ពាក្យសម្តី និងសកម្មភាព
កាលខ្ញុំនៅបង្រៀនក្នុងថ្នាក់សំណេរកំរិតមហាវិទ្យាល័យ មានសិស្សរបស់ខ្ញុំម្នាក់ បានផ្ញើសារមកខ្ញុំ ដោយមានការបន្ទាន់ចង់ប្រាប់ខ្ញុំ។ ដោយសារគាត់មិនបានទទួលពន្ទុះល្អនៅដំណាច់ឆមាស គាត់ក៏បានសុំប្រឡងសង ដើម្បីឲ្យបានពន្ទុះល្មមនឹងអាចឲ្យគាត់ចូលរួមក្នុងក្រុមកីឡា។ តើខ្ញុំគួរជួយគាត់យ៉ាងដូចម្តេច? គាត់បានខកខានមិនបានធ្វើតែងសេចក្តីមួយចំនួន ដូចនេះ ខ្ញុំក៏បានទុកពេលឲ្យគាត់២ថ្ងៃ ដើម្បីសរសេរបញ្ចប់តែងសេចក្តីទាំងនោះ ដើម្បីឲ្យបានពន្ទុះល្អជាងមុន។ គាត់ក៏បានអរគុណខ្ញុំ ហើយសន្យាថា គាត់នឹងធ្វើតែងសេចក្តីនោះឲ្យចប់ ហើយផ្ញើមកខ្ញុំ។ ពីរថ្ងៃក្រោយមក ពេលកំណត់ក៏បានហួសទៅ ហើយខ្ញុំនៅតែមិនឃើញគាត់យកក្រដាស់មកប្រគល់ឲ្យខ្ញុំទៀត។ គាត់មិនបានធ្វើ ដូចពាក្យសម្តីរបស់គាត់ទេ។ ព្រះយេស៊ូវបានមានបន្ទូលអំពីយុវជនម្នាក់ ដែលមានលក្ខណៈស្រដៀងនឹងសិស្សរបស់ខ្ញុំដែរ។ ឪពុកគាត់បានឲ្យគាត់ធ្វើការងារខ្លះ ក្នុងចំការទំពំាងបាយជូរ។ គាត់ក៏បានប្រាប់ឪពុកគាត់ថា គាត់នឹងទៅធ្វើកិច្ចការទាំងនោះ(ម៉ាថាយ ២១:៣០)។ តែគាត់បានតែនិយាយ មិនឃើញធ្វើអ្វីសោះ។ ពេលដែលលោកម៉ាធ្យូ ហេនរី(Matthew Henry) ធ្វើការពន្យល់អំពីរឿងប្រៀបប្រដូចនេះ គាត់បានបកស្រាយថា “ផ្កាក្រពុំ និងផ្ការដែលរីក មិនមែនជាផ្លែឈើទេ”។ បានសេចក្តីថា ពាក្យសម្តីយើងជាផ្កាក្រពុំ និងផ្ការីក តែបើយើងមិនធ្វើតាមពាក្យសម្តីយើងទេ នោះពាក្យសម្តីយើងគ្មានផលផ្លែ គ្មានតម្លៃអ្វីឡើយ។ ព្រះយេស៊ូវមានបន្ទូលជាពាក្យប្រៀបប្រដូចនេះ សំដៅទៅលើពួកអ្នកដឹកនាំសាសនាជាចម្បង ព្រោះពួកគេអួតថា ខ្លួនស្តាប់បង្គាប់ព្រះ តែមិនព្រមអនុវត្តតាមព្រះបន្ទូលទ្រង់ ដោយការប្រែចិត្តចេញពីបាបឡើយ។ តែព្រះបន្ទូលទ្រង់ក៏មានន័យ ចំពោះយើងផងដែរ។ កាលណាយើងដើរតាមព្រះ “ដោយការប្រព្រឹត្ត…
Read articleសង្រ្គាមដែលព្រះទ្រង់បានឈ្នះ
ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៤ ជាគំរប់ខួប១០០ឆ្នាំ នៃការចាប់ផ្តើម នៃសង្រ្គាមលោកលើកទី១។ ក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេស មានការពិភាក្សា និងភាពយន្តឯកសារជាច្រើន ត្រូវបានចាក់ផ្សាយអំពីការចាប់ផ្តើម នៃសង្រ្គាមដែលមានរយៈពេល៤ឆ្នាំនេះ។ សូម្បីតែក្នុងកម្មវិធីទូរទស្សន៍របស់លោក ស៊ែលហ្វ្រីជ(Selfridge) ដែលមានមូលដ្ឋាននៅក្នុងផ្សាទំនើបមួយ ក្នុងទីក្រុងឡុងដ៍ ក៏បានរាប់បញ្ចូលវីដេអូឯកសារមួយភាគ ស្តីអំពីសម័យឆ្នាំ១៩១៤ ដែលបានបង្ហាញអំពីបុគ្គលិកវ័យក្មេងជាច្រើន បានតម្រង់ជួរ ដើម្បីស្ម័គ្រចិត្តចូលបម្រើកងទ័ព។ ខណៈពេលដែលខ្ញុំកំពុងសង្កេតមើល ការបង្ហាញចេញនូវការលះបង់អាត្មាខ្លួនឯង របស់យុវជនទាំងនោះ ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង។ ទាហានដែលខ្ញុំឃើញក្នុងវីដេអូឯកសារនោះ មានវ័យក្មេងណាស់ ពួកគេមានចិត្តអន្ទះសារចង់ចូលធ្វើទាហាន ប្រយុទ្ធនឹងពួកឈ្លានពាន ហើយមើលទៅមិនទំនងជាអាចគេចចេញ ពីការភ័យរន្ធត់ ក្នុងលានដ្ឋាន នៅសមរភូមិបានឡើយ។ ទោះបីជាព្រះយេស៊ូវមិនបានយាងទៅសមរភូមិប្រយុទ្ធនឹងខ្មាំងសត្រូវក្នុងលោកិយនេះក៏ដោយ ក៏ទ្រង់ពិតជាបានយាងទៅឈើឆ្កាង ដើម្បីប្រយុទ្ធឈ្នះខ្មាំងសត្រូវដ៏ធំបំផុត គឺអំពើបាប និងសេចក្តីស្លាប់។ ព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះ ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការប្រព្រឹត្ត ហើយដើម្បីទទួលការសុគតដ៏រន្ធត់ ដើម្បីឲ្យយើងអាចទទួលការអត់ទោសបាប។ ហើយទ្រង់ថែមទាំងបានត្រៀមអត់ទោសបាប ឲ្យមនុស្សដែលបានវាយដំ និងឆ្កាងទ្រង់ផងដែរ(លូកា ២៣:៣៤)។ ទ្រង់បានឈ្នះសេចក្តីស្លាប់ ដោយសារការមានព្រះជន្មឡើងវិញ ហើយសព្វថ្ងៃនេះ យើងអាចធ្វើជាផ្នែកមួយនៃមហាគ្រួសាររបស់ព្រះ ជារៀងរហូត(យ៉ូហាន ៣:១៣-១៦)។ ការប្រារព្ធខួប និងការរំឭកជាប្រវត្តិសាស្រ្ត បានធ្វើឲ្យយើងនឹកចាំអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត…
Read articleសត្វខ្លាឃ្មំឈ្មោលពីរក្បាលឈ្លោះគ្នា
ជាច្រើនឆ្នាំកន្លងមក ខារ៉ូលីន(Carolyn) ភរិយារបស់ខ្ញុំ បានចំណាយពេលបោះជំរុំជាមួយខ្ញុំពីរបីថ្ងៃ នៅតាមចង្កេះភ្នំ រេនា ក្នុងរដ្ឋវ៉ាស៊ីនតុន។ នៅពេលល្ងាចថ្ងៃមួយ ពេលយើងវិលត្រឡប់មកកន្លែងបោះជំរុំយើងវិញ យើងក៏បានឃើញសត្វខ្លាឃ្មំឈ្មោលពីក្បាល កំពុងឈ្លោះគ្នា ដោយទះស្លឹកត្រចៀកគ្នាទៅវិញទៅមក នៅកណ្តាលវាលស្មៅ។ យើងក៏បាននៅមើលពួកវាប្រយុទ្ធគ្នា ពីចម្ងាយ។ មានអ្នកដើរព្រៃម្នាក់ នៅក្បែរនោះ ហើយខ្ញុំក៏បានសួរគាត់ថា ហេតុអ្វីបានជាពួកវាឈ្លោះគ្នា។ គាត់ក៏បានប្រាប់ថា “គឺមកពីខ្លាឃ្មំញីមួយក្បាល”។ ខ្ញុំក៏សួរថា “ខ្លាឃ្មំញីនោះនៅឯណា?” គាត់ឆ្លើយទាំងសើចក្អឹកៗថា “អូហ៍ វាទៅបាត់២០នាទីហើយ”។ ដូចនេះ ខ្ញុំក៏បានសន្និដ្ឋានថា ជម្លោះរវាងសត្វខ្លាឃ្មំឈ្មោលទាំងពីរ មិនមែនដោយសារមេខ្លាឃ្មំទេ ត្រង់ចំណុចនេះ គឺមកពីពួកវាចង់ប្រកួត ឲ្យដឹងថា មួយណាខ្លាំងជាង។ ការប្រយុទ្ធភាគច្រើន មិនមែនដើម្បីគោលនយោបាយ ឬគោលការណ៍ ឬដើម្បីរកខុសត្រូវឡើយ តែគឺដោយសារអំណួត ស្ទើរតែគ្រប់ពេល។ អ្នកប្រាជ្ញ ដែលនិពន្ធបទគម្ពីរសុភាសិត បានជីកចំឫសនៃបញ្ហាទាំងឡាយ ពេលដែលគាត់សរសេរថា “ផលនៃសេចក្តីឆ្មើងឆ្មៃ(ឬអំណួត) នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ”(១៣:១០)។ ជម្លោះត្រូវបានដុតបញ្ឆេះ ដោយសារអំណួត ដែលចង់ឲ្យគេគិតថា ខ្លួនត្រូវ ឬចង់ធ្វើអ្វីៗតាមចិត្តខ្លួនឯង ឬមួយចង់ការពារមុខមាត់ ឬតម្លៃរបស់ខ្លួនឯង។ ផ្ទុយទៅវិញ ប្រាជ្ញានៅជាប់នឹងអ្នកដែលទទួលការអប់រំបានល្អ…
Read articleក្នុងសួនច្បារនោះ
បុព្វបុរសរបស់ខ្ញុំស្ថិតក្នុងចំណោមជនជាតិស្បែកសរ ដែលមកតាំងទីលំនៅមុនគេ នៅក្នុងទឹកដីមីឈីហ្គិន។ ពួកគេបានកាប់ឆ្កាព្រៃ ដើម្បីយកដីធ្វើស្រែចំការ ហើយក៏បានបង្កើតច្បារដំណាំធ្វើជាអាហារ សម្រាប់ក្រុមគ្រួសាររបស់ពួកគេ នៅសម័យនោះ។ ការប្រកបរបរកសិកម្មនេះ បានផ្ទេរមកអ្នកជំនាន់ក្រោយ។ ឪពុកខ្ញុំបានធំធាត់ក្នុងកសិដ្ឋានមួយ ក្នុងរដ្ឋមីឈិហ្គិន ហើយគាត់ក៏ចូលចិត្តដាំដំណាំផងដែរ ហេតុនេះហើយ បានជាខ្ញុំចូលចិត្តដាំដំណាំ និងចូលចិត្តក្លឹនរបស់ដីដែលមានជីជាតិ។ កាលពីមុន ខ្ញុំចូលចិត្តដាំដំណាំដែលចេញផ្កាដ៏ស្រស់ស្អាត និងថែរទំាដើមផ្កាកូលាប ដែលជួយឲ្យទីធ្លាផ្ទះខ្ញុំ មានសោភ័ណ្ឌភាពល្អ និងមានក្លិនក្រអូបប្រហើរ។ បើសិនជាគ្មានរុក្ខជាតិចង្រៃដុះក្នុងដីខ្ញុំទេ នោះមិនដឹងជាល្អយ៉ាងណាទេ។ ពេលដែលខ្ញុំមានការពិបាកនៅក្នុងការសម្អាតរុក្ខជាតិចង្រៃទាំងនោះ ខ្ញុំក៏បាននឹកចាំអំពីសួនច្បារអេដែន ដែលធ្លាប់ធ្វើជាសួនច្បារដ៏ល្អឥតខ្ចោះ មុនពេលអ័ដាំម និងនាងអេវ៉ា មិនស្តាប់បង្គាប់ព្រះ ហើយបន្លា និងអញ្ចាញក៏បាននាំឲ្យមានការពិបាកដល់អ្នកទាំងពីរ និងកសិករម្នាក់ៗ ចាប់តាំងពីពេលនោះមក(លោកុប្បត្តិ ៣:១៧-១៨)។ ព្រះគម្ពីរក៏បានចែងអំពីសួនច្បារមួយទៀត គឺសួនច្បារគែតសេម៉ានី ដែលនៅទីនោះ ព្រះគ្រីស្ទទ្រង់មានការពិបាកព្រះទ័យយ៉ាងខ្លាំង បានជាទ្រង់ទូលអង្វរដល់ព្រះវរបិតា ឲ្យស្វែងរកផ្លូវផ្សេងទៀត ដើម្បីលោះអំពើបាប ដែលបានចាប់ផ្តើមមានតាំងពីសម័យសួនច្បារអេដែន។ នៅសួនច្បារគែតសេម៉ានី ព្រះយេស៊ូវក៏បានចុះចូល នឹងព្រះទ័យព្រះវរបិតា ដោយព្រះបន្ទូលថា “សូមតាមព្រះហឫទ័យទ្រង់ចុះ” ដែលនេះជាពាក្យនៃការស្តាប់បង្គាប់ព្រះវរបិតាទាំងស្រុង នៅចំពោះមុខនៃទុក្ខវេទនាដ៏ធំ(ម៉ាថាយ ២៦:៤២)។ ដោយសារព្រះយេស៊ូវបានចុះចូលព្រះទ័យព្រះវរបិតា ក្នុងសួនច្បារគែតសេម៉ានី នោះយើងអាចច្រូតកាត់ផល នៃព្រះគុណដ៏អស្ចារ្យរបស់ទ្រង់…
Read articleជួយជ្រោងទូលបង្គំឡើង
បន្ទាប់ពីខ្ញុំ លែងបានទៅធ្វើដំណើរកម្សាន្តជាគ្រួសារជាមួយឪពុកម្តាយខ្ញុំ ខ្ញុំកម្រនឹងបានទៅសួរសុខទុក្ខជីដូនជីតាខ្ញុំ ដែលរស់នៅឆ្ងាយពីយើងរាប់រយគីឡូម៉ែត្រ។ ដូចនេះ មានពេលឆ្នាំមួយ ខ្ញុំក៏បានសម្រេចចិត្តធ្វើដំណើរតាមយន្តហោះ ទៅលេងពួកគាត់ ក្នុងក្រុងដ៏តូច នៅតំបន់លែន អូ លេក រដ្ឋវីសខុនស៊ីន នៅចុងសប្តាហ៍។ នៅតាមផ្លូវ ពេលយើងជិះឡានមកអាកាសយាន្តដ្ឋានព្រោះខ្ញុំត្រូវដល់ពេលជិះយន្តហោះត្រឡប់មកវិញ យាយរបស់ខ្ញុំដែលមិនធ្លាប់ជិះយន្តហោះពីមុនមក ក៏បានបង្ហាញការភ័យខ្លាចចំពោះខ្ញុំ។ គាតសួរខ្ញុំថា “មើលទៅយន្តហោះដែលចៅជិះតូចណាស់ … ដូចជាគ្មានអ្វីទ្រចៅ ឲ្យមានសុវត្ថិភាពសោះ មែនទេ? … យាយខ្លាចណាស់ មិនហ៊ានជិះយន្តហោះបើកឡើងទៅលើខ្ពស់អញ្ចឹងទេ”។ នៅពេលខ្ញុំបានឡើងជិះយន្តហោះដ៏តូចនោះ ខ្ញុំក៏មានការភ័យខ្លាចដូចពេលខ្ញុំជិះយន្តហោះលើកដំបូងផងដែរ។ តើមានអ្វីដែលកំពុងទ្រយន្តហោះនេះ ឲ្យមានសុវត្ថិភាព? យើងមិនចាំបាច់ត្រូវមានការភ័យខ្លាចឡើយ ទោះការភ័យខ្លាចនោះ សមហេតុផលឬអត់ក៏ដោយ។ ស្តេចដាវីឌធ្លាប់មានការភ័យខ្លាច ចំពោះស្តេចសូលដែលតាមប្រម៉ាញ់ទ្រង់ ព្រោះស្តេចសូលមានការច្រណែននឹងដាវីឌ ដែលមានប្រជាប្រិយភាពជាងទ្រង់។ តែស្តេចដាវីឌក៏បានរកឃើញការកម្សាន្តចិត្តដ៏ពិត នៅក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះ។ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៣៤ ទ្រង់បានសរសេរថា “ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្តីភិតភ័យរបស់ខ្ញុំ”(ខ.