បានកើតជាថ្មី
ក្នុងដំណាក់កាលដំបូង នៃអាជីពរបស់ខ្ញុំ ខ្ញុំមានមិត្តរួមការងារម្នាក់ ដែលហាក់ដូចជាចូលចិត្តយកព្រះនាមព្រះ មកប្រមាថ។ គាត់ចូលចិត្តចម្អកឡកឡឺយ ដោយគ្មានមេត្តា មកលើគ្រីស្ទបរិស័ទដែលក្មេងវ័យខាងជំនឿ ឬមកលើអ្នកដែលព្យាយាមជជែកជាមួយគាត់ អំពីព្រះយេស៊ូវ។ ខ្ញុំនៅចាំថា នៅថ្ងៃដែលខ្ញុំ ឈប់ធ្វើការជាមួយគាត់ ដើម្បីទៅធ្វើការនៅក្នុងសហគមន៍ និងកន្លែងធ្វើការថ្មី ខ្ញុំបានគិតថា បុរសម្នាក់នេះនឹងមិនអាចក្លាយជាអ្នកដើរតាមព្រះយេស៊ូវឡើយ។ ពីរឆ្នាំក្រោយមក ខ្ញុំក៏បានទៅលេងកន្លែងធ្វើការចាស់។ គាត់នៅធ្វើការ ក្នុងកន្លែងនោះដដែល តែខ្ញុំមិនដែលបានឃើញនរណាម្នាក់មានការផ្លាស់ប្រែ ដូចគាត់ឡើយ។ បុរសម្នាក់នេះកាលពីមុនមានការទាស់ប្រឆាំងនឹងជំនឿគ្រីស្ទបរិស័ទជាខ្លាំង តែពេលនេះ គាត់បានក្លាយជាគំរូ ទាំងក្នុងការដើរហើរ និងនិយាយស្តី ដែលបង្ហាញថា គាត់ “បានកើតជាថ្មី” ក្នុងព្រះគ្រីស្ទហើយ(២កូរិនថូស ៥:១៧)។ ជាង៣០ឆ្នាំក្រោយមក សព្វថ្ងៃនេះ គាត់នៅតែបន្តប្រាប់អ្នកដទៃ អំពីរបៀបដែលគាត់ “បានស្គាល់ទ្រង់ នៅពេលដែលគាត់កំពុងជាប់ក្នុងអំពើបាប និងការអាក្រក់គ្រប់យ៉ាង”។ រឿងនេះ បានធ្វើខ្ញុំនឹកចាំថា គ្រីស្ទបរិស័ទសម័យដើម ប្រាកដជាបានឃើញសាវ័កប៉ុល មានការផ្លាស់ប្រែស្រដៀងនឹងបុរសម្នាក់នោះផងដែរ។ កាលពីដើម សាវ័កប៉ុលជាអ្នកធ្វើទុក្ខបៀតបៀនគ្រីស្ទបរិស័ទដោយគ្មានក្តីមេត្តា តែក្រោយមក គាត់ក៏បានក្លាយជាគំរូដែលគួរឲ្យកត់សំគាល់យ៉ាងខ្លាំង ដែលបង្ហាញអំពីអត្ថន័យដ៏ពិតនៃការកើតជាថ្មី (កិច្ចការ ៩:១-២២)។ គំរូនៃជីវិតរបស់អ្នកទាំងពីរ បានផ្តល់ឲ្យនូវក្តីសង្ឃឹម ដល់អ្នកដែលបានគិតថា…
Read articleការបោះជំហានទី១
