ការបោះជំហានចូលទៅក្នុងឱកាស
មនុស្សជាច្រើនមានការពិបាក នៅក្នុងការព្យាយាមហាត់ប្រាណឲ្យបានគ្រប់គ្រាន់។ ខ្ញុំក៏មានបញ្ហាដូចពួកគេផងដែរ។ ដូចនេះ ថ្មីៗនេះ ខ្ញុំមានអ្វីម្យ៉ាង ដើម្បីជួយជំរុញចិត្តខ្លួនឯងឲ្យហាត់ប្រាណ។ វាគឺជាឧបករណ៍រាប់ជំហានដើរ។ វាជាឧបករណ៍ធម្មតាទេ ប៉ុន្តែ វាអស្ចារ្យណាស់ ដោយសារវាបានជួយជំរុញចិត្តខ្ញុំឲ្យហាត់ប្រាណ។ ខ្ញុំឈប់រអ៊ូរទាំ ពេលដែលខ្ញុំត្រូវក្រោកដើរទៀតហើយ ផ្ទុយទៅវិញ ខ្ញុំបានមើលឃើញថា វាជាឱកាសដើម្បីផ្លាស់ទី ពីរបីជំហានទៀត។ កិច្ចការដ៏សាមញ្ញៗ ដូចជាការដងទឹកមួយពែងឲ្យកូនខ្ញុំជាដើម បានក្លាយជាឱកាសដែលជួយឲ្យខ្ញុំ បន្តដំណើរទៅរកគោលដៅដែលធំជាង។ បានសេចក្តីថា ឧបករណ៍រាប់ជំហានដើររបស់ខ្ញុំ បានកែប្រែទស្សនៈ និងការបណ្តាលចិត្តរបស់ខ្ញុំ។ សព្វថ្ងៃនេះ ខ្ញុំបានរកឱកាសដើរជាច្រើនជំហានទៀត។ ខ្ញុំឆ្ងល់ថា តើជីវិតជាគ្រីស្ទបរិស័ទមានលក្ខណៈដូចនេះដែរឬទេ? យើងមានឱកាសជាច្រើន សម្រាប់ស្រឡាញ់ និងបម្រើ ហើយប្រាស្រ័យទាក់ទងអ្នកដទៃ ជារៀងរាល់ថ្ងៃ គឺដូចដែលសាវ័កប៉ុលបានលើកទឹកចិត្តក្នុងបទគម្ពីរកូល៉ុស ៤:៥។ ប៉ុន្តែ តើខ្ញុំដឹងទេថា ខ្ញុំតែងតែមានឱកាសធ្វើការល្អ? តើខ្ញុំបានចាប់អារម្មណ៍ ចំពោះឱកាសធ្វើជាអ្នកលើកទឹកចិត្ត ក្នុងទំនាក់ទំនង ដែលហាក់ដូចជាសាមញ្ញឬទេ? ព្រះទ្រង់កំពុងតែធ្វើការរបស់ទ្រង់ ក្នុងជីវិតមនុស្សម្នាក់ៗ ដែលខ្ញុំទំនាក់ទំនង រាប់ចាប់ពីក្រុមគ្រួសារ និងមិត្តរួមការងារ រហូតដល់អ្នកលក់នៅហាងទំនិញ។ ទំនាក់ទំនងនីមួយៗបានផ្តល់ឱកាស ឲ្យខ្ញុំផ្តោតអារម្មណ៍ទៅលើការអ្វីដែលព្រះទ្រង់អាចធ្វើ ទោះការនោះហាក់ដូចជា “កិច្ចការតូចតាច” ដូចជាការសួរសុខទុក្ខអ្នករត់តុ…
Read articleទ្រព្យសម្បត្តិជាតិ
ពេលដែលអ្នកផ្សាយពាណិជ្ជកម្មម្នាក់ បានកែរូបថតរូបចម្លាក់ថ្មម៉ាបដ៏ល្បីល្បាញ របស់លោកមៃឃលអែនជែលឡូ(Michelangelo) ដែលជារូបចម្លាក់ស្តេចដាវីឌ ដែលមានចែងក្នុងព្រះគម្ពីរ រដ្ឋាភិបាលប្រទេសអ៊ីតាលី និងមន្ត្រីសារៈមន្ទីរបានប្រឆាំងនឹងការកែរូបថតនេះ។ មន្ត្រីក្រសួងវិចិត្រសីល្បៈប្រទេសអ៊ីតាលីបានមានប្រសាសន៍ថា ការដែលអ្នកផ្សាយពាណិជ្ជកម្មរូបនោះ បានកាត់តដាក់រូបស្តេចដាវីឌ ឲ្យស្ពាយកាំភ្លើងនៅនឹងស្មា (ជាជាងដាក់រូបដង្ហក់របស់ទ្រង់) គឺជាការបំពាន ដែលមិនខុសពីការយកញញួរវាយកំទេចរូបចម្លាក់នោះ ឬយ៉ាប់ជាងនេះទៀត។ នៅទីក្រុងយេរូសាឡិម កាលពីសតវត្សរ៍ទី១ គេបាននឹកចាំថា ស្តេចដាវីឌជាអ្នកគង្វាល ដែលបាននិពន្ធបទចម្រៀង និងជាស្តេចដែលធ្វើសឹកសង្រ្គាម ដែលដឹតជាប់ក្នុងការចងចាំ របស់ជនជាតិអ៊ីស្រាអែល និងបាននាំមកនូវសេចក្តីសង្ឃឹមដ៏អស្ចារ្យបំផុត។ ពួកហោរាបានថ្លែងទំនាយថា កូនចៅជំនាន់ក្រោយរបស់ស្តេចដាវីឌ នឹងបានវាយឈ្នះពួកខ្មាំងសត្រូវរបស់សាសន៍អ៊ីស្រាអែលនៅទីបញ្ចប់។ ហេតុនេះហើយ ជាច្រើនសតវត្សរ៍ក្រោយមក ពេលដែលពួកបណ្តាជនបានស្វាគមន៍ព្រះយេស៊ូវ ដោយចាត់ទុកទ្រង់ជា ព្រះរាជបុត្រានៃស្តេចដាវីឌ (ម៉ាថាយ ២១:៦-៩) ពួកគេបានរំពឹងថា ទ្រង់នឹងដឹកនាំការបះបោរ ដើម្បីរំដោះប្រទេសខ្លួនឲ្យរួចពីនឹមត្រួតត្រារបស់ចក្រភពរ៉ូម៉ាំង។ តែផ្ទុយទៅវិញ ព្រះយេស៊ូវបានផ្តួលតុរបស់អ្នករកស៊ីដូរលុយ នៅព្រះវិហារ ដើម្បីស្អាងដំណាក់ព្រះវរបិតារបស់ទ្រង់ ឲ្យក្លាយជាដំណាក់សម្រាប់អធិស្ឋាន សម្រាប់មនុស្សគ្រប់ជាតិសាសន៍។ ពួកអ្នកដឹកនាំរបស់ជនជាតិអ៊ីស្រាអែលក៏មានការខឹងសម្បា។ ទ្រង់មិនបានធ្វើខ្លួនជាព្រះមែស៊ី និងព្រះរាជបុត្រានៃស្តេចដាវីឌ ដូចដែលពួកគេបានរំពឹងទុកនោះឡើយ។ ដូចនេះ ពួកគេមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វីទេ បានជាពួកគេឲ្យពួកពេជឃាតរ៉ូម៉ាំង យកញញួរមកដំដែកគោលពីលើព្រះហស្ត និងព្រះបាទទ្រង់ជាប់នឹងឈើឆ្កាង ទាំងដែលទ្រង់ជាសិរីល្អដ៏ពិតនៃជនជាតិអ៊ីស្រាអែល។ ព្រះយេស៊ូវមិនបានបញ្ឈប់ពួកគេឡើយ ផ្ទុយទៅវិញ…
Read articleសដូចហិមៈ
កាលពីខែធ្នូ ឆ្នាំមុន ខ្ញុំ និងក្រុមគ្រួសារខ្ញុំ បានធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំ។ យើងបានរស់នៅក្នុងតំបន់មានអាកាសធាតុត្រូពិចពេញមួយជីវិតយើង ដូចនេះ ពេលនោះជាលើកទីមួយ ដែលយើងបានឃើញព្រឹល ក្នុងទិដ្ឋភាពដ៏អស្ចារ្យ។ ពេលដែលយើងកំពុងគិតអំពីព្រឹលដែលកំពុងគ្របដណ្តប់ទីវាល ស្វាមីខ្ញុំក៏បានដកស្រង់បទគម្ពីរអេសាយ ដែលបានចែងថា “ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ”(អេសាយ ១:១៨)។ បន្ទាប់មក កូនស្រីអាយុបីឆ្នាំរបស់យើង