ក្រដាស់ជូតមាត់
ខណៈពេលដែលខ្ញុំកំពុងអង្គុយរង់ចាំ នៅក្រៅបន្ទប់វៈកាត់ ខ្ញុំបានចំណាយពេលរង់ចាំពេលនោះ សម្រាប់គិតពិចារណា។ ថ្មីៗនេះ ខ្ញុំបានមកកន្លែងនេះម្តងរួចទៅហើយ ពេលដែលប្អូនប្រុសរបស់ខ្ញុំទទួលការវៈកាត់ ហើយយើងក៏បានទទួលដំណឹងដ៏សោកសៅថា “ខួរក្បាលរបស់គាត់បានស្លាប់” ទាំងគាត់នៅវ័យក្មេងពេក។ ហើយពេលនេះ ខ្ញុំបានមកទីនេះម្តងទៀត ដើម្បីរង់ចាំទទួលដំណឹងពីគ្រូពេទ្យ អំពីការវៈកាត់របស់ភរិយាខ្ញុំ។ ខ្ញុំក៏បានរង់ចាំ ហើយស្តាប់ព្រះសូរសៀងដ៏ស្ងាត់ស្ងៀមរបស់ព្រះ។ ភ្លាមៗនោះ ខ្ញុំក៏បានទទួលដំណឹង! គ្រូពេទ្យវៈកាត់ចង់ជួបខ្ញុំ។ ខ្ញុំក៏បានទៅរង់ចាំក្នុងបន្ទប់ដាច់ដោយឡែកមួយ។ នៅទីនោះ ខ្ញុំឃើញមានតុមួយ ដែលគេបានដាក់ក្រដាស់ជូតមាត់ពីដុំ ពីលើ។ តែក្រដាស់ទាំងនោះមិនមែនសម្រាប់ជូតមាត់ ឬញើសសំបោរឡើយ។ ក្រដាស់ទាំងនោះ គឺសម្រាប់ប្រើ ពេលដែលគ្រូពេទ្យប្រាប់យើងថា ខួរក្បាលអ្នកជម្ងឺលែងដំណើរការហើយ ឬប្រាប់យើងថា គាត់បានប្រឹងប្រែងអស់សមត្ថភាពហើយ។ នៅពេលដែលមានទុក្ខសោក ឬមានភាពមិនប្រាកដប្រជាបែបនេះ យើងអាចនឹកចាំអំពីបទគម្ពីរទំនុកដំកើង ដែលអ្នកនិពន្ធបានបង្ហាញពីអារម្មណ៍សោកសៅរបស់ខ្ញុំ ដោយចិត្តស្មោះត្រង់។ បទគម្ពីរទំនុកដំកើង ជំពូក ៣១ ជាទំនុកនៃការទួញយំចេញពីចិត្ត របស់ស្តេចដាវីឌ ដែលបានទទួលរងនូវការឈឺចាប់ជាច្រើន បានជាទ្រង់សរសេរថា “ជីវិតទូលបង្គំនឹងផុតទៅ ដោយសេចក្តីទុក្ខព្រួយ”(ខ.១០)។ ទុក្ខសោករបស់ទ្រង់ ក៏បានកើតឡើងពីការឈឺចាប់ ពេលមិត្តភក្តិ និងអ្នកជិតខាងទ្រង់បោះបង់ចោលទ្រង់(ខ.១១)។ តែស្តេចដាវីឌមានជំនឿដ៏រឹងមាំចំពោះព្រះដ៏ពិតតែមួយ។ គឺដូចដែលទ្រង់មានបន្ទូលថា “ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ ទូលបង្គំបានថា…
Read articleមេរៀនអំពីការរងទុក្ខ
មានពេលមួយខ្ញុំបានទៅទស្សនាខ្សែភាពយន្តខ្នាតធំ ដែលគេចាក់បញ្ចាំលើផ្ទាំងសំពត់ដ៏ធំ ក្នុងរោងភាពយន្ត។ យើងអាចមើលឃើញរូបភាពមនុស្សធំៗ និងច្បាស់ៗខ្លាំងណាស់ បានជាយើងអាចមើលឃើញស្នាមរបួសដ៏ជ្រៅ នៅលើរូបកាយរបស់តួអង្គប្រុសម្នាក់។ ទាហានបានធ្វើទារុណកម្មមកលើរូបកាយគាត់ ដោយការវាយដំ ខណៈពេលដែលហ្វូងមនុស្សដែលកំពុងមានកំហឹង កំពុងសើចចម្អកឲ្យបុរសកំសត់ ដែលមានឈាមប្រឡាក់ពេញមុខ។ ឈុតមួយនេះមើលទៅ ដូចសកម្មភាពដែលកើតឡើងពិតៗ បានជាខ្ញុំរួញខ្លួនទាំងចិត្តរន្ធត់ញាប់ញ័រ ដោយខ្ញុំក៏មានអារម្មណ៍ដឹងថា ការធ្វើទារុណកម្មបែបនេះ គឺពិតជាឈឺចាប់ណាស់។ តែនេះគ្រាន់តែជាការសម្តែង តាមរឿងពិត ដែលបានកើតឡើងចំពោះព្រះយេស៊ូវ ពេលដែលទ្រង់បានទទួលរងទុក្ខវេទនា ដើម្បីយើងរាល់គ្នា។ សាវ័កពេត្រុសបានរំឭកអំពីការរងទុក្ខរបស់ព្រះយេស៊ូវ នៅក្នុងសំបុត្ររបស់គាត់ថា “ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្តីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់”(១ពេត្រុស ២:២១)។ ការរងទុក្ខមានច្រើនបែបច្រើនសណ្ឋាន និងមានកំរិតនៃការឈឺចាប់ខុសគ្នា បានជាយើងត្រូវត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងសេចក្តីទុក្ខ។ ការរងទុក្ខរបស់យើង ប្រហែលជាមិនធ្ងន់ធ្ងរ ដូចសាវ័កប៉ុល ដែលធ្លាប់ត្រូវគេវាយដំ ចោលនឹងថ្មសម្លាប់ ហើយជួបគ្រោះថ្នាក់សំពៅលិច ដើម្បីព្រះគ្រីស្ទ។ គាត់ធ្លាប់ទទួលរងការវាយប្រហារពីពួកចោរព្រៃ ហើយក៏បានទ្រាំអត់នឹងភាពអត់ឃ្លាន និងការស្រេកទឹកផង(២កូរិនថូស ១១:២៤-២៧)។ ម្យ៉ាងទៀត យើងប្រហែលជាមិនមានឱកាសរងទុក្ខ ដូចអ្នកដែលកំពុងទទួលរងការបៀតបៀនធ្ងន់ធ្ងរ ក្នុងវប្បធម៌ដែលគេប្រឆាំងនឹងជំនឿរបស់គ្រីស្ទបរិស័ទនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការរងទុក្ខនឹងមករកយើង តាមសណ្ឋាន ឬមធ្យោបាយណាមួយ ពេលដែលយើងបដិសេធខ្លួនឯង…
Read articleមិត្តភក្តិនៅពេលពាក់កណ្តាលអាធ្រាត
មិត្តភក្តិរបស់ខ្ញុំម្នាក់ បាននិយាយប្រាប់ខ្ញុំ អំពីមនុស្សមួយក្រុម ដែលមានចំណងទំនាក់ទំនងដ៏រឹងមាំ ក្នុងជំនឿលើព្រះគ្រីស្ទ។ ក្នុងចំណោមពួកគេ មានស្រ្តីម្នាក់ អាយុ ៩៣ឆ្នាំ បាននិយាយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចទូរស័ព្ទទៅអ្នកណាក៏បាន ក្នុងចំណោមអ្នកទាំងអស់គ្នា នៅម៉ោង ២ រំលងអាធ្រាត ដោយមិនចាំបាច់និយាយសុំទោសក៏បាន បើសិនជាខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវការឲ្យគេជួយការអ្វីមួយ”។ រឿងនេះបានបង្ហាញថា មិត្តភក្តិមួយក្រុមនេះ មានការប្តូរប្តេជ្ញចំពោះគ្នា ដោយគ្មានលក្ខខ័ណ្ឌ ព្រោះពេលពួកគេណាម្នាក់ត្រូវការឲ្យគេអធិស្ឋានឲ្យ ឬត្រូវការជំនួយដោយផ្ទាល់ ឬត្រូវការនរណាម្នាក់ ឲ្យនៅក្បែរ ក្នុងពេលលំបាក នោះគេអាចទាក់ទងគ្នាតាមទូរស័ព្ទ ទោះជានៅពេលយល់កណ្តាលអាធ្រាតក៏ដោយ។ លក្ខណៈនៃការប្តេជ្ញាចិត្តដូចនេះ ក៏មានចែងក្នុងសំបុត្រ ដែលសាវ័កប៉ុលបានសរសេរផ្ញើទៅកាន់ពួកជំនុំរបស់ព្រះយេស៊ូវ នៅក្រុងកូល៉ុសផងដែរ។ កាលនោះ សាវ័កប៉ុលបានសរសេរសំបុត្រ ក្នុងពន្ធធនាគា នៅក្រុងរ៉ូម ផ្ញើទៅលោកទីឃីកុស និងលោកអូនេស៊ីម ដើម្បីលើកទឹកចិត្តពួកគេ(កូល៉ុស ៤:៧-៩)។ លោកអើរីស្តាក ម៉ាកុស និងយូស្ទូស ក៏បានផ្ញើនូវក្តីនឹករឭកតាមសំបុត្ររបស់គាត់ផងដែរ(ខ.១០-១១)។ លោកអេប៉ាប្រាស ក៏បាន “ខំប្រឹងអធិស្ឋានជានិច្ច ឲ្យគេរាល់គ្នាបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាត តាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក”(ខ.១២)។ សំបុត្រនេះបានបង្ហាញអំពីចំណងទាក់ទងដ៏រឹងមាំ ដែលមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការជួយយកអសារគ្នា…
Read articleតើព្រះទ្រង់ខ្វល់ពីខ្ញុំទេ?
ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ហេតុអ្វីបានជាអ្នកបើកបរដែលមានជាតិស្រវឹង បានរត់គេចខ្លួនដោយសុវត្ថិភាព ខណៈពេលដែលជនរងគ្រោះមានរបួសធ្ងន់? ហេតុអ្វីមនុស្សអាក្រក់មានភាពសំបូរសប្បាយ តែមនុស្សល្អត្រូវរងទុក្ខ? តើមានពេលប៉ុន្មានដងហើយ ដែលអ្នកគិតលែងយល់ អំពីរឿងរ៉ាវដែលបានកើតឡើងក្នុងជីវិតអ្នក ហើយអ្នកក៏បានស្រែកឡើងថា “តើព្រះទ្រង់ខ្វល់ពីខ្ញុំទេ?” លោកហាបាគុក ក៏ធ្លាប់សួរសំណួរមួយនេះផងដែរ ពេលដែលគាត់ឃើញស្ថានភាពដ៏លំបាក ក្នុងស្រុកយូដា ដោយអំពើទុច្ចរិត និងភាពអយុត្តិធម៌ កំពុងតែចម្រើនឡើងយ៉ាងខ្លាំង(ហាបាគុក ១:១-៤)។ ពេលគាត់មានអារម្មណ៍ច្របូកច្របល់ គាត់ក៏បានសួរព្រះថា ពេលណាទើបទ្រង់ដោះស្រាយបញ្ហានេះ។ ពេលនោះ ការឆ្លើយតបរបស់ព្រះគ្មានអ្វីដែលពិបាកយល់ឡើយ។ ព្រះទ្រង់មានបន្ទូលថា ទ្រង់នឹងប្រើសាសន៍ខាល់ដេ ដើម្បីកែតម្រង់សាសន៍យូដា។ គេឮល្បីថា សាសន៍ខាល់ដេមានភាពសាហាវព្រៃផ្សៃ(ខ.