ពេលដែលព្រះបំពេញយើង
ខ្ញុំចង់ឲ្យពេលនោះ ស្ថិតក្នុងចំណោមពេលដែលរំភើបរីករាយបំផុត ក្នុងជីវិតខ្ញុំ។ តែផ្ទុយទៅវិញ វាស្ថិតក្នុងចំណោមពេលដែលខ្ញុំមានភាពឯកកោបំផុត។ ខ្ញុំទើបតែមានការងារ “ពិតប្រាកដ” ជាលើកទីមួយ បន្ទាប់ពីបានបញ្ចប់មហាវិទ្យាល័យ នៅក្នុងទីក្រុងមួយ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ ពីកន្លែងដែលខ្ញុំធំធាត់។ ប៉ុន្តែ ភាពរំភើបរីករាយ នៅក្នុងការបោះជំហានដ៏ធំនោះ ក៏បានរលាយទៅវិញយ៉ាងឆាប់រហ័ស។ ខ្ញុំមានខុនដូដ៏តូចមួយសម្រាប់ស្នាក់នៅ ដោយគ្មានគ្រឿងសង្ហារឹមសម្រាប់ប្រើប្រាស់។ ខ្ញុំមិនស្គាល់ទីក្រុងដែលខ្ញុំទើបផ្លាស់មករស់នៅនោះ ហើយក៏មិនស្គាល់នរណាម្នាក់សោះ។ ការងារថ្មីនោះ មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ តែភាពឯកកោបានធ្វើឲ្យខ្ញុំបាក់ទឹកចិត្តយ៉ាងខ្លាំង។ នៅពេលយប់ថ្ងៃមួយ ខ្ញុំបានអង្គុយនៅផ្ទះ ផ្អែកទៅលើជញ្ជាំង។ ខ្ញុំក៏បានបើកព្រះគម្ពីររបស់ខ្ញុំ ហើយក៏បានបើកចំបទគម្ពីរ ទំនុកដំកើង ជំពូក១៦ ដែលក្នុងនោះ ខ.១១ បានសន្យាថា ព្រះទ្រង់នឹងបំពេញសេចក្តីត្រូវការរបស់យើង។ ខ្ញុំក៏បានអធិស្ឋានថា “ឱព្រះអម្ចាស់ ទូលបង្គំគិតថា ការងារនេះសក្តិសមនឹងទូលបង្គំ តែទូលបង្គំមានអារម្មណ៍ឯកកោណាស់។ សូមជួយឲ្យទូលបង្គំនឹកចាំថា ទ្រង់គង់នៅក្បែរទូលបង្គំជានិច្ច”។ ខ្ញុំក៏បានអធិស្ឋានទូលអង្វរយ៉ាងកំសត់ ដូចនេះ អស់ជាច្រើនសប្តាហ៍។ នៅយប់ខ្លះ អារម្មណ៍ឯកកោរបស់ខ្ញុំក៏បានថមថយ ហើយខ្ញុំក៏បានពិសោធនឹងព្រះវត្តមានរបស់ព្រះ។ នៅយប់ខ្លះទៀត ខ្ញុំមានអារម្មណ៍ថា ឯកកោយ៉ាងខ្លាំង។ ប៉ុន្តែ ខ្ញុំក៏បានវិលត្រឡប់មករកខគម្ពីរនោះវិញ ដោយការនឹកចាំ ជារៀងរាល់យប់ ហើយព្រះទ្រង់ក៏បានជួយឲ្យខ្ញុំមានជំនឿលើទ្រង់កាន់តែខ្លាំង…
Read articleមានតម្លៃចំពោះព្រះ
