បញ្ហានៃសេចក្តីអំណួត
មនុស្សដែលសម្រេចបាននូវកេរ្តិ៍ឈ្មោះ ក្នុងកំរិតមិនធម្មតា ខណៈពេលដែលពួកគេនៅមានជីវិត ច្រើនតែត្រូវបានគេហៅថា “ជនល្បីឈ្មោះ ក្នុងសម័យរបស់ខ្លួន”។ មិត្តភក្តិខ្ញុំម្នាក់ដែលជាកីឡាករវាយកូនបាល់បេសប៊លអាជីព បានប្រាប់ខ្ញុំថា គាត់បានជួបមនុស្សជាច្រើន ក្នុងពិភពនៃកីឡា ដែលជា “ជនល្បីឈ្មោះ តែនៅក្នុងគំនិតខ្លួនឯងប៉ុណ្ណោះ”។ ត្រង់ចំណុចនេះ សេចក្តីអំណួតធ្វើឲ្យមនុស្សយើងគិតឃើញខ្លួនឯងល្អ ហួសពីការពិត តែការបន្ទាបខ្លួន ធ្វើឲ្យយើងមានទស្សនៈដ៏ត្រឹមត្រូវ។ អ្នកនិពន្ធព្រះគម្ពីរសុភាសិតបានមានប្រសាសន៍ថា “សេចក្តីឆ្មើងឆ្មៃនាំមុខសេចក្តីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ”(សុភាសិត ១៦:១៨)។ ការគិតអំពីខ្លួនឯង ដោយផ្អែកទៅលើការលើកដំកើងខ្លួនឯង នាំឲ្យយើងយល់ខុសអំពីខ្លួនឯង។ ការលើកដំកើងខ្លួនឯង នាំឲ្យយើងដួលចុះ។ ដើម្បីព្យាបាលថ្នាំពុល នៃភាពក្រអឺតក្រទម យើងត្រូវប្រើការបន្ទាបខ្លួនដ៏ពិត ដែលមកពីព្រះ។ “ការដែលមានចិត្តសុភាព ជាមួយនឹងពួកមនុស្សរាបទាប នោះវិសេសជាងការចែករបឹបជាមួយនឹងមនុស្សអួតអាង”(ខ.១៩)។ ព្រះយេស៊ូវបានប្រាប់ពួកសិស្សទ្រង់ថា “អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ហើយអ្នកណាក្នុងពួកអ្នកដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនិងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង”(ម៉ាថាយ ២០:២៦-២៨)។ ការទទួលរង្វាន់ សម្រាប់ការសម្រេចស្នាដៃ និងជោគជ័យ គឺមិនមានអ្វីជាបញ្ហាទេ។ តែអ្វីដែលសំខាន់នោះ គឺយើងត្រូវផ្តោតទៅលើព្រះ ដែលបានត្រាស់ហៅយើង ដោយមានបន្ទូលថា “ដ្បិតខ្ញុំស្លូត…
Read articleភួយមួយ សម្រាប់មនុស្សគ្រប់គ្នា
ក្មេងប្រុសឈ្មោះ ឡាញនើស វែន ភែល(Linus Van Pelt) ដែលមានឈ្មោះហៅខ្លីថា “ឡាននើស” (Linus) ជាតួឯកក្នុងសៀវភៅរឿងប្រឌិត ដែលមានចំណងជើងថា សណ្តែកដី ។ វាមានភាពឈ្លាវឆ្លាតណាស់ តែវាចេះតែមានអារម្មណ៍ថា ខ្វះសុវត្ថិភាពក្នុងការរស់នៅ បានជាវាយកភួយសុវត្ថិភាពដាក់តាមខ្លួនជានិច្ច។ រឿងនេះងាយយល់ទេ ព្រោះជាញឹកញាប់ យើងក៏មានការភ័យខ្លាច និងមានអារម្មណ៍ថា ខ្វះសុវត្ថិភាពផងដែរ។ យ៉ាងណាមិញ សាវ័កពេត្រុសធ្លាប់បានពិសោធនឹងការភ័យខ្លាច