គ្រូពេទ្យដ៏អស្ចារ្យ
ពេលលោកវេជ្ជបណ្ឌិត រីស៊ី មែនឆានដា(Rishi Manchanda) សួរអ្នកជម្ងឺរបស់គាត់ថា “តើអ្នកមានទីលំនៅ នៅកន្លែងណា?” គឺគាត់មិនគ្រាន់តែចង់ដឹង អំពីអាស័យដ្ឋានរបស់ពួកគេប៉ុណ្ណោះទេ។ គាត់បានសង្កេតឃើញថា អ្នកដែលមកឲ្យគាត់ជួយ ច្រើនតែរស់នៅ ក្នុងស្ថានភាពដែលមានបរិយ៉ាកាសមិនល្អ។ ពួកគេកំពុងរស់នៅ ក្នុងកន្លែង ដែលមានរបស់ដែលដុះផ្សិត សត្វល្អិតចង្រៃ និងជាតិពល់កំពុងធ្វើឲ្យពួកគេឈឺ។ ដូចនេះ វេជ្ជបណ្ឌិត មែនឆានដាក៏បានក្លាយជាអ្នកបង្កើតសមាគមន៍គ្រូពេទ្យបញ្ច្រាសខ្សែទឹក ដែលមានការចូលរួម ពីគ្រូពេទ្យ ដែលផ្តល់ឲ្យនូវការព្យាបាលសុខភាពបន្ទាន់ ហើយទន្ទឹមនឹងនោះ ពួកគេកំពុងធ្វើការជាមួយអ្នកជម្ងឺ និងសហគមន៍ ដើម្បីនាំទៅរកប្រភពនៃសុខភាពល្អ។ ពេលដែលព្រះយេស៊ូវប្រោសជម្ងឺ ដល់អ្នកដែលមករកទ្រង់(ម៉ាថាយ ៤:២៣-២៤) ទ្រង់បានបើកភ្នែកពួកគេ ឲ្យមើលឃើញ លើសពីការព្យាបាលផ្នែករូបកាយ និងតម្រូវការផ្នែកសម្ភារៈ។ នៅក្នុងការអធិប្បាយព្រះបន្ទូលនៅលើភ្នំ ទ្រង់ មិនគ្រាន់តែប្រទាននូវការអស្ចារ្យ នៃការប្រោសជម្ងឺប៉ុណ្ណោះឡើយ(៥:១-១២)។ ព្រះយេស៊ូវបានធ្វើការពិពណ៌នា៧ដង អំពីសណ្ឋាននៃចិត្ត និងគំនិត ដែលឆ្លុះបញ្ចាំងអំពីសុខមាលភាព ដែលនឹងនាំឲ្យទទួលនូវលទ្ធផល ដែលទ្រង់សន្យា(ខ.៣-៩)។ មានពេលលើសពី២ដង ដែលទ្រង់បានមានបន្ទូលថា មានពរហើយ អ្នកដែលគេបៀតបៀន ហើយពួកគេអាចរកឃើញក្តីសង្ឃឹម និងការសម្រាកក្នុងទ្រង់(ខ.១០-១២)។ ព្រះបន្ទូលព្រះយេស៊ូវត្រង់ចំណុចនេះ បានធ្វើឲ្យខ្ញុំឆ្ងល់។ តើខ្ញុំកំពុងមានសណ្ឋាននៃចិត្តបែបណា? តើខ្ញុំដឹងទេថា…
Read articleមិនគ្រប់គ្រាន់ទេឬ?
