រូបភាពដ៏ធំដែលបានផ្គុំចូលគ្នាហើយ

នៅប្រទេសអៀរឡង់ខាងជើង គេបានប្រើដីដែលនៅទទេ ទំហុំ៤៥០ហិចតា ក្នុងទីក្រុងបេសហ្វាស ដើម្បីបង្កើតជាផ្ទាំងគំនូររូបមនុស្ស ដែលគេរចនានៅលើផ្ទៃដីធំជាងគេបំផុត ក្នុងដែនដោះអង់គ្លេស។ ផ្ទាំងគំនូរនោះ ជាស្នាដៃរបស់វិចិត្រករឈ្មោះ ចច រ៉ូឌ្រីហ្គេស-ហ្គឺរ៉ាដា(Jorge Rodriguez-Gerada) ដែលបានប្រើឈើបីម៉ឺនកំណាត់ ដី២ពាន់តោន ដីខ្សាច់២ពាន់តោន និងវត្ថុផ្សេងៗទៀត ដែលមានដូចជាស្មៅ ថ្ម និងខ្សែជាដើម។ ពីដំបូងឡើយ មានតែលោកចចទេ ដែលដឹងថា ស្នាដៃសីល្បៈនោះ  នឹងលេចចេញជារូបរាង្គដូចម្តេច នៅចុងបញ្ចប់នៃការរចនារូបភាពនេះ។ គាត់បានជួលកម្មករ និងជ្រើសរើសអ្នកស្ម័គ្រចិត្ត ឲ្យជញ្ជូនសម្ភារៈទាំងអស់នោះ យកទៅដាក់ឲ្យត្រូវកន្លែង ដែលគាត់បានប្រាប់។ ខណៈពេលដែលពួកគេកំពុងធ្វើការ ពួកគេក៏បានមើលដឹងខ្លះៗថា មានអ្វីម្យ៉ាងកំពុងតែហៀបនឹងលេចចេញរូបរាង្គមកយ៉ាងអស្ចារ្យ។ ពេលគម្រោងនោះបានបញ្ចប់ហើយ រូបភាពដ៏អស្ចារ្យមួយក៏បានលេចចេញឡើង។ បើគេឈរមើលនៅលើដី គេមិនឃើញមានអ្វីអស្ចារ្យទេ តែពេលគេមើលពីលើអាកាស  គេអាចឃើញរូបមនុស្សដ៏ធំមួយ លេចចេញមកនៅលើផ្ទៃដីនោះ  គឺជារូបមុខរបស់ក្មេងស្រីម្នាក់កំពុងញញឹម។ ព្រះទ្រង់កំពុងធ្វើកិច្ចការជាច្រើនរបស់ទ្រង់ ក្នុងពិភពលោក ដែលប្រៀបបាននឹងបំណែករូបតូចៗ ផ្គុំគ្នាមកបង្កើតជារូបភាពធំមួយ។ ព្រះអង្គជាសិល្បៈករ ដែលជ្រាបថា រូបភាពទាំងមូល នឹងមានភាពអស្ចារ្យយ៉ាងណា   នៅពេលដែលបំណែកនៃរូបតូចៗទាំងអស់    បានផ្គុំចូលគ្នារួចរាល់ហើយ។ យើងជា “អ្នកធ្វើការជាមួយនឹងព្រះ”(១កូរិនថូស ៣:៩) ដែលកំពុងរួមចំណែក…

Read article
ផ្កាយប៉ូលខាងជើង

មុនសម័យសង្រ្គាមស៊ីវិលអាមេរិក(ពីឆ្នាំ១៨៦១ ដល់១៨៦៥) ពួកទាសកដែលរត់គេចខ្លួន បានស្វែងរកសេរីភាព ដោយធ្វើដំណើរតាមផ្លូវសម្ងាត់ ពីភាគខាងត្បូង ទៅភាគខាងជើងសហរដ្ឋអាមេរិក ដោយមានជំនួយពីអ្នកប្រឆាំងនឹងរបបទាសភាព។ ពួកទាសករទាំងនោះបានធ្វើដំណើរពេលយប់ជាច្រើនគីឡូម៉ែត្រ តាមពន្លឺរបស់ផ្កាយប៉ូលខាងជើង។ អ្នកខ្លះជឿថា ដើម្បីកុំឲ្យវង្វេងផ្លូវពេលធ្វើដំណើរ ពួកទាសករដែលរត់គេចទាំងនោះ ក៏បានប្រើទិសដៅ ដែលបង្កប់ក្នុងបទចម្រៀង ដែលមានចំណងជើងថា “ដើរតាមផ្កាយប៉ូលខាងជើង”។ អ្នកប្រឆាំងនឹងរបបទាសភាព និង “ផ្កាយប៉ូលខាងជើង” បានធ្វើជាពន្លឺដែលនាំផ្លូវពួកទាសករ ទៅរកសេរីភាព។ សាវ័កប៉ុលបានមានប្រសាសន៍ថា គ្រីស្ទបរិស័ទត្រូវបញ្ចេញពន្លឺ ដូចជា “តួពន្លឺនៅក្នុងលោក” ដើម្បីនាំផ្លូវអ្នកដែលស្វែងរកសេចក្តីពិត សេចក្តីសង្រ្គោះ និងសេរីភាពខាងវិញ្ញាណ ដែលមាននៅក្នុងព្រះអម្ចាស់យេស៊ូវ(ភីលីព ២:១៥)។ យើងកំពុងរស់នៅក្នុងពិភពលោកដ៏ងងឹត ដែលត្រូវការពន្លឺរបស់ព្រះយេស៊ូវយ៉ាងខ្លាំង។ ព្រះអង្គបានត្រាសហៅយើង ឲ្យបញ្ចេញពន្លឺនៃសេចក្តីពិតរបស់ព្រះ ដើម្បីឲ្យអ្នកដទៃអាចទទួលការដឹកនាំ ទៅរកព្រះ ដែលបានប្រោសលោះ និងជាផ្លូវទៅរកសេរីភាព និងជីវិត។ យើងនាំផ្លូវគេ ឲ្យទៅរកព្រះយេស៊ូវ ដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត(យ៉ូហាន ១៤:៦)។-Dennis Fisher