កាលពីថ្ងៃមុន មិត្តភក្តិខ្ញុំម្នាក់បានឃាត់ដណើរខ្ញុំ ដើម្បីប្រាប់ខ្ញុំ អំពីដំណឹងគួរឲ្យរំភើបចិត្ត ហើយបន្ទាប់មក ក៏បានចំណាយពេល១០នាទី រៀបរាប់ អំពីក្មួយរបស់គាត់ អាយុ១ឆ្នាំ ដែលចេះដើរបានមួយជំហានហើយ។ គាត់ប្រាប់ខ្ញុំថា ក្មួយគាត់ចេះដើរហើយ! ក្រោយមកខ្ញុំក៏បានឆ្ងល់ថា បើអ្នកដទៃបានស្តាប់ឮយើងនិយាយគ្នាពីរឿងនេះ តើគេនឹងគិតថា វាជារឿងចម្លែកឬទេ? មនុស្សភាគច្រើនអាចដើរបាន។ បើគ្រាន់តែក្មេងម្នាក់ចេះដើរ តើមានអ្វីគួរឲ្យភ្ញាក់ផ្អើល? ជាការពិតណាស់ ពេលដែលក្មេងតូចចេះធ្វើអ្វីមួយ ដូចជាការដើរ និងនិយាយជាដើម មនុស្សធំច្រើនតែមានចិត្តរីករាយសាទរ។ នោះហើយជាលក្ខណៈពិសេសដែលគួរឲ្សស្រឡាញ់នៃកូនក្មេង ដែលយើងស្ទើរតែភ្លេចថា ខ្លួនឯងធ្លាប់មាន ពេលដែលយើងធំឡើង។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះបានប្រើពាក្យ “កូន” ក្នុងការប្រៀបប្រដូច ដើម្បីពិពណ៌នា អំពីទំនាក់ទំនងដែលយើងមានជាមួយទ្រង់។ ព្រះគម្ពីរសញ្ញាថ្មីបានប្រកាសថា គ្រីស្ទបរិស័ទជាកូនរបស់ព្រះ ដែលមានសិទ្ធិ និងអភ័យឯកសិទ្ធិ ជាកូនស្នងមរតករបស់ទ្រង់(រ៉ូម ៨:១៦-១៧)។ ព្រះគម្ពីរក៏បានចែងផងដែរថា ព្រះយេស៊ូវ (ជា ព្រះរាជបុត្រា “តែមួយ”របស់ព្រះ) បានយាងចុះមក ដើម្បីឲ្យយើងបានទទួលចិញ្ចឹម ជាកូនប្រុសស្រី ក្នុងមហាគ្រួសាររបស់ព្រះ។ ចូរយើងស្រមៃមើលថា ព្រះទ្រង់មានព្រះទ័យរំភើបយ៉ាងណា ពេលដែលទ្រង់ឃើញកូនតូចៗរបស់ទ្រង់ រៀនបោះជំហានខាងវិញ្ញាណ ដើរជាលើកដំបូង។ ប្រហែលជា…
Read articleប្រយោជន៍របស់បរាជ័យ
អ្នកស្រីដារ៉ា តូរេស(Dara Torres) ជាកីឡាករហែលទឹករបស់អាមេរិក ដែលមានអាជីពដ៏គួរឲ្យកត់សំគាល់ ដោយគាត់បានចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក៥លើក ចាប់ពីឆ្នាំ ១៩៨៤ ដល់ ឆ្នាំ ២០០៨។ ក្នុងដំណាក់កាលបន្ទាប់ ក្នុងអាជីពរបស់អ្នកស្រីតូរេស គាត់បានបំបែកឯកត្តកម្មរបស់អាមេរិក ក្នុងការហែលសេរី ចម្ងាយ៥០ម៉ែត្រ បន្ទាប់ពីគាត់បានកំណត់ឯកត្តកម្មនេះ បាន២៥ឆ្នាំ។ គាត់មិនតែងតែបានមេដាយ សម្រាប់ការបំបែកឯកត្តកម្មទាំងនោះឡើយ។ អ្នកស្រីតូរេសក៏បានជួបឧបស័គ្គជាច្រើន ក្នុងអាជីពជាកីឡាករ ដែលមានដូចជា ការមានរបួស ការវៈកាត់ និងការប្រកួតជាមួយកីឡាករភាគច្រើន ដែលមានអាយុតិចជាងគាត់ស្ទើរតែពីរដង។ គាត់មានប្រសាសន៍ថា “ខ្ញុំចង់ឈ្នះ ក្នុងគ្រប់ការទាំងអស់ ជារៀងរាល់ថ្ងៃ ចាប់តាំងពីខ្ញុំនៅក្មេង… ហើយខ្ញុំក៏បានដឹងផងដែរថា ការបរាជ័យ ក៏មានប្រយោជន៍ផងដែរ គឺវាអាចជួយបញ្ឆេះឲ្យយើងមានក្តីស្រមៃថ្មី”។ នេះជាមេរៀនដ៏ប្រសើរ សម្រាប់ជីវិត។ អ្នកស្រីតូរេសបានខិតខំលើកទឹកចិត្តខ្លួនឯង ឲ្យឈានទៅដល់ជ័យជម្នះមានកំរិតកាន់តែខ្ពស់ជាងមុន។ យ៉ាងណាមិញ នៅក្នុងជីវិតខាងវិញ្ញាណ យើងក៏ត្រូវការការលើកទឹកចិត្តឲ្យតស៊ូផងដែរ។ គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន”(យ៉ាកុប ១:២-៣)។ ការប្រកាន់ខ្ជាប់នូវទស្សនៈនេះ ពេលជីវិតយើងស្ថិតក្នុងស្ថានភាពដ៏ពិបាក មិនមែនជាការងាយស្រួលទេ តែវាមានភាពចាំបាច់សម្រាប់ជីវិតខាងវិញ្ញាណរបស់យើង។…
Read articleគ្មានអ្វីគួរឲ្យឆ្ងល់ទេ!
តាំងពីយូរណាស់មកហើយ មិត្តភក្តិខ្ញុំម្នាក់បាននិយាយប្រាប់ខ្ញុំ អំពីបុរសម្នាក់ ដែលនាងទើបតែជួប។ នាងថា គាត់សមនឹងខ្ញុំឥតមានកន្លែងទាស់ត្រង់ណា។ នាងបានរៀបរាប់ អំពីភាពសប្បុរស ដែលមាននៅក្នុងកែវភ្នែក នៅលើស្នាមញញឹម និងក្នុងចិត្តគាត់។ ពេលខ្ញុំជួបគាត់ ខ្ញុំក៏បានយល់ស្របនឹងការរៀបរាប់នេះ។ សព្វថ្ងៃនេះ គាត់គឺជាស្វាមីរបស់ខ្ញុំ ហើយពិតណាស់ ខ្ញុំស្រឡាញ់គាត់ គឺគ្មានអ្វីគួរឲ្យឆ្ងល់ទេ! ក្នុងបទចម្រៀងសាឡូម៉ូន កូនក្រមុំបានថ្លែងអំពីមនុស្សជាទីស្រឡាញ់របស់នាង។ នាងបានពិពណ៌នាថា សេចក្តីស្រឡាញ់របស់គាត់ ល្អជាងស្រាទំពាំងបាយជូរ ហើយក៏មានក្លិនក្រអូបជាងទឹកអប់ផង។ ឈ្មោះគាត់ក៏ពិរោះ លើសអ្វីៗក្នុងលោកនេះ។ ដូចនេះ នាងក៏បានសន្និដ្ឋានថា នាងស្រឡាញ់គាត់ណាស់ គឺគ្មានអ្វីដែលគួរឲ្យឆ្ងល់ទេ។ តែមានព្រះមួយអង្គ ដែលប្រសើរជាងមនុស្សជាទីស្រឡាញ់ទាំងអស់ៗ ដែលមានក្នុងលោកិយនេះ។ ក្តីស្រឡាញ់ទ្រង់ក៏ប្រសើរជាងស្រាទំពាំងបាយជូរ។ ក្តីស្រឡាញ់ទ្រង់បានចម្អែតគ្រប់ទាំងសេចក្តីត្រូវការ។ “ក្លិនក្រអូប”របស់ទ្រង់ ក៏ល្អលើសក្លិនទឹកអប់ទាំងអស់ ព្រោះពេលដែលទ្រង់លះបង់ព្រះជន្មទ្រង់ ដើម្បីយើងរាល់គ្នា