៧)។ ពួកគេពូកែខាងប្រើហឹង្សា(ខ.៩) ហើយពួកគេថ្វាយបង្គំអំណាចទ័ព និងព្រះក្លែងក្លាយរបស់ពួកគេតែប៉ុណ្ណោះ(ខ.១០-១១)។ នៅពេលដែលយើងមិនយល់អំពីផ្លូវរបស់ព្រះ យើងចាំបាច់ត្រូវទុកចិត្តលើលក្ខណៈសម្បត្តិរបស់ទ្រង់ ដែលមិនចេះប្រែប្រួល។ លោកហាបាគុកបានធ្វើដូចនេះឯង។ គឺគាត់ជឿថា ព្រះទ្រង់ជាព្រះនៃយុត្តិធម៌ សេចក្តីមេត្តា និងសេចក្តីពិត(ទំនុកដំកើង ៨៩:១៤)។ នៅពេលនោះ គាត់បានរៀនមើលទៅស្ថានភាពរបស់គាត់ ដោយយល់ដល់លក្ខណៈសម្បត្តិរបស់ព្រះ ជាជាងមើលទៅលក្ខណៈសម្បត្តិរបស់ព្រះ ផ្អែកទៅលើស្ថានភាពរបស់គាត់។ ទីបញ្ចប់ គាត់ក៏បានសន្និដ្ឋានថា “ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ទ្រង់ជាកំឡាំងខ្ញុំ ទ្រង់នឹងធ្វើឲ្យជើងនៃខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ”(ហាបាគុក ៣:១៩)។-Poh Fang…
Read articleមានអារម្មណ៍ថា ព្រះទ្រង់បោះបង់អ្នកចោលឬ?
ក្នុងសៀវភៅរឿងប្រឌិត ដែលលោកស៊ីអេស លូអ៊ីស(C.S.Lewis)និពន្ធ មានចំណងជើងថា សំបុត្ររបស់អារក្ស គាត់បាននិយាយអំពីការសន្ទនារវាងអារក្សដែលមានតំណែងខ្ពស់ ជាមួយអារក្សថ្នាក់ក្រោម អំពីរបៀបល្បួងគ្រីស្ទបរិស័ទម្នាក់ ឲ្យបានជោគជ័យ។ អារក្សទាំងពីរចង់បំផ្លាញជំនឿ ដែលគ្រីស្ទបរិស័ទម្នាក់នោះ មានចំពោះព្រះ។ អារក្សថ្នាក់លើក៏និយាយទៅអារក្សថ្នាក់ក្រោមថា “កុំច្រឡំឲ្យសោះ។ បុព្វហេតុរបស់យើងត្រូវខូចខាតខ្លាំងបំផុត ពេលដែលមនុស្សម្នាក់ នៅតែទុកចិត្តព្រះ បន្ទាប់ពីខ្លួនបានមើលទៅចក្រវាលនៅជុំវិញខ្លួន តែមិនឃើញមានព្រះគង់នៅទីណាសោះ ហើយក៏បានសួរខ្លួនឯងថា តើព្រះបានបោះបង់ចោលខ្ញុំហើយឬ?” យ៉ាងណាមិញ នៅក្នុងព្រះគម្ពីរ យើងឃើញមានគំរូរបស់មនុស្សជាច្រើន ដែលបានប្រព្រឹត្តដោយជំនឿ ទោះជាពួកគេមានអារម្មណ៍ថា ត្រូវគេបោះបង់ចោលក៏ដោយ។ លោកអាប់រ៉ាមធ្លាប់មានអារម្មណ៍ថា ព្រះទ្រង់បានភ្លេចព្រះបន្ទូល ដែលទ្រង់បានសន្យាថា នឹងប្រទានឲ្យគាត់មានកូនស្នងត្រកូលម្នាក់(លោកុប្បត្តិ ១៥:២-៣)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏ធ្លាប់គិតថា