ផ្លូវដ៏អាថ៌កំបាំង
ពេលកូនប្រុសខ្ញុំចាប់ផ្តើមចូលរៀនភាសាចិន ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឃើញក្រដាសមេរៀនជាច្រើន ដែលគាត់យកមកផ្ទះ នៅថ្ងៃទីមួយ។ ក្នុងនាមជាអ្នកនិយាយភាសាអង់គ្លេសពីកំណើត ខ្ញុំពិបាកនឹងយល់ អំពីទំនាក់ទំនងរវាងតួអក្សរ និងពាក្យសម្រាប់និយាយ ក្នុងភាសាចិន។ ភាសានេះហាក់ដូចជាមានភាពស្មុគ្រស្មាញចំពោះខ្ញុំណាស់ ពោលគឺស្ទើរតែមិនអាចឲ្យខ្ញុំយល់បាន។ ជួនកាល ខ្ញុំមានអារម្មណ៍ថាពិបាកយល់ផងដែរ ពេលដែលខ្ញុំពិចារណា អំពីរបៀបដែលព្រះទ្រង់ធ្វើការ។ ខ្ញុំដឹងថា ទ្រង់បានមានបន្ទូលថា គំនិតទ្រង់មិនដូចគំនិតរបស់យើងរាល់គ្នាទេ ឯផ្លូវរបស់យើងរាល់គ្នាក៏មិនមែនជាផ្លូវរបស់ទ្រង់ដែរ(អេសាយ ៥៥:៨)។ ប៉ុន្តែ ពេលខ្លះ ខ្ញុំនៅតែចង់ដឹងថា ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យការនេះ ឬការនោះកើតឡើង។ ព្រះបន្ទូលដែលខ្ញុំបានអានជាទៀងទាត់ និងព្រះវិញ្ញាណរបស់ទ្រង់ ដែលគង់នៅក្នុងខ្ញុំ ក៏ជួយឲ្យខ្ញុំរកឃើញដំណោះស្រាយ។ កាលណាខ្ញុំមានសំណួរបែបនេះ ខ្ញុំត្រូវព្យាយាមបន្ទាបខ្លួនចុះ ដោយចាំថា លោកយ៉ូបក៏មិនបានទទួលចម្លើយ សម្រាប់សំណួរទាំងអស់ ដែលគាត់បានសួរដោយចិត្តឈឺចាប់នោះដែរ(យ៉ូប ១:៥,៨)។ គាត់បានព្យាយាមស្វែងយល់ តែព្រះទ្រង់ក៏បានសួរគាត់វិញថា “ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ ឯងដែលបន្ទោសដល់ព្រះដូច្នេះ”(៤០:២)។ លោកយ៉ូបក៏បានឆ្លើយ ទាំងចិត្តសោកស្តាយថា “តើនឹងឲ្យទូលបង្គំទូលដល់ទ្រង់ដូចម្តេចបាន ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ”(ខ.៤)។ លោកយ៉ូបនិយាយអ្វីមិនចេញ នៅចំពោះភាពធំឧត្តម្ភរបស់ព្រះ។ ទោះបីជាពេលខ្លះ ផ្លូវរបស់ព្រះហាក់ដូចជាអាថ៌កំបាំង ហើយមិនអាចយល់បានក៏ដោយ ក៏យើងនៅតែអាចដឹងប្រាកដថា ផ្លូវរបស់ទ្រង់ខ្ពស់ជាងផ្លូវរបស់យើង។-Jennifer Benson Schuldt
Read articleប្រស្នាដែលសំខាន់បំផុត
តើមានអ្វីដែលអស្ចារ្យជាងព្រះ ហើយតើមានអ្វីដែលអាក្រក់ជាងអារក្ស? ចម្លើយនោះគឺ គ្មានអ្វីដែលអស្ចារ្យជាងព្រះ ហើយក៏គ្មានអ្វីដែលអាក្រក់ជាងអារក្សដែរ។ សំណួរនេះមិនពិបាកឲ្យយើងឆ្លើយទេ តែមានប្រស្នាមួយ ដែលមនុស្សជាច្រើនមិនអាចឆ្លើយបាន កាលពីសម័យបុរាណ។ មានអ្នកប្រាជ្ញសម័យបុរាណម្នាក់ឈ្មោះ អេគើរ បានដាក់ប្រស្នាមួយ ក្នុងព្រះគម្ពីរសុភាសិតថា “តើអ្នកណាបានឡើងទៅឯស្ថានសួគ៌ រួចត្រឡប់ចុះមកវិញ តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ តើអ្នកណាបានដក់ក្របួចអស់ទាំងទឹក នៅក្នុងថ្នក់អាវរបស់ខ្លួន តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន តើព្រះអង្គនោះមានព្រះនាមជាអ្វី ហើយព្រះរាជបុត្រារបស់ទ្រង់តើមានព្រះនាមជាអ្វី បើឯងដឹង ចូរប្រាប់មក”(សុភាសិត ៣០:៤)។ សព្វថ្ងៃនេះ គ្រីស្ទបរិស័ទដឹងថា ព្រះអង្គនោះមានព្រះនាមអ្វី។ ប៉ុន្តែ ជួនកាល ពេលដែលយើងមានការសង្ស័យ ការព្រួយបារម្ភ និងការខ្វះខាតក្នុងជីវិត យើងអាចភ្លេចចូលរកទ្រង់។ បញ្ហាជាច្រើនក្នុងជីវិតយើង អាចធ្វើឲ្យយើងភ្លេចព្រះយេស៊ូវ ដែលទ្រង់ជាចម្លើយសម្រាប់ប្រស្នាដែលសំខាន់បំផុតនោះ។ ទ្រង់និងព្រះវរបិតា គឺតែមួយ ទ្រង់មានអំណាចជាងអារក្ស អ្នកក្រអាចមានទ្រង់ អ្នកមានត្រូវការទ្រង់ ហើយបើអ្នកបានបរិភោគអាហារ និងផឹកទឹក នៅឯតុទ្រង់ អ្នកនឹងមិនចេះស្លាប់ឡើយ។-Mart Dehaan
Read articleព្រះនាមទ្រង់ជាសញ្ញាសំគាល់
ក្នុងខែកក្កដា ឆ្នាំ១៨៦០ គេបានបើកសាលាបង្រៀនគិលានុបដ្ឋាយិកាដំបូងបំផុត របស់ពិភពលោក នៅមន្ទីរពេទ្យសង់ ថូម៉ាស នៅទីក្រុងឡុង។ សព្វថ្ងៃនេះ សាលារៀនមួយនេះជាផ្នែកមួយនៃមហាវិទ្យាល័យរបស់ស្តេច ដែលនៅទីនោះ គេបានហៅសិស្សសាលាទាំងនោះថា ណៃធីងហ្គេល។ សាលារៀននោះ ក៏ដូចជាការងារគិលានុបដ្ឋាយិកាសម័យទំនើប សុទ្ធតែត្រូវបានបង្កើតឡើង ដោយអ្នកស្រីផ្លូរិន ណៃធីងហ្គេល(Florence Nightingale) ដែលបានកែប្រែរបៀបនៃការថែទាំងអ្នកជម្ងឺ ក្នុងអំឡុងសម័យសង្រ្គាមគ្រីមមា។ ពេលដែលគិលានុបដ្ឋាយិកា បានបញ្ចប់ការបណ្តុះបណ្តាលហើយ ពួកគេក៏បាន “ធ្វើការសច្ចាប្រណិធានតាមអ្នកស្រីណៃធីងហ្គេល” ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលដែលគាត់នៅតែបន្តជះ មកលើការថែទាំអ្នកជម្ងឺ។ មនុស្សជាច្រើនបានជិះឥទ្ធិពលយ៉ាងខ្លាំង មកលើពិភពលោកសព្វថ្ងៃ គឺមិនខុសពីអ្នកស្រីផ្លូរិន ណៃធីងហ្គេលទេ។ ប៉ុន្តែ គ្មាននរណាម្នាក់ ដែលមានប្រសិទ្ធិភាពដូចព្រះយេស៊ូវទេ ដែលការប្រសូត្រ ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ បានធ្វើឲ្យជីវិតមនុស្សជាច្រើនផ្លាស់ប្រែ ជាង២ពាន់ឆ្នាំមកហើយ។ នៅទូទាំងពិភពលោក គេបានហៅគ្រីស្ទបរិស័ទថា គ្រីស្ទាន ដោយព្រះនាមព្រះគ្រីស្ទបានធ្វើជាសញ្ញាសំគាល់របស់អ្នកដែលដើរតាមទ្រង់ រាប់ចាប់តាំងពីសម័យដំបូងនៃពួកជំនុំរបស់ទ្រង់។ គឺដូចមានសេចក្តីចែងថា “កាល[លោកបាណាបាស]បានឃើញលោកសូលហើយ នោះក៏នាំគាត់មកឯអាន់ទីយ៉ូកវិញ រួចអ្នកទាំង២នោះ បានប្រជុំគ្នានឹងពួកជំនុំ ព្រមទាំងបង្រៀនដល់មនុស្សសន្ធឹកណាស់ ក្នុងរវាង១ឆ្នាំ គឺនៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា «ពួកគ្រីស្ទាន» ជាមុនដំបូង”(កិច្ចការ…
Read articleធ្វើឲ្យខ្យល់ព្យុះស្ងប់
ពេលដែលខ្យល់ព្យុះកំបុតត្បូងកាទ្រីណា បានបក់បោកមករកតំបន់ឆ្នេរនៃរដ្ឋមីស៊ីស៊ីពី មានគ្រូគង្វាលដែលបានចូលនិវត្តន៍ម្នាក់បានចាកចេញពីផ្ទះ ជាមួយភរិយារបស់គាត់ ទៅរកកន្លែងជ្រកខ្យល់ព្យុះ។ កូនស្រីរបស់ពួកគាត់បានអង្វរពួកគាត់ ឲ្យធ្វើដំណើរទៅរដ្ឋអាតាឡាន់តា ដែលនៅទីនោះនាងនឹងបានមើលថែរពួកគាត់ តែអ្នកទាំងពីរមិនមានលុយសម្រាប់ធ្វើដំណើរ ព្រោះធនាគាបានបិទអស់ហើយ។ បន្ទាប់ពីខ្យល់ព្យុះបានស្ងប់ហើយ ពួកគាត់ក៏បានត្រឡប់មកផ្ទះវិញ ដើម្បីទៅរករបស់របរបន្តិចបន្តួច ហើយពួកគេអាចស្រង់រូបថតរបស់គ្រួសារបានតែពីរបីសន្លឹក ដែលអណ្តែតទឹក។ បន្ទាប់មក ពេលលោកគ្រូគង្វាលដករូបថតឪពុកគាត់ ចេញពីស៊ុមរូបថត ដើម្បីហាលឲ្យស្ងួត មានលុយ៣៦៦ដុល្លាបានធ្លាក់ចេញពីស៊ុមរូបថតនោះ គឺល្មមនឹងឲ្យពួកគាត់ធ្វើដំណើរទៅរដ្ឋអាតាឡាន់តា។ ពួកគាត់ក៏បានអរព្រះគុណដល់ព្រះយេស៊ូវ ដែលពួកគាត់អាចទុកចិត្ត ពេលពួកគាត់មានតម្រូវការ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីកាលដែលព្រះយេស៊ូវបានបង្រៀនពួកសាវ័កឲ្យទុកចិត្តទ្រង់ នៅក្នុងខ្យល់ព្យុះ គឺដូចដែលមានចែង ក្នុងបទគម្ពីរ ម៉ាកុស ៤:៣៥-៤១។ កាលនោះ ព្រះយេស៊ូវបានឲ្យពួកសាវ័កធ្វើដំណើរតាមទូក ឆ្លងសមុទ្រកាលីឡេ ហើយបន្ទាប់មក ទ្រង់ក៏បានផ្ទំលក់ក្នុងទូក។ ពេលដែលខ្យល់ព្យុះស្រាប់តែបក់បោកមកយ៉ាងខ្លាំង ដោយទឹករលកធំៗ ពួកសាវ័កក៏មានការថប់បារម្ភ និងភ័យខ្លាចអស់ជីវិត។ ពួកគេក៏បានតើនទ្រង់ឡើង ទូលថា “លោកគ្រូអើយ យើងវិនាស ហើយលោកមិនរវល់ទេឬ?”(ខ.៣៨)។ កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា “ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ”។ យើងម្នាក់ៗសុទ្ធតែធ្លាប់ជួបខ្យល់ព្យុះ ក្នុងជីវិត ដែលមានដូចជា…
Read articleកម្លាំង និងបទចម្រៀងរបស់យើង
លោកចន ភីលីព សួសា(John Philip Sousa) ជាអ្នកដឹកនាំក្រុមភ្លេងព្យុហយាត្រា និងអ្នកនិពន្ធបទភ្លេង។ គេបានដាក់រហ័សនាមឲ្យគាត់ថា “ស្តេចភ្លេងព្យុហយាត្រា” ដោយសារគាត់បាននិពន្ធបទភ្លេង ដែលក្រុមតន្រ្តីយោធានៅសហរដ្ឋអាមេរិកបានយកទៅលេង ក្នុងការដើរក្បួនព្យុហយាត្រា ជាង១សតវត្សរ៍មកហើយ។ លោកឡូរ៉ាស ចន ស្គីសសែល(Loras John Schissel) ដែលជាប្រវត្តិវិទូផ្នែកតន្រ្តី និងជាអ្នកដឹកនាំក្រុមតន្រ្តីយោធា វីជីនា គ្រែន មីលីតារី បានមានប្រសាសន៍ថា “លោកសួសា ជាស្តេចភ្លេងព្យុហយាត្រា គឺមិនខុសពីលោកប៊ែនថូវិន ដែលជាស្តេចវង់តន្រ្តីមហោស្រពនោះឡើយ”។ លោកសួសាបានយល់អំពីអំណាចរបស់តន្រ្តី