ការធ្វើអំពើល្អ

គេនិយាយ​​ថា “ការ​ល្អ​ដែ​ល​អ្នក​ធ្វើ​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​គេ​ភ្លេច​នៅ​ថ្ងៃស្អែក។​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ចូរ​កុំឈប់​ធ្វើ​​ការ​​ល្អ​ឡើយ”។​ ខ្ញុំ​ចូល​ចិត្ត​ពាក្យ​មួយ​ឃ្លា​នេះ ព្រោះ​វា​ជា​ការ​ក្រើន​រំឭក​ដ៏​ប្រសើរ។​ ក្នុង​ព្រះ​គម្ពីរ​កិច្ចការ លោក​លូកា​បាន​និយាយ​សង្ខេប អំពី​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នៅ​លើ​ផែន​ដីថា “ទ្រង់​​បា​ន​​យាង​​ចុះ​ឡើង​ធ្វើ​ការ​ល្អ”(១០:៣៨)។ ពេល​​ដែល​ព្រះ​​គម្ពីរ​បង្គាប់​ឲ្យ​យើង ”ធ្វើ​​ការ​​ល្អ” តើ​មាន​ន័យ​យ៉ាង​ដូចម្តេច​ខ្លះ​? ព្រះ​យេស៊ូវ​ទ្រង់​បាន​ធ្វើ​កា​រ​ល្អ ដោយ​បង្រៀន ​ប្រោស​ជម្ងឺ​ ប្រទាន​អាហារ និង​កម្សាន្ត​ចិត្ត​ជន​ទាំង​ឡាយ ។​ ព្រះ​យេស៊ូវ​បាន​ផ្តល់​ឲ្យ​នូវ​គំរូ​ដ៏​ល្អឥ​ត​ខ្ចោះ ហើយ​ទ្រង់​បាន​​ត្រាស់​​ហៅ​​អ្នក​​ដើរ​​តាម​​ទ្រង់ ឲ្យ​​​បំពេញ​​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ ដែល​​​រាប់​​​​​បញ្ចូល​ទាំង​អ្នក​ដែល​ស្អប់​ពួក​គេ​ផង​ដែរ ​គឺ​ដូច​ដែល​មាន​ចែង​ថា “ត្រូវ​​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសារ ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា”(ម៉ាថាយ​ ៥:៤៤ និងមើល លូកា ៦:២៧-៣៥ ផងដែរ)។​ ពួក​គេ​ត្រូ​វ​បម្រើ​ខ្មាំង​សត្រូវ​របស់​ខ្លួន ​ដោយ​មិន​រំពឹង​ចង់​បាន​ការ​តប​ស្នងអ្វី​មក​វិញ​ឡើយ ។​ ជាង​នេះ​ទៅ​ទៀត អ្នក​ដើរ​តាម​ទ្រង់​ត្រូវ​ធ្វើ​ការ​ល្អ ជា​ពិសេស​ដល់​គ្រីស្ទ​បរិស័ទ​ឯ​ទៀត តាម​ឱកាស​ដែល​ខ្លួន​មា​ន(កាឡាទី ៦:១០)។​ ពួក​គេ​មិន​ត្រូវ​ភ្លេច​ធ្វើ​ការ​ល្អ និង​ចែក​ចាយ​នូ​វ​អ្វី​ដែល​ខ្លួន​មាន ដល់​អ្នក​ដទៃ ដោយ​សារ​តែ​ការ​បៀត​បៀន ភាព​អាត្មា​និយម និង​ការ​ជាប់​រ​វល់​ឡើយ(ហេព្រើ ១៣:១៦)។​ ដើម្បី​ឲ្យ​យើង​មាន​លក្ខណៈដូច​ព្រះ​អង្គ​សង្គ្រោះ និង​អ្នក​ដើរ​តាម​ទ្រង់​កាល​ពី​សម័យ​ដើម យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ​ថា “តើ​មាន​ការ​ល្អ​អ្វី​ខ្លះដែល​ខ្ញុំ​អា​ច​ធ្វើ​នៅ​ថ្ងៃ​នេះ ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ?” ការ​ល្អ​ដែ​ល​យើង​ធ្វើ នឹង​បាន​​ក្លាយ​ជា​ដង្វាយ​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ទទួល​(ហេព្រើ…