គាត់មានឈ្មោះដាវីឌ ប៉ុន្តែ មនុស្សភាគច្រើនបានហៅឈ្មោះគាត់ថា “អ្នកកូតវីយូឡុងតាមផ្លូវ”។ លោកដាវីឌជាបុរសវ័យចំណាស់ ដែលស្លៀកពាក់ខោមិនខោ អាវមិនអាវ ដែលគេហាក់ដូចជាឃើញគាត់ មានវត្តមានជាទៀតទាត់ នៅទីប្រជុំជន ក្នុងទីកុ្រងរបស់ខ្ញុំ ដោយគាត់កំដរអារម្មណ៍ អ្នកដំណើរទាំងឡាយ ដោយប្រើសមត្ថភាពមិនធម្មតារបស់គាត់ នៅក្នុងការកូតវីយូឡុង។ ជាការតបស្នងចំពោះសម្លេងតន្រ្តីដ៏ពិរោះរបស់គាត់ ជួនកាល អ្នកស្តាប់ខ្លះបានដាក់លុយមួយដុល្លា ចូលទៅក្នុងប្រអប់ដាក់វីយ៉ូឡុង ដែលគាត់បានបើកចំហរនៅលើផ្លូវដើរ។ លោកដាវីឌក៏បានញញឹម ហើយងក់ក្បាលដាក់គេ ដើម្បីអរគុណ ខណៈពេលដែលគាត់បន្តលេងភ្លេងទៀត។ ពេលលោកដាវីឌលាចាកលោក កាលពីពេលថ្មីៗនេះ ដំណឹងមរណៈភាពរបស់គាត់ ក៏ត្រូវបានគេផ្សព្វផ្សាយ នៅក្នុងកាសែតក្នុងតំបន់មួយ ដែលបានបង្ហាញថា គាត់ចេះនិយាយបានបួនប្រាំភាសា ហើយបានបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យដ៏ល្បីមួយ ហើយថែមទាំងបានឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ កាលពីប៉ុន្មានឆ្នាំមុន។ អ្នកខ្លះបានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើល ចំពោះជោគជ័យរបស់គាត់ ព្រោះពីមុន ពួកគេបានវាយតម្លៃគាត់ តាមតែសម្បកក្រៅ។ ព្រះគម្ពីរបានចែងថា “ព្រះទ្រង់បានបង្កើតមនុស្សមក ឲ្យដូចរូបអង្គទ្រង់”(លោកុប្បត្តិ ១:២៧)។ ត្រង់ចំណុចនេះ ព្រះគម្ពីរបានបង្ហាញអំពីតម្លៃដែលយើងម្នាក់ៗមានពីកំណើត ទោះជាយើងមានរូបសម្បត្តិយ៉ាងណា ឬបានសម្រេចជោគជ័យ ឬក៏អ្នកដទៃគិតយ៉ាងដូចម្តេច ចំពោះយើងក៏ដោយ។ សូម្បីតែនៅពេលដែលយើងសម្រចចិត្ត ងាកបែរចេញពីព្រះ ដោយសារអំពើបាបរបស់យើង ក៏ព្រះទ្រង់នៅតែឲ្យតម្លៃយើង…
Read articleតំបន់ទូរស័ព្ទ
សព្វថ្ងៃនេះ យើងអាចមានលទ្ធភាពទាក់ទងទៅអ្នកដទៃ ដែលនៅឆ្ងាយពីយើង ដោយសេរី តាមរយៈទូរស័ព្ទដៃ។ នេះគឺជាអត្ថប្រយោជន៍មួយ ក្នុងចំណោមអត្ថប្រយោជន៍ជាច្រើនរបស់ទូរស័ព្ទដៃ។ ហេតុនេះហើយ បានជាមនុស្សជាច្រើន បាននិយាយតាមទូរស័ព្ទ ឬថែមទាំងផ្ញើសារទៅអ្នកដទៃ ពេលកំពុងបើកបរ ហើយជាញឹកញាប់ ការនេះបានបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ។ ដើម្បជាសវាងមហន្តរាយដូចនេះ មានតំបន់ជាច្រើនក្នុងពិភពលោក បានបង្កើតច្បាប់ ហាមមិនឲ្យប្រើទូរស័ព្ទពេលកំពុងបើកបរ។ ជាតួយ៉ាង នៅសហរដ្ឋអាមេរិក នៅតាមផ្លូវហាយវេយ មានផ្លាកសញ្ញាចរាចរណ៍ ដែលរំឭកអ្នកបើកបរទាំងឡាយថា ពួកគេបានមកដល់តំបន់ពិសេស សម្រាប់ទូរស័ព្ទដៃហើយ ដែលនៅទីនោះ ពួកគេអាចបើកអែបខាងហើយឈប់ឡាន ដើម្បីនិយាយតាមទូរស័ព្ទ ឬផ្ញើសារ ដោយសេរី។ ការហាមមិនឲ្យទំនាក់ទំនងតាមទូរស័ព្ទ ពេលកំពុងបើកបរ គឺជាគំនិតដ៏ល្អ ប៉ុន្តែ មានទំនាក់ទំនងមួយប្រភេទទៀត ដែលគ្មានអ្វីអាចហាមឃាត់បានឡើយ គឺការអធិស្ឋាន។ ព្រះទ្រង់បានអញ្ជើញយើង ឲ្យអធិស្ឋានទៅរកទ្រង់ ទោះជាយើងកំពុងធ្វើដំណើរទៅមក កំពុងជាប់រវល់ដៃ ឬកំពុងអង្គុយនៅស្ងៀមក៏ដោយ។ ក្នុងព្រះគម្ពីរសញ្ញាថ្មី សាវ័កប៉ុលបានបង្រៀនមនុស្សម្នាក់ៗ ដែលចង់ទំនាក់ទំនងជាមួយព្រះ ឲ្យ “អធិស្ឋានឥតឈប់ឈរ” (១ថែស្សាឡូនិច ៥:១៧)។ នៅក្នុងការបង្រៀនឲ្យអធិស្ឋាន សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យ “អរសប្បាយជានិច្ច”(ខ.១៦) ហើយ “អរព្រះគុណព្រះ…
Read articleមិនអាចបំបាក់យើងបានឡើយ
ដោយសារខ្ញុំមានដើមកំណើតនៅរដ្ឋកាលីហ្វូញ៉ា ហើយជាអ្នកស្រឡាញ់ពន្លឺថ្ងៃ ខ្ញុំច្រើនតែជៀសវាងភាពរងា។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចូលចិត្តមើលរូបថតព្រឹលស្អាតៗ។ ដូចនេះ ខ្ញុំមិនអាចឃាត់ខ្លួនឯង មិនឲ្យញញឹម ពេលដែលមិត្តភក្តិខ្ញុំម្នាក់មករដ្ឋអីលីណយ ឲ្យខ្ញុំមើលរូបថតរដូវរងា ដែលមានដើមឈើតូចមួយ នៅក្រៅបង្អួចផ្ទះរបស់នាង។ ការកោតសរសើរក៏បានប្រែក្លាយជារឿងមិនសប្បាយចិត្ត ពេលដែលខ្ញុំកត់សំគាល់ឃើញ មែករបស់វាដែលរុះស្លឹកអស់ បានកោងចុះក្រោម ដោយសារទម្ងន់នៃគំនរព្រឹលទឹកកក ដែលមានពន្លឺភ្លឺផ្លេក។ តើមែកដែលកោងចុះក្រោមទាំងនោះ អាចទ្រំាទ្រយូរប៉ុណ្ណា ទំរាំតែវាបាក់ ដោយសារទម្ងន់នៃព្រឹលទឹកកកនោះ? ពេលដែលខ្ញុំគិតអំពីទម្ងន់នៃព្រឹលទឹកកក ដែលស្ទើរតែធ្វើឲ្យមែកឈើបាក់ ខ្ញុំក៏បាននឹកចាំ អំពីទម្ងន់នៃការព្រួយបារម្ភ ដែលបានសង្កត់ ធ្វើឲ្យស្មារបស់ខ្ញុំធ្លាក់ចុះ។ ព្រះយេស៊ូវបានបញ្ជាក់ច្បាស់ថា ទ្រព្យសម្បត្តិដែលប្រសើរបំផុត