ជាប់ផុងក្នុងភក់
មានពេលមួយឡានរបស់ខ្ញុំបានជាប់ផុងយ៉ាងខ្លាំង។ ពេលដែលខ្ញុំកំពុងដាក់កម្រងផ្កានៅពីមុខផ្នូរបស់ឪពុកម្តាយខ្ញុំ ស្វាមីរបស់ខ្ញុំបានទៅបើកឡានអែបខាង ដើម្បីទុកផ្លូវឲ្យឡានគេបើកកាត់តាមនោះ។ ភ្លៀងបានធ្លាក់នៅទីនោះអស់ជាច្រើនសប្តាហ៍ហើយ បានជាកន្លែងចតឡានមានទឹកដក់ច្រើន។ ពេលដែលយើងចាប់ផ្តើមចាកចេញពីកន្លែងនោះ ឡានក៏បានជាប់ផុង។ កង់ឡានខំវិលទៅមុខ តែទៅមិនរួច ហើយបែរជាលិចចូលទៅក្នុងភក់កាន់តែជ្រៅ។ យើងត្រូវការអ្នកជួយរុញឡាន ពុំនោះទេ យើងប្រាកដជាទៅណាមិនរួចទេ ព្រោះស្វាមីខ្ញុំធ្លាប់បាក់ឆ្អឹងស្មា ហើយខ្ញុំទើបតែចេញពីពេទ្យទៀត។ ខ្ញុំក៏បានឃើញយុវជនពីនាក់ពីចម្ងាយ ហើយក៏បានស្រែកហៅ ដោយគ្រវីដៃចុះឡើង ដើម្បីឲ្យពួកគេមកជួយយើង។ ពួកគេក៏បានឆ្លើយតប ដោយក្តីរីករាយ។ សូមអរព្រះគុណព្រះអម្ចាស់ ដែលពួកគេបានរួមកម្លាំងគ្នារុញឡានចេញភក់ ហើយយើងក៏បានបើកឡានចូលទៅក្នុងផ្លូវថ្នល់ដោយសុវត្តិភាព។ បទពិសោធន៍ថ្ងៃនោះ បានធ្វើខ្ញុំនឹកចាំបទគម្ពីរទំនុកដំកើង ជំពូក៤០ ដែលបានរំឭកអំពីភាពស្មោះត្រង់របស់ព្រះ ពេលដែលស្តេចដាវីឌដង្ហើយរកជំនួយ។ គឺដូចដែលទ្រង់បានពោលឡើងថា “ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់ ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្តាប់ ហើយទទួលតាមសំរែករបស់ខ្ញុំ ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត ក៏ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន”(ខ.១-២)។ ត្រង់ចំណុចនេះ ស្តេចដាវីឌជ្រាបថា ទ្រង់តែងតែអាចទូលសូម ឲ្យព្រះរំដោះទ្រង់ចេញពីទុក្ខលំបាក ទោះជាទ្រង់កំពុងតែធ្លាក់ក្នុងអន្លង់ ឬកំពុងជួបស្ថានភាពដ៏ពិបាកយ៉ាងណាក៏ដោយ។ ព្រះទ្រង់ក៏នឹងជួយយើងផងដែរ ពេលដែលយើងដង្ហើយរកព្រះអង្គ។ ជួនកាល ទ្រង់ឆ្លើយតប ដោយជួយយើងដោយផ្ទាល់ តែភាគច្រើន ទ្រង់ប្រើអ្នកដទៃឲ្យជួយយើង។ ពេលដែលយើងទទួលស្គាល់ថាយើងត្រូវការទ្រង់ ឬត្រូវការឲ្យអ្នកដទៃជួយយើង យើងអាចទុកចិត្តលើភាពស្មោះត្រង់របស់ទ្រង់។-Marion…
Read articleអ្នកស្វែងរកប្រាជ្ញា
