ព្រះទ្រង់តាមដានយើងជានិច្ច
សៀវភៅមានចំណងជើងថា “នៅលើស្លាប” ជាស្នាដៃនិពន្ធរបស់លោកលោកអាឡាន ធេននិន(Alan Tennant) ដែលពិពណ៌នាអំពីកិច្ចប្រឹងប្រែងរបស់គាត់ នៅក្នុងការតាមដានការបន្លាស់ទី របស់សត្វស្ទាំងពេរេគ្រីន។ ដោយសារពួកវាជាពូជសត្វស្ទាំងដ៏មានតម្លៃ ដែលមានរូបរាង្គស្អាតល្អ មានភាពរហ័សរហួន និងកម្លាំង នោះសត្វបក្សីប្រម៉ាញ់ដ៏អស្ចារ្យនេះបានក្លាយជា ដៃគូរប្រម៉ាញ់ដែលពួកអធិរាជ្យ និងពួកអភិជនចូលចិត្តយកទៅជាមួយ ពេលចេញទៅបរបាញ់សត្វ។ តែគួរឲ្យស្តាយណាស់ ការប្រើថ្នាំសម្លាប់សត្វល្អិត DDT យ៉ាងទូលំទូលាយ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ បានរំខានដល់វដ្តនៃការបង្ករកំណើតរបស់ពួកវា ហើយគេក៏បានដាក់ពួកវាក្នុងចំណោមសត្វដែលជិតផុតពូជ។ ដោយសារលោកធេននិនមានការចាប់អារម្មណ៍ នៅក្នុងការជួយស្រោចស្រង់ពូជសត្វស្ទាំងមួយប្រភេទនេះ គាត់ក៏បានដាក់ឧបករណ៍តាមដានជាប់នឹងជើងសត្វស្ទាំងមួយចំនួន ដែលគាត់បានជ្រើសរើស ដើម្បីតាមដានរបៀបនៃការបន្លាស់ទីរបស់ពួកវា។ ប៉ុន្តែ ពេលគាត់ និងអ្នកបើកបរយន្តហោះរបស់គាត់ កំពុងបើកបរយន្តហោះតាមពីក្រោយសត្វបក្សីទាំងនោះ ពួកគេក៏ស្រាប់តែបាត់សញ្ញាទាក់ទងម្តងហើយម្តងទៀត ពីឧបករណ៍តាមដានដែលបានភ្ជាប់នឹងជើងសត្វស្ទាំងទាំងនោះ។ ទោះពួកគេមានបច្ចេកវិទ្យាទំនើបក៏ដោយ ក៏ពួកគេនៅតែមិនអាចតាមដានសត្វបក្សីដែលពួកគេចង់ជួយស្រោចស្រង់នោះឡើយ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះដែលថែរក្សាយើងរាល់គ្នា ទ្រង់យាងទៅជាមួយយើងជានិច្ច ហើយទោះយើងទៅទីណា ក៏មិនដែលបាត់ពីព្រះភក្រ្តទ្រង់ឡើយ។ តាមពិត ព្រះយេស៊ូវបានមានបន្ទូលថា “គ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ … យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន”(ម៉ាថាយ ១០:២៩-៣១)។ ពេលយើងជួបស្ថានភាពដែលពិបាក ការភ័យខ្លាចអាចធ្វើឲ្យយើងសង្ស័យថា តើព្រះទ្រង់ជ្រាបអំពីស្ថានភាពរបស់យើងឬទេ។ តែការបង្រៀនរបស់ព្រះយេស៊ូវបានធានាដល់យើងថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះយើងយ៉ាងខ្លាំង…
Read articleការអញ្ជើញឲ្យមកសម្រាក