Read article
មានកិត្តិយស ដែលបានដើរតាម

ថ្ងៃមួយ មិត្តភ័ក្តិរបស់ខ្ញុំម្នាក់ បានទៅលេងទីក្រុងយេរូសាឡិម។ គាត់ក៏បានឃើញគ្រូសាសនាយូដាម្នាក់ កំពុងដើរកាត់ពីមុខជញ្ជាំងនៃការទូលអង្វរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ចំពោះគ្រូដែលមានវ័យចាស់រូបនោះ គឺគាត់មានបុរសវ័យក្មេង៥នាក់ ដើរពីក្រោយគាត់។ ពួកគេកំពុងដើរឈ្ងោកមុខ និងដើរអូសជើង ដូចគ្រូរបស់ពួកគេដែរ។ ជនជាតិយូដានិកាយអ័រតូដុក ដែលបានឃើញពួកគេ ប្រាដកជាដឹងថា ពួកគេកំពុងធ្វើត្រាប់គ្រូរបស់ខ្លួន។ ពួកគេជា “សិស្ស ឬអ្នកដើរតាម”គាត់។ ក្នុងប្រវត្តិសាស្រ្តនៃសាសនាយូដា ការមានឯកសិទ្ធិធ្វើជា “អ្នកដើរតាម”គ្រូសាសនាយូដាប្រចាំតំបន់ គឺស្ថិតក្នុងចំណោមមុខនាទីដែលមានកិត្តិយសបំផុត សម្រាប់បុរសជនជាតិយូដា ឬជនជាតិអ៊ីស្រាអែល។ អ្នកដើរតាម តែងអង្គុយនៅទៀបជើងរបស់គ្រូខ្លួន ពេលគាត់បង្រៀន។ ពួកគេសិក្សាពាក្យសម្តីរបស់គាត់ ហើយមើលរបៀបដែលគាត់ប្រព្រឹត្ត និងឆ្លើយតបចំពោះបញ្ហាក្នុងជីវិត និងចំពោះអ្នកដទៃ។  អ្នកដើរតាមរាប់ថា ខ្លួនមានកិត្តិយសខ្ពង់ខ្ពស់បំផុត ដែលបានបម្រើគ្រូរបស់ខ្លួន សូម្បីតែនៅក្នុងកិច្ចការដ៏តូចបំផុតក៏ដោយ។ ហើយដោយសារពួកគេកោតសរសើរគ្រូរបស់ខ្លួន នោះពួកគេប្តេជ្ញាថា នឹងធ្វើឲ្យខ្លួនឯងមានលក្ខណៈដូចគាត់។ ពេលព្រះយេស៊ូវត្រាសហៅសិស្សរបស់ទ្រង់ ឲ្យដើរតាមព្រះអង្គ(ម៉ាថាយ ៤:១៩) ព្រះអង្គបានត្រាសហៅពួកគេ ដើម្បីឲ្យព្រះអង្គកែប្រែជីវិតរបស់ពួកគេ ឲ្យមានលក្ខណៈដូចព្រះអង្គ ហើយចែកផ្សាយអំពីព្រះទ័យស្រឡាញ់របស់ព្រះអង្គ ដល់អស់អ្នកដែលត្រូវការព្រះសង្រ្គោះ។ យើងមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលបានធ្វើជាអ្នកដើរតាមព្រះអង្គ ហើយយើងគួរតែបង្ហាញឲ្យគេដឹងថា យើងមានកិត្តិយសនោះមែន តាមរយៈការរស់នៅរបស់យើង។ យើងក៏បានទទួលការត្រាសហៅ ឲ្យធ្វើជាគំរូល្អដល់លោកិយ ដោយការនិយាយស្តី…

Read article
ផ្តួលរំលំជញ្ជាំង

បន្ទាប់ពីសង្រ្គាមលោកលើកទី២បានបញ្ចប់ សង្រ្គាមត្រជាក់ក៏បានចាប់ផ្តើម នៅពេលដែលប្រទេសក្នុងប្លុកសេរី និងប្រទេសក្នុងប្លុកកម្មុយនីស បានធ្វើការគំរាមកំហែងគ្នា និងប្រណាំងប្រជែងគ្នាយកអំណាច។ ជញ្ជាំងក្រុងប៊ែរឡាំង ត្រូវបានគេសាងសង់ឡើង ក្នុងខែសីហា ឆ្នាំ១៩៦១ ហើយបានឈរនៅទីនោះ អស់រយៈពេលជិត៣ទសវត្សរ៍ ជានិមិត្តរូបដ៏មានអំណាចបំផុត ដែលតំណាងឲ្យសេចក្តីសម្អប់ដ៏ក្តៅគគុក ដែលបណ្តាប្រទេសទំាងឡាយមានចំពោះគ្នា នៅសម័យនោះ។ បន្ទាប់មក នៅថ្ងៃទី៩វិច្ឆិការ ឆ្នាំ១៩៨៩ គេបានប្រកាសថា ប្រជាពលរដ្ឋទាំងឡាយ អាចធ្វើដំណើរដោយសេរី ពីភាគខាងកើត  ទៅភាគខាងលិចក្រុងប៊ែរឡាំង។  គេក៏បានវាយកំទេចរបងជញ្ជាំងនោះចោល នៅឆ្នាំបន្ទាប់។ រឿងនេះធ្វើឲ្យខ្ញុំនឹកចាំរឿងលោកយ៉ូសែប ក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលគាត់ជាកូនសំណប់របស់ឪពុក។ បងប្អូនរបស់គាត់ក៏បានស្អប់ ហើយធ្វើបាបគាត់(លោកុប្បត្តិ ៣៧-៥០)។ តែយ៉ូសែបមិនបានសង់ជញ្ជាំងនៃសេចក្តីសម្អប់ ដើម្បីចែកខ័ណ្ឌខ្លួនគាត់ និងបងប្អូនរបស់គាត់ ដែលបានលក់គាត់ ឲ្យធ្វើជាទាសករឡើយ។ ពេលដែលមានគ្រោះទុរភិក្ស បងប្អូនរបស់គាត់ក៏បានមកជួបគាត់ ដោយមិនបានមើលគាត់ស្គាល់ទេ តែយ៉ូសែបបានប្រព្រឹត្តចំពោះបងប្អូនគាត់ ដោយចិត្តសប្បុរស ហើយប្រាប់ពួកគេថា “អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សម្រេចជាការល្អវិញ”។ គាត់ក៏កម្សាន្តចិត្តគេ ហើយនិយាយស្រទន់នឹងគេ(៥០:២០-២១) ដោយផ្សៈផ្សាទំនាក់ទំនងឡើងវិញ។ កាលពីជាង២៥ឆ្នាំមុន គេបានផ្តួលរំលំរនាំងនៃការគៀបសង្កត់ ដែលមនុស្សបានបង្កើត ក្នុងប្រទេសអាឡឺម៉ង់ ដែលនាំឲ្យមានសេរីភាព និងការជួបជុំគ្រួសារ និងមិត្តភ័ក្តិឡើងវិញ។…