Read article
ឈោងដៃទៅរកទ្រង់

គ្រួសារ​ខ្ញុំ​មាន​ឆ្កែ​ញី​មួយ​ក្បាល ដែល​មាន​អាយុ​ចាស់​ណាស់​ហើយ។ វា​ជា​ពូជ​ឆ្កែ​តឿ​របស់​តំបន់ហាយឡិន​ខាង​លិច។ វា​ចូល​ចិត្ត​ដេក​នៅ​ចុង​ជើង លើ​គ្រែ​របស់​យើង អស់​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ។ តាម​ធម្មតា វា​ដេក​យ៉ាង​ស្ងាត់​ស្ងៀម ដោយ​មិន​បំរាស់ ឬ​បញ្ចេញ​សម្លេង​អ្វី​ឡើយ តែ​ថ្មី​ៗ​នេះ វា​ចេះ​តែ​កេះ​យើង​ថ្នម​ៗ នៅ​ពាក់​កណ្តាល​យប់។​ ពី​ដំបូង យើង​ស្មាន​ថា វា​ចង់​ចេញ​ទៅ​ក្រៅ បាន​ជា​យើង​ព្យាយាម​បណ្តើរ​វា​ចេញ​ទៅ​ក្រៅ។ តែ​ក្រោយ​មក យើង​ក៏​បាន​ដឹង​ថា វា​គ្រាន់​តែ​ចង់​ដឹងថា យើង​នៅ​ក្បែរ​វា​ឬ​អត់។ ត្រ​ចៀក​វា​ស្ទើរ​តែ​ស្តាប់​លែង​ឮ ហើយ​ភ្នែក​ក៏​ពិការ​ខ្លះ​ៗ​ហើយ។ វា​មិន​អាច​មើល​ឃើញ នៅ​កន្លែង​ងងឹត​ទេ ហើយ​ក៏​មិន​អាច​ឮ​យើង​កម្រើកឬ​ដក​ដង្ហើម​ដូច​មុន​ទេ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​វា​មាន​ការ​ច្រឡំ ហើយ​ឈោង​ទៅ​រក​យើង ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា យើង​ពិត​ជា​នៅ​ក្បែរ​វា​មែន​ឬ​អត់។ ដូច​នេះ ខ្ញុំ​ក៏​បាន​ឈោង​ទៅ​រក​វា ហើយ​អង្អែលក្បាល​វា ដើម្បី​ផ្តល់​ការ​ធានា​ដល់​វា​ថា ខ្ញុំ​នៅ​ក្បែរ​វា​ទេ។ វា​គ្រាន់​តែ​ចង់​ដឹង​ប៉ុណ្ណឹង​ឯង។ វា​ក៏​បាន​ដេក​វិញ។ មាន​ពេល​មួយ ស្តេច​ដាវីឌ​បាន​ទូល​សួរ​ព្រះ​ថា “តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះវិញ្ញាណ​ទ្រង់?”(ទំនុកដំកើង ១៣៩:៧) ស្តេច​ដាវីឌ​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដឹង​ថា ព្រះទ្រង់​គង់​នៅ​ក្បែរ​ជា​និច្ច។ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា “ទោះ​បើ​ទូលបង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូសកាល ហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ គង់​តែ​ព្រះហស្ត​ទ្រង់​នឹង​នាំ​ទូលបង្គំ​នៅ​ទី​នោះ ហើយ​ព្រះហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូលបង្គំ​ដែរ បើ​ទូលបង្គំ​ថា សេចក្តី​ងងឹត​នឹង​គ្រប​បាំងទូលបង្គំ​ជា​ប្រាកដ ហើយ​ពន្លឺ​ដែល​នៅ​ជុំវិញ​ទូលបង្គំ​នឹង​ត្រឡប់​ទៅ​ជា​យប់​វិញ”(ខ.៩-១២)។ តើ​អ្នក​កំពុង​វង្វេង​ក្នុង​ទីងងឹត​ឬ?…