ដែលអាចជំរុញចិត្ត លើកទឹកចិត្ត និងបណ្តាលចិត្តមនុស្ស ឲ្យធ្វើអ្វីមួយ។ នៅគ្រាសញ្ញាចាស់ ប្រជាជនអ៊ីស្រាអែលច្រើនតែទទួលការបណ្តាលចិត្តឲ្យតែង និងច្រៀងបទចម្រៀង ដែលសរសើរដំកើងព្រះ ដែលបានជួយពួកគេក្នុងគ្រាមានទុក្ខលំបាក។ ពេលដែលព្រះអម្ចាស់បានសង្រ្គោះរាស្ត្រទ្រង់ ឲ្យរួចពីការកាប់សម្លាប់របស់ទាហានស្តេចផារ៉ោន “លោកម៉ូសេ និងពួកកូនចៅអ៊ីស្រាអែល ក៏នាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជំនះយ៉ាងឧត្តម ទ្រង់បានផ្តួលទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ ព្រះយេហូវ៉ាទ្រង់ជាកំឡាំងនៃខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀងផង ទ្រង់បានជួយសង្គ្រោះខ្ញុំ”(និក្ខមនំ ១៥:១-២)។ តន្រ្តីមានអំណាចប៉ះពាល់វិញ្ញាណយើង ដោយធ្វើឲ្យយើងនឹកចាំ…
Read articleការដោះពីចំណង
មានពេលមួយ ខ្ញុំបានក្រាលសំណាញ់ក្នុងទីធ្លាក្រោយផ្ទះ ដើម្បីតម្រៀបថ្មសម្រាប់តាំងលម្អពីលើ។ ពេលខ្ញុំរៀបសំណាញ់ជិតហើយ ខ្ញុំក៏បានឃើញសត្វកំប្រុកឈីពម៉ាំងមួយក្បាលកំពុងជាប់សំណាញ់ ទៅណាមិនរួច។ ខ្ញុំក៏បានពាក់ស្រោមដៃ ហើយចាប់ផ្តើមដោះសំណាញយ៉ាងប្រុងប្រយ័ត្ន។ សត្វដ៏តូចល្អិតនោះ មិនសប្បាយចិត្តនឹងខ្ញុំសោះ។ វាបានយកជើងក្រោយវាធាក់ខ្ញុំ ហើយព្យាយាមខំដៃខ្ញុំ។ ខ្ញុំក៏បាននិយាយប្រាប់វាដោយស្រទន់ថា “អាសំឡាញ់ ខ្ញុំមិនធ្វើបាបឯងទេ។ នៅឲ្យស្ងៀម”។ ប៉ុន្តែ វាស្តាប់ខ្ញុំមិនយល់ទេ បានជាវាខំរើបម្រាស់ ដោយការភ័យខ្លាច។ ទីបំផុត ខ្ញុំក៏បានកាត់សំណាញ់ដែលជាប់វាអស់ ហើយវាក៏រត់ត្របាញ់ជើងទៅទីលំនៅរបស់វាវិញ។ ជួនកាល មនុស្សមានអារម្មណ៍ថាកំពុងជាប់ចំណងអ្វីមួយ ហើយក៏បានរើបម្រាស់ដាក់ព្រះអម្ចាស់ ដោយការភ័យខ្លាច។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលទ្រង់បានប្រទានការជួយសង្រ្គោះ និងក្តីសង្ឃឹមដល់រាស្ត្រទ្រង់ តែយើងចេះតែប្រឆាំងនឹងទ្រង់ ដោយមិនយល់ថា ទ្រង់កំពុងតែប្រទានជំនួយដល់យើងទេ។ ក្នុងបទគម្ពីរអេសាយ ជំពូក៤១ លោកហោរាអេសាយបានដកស្រង់បន្ទូលរបស់ព្រះអម្ចាស់យ៉ាងដូចនេះថា “ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង”(ខ.១៣)។ ពេលដែលអ្នកគិតអំពីស្ថានភាពរបស់អ្នក តើអ្នកយល់ថា ព្រះទ្រង់មានតួនាទីអ្វី? តើអ្នកមិនហ៊ានថ្វាយអ្វីៗគ្រប់យ៉ាងដល់ទ្រង់ ដោយខ្លាចទ្រង់ធ្វើបាបអ្នកឬ? ព្រះទ្រង់ល្អ ហើយទ្រង់គង់នៅក្បែរយើង ដោយសព្វព្រះទ័យនឹងរំដោះជីវិតយើង ឲ្យរួចពីចំណងគ្រង់យ៉ាង។ អ្នកអាចថ្វាយជីវិតអ្នកដល់ទ្រង់ ដោយការទុកចិត្តទាំងស្រុង។-Dave Branon
Read article