ការលះបង់របស់ទ្រង់បានក្លាយជាក្លិនដ៏ក្រអូប ជាទីគាប់ព្រះទ័យដល់ព្រះ(អេភេសូរ ៥:២)។ ព្រះនាមទ្រង់ក៏ខ្ពស់ លើសអស់ទាំងនាម(ភីលីព ២:៩)។ ហេតុនេះហើយ បានជាយើងស្រឡាញ់ទ្រង់ គឺគ្មានអ្វីគួរឲ្យឆ្ងល់ទេ។ យើងមានអភ័យឯកសិទ្ធិណាស់ ដែលបានស្រឡាញ់ព្រះយេស៊ូវ។ យើងមានបទពិសោធន៍ដ៏ល្អបំផុត ដែលបានស្រឡាញ់ទ្រង់។ តើយើងបានចំណាយពេលទូលប្រាប់ទ្រង់ថា យើងស្រឡាញ់ទ្រង់ហើយឬនៅ? តើយើងបង្ហាញចេញនូវក្តីស្រឡាញ់…
Read articleសត្វត្រីដែលហែលចេញពីនុយ
មានពេលមួយ ខ្ញុំបានទៅស្ទូចត្រីយ៉ាងស្ងប់ស្ងាត់ នៅលើផ្ទៃទឹកដ៏ថ្លាយង់ ក្នុងបឹងភីយ៉ាត ដោយបោះផ្លែសន្ទូច នៅក្បែរកន្លែងដែលមានសារ៉ាយក្នុងទឹកច្រើន។ ខ្ញុំតាមមើលត្រីធំមួយក្បាល ជាប្រភេទត្រីមាត់តូច កំពុងអើតក្បាលចេញពីគុម្ភសារ៉ាយ រកមើលចំណី។ វាក៏បានហែលសំដៅមករកជន្លេន នៅចុងខ្សែសន្ទូចរបស់ខ្ញុំ ដែលកំពុងល្បួងវា។ វាក៏បានសម្លក់សម្លឹងនុយមួយនោះ ហើយក៏ហែលចូលទៅក្នុងសារ៉ាយវិញ។ វាក៏បានធ្វើដូចនេះជាច្រើនដងទៀត ទាល់តែវាបានឃើញផ្លែសន្ទូច ទើបវាគ្រវីកន្ទុយ ហើយចូលទៅក្នុងកន្លែងលាក់ខ្លួនរបស់វាវិញបាត់ លែងចេញមកក្រៅទៀត។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការល្បួងរបស់សាតាំង ដែលប្រើនុយជាប់នឹងផ្លែសន្ទូច យោលចុះឡើងពីមុខយើង។ យើងមើលទៅនុយនោះដូចឆ្ងាញ់ណាស់។ នុយនោះបានសន្យាថា យើងនឹងបានស្កប់ចិត្តមិនខាន។ តែសាតាំងអាចប្រើអំណាចរបស់វាត្រឹមតែប៉ុណ្ណេះឯង។ វាមិនអាចបង្ខំយើង ឲ្យខាំផ្លែសន្ទូចនោះបានឡើយ។ យើងជាអ្នកធ្វើការសម្រេចចិត្តថា ត្រូវស៊ីនុយនោះឬក៏អត់។ ពេលដែលយើងបានទទួលការដាស់តឿនពីព្រះវិញ្ញាណបរិសុទ្ធ ហើយសម្រេចចិត្តថា មិនស៊ីនុយ នោះសាតាំវាអាចធ្វើបានតែប៉ុណ្ណឹងឯង។ ម្យ៉ាងទៀត សាវ័កយ៉ាកុបបានប្រាប់យើង ឲ្យរត់ចេញពីវា(៤:៧)។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងអាចទទួលការកម្សាន្តចិត្ត ពីសាវ័កពេត្រុស ដែលគាត់ក៏ធ្លាប់ជួបការល្បួងដ៏ធំនោះផងដែរ(ម៉ាថាយ ២៦:៣៣-៣៥)។ ពេលគាត់ជិតដល់ចុងបញ្ចប់នៃជីវិតគាត់ គាត់បានសរសេរថា “ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ … ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន”(១ពេត្រុស ៥:៨-៩)។…
