ការគិតដែលត្រឹមត្រូវ
ថ្ងៃមួយ អ្នកស្រីរេជីណា(Regina)បានបើកឡានត្រឡប់មកផ្ទះវិញ ដោយការបាក់ទឹកចិត្ត និងអស់កម្លាំង។ នៅថ្ងៃនោះ ពីដំបូងនាងបានទទួលដំណឹងដ៏ក្រៀមក្រំ ពីមិត្តភក្តិម្នាក់ ដែលបានផ្ញើសារ មកកាន់ទូរស័ព្ទនាង បន្ទាប់មក នាងក៏បានមានការប្រជុំដ៏តឹងតែងជាមួយមិត្តរួមការងារ ដែលបានបដិសេធមិនព្រមអនុវត្តតាមគំនិតរបស់នាង។ ពេលអ្នកស្រីរេជីណាកំពុងអធិស្ឋានទៅកាន់ព្រះអម្ចាស់ នាងក៏បានគិតថា នាងគួរតែទុកភាពតប់ប្រមល់របស់នាងមួយឡែក ទើបជាការប្រសើរ ហើយទៅសួរសុខទុក្ខមនុស្សចាស់ម្នាក់ នៅមណ្ឌលចាស់ជរា ដោយនាំផ្កាយកទៅជាមួយផង ឲ្យគាត់ភ្ញាក់ផ្អើល។ វិញ្ញាណរបស់នាងក៏មានអំណរឡើងវិញ ពេលអ្នកស្រីម៉ារាបានទទួលផ្កាដោយអំណរ ទំាងពោលសរសើរថា ព្រះអម្ចាស់ពិតជាល្អចំពោះគាត់ណាស់។ គាត់មានប្រសាសន៍ថា “ខ្ញុំមានគ្រែគេង មានកៅអីអង្គុយ មានអាហារមួយថ្ងៃបីពេល ហើយមានគិលានុបដ្ឋាយិកាមើលថែរ។ ហើយយូរៗម្តង ព្រះបានចាត់អ្នកបម្រើរបស់ទ្រង់ម្នាក់ ឲ្យសួរសុខទុក្ខស្រ្តីមេម៉ាយចាស់ជរាដូចខ្ញុំ ទ្រង់ជ្រាបថា ខ្ញុំស្រឡាញ់ពួកគេ ហើយទ្រង់ស្រឡាញ់ខ្ញុំ”។ របៀបនៃការគិតគឺសំខាន់ណាស់។ គឺដូចមានពាក្យមួយពោលថា “១០ភាគរយនៃជីវិតមនុស្ស គឺជាការអ្វីដែលបានកើតឡើងចំពោះយើង ហើយ៩០ភាគរយទៀត គឺជារបៀបដែលយើងឆ្លើយតបចំពោះការអ្វីដែលបានកើតឡើង”។ ពួកអ្នកដែលសាវ័កយ៉ាកុបបានសរសេរសំបុត្រផ្ញើរទៅ បានបែកខ្ញែកគ្នា ដោយសារការបៀតបៀន ហើយគាត់ក៏បានប្រាប់ពួកគេ ឲ្យរៀបចំការគិត អំពីទុក្ខលំបាកផ្សេងៗ ឲ្យបានត្រឹមត្រូវ។ គឺដូចដែលគាត់បានលើកទឹកចិត្តពួកគេថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ”(យ៉ាកុប ១:២)។ យើងម្នាក់ៗ សុទ្ធតែមានការធ្វើដំណើរ…
Read articleការសន្យា
ខ្ញុំនិងកូនស្រីពៅរបស់ខ្ញុំ មានល្បែងកម្សាន្តមួយ ដែលយើងហៅថា “ល្បែងតាមក្តិច”។ ពេលនាងឡើងជណ្តើរផ្ទះ ខ្ញុំនឹងដេញនាងពីក្រោយ ហើយព្យាយាមក្តិចនាងតិចៗ។ ក្បួននៃការលេង គឺខ្ញុំអាចក្តិចនាងតិចៗ តែនៅពេលដែលនាងនៅលើជណ្តើរប៉ុណ្ណោះ។ ពេលនាងបានឡើងដល់លើហើយ គឺនាងបានរួចខ្លួនហើយ។ ជួនកាល នាងមិនមានអារម្មណ៍ចង់លេងទេ។ ហើយបើខ្ញុំដេញនាងឡើងជណ្តើរ នាងនឹងនិយាយថា “អត់ឲ្យក្តិចទេ!” ខ្ញុំក៏ឆ្លើយតបថា “អត់ក្តិចទេ ម៉ាក់សន្យា”។ សព្វថ្ងៃនេះ ការសន្យានេះអាចជារឿងតូចតាចទេ។ ប៉ុន្តែ ពេលដែលខ្ញុំធ្វើ នូវអ្វីដែលខ្ញុំបានសន្យា កូនស្រីរបស់ខ្ញុំ ក៏បានចាប់ផ្តើមយល់អំពីចរិយ៉ាសម្បត្តិរបស់ខ្ញុំ។ ពេលនាងបានឃើញខ្ញុំធ្វើ តាមអ្វីដែលខ្ញុំបាននិយាយ នាងដឹងថា ពាក្យសម្តីរបស់ខ្ញុំល្អទេ ហើយនាងអាចទុកចិត្តខ្ញុំ។ ការកាន់តាមពាក្យសន្យាដ៏តូចនេះ ជារឿងតូចតាចទេ។ ប៉ុន្តែ ការសន្យា និងការកាន់តាមពាក្យសន្យា ជាជ័រកាវដែលជួយទំនាក់ទំនងឲ្យកាន់តែរឹងមាំ ហើយក៏បានសង់គ្រឹះនៃសេចក្តីស្រឡាញ់ និងការទុកចិត្ត។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កពេត្រុស ពេលដែលគាត់សរសេរក្នុងសំបុត្ររបស់គាត់ថា ព្រះបន្ទូលសន្យារបស់ព្រះ ជួយឲ្យយើងអាច “មានចំណែកនៅក្នុងនិស្ស័យរបស់ព្រះ”(២ពេត្រុស ១:៤)។ ពេលយើងជឿព្រះ ដោយផ្អែកលើព្រះបន្ទូលទ្រង់ ពោលគឺជឿអ្វីដែលទ្រង់មានបន្ទូលអំពីព្រះអង្គទ្រង់ និងអំពីយើង នោះមានន័យថា យើងកំពុងបើកចិត្តចំហរ សម្រាប់ឲ្យទ្រង់បង្ហាញបំណងព្រះទ័យចំពោះយើង។ ការនេះក៏បានផ្តល់ឱកាស…
Read articleជំនួយសម្រាប់ខ្ញុំ
អស់រយៈពេលជិត២ទសវត្សរ៍ហើយ ដែលក្រុមចម្រៀងប្រ៊ូគលីន ថាបឺណាខល(Brooklyn Tabernacle) បានធ្វើជាព្រះពរ ដល់ហ្វូងមនុស្សជាច្រើន តាមរយៈបទចម្រៀងដំណឹងល្អ ដែលធ្វើឲ្យវិញ្ញាណនៃមនុស្សទាំងឡាយមានភាពស្រស់ថ្លាឡើង។ ឧទាហរណ៍ ពួកគេបាននិពន្ធចម្រៀងមួយបទ ដែលផ្អែកទៅលើបទគម្ពីរ ទំនុកដំកើង ១២១ ដែលមានចំណងជើងថា “ជំនួយសម្រាប់ខ្ញុំ”។ បទគម្ពីរទំនុកដំកើង ជំពូក១២១ បានចែងអំពីការបង្ហាញនូវសេចក្តីជំនឿលើព្រះអម្ចាស់ ដែលបាននាំឲ្យអ្វីៗគ្រប់យ៉ាងមានវត្តមានឡើង ហើយទ្រង់ជាប្រភពនៃជំនួយ សម្រាប់អ្នកនិពន្ធទំនុកមួយនេះផងដែរ(ខ.១-២)។ តើជំនួយទាំងនោះ មានអ្វីខ្លះ? គឺ ការមានលំនឹង(ខ.៣) ការមើលថែរគ្រប់ពេលវេលា(ខ.៣-៤) វត្តមានគង់នៅជាមួយ និងការការពារជាប់ជានិច្ច(ខ.៥-៦) និងការថែរក្សា ឲ្យរួចផុតពីការអាក្រក់គ្រប់យ៉ាង នៅពេលណាមួយ និងអស់កល្បជានិច្ច(ខ.៧-៨)។ រាស្រ្តរបស់ព្រះនៅគ្រប់សម័យកាល បានប្រកាសថា ព្រះអម្ចាស់ជាប្រភពនៃជំនួយរបស់ពួកគេ តាមរយៈបទចម្រៀងរបស់ខ្លួន ផ្អែកទៅលើបទគម្ពីរ។ តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ ខ្ញុំធ្លាប់លើកសម្លេងច្រៀងជាមួយអ្នកដទៃ អស់ពីចិត្ត នូវបទចម្រៀងដែលលោកឆាល វេសលី(Charles Wesley)បាននិពន្ធ ដែលច្រៀងថា “ឱព្រះវរបិតា ទូលបង្គំសូមលើកដៃឡើងទៅរកទ្រង់ ទូលបង្គំគ្មានជំនួយអ្វី ក្រៅពីទ្រង់។ បើទ្រង់ចេញពីទូលបង្គំ តើទូលបង្គំនឹងទៅជាយ៉ាងណា”។ លោកម៉ាធីន លូសឺរ(Martin Luther) ក៏បានពិពណ៌នានៅក្នុងសំណេររបស់គាត់ផងដែរថា “ព្រះនៃយើង…
Read articleសម្រស់នៃសេចក្តីស្រឡាញ់
របាំយ៉ារ៉ាបេ តាប៉ាទីយ៉ូ គឺជារបាំមួករបស់ប្រជាជនមិចស៊ីកូ ដែលអបអរសាទរសេចក្តីស្នេហាររបស់គូរស្នេហ៍។ ក្នុងអំឡុងពេលនៃការរាំដ៏រស់រវើក មនុស្សប្រុសបានដាក់មួករបស់ខ្លួនដែលមានហាមធំ នៅលើដី។ នៅចុងបញ្ចប់នៃការរាំ ស្រ្តីដែលជាដៃគូរាំក៏បានរើសមួកនោះឡើង ហើយអ្នកទាំងពីរក៏បានលាក់មុខនៅពីក្រោយមួកនោះ ដើម្បីបញ្ជាក់សេចក្តីស្នេហារបស់ពួកគេ ដោយការថើប។ របាំនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសារៈសំខាន់នៃភាពស្មោះត្រង់ នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ។ បទគម្ពីរសុភាសិត ជំពូក៥ បានចែងអំពីផលវិបាកដ៏ធ្ងន់ធ្ងរ នៃអំពើអសីលធម៌ ជាពិសេសនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ។ ខ.១៥ បានចែងថា “ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញពីអណ្តូងរបស់ខ្លួនចុះ”។ បទគម្ពីរនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នករាំរបាំយ៉ារ៉ាបេ នៅលើវេទិកា។ ទោះអ្នករាំមានគ្នា១០គូក៏ដោយ ក៏អ្នករាំម្នាក់ៗបានផ្តោតចិត្ត ទៅលើដៃគូរបស់ខ្លួនតែប៉ុណ្ណោះ។ បានសេចក្តីថា អ្នកដែលមានប្តី ឬប្រពន្ធ អាចអរសប្បាយ នៅក្នុងការប្តូរផ្តាច់ដ៏ជ្រាលជ្រៅ និងមិនអាចបំបែកបាន ចំពោះប្តីប្រពន្ធរបស់ខ្លួន(ខ.១៨)។ អ្នកដទៃកំពុងតែសង្កេតមើលទំនាក់ទំនងស្នេហារបស់ប្តីនិងប្រពន្ធ។ គឺមិនខុសពីអ្នករាំរបាំនោះ ដែលដឹងថា អ្នកដទៃកំពុងតែមើលមកពួកគេ ខណៈពេលដែលពួកគេកំពុងតែរីករាយ ក្នុងការរាំជាមួយដៃគូរបស់ខ្លួន។ ខ.