ពេលក្រុមគ្រួសារខ្ញុំ កំពុងធ្វើដំណើរតាមផ្លូវ ត្រឡប់ពីព្រះវិហារ មកផ្ទះវិញ កូនស្រីរបស់ខ្ញុំ បានអង្គុយនៅលើកៅអីខាងក្រោយ ញាំនំស្រួយរូបត្រីមាស យ៉ាងសប្បាយរីករាយ ខណៈពេលដែលបងប្អូនរបស់នាងសុំឲ្យនាងចែករំលែកនំនោះខ្លះ។ ខ្ញុំក៏បានព្យាយាមនិយាយបង្វៀងការសន្ទនារបស់ពួកគេ ដោយសួរនាងថា “នៅថ្ងៃនេះ តើកូនរៀនបានអ្វីខ្លះ នៅក្នុងសាលារៀនថ្ងៃអាទិត្យ?” នាងក៏បាននិយាយថា ព្រះយេស៊ូវបានធ្វើឲ្យមាននំប៉័ង និងត្រីមួយកន្ត្រក ព្រោះមានក្មេងម្នាក់បានថ្វាយនំប៉័ង៥ដុំ និងត្រីពីកន្ទុយ ដល់ព្រះយេស៊ូវ ហើយទ្រង់ក៏បានប្រើនំប៉័ង និងត្រីនោះ ជាអាហារសម្រាប់ចម្អែតមនុស្សជាង៥ពាន់នាក់(យ៉ូហាន ៦:១-១៣)។ ខ្ញុំក៏បានប្រាប់នាងថា “ក្មេងតូចនោះពិតជាចិត្តល្អមែន។ តើកូនគិតថា ព្រះប្រហែលជាកំពុងតែប្រាប់កូនឲ្យចែករំលែកនំត្រីរបស់កូនដែរទេ?” នាងក៏បានឆ្លើយតបថា “អត់ទេ ម៉ាក់”។ ខ្ញុំបានព្យាយាមលើកទឹកចិត្តនាង កុំឲ្យញាំនំស្រួយនោះ តែម្នាក់ឯងឡើយ។ តែនាងនៅតែមិនព្រម។ នាងថា “នាងមិនមាននំគ្រប់គ្រាន់ សម្រាប់យើងទាំងអស់គ្នាញាំទេ”។ ការចែករំលែកអាចមានការពិបាក។ ការរក្សាទុករបស់អ្វី ដែលនៅពីមុខយើង មានភាពងាយស្រួលជាង។ យើងប្រហែលជាធ្វើការគន់គូរ ហើយលើកហេតុផលថា យើងមិនមានគ្រប់គ្រាន់ សម្រាប់គេគ្រប់គ្នាឡើយ។ ហើយយើងក៏បានសន្និដ្ឋានថា បើខ្ញុំចែកឲ្យគេ នោះខ្ញុំនឹងមានការខ្វះខាតមិនខាន។ យ៉ាងណាមិញ សាវ័កប៉ុល បានរំឭកយើងថា អ្វីៗទាំងអស់ ដែលយើងមាន គឺបានមកពីព្រះ…
Read articleការហ៊ានស្មោះត្រង់
ហាដាសាហ៍(Hadassah) មានការភ័យខ្លាចជាប្រចាំ។ ហាដាសាហ៍ ជាក្មេងស្រីជនជាតិយូដា នៅសតវត្សរ៍ទី១ គឺជាតួរអង្គ ក្នុងរឿងប្រឌិតរបស់លោកហ្វ្រ៊ែនស៊ីន រីវើស៍(Francine Rivers) មានចំណងជើងថា សម្លេង នៅក្នុងខ្យល់ ។ បន្ទាប់ពីហាដាសាហ៍ក្លាយជាទាសករម្នាក់ នៅក្នុងគ្រួសាររបស់ជនជាតិរ៉ូម៉ាំង នាងមានការភ័យខ្លាចការបៀតបៀន មកលើជំនឿដែលនាងមានចំពោះព្រះគ្រីស្ទ។ នាងដឹងថា គ្រីស្ទបរិស័ទត្រូវគេស្អប់ ហើយគ្រីស្ទបរិស័ទជាច្រើនត្រូវគេយកទៅប្រហារជីវិត