ក៏បានសួរអំពីអត្ថន័យនៃពាក្យពណ៌ក្រហមទែង ហើយនាងក៏បានសួរយើងថា “តើពណ៌ក្រហមជាពណ៌អាក្រក់ឬ?” នាងដឹងថា អំពើបាបជាអ្វីដែលព្រះទ្រង់មិនចូលចិត្ត តែខគម្ពីរនេះ គ្រាន់តែនិយាយអំពីពណ៍ក្នុងន័យប្រៀបធៀបប៉ុណ្ណោះ។ ក្នុងបទគម្ពីរនេះ ពាក្យពណ៌ក្រហមទែងដែលលោកអេសាយបានប្រើ គឺជាពណ៌ក្រហមដែលមានក្នុងថ្នាំសម្រាប់ជ្រលក់ក្រណាត់ ដែលគេផលិតពីពងសត្វល្អិតម្យ៉ាងនៅសម័យនោះ។ គេជ្រលក់ក្រណាត់ទៅក្នុងពណ៌ក្រហមនោះពីរដង ដើម្បីឲ្យពណ៌នោះនៅជាប់នឹងក្រណាត់បានល្អ។ ទឹកភ្លៀង ឬការបោកគក់មិនអាចធ្វើឲ្យជ្រះពណ៌ពីក្រណាត់បានឡើយ។ អំពើបាបគឺមានលក្ខណៈដូចនេះឯង។ មនុស្សមិនអាចពឹងផ្អែកទៅលើសមត្ថភាពខ្លួនឯង ដើម្បីលាងជម្រះអំពើបាបរបស់ខ្លួនបានឡើយ។ អំពើបាបបានចាក់ឫសជាប់ក្នុងចិត្តមនុស្ស។ មានតែព្រះទេដែលអាចលាងជម្រះអំពើបាបចេញពីចិត្តយើងបាន។ នៅថ្ងៃនោះ ពេលដែលយើងមើលទៅភ្នំ យើងក៏បានស្ងើចសរសើរពណ៌សសុទ្ធ ដែលតំណាងឲ្យភាពបរិសុទ្ធរួចពីបាប។ ព្រះទ្រង់នឹងអត់ទោសបាបឲ្យយើង ពេលដែលយើងលន់តួបាប ប្រែចិត្តចេញពីបាប ហើយងាកបែរមករកព្រះ ដើម្បីឲ្យទ្រង់លាងសម្អាត(កិច្ចការ ៣:១៩) ព្រះទ្រង់នឹងអត់ទោសឲ្យយើង ហើយប្រទានឲ្យយើងមានជីវិតថ្មី។ មានតែតាមរយៈការលះបង់របស់ព្រះយេស៊ូវទេ ដែលយើងអាចទទួលចិត្តបរិសុទ្ធ ដែលគ្មាននរណាអាចឲ្យយើងបាន…
Read articleមានសមត្ថភាព និងនៅទំនេរ
ពេលខ្ញុំបានទទួលដំណឹងថា ម្តាយខ្ញុំមានជម្ងឺមហារីក ស្វាមីរបស់ខ្ញុំកំពុងនៅកន្លែងធ្វើការ។ ខ្ញុំក៏បានផ្ញើសារឲ្យគាត់ ហើយក៏បានទាក់ទងមិត្តភក្តិ និងសាច់ញាតិ។ ប៉ុន្តែ គ្មាននរណាទំនេរសោះ។ ខ្ញុំក៏បានគ្របមុខ ដោយដៃទាំងពីរកំពុងតែញ័រ ហើយក៏បានអធិស្ឋានទាំងខ្សិបខ្សួលថា “ព្រះអម្ចាស់ សូមជួយទូលបង្គំផង”។ ខ្ញុំក៏បាននឹកចាំព្រះបន្ទូល ដែលបានធានាដល់ខ្ញុំថា ទ្រង់គង់នៅជាមួយខ្ញុំជានិច្ច។ ការនេះក៏បានកម្សាន្តចិត្តខ្ញុំ ក្នុងពេលដែលខ្ញុំមានអារម្មណ៍ឯកោយ៉ាងខ្លាំង។ ក្រោយមក ខ្ញុំក៏បានអរព្រះគុណព្រះអម្ចាស់ ពេលដែលស្វាមីខ្ញុំបានវិលត្រឡប់មកផ្ទះវិញ ហើយក៏បានទទួលការលើកទឹកចិត្តពីមិត្តភក្តិ និងសាច់ញាតិជាបន្តបន្ទាប់។ ប៉ុន្តែ អារម្មណ៍កក់ក្តៅ ដែលបានពីការដឹងថា ព្រះទ្រង់គង់នៅជាមួយ ក្នុងពេលដ៏ឯកោពីរបីម៉ោងនោះ បានផ្តល់ការបញ្ជាក់ដល់ខ្ញុំថា ព្រះទ្រង់បានត្រៀមខ្លួនជានិច្ច ដើម្បីនឹងជួយខ្ញុំ ដោយព្រះទ័យស្មោះត្រង់ ទោះជានៅទីណា ឬនៅពេលណាក៏ដោយ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៤៦ អ្នកនិពន្ធទំនុកដំកើង បានប្រកាសថា ព្រះទ្រង់ជាទីជ្រកកោន ជាកម្លាំង និងជាជំនួយ(ខ.១)។ ពេលយើងមានអារម្មណ៍ថា ភាពវឹកវរកំពុងហ៊ុមព័ទ្ធជុំវិញយើង ឬអ្វីៗដែលយើងបានគិត បានរំលំរលាយអស់ នោះចូរកុំខ្លាចឡើយ(ខ.២-៣)។ ព្រះទ្រង់មិនចេះទ្រេតទ្រោត(ខ.៤-៧)។ អំណាចទ្រង់ជាភស្តុតាង និងមានប្រសិទ្ធិភាពជានិច្ច(ខ.៨-៩)។ ព្រះដ៏អស់កល្បដែលជួយយើង ទ្រង់ប្រទានឲ្យយើងមានទំនុកចិត្ត ចំពោះលក្ខណៈសម្បត្តិដែលមិនចេះប្រែប្រួលរបស់ទ្រង់(ខ.១០)។ ព្រះអម្ចាស់ដែលជាទីមាំមួននៃយើង គង់នៅជាមួយយើងជារៀងរហូត(ខ.១១)។ ព្រះទ្រង់បង្កើតសិស្សទ្រង់មក…
Read articleដូចក្មេងតូច
នៅពេលល្ងាចថ្ងៃមួយ កាលពីច្រើនឆ្នាំកន្លងទៅ បន្ទាប់ពីលួអាន(Luann) ភរិយាខ្ញុំ នាំកូនស្រីអាយុពីរឆ្នាំរបស់យើង អធិស្ឋានមុនចូលគេងហើយ ក្មេងតូចម្នាក់នេះក៏បានសួរម្តាយនាងថា “ម៉ាក់ ព្រះយេស៊ូវនៅទីណា?” ពេលនោះម្តាយនាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភរិយារបស់ខ្ញុំក៏បានឆ្លើយថា “ព្រះយេស៊ូវគង់នៅនគរស្ថានសួគ៌ ហើយគង់នៅគ្រប់ទិសទី និងកំពុងគង់នៅជាមួយយើងនៅទីនេះផងដែរ។ ហើយទ្រង់អាចគង់នៅក្នុងចិត្តកូន បើសិនជាកូនចង់យាងទ្រង់ចូលគង់”។ នាងក៏បានឆ្លើយថា “កូនចង់ឲ្យព្រះយេស៊ូវគង់នៅក្នុងចិត្តកូន”។ ម្តាយរបស់នាងក៏បានតបថា “កូនអាចយាងទ្រង់ចូលគង់នៅពេលណាក៏បាន”។ នាងក៏បានប្រាប់ថា “កូនចង់យាងទ្រង់ចូលគង់នៅក្នុងចិត្តកូន នៅពេលឥឡូវនេះ”។ ពេលនោះ ក្មេងស្រីតូចម្នាក់នេះក៏បាននិយាយថា “ព្រះយេស៊ូវ សូមយាងចូលគង់ក្នុងចិត្តទូលបង្គំ ហើយគង់នៅជាមួយទូលបង្គំ”។ ហើយនាងក៏បានចាប់ផ្តើមការធ្វើដំណើរនៃសេចក្តីជំនឿជាមួយទ្រង់ ចាប់ពីពេលនោះមក។ ពេលពួកសិស្សព្រះយេស៊ូវសួរទ្រង់ថា តើនរណាធំជាងគេ ក្នុងនគរស្ថានសួគ៌ ទ្រង់ក៏បានហៅក្មេងតូចម្នាក់ ឲ្យមកក្នុងកណ្តាលចំណោមពួកគេ(ម៉ាថាយ ១៨:១-២)។ ទ្រង់មានព្រះបន្ទូលថា “បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ដូច្នេះ អ្នកណាដែលបន្ទាបខ្លួន ឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថា ធំជាងគេក្នុងនគរស្ថានសួគ៌ហើយ អ្នកណាដែលទទួលកូនតូចណាមួយដូចកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថា ទទួលខ្ញុំដែរ”(ខ.