២១ បានចែងថា “អស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ”(ខ.២១)។ ព្រះជាម្ចាស់សព្វព្រះទ័យនឹងការពារទំនាក់ទំនងប្តីប្រពន្ធ ហេតុនេះហើយទ្រង់តែងតែទតមើលប្តីប្រពន្ធរាល់គូ។ សូមឲ្យប្តីប្រពន្ធម្នាក់ៗ ធ្វើឲ្យព្រះទ្រង់គាប់ព្រះទ័យ តាមរយៈភាពស្មោះត្រង់ ដែលពួកគេបានបង្ហាញចំពោះគ្នាទៅវិញទៅមក។…
Read articleដោយអំណាចនៃព្រះវិញ្ញាណ
តើអ្នកនឹងធ្វើដូចម្តេច ពេលដែលមានភ្នំមួយកំពុងតែរាំងផ្លូវអ្នក? សូមយើងទទួលការលើកទឹកចិត្ត ពីរឿងរបស់លោកដារ៉ាត ម៉ានជី(Dashrath Manjhi) ដូចតទៅ។ ពេលភរិយារបស់គាត់ស្លាប់ ដោយសារគាត់មិនអាចនាំនាងទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ លោកម៉ានជី ក៏បានធ្វើនូវកិច្ចការមួយ ដែលហាក់ដូចជាមិនអាចទៅរួច។ គឺគាត់បានចំណាយពេល២២ឆ្នាំ នៅក្នុងការដាប់ធ្វើផ្លូវដ៏ធំ កាត់តាមភ្នំ ដើម្បីឲ្យអ្នកភូមិដទៃទៀត អាចទៅមន្ទីរពេទ្យ ទទួលការព្យាបាល តាមដែលត្រូវការ។ មុនពេលគាត់លាចាកលោក រដ្ឋាភិបាលប្រទេសឥណ្ឌា ក៏បានអបអរសាទរគាត់ សម្រាប់ស្នាដៃដ៏អស្ចារ្យមួយនេះ។ ស្តេចសូរ៉ូបាបិលប្រាកដជាគិតថា ការសាងសង់ព្រះវិហារក្រុងយេរូសាឡិមឡើងវិញ ជាកិច្ចការដែលទ្រង់មិនអាចធ្វើបានទេ។ ស្តេចសូរ៉ូបាបិលស្ថិតក្នុងចំណោមអ្នកដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ដែលបានវិលត្រឡប់ពីការនិរទេស។ ប្រជាជនអ៊ីស្រាអែលមានការបាក់ទឹកចិត្ត និងបានជួបការប្រឆាំង ពីពួកខ្មាំងសត្រូវរបស់ពួកគេ ហើយក៏ខ្វះធនធាន ឬខ្វះទាហានដែលមានគ្នាច្រើន។ ប៉ុន្តែ ព្រះទ្រង់បានចាត់លោកសាការី ដើម្បីរំឭកស្តេចសូរ៉ូបាបិលថា កិច្ចការនេះត្រូវការជំនួយពីអំណាច ដែលធំលើសកម្លាំងទាហាន អំណាចរបស់បុគ្គល ឬធនធានដែលមនុស្សបង្កើត។ និយាយរួម ទ្រង់ត្រូវពឹងផ្អែកលើអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ(សាការី ៤:៦)។ ដោយមានការធានាថា ទ្រង់នឹងបានទទួលជំនួយពីព្រះ នោះទ្រង់ក៏បានទុកចិត្តថា ព្រះទ្រង់នឹងធ្វើឲ្យភ្នំនៃការលំបាកទាំងឡាយរាបស្មើ ឈប់រារាំងដំណើរនៃការសាងសង់ព្រះវិហារឡើងវិញ និងការស្អាងសហគមន៍នៃជនជាតិអ៊ីស្រាអែល(ខ.៧)។ តើយើងធ្វើដូចម្តេច ពេលដែលមានភ្នំមួយ កំពុងរាំងផ្លូវយើង? យើងមានជម្រើសពីរប៉ុណ្ណោះ គឺត្រូវពឹងផ្អែកលើកម្លាំងរបស់យើង…
