ការដឹងគុណកាន់តែខ្លាំង
តើអ្នកចង់ឲ្យខ្លួនឯង មានការដឹងគុណព្រះ កាន់តែខ្លាំងឬទេ? លោកចច ហឺបឺត(George Herbert) ដែលជាកវីកំណាព្យជនជាតិអង់គ្លេស នៅសតវត្សរ៍ទី១៧ បានលើកទឹកចិត្តប្រិយមិត្តអ្នកអានរបស់គាត់ ឲ្យមាន “ការដឹងគុណចំពោះព្រះ” កាន់តែខ្លាំង ដែលគោលដៅនៃបទកំណាព្យរបស់គាត់ ដែលចែងថា “ព្រះអង្គប្រទានទូលបង្គំ ជាច្រើនដ៏ម្ល៉េះ សូមប្រទានឲ្យទូលបង្គំនូវការមួយទៀត គឺចិត្តដែលដឹងគុណទ្រង់”។ លោកហឺបឺតបានទទួលស្គាល់ថា ដើម្បីឲ្យគាត់មានការដឹងគុណចំពោះព្រះ គាត់ត្រូវជញ្ជឹងគិតអំពីព្រះពរ ដែលទ្រង់បានប្រទានគាត់។ ព្រះគម្ពីរបានប្រកាសថា ព្រះគ្រីស្ទ ជាប្រភពនៃព្រះពរគ្រប់យ៉ាង គឺដូចដែលមានចែងក្នុងបទគម្ពីរ រ៉ូម ១១:៣៦ ថា “ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់”។ “របស់សព្វសារពើ” គឺរាប់បញ្ចូលរបស់ដ៏ច្រើនសណ្ឋឹក ក៏ដូចជារបស់ដ៏តិចតួច ដែលជាអំណោយដែលមានជារៀងរាល់ថ្ងៃក្នុងជីវិតយើង។ អ្វីៗគ្រប់យ៉ាងដែលយើងបានទទួល ក្នុងជីវិត គឺបានមកដោយផ្ទាល់ពីព្រះវរបិតា(យ៉ាកុប ១:១៧) ហើយទ្រង់សព្វព្រះទ័យនឹងប្រទានអំណោយនោះមកយើង ដោយសេចក្តីស្រឡាញ់ចំពោះយើង។ ដើម្បីឲ្យខ្ញុំបាននឹកចាំអំពីព្រះពររបស់ព្រះ ក្នុងជីវិតខ្ញុំ ខ្ញុំបានរៀនបង្កើតចិត្តដែលទទួលស្គាល់ប្រភពនៃក្តីអំណរទាំងអស់ ដែលខ្ញុំមានជារៀងរាល់ថ្ងៃ ជាពិសេសព្រះពរ ដែលខ្ញុំបានទទួល ហើយច្រើនតែភ្លេចអរព្រះគុណទ្រង់។ សព្វថ្ងៃនេះ ព្រះពរទាំងនោះ គឺរាប់បញ្ចូលអាកាសធាតុដ៏ល្អសម្រាប់ឲ្យខ្ញុំរត់ហាត់ប្រាណពេលព្រឹក ការទន្ទឹងរង់ចាំជួបមិត្តភក្តិនៅពេលល្ងាច អាហារដែលខ្ញុំបរិភោគជាមួយក្រុមគ្រួសារខ្ញុំ ទេសភាពដ៏ស្រស់ត្រកាល…
Read articleអំណាចនៃការអធិស្ឋាន
ថ្ងៃមួយ ពេលខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខទុក្ខរបស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ ខ្ញុំក៏បានរកឃើញការលើកទឹកចិត្ត នៅក្នុងបទគម្ពីរសញ្ញាចាស់ ដែលចែងអំពីរឿងលោកសាំយ៉ូអែល ដែលជាអ្នកដឹកនាំដ៏ឆ្ងាតវ័យរបស់ជនជាតិអ៊ីស្រាអែល។ ខ្ញុំក៏បានអានអំពីការដែលលោកសាំយ៉ូអែលបានទូលអង្វរឲ្យរាស្រ្តរបស់ព្រះ ពេលពួកគេជួបទុក្ខភ័យ ហើយខ្ញុំក៏បានប្តេជ្ញាចិត្តកាន់តែខ្លាំងថា នឹងអធិស្ឋានឲ្យអ្នកដែលខ្ញុំស្រឡាញ់។ នៅសម័យនោះ ពួកអ៊ីស្រាអែល បានជួបការគំរាមកំហែង ពីពួកភីលីស្ទីន ដែលបានឈ្នះពួកគេ ក្នុងសង្រ្គាមកាលពីមុន ពេលដែលពួកគេមិនទុកចិត្តទ្រង់(មើល ១សាំយ៉ូអែល ៤)។ បន្ទាប់ពីពួកគេប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន ពួកគេក៏បានទទួលដំណឹងថា ពួកភីលីស្ទីនហៀបនឹងលើកទ័ពមកវាយពួកគេទៀតហើយ។ ទោះជាយ៉ាងណាក៏ដោយ លើកនេះ ពួកគេបានសូមលោកសាំយ៉ូអែល ឲ្យបន្តអធិស្ឋានឲ្យពួកគេ(៧:៨) ហើយព្រះអម្ចាស់ក៏បានឆ្លើយតប យ៉ាងជាក់ច្បាស់ ដោយធ្វើឲ្យខ្មាំងសត្រូវរបស់ពួកគេមានការភាន់ច្រឡំ(ខ.១០)។ ទោះពួកភីលីស្ទីន មានកម្លាំងទ័ពខ្លាំងជាងពួកអ៊ីស្រាអែលក៏ដោយ ក៏ព្រះអម្ចាស់នៅតែមានអំណាចចេស្តាលើសគេ។ ពេលយើងខ្វល់អំពីទុក្ខលំបាកដែលមនុស្សជាទីស្រឡាញ់របស់យើងកំពុងជួបប្រទះ ហើយខ្លាចពួកគេជួបការលំបាកកាន់តែខ្លាំង នោះយើងអាចត្រូវការល្បួងនាំឲ្យគិតថា ព្រះអម្ចាស់នឹងមិនជួយពួកគេទេ។ ប៉ុន្តែ យើងមិនត្រូវមើលស្រាលអំណាចនៃការអធិស្ឋានឡើយ ដ្បិតព្រះនៃក្តីស្រឡាញ់ ទ្រង់ស្តាប់ឮយើងទូលអង្វរ។ យើងមិនដឹងថា ទ្រង់នឹងឆ្លើយតបជាយ៉ាងណា ចំពោះការទូលអង្វររបស់យើងឡើយ តែយើងដឹងថា ព្រះវរបិតានៃយើង សព្វព្រះទ័យឲ្យយើងឱបក្រសោបសេចក្តីស្រឡាញ់របស់ទ្រង់ ហើយទុកចិត្តលើភាពស្មោះត្រង់របស់ទ្រង់។ តើអ្នកមានមនុស្សដែលអ្នកអាចអធិស្ឋានឲ្យដែរឬទេ នៅថ្ងៃនេះ?-AMY BOUCHER PYE
Read articleដេញតាមការរួបរួម
កាលខ្ញុំកំពុងចម្រើនវ័យធំឡើង ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ខ្ញុំមិនដែលមានសំណួរអំពីការរើសអើងជាតិសាសន៍ និងការបែងចែកពូជសាសន៍ ដែលគេបានអនុវត្ត ក្នុងជីវភាពប្រចាំថ្ងៃ ក្នុងទីក្រុងដែលខ្ញុំរស់នៅឡើយ។ គេបានញែកមនុស្សដែលមានពណ៌សម្បុរខុសគ្នា ឲ្យនៅកន្លែងផ្សេងគ្នា នៅតាមសាលារៀន ភោជ្ជនីយដ្ឋាន ឡានក្រុង និងតំបន់ដែលប្រជាជនរស់នៅ។ ការគិតរបស់ខ្ញុំមានការផ្លាស់ប្តូរ ក្នុងឆ្នាំ១៩៦៨ ពេលដែលខ្ញុំបានចូលហ្វឹកហាត់ថ្នាក់មូលដ្ឋាន ក្នុងជួរទ័ពអាមេរិក។ នៅក្នុងកងពលរបស់យើង មានយុវជនដែលមានពណ៌សម្បុរ និងវប្បធម៌ខុសៗគ្នា។ មិនយូរប៉ុន្មានយើងក៏បានដឹងថា យើងចំាបាច់ត្រូវយល់អំពីគ្នា និងទទួលគ្នាទៅវិញទៅមក ហើយធ្វើការជាមួយគ្នា ព្រមទាំងបំពេញបេសកកម្មរបស់យើង។ ពេលសាវ័កប៉ុលសរសេរសំបុត្រ ផ្ញើទៅពួកជំនុំ នៅក្រុងកូល៉ុស នៅសតវត្សរ៍ទី១ គាត់មានការយល់ដឹងយ៉ាងច្បាស់ថា សមាជិកពួកជំនុំនៅទីនោះ មានជាតិសាសន៍ចម្រុះ។ គាត់ក៏បានរំឭកពួកគេថា “គ្មានសាសន៍ក្រេក និងសាសន៍យូដា ការកាត់ស្បែក ហើយមិនកាត់ស្បែក មនុស្សប្រទេសដទៃ ឬជាតិមនុស្សព្រៃ បាវបំរើ ឬអ្នកជាផងនោះទេ គឺព្រះគ្រីស្ទ ទ្រង់ជាគ្រប់ទាំងអស់វិញ ហើយទ្រង់ក៏គង់នៅក្នុងគ្រប់ទាំងអស់ផង”(កូល៉ុស ៣:១១)។ នៅក្នុងក្រុមមនុស្ស ដែល ងាយនឹងមានការបែងចែកពូជសាសន៍ ដោយសារភាពខុសគ្នា សាវ័កប៉ុលក៏បានលើកទឹកចិត្តពួកគេឲ្យ “ប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត…
Read articleការស្គាល់ និងការស្រឡាញ់
បទចម្រៀងដែលច្រៀងថា “ព្រះយេស៊ូវស្រឡាញ់ខ្ញុំណាស់ ព្រះគម្ពីរសម្តែងយ៉ាងច្បាស់” ស្ថិតក្នុងចំណោមបទចម្រៀងគ្រីស្ទបរិស័ទដែលមានភាពយូរអង្វែងជាងគេ ជាពិសេសសម្រាប់ក្មេងៗ។ បទចម្រៀងនេះ ត្រូវបាននិពន្ធដោយអ្នកស្រី អានណា ប៊ី វននើរ(Anna B. Warner) ក្នុងទសវត្សរ៍ឆ្នាំ១៨០០។ បទចម្រៀងនេះបានថ្លែងបញ្ជាក់អំពីទំនាក់ទំនងរបស់យើង យ៉ាងស្រទន់ថា ព្រះយេស៊ូវស្រឡាញ់យើងណាស់។ មានមនុស្សម្នាក់បានឲ្យផ្លាកមួយសន្លឹក មកភរិយាខ្ញុំ សម្រាប់ដាក់តាំងក្នុងផ្ទះយើង ដែលធ្វើឲ្យខ្ញុំនឹកចាំអំពីបទចម្រៀងនេះ។ នៅលើផ្លាកនោះ គេបានសរសេរត្រឡប់ពាក្យថា “ព្រះយេស៊ូវ ស្គាល់ ខ្ញុំ ខ្ញុំស្រឡាញ់ទ្រង់ណាស់”។ ការនេះបានប្រាប់យើងថា ទ្រង់មិនគ្រាន់តែស្រឡាញ់យើងប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបានស្គាល់យើងយ៉ាងច្បាស់។ នៅប្រទេសអ៊ីស្រាអែលសម័យបុរាណ អ្នកគង្វាលចៀមស្រឡាញ់ ហើយស្គាល់ចៀមគាត់ គឺខុសពីអ្នកស៊ីឈ្នួលឃ្វាលចៀម ដើម្បីតែប្រាក់កំរៃ។ អ្នកគង្វាលចៀមចំណាយពេលជាច្រើន ជាមួយចៀមគាត់ ធ្វើឲ្យគាត់មានមនោសញ្ចេតនាចំពោះចៀមគាត់ ហើយមានការយល់ដឹងស៊ីជម្រៅ អំពីពួកវា។ ហេតុនេះហើយ បានជាព្រះយេស៊ូវបានមានបន្ទូលថា “ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ … ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ”(យ៉ូហាន ១០:១៤,២៧)។ ទ្រង់ស្គាល់យើង ហើយក៏ស្រឡាញ់យើងផង! យើងអាចទុកចិត្តថា ព្រះយេស៊ូវមានបំណងព្រះទ័យដ៏ល្អសម្រាប់យើង ហើយអាចសម្រាកក្នុងព្រះបន្ទូល…
Read articleតើទ្រង់ជាព្រះដែលមានកំហឹងជានិច្ចឬ?