មិនមាននៅផែនដី ហើយក៏មិនមែនមានតែមួយរយៈពេលនោះដែរ បន្ទាប់មក ទ្រង់ក៏បានលើកទឹកចិត្តយើង ឲ្យឈប់ព្រួយបារម្ភទៀត។ ព្រះដែលបានបង្កើត និងទ្រទ្រង់ចក្រវាល ទ្រង់ស្រឡាញ់ និងផ្គត់ផ្គង់កូនរបស់ទ្រង់ ដូចនេះ យើងមិនចាំបាច់ត្រូវបង់ខាតពេលវេលា ដោយសារការព្រួយបារម្ភឡើយ។ ព្រះទ្រង់ជ្រាបអំពីតម្រូវការរបស់យើង ហើយទ្រង់នឹងមើលថែរយើង(ម៉ាថាយ ៦:១៩-៣២)។ ទ្រង់ក៏ជ្រាបផងដែរថា យើងនឹងជួបការល្បួង ដែលនាំឲ្យយើងព្រួយបារម្ភ។ ទ្រង់បានប្រាប់យើង ឲ្យមករកទ្រង់ ទុកចិត្តព្រះវត្តមាន និងការផ្គត់ផ្គង់របស់ទ្រង់ ក្នុងពេលបច្ចុប្បន្ន ហើយរស់នៅ ដោយជំនឿជារៀងរាល់ថ្ងៃ(ខ.៣៣-៣៤)។…
Read articleបាត់បង់ តែបានរកឃើញ
ពេលដែលខ្ញុំ និងភរិយាខ្ញុំដឹងថា ម្តាយក្មេកខ្ញុំ បានបាត់ខ្លួន ពេលដែលគាត់កំពុងដើរផ្សារជាមួយសាច់ញាតិម្នាក់ យើងមានការព្រួយបារម្ភយ៉ាងខ្លាំង។ ម្តាយក្មេកខ្ញុំមានជម្ងឺបាត់បង់ការចងចាំ និងវង្វេងវង្វាន់ ហើយគាត់អាចធ្វើអ្វីមួយ ដោយគ្មានការពិចារណា។ តើគាត់កំពុងតែដើរវិលវល់នៅកន្លែងនោះ ឬបានឡើងជិះឡានក្រុង ដោយគិតថា គេកំពុងនាំគាត់ទៅផ្ទះ? យើងក៏បានគិតដល់ការអាក្រក់បំផុត ដែលអាចកើតឡើងចំពោះគាត់ ខណៈពេលដែលយើងកំពុងស្វែងរកគាត់ ដោយស្រែករកព្រះ សូមឲ្យទ្រង់ជួយស្វែងរកគាត់។ ប៉ុន្មានម៉ោងក្រោយមក គេក៏បានឃើញម្តាយក្មេកខ្ញុំ កំពុងដើរតាមផ្លូវមួយ នៅចម្ងាយប៉ុន្មានគីឡ៉ូម៉ែត្រពីយើង។ ព្រះទ្រង់បានប្រទានពរ ឲ្យយើងអាចរកគាត់ឃើញ។ ជាច្រើនខែក្រោយមក ទ្រង់ក៏បានប្រទានពរដល់គាត់ នៅអាយុ៨០ឆ្នាំ ដោយគាត់បានងាកបែរមករកព្រះយេស៊ូវ ដើម្បីទទួលសេចក្តីសង្រ្គោះ។ ព្រះយេស៊ូវបានប្រៀបប្រដូចមនុស្ស ទៅនឹងសត្វចៀមដែលវង្វេង។ គឺដូចដែលទ្រង់បានពិពណ៌នាថា “ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀម១រយ តែបាត់១ តើមិនទុកចៀម៩៩ឲ្យនៅទីរហោស្ថាន ដើម្បីនឹងទៅតាមរកចៀម១ដែលបាត់ ទាល់តែឃើញទេឬអី។ កាលណារកឃើញហើយ នោះក៏លើកព្រនរមក ដោយអំណរ។ លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ និងពួកអ្នកជិតខាងមក ប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ”(លូកា ១៥:៤-៦)។ អ្នកគង្វាលបានរាប់ចៀមរបស់គាត់ ដើម្បីឲ្យដឹងប្រាកដថា ចៀមនីមួយៗ សុខសប្បាយជាទេ។ យ៉ាងណាមិញ…