Read articleការរំឭករបស់សត្វរុយ
ពេលដែលខ្ញុំចាប់ផ្តើមធ្វើការនៅថ្ងៃទីមួយ ក្នុងការិយ៉ាល័យតូចមួយ ដែលខ្ញុំបានជួល ក្នុងពេលសព្វថ្ងៃនេះ មានតែសត្វរុយកំសត់ពីរបីក្បាលប៉ុណ្ណោះ ដែលបានយកទីកន្លែងនោះ ធ្វើជាកន្លែងស្នាក់នៅ។ រូបកាយរបស់ពួកវាបានស្លាប់ មិនដឹងជាតាំងពីពេលណា នៅលើកម្រាលឥដ្ឋ និងនៅមាត់បង្អួច។ ខ្ញុំក៏បានយកខ្មោចពួកវាទៅចោលក្នុងធុងសម្រាម តែនៅសល់មួយក្បាលទៀត នៅកណ្តាលវាល។ សាកសពរបស់សត្វរុយ បានធ្វើឲ្យខ្ញុំនឹកចាំថា ខ្ញុំត្រូវរស់នៅជារៀងរាល់ថ្ងៃ ឲ្យបានល្អ។ សេចក្តីស្លាប់ជាការរំឭកដ៏ប្រសើរ អំពីជីវិត ហើយជីវិតជាអំណោយរបស់ព្រះ។ សេ្តចសាឡូម៉ូនបានមានបន្ទូលថា អ្នកណាដែលនៅជាប់ក្នុងពួកមនុស្សរស់ គឺមានសង្ឃឹម(សាស្តា ៩:៤)។ ជីវិតរបស់យើងនៅលើផែនដីនេះ បានផ្តល់ឱកាស ឲ្យយើងជិះឥទ្ធិពល និងអរសប្បាយនឹងពិភពលោកដែលនៅជុំវិញយើង។ មនុស្សជាច្រើនអាចញាំ និងផឹកយ៉ាងរីករាយ ហើយក៏សប្បាយនឹងទំនាក់ទនងរបស់ខ្លួនផងដែរ(ខ.៧,៩)។ មនុស្សជាច្រើនក៏អាចអរសប្បាយនឹងការងារផងដែរ។ ស្តេចសាឡូម៉ូនបានឲ្យយោបលថា “ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកំឡាំងចុះ”(ខ.១០)។ ទោះជាយើងមានមុខរបរ ការងារ ឬតួរនាទីអ្វីក៏ដោយ ក្នុងជីវិត យើងនៅតែអាចធ្វើកិច្ចការដែលសំខាន់ ហើយធ្វើឲ្យកិច្ចការនោះឲ្យបានល្អ ដូចជា លើកទឹកចិត្តអ្នកដទៃ អធិស្ឋាន និងបង្ហាញសេចក្តីស្រឡាញ់ដោយចិត្តស្មោះត្រង់ ជារៀងរាល់ថ្ងៃ។ បទគម្ពីរសាស្តាបានចែងថា “គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ ពីព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ”(ខ.១១-១២)។ យើងមិនអាចដឹងថា ជីវិតយើងនៅលើផែនដីនេះ នឹងបញ្ចប់នៅពេលណាទេ តែយើងនៅអាចរកឃើញក្តីអំណរ…
Read article