មនុស្សដែលខ្វល់ពីអ្នកដទៃ

ពេល​ខ្ញុំ និង​អ្នក​ស្រី​ស៊ីនឌី(Cindy)កំពុងដើរចេញពីពិធីបុណ្យសព គាត់ក៏បានលាន់មាត់ថា “ពិធីបុណ្យសពនេះ ពិតជាធ្វើឲ្យខ្ញុំមានការប៉ះពាល់ចិត្តខ្លាំងណាស់!” នៅថ្ងៃនោះ អ្នកស្រីហេឡិន(Helen) ដែលជាមិត្តភក្តិរបស់យើង បានលាចាកលោក ទៅនៅជាមួយព្រះ។ ហើយមានមិត្តភក្តិរបស់គាត់ជាច្រើន បានឡើ​ង​ចែក​ចាយ ដោយកោត​សរសើរ​អាកប្ប​កិរិយ៉ារ​បស់​គាត់ ដែលនាំ​ឲ្យគេមានភាពសប្បាយរីករាយ។ ប៉ុន្តែ ជីវិត​របស់អ្នក​ស្រី​ហេឡិនមិ​នតែ​ងតែមា​ន​ភាព​កំប្លុកកំប្លែង និង​មាន​ការ​សើចសប្បាយជា​និច្ចឡើ​យ។ ក្មួយ​ប្រុសរ​បស់​គាត់បាន​ចែកចា​យ អំពី​ក្តីជំ​នឿដែលគា​ត់​មាន​ចំ​ពោះ​ព្រះយេស៊ូវ និងកា​រ​ដែល​គាត់​យក​ចិត្ត​ទុក​ដាក់ចំពោះ​អ្នក​ដទៃ​។ គាត់បានយកក្មួយប្រុសម្នាក់នេះ ទៅចិញ្ចឹម​ ពេល​គេ​នៅ​ក្មេង និង​កំពុង​ជួបការលំ​បាក។ ពេល​នេះក្មួយប្រុសរបស់​គាត់ ដែល​មាន​អាយុជា​ង២​០​ឆ្នាំ​ហើយ បាន​និយាយ​ថា “គាត់ប្រៀបដូច​ជា​ម្តាយរបស់ខ្ញុំ​។ គាត់​មិន​ដែ​ល​បោះប​ង់​ខ្ញុំចោ​ល ពេល​ខ្ញុំមាន​ទុក្ខលំ​បា​ក​។ ខ្ញុំដឹ​ងច្បាស់​ថា​ បើសិន​ជាគ្មា​ន​គាត់​ទេ នោះខ្ញុំប្រាក​ដជា​បាត់ប​ង់​សេចក្តី​ជំនឿហើ​យ”។  ការនេះ​បា​ន​ប​ង្ហាញ​ថា​ អ្នក​ស្រីហេឡិនពិ​ត​ជា​បា​នជះ​ឥទ្ធិ​ពលដ៏ល្អ មក​លើក្មួ​យ​ប្រុ​សគា​ត់។ គាត់បា​ន​ពឹង​ផ្អែ​ក​លើ​ព្រះយេ​ស៊ូវ ហើយ​ចង់​ឲ្យ​ក្មួយ​ប្រុស​គា​ត់ ទុកចិត្ត​ទ្រ​ង់ផងដែ​រ​។ ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ យើងឃើ​ញថា​ ​ស្តេច​ដាវីឌបាន​ឲ្យព្រះអង្គ​ម្ចាស់​មភីបូសែត ចូ​ល​ដំណាក់ទ្រ​ង់  ក្នុង​គោលបំណង​​ដើម្បីប​ង្ហាញ​ភា​ពស​ប្បុ​រស  ដោយ​យល់​ដ​ល់ព្រះ​អង្គម្ចាស់​យ៉ូណាថាន ដែល​ជាបិ​តា​ទ្រង់(ជាមិត្តសំ​ឡាញ់រ​បស់​ស្តេច​ដាវីឌ​ ដែល​បាន​ស្លាប់​ក្នុងសង្រ្គា​ម មើល​២សាំយ៉ូអែល ៩:១)។ កាល​ពីប៉ុន្មាន​ឆ្នាំ​មុន​ ព្រះអ​ង្គម្ចា​ស់មភីបូសែត​បា​នជួប​គ្រោះថ្នា​ក់ ដោយសា​រ​មេដោះរបស់​ទ្រ​ង់​បាន​បី​ទ្រង់ធ្លាក់ ពេល​ពួកគេរត់​ភាស​ខ្លួន បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា ព្រះបិតា​ទ្រង់​ត្រូវគេ​ធ្វើគ​ត់(៤:៤)។…

Read article
ទីបន្ទាល់របស់អ្នក

មាន​ពេល​មួ​យ​ គេបា​ន​ឲ្យលោ​កម៉ៃឃល ឌីនស៍មរ(Michael Dinsmore) ដែល​ជា​អតីតអ្នកទោ​ស ឡើង​ធ្វើទី​បន្ទាល់ ក្នុង​មន្ទីរឃុំ​ឃាំង​មួយ​ក​ន្លែង បន្ទាប់​ពីគា​ត់ទើ​ប​តែបាន​ទទួលជឿ​ព្រះ។​ បន្ទាប់​ពីគា​ត់ចែ​កចាយ​ច​ប់ មាន​អ្នក​ទោស​ខ្លះបា​នមករកគា​ត់​ ហើយ​ប្រាប់​គាត់ថា​ ពួកគេ​មិន​ដែល​បាន​ចូ​លរួមកម្មវិធីដែលរំភើប​រីក​រា​យ ដូច​ពេល​នេះទេ​!​​ លោក​ម៉ៃឃ​លមា​ន​ការ​ភ្ញា​ក់​ផ្អើ​ល ពេល​ដែល​បា​ន​ដឹ​ង​ថា ព្រះទ្រ​ង់​អា​ច​ប្រើរឿ​ង​នៃ​ជីវិត​ដ៏សា​មញ្ច​របស់​គាត់ ដើម្បី​​ធ្វើការ​ក្នុង​​ចិ​ត្តម​នុស្ស​ជា​ច្រើន​​ដូចនេះ។ ក្នុង​​បទ​គ​ម្ពីរ ១ធីម៉ូថេ បន្ទាប់​ពី​សាវ័ក​ប៉ុល​បានផ្តាំលោកធី​ម៉ូថេ ឲ្យ​នៅ​បន្តការងារ​ផ្សាយ​ដំណឹង​ល្អ(​១:១-១១) គាត់​ក៏បា​ន​ចែ​ក​ចាយ​ទីបន្ទាល់​របស់​គាត់ ដើម្បីលើ​ក​ទឹកចិត្ត​យុវជន​ម្នាក់​នេះ(ខ.១២​-១៦)។ គាត់​បានប្រាប់លោក​ធីម៉ូថេ អំពីព្រះ​គុ​ណរ​បស់ព្រះ​ ដែល​ទ្រង់ប្រទាន ក្នុងជី​វិត​គាត់។ គាត់​មានប្រសាសន៍​ថា គាត់ធ្លាប់ច​ម្អក​ឲ្យព្រះ តែទ្រ​ង់បានកែប្រែ​ជីវិត​គាត់។ ព្រះទ្រ​ង់មា​នក្តីមេត្តា​ណាស់ បានជាទ្រង់មិន​គ្រាន់​តែបានចា​ត់ទុក​គាត់ជាអ្ន​ក​បម្រើស្មោះត្រង់ ហើយ​ប្រទាន​កិច្ចការ​ឲ្យគា​ត់​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំងបានច​ម្រើន​កម្លាំង ឲ្យគា​ត់អា​ច​ធ្វើកិ​ច្ចការ​នោះទៀ​ត​ផង​(ខ.១២)។ សាវ័ក​ប៉ុល​បាន​ចាត់​ទុកខ្លួ​ន​ឯង​ ជាម​នុស្ស​ដែលមា​នបា​ប​ខ្លាំងក្រៃ​ តែព្រះទ្រ​ង់​នៅ​តែស​ង្រ្គោះ​គាត់​(ខ.