អំណោយរបស់ពួកអ្នកប្រាជ្ញ
មានប្តីប្រពន្ធមួយគូ មានសេចក្តីស្រឡាញ់ ច្រើនជាងមានលុយ។ ពេលដែលបុណ្យណូអែលកាន់តែរំគិលមកដល់ អ្នកទាំងពីរមានការពិបាក នៅក្នុងការស្វែងរកអំណោយមួយ ដើម្បីបង្ហាញថា ពួកគេយកចិត្តទុកដាក់ចំពោះគ្នាខ្លាំងប៉ុណ្ណា។ ទីបំផុត នៅថ្ងៃមុនពេលបុណ្យណូអែលមកដល់ អ្នកស្រីដេឡា(Della) ក៏បានលក់សក់ដ៏វែងរបស់គាត់ ដើម្បីទិញខ្សែនាឡិការធ្វើពីផ្លាកទីន សម្រាប់ដាក់នាឡិកា ជាមរតកដែលលោកជីមបានទទួលពីឪពុកគាត់ ហើយឪពុកគាត់ ទទួលពីជីតារបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ លោកជីម ទើបតែបានលក់នាឡិការនោះ ដើម្បីយកលុយទិញក្រាសសឹតសក់ដ៏មានតម្លៃមួយ ឲ្យអ្នកស្រីដេឡា។ លោកអូ ហេនរី(O. Henry) ដែលជាអ្នកនិពន្ធ បានហៅរឿងប្តីប្រពន្ធមួយគូនេះថា “អំណោយរបស់អ្នកប្រាជ្ញ”។ រឿងនេះ បានបង្ហាញថា ទោះបីជាអំណោយរបស់អ្នកទាំងពីរអាចប្រើឲ្យមានប្រយោជន៍ ហើយអាចធ្វើឲ្យអ្នកដទៃគិតថា អ្នកទាំងពីរល្ងង់ក៏ដោយ ក៏សេចក្តីស្រឡាញ់របស់ពួកគេបានធ្វើឲ្យពួកគេ ស្ថិតក្នុងចំណោមមនុស្សដែលមានប្រាជ្ញាបំផុត នៅក្នុងការឲ្យអំណោយ។ យ៉ាងណាមិញ ពួកអ្នកប្រាជ្ញ ដែលមកគាល់ព្រះយេស៊ូវ នៅថ្ងៃបុណ្យណូអែលដំបូងបំផុត ក៏អាចត្រូវអ្នកខ្លះគិតថា ពួកគេជាមនុស្សល្ងង់ផងដែរ ពេលដែលពួកគេធ្វើដំណើរមកដល់ ភូមិបេថ្លេហិម ដោយនាំអំណោយជាមាស កំញាន និងជ័រល្វីងទេស(ម៉ាថាយ ២:១១)។ ពួកគេមិនមែនជាជនជាតិយូដាទេ។ ពួកគេជាសាសន៍ដទៃ ដែលមិនបានដឹងទេថា ពួកគេអាចធ្វើឲ្យមានភាពវឹកវរប៉ុណ្ណា ពេលដែលខ្លួនសួររកស្តេចនៃសាសន៍យូដា ដែលទើបតែប្រសូត្រនោះ(ខ.២។ តែផែនការរបស់ពួកអ្នកប្រាជ្ញមិនប្រែជាអសាឥតការឡើយ។…
Read articleចង់មានលក្ខណៈដូចឪពុកខ្ញុំ