ពេលខ្ញុំកំពុងអង្គុយនៅក្បែរគ្រែរបស់មិត្តភក្តិម្នាក់ នៅបន្ទប់សង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យ ខ្ញុំមានការប៉ះពាលចិត្តយ៉ាងខ្លាំង ពេលបានឮសម្លេងនៃការឈឺចាប់របស់អ្នកជម្ងឺដទៃទៀត នៅក្បែរនោះ។ ខ្ញុំក៏បានអធិស្ឋានឲ្យមិត្តភក្តិខ្ញុំ និងអ្នកជម្ងឺទាំងនោះ ហើយពេលនោះ ខ្ញុំក៏បានដឹងជាថ្មីម្តងទៀតថា ជីវិតរបស់មនុស្សនៅលើផែនដីនេះ ពិតជាខ្លីយ៉ាងណា។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំ អំពីបទចម្រៀងជនបទដែលខ្ញុំចូលចិត្តស្តាប់ តាំងពីយូរមកហើយ ដែលច្រៀងដោយលោកជីម រីវ(Jim Reeves) ដែលនិយាយអំពី លោកិយនេះដែលមិនមែនជាផ្ទះរបស់យើងទេ ព្រោះ “យើងគ្រាន់តែជាអ្នកដំណើរ”។ លោកិយនេះមានពេញដោយភាពនឿយហត់ ការឈឺចាប់ ការស្រេកឃ្លាន បំណុល ភាពក្រីក្រ ជម្ងឺ និងសេចក្តីស្លាប់។ ដោយសារយើងត្រូវធ្វើដំណើរឆ្លងកាត់តាមលោកិយនេះ ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលអញ្ជើញសម្រាប់មនុស្សគ្រប់សម័យកាលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ យើងត្រូវការការសម្រាកនេះ។ ក្នុងចំណោមពិធីបុណ្យសពដែលខ្ញុំបានចូលរួម ខ្ញុំច្រើនតែឃើញគេដកស្រង់បទគម្ពីរ ដែលនិយាយអំពីការថ្លែងទំនាយរបស់សាវ័កយ៉ូហាន អំពី “ផ្ទៃមេឃ និងផែនដីថ្មី”(វិវរណៈ ២១:១-៥) ព្រោះបទគម្ពីរនេះ សក្តិសមសម្រាប់ពីធីបុណ្យសពណាស់។ ប៉ុន្តែ ខ្ញុំជឿថា បទគម្ពីរនេះបានចែងសម្រាប់អ្នកនៅរស់ ច្រើនជាងសម្រាប់មនុស្សស្លាប់។ យើងត្រូវស្តាប់តាមការអញ្ជើញរបស់ព្រះយេស៊ូវ ឲ្យចូលមកសម្រាកក្នុងទ្រង់ នៅពេលដែលយើងនៅមានជីវិតនៅឡើយ។ ទាល់តែយើងបានស្តាប់បង្គាប់តាមទ្រង់ ទើបយើងមានសិទ្ធិទទួលព្រះពរតាមព្រះបន្ទូលសន្យា…
Read articleមិនព្រងើយកន្តើយ
បន្ទប់ទំាងមូលបានរំលេចទៅដោយពណ៌ចម្រុះដ៏ស្រស់ស្អាតជាច្រើន ខណៈពេលដែលស្រ្តីស្លៀកសំពត់សារីកំពុងញាប់ដៃញាប់ជើង នៅក្នុងសកម្មភាពចុងក្រោយនៃកម្មវិធីរ៉ៃអង្គាសប្រាក់។ ពីដើម ស្រ្តីមួយក្រុមនេះមានដើមកំណើតនៅប្រទេសឥណ្ឌា ហើយក៏បានមករស់នៅក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែ ពួកគេនៅតែមានការខ្វល់ខ្វាយពីប្រទេសកំណើតរបស់ខ្លួន។ ពេលពួកគេដឹងអំពីស្ថានភាពរបស់សាលារៀនមួយកន្លែង ដែលគេបើកសម្រាប់ក្មេងកើតជម្ងឺខ្សោយបញ្ញា នៅប្រទេសឥណ្ឌា ពួកគេមិនគ្រាន់តែបានដឹងអំពីតម្រូវការរបស់សាលារៀននោះប៉ុណ្ណោះទេ តែពួកគេថែមទាំងបានទុកដាក់ដំណឹងនេះនៅក្នុងចិត្ត ហើយក៏បានធ្វើការឆ្លើយតប។ លោកនេហេមាមានមុខនាទីដ៏ស្រណុកស្រួលជាអ្នកថ្វាយពែងដល់ស្តេច និងបានទទួលការទុកចិត្តពីបុរសដែលមានអំណាចបំផុតនៅសម័យនោះ តែការទាំងអស់នេះមិនបានធ្វើឲ្យគាត់ភ្លេចខ្វល់ពីជនរួមជាតិរបស់គាត់ឡើយ។ គាត់បានទៅជួបអ្នកដែលមកពីទីក្រុងយេរូសាឡិម ដើម្បីសាកសួរអំពីស្ថានភាពនៃប្រជាជនដែលកំពុងរស់នៅទីនោះ(នេហេមា ១:២)។ គាត់ក៏បានដឹងថា “ពួកអ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ដែលសល់នៅក្នុងខេត្តនោះ គេមានសេចក្តីវេទនា ហើយត្រូវសេចក្តីត្មះតិះដៀលជាខ្លាំង ចំណែកកំផែងនៃក្រុងយេរូសាឡិម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង”(ខ.៣)។ លោកនេហេមាមានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង។ គាត់ក៏បានទួញសោក អធិស្ឋានតម ទូលសូមឲ្យព្រះទ្រង់ជួយដល់ប្រជាជនគាត់ ដែលកំពុងរស់នៅក្នុងស្ថានភាពដ៏អាក្រក់នេះ(ខ.៤)។ ព្រះទ្រង់ក៏បានអនុញ្ញាតឲ្យលោកនេហេមាវិលត្រឡប់ ទៅក្រុងយេរូសាឡិមវិញ ដើម្បីដឹកនាំការសាងសង់កំផែងក្រុងឡើងវិញ(២:១-៨)។ លោកនេហេមាក៏បានសម្រេចនូវកិច្ចការដ៏ធំនេះ សម្រាប់ប្រជាជនគាត់ ព្រោះគាត់បានទូលសូមដល់ព្រះដ៏ធំប្រសើរ ឲ្យធ្វើការដ៏ធំ ហើយក៏បានពឹងផ្អែកលើទ្រង់ផង។ សូមព្រះទ្រង់បើកភ្នែកយើង ឲ្យមើលឃើញសេចក្តីត្រូវការរបស់អ្នកដែលនៅជុំវិញយើង ហើយសូមទ្រង់ជួយយើង ឲ្យក្លាយជាអ្នកដោះស្រាយបញ្ហាដោយចិត្តអាណិត និងមានភាពប៉ិនប្រសប់ ដើម្បីធ្វើជាព្រះពរដល់អ្នកដទៃ។-Poh Fang Chia
Read articleកន្លែងសម្រាប់ស្នាក់អាស្រ័យ
ជនអនាថា នៅទីក្រុងវែនគូវើ រដ្ឋព្រីតធីស ខូឡំប៊ី ប្រទេសកាណាដា មានវិធីសាស្រ្តថ្មីមួយ ដើម្បីស្វែងរកកន្លែងស្នាក់នៅពេលយប់។ មានអង្គការប្រចាំតំបន់មួយ ឈ្មោះ រេនស៊ីធី ហោសស៊ីង បានបង្កើតកៅអីវែងពិសេសជាច្រើន ដែលគេអាចត្រឡប់វា បង្កើតជាជំរកស្នាក់នៅបណ្តោះអាសន្ន។ គេអាចទាញបង្អែករបស់កៅអីវែងនោះឡើងទៅលើ ហើយបត់ធ្វើជាដំបូល ដែលអាចការពារខ្យល់ និងទឹកភ្លៀងបាន។ នៅពេលយប់ គេងាយនឹងស្វែងរកកន្លែងសម្រាកបែបនោះ នៅទីក្រុងវែនគូវើ ព្រោះនៅលើកៅអីវែងនោះ មានដាក់អក្សរដែលបញ្ចេញពន្លឺពេលយប់ថា “នេះជាកន្លែងគេង”។ យើងត្រូវការជម្រកខាងសាច់ឈាម តែទន្ទឹមនឹងនោះ យើងក៏ត្រូវការជម្រកខាងវិញ្ញាណផងដែរ។ ព្រះទ្រង់ជាទីជ្រកកោនសម្រាប់វិញ្ញាណយើង ពេលមានបញ្ហា។ គឺដូចដែលស្តេចដាវីឌបានសរសេរក្នុងទំនុកដំកើងថា “កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ”(ទំនុកដំកើង ៦១:២)។ ពេលដែលអារម្មណ៍យើងមានការពិបាកហួសបន្ទុក យើងងាយនឹងរងគ្រោះ ដោយសារល្បិចរបស់ខ្មាំងសត្រូវយើង ដោយវាប្រើការភ័យខ្លាច ការប្រកាន់ទោសខ្លួនឯង និងការត្រេកត្រអាលជាដើម។ បានជាយើងត្រូវការប្រភពនៃស្ថេរភាព និងសុវត្ថិភាពដ៏ពិត។ បើយើងជ្រកកោននៅក្នុងព្រះ យើងអាចមានជ័យជម្នះមកលើខ្មាំងសត្រូវ ពេលដែលវាព្យាយាមល្បួងនាំចិត្ត និងគំនិតរបស់យើង។ គឺដូចដែលស្តេចដាវីឌបានទូលព្រះអម្ចាស់ថា “ទ្រង់បានធ្វើជាទីជ្រកឲ្យទូលបង្គំ គឺជាប៉មយ៉ាងមាំ ឲ្យរួចពីខ្មាំងសត្រូវ ទូលបង្គំនឹងអាស្រ័យនៅក្នុង… ទីកំបាំង ក្រោមស្លាបទ្រង់”(ខ.៣-៤)។ ពេលយើងមានទុក្ខព្រួយ យើងអាចរកសន្តិភាព…
Read articleនិមិត្តរូបនៃព្រឹលទឹកកក
ក្នុងអំឡុងពេលរដូវរងា ដែលមានភាពត្រជាក់មុតសាច់ ក្នុងតំបន់ដែលយើងរស់នៅ ក្នុងរដ្ឋមីឈីហ្គិន យើងមានអារម្មណ៍លាយឡំគ្នាជាច្រើន ចំពោះអាកាសធាតុ។ ពេលដែលព្រឹលបានបន្តធ្លាក់ក្នុងរដូវរងា រហូតដល់ខែមិនា មនុស្សភាគច្រើននៅតំបន់នោះមានការណាយចិត្តនឹងព្រឹលដែលចេះតែធ្លាក់មិនព្រមឈប់ ហើយក៏មានការរអ៊ូរទាំ ពេលគេព្យាករណ៍ឧតុនិយមថា អាកាសធាតុត្រជាក់នៅមានរយៈពេលយូរទៀត។ ប៉ុន្តែ សម្រស់ដ៏អស្ចារ្យនៃព្រឹល នៅតែបន្តធ្វើឲ្យខ្ញុំមានចិត្តរីករាយ។ ទោះខ្ញុំត្រូវលំបាកយកប៉ែលចូកព្រឹលចេញពីផ្លូវ នៅមុខផ្ទះខ្ញុំ ដាក់នៅលើគំនរព្រឹលអមសង្ខាងផ្លូវក៏ដោយ ក៏ខ្ញុំនៅតែមានចិត្តស្ងើចចំពោះវត្ថុពណ៌សក្បុសនេះ។ នៅថ្ងៃមួយ មានដុំទឹកកកតូចៗ ថ្លាដូចគ្រីស្ទាល់បានធ្លាក់ពីលើមេឃ ចុះមកទើនៅលើគំនរព្រឹលចាស់ៗ។ ពេលខ្ញុំ និងភរិយារបស់ខ្ញុំបានដើរកាត់តាមទេសភាពព្រឹលទឹកកកដែលចាំងពន្លឺផ្លេកៗ មើលទៅហាក់ដូចជាមានកំទេចគ្រាប់ពេជ្យចាំងពន្លឺផ្លេកៗ ពាសពេញទីវាល។ ព្រះគម្ពីរ ហាក់ដូចជាបាននិយាយអំពីព្រឹលក្នុងន័យខុសៗគ្នា។ ព្រះទ្រង់បានបង្គាប់ឲ្យព្រឹលធ្លាក់ចុះមក ជាសញ្ញាបង្ហាញអំពីភាពធំប្រសើររបស់ទ្រង់(យ៉ូប ៣៧:៦ ៣៨:២២-២៣)។ កំពូលភ្នំខ្ពស់ៗដែលគ្របដណ្តប់ទៅដោយព្រឹល បានធ្វើជាប្រភពទឹកដែលហូរចុះមក ស្រោចស្រពតាមជ្រលងដងអូរ ដែលនៅតំបន់វាលទំនាប។ តែដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ គឺព្រះបានប្រទានព្រឹលមក ជានិមិត្តរូបដំណាងអំពីការអត់ទោសបាបឲ្យយើងរាល់គ្នា។ ដំណឹងល្អនៃព្រះយេស៊ូវបានបើកផ្លូវ ឲ្យយើងបានទទួលការសម្អាតអំពើបាបយើង និងដើម្បីឲ្យចិត្តយើងបានប្រែជា “សជាងព្រឹល”ផង(ទំនុកដំកើង ៥១:៧ អេសាយ ១:១៨)។ លើកក្រោយ ពេលអ្នកបានឃើញព្រឹលដោយផ្ទាល់ភ្នែក ឬនៅក្នុងរូបថត សូមអរព្រះគុណព្រះ សម្រាប់ការអត់ទោសបាប និងប្រទានសេរីភាព ឲ្យយើងរួចពីទោសនៃអំពើបាប ដែលជាអំណោយសម្រាប់អស់អ្នកដែលទុកចិត្តលើព្រះសង្រ្គោះនៃយើង។-Dave…
Read articleការលះបង់ក្នុងថ្ងៃណូអែល
រឿងនិទានរបស់លោកអូ ហេនរី(O Henry) ដែលមានចំណងជើងថា “អំណោយរបស់អ្នកប្រាជ្ញ” និយាយអំពីលោកជីម(Jim) និងអ្នកស្រីដេឡា(Della) ដែលជាប្តីប្រពន្ធវ័យក្មេងមួយគូរ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ នៅពេលបុណ្យណូអែលជិតមកដល់ ពួកគេចង់ទិញអំណោយឲ្យគ្នាទៅវិញទៅមក ប៉ុន្តែ ដោយសារការខ្វះខាត ពួកគេក៏បានសម្រេចចិត្តប្រើមធ្យោបាយដ៏ពិបាកមួយ។ លោកជីមមាននាឡិការដៃពណ៌មាស ដ៏មានតម្លៃមួយគ្រឿង ចំណែកឯអ្នកស្រីដេឡាវិញ មានសក់វែងអន្លាយដ៏ស្រស់ស្អាត។ ដូចនេះ លោកជីមក៏បានលក់នាឡិកាគាត់ ដើម្បីទិញក្រាស់សិតសក់ឲ្យអ្នកស្រីដេឡា ខណៈពេលដែលអ្នកស្រីដេឡាបានទៅកាត់សក់លក់ឲ្យគេ ដើម្បីទិញខ្សែនាឡិការឲ្យលោកជីម។ រឿងនៃក្តីស្រឡាញ់នេះ បានរំឭកយើងថា ការលះបង់គឺជាចំណុចស្នូល នៃសេចក្តីស្រឡាញ់ដ៏ពិត ហើយការលះបង់ជាខ្នាតរង្វាស់ដ៏ពិត នៃសេចក្តីស្រឡាញ់។ នេះជាការពិតមែន ជាពិសេស នៅក្នុងរដូវកាលនៃបុណ្យណូអែល ពីព្រោះការលះបង់ ជាអត្ថន័យដ៏សំខាន់បំផុត នៃកំណើតរបស់ព្រះគ្រីស្ទ។ ព្រះយេស៊ូវគ្រីស្ទ បានប្រសូត្រ ដើម្បីសុគត គឺសុគតដើម្បីយើងរាល់គ្នា។ ហេតុនេះហើយបានជាទេវតាបានប្រាប់យ៉ូសែបថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។ រយៈពេលជាច្រើនសតវត្សរ៍ មុនពេលព្រះគ្រីស្ទប្រសូត្រ ព្រះគម្ពីរបានថ្លែងទំនាយថា ទ្រង់នឹងយាងមកជួយសង្រ្គោះយើង ឲ្យរួចពីបាបរបស់យើង បានសេចក្តីថា យើងមិនអាចយល់ច្បាស់អំពីតម្លៃនៃស្នូកសត្វដែលព្រះឱរសយេស៊ូវបានផ្ទុំនោះឡើយ ដរាបណា យើងមិនបានស្វែងយល់អំពីអត្ថន័យនៃឈើឆ្កាងទេនោះ។…
Read article