ឬយកទៅឲ្យសត្វតោស៊ីនៅក្នុងទីលានប្រកួត។ តើនាងហ៊ានក្រោកឈរ ដើម្បីជំនឿរបស់នាងឬទេ ពេលដែលនាងជួបការល្បងលរនោះ? ពេលដែលការភ័យខ្លាចរបស់នាង បានក្លាយជាការពិត ចៅហ្វាយស្រីរបស់នាង និងពួកមន្រ្តីរាជការរ៉ូម៉ាំង ដែលស្អប់ជំនឿលើព្រះគ្រីស្ទ ក៏បានប្រឈមមុខដាក់នាង។ នាងមានជម្រើសតែពីរទេ។ បើនាងមិនព្រមលះបង់ជំនឿរបស់នាងទេ គេនឹងយកនាងទៅទីលានប្រកួត ឲ្យសត្វតោស៊ី។ បន្ទាប់មក ពេលដែលនាងប្រកាសថា ព្រះយេស៊ូវជាព្រះគ្រីស្ទដ៏ប្រោសលោះ ការភ័យខ្លាចរបស់នាងក៏បានរលាយបាត់ទៅ ហើយនាងក៏មានចិត្តក្លាហាន សូម្បីតែនៅពេលដែលនាងប្រឈមមុខដាក់សេចក្តីស្លាប់ក៏ដោយ។ ព្រះគម្ពីរបានរំឭកយើងថា ជួនកាល យើងនឹងរងទុក្ខ ដោយសារយើងធ្វើការអ្វីដែលត្រឹមត្រូវ ទោះនោះជាការផ្សាយដំណឹងល្អ ឬការរស់នៅដោយកោតខ្លាចព្រះ ដែលប្រាសចាកពីចរន្តនៃសង្គមបច្ចុប្បន្នក៏ដោយ។ ព្រះគម្ពីរបានលើកទឹកចិត្តយើង កុំឲ្យមានការភ័យខ្លាច(១ពេត្រុស ៣:១៤) តែត្រូវ “កោតខ្លាចព្រះអម្ចាស់” នៅក្នុងចិត្តយើងវិញ(ខ.១៥)។ ពេលនោះ ចម្បាំងធំបំផុតរបស់ហាដាសាហ៍…
Read articleការរត់គេច ទៅរកកម្លាំង
ពេលដែលខ្ញុំចាប់ផ្តើមរៀនគុណដាវ កាលនៅរៀននៅវិទ្យាល័យ គ្រូបង្វឹករបស់ខ្ញុំ ក៏បានស្រែកប្រាប់ឲ្យខ្ញុំ ប្រកាន់ជំហរការពារខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីទប់ទល់នឹងក្បាច់ដែលគាត់កំពុងប្រើ។ ពេលគាត់យកអាវុធគាត់ វាយមកខ្ញុំ ដើម្បីទប់ការវាយប្រហារនោះ ខ្ញុំត្រូវតែស្តាប់សម្លេង ហើយឆ្លើយតបវិញភ្លាមៗ។ ការស្តាប់សម្លេងដោយប្រុងប្រយ័ត្នបែបនេះ នាំឲ្យខ្ញុំនឹកចាំ អំពីការស្តាប់បង្គាប់ ដែលព្រះគម្ពីរបានតម្រូវឲ្យយើងមាន ដើម្បីឲ្យឈ្នះការល្បួងផ្នែកផ្លូវភេទ។ ក្នុងបទគម្ពីរ ១កូរិនថូស ៦:១៨ សាវ័កប៉ុលបង្រៀនគ្រីស្ទបរិស័ទ ដែលជួបការល្បួង ដែលនាំចិត្តពួកគេឲ្យទៅរកស្រ្តីរកស៊ីផ្លូវភេទនៅព្រះវិហារសាសន៍ដទៃ។ គាត់បានប្រាប់ពួកគេ ឲ្យ “រត់ចេញពីការសាហាយស្មន់”។ ជួនកាល យើងត្រូវ “ឈរឲ្យមំាមួន” ដើម្បីទប់ទល់នឹងស្ថានភាពដ៏ពិបាក(កាឡាទី ៥:១ អេភេសូរ ៦:១១ ) ប៉ុន្តែ បទគម្ពីរ ១កូរិនថូស ៦:១៨ បានស្រែកបង្គាប់ឲ្យយើងការពារខ្លួន តាមរបៀបដ៏ល្អបំផុត គឺ “រត់ចេញពីកាល្បួង”។ ការអនុវត្តតាមព្រះបន្ទូលភ្លាមៗ ជួយរារាំងកុំឲ្យយើងយកលេស ដើម្បីធ្វើអ្វីតាមចិត្តខ្លួនឯង។ ការយកលេសដ៏តូច អាចនាំទៅរកបរាជ័យដ៏ធ្ងន់ធ្ងរ។ ការគិតបែបស្រើបស្រាល ការមើលរូបភាពអាសអាភាស ក្នុងអ៊ីនធើណេត និងមិត្តភាពដែលមានលក្ខណៈញ៉ែរគ្នា ពេលដែលអ្នកបានរៀបការហើយ គឺសុទ្ធតែជាជំហាន ដែលនាំយើងទៅរកកន្លែងដែលយើងមិនត្រូវទៅ ហើយធ្វើឲ្យយើងនៅកាន់តែឆ្ងាយពីព្រះ។ ពេលយើងរត់ចេញពីការល្បួង…
Read articleស្រឡាញ់ទាំងអស់
ខ្ញុំទៅថ្វាយបង្គំព្រះ នៅក្នុងព្រះវិហារមួយ មានទីតាំង នៅក្នុងទីលានដ៏ធំមួយ ជាកន្លែងដ៏កម្រ នៅលើដែនកោះនៃប្រទេសសឹង្ហបូរី(ដែលមានបណ្តោយតែ៤០គីឡូម៉ែត្រ និងទទឹង២៤គីឡូម៉ែត្រ)។ កាលពីសម័យមុន ជនអន្តោប្រវេសន៍ដែលមកធ្វើការក្នុងប្រទេសខ្ញុំ បានចាប់ផ្តើមការជួបជុំគ្នា នៅក្នុងទីធ្លាព្រះវិហារនេះ ដើម្បីញាំអាហារ រៀងរាល់ថ្ងៃអាទិត្យ។ ការនេះបានបណ្តាលឲ្យពួកជំនុំមានការឆ្លើយតបខុសៗគ្នា ចំពោះពួកគេ។ អ្នកខ្លះបានត្អូញត្អែអំពីភាពរញេរញ៉ៃដែលពួកគេបានបន្សល់ទុក ក្នុងបរិវេណព្រះវិហារ។ ប៉ុន្តែ អ្នកខ្លះទៀត បានមើលឃើញការនេះជាឱកាសដែលព្រះប្រទាន ដើម្បីបង្ហាញចេញនូវការទទួលរាក់ទាក់ ទៅដល់មនុស្សដ៏អស្ចារ្យមួយក្រុមនេះ ដែលជាអ្នកនៅក្រៅពួកជំនុំ។ កាលពីសម័យដើម ពួកអ៊ីស្រាអែលប្រាកដជាបានជួបប្រទះបញ្ហា ស្រដៀងនឹងពួកជំនុំរបស់ខ្ញុំដែរ។ បន្ទាប់ពីពួកគេបានចូលរស់នៅ ក្នុងទឹកដីថ្មី ពួកគេត្រូវព្យាយាមរកវិធីទំនាក់ទំនងជាមួយសាសន៍ដទៃ នៅក្នុងទឹកដីនោះ។ ប៉ុន្តែ ព្រះទ្រង់បានបង្គាប់ពួកគេ ឲ្យប្រព្រឹត្តចំពោះជនបរទេស ឲ្យដូចជាជាតិសាសន៍របស់ខ្លួនដែរ ហើយឲ្យស្រឡាញ់អ្នកទាំងនោះ ឲ្យដូចខ្លួនឯង(លេវីវិន័យ ១៩:៣៤)។ ក្រឹត្យវិន័យជាច្រើនរបស់ព្រះអម្ចាស់ បានធ្វើការលើកឡើងជាពិសេស អំពីជនបរទេស។ ឧទាហរណ៍ ទ្រង់បានបង្គាប់ពួកគេ មិនឲ្យធ្វើបាប ឬគាបសង្កត់អ្នកស្រុកក្រៅ ហើយត្រូវស្រឡាញ់ និងជួយអ្នកទាំងនោះវិញ(និក្ខមនំ ២៣:៩ ចោទិយកថា ១០:១៩)។ ជាច្រើនសតវត្ស៍ក្រោយមក ព្រះយេស៊ូវក៏បានបង្គាប់យើងឲ្យធ្វើដូចនេះផងដែរ គឺឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង(ម៉ាកុស ១២:៣១)។ សូមឲ្យយើងមានចិត្តដូចព្រះ ដោយស្រឡាញ់អ្នកដទៃដូចខ្លួនឯង…
Read articleតាមទ្រង់ដល់កន្លែងណា ដែលទ្រង់នាំទៅ
ខ្ញុំបានទន្ទឹងរង់ចាំ កម្មវិធីថ្វាយបង្គំព្រះ នៅថ្ងៃអាទិត្យ គឺមិនខុសពីកូនក្មេងទេ។ កម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ គឺពិតជាមានភាពរំភើបរីករាយ។ ព្រោះនៅថ្ងៃអាទិត្យ ខ្ញុំប្រហែលជាបានស្តាប់បេសកជន ឬគ្រូគង្វាលផ្សេងទៀត អធិប្បាយព្រះបន្ទូល។ ការអធិប្បាយព្រះបន្ទូលរបស់ពួកគេ បានបណ្តាលចិត្តខ្ញុំ ព្រោះពួកគេបានស្ម័គ្រចិត្តចាកចេញពីគ្រួសារ ញាតិមិត្ត ផ្ទះសម្បែង របស់ទ្រព្យ និងអាជីព ទៅកន្លែងដែលមិនធ្លាប់រស់នៅ ហើយជួនកាលមានគ្រោះថ្នាក់ទៀត ដើម្បីបម្រើព្រះ។ យ៉ាងណាមិញ លោកអេលីសេបានបោះបង់ចោលអ្វីៗជាច្រើន ដើម្បីដើរតាមព្រះ មិនខុសពីបេសកជនដ៏ស្មោះត្រង់ទាំងនោះឡើយ(១ពង្សាវតាក្សត្រ ១៩:១៩-២១)។ យើងគ្រាន់តែដឹងថា មុនពេលព្រះទ្រង់ត្រាសហៅគាត់ ឲ្យបម្រើទ្រង់ គាត់គឺជាកសិករម្នាក់។ ពេលហោរាអេលីយ៉ាបានជួបគាត់ នៅវាលស្រែ ខណៈពេលដែលគាត់កំពុងភ្ជួរដី លោកអេលីយ៉ាក៏បានបោះក្រមា ទៅលើស្មាលោកអេលីសេ(ជានិមិត្តរូប បង្ហាញអំពីតួនាទីរបស់គាត់ជាហោរា) ហើយក៏បានហៅគាត់ឲ្យដើរតាម។ លោកអេលីសេគ្រាន់តែបានសុំទៅថើបលាឪពុកម្តាយគាត់ ហើយក៏បានលះបង់គោរបស់គាត់ ដុតគ្រឿងធ្វើស្រែរបស់គាត់ ហើយក៏បាននិយាយលាឪពុកម្តាយគាត់ រួចដើរតាមលោកអេលីយ៉ា។ ក្នុងចំណោមយើង មិនមានមនុស្សច្រើនទេ ដែលត្រូវបានព្រះត្រាសហៅ ឲ្យចាកចេញពីគ្រួសារ និងញាតិមិត្ត ដើម្បីបម្រើទ្រង់ ជាបេសកជនពេញពេល ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងទាំងអស់គ្នា ដើរតាមទ្រង់ ហើយ “រស់នៅជាអ្នកជឿព្រះ ទោះជាយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ដែលទ្រង់បានរៀបចំ…
Read article