ព្រះមិនបានអើពើចំពោះគាត់ ពេលគាត់មានបញ្ហា(ទំនុកដំកើង ១០:១)។ ពេលលោកយ៉ូបបានជួបទុក្ខលំបាកខ្លាំង គាត់គិតថា ព្រះទ្រង់ក៏នឹងផ្តាច់ជីវិតគាត់មិនខាន(យ៉ូប ១៣:១៥)។ ហើយពេលព្រះយេស៊ូវកំពុងជាប់លើឈើឆ្កាង ទ្រង់ក៏បានស្រែកថា “ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?”(ម៉ាថាយ ២៧:៤៦) តែក្នុងរឿងនីមួយៗ ព្រះទ្រង់បានបង្ហាញនូវភាពស្មោះត្រង់របស់ទ្រង់ជានិច្ច(លោកុប្បត្តិ ២១:១-៧ ទំនុកដំកើង ១០:១៦-១៨ យ៉ូប ៣៨:១-៤២:១៧ ម៉ាថាយ ២៨:៩-២០)។…
Read articleត្រីវិស័យរបស់ព្រះ
ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ នាវិក២៧នាក់ បានរួចជីវិតដោយសារត្រីវិស័យតូចៗរបស់ពួកគេ ពេលជួបគ្រោះភ័យ ក្នុងសមុទ្រចម្ងាយប្រហែល ៤៨២ គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររដ្ឋខារ៉ូឡាញណាខាងជើង។ កាលនោះ លោកវ៉លដេម៉ា សេមេន៉ូវ(Waldemar Semenov) ដែលជាអ្នកជំនួញតាមសមុទ្រដែលបានចូលនិវត្តន៍ កំពុងបម្រើការជាវិស្វករថ្នាក់ទៀប នៅលើកប៉ាល់ អេសអេស អាល់ខាវ ហ្កាយ(SS Alcoa Guide) ហើយនាវាមុជទឹករបស់អាឡឺម៉ង់បានផុសឡើងមកលើផ្ទៃទឹក ហើយក៏បានបាញ់សំដៅមកលើនាវានោះ។ កប៉ាល់នោះក៏បានត្រូវគ្រាប់ ឆាបឆេះ ហើយក៏បានចាប់ផ្តើមលិច។ លោកសេមេន៉ូវ និងនាវិករបស់គាត់ ក៏បាននាំគ្នាសម្រូតទូកសង្រ្គោះដែលបំពាក់ដោយត្រីវិស័យ ចុះមកលើផ្ទៃទឹក ហើយក៏បានប្រើត្រីវិស័យទាំងនោះ ដើម្បីនាំផ្លូវ ទៅរកកំពុងកប៉ាល់ ដែលនៅក្បែរឆ្នេរ។ បីថ្ងៃក្រោយមក ក្រុមនាវិកទាំងនេះត្រូវបានគេជួយសង្រ្គោះ។ យ៉ាងណាមិញ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានរំឭករាស្រ្តរបស់ព្រះថា ព្រះបន្ទូលព្រះ ជា “ត្រីវិស័យ” ដែលគេអាចទុកចិត្តបាន។ គាត់ក៏បានប្រៀបប្រដូចព្រះបន្ទូលទ្រង់ ទៅនឹងចង្កៀង។ នៅសម័យនោះ ចង្កៀង ដែលគេដុតនឹងប្រេងអូលីវ មានពន្លឺភ្លឺល្មម នឹងអាចឲ្យអ្នកដំណើរមើលឃើញផ្លូវ នៅពីមុខគាត់មួយជំហាន។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងយល់ថា ព្រះបន្ទូលព្រះ ជាចង្កៀង ដែលបញ្ចេញពន្លឺបំភ្លឺផ្លូវ ដល់អ្នកដែលដើរតាមព្រះ(ទំនុកដំកើង…
Read article