Read article
ផ្លែក្រូច ឬទឹកដោះគោ?

មានពេលមួយ ខ្ញុំបានប្រាប់កូនស្រីតូចរបស់ខ្ញុំថា ផ្ទះយើង នឹងមានកូនង៉ាអាយុ៣ខែម្នាក់ មកលេង។ ពេលនោះ នាងមានការសប្បាយចិត្តណាស់។ នាងជាក្មេងដែលមានការរាក់ទាក់ ដូចនេះ នាងក៏បានឲ្យយោបលថា យើងគួរចែករំលែកអាហាររបស់យើង ជាមួយនឹងក្មេងតូចនោះ។ នាងគិតថា ក្មេងតូចនោះប្រហែលជានឹងចូលចិត្តញាំផ្លែកូ្រចដែលមានទឹកច្រើន នៅក្នុងចានគោមនៅលើតុ ក្នុងផ្ទះបាយរបស់យើង។ ខ្ញុំក៏បានពន្យល់នាងថា កូនង៉ែតអាចញាំបានតែទឹកដោះគោទេ តែពេលធំឡើង វាប្រហែលជាចូលចិត្តញាំផ្លែក្រូចដូចយើងដែរ។ យ៉ាងណាមិញ ព្រះគម្ពីរបានប្រើការបង្រៀនដែលស្រដៀងនឹងសាច់រឿងខាងលើ ដើម្បីរៀបរាប់ អំពីអាហារខាងវិញ្ញាណ ដែលគ្រីស្ទបរិស័ទត្រូវការ។ សេចក្តីពិតជាមូលដ្ឋាននៃព្រះគម្ពីរ គឺដូចជាទឹកដោះគោ ដែលជួយឲ្យអ្នកដែលទើបទទួលជឿព្រះ មានការលូតលាស់ និងចម្រើនឡើង(១ពេត្រុស ២:២-៣)។ ផ្ទុយទៅវិញ “ឯអាហាររឹង នោះសម្រាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ”(ហេព្រើ ៥:១៤)។ សម្រាប់គ្រីស្ទបរិស័ទដែលបានចំណាយពេលទទួលទាន និងយល់អំពីទឹកដោះខាងវិញ្ញាណ ដែលជាសេចក្តីពិតជាមូលដ្ឋាន ពួកគេអាចចាប់ផ្តើមស្វែងយល់ អំពីសេចក្តីបង្រៀនក្នុងព្រះគម្ពីរដទៃទៀត ព្រមទាំងចាប់ផ្តើមបង្រៀនអ្នកដទៃ អំពីសេចក្តីពិតទាំងនេះផងដែរ។ អ្នកដែលមានភាពពេញវ័យខាងវិញ្ញាណ ទទួលបាននូវរង្វាន់ ដែលមានដូចជា ការដឹងខុសត្រូវ(ខ.១៤) ប្រាជ្ញាដែលគោរពប្រតិបត្តិព្រះ(១កូរិនថូស ២:៦) និងសមត្ថភាពចែកចាយសេចក្តីពិតរបស់ព្រះ ដល់អ្នកដទៃ(ហេព្រើ ៥:១២)។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងលូតលាស់ខាងវិញ្ញាណ…