៣-៥)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងបង្រៀនយើងថា ក្មេងដែលមានជំនឿលើទ្រង់ អាចធ្វើជាគំរូដ៏ល្អនៃសេចក្តីជំនឿ។ ទ្រង់ក៏បានប្រាប់យើង ឲ្យស្វាគមន៍អ្នកដែលបើកចិត្តថ្វាយទ្រង់។…
Read articleក្តីអំណរ
ខ្ញុំកំពុងតែឈានទៅរករដូវកាលថ្មីយ៉ាងឆាប់រហ័ស គឺ “រដូវរងា” នៃភាពចាស់ជរា ប៉ុន្តែ ខ្ញុំមិនទាន់ទៅដល់នៅឡើយទេ។ ទោះបីជាថ្ងៃខែឆ្នាំបានបោលទៅមុខយ៉ាងឆាប់រហ័ស ហើយជួនកាល ខ្ញុំចង់បន្ថយល្បឿនវាក៏ដោយ ក៏ខ្ញុំនៅតែមានក្តីអំណរ ដែលបានជួយទ្រទ្រង់ខ្ញុំ ឲ្យបន្តដំណើរទៅមុខទៀត។ ថ្ងៃថ្មីនីមួយៗ ជាថ្ងៃថ្មីដែលព្រះអម្ចាស់បានប្រទានខ្ញុំ។ ខ្ញុំអាចថ្លែងជាមួយអ្នកនិពន្ធបទទំនុកដំកើងថា “នេះជាការល្អហើយ គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា …ព្រមទាំងសំដែងពីសេចក្តីសប្បុរសនៃទ្រង់នៅពេលព្រឹក ហើយពីសេចក្តីស្មោះត្រង់របស់ទ្រង់រាល់តែយប់”(ទំនុកដំកើង ៩២:១-២)។ ទោះបីជាជីវិតខ្ញុំ មានការតស៊ូ និងការឈឺចាប់ និងទុក្ខលំបាកផ្សេងទៀត ដែលជួនកាលខ្ញុំមានអារម្មណ៍ថា ហួសសមត្ថភាពខ្ញុំក៏ដោយ ក៏ព្រះទ្រង់ជួយឲ្យខ្ញុំអាចចូលរួមជាមួយអ្នកនិពន្ធទំនុកដំកើង នៅក្នុងការ “បន្លឺឡើង ដោយអំណរ ចំពោះការនៃព្រះហស្តទ្រង់”(ខ.៤)។ គឺអំណរ ដោយសារព្រះពរដែលទ្រង់ប្រទាន ក្រុមគ្រួសារ មិត្តភក្តិ និងកិច្ចការដែលខ្ញុំធ្វើដោយពេញចិត្ត។ ហើយក៏ជាក្តីអំណរ ដោយសារស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ និងព្រះបន្ទូលដែលទ្រង់បានបណ្តាលចិត្តគេឲ្យតែង។ ក៏ដូចជាក្តីអំណរ ដោយសារព្រះយេស៊ូវបានស្រឡាញ់យើងខ្លាំងដល់ម្ល៉េះ បានជាទ្រង់សុគតជួសបាបយើង។ ហើយក៏ជាក្តីអំណរ ដោយសារទ្រង់ប្រទានព្រះវិញ្ញាណ ដែលជាប្រភពនៃក្តីអំណរដ៏ពិត(រ៉ូម ១៥:១៣)។ ដោយសារព្រះអម្ចាស់ នោះអ្នកជឿទ្រង់ អាច “នឹងលូតលាស់ឡើង ដូចជាដើមលម៉ើរ … គេនឹងនៅតែកើតផល គេនឹងមានជ័រជាបរិបូរ…
Read article