នៅក្នុងពេលដ៏សំខាន់។ ពេលគេចាប់ខ្លួនព្រះយេស៊ូវ លោកពេត្រុសក៏បានបង្ហាញចេញនូវចិត្តក្លាហាន ដោយតាមព្រះអម្ចាស់ ទៅដល់ទីជំនុំរបស់សម្តេចសង្ឃ។ ប៉ុន្តែ បន្ទាប់មក គាត់ក៏ចាប់ផ្តើមមានការភ័យខ្លាច ដោយនិយាយកុហក់ ដើម្បីលាក់បាំងអត្តសញ្ញាណរបស់គាត់(យ៉ូហាន ១៨:១៥-២៦)។ គាត់បាននិយាយពាក្យសម្តីដ៏អាប់ឱន ដោយបដិសេធព្រះអម្ចាស់របស់គាត់។ ប៉ុន្តែ ព្រះយេស៊ូវមិនដែលឈប់ស្រឡាញ់លោកពេត្រុសឡើយ ហើយទីបំផុត ទ្រង់ក៏បានស្អាងគាត់ឡើង(មើល យ៉ូហាន ២១:១៥-១៩)។ ក្រោយមក ក្នុងបទគម្ពីរ១ពេត្រុស ៤:៩ សាវ័កពេត្រុសបាននិយាយសង្កត់ធ្ងន់ អំពីសេចក្តីស្រឡាញ់របស់អ្នក ដែលបានពិសោធនឹងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះយេស៊ូវ។ ហើយបន្ទាប់មក គាត់ក៏បានប្រើពាក្យ “មុនដំបូងបង្អស់” ដើម្បីនិយាយសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសេចក្តីស្រឡាញ់ ក្នុងទំនាក់ទំនងរបស់យើង។ បន្ទាប់មក…
Read articleការសរសើរដំកើងព្រះ ពេលមានបញ្ហា
មានពេលមួយម្តាយរបស់ខ្ញុំបាននិយាយប្រាប់ខ្ញុំថា “ម៉ាក់កើតមហារីកហើយ”។ ពេលនោះ ខ្ញុំបានខំតាំងអារម្មណ៍ឲ្យរឹងមាំ ប៉ុន្តែ ខ្ញុំនៅតែមិនអាចទប់ទឹកភ្នែកជាប់។ ខ្ញុំគិតថា អ្នកក៏មិនចង់ឮមនុស្សជាទីស្រឡាញ់របស់អ្នក និយាយពាក្យដូចនេះដែរ។ ប៉ុន្តែ នេះជាលើកទីបីហើយ ដែលម្តាយខ្ញុំបានតយុទ្ធនឹងជម្ងឺមហារីក។ បន្ទាប់ពីការថត និងពិនិត្យសាច់ដែលមានបញ្ហាជាទៀងទាត់ ម្តាយរបស់ខ្ញុំក៏បានដឹងថា គាត់មានដុំសាច់កាចនៅក្រោមដៃគាត់។ ទោះគាត់បានទទួលដំណឹងអាក្រក់ក៏ដោយ ក៏គាត់នៅតែកម្សាន្តចិត្តខ្ញុំ។ គាត់ប្រាប់ខ្ញុំថា “ម៉ាក់ដឹងថា ព្រះតែងតែល្អចំពោះម៉ាក់ជានិច្ច។ ទ្រង់តែងតែស្មោះត្រង់ជានិច្ច”។ ទោះគាត់ត្រូវឆ្លងកាត់ការវៈកាត់ដ៏ពិបាក ហើយបន្ទាប់មក ត្រូវបាញ់កាំរស្មីក៏ដោយ ក៏គាត់នៅតែដឹងច្បាស់ថា ព្រះទ្រង់នៅតែគង់នៅជាមួយ ហើយស្មោះត្រង់ចំពោះគាត់ជានិច្ច។ ការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីលោកយ៉ូប។ លោកយ៉ូបបានបាត់បង់កូន ទ្រព្យសម្បត្តិ និងសុខភាពគាត់។ ប៉ុន្តែ បទគម្ពីរ យ៉ូប ១:២០ បានប្រាប់យើងថា បន្ទាប់ពីគាត់បានទទួលដំណឹងអាក្រក់ទាំងអស់នេះហើយ “គាត់បានផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ”។ ពេលប្រពន្ធគាត់ប្រាប់ឲ្យគាត់ជេរព្រះ គាត់និយាយថា “យើងទទួលសេចក្តីល្អមកពីព្រះ តើមិនត្រូវទទួលសេចក្តីអាក្រក់ដែរទេឬ?”