Read article
ការសម្រាកថ្ងៃបុណ្យណូអែល

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​យក​កាសែត​ទៅ​ដាក់​តាម​ផ្ទះ ដើម្បី​រក​លុយ​ចិញ្ចឹម​ជីវិត។ ដោយ​សារ​កាសែត​នោះ ជា​កាសែត​ពត៌​មាន​ពេល​ព្រឹក ខ្ញុំ​ត្រូវ​ក្រោក​នៅ​ម៉ោង​៣​ទៀត​ភ្លឺ ជា​រៀង​រាល់ថ្ងៃ ដើម្បី​ឲ្យ​ខ្ញុំ​អាច​យក​កាសែត​១៤០​ច្បាប់ ទៅ​ដាក់​នៅ​តាម​ផ្ទះ ឲ្យ​បាន​ត្រឹម​ត្រូវ មុន​ម៉ោង​៦​ព្រឹក។ តែ​ជា​រៀង​រាល់​ឆ្នាំ សម្រាប់​ខ្ញុំ​ មាន​ថ្ងៃ​មួយ​ដែល​ខុស​ពី​ថ្ងៃ​ផ្សេង​ទៀត។ ខ្ញុំ​ត្រូវ​យក​កាសែត​ពត៌​មាន​ពេល​ព្រឹក​ទៅ​ដាក់​ឲ្យ​គេ នៅ​ថ្ងៃ​មុន​ពេល​​ថ្ងៃ​បុណ្យ​ណូអែល​មក​ដល់ មាន​ន័យ​ថា មាន​តែ​នៅ​ពេលព្រឹក​ថ្ងៃ​បុណ្យ​ណូអែល​ទេ ដែល​ខ្ញុំ​អាច​គេង ហើយ​សម្រាក​ដូច​មនុស្ស​ទូទៅ​បាន។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​អបអរ​ពិធី​បុណ្យ​ណូអែល ដោយ​សារ​មូល​ហេតុ​ជា​ច្រើន ដែល​ក្នុង​នោះ ខ្ញុំ​បាន​រាប់​ថ្ងៃ​នោះ​ជា​ថ្ងៃពិសេស ដោយ​សារ​វា​ជា​ថ្ងៃ​ដែល​ខ្ញុំ​បាន​សម្រាក។ កាល​នោះ ខ្ញុំ​មិន​ទាន់​យល់​ច្បាស់ អំពី​អត្ថ​ន័យ​នៃ​ការ​សម្រាកដ៏​ពិត ដែល​ពិធី​បុណ្យ​ណូអែល​បាន​ផ្តល់​ឲ្យ​នោះ​ឡើយ។ ព្រះ​គ្រីស្ទ​បាន​យាង​មក នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង ដើម្បី​ប្រទាន​នូវ​ការ​សម្រាក តាម​រយៈ​ការ​អត់​ទោស​បាប​របស់​ទ្រង់ ដល់​អស់​អ្នក​ដែល​ស្ថិត​ក្រោម​បន្ទុក​នៃ​ក្រឹត្យ​វិន័យ ដែល​ពួក​គេ​មិន​អាច​ប្រព្រឹត្ត​តាម ឲ្យ​បាន​សព្វ​គ្រប់​នោះ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ក្នុង​លោកិយ ដែល​អំពើ​បាប​មាន​ទម្ងន់​ធ្ងន់​ក្រៃ មិន​អាច​ឲ្យ​យើង​លីសែង​តែ​ម្នាក់​ឯង​បាន ព្រះ​គ្រីស្ទ​បាន​យាង​មក នាំ​យើង​ចូល​ទៅ​ក្នុង​ទំនាក់​ទំន​ងជា​មួយ​ទ្រង់ ហើយ​ប្រទាន​ឲ្យ​យើង​មាន​ការ​សម្រាក​ក្នុង​ទ្រង់។-Bill Crowder