ឪពុករបស់ខ្ញុំមានស្បែកជើងកវែង បែបខៅប៊យមួយគូរ ដែលប្រឡាក់ដី ដែលគាត់ចូលចិត្តទុកនៅលើកម្រាលឥដ្ឋ ក្នុងបន្ទប់រៀនរបស់ខ្ញុំ។ ស្បែកជើងនោះបានរំឭកខ្ញុំជារៀងរាល់ថ្ងៃថា គាត់ជាមនុស្សប្រភេទណា។ កាលពីមុន គាត់បានធ្វើកិច្ចការជាច្រើន ក្នុងនាមជាកសិករម្នាក់ ហើយក្នុងនោះ គាត់បានចិញ្ចឹម និងបង្វឹកសត្វសេះ ដែលផ្លាស់ទីលឿនដូចផ្លេកបន្ទោរ។ ខ្ញុំចូលចិត្តមើលគាត់ធ្វើការ ដោយស្ងើចសរសើរគាត់ ដែលនៅតែអាចជិះសេះ ក្នុងវ័យចំណាស់។ កាលនៅពីក្មេង ខ្ញុំចង់ធំឡើងដូចគាត់។ ឥឡូវនេះ ខ្ញុំស្ថិតក្នុងវ័យ៨០ឆ្នាំហើយ តែស្បែកជើងកវែងរបស់គាត់ នៅតែមានទំហំធំពេក សម្រាប់ឲ្យខ្ញុំពាក់ដដែល។ សព្វថ្ងៃនេះ ឪពុករបស់ខ្ញុំបានទៅនៅនគរស្ថានសួគ៌ហើយ តែខ្ញុំមានព្រះ ដែលជាឪពុកសម្រាប់យកតម្រាប់តាម។ ខ្ញុំចង់មានលក្ខណៈដូចទ្រង់ មានពេញដោយសេចក្តីល្អរបស់ទ្រង់ ហើយបញ្ចេញក្លឹនដ៏ក្រអូប នៃសេចក្តីស្រឡាញ់របស់ទ្រង់។ ខ្ញុំនឹងមិនអាចមានលក្ខណៈដែលល្អដូចទ្រង់ទាំងស្រុងឡើយ ហើយមានការជាច្រើនដែលខ្ញុំមិនអាចធ្វើឲ្យបានល្អដូចទ្រង់។ ប៉ុន្តែ សាវ័កពេត្រុសបានមានប្រសាសន៍ថា “រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច”(១ពេត្រុស ៥:១០)។ យើងដឹងហើយថា ទ្រង់ពិតជាមានប្រាជ្ញា និងអំណាចធ្វើការទាំងអស់នេះបាន(ខ.១១)។ យើងមិនអាចមានលក្ខណៈដូចព្រះវរបិតា១០០ភាគរយ ក្នុងពេលបច្ចុប្បន្នមែន តែយើងនឹងមិនមានបញ្ហានេះជារៀងរហូតឡើយ។ ព្រះទ្រង់បានត្រាសហៅយើង ឲ្យមានភាពស្រស់ស្អាតនៃចរិយាសម្បតិ្ត…
Read articleតើអ្នកជំនាញបាននិយាយអ្វីខ្លះ?
លោកចេហ្វ ចាកូប៊ី(Jeff Jacoby) ដែលជាអ្នកនិពន្ធសារពត៌មាន ឲ្យកាសែតបូស្តុន ក្លូប បានសរសេរថា “សមត្ថភាពដ៏អាថ៌កំបាំងរបស់អ្នកជំនាញ នៅក្នុងការយល់ខុស អំពីរឿងផ្សេងៗ អាចជាកំហុសឆ្គងដ៏អាក្រក់”។ បើយើងក្រឡេកមើលទៅប្រវត្តិសាស្រ្តដែលទើបកើតមានឡើង យើងនឹងបានដឹងថា គាត់ពិតជានិយាយត្រូវ។ ឧទារហណ៍ អ្នកឆ្នៃប្រឌិតដ៏ល្បីល្បាញ ឈ្មោះ ថូម៉ាស អេឌីសិន(Thomas Edison) ធ្លាប់បានប្រកាសថា ខ្សែភាពយន្តដែលមានសម្លេង និងមិនអាចជំនួសខ្សែភាពយន្តដែលគ្មានសម្លេងបានឡើយ តែទីបំផុតគេក៏ដឹងថា គាត់បានគិតខុសហើយ។ ហើយនៅឆ្នាំ ១៩២៨ លោកហេនរី ហ្វ៊ត(Henry Ford) បានប្រកាសថា “មនុស្សកំពុងតែមានបញ្ញាកាន់តែខ្លាំងលើសលប់ បានជាពួកគេមិនអាចមានសង្រ្គាមលោកលើកទីពីរឡើយ” តែប៉ុន្មានឆ្នាំក្រោយមក សង្រ្គាមលោកលើកទីពីរក៏បានផ្ទុះឡើង។ មានការព្យាករណ៍ជាច្រើន របស់ “អ្នកជំនាញ” បានប្រែក្លាយជាការទាយខុស ។ ដូចនេះ សមត្ថភាពរបស់អ្នកប្រាជ្ញក៏មានកំរិតផងដែរ។ មានតែអង្គបុគ្គលម្នាក់ប៉ុណ្ណោះ ដែលអាចឲ្យយើងទុកចិត្តបានទាំងស្រុង ហើយទ្រង់មានព្រះបន្ទូលធ្ងន់ៗខ្លះ សម្រាប់មនុស្សមួយចំនួនដែលតាំងខ្លួនជាអ្នកប្រាជ្ញ។ នៅសម័យដែលព្រះយេស៊ូវបំពេញព្រះរាជកិច្ចនៅលើផែនដី ពួកអ្នកដឹកនាំសាសនា បានអៈអាងថា ខ្លួនមានសេចក្តីពិត។ អ្នកប្រាជ្ញ និងទេវវិទូទាំងអស់នោះ គិតថា ខ្លួនដឹងថា ព្រះមែស៊ីដែលនឹងយាងតាមព្រះបន្ទូលសន្យា…
Read articleសិរីល្អដែលគួរឲ្យរមិលមើល
ការទៅទស្សនាព្រះវិហារធំៗ ក្នុងទេសភាពដ៏ស្រស់បំព្រង ស្ថិតក្នុងចំណោមសកម្មភាពដ៏រីករាយ ក្នុងការធ្វើដំណើរកម្សាន្តក្នុងទ្វីបអឺរ៉ុប។ ព្រះវិហារធំៗទាំងនោះ ពិតជាគួរឲ្យគយគន់មែន ដោយមានសំណង់អគារខ្ពស់ត្រដែតឡើងទៅរកផ្ទៃមេឃ។ ស្ថាបត្យកម្ម សិល្បៈ និងនិមិត្តរូប ដែលគេឃើញមាន ក្នុងអគារដ៏អស្ចារ្យទាំងនោះ បាននាំឲ្យភ្ញៀវទេសចរណ៍មានបទពិសោធន៍ដែលមិនអាចដកចិត្តរួច ពីភាពអស្ចារ្យ និងស្រស់បំព្រង។ ខ្ញុំក៏បានគិតអំពីការពិតដែលថា សំណង់អគារទាំងនេះ ត្រូវបានគេសាងសង់ឡើង ដើម្បីឆ្លុះបញ្ចាំងអំពីភាពត្រចះត្រចង់របស់ព្រះ និងភាពរុងរឿងរបស់ទ្រង់។ គេជាប់ចិត្តនឹងសម្រាស់នៃព្រះវិហារធំៗ នៅអឺរ៉ុប តែទន្ទឹមនឹងនោះ ខ្ញុំក៏បានឆ្ងល់ថា តើធ្វើដូចម្តេច ឲ្យយើងមានការជាប់ចិត្ត នឹងភាពគួរឲ្យស្ងើចសរសើរ និងភាពធំប្រសើររបស់ទ្រង់ ហើយនឹកចាំអំពីទ្រង់? វិធីមួយ ដើម្បីឲ្យយើងអាចជាប់ចិត្តនឹងភាពធំប្រសើររបស់ព្រះ គឺយើងត្រូវមើលបង្ហួសសំណង់ដ៏ធំ និងខ្ពង់ខ្ពស់របស់មនុស្ស ហើយជញ្ជឹងគិតអំពីភាពធំប្រសើរនៃការអ្វីដែលព្រះបានបង្កើត។ ចូរមើលទៅផ្ទៃមេឃពេលយប់ ដែលមានផ្កាយព្រោងព្រាត ហើយគិតអំពីអំណាចរបស់ព្រះ ដែលបានមានបន្ទូលឲ្យចក្រវាលកើតមានរូបរាងរហូតមកដល់សព្វថ្ងៃ។ ពេលអ្នកបានពរកូនតូចដែលទើបកើតក្នុងដៃអ្នក នោះចូរអរព្រះគុណព្រះ សម្រាប់ភាពអស្ចារ្យនៃជីវិតមនុស្ស។ ចូរមើលទៅភ្នំដែលគ្របដណ្តប់ដោយទឹកកក នៅរដ្ឋអាឡាស្កា ឬមើលទៅមហាសមុទ្រអាត្លង់ទិចដ៏ធំធេង ដែលជាជម្រកនៃសត្វរាប់លានប្រភេទ ដែលព្រះបានបង្កើត ហើយស្រមៃអំពីអំណាចចេស្តា ដែលបានធ្វើឲ្យប្រព័ន្ធអេកូឡូហ្ស៊ីមានដំណើរការ។ មនុស្សបានសាងសង់អគារដ៏ធំស្កឹមស្កៃខ្ពស់ត្រដែត ទៅរកផ្ទៃមេឃ។ បើសិនជាពួកគេបានសាងសង់ ដើម្បីនាំគេឲ្យគិតដល់ព្រះ គឺមានន័យថា ការសាងសង់ទាំងនោះមិនមានការខុសឆ្គងឡើយ។ ប៉ុន្តែ…
Read articleការមមុលទៅមុខ
ពេលដែលខ្ញុំកំពុងដើរកាត់តាមផ្លូវដើរ ជាប់នឹងជញ្ជាំងខាងក្រៅ នៃអគារការិយាល័យរបស់ខ្ញុំ ខ្ញុំមានចិត្តរីករាយ ពេលដែលឃើញដើមផ្កាដ៏ស្រស់បំព្រង កំពុងលូតលាស់ តាមក្រហែងថ្ម ទោះជាស្ថានភាពរបស់វាមានការពិបាកយ៉ាងណាក៏ដោយ រុក្ខជាតិនេះបានរកឃើញកន្លែងឈរយ៉ាងមាំមួន ដោយចាក់ឫសចូលទៅក្នុងក្រហែងថ្មស្ងួត ហើយក៏បានលូតលាស់យ៉ាងប្រសើរ។ ក្រោយមក ខ្ញុំក៏បានដឹងថា តាមពិតមានប្រអប់កង្ហាម៉ាស៊ីនត្រជាក់ មានទីតាំងចំពីលើដើមផ្កាមួយនេះ ហើយបានស្រក់ទឹកពីលើវា ពេញមួយថ្ងៃ។ ទោះស្ថានភាពនៅជុំវិញវា មិនមានលក្ខណៈអំណោយផលក៏ដោយ ក៏វានៅតែបានទទួលជំនួយដែលវាត្រូវការ ពីទឹកដែលស្រក់មកពីលើ។ យ៉ាងណាមិញ ជួនកាល ការលូតលាស់ក្នុងជីវិតជាគ្រីស្ទបរិស័ទ អាចមានការពិបាក ប៉ុន្តែ ពេលដែលយើងមានការទ្រាំអត់ ជាមួយព្រះគ្រីស្ទ នោះយើងអាចជម្នះឧបស័គ្គនានា។ កាលៈទេសៈរបស់យើងប្រហែលជាមិនអំណោយផល ហើយការបាក់ទឹកចិត្តហាក់ដូចជាឧបស័គ្គ។ ប៉ុន្តែ ពេលដែលយើងបន្តមមុលទៅមុខ ក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់ យើងអាចលូតលាស់យ៉ាងប្រសើរ ដូចដើមផ្កាមួយនោះដែរ។ នេះហើយជាបទពិសោធន៍ដែលសាវ័កប៉ុលបានឆ្លងកាត់នោះ។ ទោះជាមានទុក្ខលំបាកខ្លាំងយ៉ាងណា ហើយគាត់បានជួបឧបស័គ្គអ្វីក៏ដោយ(២កូរិនថូស ១១:២៣-២៧) គាត់មិនព្រមចុះចាញ់ឡើយ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ។ ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៣:១២,១៤) សាវ័កប៉ុលដឹងថា គាត់អាចធ្វើការគ្រប់យ៉ាង ដោយសារព្រះអម្ចាស់ ដែលចម្រើនកម្លាំងឲ្យគាត់(៤:១៣) ហើយយើងក៏អាចធ្វើការគ្រប់យ៉ាងផងដែរ ពេលដែលយើងបន្តមមុលទៅមុខ…