(២:១០)។ នេះជាការឆ្លើយតប ដ៏គួរឲ្យភ្ញាក់ផ្អើល។ ទោះក្រោយមក លោកយ៉ូបបានរអ៊ូរទាំក៏ដោយ ក៏ទីបំផុត គាត់បានទទួលស្គាល់ថា ព្រះទ្រង់មិនដែលប្រែប្រួលឡើយ។ គាត់ដឹងថា ព្រះទ្រង់នៅតែគង់ជាមួយគាត់ ហើយនៅតែខ្វល់ពីគាត់។ សម្រាប់មនុស្សភាគច្រើន…
Read articleការស្តាប់សម្លេងទ្រង់
ខ្ញុំមានការពិបាកនៅក្នុងការស្តាប់ ដោយសារត្រចៀកខ្ញុំថ្លង់។ ដូចនេះ ខ្ញុំក៏បានពាក់ឧបករណ៍នៅត្រចៀក ដើម្បីជួយឲ្យខ្ញុំស្តាប់ឮ។ ភាគច្រើន ឧបករណ៍នេះមានដំណើរការល្អ លើកលែងតែនៅកន្លែងដែលមានសម្លេងរំខានខ្លាំង។ នៅកន្លែងអ៊ូអរបែបនោះ ឧបករណ៍ជំនួយស្តាប់ឮរបស់ខ្ញុំ បានចាប់សម្លេងទាំងអស់ នៅក្នុងបន្ទប់ ធ្វើឲ្យខ្ញុំមិនអាចឮសម្លេងមនុស្ស ដែលកំពុងនិយាយនៅមុខខ្ញុំ។ បញ្ហានេះ បានធ្វើឲ្យខ្ញុំនឹកចាំថា នៅក្នុងវប្បធម៌របស់យើងសព្វថ្ងៃ មានសម្លេងរំខានជាច្រើននៅជុំវិញខ្លួនយើង ដែលធ្វើឲ្យយើងមិនអាចស្តាប់ឮសម្លេង ដ៏ស្ងប់ស្ងាត់របស់ព្រះបាន។ លោក ធី អេស អេលាត(T.S. Eliot) ដែលជាកវីនិពន្ធកំណាព្យបានចោទជាសំណួរថា “តើយើងត្រូវស្វែងរកព្រះបន្ទូលនៅទីណា? តើអាចរកឃើញនៅកន្លែងនេះទេ បើមានសម្លេងច្រើនយ៉ាងនេះ”។ តែអរព្រះគុណព្រះអង្គ ឧបករណ៍ជំនួយស្តាប់សម្លេងរបស់ខ្ញុំ មានកន្លែងសារេ ឲ្យវាអាចកាត់សម្លេងដែលនៅជុំវិញខ្លួនខ្ញុំបាន ហើយជួយឲ្យខ្ញុំអាចស្តាប់ឮតែសម្លេងដែលខ្ញុំចង់ឮ។ យ៉ាងណាមិញ ទោះជាមានសម្លេងរំខាននៅជុំវិញយើងយ៉ាងណាក៏ដោយ បើសិនជាយើងសង្រួមចិត្តយើង ហើយប្រុងត្រចៀកស្តាប់ នោះយើងនឹងបានឮសម្លេង “ដ៏តូចរហៀង”របស់ទ្រង់(១ពង្សាវតាក្សត្រ ១៩:១១-១២)។ ព្រះទ្រង់បានមានបន្ទូលមកកាន់យើងជារៀងរាល់ថ្ងៃ ដោយត្រាសហៅយើង ឲ្យចូលមករកទ្រង់ ពេលដែលយើងនឿយហត់ និងត្រូវការជំនួយ។ ទ្រង់មានបន្ទូលមកកាន់យើង ពេលយើងមានទុក្ខជាទម្ងន់ និងនៅពេលដែលយើងខ្វះអំណរ និងការស្កប់ស្កល់ចិត្ត។ ប៉ុន្តែ ជាបឋម ព្រះទ្រង់មានបន្ទូលមកកាន់យើង តាមព្រះបន្ទូលទ្រង់(១ថែស្សាឡូនិច ២:១៣)។…
Read articleពិតជាអស្ចារ្យណាស់!
