អ្នកបម្រើដ៏ស្មោះត្រង់
លោកម៉ាដាលេណូ(Madaleno) ជាអ្នករៀបឥដ្ឋ។ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បត្តិ៍ គាត់បានសង់ជញ្ជាំងផ្ទះ និងជួសជុលដំបូល។ គាត់ជាមនុស្សស្ងាត់ស្ងៀម គួរឲ្យជឿជាក់បាន ហើយខិតខំធ្វើការ។ បន្ទាប់មក ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ គាត់ឡើងទៅលើភ្នំ ដើម្បីបង្រៀនព្រះបន្ទូលព្រះ។ លោកម៉ាដាលេណូបាននិយាយភាសា ណាហួត(Nahuatl ដែលជាក្រៀមភាសារបស់ជនជាតិមិចស៊ិចកូ) ដូចនេះ គាត់អាចផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវ យ៉ាងងាយស្រួល ដល់ប្រជាជនក្នុងតំបន់នោះ។ ពេលគាត់មានអាយុ៧០ឆ្នាំ គាត់នៅតែធ្វើការដោយដៃ ក្នុងការសាងសង់ផ្ទះឲ្យគេ តែគាត់ក៏បានរួមចំណែកនៅក្នុងការបង្កើតមហាគ្រួសារនៃព្រះផងដែរ។ ជីវិតគាត់បានទទួលការគំរាមកំហែង ជាច្រើនដង។ គាត់បានគេងនៅកណ្តាលវាល ហើយប្រឈមមុខនឹងការស្លាប់ ដោយសារគ្រោះថ្នាក់រថយន្ត និងការធ្លាក់ពីកន្លែងខ្ពស់។ គេបានបណ្តេញគាត់ចេញពីក្រុង។ តែគាត់គិតថា ព្រះបានត្រាស់ហៅគាត់ ឲ្យបម្រើទ្រង់ ហើយគាត់ក៏បានធ្វើដោយអំណរ។ គាត់បានជឿថា មនុស្សត្រូវស្គាល់ព្រះអម្ចាស់ បានជាគាត់ពឹងផ្អែកលើទ្រង់ ដើម្បីទទួលបាននូវកម្លាំង ដែលគាត់ត្រូវការ។ ភាពស្មោះត្រង់របស់លោកម៉ាដាលេណូ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពស្មោះត្រង់របស់លោកកាលែប និងលោកយ៉ូស្វេ ពេលដែលអ្នកទាំងពីរត្រូវបានលោកម៉ូសេចាត់ឲ្យទៅសង្កេតមើលទឹកដីសន្យា ហើយវិលត្រឡប់មករាយការណ៍ដល់ជនជាតិអ៊ីស្រាអែលវិញ(ជនគណនា ១៤:៦-១៣)។ ពួកឈ្លបដទៃទៀត ដែលទៅជាមួយគាត់មានការភ័យខ្លាច ចំពោះមនុស្សដែលរស់នៅទីនោះ តែលោកកាលែប និងលោកយ៉ូស្វេបានទុកចិត្តលើព្រះ ហើយជឿថា ទ្រង់នឹងជួយពួកគេ…
Read articleដើមកំណើតនៃបុណ្យណូអែល
មានពេលមួយទេវតាកាព្រីយ៉ែល យាងចុះមកជួបនាងម៉ារា ហើយបន្ទាប់មកក៏បានជួបពួកអ្នកគង្វាល ដោយនាំមកនូវដំណឹងល្អ សម្រាប់ពិភពលោក(លូកា ១:២៦-២៧ ២:១០)។ តើនេះជាដំណឹងល្អ សម្រាប់នាងម៉ារាមែនឬ? កាលនោះ នាងម៉ារាប្រហែលជាគិតថា តើឲ្យខ្ញុំបកស្រាយ អំពីការមានផ្ទៃពោះរបស់ខ្ញុំ ដល់ក្រុមគ្រួសារខ្ញុំ យ៉ាងដូចម្តេចទៅ? តើលោកយ៉ូសែបដែលជាគូរដណ្តឹងរបស់ខ្ញុំ នឹងផ្តាច់ពាក្យឬទេ? តើអ្នកភូមិគេនឹងនិយាយដើមខ្ញុំ ដូចម្តេចខ្លះ? បើខ្ញុំមិនស្លាប់ដោយការប្រសូត្របុត្រទេ តើខ្ញុំអាចចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងម៉េចនឹងកើត? ពេលលោកយ៉ូសែបបានដឹងថា នាងម៉ារាមានផ្ទៃពោះ គាត់មានការពិបាកចិត្តយ៉ាងខ្លាំង។ គាត់បានរកឃើញជម្រើសបី។ តើគាត់ត្រូវរៀបការជាមួយនាងតែម្តង ឬផ្តាច់ពាក្យដោយបើកចំហរ ហើយឲ្យគេប្រមាថមើលងាយនាងជាសាធារណៈ ឬមួយផ្តាច់ពាក្យដោយសម្ងាត់។ គាត់បានរើសយកជម្រើសទីបី តែព្រះទ្រង់ក៏បានឲ្យគាត់ដឹងការពិត។ ទ្រង់បានប្រាប់លោកយ៉ូសែបក្នុងសុបិន្តថា “យ៉ូសែប ពូជហ្លួងដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងម៉ារា ជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាង នោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេ”(ម៉ាថាយ ១:២០)។ សម្រាប់នាងម៉ារា និងលោកយ៉ូសែប បុណ្យណូអែលបានចាប់ផ្តើម នៅពេលដែលពួកគេចុះចូលចំពោះព្រះ ទោះពួកគេបានជួបរឿង ដែលធ្វើឲ្យមានការពិបាកក្នុងផ្លូវអារម្មណ៍ក៏ដោយ។ ពួកគេបានថ្វាយជីវិតដាច់ដល់ព្រះ គឺបានធ្វើតាមព្រះបន្ទូលសន្យា ដែលមានក្នុង ១យ៉ូហាន ២:៥ “តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះបា្រកដជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ”។ សូមព្រះទ្រង់បំពេញចិត្តយើង ដោយក្តីស្រឡាញ់របស់ទ្រង់…
Read articleអត្ថន័យនៃពិធីបុណ្យណូអែល
កាលពីជាង៥០ឆ្នាំមុន កម្មវិធីទូរទស្សន៍មួយ ដែលមានចំណងជើងថា ពីធីបុណ្យណូអែលរបស់លោកឆាលី ប្រោន(Charlie Brown) ត្រូវបានគេចាក់ផ្សាយ នៅតាមទូរទស្សន៍អាមេរិកជាលើកដំបូង។ នាយកប្រតិបត្តិនៃបណ្តាញទូរទស្សន៍ខ្លះ យល់ថា កម្មវីធីនេះ នឹងគ្មានគេចាប់អារម្មណ៍ ហើយខ្លះទៀតបារម្ភថា ការដកស្រង់ខគម្ពីរ នៅក្នុងកម្មវិធីមួយនេះ នឹងធ្វើឲ្យទស្សនិកជនដែលមិនមែនជាគ្រីស្ទបរិស័ទ មានការមិនសប្បាយចិត្ត។ អ្នកខ្លះទៀតចង់ឲ្យលោក ឆាល ស៊ូល(Charles Schulz) ដែលជាអ្នកបង្កើតកម្មវិធីនេះ លុបរឿងណូអែល ចេញពីកម្មវិធីទូរទស្សន៍ តែលោកស៊ូលនៅតែទទូចឲ្យគេចាក់ផ្សាយ។ កម្មវិធីទូរទស្សន៍នេះ ក៏បានទទួលជោគជ័យភ្លាមៗ ហើយគេក៏បានចាក់ផ្សាយឡើងវិញ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៦៥រៀងមក។ លោកឆាលី ប្រោន ជាអ្នកដឹកនាំការសម្តែងល្ខោនបុណ្យណូអែល សម្រាប់កុមារ។ គាត់មានការនឿយណាយ និងការបាក់ទឹកចិត្ត ដោយសារវិញ្ញាណនៃការផ្សាយពាណិជ្ជកម្ម ក្នុងរដូវកាលបុណ្យណូអែល បានប្រែជាផ្តោតទៅលើការផ្សព្វផ្សាយអំពីផលិតផលផ្សេងៗ ក្នុងរដូវកាលដ៏មានអំណរនេះវិញ។ ពេលនោះ គាត់ក៏បានសួរគេថា តើមាននរណាអាចប្រាប់គាត់ អំពីអត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល? លោកឡាយនើស(Linus) ក៏បានដកស្រង់បទគម្ពីរ លូកា ២:៨-១៤ ដែលរួមមានបទគម្ពីរដែលចែងថា “ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូត្រដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយនេះជាទីសំគាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរស១រុំនឹងសំពត់ផ្តេកនៅក្នុងស្នូក…
Read articleរួចពីការព្រួយបារម្ភ ឬក្តៅចិត្ត
ការព្យាយាមតាមដានពត៌មានថ្មីៗ ក៏មានគុណវិបត្តផងដែរ ព្រោះពត៌មានដែលនិយាយពីការអាក្រក់ មានការពេញនិយម ជាងពត៌មានដែលល្អ។ យើងងាយនឹងមានការព្រួយបារម្ភខ្លាំង អំពីអំពើឧក្រឹដ្ឋរបស់បុគ្គល របស់ហ្វូងមនុស្ស ក៏ដូចជារបស់រដ្ឋាភិបាល ដែលយើងមិនអាចគ្រប់គ្រងបាន។ ត្រង់ចំណុចនេះ បទគម្ពីរទំនុកដំកើង ជំពូក៣៧ បានបង្រៀនយើង អំពីការឆ្លើយតបដែលយើងត្រូវមាន ចំពោះពត៌មានដែលយើងបានឮជារៀងរាល់ថ្ងៃ។ គឺដូចដែលស្តេចដាវីឌបានចាប់ផ្តើមទំនុកមួយនេះ ដោយពាក្យថា “កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ”(ខ.១)។ បន្ទាប់មក ក្នុងខដែលមានជាបន្តបន្ទាប់ ទ្រង់ក៏បានប្រាប់ឲ្យយើងមានការឆ្លើយតបដ៏ត្រឹមត្រូវចំពោះពត៌មានអវិជ្ជមានក្នុងពិភពលោក ជាជាងមានការភ័យខ្លាច ឬក្តៅចិត្ត។ តើមានអ្វីកើតឡើង បើយើងសម្រេចចិត្តថា យើងទុកចិត្តព្រះអម្ចាស់ ជាជាងព្រួយបារម្ភអំពីហេតុការណ៍ ដែលយើងមិនអាចគ្រប់គ្រងបាន?(ខ.៣) តើយើងនឹងបានទទួលប្រយោជន៍ច្រើនប៉ុណ្ណា ពេលដែលយើង “យកព្រះអម្ចាស់ជាក្តីអំណរ”(ខ.