Read articleការចាប់ផ្តើមជាថ្មី
បន្ទាប់ពីរដូវកាល នៃពិធីបុណ្យណូអែលបានបញ្ចប់ នៅចុងខែធ្នូ គំនិតរបស់ខ្ញុំ ច្រើនតែបែរទៅរកការមកដល់នៃឆ្នាំថ្មី។ ខណៈពេលដែលកូនៗរបស់ខ្ញុំកំពុងឈប់សម្រាកពីការសិក្សា ហើយសកម្មភាពប្រចាំថ្ងៃ មានដំណើរយឺតៗ ខ្ញុំក៏បានជញ្ជឹងគិត អំពីអ្វីដែលខ្ញុំបានទទួលពីឆ្នាំចាស់ និងអំពីអ្វីដែលខ្ញុំនឹងធ្វើសម្រាប់ឆ្នាំថ្មី។ ជួនកាល ការជញ្ជឹងគិតនេះ មានការឈឺចាប់ និងការស្តាយក្រោយ ចំពោះកំហុសដែលខ្ញុំបានធ្វើ។ ប៉ុន្តែ ការត្រៀមខ្លួនសម្រាប់ឆ្នាំថ្មី បានបំពេញខ្ញុំ ដោយសេចក្តីសង្ឃឹម និងការរំពឹងចង់បាន។ ខ្ញុំគិតថា ខ្ញុំមានឱកាសចាប់ផ្តើមជាថ្មីឡើងវិញ ទោះបីជាឆ្នាំចាស់មានរឿងអ្វីកើតឡើងក៏ដោយ។ ខ្ញុំបានត្រៀមខ្លួនចាប់ផ្តើមជាថ្មី ក្នុងឆ្នាំថ្មី តែវាមិនអាចប្រៀបផ្ទឹមបាន នឹងក្តីសង្ឃឹម ដែលពួកអ៊ីស្រាអែលមាន ពេលដែលស្តេចស៊ីរូស នៃចក្រភពពើស៊ី បានរំដោះពួកគេ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ ក្នុងទឹកដីយូដា បន្ទាប់ពីបានរស់នៅជាឈ្លើយសឹក អស់៧០ឆ្នាំ ក្នុងទឹកដីបាប៊ីឡូន។ ស្តេចអង្គមុន ព្រះនាមនេប៊ូក្នេសា បាននិរទេសពួកគេពីស្រុកកំណើត។ ប៉ុន្តែ ព្រះអម្ចាស់បានជំរុញចិត្តស្តេចស៊ីរូស ឲ្យបញ្ជូនពួកឈ្លើយសឹកទាំងអស់ ឲ្យវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីកសាងព្រះវិហាររបស់ព្រះឡើងវិញ(អែសរ៉ា ១:២-៣)។ ស្តេចស៊ីរូសក៏បានប្រគល់រតនវត្ថុ ដែលគេបានប្រមូលពីព្រះវិហារ ឲ្យទៅពួកគេវិញផងដែរ។ ក្នុងការរស់នៅ ជារាស្រ្តរើសតាំងរបស់ព្រះ ក្នុងទឹកដីដែលព្រះបានប្រទានឲ្យពួកគេ ពួកគេក៏បានចាបផ្តើមជីវិតសារជាថ្មី បន្ទាប់ពីរដូវកាលដ៏យូរ នៃទុក្ខលំបាក…
Read article