រាងរាល់ពេលរដូវផ្ការីកមកដល់ មហាវិទ្យាល័យ និងសកលវិទ្យាល័យទាំងឡាយ នៅសហរដ្ឋអាមេរិក តែងតែធ្វើពិធីចែកសញ្ញាប័ត្រ ដើម្បីអបអរសាទរ ដល់និសិ្សតទាំងឡាយ ដែលបានបញ្ចប់ការសិក្សារបស់ខ្លួន ហើយបានទទួលបាននូវសញ្ញាប័ត្រ។ ពេលដែលនិស្សិតដែលបានបញ្ចប់ការសិក្សាទាំងនោះឡើងទទួលសញ្ញាប័ត្រ ពួកគេនឹងចូលទៅក្នុងពិភពមួយទៀត ដែលតម្រូវឲ្យពួកគេឆ្លងកាត់ឧស័គ្គជាច្រើនទៀត។ បើគ្រានតែបានទទួលចំណេះដឹងពីសាលា គឺមិនទាន់គ្រប់គ្រាន់ទេ។ គន្លឹះដើម្បីជោគជ័យក្នុងជីវិត គឺត្រូវយកអ្វីដែលបានរៀនទៅអនុវត្ត ដោយភាពឆ្លាតវ័យ។ ក្នុងព្រះគម្ពីរទាំងមូល មានបទគម្ពីរជាច្រើនដែលបានប្រៀបប្រដូចប្រាជ្ញា ទៅនឹងទ្រព្យសម្បត្តិ ដែលសក្តិសមនឹងឲ្យយើងស្វែងរក។ ការមានប្រាជ្ញា គឺប្រសើរជាងការមានមាសប្រាក់ជាច្រើន(សុភាសិត ៣:១៣-១៨)។ ព្រះទ្រង់ជាប្រភពនៃប្រាជ្ញា ដែលមានតែទ្រង់មួយអង្គគត់ ដែលមានប្រាជ្ញាដ៏ឥតខ្ចោះ(រ៉ូម ១៦:២៧)។ ហើយយើងអាចរកឃើញប្រាជ្ញា នៅក្នុងសកម្មភាព និងអាកប្បករិយ៉ារបស់ព្រះយេស៊ូវ ដែលនៅក្នុងទ្រង់ គឺមាន “គ្រប់ទាំងផលផ្លែ នៃប្រាជ្ញា”(កូល៉ុស ២:៣)។ ប្រាជ្ញាកើតមានពីការអានព្រះគម្ពីរ ហើយអនុវត្តតាម។ ជាក់ស្តែងព្រះយេស៊ូវទ្រង់បានធ្វើជាគំរូនៃការយកបទគម្ពីរមកប្រើ ពេលដែលទ្រង់ត្រូវអារក្សល្បួង(លូកា ៤:១-១៣)។ ម្យ៉ាងទៀត អ្នកដែលពិតជាមានប្រាជ្ញា ព្យាយាមមើលទៅជីវិត តាមទស្សនៈរបស់ព្រះ ហើយសម្រេចចិត្តរស់នៅ តាមប្រាជ្ញារបស់ទ្រង់។ តើមានអ្វីជារង្វាន់សម្រាប់ការរស់នៅប្រភេទនេះ? បទគម្ពីរសុភាសិតបានប្រាប់យើងថា ប្រាជ្ញាគឺប្រៀបបាននឹងរស់ជាតិផ្អែមនៃទឹកឃ្មំ នៅលើអណ្តាត(សុភាសិត ២៤:១៣-១៤)។ “សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង…
Read articleការចាប់ផ្តើមជាថ្មីសម្រាប់ចិត្តដែលខ្ទេចខ្ទាំ
នៅទីក្រុង ហ្សាក្រេប ប្រទេសក្រូអាត មានសារៈមន្ទីរមួយ ដែលមានឈ្មោះថា សារៈមន្ទីរនៃទំនាក់ទំនងបាក់បែក ដែលមានការដាក់តាំងពិពណ៌សំណល់នៃក្តីស្នេហាដែលបាក់បែក ដែលគេបានយកមកបរិច្ចាកឲ្យ។ ក្នុងចំណោមនោះ មានពូថៅមួយ ដែលបុរសម្នាក់បានប្រើ ដើម្បីបញ្ចប់ទំនាក់ទំនង ដោយកាប់បំផ្លាញគ្រឿងសង្ហារឹមរបស់នារីដែលបានក្បត់ចិត្តគាត់។ គេក៏ឃើញមានសត្វចិញ្វឹមដែលបានស្លាប់ទៅហើយ ដែលគេបានញាត់គរពីខាងក្នុង និងមានសំបុត្រស្នេហា ដែលគេដាក់តាំងក្នុងទូកញ្ចក់ ហើយក៏ឃើញមានសំលៀកបំពាក់កូនកំឡោះកូនក្រមុំសម្រាប់រៀបការ ដែលទាំងអស់នោះ សុទ្ធតែឆ្លុះបញ្ចាំងពីទំហំនៃបញ្ហាដែលធ្វើឲ្យគូរស្នេហ៍ទាំងនោះខូចចិត្ត។ ខណៈពេលដែលមានភ្ញៀវដែលមកទស្សនាខ្លះ បានចាកចេញពីសារៈមន្ទីរទាំងទឹកភ្នែក មានគូរស្នេហ៍ខ្លះដែលបានមកទស្សនានឹងគេដែរ ក៏បានចាកចេញទៅវិញ ដោយឱបគ្នា ហើយសន្យាគ្នាថា នឹងមិនក្បត់គ្នាឡើយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរអេសាយ ដែលបានចែងថា “ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង”(អេសាយ ៦១:១)។ ពេលព្រះយេស៊ូវទ្រង់អានបទគម្ពីរអេសាយ ជំពូក៦១ ក្នុងសាលាជំនុំ នៅភូមិណាសារ៉ែត ទ្រង់មានបន្ទូលថា “នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ(លូកា ៤:២១)។ បទគម្ពីរអេសាយមិនគ្រាន់តែជាជំនួយដល់របួសខាងផ្លូវចិត្តប៉ុណ្ណោះទេ តែក៏បាននិយាយអំពីចិត្តដែលបានផ្លាស់ប្រែ និងវិញ្ញាណដែលបានកែជាថ្មី ដែលកើតឡើង ពីការទទួលអំណោយរបស់ព្រះ ដែលជា “ភួងលំអ ជំនួសផេះ ហើយប្រេងនៃសេចក្តីអំណរ ជំនួសសេចក្តីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្តីសរសើរ…
Read articleការផ្តោតចិត្តដ៏ត្រឹមត្រូវ
មានពេលមួយ ខ្ញុំបានឃើញស្ត្រីម្នាក់ចង្អុលទៅមនុស្សម្នាក់ ដែលគាត់បានជួយបណ្តុះបណ្តាល ហើយប្រាប់គេថា អ្នកនោះជាសាវ័ករបស់គាត់។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ទ្រង់សុទ្ធតែបានប្រទានភារៈកិច្ចឲ្យយើងធ្វើជាអ្នកបង្កើតសិស្សថ្វាយទ្រង់ ដោយផ្សាយដំណឹងល្អពីព្រះគ្រីស្ទ ដល់អ្នកដទៃ ហើយជួយថែរបំប៉នពួកគេ ឲ្យលូតលាស់ខាងវិញ្ញាណ។ ប៉ុន្តែ ពេលយើងបង្កើតសិស្ស យើងងាយនឹងផ្តោតទៅលើខ្លួនឯង ជាជាងផ្តោតទៅលើព្រះយេស៊ូវ។ សាវ័កប៉ុលមានការបារម្ភថា ពួកជំនុំនៅក្រុងកូរិនថូសកំពុងតែឈប់ផ្តោតទៅលើព្រះយេស៊ូវហើយ។ នៅសម័យនោះ មានគ្រូអធិប្បាយដ៏ល្បីពីរនាក់នៅទីក្រុងនោះ គឺសាវ័កប៉ុល និងលោកអ័ប៉ុឡូស។ ពួកជំនុំក៏បានបែកបាក់ ដោយអ្នកខ្លះថា “ខ្ញុំជាសិស្សរបស់លោកគ្រូប៉ុល” ហើយខ្លះទៀតថា “ខ្ញុំជាសិស្សរបស់លោកគ្រូអ័ប៉ុឡូស!” ដូចនេះ ពួកគេកំពុងតែផ្តោតទៅលើគ្រូដែលជាមនុស្ស ជាជាងផ្តោតទៅលើព្រះសង្រ្គោះ។ ប៉ុន្តែ សាវ័កប៉ុលក៏បានកែតម្រង់ពួកគេ។ យើងជាអ្នកធ្វើការជាមួយព្រះ។ អ្នកខ្លះជាអ្នកដាំ ខ្លះជាអ្នកស្រោចទឹក តែដែលសំខាន់នោះ គឺព្រះទ្រង់ជាអ្នកប្រទានពរឲ្យមានការលូតលាស់។ យើងរាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះដែលព្រះទ្រង់ធ្វើ(១កូរិនថូស ៣:៦-៩)។ គ្រីស្ទបរិស័ទនៅក្រុងកូរិនថូស មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់សាវ័កប៉ុល ឬលោកអ័ប៉ុឡូសឡើយ។ ព្រះយេស៊ូវបានប្រាប់យើងឲ្យចេញទៅបង្កើតសិស្ស ហើយបង្រៀនពួកគេអំពីទ្រង់(ម៉ាថាយ ២៨:២០)។ ហើយអ្នកនិពន្ធព្រះគម្ពីរហេព្រើបានរំឭកយើងថា យើងត្រូវផ្តោតទៅលើព្រះយេស៊ូវ ដែលជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង(១២:២)។ ពេលយើងផ្តោតទៅលើព្រះគ្រីស្ទ ព្រះនាមទ្រង់នឹងបានដំកើងឡើង។ ទ្រង់ធំលើសអស់ទាំងមនុស្ស ហើយទ្រង់នឹងបំពេញសេចក្តីត្រូវការរបស់យើង។-C.P.Hia
Read articleគ្រូពេទ្យដែលអស្ចារ្យបំផុត
វេជ្ជបណ្ឌិតដែលខ្ញុំស្គាល់ សុទ្ធសឹងជាមនុស្សឆ្លាត ខិតខំធ្វើការ និងមានចិត្តអាណិត ចំពោះអ្នកដទៃ។ ពួកគេបានជួយសម្រាលទុក្ខរបស់ខ្ញុំ ជាច្រើនដងមកហើយ ហើយខ្ញុំមានការដឹងគុណចំពោះពួកគេ សម្រាប់ការដែលពួកគេពូកែពិនិត្យជម្ងឺ ចេញវេជ្ជបញ្ជា តឆ្អឹងដែលបាក់ និងដេរមុខរបួសឲ្យខ្ញុំជាដើម។ ប៉ុន្តែ ការនេះមិនមានន័យថា ខ្ញុំទុកចិត្តគ្រួពេទ្យ ជាងព្រះនោះឡើយ។ ដ្បិតខ្ញុំដឹងថា ព្រះទ្រង់បានជ្រើសតាំងមនុស្ស ឲ្យធ្វើការជាដៃគូជាមួយទ្រង់ នៅក្នុងការថែរក្សាស្នាព្រះហស្តរបស់ទ្រង់(លោកុប្បត្តិ ២:១៥) ហើយគ្រូពេទ្យបានសិក្សាវិទ្យាសាស្ត្រសុខាភិបាល ហើយបានរៀនសូត្រអំពីរបៀបដែលព្រះបានបង្កើតរូបកាយមនុស្ស។ ពួកគេបានប្រើចំណេះដឹងនេះ ដើម្បីជួយស្អាងយើង ឲ្យមានសុខភាពល្អឡើងវិញ។ ប៉ុន្តែ មូលហេតុដែលគ្រូពេទ្យអាចព្យាបាល គឺដោយសារព្រះទ្រង់បានបង្កើតរូបកាយយើងមក ឲ្យមានសមត្ថភាពព្យាបាលខ្លួនឯង។ គ្រូពេទ្យវះកាត់នឹងមិនអាចព្យាបាលអ្នកជម្ងឺបានឡើយ បើសិនជាមុខរបួសដែលគាត់បានដេរនោះ មិនព្រមជាដោយខ្លួនឯងទេនោះ។ អ្នកវិទ្យាសាស្រ្តអាចរៀនដឹង អំពីរបៀបដែលព្រះបានបង្កើតរូបកាយយើង ឲ្យមានមុខងារផ្សេងៗ ហើយពួកគេក៏បានបង្កើតថ្នាំ និងវិធីព្យាបាល ឲ្យយើងមានសុខភាពល្អឡើងវិញ ឬជាពីជម្ងឺ ប៉ុន្តែ ពួកគេមិនមែនជាអ្នកប្រោសឲ្យជាទេ គឺព្រះទេដែលបានប្រោសមនុស្សឲ្យជា(និក្ខមនំ ១៥:២៦)។ គ្រូពេទ្យគ្រាន់តែបានសហការជាមួយបំណងព្រះទ័យ និងការរចនាដែលទ្រង់មានសម្រាប់រូបកាយយើង។ និយាយរួម ព្រះទ្រង់បានប្រើមនុស្ស និងថ្នាំពេទ្យដើម្បីព្យាបាលជម្ងឺទាំងពួង។ ដូចនេះ ខ្ញុំមានការដឹងគុណចំពោះវិទ្យាសាស្រ្ត និងគ្រូពេទ្យ តែខ្ញុំសូមសរសើរ និងអរព្រះគុណព្រះជាពិសេស ដ្បិតទ្រង់បានរចនាចក្រវាលមក…
Read articleកាន់តែចូលជិតបានមួយជំហានទៀត
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំម្នាក់ បានឡើងជួរភ្នំវីតនី ដែលមានកំពស់៤៤២១ ម៉ែត្រ ជាជួរភ្នំខ្ពស់ជាងគេ នៅសហរដ្ឋអាមេរិក។ កាលនោះ យើងបានធ្វើដំណើរមកដល់កន្លែងបោះជំរុំ វីតនី ផូរធល នៅពេលយប់។ ហើយក៏បានលាតកម្រាលភួយសម្រាប់គេង នៅក្នុងជំរុំ ហើយបានព្យាយាមគេងឲ្យបានច្រើន មុនពេលយើងចាប់ផ្តើមឡើងភ្នំ នៅពេលព្រលឹម។ ការឡើងភ្នំវីតនី មិនតម្រូវឲ្យយើងតោងឡើងថ្មចោទៗនោះទេ គឺយើងគ្រាន់តែឡើង ដោយថ្មើរជើងតាមផ្លូវចោទ ដែលមានចម្ងាយជាង១៧គីឡូម៉ែត្រ ឡើងទៅខាងលើកំពូលភ្នំ ធ្វើឲ្យយើងហត់យ៉ាងខ្លាំង។ ថ្វីដ្បិតតែការឡើងភ្នំនោះមានការពិបាកមែន តែយើងមានចិត្តសប្បាយរីករាយ ដោយបានឃើញទេសភាពដែលគួរឲ្យចាប់ចិត្តយ៉ាងខ្លាំង ដែលមានបឹងពណ៌ខៀវដ៏ស្រស់ស្អាត និងវាលស្មៅនៅតាមផ្លូវ។ ប៉ុន្តែ ផ្លូវឡើងទៅលើមានចម្ងាយឆ្ងាយ ហើយធ្វើឲ្យហត់ ធ្វើឲ្យយើងដឹងថា ជើង និងសួតរបស់យើងអាចទ្រាំទ្ររួចឬអត់។ ខ្ញុំក៏គិតចង់ត្រឡប់ទៅខាងក្រោមវិញ ខណៈពេលដែលថ្ងៃជិតអស្តង្គត ហើយផ្លូវដែលនៅពីមុខយើង ហាក់ដូចជាកាន់តែឆ្ងាយទៅៗគ្មានទីបញ្ចប់។ ទោះជាយ៉ាងណាក៏ដោយ មានពេលខ្លះ ខ្ញុំបានមើលទៅជួរភ្នំ ហើយក៏បានដឹងថា ជំហាននីមួយៗដែលខ្ញុំបានបោះទៅមុខ កំពុងតែនាំខ្ញុំឲ្យកាន់តែជិតទៅដល់កំពូលភ្នំ។ បើខ្ញុំគ្រាន់តែបន្តដើរទៀត ខ្ញុំមុខជានឹងបានទៅដល់គោលដៅ។ ការគិតដូចនេះ បានជួយឲ្យខ្ញុំបន្តដំណើរទៅមុខទៀត។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំសេចក្តីបង្រៀនរបស់សាវ័កប៉ុល ពេលដែលគាត់បញ្ជាក់យើងថា “សេចក្តីសង្គ្រោះបានមកជិតបង្កើយ ជាជាងកាលយើងទើបនឹងជឿនោះ”(រ៉ូម ១៣:១១)។ ពេលថ្ងៃមួយទៀតបានមកដល់…
Read article