តាមនិស្ស័យសាច់ឈាមរបស់យើង យើងរាល់គ្នាខ្វះមិនដល់សិរីល្អរបស់ព្រះឡើយ(រ៉ូម ៣:២៣)។ ព្រះយេស៊ូវ ជារស្មីដែលភ្លឺចេញពីសិរីល្អរបស់ព្រះ(ហេព្រើរ ១:៣) ហើយអ្នកដែលស្គាល់ទ្រង់ ក៏បានឃើញសិរីល្អទ្រង់(យ៉ូហាន ១:១៤)។ នៅគ្រាសញ្ញាចាស់ សិរីល្អបានស្ថិតនៅពេញរោងឧបោសថ(និក្ខមនំ ៤០:៣៥-៣៥) ហើយក៏បានដឹកនាំពួកអ៊ីស្រាអែល ក្នុងវាលរហោស្ថានផងដែរ។ ហើយយើងក៏បានទទួលព្រះបន្ទូលសន្យាថា នៅចុងបញ្ចប់ នគរស្ថានសួគ៌នឹងបញ្ចេញពន្លឺ នៃសិរីល្អព្រះ តាមរបៀបដ៏អស្ចារ្យ បានជាយើងមិនត្រូវការពន្លឺថ្ងៃ នៅនគរស្ថានសួគ៌ឡើយ(វិវរណៈ ២១:២៣)។ ព្រះគម្ពីរបរិសុទ្ធទាំងមូល បានប្រាប់យើងថា យើងអាចអរសប្បាយនឹងសិរីល្អដ៏អស្ចារ្យរបស់ព្រះ ដែលបានសម្តែងមកឲ្យយើងឃើញតែបន្តិច ខណៈពេលដែលយើងកំពុងរស់នៅ ក្នុងផែនដីដែលទ្រង់បានបង្កើត។ សិរីល្អរបស់ព្រះជាការបង្ហាញចេញនូវផ្នែកខាងក្រៅនៃព្រះអង្គទ្រង់។ ដោយសារយើងមិនអាចមើលឃើញព្រះ នោះទ្រង់បានប្រទានឲ្យយើងឃើញរូបភាពដ៏ច្បាស់ នៃព្រះវត្តមានទ្រង់ និងព្រះរាជកិច្ចដែលទ្រង់ធ្វើ នៅក្នុងការជាច្រើន ដូចជាវិសាលភាពនៃចក្រវាល ភាពអស្ចារ្យនៃសេចក្តីសង្រ្គោះ និងព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ ក្នុងជីវិតយើងជាដើម។ នៅថ្ងៃនេះ ចូរយើងរកមើលសិរីល្អរបស់ព្រះ ដើម្បីឲ្យបានឃើញភស្តុតាងនៃភាពអស្ចារ្យរបស់ទ្រង់។ អ្នកនឹងបានឃើញសិរីល្អទ្រង់ នៅក្នុងសម្រស់ធម្មជាតិ សំណើចរបស់ក្មេង និងការស្រឡាញ់អ្នកដទៃជាដើម។ ព្រះទ្រង់នៅតែបន្តបំពេញផែនដី ដោយសិរីល្អរបស់ទ្រង់។-DAVE BRANON
Read articleរបៀបកែប្រែជីវិតមនុស្សម្នាក់
ជួនកាលជីវិតយើង មានការផ្លាស់ប្តូរក្នុងរយៈពេលដ៏ខ្លី តាមរយៈឥទ្ធិពលដ៏មានអំណាចរបស់អ្នកដទៃ។ សម្រាប់លោកប្រ៊ូស ស្ព្រីងធីន(Bruce Springsteen) ដែលជាតន្ត្រីកររ៉ក់ ខិនរ៉ូល ដ៏ល្បីល្បាញ គាត់បានឆ្លងកាត់វ័យកុមារដ៏លំបាកលំបិន និងបន្តជម្នះជម្ងឺធ្លាក់ទឹកចិត្ត ដោយមិនព្រមចុះចាញ់ តាមរយៈស្នាដៃរបស់សីល្បៈករផ្នែកតន្រ្តី។ គាត់ថា គាត់បានរកឃើញអត្ថន័យនៃការងាររបស់គាត់ តាមរយៈការពិត ដែលគាត់មានបទពិសោធន៍ដោយផ្ទាល់ គឺការពិតដែលថា “អ្នកអាចកែប្រែជីវិតនរណាម្នាក់ ក្នុងរយៈពេល៣នាទី ដោយប្រើបទចម្រៀងដែលអាចកែប្រែជីវិតពួកគេ”។ ពាក្យសម្តីដែលអ្នកដទៃជ្រើសរើសបានល្អ ក៏អាចនាំឲ្យយើងមានសង្ឃឹម ហើយថែមទាំងកែប្រែទិសដៅនៃជីវិតយើង គឺមិនខុសពីបទចម្រៀងដែលអាចកែប្រែជីវិតនោះឡើយ។ ខ្ញុំជឿថា មនុស្សជាច្រើនធ្លាប់មានការសន្ទនា ដែលមានឥទ្ធិពលមកលើជីវិតពួកគេជារៀងរហូត ដែលមានដូចជាពាក្យសម្តីរបស់គ្រូបង្រៀន ដែលកែប្រែទស្សនៈដែលយើងមានចំពោះពិភពលោក ពាក្យលើកទឹកចិត្តដែលនាំឲ្យយើងមានទំនុកចិត្ត ពាក្យសម្តីដ៏សុភាពរបស់មិត្តភក្តិ ដែលជួយឲ្យយើងឆ្លងកាត់ពេលដ៏ពិបាក។ ប្រហែលមកពីហេតុនេះហើយ បានជាព្រះគម្ពីរសុភាសិត បានចំណាយពេលជាច្រើន ដើម្បីនិយាយសង្កត់ធ្ងន់ អំពីការទទួលខុសត្រូវ ដែលយើងត្រូវមាន នៅក្នុងការឲ្យតម្លៃពាក្យសម្តី ហើយនិយាយស្តី ដោយប្រាជ្ញា។ ព្រះគម្ពីរមិនដែលចាត់ទុកពាក្យសម្តីថា គ្រាន់តែជា “ការនិយាយ” ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ព្រះគម្ពីរបានបង្រៀនយើងថា ការស្លាប់រស់របស់យើង ក៏អាស្រ័យទៅលើពាក្យសម្តីរបស់យើងផងដែរ(១៨:២១)។ ពាក្យសម្តីតែពីរបីម៉ាត់ អាចធ្វើឲ្យវិញ្ញាណបាក់បែក តែពាក្យសម្តីប្រកបដោយប្រាជ្ញា និងក្តីសង្ឃឹម ក៏លើកទឹកចិត្ត…
Read article