១៥)។ ត្រង់ចំ​ណុច​នេះ សាវ័ក​ប៉ុល​ចង់​ឲ្យលោក​ធីម៉ូថេដឹ​ងថា​ ព្រះទ្រង់​អាច​ធ្វើ​ការ​អ្វី​ដែល​យើង​មិននឹក​ស្មានដ​ល់ ហើយយើង​ក៏ចាំបា​ច់ត្រូវដឹង​ដូច​គាត់​ផងដែ​រ។ ទីប​ន្ទាល់​​រ​បស់សាវ័កប៉ុលបានបង្ហាញថា ព្រះទ្រ​ង់​មានសេចក្តី​មេត្តាករុណា​ចំពោះគា​ត់​។ បើទ្រ​ង់អា​ចប្រើ​មនុស្ស​ដែល​ធ្លាប់​មា​ន​ប្រ​វត្តិអាក្រក់​ដូចសាវ័កប៉ុ​ល នោះទ្រ​ង់​ក៏អាចប្រើ​យើងផ​ង​ដែ​រ។ បើទ្រ​ង់អាច​សង្រ្គោះម​នុស្សដែ​ល​មានបាប​ធ្ងន់​បំផុ​ត នោះ​គ្មាន​នរណា​ដែល​ទ្រង់​មិន​អាច​សង្រ្គោះ​នោះឡើ​យ។ អ្នក​ដទៃ​អា​ចទទួលការលើកទឹកចិ​ត្ត ពី​ទីបន្ទាល់​របស់​យើង ដែល​និយាយ​អំពី​កិច្ចកា​រ​ដែលព្រះទ្រង់​បាន​ធ្វើ​ក្នុ​ងជី​វិ​ត​យើង។ ចូរ​យើង​ឲ្យអ្ន​កនៅ​ក្បែរ​យើង​ដឹង​ថា​ ព្រះ​នៃ​ព្រះគ​ម្ពីរ​នៅ​តែ​ធ្វើកា​រ យ៉ាង​សកម្ម​នៅ​ថ្ងៃនេះ​!​-Poh Fang…

Read article
គ្មាននរណាម្នាក់ដែលមិនសំខាន់ចំពោះទ្រង់

មាន​ពេល​មួ​យ មាន​ស្ត្រី​ជាម្តាយមួយ​ចំនួន ដែល​មាន​កូនតូចៗ កំពុង​ចែកចាយ​​ដល់​គ្នា​ទៅវិញទៅ​ម​ក អំពី​ការឆ្លើយត​ប ដែល​ព្រះទ្រ​ង់មា​ន​ចំពោះការ​អធិស្ឋាន​របស់​ពួក​គេ ដែល​ការ​នេះបា​នលើក​ទឹក​ចិត្ត​យ៉ាងខ្លាំ​ង។ តែមា​នស្ត្រី​ម្នាក់បាននិយាយ​ថា គាត់​មានអារម្មណ៍​ថា​ គាត់​ហាក់​ដូច​ជា​មាន​ចិត្ត​អាត្មា​និយម ដោយ​សារ​គាត់​បាន​សូម​ឲ្យព្រះទ្រង់​បំពេញ​សេចក្តី​ត្រូវ​ការ​ផ្ទាល់ខ្លួន​របស់​គាត់ ខណៈពេល​ដែល​មា​ន​មនុស្ស​ជា​ច្រើន​ទៀត​​ ដែល​ទ្រង់​កំ​ពុង​ជួយ​។ គាត់​ពន្យ​ល់​ថា បើ​ធៀប​បញ្ហា​ដ៏តូ​ច​របស់​គាត់ នឹង​បញ្ហា​ដ៏​ធំ​របស់​ពិភព​លោក​ដែលព្រះ​ទ្រង់កំ​ពុង​ជួប​ប្រទះ បញ្ហា​របស់​គាត់​ហាក់​ដូច​ជាមិ​នសំខាន់​ចំពោះទ្រ​ង់​ទេ។ មួយ​សន្ទុះក្រោ​យ​មក កូន​ប្រុស​ដ៏តូច​របស់​គាត់ ស្រាប់​តែ​កៀបដៃ​នឹងទ្វារ បា​ន​ជាវា​រត់ ទាំង​ស្រែក​យំ មក​រក​ម្តាយវា។ ពេល​នោះ គេ​ប្រហែល​ស្មាន​ថា គាត់​នឹង​​ស្តី​បន្ទោស​​ថា “កូនឯ​ង​អាត្មានិ​យម​ម្ល៉េះ បាន​ជាម​ករំ​ខានម៉ាក់ ដោយ​សារ​រឿងកៀប​ដៃនឹ​ង​ទ្វារ​។ ដឹង​អត់​ថា ម៉ាក់​កំពុងរ​វល់​អ​ត់?” តែ​គាត់មិ​ន​បាននិយាយដូចនេះទេ​ ផ្ទុយ​ទៅ​វិញ គាត់​បានប​ង្ហាញនូវការអាណិត និង​ចិត្ត​​សុភាព​យ៉ាង​​ខ្លាំង។ ដូច​នេះ គាត់បា​ន​ឆ្លើយ​តប ដោយ​ក្តី​ស្រឡាញ់ តាម​បែបមនុស្ស ក៏ដូ​ច​ជាតាម​គំរូ​របស់​ព្រះ គឺដូ​ចដែ​ល​បទ​គម្ពីរ​ទំនុក​ដំកើង ១០៣:១៣ បាន​រំឭ​កយើ​ង​យ៉ាង​ច្បាស់។ ក្នុង​បទ​គម្ពីរ អេសាយ ជំពូក៤៩ ព្រះ​ទ្រង់​មាន​បន្ទូ​លថា ទោះម្តា​យ​អាចភ្លេ​ចប​ង្ហាញ​ក្តីអា​ណិត​ចំពោះកូ​ន​ខ្លួន​ក៏ដោ​យ ក៏​ព្រះអម្ចាស់​មិន​ដែល​ភ្លេច​កូន​របស់​ទ្រង់​ឡើ​យ(ខ.១៥)។ ព្រះ​ទ្រង់​បាន​ធានា​រាស្ត្រ​ទ្រង់​ថា ទ្រង់​​បាន​ចារឹកពួកគេ ​ទុក​​​នៅ​ផ្ទៃ​បាត​ដៃ​របស់ទ្រង់​ហើយ”(ខ.១៦)។ អ្នកដែល​មាន​ការ​ប្រកប​ស្និទ្ធស្នាល​ជាមួយព្រះ​ ជាអ្នក​ដែល​កោ​តខ្លាច​ទ្រ​ង់ ហើយពឹង​ផ្អែ​ក​លើ​ទ្រង់…

Read article
ការរំឭកដ៏ចាំបាច់

ក្នុង​សប្តា​ហ៍​ខ្លះ ខ្ញុំបានទទួលសំបុត្រអេឡិចត្រូ​និច ឬអ៊ី​មែលជា​ច្រើ​ន ដែល​បានរំ​ឭ​កខ្ញុំ​ អំពី​ការណាត់​ជួប ឬព្រឹ​ត្តិការណ៍ដែលជិត​ម​កដល់ ឬ​សំណូម​ពរអធិស្ឋាន​ឲ្យនរណាម្នា​ក់។ ការរំ​ឭកទាំងអ​ស់​នេះ​ សុទ្ធតែ​មា​នភា​ពចាំបាច់​ចំពោះ​ខ្ញុំ។ ពេលដែ​លសាវ័ក​ប៉ុលស​រសេរ​សំបុត្រ ទៅកា​ន់​លោកទីតុស ក្នុងសេចក្តីប​ញ្ចប់ គាត់​បានសរសេរ​ថា “ចូរ​​រំ​ឭក​​គេ…”(៣:១)។ ដោយសារគា​ត់បានប្រើពាក្យ​ដូច​នេះ​ ​នោះយើង​អាច​សន្និដ្ឋា​ន​ថា គាត់​ធ្លាប់​បាន​សរសេរ​អំពី​សេចក្តី​នោះ ប្រាប់​គេម្តង​ហើយ​។ ប៉ុន្តែ សេចក្តី​ទាំង​នោះ ពិ​​ត​ជា​សំខាន់ចំពោះ​ពួក​ជំនុំ​ខ្លាំង​ណា​ស់ បាន​ជា​គាត់រំ​ឭក​ពួក​គេឡើ​ង​វិញ ដើម្បី​កុំឲ្យ​ពួក​គេភ្លេ​ច។ ចូ​រ​យើង​ក​ត់សំគាល់អំពីសេចក្តី ដែ​ល​​គាត់មិន​ច​ង់ឲ្យគេភ្លេ​ចនោះ។ គាត់ចង់​រំឭ​ក​ពួ​កជំ​នុំ ដែល​កំពុង​រ​ស់នៅក្រោមការគៀប​សង្កត់​របស់​ចក្រភ​ព​រ៉ូម​ឲ្យ​ “ចុះ​ចូលនឹង​ពួក​​នាម៉ឺន ហើយ​និង​​ពួក​មាន​​អំណាច​​ទាំង​​អស់”(ខ.១)។ យើង​ចាំបា​ច់​ត្រូវ​ចាំ​ថា​ យើង​ត្រូវរស់​នៅដោយ​ទីបន្ទាល់​ល្អ ដើម្បី​ឲ្យ​អ្នក​ដទៃដឹង​ថា យើងជាម​នុស្សស្តាប់បង្គាប់​ព្រះ ធ្វើ​ការអ្វីដែលត្រឹ​មត្រូ​វ គឺ​មិនមែន​និយាយ​បង្ខូច​អ្នកដទៃ ហើយយើ​ង​ជាមនុស្ស​ដែល​មាន​សន្តិភាពក្នុង​ចិ​ត្ត និងចេះ​គិ​តដល់អ្ន​ក​ដទៃ យើង​មានកា​រ​បន្ទាប​ខ្លួន គឺមិ​នមែ​ន​ជាម​នុស្ស​ពូកែ​រអ៊ូរទាំទេ។ យើង​ត្រូវ​រ​ស់នៅ​ដោយអាកប្ប​កិរិយ៉ា ដែល​បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​មាន​ការ​ផ្លាស់​ប្រែ​ក្នុង​ជី​វិត ដោយ​សារកា​រ​ដើរតាម​ព្រគ្រីស្ទ(​ខ.៣-៥)។ តើ​ធ្វើដូ​ចម្តេចឲ្យយើងអា​ច​មាន​លក្ខណៈទាំ​ងអ​ស់​នេះបាន​? យើងត្រូ​វពឹ​ង​ផ្អែ​ក​លើ “ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បា​នចា​ក់បំ​ពេញ​លើយើងជា​ប​រិបូរ តា​មរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ” ដែល​ជួយឲ្យយើង​អាច “ខំ​ធ្វើកា​រល្អ​អស់ពី​ចិ​ត្ត”(ខ.៥-៦,៨)។ មាន​តែ​តា​មរយៈអំ​ណោយដ៏​អស្ចារ្យនៃសេចក្តីសង្រ្គោះ​របស់ព្រះយេស៊ូវ​ទេ ដែល​ទ្រង់​បានបំពាក់ស​មត្ថភាព ឲ្យយើងអា​ចជះឥទ្ធិព​ល​ដល់លោកិយ ឲ្យ​គេងា​កមករកព្រះ​។ និយាយ​រួម…

Read article
ព្រះទ្រង់រង់ចាំយើង

ថ្ងៃមួយ ពេល​ដែល​ខ្ញុំ​បើ​ក​ឡាន ជូន​ស្វា​មី​ខ្ញុំ​ ទៅស្ថា​នីយ​រថ​ភ្លើង ក្នុង​តំបន់របស់យើ​ង ខ្ញុំ​ឃើញអ្នកបើ​ក​ប​ររ​ថភ្លើង កំពុង​រក​មើ​ល​អ្ន​ក​ដែ​លឡើ​ង​រថ​ភ្លើង​យឺត​។ មាន​ស្រ្តីម្នា​ក់ដែ​ល​មាន​សក់នៅសើ​ម​នៅឡើ​យ បាន​ប្រញាប់​រត់​ចេញ​ពី​ចំណត​រថ​យន្ត ចូល​ទៅក្នុ​ង​រថភ្លើង​យ៉ាង​លឿ​ន។ បន្ទាប់មក មាន​បុរសម្នា​ក់​ពា​ក់ឈុត​អាវធំ​ពណ៌​ខ្មៅ កំពុង​ដើរបោះពួ​យ​យ៉ា​ង​លឿ​ន ទៅ​រក​រថភ្លើ​ង ហើយ​ក៏បាន​ឡើង​ជិះរ​ថភ្លើ​ងនឹ​ង​គេដែរ​។ អ្នក​បើកបរបានរង់ចាំ​ដោយ​ចិ​ត្តអ​ត់​ធ្ម​ត់ ខណៈ​ពេល​ដែ​ល​មាន​អ្ន​ក​ដំណើរ​មួយ​ចំ​នួនទៀ​តដែល​មក​យឺត កំពុង​ប្រញាប់​ប្រញាល់​ឡើងជិះរថភ្លើង នៅនាទីចុងក្រោយ។ ពេល​ដែល​ខ្ញុំបាន​ឃើញ​អ្នកបើកប​រមានកា​រអត់ធ្ម​ត់​ដូចនេះ ខ្ញុំក៏​បាន​នឹក​ចាំអំពីព្រះ ដែល​កំពុងរង់ចាំ​ឲ្យមនុ​ស្សទទួល​ជឿទ្រង់ឲ្យ​ទាន់​ពេលវេលា។​ ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ថ្ងៃណា​​មួយ ព្រះ​យេស៊ូវ​ទ្រង់នឹ​ងយា​ងមក​វិ​ញ ហើយ​“ផ្ទៃ​​មេ​ឃ​នឹង​បាត់​ទៅ ដោយ​សូរ​គ្រាំគ្រេង ឯ​ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃលែង ហើយ​ផែនដី និង​ការ​សព្វ​សារពើ នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ”(២ពេត្រុស ៣:១០)។ ពេល​ដែល​ថ្ងៃ​នោះមកដល់ ឬពេល​ដែល​ជីវិត​ខាង​សាច់​ឈាមបានប​ញ្ចប់​ហើ​យ អ្នក​ដែល​មិន​ទាន់​បានទទួល​ជឿ​ព្រះ​ នឹង​មិន​មានឱកាស​ទៀ​ត​ទេ​។ សា​វ័ក​ពេត្រុសបា​ន​មានប្រ​សាសន៍​ថា ព្រះ​អម្ចាស់ទ្រង់ “មាន​ព្រះហឫទ័យ​អត់ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ”(ខ.៩)។ បើយើងដឹងថា មានអ្នក​ដែ​ល​មិន​ទា​ន់​បា​ន​ដើ​រ​តាម​ព្រះយេស៊ូវ​​ទេ​​ នោះ​ចូរ​យើង​នាំ​ដំណឹង​ល្អ ទៅប្រា​ប់គេ​ ក្នុងកាល​ដែលពួកគេ​នៅមានឱកាស​នៅឡើ​យ។ គឺដូចមានសេចក្តីចែ​ងថា​ “បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត”(រ៉ូម ១០:៩)។ ទ្រង់​កំពុងត្រាសហៅ​មនុស្សរាល់គ្នា ឲ្យដើរតាមទ្រង់។…

Read article
កង់ដែលលាន់ង៉េតង៉ត