Read article
ការប្រើព្រះនាមព្រះជាអសាឥតការ

នៅ​ពេល​រសៀល​ថ្ងៃ​មួយ ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​មិត្ត​ភក្តិ​ម្នាក់ អំពី​ការ​ប្រើ​ប្រាស់​ព្រះ​នាម​ព្រះ ក្នុង​ផ្លូវ​ខុស។ ខ្ញុំ​បាន​ចាត់​ទុក​គាត់​ជា​គ្រូ​ខាង​វិញ្ញាណ​របស់​ខ្ញុំ។ បទ​គម្ពីរ​និក្ខមនំ ២០:៧ បាន​ចែងថា “កុំ​ឲ្យ​ចេញ​ព្រះនាម​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណា ដែល​ចេញ​ព្រះនាម​ទ្រង់ ជា​អសារ​ឥត​ការ​នោះ​ទេ”(និក្ខមនំ ២០:៧)។ យើង​ប្រហែល​ជា​គិត​ថា បទ​គម្ពីរ​នេះ​គ្រាន់​តែ​សំដៅ​ទៅ​លើ​ការ​ប្រើ​ព្រះ​នាម​ព្រះ នៅ​ក្នុង​ការស្បថ ឬ​ប្រើ​ព្រះ​នាម​ទ្រង់​ផ្តេស​ផ្តាស ឬ​ខ្វះ​ការ​គោរព។ ប៉ុន្តែ គ្រូ​របស់​ខ្ញុំ​កម្រ​នឹង​ភ្លេច​ឆក់​ឱកាស​បង្រៀន​ខ្ញុំ អំពី​សេចក្តី​ជំនឿ​ដ៏​ពិត​ណាស់។​ គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​គិត​អំពី​ទង្វើរ​ផ្សេង​ទៀត​របស់​យើង ដែល​មិន​បាន​គោរព​ព្រះ​នាម​ព្រះ។​ ឧទាហរណ៍ ពេល​ខ្ញុំ​បដិសេធន៍​មិន​ព្រម​ទទួល​យោបល់​ពី​អ្នក​ដទៃ ហើយ​និយាយ​ថា “ព្រះ​បាន​ប្រាប់​ខ្ញុំ​ឲ្យ ទៅ​តាម​ផ្លូវ​នេះ​ទេ”។ ក្នុង​ករណី​នេះ បើ​សិន​ជា​ខ្ញុំ​និយាយ ដើម្បី​តែ​បំពេញ​ចិត្ត​ខ្លួន​ឯង​ទេ នោះ​មាន​ន័យ​ថា ខ្ញុំ​កំពុង​តែ​ប្រើ​ព្រះ​នាម​ទ្រង់​ក្នុង​ផ្លូវ​ខុស​ហើយ។ ពេល​ដែល​ខ្ញុំ​ប្រើ​ព្រះ​គម្ពីរ​ខុស​បរិបទ ដើម្បី​ព្យា​យាម​ធ្វើ​ឲ្យ​គេ​យល់​ស្រប​នឹង​មតិ ឬ​គំនិត​របស់​ខ្ញុំ នោះ​ក៏​​មាន​ន័យ​ថា ខ្ញុំ​កំពុង​ប្រើ​ព្រះ​នាម​ព្រះ ជា​អសា​ឥត​ការ​ផង​​ដែរ​។ ម្យ៉ាង​ទៀត ពេល​ខ្ញុំ​បង្រៀន សរ​សេរ ឬ​និយាយ​អំពី​បទ​គម្ពីរ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន គឺ​ខ្ញុំកំពុង​ប្រើ​ព្រះ​នាម​ទ្រង់ ក្នុង​ផ្លូវ​ខុស​​។ លោក​ចន ផាយ​ភើរ(John Piper) ដែល​ជា​អ្នក​និពន្ធគ្រីស្ទ​បរិស័ទ​បាន​បក​ស្រាយ​ថា ការ​ប្រើ​ព្រះ​នាម​ព្រះ ជា​អសា​ឥត​ការ គឺ​ជា​ការ​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់ប្រែ​ជា​ទទេ…