Read articleដំណោះស្រាយសម្រាប់ការពន្យាពេល
ការជាប់គាំងប្រព័ន្ធកំព្យូទ័រអន្តរជាតិ បានបណ្តាលឲ្យមានការលប់ចោលនូវជើងហោះហើរ នៅតាមអាកាសយាន្តដ្ឋានជាច្រើន ធ្វើឲ្យអ្នកដំណើររាប់សែននាក់បានជាប់គាំងដំណើរ។ ក្នុងអំឡុងពេលព្យុះព្រឹល រថយន្តជាច្រើនគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យត្រូវបិទផ្លូវជាតិជាច្រើន។ មនុស្សម្នាក់ដែលបានសន្យាថា នឹងផ្ញើសារតបមកវិញ ភ្លាមៗ តែខកខានមិនបានផ្ញើមក។ ការពន្យាពេលច្រើនតែអាចធ្វើឲ្យមានកំហឹង និងចិត្តនឿយណាយ ប៉ុន្តែ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងមានអភ័យឯកសិទ្ធិ នៅក្នុងការស្វែងរកជំនួយពីទ្រង់។ លោកយ៉ូសែបស្ថិតក្នុងចំណោមអ្នកដែលបានផ្តល់ជាគំរូនៃការអត់ធ្មត់ដ៏ប្រសើរ ក្នុងព្រះគម្ពីរ។ គាត់ត្រូវបងប្អូនគាត់លក់ឲ្យពួកជួញដូរទាសករ ហើយក្រោយមក គាត់ត្រូវភរិយារបស់ម្ចាស់គាត់ចោទបង្ខូចទៀត ធ្វើឲ្យគាត់ត្រូវជាប់គុក នៅនគរអេស៊ីព្ទ។ ប៉ុន្តែ ពេលគាត់កំពុងជាប់ក្នុងគុក ព្រះអម្ចាស់បានគង់នៅជាមួយគាត់ជានិច្ច(លោកុប្បត្តិ ៣៩:២០-២១)។ ជាច្រើនឆ្នាំក្រោយមក ពេលលោកយ៉ូសែបបានកាត់ស្រាយសុបិន្ត ថ្វាយស្តេចផារ៉ោន គាត់ក៏បានទទួលការតែងតាំង ឲ្យធ្វើជាអ្នកដឹកនាំទីពីរ ដែលខ្ពស់ជាងគេ ក្នុងនគរអេស៊ីព្ទ(ជំពូក ៤១)។ ផលផ្លែដ៏គួរឲ្យកត់សំគាល់បំផុត ដែលគាត់ទទួលបានពីការអត់ធ្មត់ក្នុងពេលដ៏ពិបាកទាំងអស់នេះ បានកើតមាន ពេលដែលបងប្អួនគាត់បានមកទិញគ្រាប់ពូជ ក្នុងអំឡុងពេលមានគ្រោះទុរភិក្ស។ គាត់ក៏បានប្រាប់ពួកគេថា “ខ្ញុំនេះជាយ៉ូសែប ជាប្អូនអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានលក់មកនៅស្រុកអេស៊ីព្ទនេះ ឥឡូវនេះកុំឲ្យអ្នករាល់គ្នាព្រួយឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក … ដូច្នេះមិនមែនអ្នករាល់គ្នាដែលឲ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ ទ្រង់បានតាំងខ្ញុំ”(៤៥:៤-៥,៨)។ ពេលយើងស្ថិតនៅក្នុងការពន្យាពេល ទោះយូរ…
Read article