Read articleការបំបាត់ការភ័យខ្លាច
រូបកាយរបស់យើងមានប្រតិកម្ម តាមអារម្មណ៍ភ័យខ្លាចរបស់យើង។ ការបុកពោះ ទន្ទឹមនឹងបេះដូងដែលលោតញាប់ ខណៈពេលដែលយើងដកដង្ហើមដង្ហក់ សុទ្ធតែជាសញ្ញាបង្ហាញថា យើងកំពុងមានការភ័យខ្លាច ឬថប់បារម្មណ៍ហើយ។ លក្ខណៈនៃរូបកាយរបស់យើង បានរារាំងមិនឲ្យយើងព្រងើយកន្តើយ ចំពោះអារម្មណ៍ដ៏ពិបាកនេះ។ ពួកសាវ័កបានជួបការភ័យខ្លាច នៅពេលយប់មួយ បន្ទាប់ពីព្រះយេស៊ូវបានធ្វើការអស្ចារ្យ ដោយប្រទានអាហារដល់មនុស្ស៥ពាន់នាក់ កាលពីពេលថ្ងៃ។ ព្រះអម្ចាស់ទ្រង់បានចាត់ពួកគេ ឲ្យទៅក្រុងបេតសៃដា ដើម្បីឲ្យទ្រង់មានពេលអធិស្ឋានម្នាក់ឯង។ ក្នុងអំឡុងពេលយប់នោះ ពួកគេបានអុំទូកបញ្ច្រាស់ខ្យល់ ហើយភ្លាមនោះ ពួកគេក៏បានឃើញទ្រង់ដើរនៅលើទឹក។ ពួកគេស្មានថា ខ្មោចលង បានជាពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង(ម៉ាកុស ៦:៤៩-៥០)។ ប៉ុន្តែ ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលធានាដល់ពួកគេ ដោយប្រាប់ពួកគេកុំឲ្យមានការភ័យខ្លាច ហើយឲ្យមានចិត្តក្លាហានឡើង។ ខណៈពេលដែលទ្រង់យាងចូលក្នុងទូក ខ្យល់ក៏បានស្ងប់ ហើយពួកគេក៏បានធ្វើដំណើរទៅដល់ច្រាំង។ ខ្ញុំយល់ថា ពេលនោះ ពួកគេក៏លែងមានអារម្មណ៍ភ័យខ្លាចទៀត ខណៈពេលដែលពួកគេបានឱបក្រសោបយកសន្តិភាព ដែលទ្រង់ប្រទាន។ ពេលដែលយើងមានអារម្មណ៍ថា យើងមានដង្ហើមដង្ហក់ ដោយសារការថប់បារម្មណ៍ ឬការភ័យខ្លាច យើងអាចសម្រាក ដោយទុកចិត្តព្រះចេស្តារបស់ព្រះយេស៊ូវ។ ទ្រង់អាចធ្វើឲ្យរលកនៃការភ័យខ្លាចរបស់យើងស្ងប់ ឬចម្រើនកម្លាំងយើង ឲ្យអាចប្រឈមមុខនឹងការភ័យខ្លាច ហើយជាងនេះទៅទៀត ទ្រង់នឹងប្រទានដល់យើង នូវអំណោយនៃសេចក្តីសុខសាន្ត ឬសន្តិភាពរបស់ទ្រង់ “ដែលហួសលើសពីអស់ទាំងគំនិត”(ភីលីព ៤:៧)។ ហើយពេលដែលទ្រង់រំដោះយើង…
Read article