Read article
សារៈសំខាន់នៃរបៀបដែលយើងបម្រើ

កាល​ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ឈ្មោះ ឆាលី(Charlie) កំពុង​រៀន​នៅ​មហា​វិទ្យាល័យ​ព្រះ​គម្ពីរ យើង​បាន​ធ្វើ​ការ នៅ​ក្នុង​ហាង​លក់​គ្រឿង​សង្ហា​រឹម​។ ជា​រឿយ​ៗ យើង​ច្រើន​តែ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ដល់​កន្លែង ដោយ​មាន​អ្នក​ជំនាញ​តុប​តែង​ផ្នែក​ខាង​ក្នុង​ផ្ទះ​ទៅ​ជា​មួយ​ដែរ។ គាត់​ជជែកជា​មួយ​អតិថិជន​របស់​យើង ពេល​យើង​កំពុង​ជញ្ជូន​គ្រឿង​សង្ហា​រឹម​ចេញ​ពី​ឡាន ចូល​ទៅ​ក្នុង​ផ្ទះ។ ជួន​កាល យើង​ត្រូវ​សែង​គ្រឿង​សង្ហារឹម ឡើង​ជណ្តើរ​ជា​ច្រើន​ជាន់ ក្នុង​អគារ​អាផាត​មិន។ ជា​ញឹក​ញាប់ ទាំង​ខ្ញុំ និង​ឆាលី​បាន​គិត​ថា បើ​សិន​ជា​យើង​មាន​ការ​ងារ​ជា​អ្នក​តុប​តែង​នោះ​វិញ មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ។ ក្នុង​អំឡុង​ពេល ដែល​ពួក​អ៊ីស្រា​អែល​វិល​វល់​នៅ​ក្នុង​វាល​រហោស្ថាន​អស់​៤០​ឆ្នាំ នៅ​ក្នុង​ពូជ​អំបូរ​លេវី ដែល​ជា​ពូជ​អំបូរ​សង្ឃ​របស់ព្រះ មាន​មនុស្ស​បី​គ្រួសារ ដែល​បាន​ទទួល​បន្ទុក​ដឹក​ជញ្ជូន​ត្រសាល​ជំនុំ​(ឬ​រោង​ឧបោសថ)។ គ្រួសារ​ទាំង​នោះ​មាន​ដូច​ជា កេហាត់ គើសុន និងម្រ៉ារី។ ពួក​គេ​ជា​អ្នក​ដំឡើង រុះ​រើ និង​ដឹក​ជញ្ជូន​ទៅ​កន្លែង​ផ្សេង​ទៀត ដើម្បី​ដំឡើង ហើយ​ក៏​បន្ត​ធ្វើ​កិច្ច​នេះ​នៅ​លើក​ក្រោយ​ៗ​ទៀត​។ កិច្ច​ការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ មាន​ភាព​សាមញ្ញ​ទេ គឺ​ត្រូវ “ដឹកជញ្ជូន​គ្រឿង ដែល​គេ​បាន​ចាត់​ឲ្យ​ដឹក​ជញ្ជូន​នោះ”(ជនគណនា ៤:៣២)។ ខ្ញុំ​ឆ្ងល់​ថា តើ “អ្នក​ដឹក​ជញ្ជូន” ទាំង​អស់​នោះ មាន​ការ​ច្រណែន​នឹង “ពួក​សង្ឃ” ដែល​មាននាទី​ថ្វាយ​ដង្វាយ និង​គ្រឿង​ក្រអូប​ដល់​ព្រះ ដោយ​ប្រើ​គ្រឿង​បរិសុទ្ធ នៅ​ក្នុង​ទីបរិសុទ្ធ​ឬទេ(ខ.៤-៥,១៥)។ មើល​ទៅ​ការ​ងារ​ពួក​សង្ឃ ហាក់​ដូច​ជា​ងាយ​ស្រួល​ជាង ហើយ​ក៏​មាន​មុខ​មាន​មាត់​ជាង​ផង​។…