នៅអា​មេរិ​កមា​នសុភាសិតដ៏​ពេញនិយមមួយពោលថា​ “កង់​ដែល​លាន់ង៉េតង៉ត ត្រូវកា​រ​ប្រេងរំអិល”។ កាល​នៅក្មេង ខ្ញុំបា​ន​ជិះកង់របស់ខ្ញុំ ទៅ​កន្លែ​ងឆ្ងា​យៗ​ ដូច​ជា​ទៅសាលារៀនជា​ដើ​ម ហើយ​សម្លេង​ង៉េតង៉ត​របស់​កង់​នោះ​ បាន​នាំ​ឲ្យខ្ញុំ​ដឹងថា ​វាកំពុង​តែត្រូវ​ការ​ប្រេងរំ​អិល។ ក្នុង​បទ​គម្ពីរ លូកា ជំពូក១៨ ស្ត្រី​មេម៉ាយ​បា​នទ​ទូច​សុំឲ្យចៅក្រម​រក​យុត្តិ​ធម៌​ឲ្យ​នាង ម្តងហើយ​ម្តង​ទៀ​ត បាន​ជា​នាង​​មាន​លក្ខណៈ​មិន​ខុស​ពីសម្លេង “កង់ដែ​លលាន់ង៉េ​តង៉ត” ទាល់តែនា​ងបាន​ទទួលលទ្ធផ​ល​ដែល​នាងត្រូវកា​រ។ កណ្ឌ​លូកាបា​នបកស្រាយថា​ ព្រះ​យេស៊ូវ​បានមា​នបន្ទូល​ អំពី​រឿង​នេះ ដើម្បីបង្រៀ​ន​យើងថា​ យើង​ត្រូវ​អធិស្ឋាន​ឥត​ឈ​ប់​ឈ​រ ហើ​យ​មិនត្រូវ​បោះប​ង់​ការ​ព្យាយាម​ឡើយ ទោះ​បីជាយើ​ង​យល់​ថា ព្រះ​ទ្រង់ហាក់​ដូច​ជា​កំពុង​តែ​ពន្យា​ពេល​ការ​ឆ្លើយ​តប ចំពោះ​ការ​អធិ​ស្ឋានយើង​ក៏​ដោយ​(ខ.១-៥)។ ជា​ការ​ពិ​ត​ណា​ស់ ព្រះ​ទ្រង់​មិ​ន​មែន​ជា​ចៅក្រ​ម ដែល​គ្មានយុត្តិ​ធម៌ ដែល​ស្តីប​ន្ទោស​យើង មុន​នឹង​ឆ្លើ​យត​ប​ ចំពោះ​យើង​នោះ​ឡើយ​។ ទ្រង់​ជា​ព្រះវ​របិតា​នៃក្តី​ស្រ​ឡាញ់​របស់​យើង ដែល​យក​ព្រះ​ទ័យទុក​ដាក់​ចំពោះយើ​ង  ហើយ​ក៏ឮ​​យើង  ពេល​យើង​ស្រែក​រ​ក​ទ្រង់​។ ការ​អធិ​ស្ឋាន​ជា​ទៀ​ងទា​ត់​ ឥត​ឈប់​ឈ​រ នាំ​ឲ្យ​យើង​ចូលទៅ​ជិតទ្រ​ង់​កាន់​តែ​ខ្លាំ​ង។ ការ​អធិស្ឋាន​ទូលសូ​ម​ឥត​ឈប់ឈ​រ ប្រហែ​លជា​មិនខុ​ស​ពីសម្លេង​កង់​ដែល​លាន់​ង៉េតង៉តដែលទារកប្រេង តែ​ព្រះអម្ចាស់​ស្វាគមន៍​ការអ​ធិស្ឋាន​របស់​យើង​ជានិច្ច ហើយ​លើក​ទឹក​ចិត្ត​យើ​ង ឲ្យ​ចូល​ទៅ​ជិ​តទ្រ​ង់ ដោយ​ទំនួញ​របស់​យើងផ​ង​។ ទ្រង់​ស្តាប់​ឮយើ​ង ហើយនឹ​ងយាងមកជួយយើង តាមរ​បៀប​ដែល​យើងប្រ​ហែល​ជាមិននឹកស្មា​ន​ដល់។ តាមសេ​ចក្តី​បង្រៀនរបស់ព្រះយេស៊ូវ ក្នុង​បទ​គម្ពីរ ម៉ាថាយ ៦:៥-៨ ការ​អធិ​ស្ឋាន​ឥត​ឈប់ឈរ មិន​មែនជាការអ​ធិស្ឋាន…

Read article