៤) ជាជាងមានចិត្តក្តៅ ឬព្រួយបារម្ភឥតឈប់ឈរ? ចូរយើងពិចារណាអំពី សេរីភាពរួចពីការព្រួយបារម្ភ ដែលយើងអាចមាន ពេលដែលយើង “ទុកដាក់ផ្លូវរបស់យើងនឹងព្រះអម្ចាស់”(ខ.៥)។ ហើយតើយើងនឹងមានចិត្តស្ងប់ប៉ុណ្ណា ពេលដែលយើងរៀន “ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ ដោយចិត្តអត់ធ្មត់”(ខ.៧)។ ពត៌មានអំពីការអាក្រក់ ដែលយើងមិនអាចកែប្រែបាន គឺជាឱកាសសម្រាប់ឲ្យយើងដាក់ព្រំដែនសម្រាប់ការព្រួយបារម្ភរបស់យើង។ កាលណាយើងទុកចិត្តព្រះ ទុកដាក់ផ្លូវយើងនៅនឹងទ្រង់ ហើយសម្រាកក្នុងទ្រង់ ទស្សនៈរបស់យើងនឹងមានភាពភ្លឺស្វាងឡើង។ ការតស៊ូ និងទុក្ខលំបាកប្រហែលជាមិនរលាយបាត់អស់ទេ…
Read articleពេលដែលមិនត្រូវអរសប្បាយ
ក្នុងប្រពៃណីយរបស់ជនជាតិអ័ខាន(Akan) នៅប្រទេសហ្កាណា មានសុភាសិតមួយពោលថា “សត្វបង្កួយខឹងនឹងក្មេងប្រុស ដែលបានចោលថ្មដាក់វា តែវាខឹងកាន់តែខ្លាំង ចំពោះក្មេងប្រុសម្នាក់ទៀតដែលឈរឱបដៃមើល ហើយអរសប្បាយនឹងសេចក្តីទុក្ខរបស់វា!” ការអរសប្បាយនឹងការដួលចុះរបស់អ្នកដទៃ គឺមិនខុសពីការចូលរួម ជាមួយអ្នកដែលធ្វើឲ្យគាត់ដួលចុះនោះឡើយ ឬថែមទាំងមិនខុសពីការប្រាថ្នាចង់ឲ្យគាត់ជួបការអាក្រក់កាន់តែច្រើន។ នោះជាអាកប្បកិរិយ៉ារបស់ពួកសាសន៍អាំម៉ូន ដែលបានសើចចម្អកយ៉ាងសប្បាយរីករាយ ពេលដែលព្រះវិហារ នៅក្រុងយេរូសាឡិម “ត្រូវបង្អាប់ ហើយទាស់នឹងស្រុកអ៊ីស្រាអែលក្នុងកាល ដែលត្រូវចោលស្ងាត់ ព្រមទាំងទាស់នឹងពួកវង្សយូដា ក្នុងកាលដែលគេត្រូវដឹកនាំទៅជាឈ្លើយផង”(អេសេគាល ២៥:៣)។ ដោយសារពួកសាសន៍អាំម៉ូនបានអរសប្បាយនឹងសេចក្តីទុក្ខរបស់ពួកអ៊ីស្រាអែល ពួកគេក៏បានធ្វើឲ្យព្រះមិនសព្វព្រះទ័យយ៉ាងខ្លាំង បានជាពួកគេត្រូវទទួលលទ្ធផលដ៏អាក្រក់(ខ.៤-៧)។ តើយើងមានប្រតិកម្មយ៉ាងណា ពេលដែលអ្នកជិតខាងយើង ជួបមហន្តរាយ ឬបញ្ហាអ្វីមួយ? បើសិនជាគាត់ជាអ្នកជិតខាងដ៏ល្អ ដែលរួសរាយរាក់ទាក់ នោះយើងប្រាកដជាអាណិតគាត់ ហើយទៅជួយគាត់មិនខាន។ ចុះបើសិនជាគាត់មិនគួរឲ្យរាប់អាន ហើយចូលចិត្តបង្កររឿង? និស្ស័យរបស់យើងពីកំណើត គឺប្រហែលជាមិនចង់អើពើរចំពោះគាត់ ឬថែមទាំងអរសប្បាយស្ងាត់ៗ ចំពោះការដួលចុះរបស់គាត់ទៀតផង។ ព្រះគម្ពីរសុភាសិតបានដាត់តឿនយើងថា “កុំឲ្យមានចិត្តរីករាយ ក្នុងកាលដែលខ្មាំងសត្រូវឯងដួលចុះឡើយ ក៏កុំឲ្យមានចិត្តសប្បាយ ក្នុងកាលដែលគេត្រូវទំលាក់ទៅដែរ”(២៤:១៧)។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានបង្គាប់យើង ឲ្យ“ស្រឡាញ់ខ្មាំងសត្រូវរបស់យើង ហើយអធិស្ឋានឲ្យអ្នកដែលធ្វើទុក្ខបៀតបៀនយើង”(ម៉ាថាយ ៥:៤៤)។ កាលណាយើងធ្វើដូចនេះ គឺមានន័យថា យើងកំពុងបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ឲ្យលោកិយបានស្គាល់ ហើយយើងកំពុងតែត្រាប់តាម សេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ព្រះអម្ចាស់(៥:៤៨)។-Lawrence…
Read articleត្បូងដែលទ្រង់បានច្នៃ
នៅដើមសតវត្សរ៍ទី២០ ប្រជាពលរដ្ឋ ក្រុងហ្វ៊ត ប្រាក រដ្ឋកាលីហ្វូញ៉ា មានទម្លាប់ចោលសំរាម ដោយគ្រវែងពីលើជ្រលងភ្នំ ចូលទៅក្នុងឆ្នេរសមុទ្រដែលនៅក្បែរនោះ។ គេសង្កេតឃើញមានកំប៉ុង ដប គ្រឿងសម្រាប់បរិភោគ និងកាកសំណល់ក្នុងផ្ទះ គរពីលើគ្នាជាគំនរធំៗ គួរឲ្យខ្ពើមរអើម។ សូម្បីតែនៅពេលដែលប្រជាពលរដ្ឋឈប់ចោលសំរាមនៅលើឆ្នេរនោះហើយក៏ដោយ ក៏គំនរសំរាមទាំងនោះ នៅតែជាក្តីអាម៉ាសសម្រាប់ពួកគេ គឺហាក់ដូចជាមិនអាចកែខៃបាន។ ទោះជាយ៉ាងណាក៏ដោយ ជាច្រើនឆ្នាំក្រោយមក រលកសមុទ្រក៏បានធ្វើឲ្យបែកសំបកដប កែវ និងកញ្ចក់ និងគ្រឿងក្អមឆ្នាំងធ្វើពីដីឥដ្ឋ ហើយក៏បានបក់បោកសំរាមទាំងនេះចូលទៅក្នុងសមុទ្រ។ ទឹករលកដែលបក់បោកឥតឈប់ឈរ បានប្រមៀល និងត្រឡប់អំបែងកញ្ចក់ និងកែវទាំងនោះចុះឡើងៗ នៅលើដីខ្សាច់បាតសមុទ្រ គឺមិនខុសពីការសំលៀង និងដុះខាត់ផ្ទៃអំបែងកញ្ចក់ និងកែវទាំងនោះឲ្យមានរាង្គមូល និងរលោងស្អាត បង្កើតជា “កែវសមុទ្រ” ដែលមានសម្រស់ដូចគ្រាប់ត្បូង ដែលក្រោយមក ទឹករលកក៏បានបក់នាំពួកវាទៅលើឆ្នេរវិញ។ ទឹករលកបានកែប្រែអំបែងកញ្ចក់ និងកែវទាំងនោះ ឲ្យមានរូបរាង្គ និងពណ៌ផ្សេងៗ ចម្រុះគ្នាយ៉ាងស្រស់ស្អាត ដែលសព្វថ្ងៃនេះ ភ្ញៀវទេសចរណ៍ទាំងឡាយ កំពុងមកទស្សនានៅលើឆ្នេរអំបែងកញ្ចក់នេះ ដោយការភ្ញាក់ផ្អើល។ ពេលខ្លះ អ្នកប្រហែលជាមានអារម្មណ៍ថា ជីវិតរបស់អ្នកមានភាពរញេរញ៉ៃ ដូចគំនរសំរាម ហាក់ដូចជាគ្មានប្រយោជន៍ និងក្តីសង្ឃឹមអ្វីសោះ។ បើអ្នកកំពុងមានអារម្មណ៍យ៉ាងដូចនេះមែន…
Read article