៤)។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ទ្រង់មានគ្រប់ប្រាជ្ញា និងមានពេញដោយក្តីស្រឡាញ់។ ពេលការភ័យខ្លាចចាប់ផ្តើមសន្ធប់មកលើយើង យើងចាំបាច់ត្រូវឈប់បង្អង់សិន ហើយនឹកចាំថា ទ្រង់ជាព្រះរបស់យើង ហើយទ្រង់នឹងតែងតែទ្រយើងឲ្យមានសេចក្តីសុខសាន្តជានិច្ច។-Cindy…
Read articleក្លិនដ៏ក្រអូប និងសំបុត្រ
រៀងរាល់ពេលដែលខ្ញុំ បាននៅក្បែរដើមផ្កាកូលាប ឬបាច់ផ្កា ខ្ញុំមិនអាចទប់ចិត្តខ្លួនឯង ដែលចេះតែចង់ទាញផ្កាមួយទង មកដាក់ច្រមុះខ្ញុំ ដើម្បីស្រង់ក្លិនដ៏ក្រអូបរបស់វា។ ក្លិនដ៏ក្រអូបបានធ្វើឲ្យចិត្តខ្ញុំរំភើបរីករាយ និងមានអារម្មណ៍ល្អ។ ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្នុងកូរិនថូស កាលពីសវត្សរ៍ទី១ គាត់បានមានប្រសាសន៍ថា ដោយសារយើងជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ នោះព្រះទ្រង់ បានផ្សាយក្លិនពីដំណើរដែលពួកគេស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែង(២កូរិនថូស ២:១៤)។ ដោយពឹងផ្អើកលើកម្លាំងរបស់ព្រះ នោះយើងអាចរស់នៅក្នុងជីវិត ដែលមានជ័យជម្នះ ដោយជំនួសភាពអាត្មានិយមរបស់យើង ដោយសេចក្តីស្រឡាញ់ និងភាពសប្បុរសរបស់ទ្រង់ ហើយប្រកាសដំណឹងល្អនៃសេចក្តីសង្រ្គោះទ្រង់។ កាលណាយើងបានអនុវត្តដូចនេះហើយ យើងក៏បានក្លាយជាក្លិនដ៏ក្រអូប ដល់ព្រះអម្ចាស់។ បន្ទាប់មក សាវ័កប៉ុលក៏បានពិពណ៌នាថា គ្រីស្ទបរិស័ទ ជា “សំបុត្ររបស់ព្រះគ្រីស្ទ”(៣:៣)។ សំបុត្រនៃជីវិតរបស់យើង មិនត្រូវបានសរសេរដោយទឹកខ្មៅធម្មតាឡើយ តែដោយព្រះវិញ្ញាណនៃព្រះ។ ព្រះទ្រង់បានកែប្រែយើង ដោយសរសើរព្រះបន្ទូលទ្រង់ ជាប់ក្នុងចិត្តយើង សម្រាប់ឲ្យអ្នកដទៃអាន។ ការប្រៀបធៀបទាំងពីរនេះ បានលើកទឹកចិត្តយើង ឲ្យរស់នៅឲ្យបានល្អ ដើម្បីឲ្យគេបានឃើញសិរីល្អរបស់ព្រះគ្រីស្ទ នៅក្នុងជីវិតយើង ហើយយើងអាចនាំគេឲ្យជឿទ្រង់។ គឺដូចដែលមានចែងក្នុងបទគម្ពីរ អេភេសូរ ៥:២ ថា ទ្រង់ជាព្រះ ដែល “ស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាដង្វាយ ហើយជាយញ្ញបូជា…
Read article