Read article
ល្អលើសជាច្រើនដង

អ្នកស្រីអេមី(Amy) បានតយុទ្ធនឹងជម្ងឺមហារីកអស់រយៈពេល៥ឆ្នាំ។ បន្ទាប់មក វេជ្ជបណ្ឌិតក៏បានប្រាប់គាត់ថា    ការព្យាបាលមិនបានទទួលជោគជ័យទេ   ហើយគាត់មានពេលតែពីរបីសប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់រស់នៅ។ បន្ទាប់ពីបានទទួលដំណឹងនេះ អ្នកស្រីអេមីចង់ស្វែងយល់ អំពីជីវិតអស់កល្បជានិច្ច ដែលព្រះបានធានាថា នឹងប្រទានដល់អស់អ្នកដែលជឿទ្រង់។ គាត់ក៏បានសួរគ្រូគង្វាលរបស់គាត់ថា “តើនគរស្ថានសួគ៌មានលក្ខណៈដូចម្តេចខ្លះ?” លោកគ្រូគង្វាលក៏បានសួរគាត់ អំពីរបស់អ្វីខ្លះដែលគាត់ចូលចិត្តបំផុត ក្នុងជីវិតនៅលើផែនដីនេះ។ គាត់ក៏បានជម្រាបលោកគ្រូគង្វាលថា គាត់ចូលចិត្តការដើរកម្សាន្ត និងចូលចិត្តឥន្ទធនូ ហើយក៏ចូលចិត្តមិត្តភ័ក្តិដែលចិត្តល្អ និងសម្លេងសើចរបស់ក្មេងៗ។ គាត់ក៏បានសួរលោកគ្រូគង្វាលដោយសេចក្តីស្រឡាញ់ថា “អញ្ចឹង  តើលោកគ្រូគិតថា  ខ្ញុំនឹងមានរបស់ទាំងអស់នោះ នៅស្ថានសួគ៌ឬទេ?” លោកគ្រូគង្វាលក៏បានឆ្លើយថា “ខ្ញុំជឿថា ពេលដែលអ្នកបានទៅនៅនគរស្ថានសួគ៌ ជីវិតរបស់អ្នក នឹងមានភាពស្រស់ស្អាត ហើយអស្ចារ្យ លើសពីអ្វីដែលអ្នកធ្លាប់ស្រឡាញ់ ឬបានជួបនៅក្នុងជីវិតនេះ។ សូមគិតអំពីអ្វីដែលល្អបំផុត ក្នុងជីវិតនេះ ហើយសូមគុណការទាំងនោះមួយរយ មួយពាន់ ឬមួយលានដង។ ខ្ញុំយល់ថា នគរស្ថានសួគ៌មានលក្ខណៈល្អដូចនេះឯង”។ ព្រះគម្ពីរមិនបានរៀបរាប់ជាលម្អិតថា ជីវិតនៅស្ថានសួគ៌ដ៏អស់កល្ប មានលក្ខណៈដូចម្តេចខ្លះទេ ប៉ុន្តែ ព្រះគម្ពីរពិតជាបានប្រាប់យើងថា ការបានទៅនៅជាមួយព្រះគ្រីស្ទ នៅនគរស្ថានសួគ៌គឺ “ប្រសើជាង” កាលៈទេសៈនៃជីវិតក្នុងពេលបច្ចុប្បន្ន ជាច្រើនដង(ភីលីព ១:២៣)។ “គ្រានោះនឹងគ្មានសេចក្តីបណ្តាសាទៀតឡើយ ហើយបល្ល័ង្កនៃព្រះ…

Read article