាយ ពេលបានឃើញក្មេងស្រីដ៏គួរឲ្យស្រឡាញ់នេះ ហើយក៏ចង់ចូលរួមជាមួយនាងផងដែរ ប៉ុន្តែ មិនអាចធ្វើទៅរួច។ អស់កាលជាយូរមកហើយ ដែលខ្ញុំបានឈប់បង្ហាញចេញ នូវក្តីអំណរ និងការចង់ដឹងចង់យល់ ដោយមិនមានការខ្មាស់អៀន ក្នុងវ័យកុមារ។ ថ្វីដ្បិតតែយើងត្រូវតែលូតលាស់ ហើយមានភាពពេញវ័យ ហើយលះចោលអាកប្បកិរិយាបែបកូនក្មេងក្តី ប៉ុន្តែ វាមិនមានន័យថា យើងត្រូវបាត់បង់ក្តីអំណរ ការចង់ដឹងចង់យល់ឡើយ ជាពិសេស នៅក្នុងទំនាក់ទំនងជាមួយព្រះ។ កាលព្រះយេស៊ូវកំពុងបំពេញបេសកកម្មរបស់ទ្រង់ នៅលើផែនដីនេះ ទ្រង់បានស្វាគមន៍ក្មេងតូចៗ ឲ្យចូលមករកទ្រង់ ហើយច្រើនតែមានបន្ទូលជាញឹកញាប់ អំពីក្មេងៗ នៅក្នុងការបង្រៀនរបស់ទ្រង់(ម៉ាថាយ ១១:២៥ ១៨:៣ ២១:១៦)។ មានពេលមួយនោះ ទ្រង់បានស្តីបន្ទោសពួកសិស្សរបស់ទ្រង់ ពេលដែលពួកគេព្យាយាមរារាំងឪពុកម្តាយទាំងឡាយ មិនឲ្យនាំក្មេងៗចូលមករកទ្រង់ ដើម្បីទទួលព្រះពរ។ គឺដូចដែលទ្រង់មានបន្ទូលថា “ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ”(ម៉ាកុស…
Read articleរើសយកស្មៅ ឬព្រះគុណព្រះ
មានពេលមួយមិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ អ័ឃី(Archie) បានវិលត្រឡប់មកពីវិស្សមកាលវិញ ក៏បានដឹងថា អ្នកជិតខាងរបស់គាត់បានសាងសង់របងឈើ ចូលក្នុងព្រំដីគាត់ ជាងមួយម៉ែត្រកន្លះ។ លោកអ័ឃីក៏បានចំណាយពេល បីបួនសប្តាហ៍ ដើម្បីព្យាយាមបញ្ចុះបញ្ចូលអ្នកជិតខាងគាត់ឲ្យរុះរើរបងនោះ។ គាត់បានស្ម័គ្រចិត្តជួយរុះរើ ហើយចេញថ្លៃចំណាយមួយចំណែក ប៉ុន្តែ គ្មានបានលទ្ធផលអ្វីសោះ។ គាត់អាចទៅប្តឹងអាជ្ញាធរឲ្យជួយរកខុសត្រូវ ប៉ុន្តែ គាត់បានសម្រេចចិត្តមិនប្រើសិទ្ធិមួយនោះ ហើយក៏បានបណ្តោយឲ្យរបងនោះ នៅបន្តឈរនៅក្នុងដីគាត់ ដើម្បីបង្ហាញអ្នកជិតខាងគាត់ ឲ្យស្គាល់ព្រះគុណព្រះ។ លោកអ័ឃីមិនមែនជាមនុស្សទន់ខ្សោយ ឬកំសាកឡើយ។ គាត់ជាមនុស្សដែលមានកម្លាំងពេញ ប៉ុន្តែ គាត់បានជ្រើសរើសយកព្រះគុណព្រះ ជាជាងរើសយកផ្ទៃដីដែលមានស្មោះដុះ ដែលគេបានដណ្តើមយកនោះ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកអ័ប្រាហាំ និងលោកឡុត ដែលមានទំនាស់ ដោយសារពួកគេមានហ្វូងសត្វជាច្រើនពាសពេញដី។ “ពួកគង្វាលរបស់អាប់រ៉ាម និងពួកគង្វាលរបស់ឡុតក៏ចេះតែឈ្លោះគ្នា នៅវេលានោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតបាននៅស្រុកនោះ”(លោកុប្បត្តិ ១៣:៧)។ លោកឡុតបានរើសយកដីដែលល្អបំផុត ហើយក៏បានបាត់បង់អ្វីៗទាំងអស់ នៅចុងបញ្ចប់។ លោកអ័ប្រាហាំក៏បានរើសយកអ្វីដែលនៅសល់ ហើយក៏បានទទួលទឹកដីសន្យា(ខ.១២-១៧)។ យើងពិតជាមានសិទ្ធិស្មើគ្នា ហើយអាចប្រើសិទ្ធិនោះ ជាពិសេស នៅពេលដែលយើងប្រឈមមុខនឹងសិទ្ធិរបស់អ្នកដទៃ។ ហើយជួនកាល យើងគួរតែប្រើសិទ្ធិរបស់យើង។ ជាក់ស្តែង សាវ័កប៉ុលបានប្រើសិទ្ធិរបស់គាត់ ពេលដែលពួកក្រុមជំនុំបានប្រព្រឹត្តខុសច្បាប់(មើលកិច្ចការ ២៣:១-៣)។ …
Read article