Read article
ចូរយើងអបអរសាទរព្រះអម្ចាស់

ពេល​លោក​អាសា​ម៉ូហ ហ្គីយ៉ាន(Asamoah Gyan) ដែល​ជា​កីឡា​ករ​ជម្រើស​ជាតិ​ហ្កាណា បាន​ទាត់​បាល់​បញ្ចូល​ទី​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ពិភព​លោក ឆ្នាំ​២០១៤ គាត់ និង​ក្រុម​របស់​គាត់​ក៏​បាន​នាំ​គ្នា​រាំ​បោះ​ជំហាន​ទៅ​មុខ​ស្រុះ​គ្នា។​ ពីរ​បីនាទី​ក្រោយមក ពេល​លោក​រីរ៉ូស្លាវ ក្លូស(Miroslav Klose) ដែល​ជា​កីឡាករ​អាឡឺម៉ង់ បាន​ទាត់​បញ្ចូល​ទី​ក្រុមហ្កាណា​បាន​មួយ​គ្រាប់​វិញ គាត់​ក៏​បាន​រត់​យ៉ាង​លឿន ដោយ​ត្រឡប់​ខ្លួន​ទៅ​មុខ។ “ការ​អប​អរ​សាទរ​ក្នុង​កីឡារ​បាល់​ទាត់ បន្ទាប់​ពី​មាន​ការ​ស៊ុទ​បញ្ចូល​ទី គឺ​ពិត​ជា​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ណាស់ ព្រោះ​វា​បាន​បង្ហាញ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ តម្លៃ និង​ភាព​ក្លៀវក្លា​របស់កីឡា​ករ” នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ឃ្លីនត៍ ម៉ាធីស(Clint Mathis) ដែល​យក​បាន​ពិន្ទុះ ឲ្យ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​អាមេរិក ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ពិភព​លោក ឆ្នាំ​២០០២។ យ៉ាង​ណា​មិញ បទ​គម្ពីរ​ទំនុក​ដំកើង ១៥០ បាន​បង្គាប់​ឲ្យ “ជីវិត​ទាំង​អស់ ដែល​មាន​ដង្ហើម”សរសើរ​ដំកើង ព្រះ​អម្ចាស់ តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន។ អ្នក​និពន្ធ​ទំនុក​នេះ ក៏​បាន​ឲ្យ​យើង​សរសើរ​ដំកើង​ទ្រង់ ដោយ​ប្រើ​ឧបករណ៍​តន្រ្តី​ដូច​ជា ត្រែ ​ពិណ ​ស៊ុង ​ក្រាប់​ប្រដាប់​មាន​ខ្សែ ហើយ​និង​ខ្លុយ​ផង ទាំង​លោត​រាំ​។ គាត់​បាន​លើកទឹក​ចិត្ត​យើង ឲ្យ​អប​អរ គោរព និង​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ព្រះ​អម្ចាស់​។ ដោយ​សារ​ព្រះ​អម្ចាស់​ទ្រង់​អស្ចារ្យ ហើយ​បាន​ធ្វើ​ការ​អស្ចារ្យ សម្រាប់​រាស្រ្ត​ទ្រង់ នោះ​ទ្រង់​សក្តិ​សម​នឹង​ទទួល​ការ​សរសើរ​គ្រប់​យ៉ាង។…

Read article