កាលខ្ញុំកំពុងរៀនរឿងទេវកថារបស់ជនជាតិក្រិក និងរ៉ូម៉ាំង នៅមហាវិទ្យាល័យ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានដឹងថា ព្រះនៅក្នុងរឿងទេវកថាទាំងនោះមានអារម្មណ៍ឆេវឆាវ ដូចជាមនុស្សធម្មតាដែរ។ មនុស្សដែលធ្វើឲ្យព្រះទាំងនោះខឹង ក៏ត្រូវអស់ជីវិត ហើយជួនកាល គឺត្រូវស្លាប់តែមួយពព្រិចភ្នែក។ ភ្លាមនោះ ខ្ញុំក៏បានអស់សំណើច ទាំងឆ្ងល់ថា តើគេអាចជឿលើព្រះដែលមានលក្ខណៈដូចនេះ យ៉ាងដូចម្តេចកើត? តែបន្ទាប់មក ខ្ញុំក៏បានសួរខ្លួនឯងថា តើខ្ញុំមានទស្សនៈដូចនេះ ចំពោះព្រះដ៏ពិតដែរឬទេ? ពេលដែលខ្ញុំមានការសង្ស័យចំពោះទ្រង់ តើខ្ញុំបានគិតថា ទ្រង់ជាព្រះដែលងាយនឹងខ្ញាល់ឬទេ? គួរឲ្យស្តាយណាស់ ខ្ញុំពិតជាធ្លាប់គិតដូច្នោះមែន។ ហេតុនេះហើយ បានជាខ្ញុំកោតសរសើរលោកម៉ូសេ ដែលបានទូលសូមឲ្យព្រះទ្រង់បង្ហាញ ឲ្យគាត់មើលឃើញសិរីល្អទ្រង់(និក្ខមនំ ៣៣:១៨)។ ដោយសារលោកម៉ូសេត្រូវព្រះទ្រង់ជ្រើសតាំង ឲ្យដឹកនាំមនុស្សមួយហ្វូងធំ ដែលចេះតែរអ៊ូរទាំទាស់នឹងទ្រង់ នោះគាត់ពិតជាចង់ដឹងថា តើព្រះទ្រង់នឹងជួយគាត់ នៅក្នុងការបំពេញកិច្ចការដ៏ធំនេះឬអត់។ ព្រះអម្ចាស់ទ្រង់ក៏បានឆ្លើយតបលោកម៉ូសេ ដោយបង្ហាញសិរីល្អរបស់ទ្រង់។ ទ្រង់ក៏បានប្រកាសព្រះនាម និងបុគ្គលិកលក្ខណៈរបស់ទ្រង់ ឲ្យលោកម៉ូសេស្គាល់។ គឺដូចមានសេចក្តីចែងថា ទ្រង់ “មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ ជាបរិបូរ”(៣៤:៦)។ បទគម្ពីរនេះ បានរំឭកខ្ញុំថា ព្រះទ្រង់មិនមានព្រះទ័យឆេវឆាវនោះឡើយ។ ខ្ញុំក៏ត្រូវរំឭកខ្លួនឯងថា ទ្រង់មានព្រះទ័យអត់ធ្មត់ ជាពិសេស…
Read articleការចូលក្នុងចំណោមគេ
លោកលី(Lee) ជាបុគ្គលិកធនាគា ដែលឧស្សាហ៍ព្យាយាម និងអាចទុកចិត្តបាន។ ប៉ុន្តែ គាត់ច្រើនតែមានការពិបាក ក្នុងការចូលក្នុងចំណោមអ្នកមិនជឿព្រះ នៅកន្លែងធ្វើការ។ គាត់បានបង្ហាញពីអារម្មណ៍របស់គាត់ ដូចជា នៅពេលដែលគាត់ប្រញាប់ចាកចេញពីបន្ទប់សម្រាក ដែលមានមនុស្សកំពុងជជែកគ្នា ដោយប្រើពាក្យមិនសមរម្យ។ នៅក្នុងការសិក្សាព្រះគម្ពីរ គាត់ក៏បានចែកចាយពីអារម្មណ៍របស់គាត់ ដល់មិត្តភក្តិគាត់ថា “ខ្ញុំខ្លាចបាត់បង់ឱកាសឡើងឋានៈ ដោយសារខ្ញុំមិនអាចចូលក្នុងចំណោមគេចុះ”។ អ្នកជឿព្រះ នៅសម័យហោរាម៉ាឡាគី ក៏បានជួបប្រទះបញ្ហាស្រដៀងនឹងលោកលីផងដែរ។ ពួកគេបានវិលត្រឡប់ពីការនិរទេស ហើយព្រះវិហារក៏បានសាងសង់ឡើងវិញហើយ តែពួកគេនៅតែមានការសង្ស័យ ចំពោះផែនការដែលព្រះទ្រង់មានសម្រាប់ពេលអនាគតរបស់ពួកគេ។ ពួកអ៊ីស្រាអែលខ្លះបាននិយាយថា “ការដែលខំគោរពតាមព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះទ្រង់ដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី? ឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ អើ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង អើ គេល្បងលព្រះ ហើយក៏រួចផង”(ម៉ាឡាគី ៣:១៤-១៥)។ តើធ្វើដូចម្តេច ឲ្យយើងអាចឈរឲ្យមាំមួនថ្វាយព្រះ ក្នុងសង្គម ដែលប្រាប់យើងថា យើងនឹងបាត់បង់ឱកាស បើសិនជាយើងមិនចូលក្នុងចំណោមគេឲ្យចុះទេនោះ? យ៉ាងណាមិញ ពួកអ្នកដែលស្មោះត្រង់នឹងព្រះអម្ចាស់ នៅសម័យលោកម៉ាឡាគី ក៏បានឆ្លើយតប ចំពោះបញ្ហានេះ ដោយជួបប្រជុំគ្នា ជាមួយអ្នកជឿដែលមានចិត្តដូចគ្នា ដើម្បីលើកទឹកចិត្តគ្នា ទៅវិញទៅមក។…
Read article